ថ្ងៃ អាទិត្យ ទី ២០ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ធម៌ជំនួយស្មារតី
១,៥៧៣ អត្ថបទ
images/articles/383/2026-07-26_07_59_43-Greenshot.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៥៦,៥៥៣ ដង)
ក្នុងបឋមអាហុនេយ្យសូត្រ បិដកលេខ ៤៦ ទំព័រ​ ១-២​ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់​ថា ៖ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​វត្ថុ​ដែល​គេ​រៀប​ចំ​ដើម្បី​ភ្ញៀវ​ គួរ​ទទួល​ទក្ខិណាទាន​ គួរដល់​អញ្ជលិកម្ម​ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​ របស់​សត្វ​លោក​ ។ឥធ​ ភិក្ខវេ​ ភិក្ខុ​ ចក្ខុនា​ រូបំ​ ទិស្វា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនា​នេះ​ ឃើញ​រូប​ដោយ​ភ្នែក​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ​ ។ សោតេន​ សទ្ធំ​ សុត្វា​… ឮសំឡេងដោយ​ត្រចៀក​…ឃានេន​ គន្ធំ​ ឃាយិត្វា​… ធុំក្លិនដោយច្រមុះ​ …ជិវ្ហាយ​ រសំ​ សាយិត្វា​ … ទទួលរសដោយអណ្តាត…កាយេន​ ផោដ្ឋព្វំ​ ផុសិត្វា​… ពាល់ត្រូវ​ផោដ្ឋព្វៈដោយ​កាយ…មនសា​ ធម្មំ​ វិញ្ញាយ​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ ដោយ​ចិត្ត​ ជាអ្នក​មិន​ត្រេក​អរ​ មិន​អាក់អន់​ ជាអ្នក​ព្រងើយកន្តើយ​ ប្រកប​ដោយ​សតិសម្បជញ្ញៈ ។ អដ្ឋកថា បទថា​ នេវ​ សុមនោ​ ហោតិ​ ន​ ទុម្មនោ​ សេចក្តីថា រមែង​ជាអ្នក​មិន​ត្រេកអរ​ព្រោះ​ឥដ្ឋារម្មណ៍​ ដោយសោមនស្ស​ដែលសហគតៈ​ដោយ​រាគៈ ឬរមែង​ជាអ្នក​មិនអាក់អន់​ ព្រោះអនិដ្ឋារម្មណ៍​ ដោយ​ទោមនស្ស​ ដែល​សហគតៈ​ ដោយ​ទោសៈ ។​ បទថា​ ឧបេក្ខកោ​ វិហរតិ​ សតោ​ សម្បជានោ​ សេចក្តីថា​ មិន​ដល់​នូវ​ភាព​ជាអ្នក​ព្រងើយកន្តើយ​ដោយ​ឧបេក្ខា​ដែល​មិន​ប្រកប​ដោយ​ញាណ​ ដោយ​មិន​ពិចារណា​ ក្នុង​មជ្ឈត្តារម្មណ៍​ ឈ្មោះ​ថា​ ជាអ្នក​មាន​សតិ​សម្បជញ្ញៈ​ មាន​ចិត្ត​ជាកណ្តាល​ក្នុង​អារម្មណ៍ ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះ​ដ៏មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ជា​គ្រឿង​នៅ​ជា​ប្រចាំ​របស់ព្រះខីណាស្រព ។ ក្នុង​ទុតិយអាហុនេយ្យសូត្រ បិដក ៤៦/២-៦ ព្រះអង្គទ្រង់​ត្រាស់សម្តែងអំពីភិក្ខុដែលមានអភិញ្ញា​ ៦​ ជា​អ្នក​គួរ​ដល់ទក្ខិណាទាន​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦​ នោះគឺ៖ ១. អនេកវិហិតំ​ ឥទ្ធិវិធំ​ បច្ចនុភោតិ រមែងបាននូវការតាក់តែង​ ឬសម្តែង​ឫទ្ធិ​ច្រើន​ប្រការ​បាន ២. ទិព្វាយ សោតធាតុយា វិសុទ្ធាយ​ អតិក្កន្តមានុសិកាយ​ ឧភោ សទ្ទេ​ សុណាតិ​ ទិព្វេ​ ច​ មានុសេ​ ច​ យេ ទូរេ សន្តិកេ​ ច ភិក្ខុមានសោតធាតុ​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​សោតធាតុ​របស់​មនុស្ស​ធម្មតា​ រមែង​ស្តាប់​សំឡេង​ពីរ​ប្រការ​ គឺសំឡេង​ទិព្វ​ និង​សំឡេង​មនុស្ស​ ក្នុង​ទី​ឆ្ងាយ​ក៏​បាន​ ជិត​ក៏​បាន ៣. បរសត្តានំ បរបុគ្គលានំ​ ចេតសា​ ចេតោ​ បរិច្ច​ បជានាតិ ភិក្ខុរមែងកំណត់ដឹង​ច្បាស់​នូវ​ចិត្ត​របស់សត្វ​ដទៃ​ បុគ្គល​ដទៃ​ដោយ​ចិត្ត​របស់​ខ្លួន ៤. អនេកវិហិតំ បុព្វេនិវាសំ អនុស្សរតិ ភិក្ខុ​រលឹកឃើញ​នូវ​ជាតិ​ដែល​ខ្លួន​ធ្លាប់​នៅ​អាស្រ័យ​ ក្នុង​កាល​មុន​ជា​ច្រើនជាតិ ៥. ទិព្វេន ចក្ខុនា វិសុទ្ធេន អតិក្កន្តមានុសកេន សត្តេ បស្សតិ ចវមានេ ឧបបជ្ជមានេ ភិក្ខុ​មាន​ចក្ខុ​ដូច​ជា​ទិព្វ​ដ៏​បរិសុទ្ធ​ កន្លង​បង់​នូវ​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ឃើញ​នូវ​សត្វ​ទាំង​ឡាយ​ដែល​កំពុង​ច្យុត​និង​កំពុង​កើត ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន អដ្ឋកថា បទថា​ អសវានំ​ ខយា​ អនាសវំ​ សេចក្តីថា​ ឈ្មោះ​ថា​ មិនមាន​អាសវៈ​ ព្រោះ​អាសវៈ​ទាំងឡាយ​អស់​ទៅ​ មិនមែន​ព្រោះ​មិន​មាន​​ ដូច​ការ​មិនមាន​នៃ​ចក្ខុវិញ្ញាណ​ជាដើម ។ ក្នុង​ព្រះ​សូត្រ​នេះ​ ព្រះមានព្រះភាគ​ត្រាស់​អភិញ្ញា​ទុក​សម្រាប់​ព្រះខីណាស្រព​ តាម​លំដាប់ ។ ក្នុងឥន្ទ្រិយសូត្រ បិដក ៤៦/៦ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦ នោះ គឺ​ ៖ ១-៥. សទ្ធិន្ទ្រិយេន វីរិយិន្ទ្រិយេន សតិន្ទ្រិយេន សមាធិន្ទ្រិយេន បញ្ញិន្ទ្រិយេន ភិក្ខុ​ប្រកប​ដោយ​សទ្ធិន្ទ្រិយ​ វីរិយិន្ទ្រិយ សតិន្ទ្រិយ​ សមាធិន្ទ្រិយ​ បញ្ញិន្ទ្រិយ​ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន ក្នុងពលសូត្រ បិដក ៤៦/៧ ព្រះមានព្រះភាគទ្រង់ត្រាស់ថា​ ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ ៦ នោះ គឺ​ ៖ ១-៥. សទ្ធាពលេន វីរិយពលេន សតិពលេន សមាធិពលេន បញ្ញាពលេន ភិក្ខុ​ប្រកប​ដោយ​សទ្ធាពលៈ វីរិយពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ៦. អាសវានំ ខយា អនាសវំ ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ ទិដ្ឋេវ ធម្មេ សយំ អភិញ្ញា សច្ឆិកត្វា​ ឧបសម្បជ្ជ​ វិហរតិ ភិក្ខុ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយ​ខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន អដ្ឋកថា ក្នុងឥន្ទ្រិយសូត្រ និង​ពលសូត្រ​ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ព្រះខីណាស្រព​ទុក​តែម្យ៉ាង ។ ក្នុង​បឋម​អាជានិយសូត្រ​ ទុតិយអាជានិយសូត្រ​ និងតតិយអាជានិយសូត្រ​ បិដកលេខ ៤៦/៧-១០​ ព្រះអង្គ​ទ្រង់សម្តែងថា ៖ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ យ៉ាង​ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ​ ដែលគេនាំមក​បូជា​ ។ល។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់​សត្វលោក ។​ ធម៌​ទាំង​ ៦​ នោះគឺ​ ៖ ១. ខមោ ហោតិ រូបានំ ជាអ្នកចេះអត់ធន់​នឹង​រូប [ រូបារម្មណ៍ ] ២. ខមោ សទ្ទានំ អត់ធន់នឹងសំឡេង [ សទ្ទារម្មណ៍ ] ៣. ខមោ គន្ធានំ អត់ធន់នឹងក្លិន [ គន្ធារម្មណ៍ ] ៤. ខមោ រសានំ អត់ធន់នឹងរស [ រសារម្មណ៍ ] ៥. ខមោ ផោដ្ឋព្វានំ អត់ធន់នឹងការពាល់ត្រូវ [ ផោដ្ឋព្វារម្មណ៍ ] ៦. ខមោ ធម្មានំ អត់ធន់នឹងធម្មារម្មណ៍ ដោយ៥០០០ឆ្នាំ
images/articles/202/fa22910c4672c6b7c1d408adb7831945.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៦៤,៧១៣ ដង)
ក្នុងអត្ថបទ​មុនយើងបានស្គាល់ពីវិជ្ជា៣ របស់​ព្រះសម្មា​សម្ពុទ្ធរួច​ហើយ​ ឥឡូវនេះ​សូមស្វែង​​យល់​អំពីវិជ្ជាប្រាំបីប្រការ​ដូចតទៅៈ​ ១- វិបស្សនាញាណ ពិចារណា​ឃើញរូប​និងនាម។ ​សំដៅយក​ប្រាជ្ញាសម្រាប់​ពិចារណាឃើញច្បាស់នូវ​បញ្ចក្ខន្ធ ព្រមទាំង​ការញែក​​បញ្ចក្ខន្ធ​ចេញជារូប​ ជានាម​ដោយ​ចំណែកៗ ​និង​​ការ​ឃើញ​ច្បាស់​​នូវធម៌​ជាបច្ច័យ​របស់នាម​និងរូប។​ ២- មនោមយិទ្ធិ ឫទ្ធិដែលសម្រេចដោយចិត្ត ។ សំដៅយកឫទ្ធិដែលកើត​ឡើង​បាន​ដោយ​អំណាចចិត្តគឺថា​ បើចិត្តចង់និម្មិតកាយ​របស់ខ្លួនពីមុន​ឲ្យឃើញ​ទៅ​​ជា​កាយ​​ដទៃវិញ ​ដូចជា​គេដក​បណ្តូល​ស្មៅយ៉ាប្លង​ចេញពីទង​ស្មៅយ៉ាប្លង ឬដូចជា​គេ​ហូត​ដាវ​ចេញពីស្រោម។ មួយទៀត ឫទ្ធិរបស់ចិត្ត​ដែលបាន​អប់រំល្អហើយ ជា​ហេតុ​​ឲ្យ​ក្លៀវក្លា អង់អាច គិតការអ្វីបាន​ដូច​ចិត្ត​គ្រប់​យ៉ាង​មិនមាន​ការទើស​ទាក់​សល់​ជំពាក់​។​ ៣- ឥទ្ធិវិធៈ សំដែងឫទ្ធិបាន។ សំដៅយកការ​សំដែងឫទ្ធិ​ផ្សេងៗបាន ​ដែល​ហួសវិស័យរបស់ជន​សាមញ្ញ ដូចយ៉ាងមនុស្សម្នាក់​អាចនិម្មិតឲ្យ​ទៅជាច្រើន​នាក់​បាន​​ដើរពាន់​កាត់​គ្រឿងបិទបាំង​ដូចជា​ជញ្ជាំងឬកំពែង​ក៏បាន​ មុជក្នុងដី​ដូចមុជ​ក្នុងទឹក​ក៏​បាន ​ដើរលើទឹកដូចដើរលើដីក៏បាន ហោះទៅ​លើអាកាស​ដូចសត្វ​បក្សី​ហើរ​​ក៏បាន ​ស្ទាបអង្អែលព្រះអាទិត្យ​ព្រះចន័្ទ​​ដោយ​ដៃ​ក៏​បាន។​ ៤- ទិព្វសោតៈ ត្រចៀកទិព្វ។ សំដៅយកការស្តាប់សំឡេង​ក្នុងទីជិត​ឆ្ងាយ​បាន​ ទោះបីជា​​សំឡេង​មនុស្សឬជា​សំឡេងទេវតា​ ជាត្រចៀក​កន្លងហួស​វិស័យនៃ​ត្រចៀក​សាមញ្ញជន​។​ ៥- ចេតោបរិយញ្ញាណ កំណត់ដឹង​ចិត្តអ្នកដទៃបាន​។ សំដៅ​យកការ​ទា​យ​ចិត្តគំនិត​របស់អ្នកដទៃ​ដែល​ត្រិះរិះគិត​ទៅរក​​ហេតុណា​​មួយ​ក៏អាច​ដឹងបាន​ដោយ​ការ​កំណត់​អធិដ្ឋានចិត្តា​​នុភាព​របស់ខ្លួនទៅស្ទាក់​ដេញតាមរក​ចិត្តគំនិត​របស់​​បុគ្គល​​ដទៃដោយ​ចិត្តដ៏បរិសុទ្ធ​រ​បស់ខ្លួន​ដូច​មានសេចក្តីដឹង​ថា​ចិត្ត​របស់បុគ្គលនោះ​ៗបរិសុទ្ធឬសៅហ្មង​ជាដើម។​ ៦- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវ​ខន្ធបញ្ចកៈ​(ខន្ធ៥) ​ក្នុងជាតិមុន។​ ការដឹងនូវជាតិ​ គឺការរលឹក​ឃើញនូវ​ខន្ធបញ្ចកៈ​ដែលធ្លាប់​កើត ធ្លាប់នៅក្នុងភពមុនបាន គឺរលឹកឃើញ ជាតិថយ​ក្រោយ​ក្នុង​កាល​ដែលកន្លងទៅ​ហើយ តាំងអំពីមួយ​​ជាតិ ពីរ​ជាតិ បីជាតិ រហូត​ដល់​អនេក​ជាតិថា​ “ក្នុងកាល​នោះអាត្មាអញ​បានកើតក្នុងទីនោះ មាន​ឈ្មោះ​យ៉ាងនេះ​ មាន​គោត្តយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ ​មានអាហារយ៉ាងនេះ មាន ​សុខទុក្ខយ៉ាងនេះ មានអាយុ ប៉ុណ្ណេះៗជាដើម។ លុះច្យុត​​អំពីជាតិនោះ​ហើយ ​ក៏ទៅកើតក្នុង​ ទីនោះៗ ​លុះមកអំពីទីនោះក៏មក​កើតក្នុងទីនេះ”។ ការយល់ធ្លុះ​ធ្លាយឃើញព្រឹត្តិការណ៍ ​របស់ជាតិក្នុងកាលមុនដូច្នេះ ទើប​ឈ្មោះ​ថា “បុព្វេនិវាសានុស្សតិញ្ញាណ” គឺឃើញការវិល កើតវិលស្លាប់​តាម​យថាកម្ម​របស់សត្វ។ ៧- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់​ឃើញនូវចុតិនិង​បដិសន្ធិនៃ​ពួកសត្វ។ ​ការដឹងច្បាស់នូវចុតិ​និងបដិសន្ធិ គឺការឃ្លាតចាក​ជីវិតនិង​ការ​ចាប់​កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏មាន ​ដឹងច្បាស់ថា​ “ពួកសត្វទាំង​នោះមាន​គតិផ្សេង​ៗគ្នា​ខ្លះថោកទាប ខ្លះខ្ពង់ខ្ពស់ តាមយថាកម្មរបស់ខ្លួនៗ ដោយអំណាច​ផលវិបាក​នៃការ​​ប្រព្រឹត្តរបស់​ពួកសត្វ”។​ ការដឹងច្បាស់នូវ​ចុតិនិង​បដិសន្ធិនៃ ​ពួកសត្វដូច្នេះ ទើបឈ្មោះ​ថា “ចុតូបបាតញ្ញាណ”។​ ៨- អាសវក្ខយញ្ញាណ ​ញាណក្នុងការធ្វើឲ្យអស់​នូវអាសវៈ ។​ ការដឹងច្បាស់​នូវ​ហេតុ​ជាទីអស់​ទៅនៃអាសវៈ​នោះ​ បានដល់​ការដឹង​ច្បាស់​តាម​ពិត​ថា ​“នេះ​ជាទុក្ខ នេះជាសមុទ័យ (ហេតុឲ្យកើតទុក្ខ) នេះជានិរោធ (ការរលត់ទុក្ខ) នេះ​​ជាមគ្គ (ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) នេះជាអាសវៈ នេះជា​ហេតុដែល​អោយ​​កើតអាសវៈ នេះជា សេចក្តីប្រតិបត្តិដើម្បីឲ្យអស់អាសវៈ” កាលដឹង​ច្បាស់ដូច្នេះ​ហើយចិត្តក៏រមែងរួចចាក អាសវៈទាំង៤ ប្រការ គឺកាមាសាវៈ ភវាសវៈ ទិដ្ឋាសវៈ​និងអវិជ្ជាសវៈ ។ ដឹងច្បាស់ថាជាតិ របស់​អាត្មា​អញ​អស់​ហើយ ​ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់​ហើយ ​ករណីកិច្ចរបស់អញ​ បាន​សម្រេច​ហើយ កិច្ចដែលត្រូវចម្រើន​តទៅ​ទៀតពុំមាន​ឡើយ”។ទាំងប្រាំបីនេះប្រការនេះហៅថា វិជ្ជា៨ ប្រការ។ ដោយ៥០០០ឆ្នាំ
images/articles/201/300b7866d883ff1e05e94a97f0c6a2e1.jpg
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ១០៨,៥១៧ ដង)
នៅក្នុង​ធម៌នមស្សការ​ព្រះរតន​ត្រ័យ​ ត្រង់​ពុទ្ធរតនប្ប​ណាម​ គឺការ​ថ្វាយ​បង្គំ​ចំពោះ​ព្រះសម្ពុទ្ធ ​ដែលផ្តើម​ដោយពាក្យថា​ ឥតិបិ សោ ភគវា (អ៊ិ តិ ប៉ិ សោ ភៈ គៈ វា) ​ជាដើម​ ពុទ្ធបរិស័ទ​ទាំងឡាយ​ច្បាស់ជា​ធ្លាប់ជួប​បាលីមួយ​ឃ្លាថា​ វិជ្ជាចរណ​សម្បន្នោ ​(វជ្ជា-ចៈ-រៈណៈ ​សាំ-ប៉ាន់- ​ណោ) ​ជាមិនខាន​។ពាក្យថា ​វិជ្ជាចរណៈ​សម្បន្នោ ប្រែថា ​ព្រះសម្មាសម្ពុទ្ធជា​បរមគ្រួនៃ​យើង​ ព្រះអង្គ​ទ្រង់បរិបូណ៍​ដោយ ​វិជ្ជា៣ វិជ្ជា៨​ និងចរណៈ១៥ ។ ការចេះដឹង យល់ធ្លុះធ្លាយ ​ឃើញច្បាស់​ដោយ​បញ្ញា ​ហៅថា ​“វិជ្ជា” ។ ពាក្យ​ថា​ វិជ្ជា ​គឺជាគុណសម្បត្តិនៃសម្មាសម្ពោធិញ្ញាណ ​ដែលព្រះមាន​ព្រះភាគ​ បាន​ត្រាស់​ដឹង ​ក្នុងយាមទាំងបី​នៃរាត្រី១៥​កើតខែពិសាខ គឺ​ បឋម​យាម​ព្រះអង្គ​បានវិជ្ជាទី១មជ្ឈិមយាម ​បានវិជ្ជាទី២ ​បជ្ឈិមយាម ​បានវិជ្ជាទី៣ ​។​ វិជ្ជាបី​យ៉ាង​នេះ​ហៅថា ​ញាណ ​ដូច្នេះក៏បាន ​គឺជា​ ពាក្យផ្លាស់ប្តូរគ្នា។​ ព្រះមាន​ព្រះភាគ ​បាននូវវិជ្ជា​ទាំងបីប្រការ​នេះជាដើម​ ទើបឈ្មោះថា​ ព្រះអង្គ​បាន​ត្រាស់។​ ១- បុព្វេនិវាសានុស្សតិញ្ញាណ ញាណគឺការរលឹកឃើញ​នូវខន្ធបញ្ចកៈ​(​​​ខន្ធ៥​) ​ក្នុងជាតិមុន​។​ការដឹងនូវជាតិ គឺការរលឹក​ឃើញនូវខន្ធ​បញ្ចកៈ​ ដែលធ្លាប់កើត ​ធ្លាប់នៅ​ក្នុងភព​​មុន​ បាន​ គឺរលឹកឃើញជាតិ​ថយ​​ក្រោយ​ក្នុងកាលដែលកន្លងទៅ​ហើយ​ តាំងអំពីមួយ​ជាតិ ពីរ​ជាតិ បីជាតិ​ រហូត​ដល់​អនេក​ជាតិថា ​“ក្នុង​កាល​នោះ​អាត្មា​អញបាន​កើតក្នុងទីនោះ​ មានឈ្មោះ​​យ៉ាងនេះ ​​មានគោត្ត​​យ៉ាង​នេះ​ ​មានវណ្ណៈ​​យ៉ាងនេះ ​មានអាហារ​យ៉ាងនេះ ​មាន​សុខ​ទុក្ខយ៉ាង​នេះ ​​មាន​អាយុ​ប៉ុណ្ណេះ​ៗ​ជាដើម។ ​លុះច្យុតអំពី​ជាតិនោះ​ហើយ​ ​ក៏ទៅកើតក្នុង​ទីនោះៗ ​​លុះមកអំពី​ទីនោះ​​ក៏មកកើត​ក្នុងទីនេះ”​។​ ការយល់ធ្លុះធ្លាយ​ឃើញព្រឹត្តិការណ៍​ ​រ​​បស់ជាតិក្នុង​កាល​មុនដូច្នេះ ​ទើប​​ឈ្មោះ​​​ថា “បុព្វេនិវាសានុស្សតិ​​ញ្ញាណ” គឺឃើញ​ការវិល ​កើតវិល​ស្លាប់​​តាម​​យ​ថា​​កម្មរបស់​​សត្វ។​​ ២- ចុតូបបាតញ្ញាណ ញាណក្នុងការកំណត់ឃើញ​នូវ​ចុតិនិង​បដិសន្ធិនៃពួក​សត្វ​។​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិ គឺការឃ្លាត​ចាកជីវិតនិង​ការចាប់កំណើត​បាន ដោយការឃើញពួកសត្វដែលកំពុងច្យុតក៏មាន កំពុងចាប់​កំណើតក៏​មាន ​ដឹងច្បាស់ថា “ពួកសត្វទាំងនោះមានគតិផ្សេងៗគ្នា ខ្លះថោក​ទាប ខ្លះ​ខ្ពង់ខ្ពស់ ​តាមយថាកម្មរបស់ខ្លួនៗ​ ដោយអំណាចផល​វិបាក​នៃការ​ប្រព្រឹត្ត​របស់ពួក​សត្វ”។ ​ការដឹងច្បាស់នូវ​ចុតិនិងបដិសន្ធិនៃ​ពួកសត្វដូច្នេះ​ ទើប​ឈ្មោះ​ថា ​“ចុតូបបាតញ្ញាណ”។​ ៣- អាសវក្ខយញ្ញាណ ញាណ​ក្នុង​ការធ្វើឲ្យ​អស់នូវអាសវៈ ​។​ការដឹ​ង​ច្បាស់នូវហេតុជាទីអស់ទៅនៃអាសវៈនោះ បានដល់ការ​ដឹងច្បាស់​តាមពិត​ថា “នេះជាទុក្ខ នេះជា​សមុទ័យ (ហេតុឲ្យកើតទុក្ខ) ​នេះជានិរោធ​ (ការរលត់ទុក្ខ) ​នេះជាមគ្គ (​ផ្លូវប្រតិបត្តិដើម្បីរំលត់ទុក្ខ) ​នេះជាអាសវៈ នេះ​ជា​ហេតុដលែលអោយកើតអាសវៈ នេះជា សេចក្តី​ប្រតិបត្តិ​ដើម្បីឲ្យ​អស់​អាសវៈ” ​កាលដឹងច្បាស់ដូច្នេះហើយចិត្តក៏រមែងរួចចា​ក​ អាសវៈទាំង៤ ប្រការ ​គឺកាមាសាវៈ ​ភវាសវៈ ទិដ្ឋាសវៈ និងអវិជ្ជាសវៈ ។ ដឹងច្បាស់​ថា​ជាតិ របស់​អាត្មាអញអស់ហើយ ព្រហ្មចរិយធម៌អញបានប្រព្រឹត្តចប់ហើយ ករណី​កិច្ច​របស់អញ​ បានសម្រេចហើយ​ កិច្ចដែលត្រូវចម្រើន​តទៅទៀតពុំ​មាន​ឡើយ​ ។​ ព្រះសម្មាសម្ពុទ្ធបរិបូណ៌ដោយវិជ្ជា ​ឃើញច្បាស់នូវបដិបទាជា​ទីញ៉ាំង​អាសវៈ​ឲ្យអស់​ទៅ​ ហើយទ្រង់សំដែងធម៌​ប្រៀន​ប្រដៅ​ពុទ្ធបរិស័ទ​ឲ្យ​ប្រតិបត្តិដើម្បី​ធ្វើអាសវៈ​​ឲ្យអស់ទៅ ​ដូច្នេះទើបឈ្មោះ​ថា​ “អាសវក្ខយ​ញ្ញាណ”។វិជ្ជាទាំងបីប្រការនេះ​ឈ្មោះថា ​អង្គនៃសម្មាសម្ពោធិញ្ញាណ។ ពន្យល់ពាក្យ អាសវៈ = គ្រឿងត្រាំ, គ្រឿងសៅហ្មង, ឧបទ្រពចង្រៃ, ​កិលេសជា​គ្រឿង​ត្រាំ គឺកិលេសធម៌​ដែលត្រាំនៅក្នុងសន្តាន។ អាសវៈមាន៤ យ៉ាងគឺៈ ១- កាមាសវៈ អាសវៈគឺកាម បានដល់​សេចក្តី​ប្រាថ្នា​ទាំងឡាយ​។​ ២- ភវាសវៈ អាសវៈគឺភព បានដល់ការ អន្ទោលកើតស្លាប់​មិនចេះឈប់​ឈរ។ ​ ៣- ទិដ្ឋាសវៈ អសវៈគឺទិដ្ឋិ បានដល់ការ​យល់ខុស ប្រាស​​ចាកនូវ​សច្ចធម៌។ ៤- អវិជ្ជាសវៈ អាសវៈគឺអវិជ្ជា បានដល់ការ​មិនដឹង​ច្បាស់​នូវ​​កងទុក្ខទាំងពួង ឬមិនដឹងច្បាស់នូវអរិយសច្ចធម៌។ ខន្ធបញ្ចកៈ = គំនរនៃខន្ធ៥ គឺ រូប វេទនា សញ្ញា សង្ខារ និង វិញ្ញាណ។ ព្រហ្មចរិយធម៌ (ព្រំ-មៈ-ចៈរិយៈ-ធម៌) = ការប្រព្រឹត្តធម៌ដ៏ប្រសើរ, ​ការខ្វល់​ខ្វាយ ​ឬខ្នះខ្នែង​ចំពោះ​អំពើជា​កុសល។​ អរិយសច្ចធម៌​ (អៈរ៉ិយ៉ៈ-សច្ចៈធម៌) = ធម៌ពិតដ៏ប្រសើរ មាន៤ គឺ ១- ទុក្ខៈ សេចក្តីព្រួយលំបាក, ​សេចក្តីទុក្ខ។ ២- សមុទយៈ កំណើតទុក្ខ ឬហេតុ​ដែលនាំ​ឲ្យកើត​ទុក្ខ។ ​ ៣- និរោធៈ សេចក្តីរលត់ទុក្ខ ឬធម៌សម្រាប់​រំលត់ទុក្ខ​។ ​ ៤- មគ្គៈ ផ្លូវ ឬ ឧបាយនៃសេចក្តីរលត់ទុក្ខ ។ អរិយសច្ចទាំងបួននេះ ហៅ​ម៉្យាង​ទៀតថា ចតុរារិយសច្ច (ចៈ-តុ-រ៉ា-រ៉ិយៈ-ស័ច)។ បដិបទា (ប៉ៈ-ដិ-ប៉ៈ-ទា) = ការប្រព្រឹត្ត, ការប្រតិបត្តិ ។ ដោយ៥០០០ឆ្នាំ
images/articles/333/text765pic.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០២៦ (អាន: ៦៤,៥៤៩ ដង)
មង្គលសូត្រ​ ឬ​ មង្គល​ ៣៨ ប្រការនេះ ឃើញ​មាន​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​អ៊ិន​ធើ​ណិត​ជា​ច្រើន​កន្លែង​ហើយ​ ប៉ុន្តែ​សូម​យក​មក​ដាក់​ផ្សាយ​ក្នុង​ទីនេះ​ម្តង​ទៀត​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ស្រាវ​ជ្រាវ និង​ការ​ប្រតិបត្តិ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ជួប​បាន​ឃើញឬ​ អ្នក​ដែល​ធ្លាប់​បាន​ប្រទះ​បាន​អា​ន​ហើយ​នឹង​ធ្វើ​ឲ្យ​រឹង​រឹត​តែ​បាន​ភ្លឺ​ស្រឡះ​ច្បាស់​ឡើង​ថែ​មទៀត។ អ្នក​ដែល​ចង់​បាន​មង្គល​ជីវិត​ ចង់​បាន​សេចក្តី​សុខ​សួស្តី គប្បី​បដិបត្តិ​តាម​គោល​នៃ​មង្គល​នេះ​ នឹង​បាន​សម្រេច​តាម​សេចក្តី​ប្រាថ្នា​ ព្រោះ​ថា​មង្គល​ទាំង​ឡាយ​មិន​អាច​កើត​ឡើង​ពី​ការ​បួង​សួង​បន់​ស្រន់​ឡើយ គឺ​កើត​ចេញ​ពី​សេចក្តី​ល្អ​ដែល​យើង​បាន​ធ្វើ​ បដិបត្តិ​ត្រឹម​ត្រូវ​តាម​ផ្លូវ​សម្មា​ទិដ្ឋិ​ មង្គលសូត្រ​នោះ ​មាន​ដូច​​តទៅ​នេះ​៖ ឯវមេ សុត្តំ ​(សូត្រ​នេះ​ឈ្មោះ​មង្គល​សូត្រ) គឺ​ខ្ញុំ (ឈ្មោះ​អា​នន្ទ បាន​ស្តាប់​មក​ហើយ​យ៉ាង​នេះ​ថា​)​ឯកំ សមយំ ភគវា សាវត្ថិយំ វិហរតិ ជេតវនេ អនាថបិណ្ឌិកស្ស អារាមេ​ សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ ក្នុង​វត្ត​ជេត​ពន ជា​អារាម​របស់​អានាថ​បណ្ឌិក​សេដ្ឋី ទៀ​ប​ក្រុង​សាវត្ថី​ ។​អថខោ អញ្ញតរា ទេវតា អភិក្កន្តាយ រត្តិយា អភិក្កន្តវណ្ណា កេវលកប្បំ ជេតវនំ ឧភាសេត្វា យេន ភគវា តេនុបសង្កមិ ឧបសង្កមិត្វា ភគវន្តំ អភិវាទេត្វា ឯកមន្តំ អដ្ឋាសិ លំដាប់​នោះ​ឯង ទេវតា​អង្គ១ កាល​ដែល​វេលា​រាត្រី​បឋម​យាម កន្លង​ទៅ​ហើយ មាន​រស្មី​ដ៏​ល្មម​ញ៉ាំង​វត្ត​ជេត​ពន ជុំវិញទាំង​អស់​ឲ្យ​ភ្លឺ​ស្វាង ហើយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់​ក្នុង​ទី​ណា ក៏​ចូល​ទៅ​ក្នុង​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ ​ទើប​ថ្វាយ​បង្គំ​ចំពោះ​ព្រះ​អង្គ​ដ៏​មាន​ព្រះ​ភាគ ហើយ​ឈរ​នៅ​ក្នុង​ទី​ដ៏​សម​គួរ ឯកមន្តំ ឋិតា ខោសា ទេវតា ភគវន្តំ គាថាយ អជ្ឈភាសិ កាល​ទេវតា​នោះ​ឈរ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ទើប​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដោយ​ពាក្យ​ជា​គា​ថា (យ៉ាង​នេះ) ថា៖ ពហូ ទេវា មនុស្សា ច មង្គលានិ អចិន្តយុំ អាកង្ខមានា សោត្ថានំព្រូហិ មង្គលមុត្តមំទេវតា​​និង​មនុស្ស​​ទាំង​ឡាយ​ជា​ច្រើន ប្រាថ្នា​នូវ​សេចក្តី​សួស្តី បាន​គិត​រក​នូវ​មង្គល​ទាំង​ឡាយ សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា សំដែង​ប្រាប់​នូវ​មង្គល​ដ៏​ឧត្តម ។(ព្រះដ៏មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សំ​ដែងតប​ពាក្យ​ទេវតា​នោះ​ដោយ​ពុទ្ធភា​សិត​ជា​គា​ថា​យ៉ាង​នេះ​ថា) អសេវនា ច ពាលានំ បណ្ឌិតានញ្ខ សេវនា បូជា ច បូជនិយានំ ឯតម្មង្គលមុត្តមំកិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ទាំង​ឡាយ​១ កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ​១ កិរិយា​បូជា​ដល់​បុគ្គល ដែល​គួរ​បូជា​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ បដិរូបទេសវាសោ ច បុព្វេ ច កតបុញ្ញតា អគ្គសម្មាបណីធិ ច ឯតម្មង្គលមុត្តមំកិរិយា​នៅ​ក្នុង​ប្រទេស​​ដ៏​សម​គួរ​១ ភាវៈ​នៃ​បុគ្គល​បាន​ធ្វើ​បុណ្យ ទុក​ហើយ​ក្នុង​កាល​មុន​១ កិរិយា​ដំកល់​ខ្លួ​ន​ដោយ​ប្រពៃ១​ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ។ ពាហុសច្ចញ្ច សិប្បញ្ច វិនយោ ច សុសិក្ខិត្តោ សុភាសិតា ច យា វាចា ឯតម្មង្គលមុត្តំភាវៈ​នៃ​បុគ្គល​បាន​ស្តាប់ បាន​រៀន​ហើយ​ដោយ​ច្រើន​១ សិល្ប៍​សាស្ត្រ​គឺ​សេចក្តី​ឆ្លៀវ​ឆ្លាស់​ក្នុង​ហត្ថកម្ម​ របស់​អ្នក​បួស​និង​គ្រហស្ថ១​ វិន័យ​ដែល​បុគ្គល​សិក្សា​ដោយ​ប្រពៃ​១​វាចា​ដែល​បុគ្គល​ពោល​ត្រឹម​ត្រូវ​១ ទាំង​៤នេះ​ ជា​មង្គល​ដ៏​ឧត្តម ។ មាតាបិតុឧបដ្ឋានំ បុត្តទារស្ស សង្គហោ អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំកិរិយា​បំរើ​នូវ​មាតា​១ កិរិយា​បំរើនូវ​បិតា​១ សេចក្តី​សង្រ្គោះ​ដល់​បុត្រ​និង​ភរិយា​១ ការងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ ទានញ្ច ធម្មចរិយា ច ញាតិកានញ្ច សង្គហោ អនវជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំកិរិយា​បរិច្ចាគទាន​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌១ សេចក្តី​សង្រ្គោះ ដល់​ញាតិ​ទាំង​ឡាយ១​ ការងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស​១ ទាំង​៤នេះ ជា​មង្គល​ដ៏​ឧត្តម ។ អារតី វិរតី បាបា មជ្ជបានា ច សញ្ញមោ អប្បមាទោ ច ធម្មេសុ ឯតម្មង្គលមុត្តមំកិរិយា​មិន​ត្រេក​អ​​រក្នុង​បាប និង​កិរិយា​វៀរ​ចាក​បាប​១ សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង​១ សេចក្តី​មិន​ប្រមាទ​​ក្នុង​ធម៌​ទាំង​ឡាយ​១ ទាំង​៣​នេះ ជា​មង្គល​ដ៏​ឧត្តម ​។ គារវោ ច និវាតោ ច សន្តុដ្ឋី ច កតញ្ញតា កាលេន ធម្មស្សវនំ ឯតម្មង្គលមុត្តមំសេចក្តី​គោរព​ចំពោះ​បុគ្គល ដែល​គួរគោរព​១ កិរិយា​ប្រព្រឹត្ត​បន្ទាប​នូវ​ខ្លួន​១ សេចក្តី​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន​១ ភាវៈ​នៃ​បុគ្គល​អ្នក​ដឹង​នូវ​ឧបការៈ ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន១ កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល​១ ទាំង​៥​នេះ ជា​មង្គល​ដ៏​ឧត្តម ។ ខន្តី ច សោវចស្សតា សមណានញ្ច ទស្សនំ កាលេន ធម្មសាកច្ឆា ឯតម្មង្គលមុត្តមំសេចក្តី​អត់​ធន់​១ ភាវៈ​នៃ​បុគ្គល​ដែល គេ​ប្រដៅ​បាន​ដោយ​ងាយ​១ កិរិយា​បាន​ឃើញ​បាន​ជួប​នូវ​សមណៈ​ទាំង​ឡាយ​១ ធម្មសាកច្ឆា​គឺ​កិរិយា សន្ទនា​ទៅ​វិញ​ទៅ​មក នូវធម៌​តាម​កាល​១ ទាំង​៤​នេះ ជា​មង្គ​ល​ដ៏​ឧត្តម ។ តបោ ច ព្រហ្មចរិយញ្ច អរិយសច្ចាន ទស្សនំ និព្វានសច្ឆិកិរិយា ច ឯតម្មង្គលមុត្តមំសេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌​១ កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ​១ កិរិយា​ឃើញ​នូវ​អរិយសច្ចៈ​ទាំង​ឡាយ១​ កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ ផុដ្ឋស្ស លោកធម្មេហិ ចិត្តំ យស្ស ន កម្បតិ អសោកំ វិរជំ ខេមំ ឯតម្មង្គលមុត្តមំចិត្ត​នៃ​បុគ្គល​ឯ​ណា ដែល​លោក​ធម៌​ទាំង​ឡាយ​ពាល់​ត្រូវ​ហើយ មិ​ន​រំភើប​ញាប់​ញ័រ​១ មិន​មាន​សេចក្តី​សោក​១ មាន​ធុលី​គឺ​រាគៈ​ទៅ​ប្រោស​ហើយ​១ ជា​ចិត្ត​ក្សេម​ក្សាន្ត​១ ទាំង​៤​នេះ ជា​មង្គល​ដ៏​ឧត្តម​ ។ ឯតាទិសានិ កត្វាន សព្វត្ថមបរាជិតា សព្វត្ថ សោត្ថឹ គច្ឆន្តិ តន្តេសំ មង្គលមុត្តមន្តិទេវតា​និង​មនុស្ស​ទាំង​ឡាយ ធ្វើ​នូវ​មង្គល​ទាំង​ឡាយ ប្រាកដ​ដូច្នេះ​ហើយ ជា​អ្នក​មិន​ចាល​ចាញ់​ក្នុង​ទី​ទាំង​ពួង តែង​ដល់​នូវ​សេរី​សួស្តី​ក្នុង​ទី​ទាំង​ពួង (ម្នាល​ទេវ​តា ចូរ​អ្នក​ប្រ​កាន់​ជឿ​ថា) មង្គល​ទាំង​៣៨​ប្រការ មាន​កិរិយា​មិន​សេព​គប់ នូវ​បុគ្គល​ពាល​ជា​ដើម​នោះ របស់​ទេវតា​និង​មនុស្ស ទាំង​អម្បាល​ណោះ​ ជា​មង្គល​ដ៏​ឧត្តម​ ។ (ចប់) សេចក្តី​ដក​ស្រង់​ជា​សម្រាយ​សុទ្ធ​ងាយ​ចង​ចាំ «មង្គល​ ៣៨​ ប្រការ​» ១. កិរិយា​មិន​សេព​គប់​នូវ​បុគ្គល​ពាល​ទាំង​ឡាយ (អសេវនា ចពាលានំ ) ២. កិរិយា​សេព​គប់​នូវ​បុគ្គល​ជា​បណ្ឌិត​ទាំង​ឡាយ (បណ្ឌិតានញ្ច សេវនា ) ៣. កិរិយា​បូជា​ដល់​បុគ្គ​ល​ដែល​គួរ​បូជា (បូជា ចបូជនីយានំ ) ៤. កិរិយា​រស់​នៅ​ក្នុង​ប្រទេស​ដ៏​សម​គួរ (បដិរូប​ទេស​វា​សោ ច ) ៥. ភាវៈ​នៃ​អ្នក​បាន​ធ្វើ​បុណ្យ​ទុក​ហើយ​ក្នុង​កាល​មុន ( បុព្វេ​ កតបុញ្ញតា ) ៦. កិរិយា​តម្កល់​ខ្លួន​ទុក​ដោយ​ប្រពៃ (អត្ត​សម្មា​បណី​ធិ ច ) ៧. ភាវៈ​ជា​បុគ្គល​បាន​ស្តាប់​បាន​រៀន​សូត្រ​ចេះ​ដឹង​ច្រើន (ពា​ហុ​សច្ច ) ៨. សេចក្តី​ឆ្លៀវ​ឆ្លាត​ប៉ិន​ប្រសប់​ក្នុង​សិល្បៈ​ទាំង​ពួង ( សិប្បៈ ) ៩. វិន័យ​ដែល​បុគ្គល​បាន​សិក្សា​ហើយ​ដោយ​ប្រពៃ ( វិនយោ ច សុសិក្ខិតោ ) ១០. វាចា​ដែល​បុគ្គល​ពោល​ដោយ​ប្រពៃ ( សុភា​សិតា ច យា វាចា ) ១១-១២. កិរិយា​បម្រើ ឬ ទំនុក​បម្រុង​មាតា​និង​បិតា (មាតាបិតុ ឧបដ្ឋានំ ) ១៣. កិរិយា​សង្គ្រោះ​បុត្រ និង​ភរិយា (បុត្តទារ​ស្ស​សង្គហោ ) ១៤. ការ​ងារ​ទាំង​ឡាយ​ដែល​មិន​ច្របូក​ច្របល់ ( អនាកុលា ចកម្មន្តា ) ១៥. កិរិយា​បរិច្ចាគ​ទាន​ (ទានំ ) ១៦. កិរិយា​ប្រព្រឹត្ត​ធម៌​ដ៏​ប្រសើរ (ធម្មចរិយា ) ១៧. កិរិ​យា​សង្គ្រោះ​ញាតិ​ទាំង​ឡាយ ( ញាតកានញ្ច សង្គហោ ) ១៨. កិរិយា​ប្រ​កប​ការ​ងារ​ទាំង​ឡាយ​ដែល​មិន​មាន​ទោស (អនវជ្ជានិ កម្មានិ) ១៩. កិរិយា​មិន​ត្រេក​អរ​ក្នុង​បាប​និង​កិរិយា​វៀរ​ចាក​បាប ( អារតី វិរតីបាបា ) ២០. សេចក្តី​សង្រួម​ចាក​កិរិយា​ផឹក​នូវ​ទឹក​ស្រវឹង ( មជ្ជបានា ច សញ្ញាមោ ) ២១. ការ​មិន​ប្រមាថ​ក្នុង​ធម៌​ទាំង​ឡាយ ( អប្បមាទោ ចធម្មេសុ ) ២២. កិរិយា​គោរព​ចំពោះ​បុគ្គល​ដែល​គួរ​គោរព ( គាររោ ច ) ២៣. កិរិយា​ប្រព្រឹត្ត​បន្ទាប​ខ្លួន​( និវាតោ ច ) ២៤. សេចក្តី​សណ្តោស​ត្រេក​អរ​ចំពោះ​របស់​ដែល​មាន (សន្តុ​ដ្ឋី ច ) ២៥. ភាព​ជា​អ្នក​ដឹង​ឧបការ​គុណ​ដែល​អ្នក​ដទៃ​ធ្វើ​ហើយ​ដល់​ខ្លួន (កត​ញ្ញូ​តា) ២៦. កិរិយា​ស្តាប់​នូវ​ធម៌​តាម​កាល ( កា​លេន ធម្ម​ស្សវនំ ) ២៧. សេចក្តី​អត់​ធ្មត់ (ខន្តិ ច ) ២៨. ភាវៈ​នៃ​បុគ្គល​ដែល​ទូន្មាន​ប្រៀន​ប្រដៅ​បាន​ដោយ​ងាយ (សោវ​ចស្សតា ) ២៩. កិរិយា​បាន​ឃើញ បាន​ជួប​នូវ​ស​មណៈ​ទាំង​ឡាយ​ដែល​មាន​ឥន្ទ្រីយ៍​ស្ងប់​រំងាប់​ហើយ​(សមណា​នញ្ច ទស្សនំ ) ៣០. កិរិយា​សន្ទនា​សាក​សួរ​នូវ​ធម៌​តាម​កាល (កាលេន​ធម្មសា​កច្ឆា) ៣១. សេចក្តី​ព្យា​យាម​ដុត​នូវ​បាប​ធម៌ ( តបោ ច ) ៣២. កិរិយា​ប្រព្រឹត្ត​នូវ​ធម៌​ដ៏​ប្រសើរ (ព្រហ្ម​ចរិ​យញ្ច ) ៣៣. កិរិយា​ឃើញ​នូវ​អរិយ​សច្ចធម៌​ទាំង​ឡាយ​(បរិយ​សច្ចាន ទស្សនំ ) ៣៤. កិរិយា​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ព្រះ​និព្វាន​ដោយ​បញ្ញា​ដ៏​ខ្ពង់​ខ្ពស់ ( និព្វាន​សច្ឆិរិយា ​ច ​) ៣៥. ចិត្ត​នៃ​បុគ្គល​ដែល​មិន​ញាប់​ញ័រ​ដោយ​លោក​ធម៌ ( ផុជ្ឋស្ស លោក​ធម្មេហិ​ចិត្តំ​យស្ស ន កម្បតិ ) ៣៦. ចិត្ត​នៃ​បុគ្គល​មិន​សោយ​សោក​ចំពោះ​អារម្មណ៍ (អ​សោកំ ) ៣៧. ចិត្ត​ដ៏​បរិសុទ្ធ ស្អាត​ចាក​កិលេស ( វីរជំ ) ៣៨. ចិត្ត​ក្សេម​ក្សាន្ត​ (ខេមំ) ដោយ៥០០០ឆ្នាំ
images/articles/381/text____________pic.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០២៦ (អាន: ៥៦,២៩០ ដង)
វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់ ១៦០ ព្រះ​អង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែក្នុងទីនេះ សូមលើកយកមកដោយសង្ខេប ៖ ១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលមិនពិត មិនទៀងមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតមិនត្រាស់វាចានោះទេ ។ ២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតក៏មិនត្រាស់វាចានោះដែរ ៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែថា វាចានោះមិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគតស្គាល់កាលគួរ នឹងត្រាស់វាចានោះ ៤. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ទោះបីវាចានោះ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះឡើយ ៥. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; វាចានោះទោះបីជាស្រឡាញ់ ជាទី​គាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះដែរ ៦. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ហើយប្រកបដោយប្រយោជន៍; វាចានោះជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់ជនទាំងឡាយដទៃផង ព្រះតថាគតស្គាល់កាលគួរ នឹងពោលនូវវាចានោះ អធិប្បាយ ពាក្យថា អនត្ថ ( វាចាដែលមិនប្រកបដោយប្រយោជន៍ ) បានដល់ បិសុណាវាចា និង សម្ផប្បលាបៈ ។ ក្នុងពាក្យ​នេះ លោក​សង្គ្រោះ​យក​វចីទុច្ចរិតទាំង ៤ នោះឯង ។ ក្នុងវាចាទាំង ៦ យ៉ាងនេះ កាល​ពោល​ដល់​បុគ្គលអ្នកមានសីល ដោយពាក្យថា “អ្នក​ជា​មនុស្ស​ទ្រុស្តសីល, ជាចោរ” ឬ ពោល​នឹង​មនុស្ស​មិន​មែន​ជា​ចណ្ឌាល ដោយ​ពាក្យថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ១ ( មិនពិត មិន​ទៀង មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។ ពោលនឹងបុគ្គលទ្រុស្តសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល” ឬពោលនឹងមនុស្សជាចណ្ឌាល ដោយពាក្យ​ថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ២ ( ពិត ទៀង មិនប្រកបដោយប្រយោជន៍ មិន​ជាទី​ស្រឡាញ់ ) ។ ពាក្យនិយាយដោយចំហរ ដល់នូវកំណើតជាសត្វនរក របស់សត្វនរក ដូចនិយាយពាក្យថា “ភិក្ខុទេវទត្ត​ កើត​ក្នុងអបាយភូមិ កើតជាសត្វនរក” នេះជាវាចាទី ៣ ( ពិត ទៀង ប្រកបដោយប្រយោជន៍ មិនជាទីពេញចិត្ត ) ។ ពាក្យពោលដោយឲ្យសត្វលោកវង្វេងការពិត យ៉ាងនេះថា “ការសម្លាប់សត្វ ដែលបុគ្គលធ្វើដោយយញ្ញវិធី រមែង​នាំមកនូវសុគតិ” នេះជាវាចាទី ៤ ( មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។ ពាក្យពោលដែលបង្អោនទៅ ដើម្បីការបែកបាក់គ្នាជាដើម ដោយរឿងពិត នេះជាវាចាទី ៥ ( ពិត ទៀង មិន​ប្រកប​ដោយប្រយោជន៍ ជាទីស្រឡាញ់ ) ។ ពាក្យពោលដល់ទាន សីល ភាវនា ជាដើម ដែលធ្វើឲ្យប្រព្រឹត្តទៅក្នុងឋានៈ នៃជាវាចាដ៏សមគួរ នេះជាវាចាទី ៦ ( ពិត ទៀង ប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។ ដោយ៥០០០ឆ្នាំ
images/articles/379/tex______tpic.jpg
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០២៦ (អាន: ៥៤,៧៨៧ ដង)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់ ទោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ បាបមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់ ( សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។ ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។ ***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ] ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ សោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ កល្យាណមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ អធិប្បាយ ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយ។ គុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕ ដោយ៥០០០ឆ្នាំ
images/articles/2843/2026-07-23_12_10_04-K-Lite_Update_Checker.jpg
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២៦ (អាន: ៦៩,៩៣១ ដង)
យើង​កើត​មក មិន​បាន​យក​អ្វី ៗ មក​ទេ ក្រៅ​ពី​ការ​សន្សំ​សន្ដាន ដល់​ពេល​ចាក​លោក​នេះ​ទៅ​ទៀត ក៏​អត់​យក​អ្វី ៗ អំពី​លោក​នេះ​ទៅ​ដែរ ក្រៅ​អំពី​ការ​សន្សំ​កម្ម ប៉ុន្តែ​មនុស្ស​យើង​ហួង​ហែង​អ្វី ៗ ក្នុង​លោក​នេះ ថា​ជា​របស់​ខ្លួន​ឯង ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ទុក​សោក​កើត​ឡើង ទាំង​ដែល​មិន​បាន​ដឹង​ថា អ្វី ៗ ទាំង​អស់ ជា​របស់​ក្នុង​លោក​នេះ មិន​មាន​អ្នក​ណាឲ្យ​យើង​ដោយ​បរមត្ថ​ឡើយ ម្ល៉ោះ​ហើយ​មនុស្ស​យើង ព្រោះ​ហេតុ​តែ​ការ​មិន​ដឹង ទើប​បាន​ជា​វង្វេង ក្នុង​របស់​ដែល​ឲ្យ​គ្នា​ដោយ​សន្មតិ ប្រាកដថា អញ និង​ថា​ជា​របស់​អញ ។ ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​យើង មាន​ការ​ខក​ចិត្ត និង​ទុក្ខ​សោក​កន្ទក់​កន្ទេញ ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២ ដោយ៥០០០ឆ្នាំ
images/articles/3081/2026-07-23_11_49_45-K-Lite_Update_Checker.jpg
ផ្សាយ : ២៣ កក្តដា ឆ្នាំ២០២៦ (អាន: ៤,៤១៤ ដង)
ខ្លឹមសារនៅក្នុង ខជ្ជនីយវគ្គទី៣ (បិដក ៣៣ ទំព័រ ២១៧) លោកនេះ គឺបែបហ្នឹងឯង ។ ភ្លឺងងឹត ជិតឆ្ងាយ សុខទុក្ខ រីករាយសោកសៅ... កើតឡើងហើយ​វិនាសទៅ ។ មនុស្សដ៏ច្រើនបានកើតទុក្ខកន្ទក់កន្ទេញថា ម្ដេចក៏សេចក្ដីស្លាប់មកឆាប់យ៉ាងនេះ...។ កិច្ចបដិបត្តិក្នុងព្រះធម៌ គឺសតិរលឹកដឹងវិបស្សនាឃើញសង្ខារលោកតាមពិតថាបែបហ្នឹងឯង (តថានិ) ហើយមិនកើតទុក្ខក្នុងចិត្តឡើយ ប៉ុណ្ណឹងជាការសមរម្យហើយ ។ ភិក្ខវេ... សោ ឯវំ បជានាតិ នត្ថិ នុ ខោ តំ កិញ្ចិ លោកស្មឹ យមហំ ឧបាទិយមានោ ន វជ្ជវា អស្សន្តិ។ ម្នាលភិក្ខុទាំងឡាយ... អរិយសាវ័កនោះរមែងដឹងយ៉ាងនេះថា កាលបើអាត្មាអញ ប្រកាន់របស់ណាដែលមិនមានទោស របស់នោះ រមែងមិនមានតិចតួចក្នុងលោកឡើយ ៕៚ ជំនួយសតិភាគទី ២៥ សិក្សាព្រះសូត្រភាគទី ២១ ដោយ៥០០០ឆ្នាំ
images/articles/2809/2026-07-22_08_20_10-________________________________-__Protected_View_-_Word.jpg
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២៦ (អាន: ៤៨,៦០៩ ដង)
បើ​ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ថា ភ្នំមាស ២ ក៏​មិន​ល្មម​គ្រប់​គ្រាន់​ចំពោះ​មនុស្ស​ម្នាក់ ( បិដក​លេខ ២៩ ទំព័រ ៣១៨ ) ដូច្នេះ​យើង​គួរ​តែ​រៀន​ហ្វឹក​ហាត់​ចិត្ត ឱ្យ​ចេះ​ស្កប់​ស្កល់​ក្នុង​ពេល​នេះ​តែ​ម្ដង​ទៅ ។ សូម្បី​តែ​ជីវិត​នេះ ក៏​មិន​មែន​ជា​របស់​យើង​ផង តើ​អ្វី​ផ្សេង​ទៀត​ទៅ​ដែល​ជា​របស់​យើង​នោះ យើង​កុំ​បំភ្លេច​ជរា ព្យាធិ មរណៈ​ដែល​ជា​ម្ចាស់​នៃ​ជីវិត​នេះ​ឱ្យ​សោះ ឬ​ក៏​អនិច្ចំ​ជា​ដើម ដែល​ជាម្ចាស់​នៃ​បញ្ចក្ខន្ធ ។ ក្នុង​សេចក្ដី​នេះ បើ​យើង​ព្រម​ប្រគល់​ជីវិត ឬ​បញ្ចក្ខន្ធ ឱ្យ ទៅ​ម្ចាស់​គេ យើង​នឹង​ស្រាល​អំពី​ភារៈ​ពិត​ៗ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3497/2026-07-20_07_26_44-______________________________________________________________________________________________________________-__Compatibility_Mode_-_Word.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២៦ (អាន: ១៥១ ដង)
ហន្ទទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា អប្បមាទេន សម្បាទេថ ។ នចិរំ តថាគតស្ស បរិនិព្ពានំ ភវិស្សតិ ។ ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្ពាយិស្សតិ។ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគតនឹងដាស់តឿនអ្នកទាំង ឡាយ​សង្ខារទាំងឡាយ មានសេចក្តីវិនាសទៅជាធម្មតា អ្នកទាំងឡាយចូរញុំាងកិច្ច ទាំង​ពួង ឲ្យសម្រេច​ដោយសេចក្តីមិនប្រមាទចុះ ។ បរិនិព្វាននឹងមានដល់ តថាគត មិន​យូរ​ឡើយ ។ កន្លង ៣ ខែ អំពីថ្ងៃនេះទៅ តថាគតនឹងបរិនិព្វាន ហើយ ។ ទហរាបិ ច យេ វុឌ្ឍា,យេ ពាលា យេ ច បណ្ឌិតា;អឌ្ឍា ចេវ ទលិទ្ធា ច, សព្ពេ មច្ចុបរាយនា ។ ពួកជនណា ៗ ទោះបីក្មេងក្តី ចាស់ក្តី ពាលក្តី បណ្ឌិតក្តី អ្នកមានក្តី អ្នកក្រក្តី ជន ទាំងអស់នោះ តែងមានសេចក្តីស្លាប់នៅពីខាងមុខ ។ យថាបិ កុម្ភការស្ស,កតំ មត្តិកភាជនំ; ខុទ្ទកញ្ច មហន្តញ្ច,យញ្ច បក្កំ យញ្ច អាមកំ;សព្ពំ ភេទបរិយន្តំ, ឯវំ មច្ចាន ជីវិតំ ។ ភាជន៍ដីដែលស្មូនឆ្នាំងធ្វើហើយ ទោះបីតូចក្តី ធំក្តី ឆ្អិនក្តី ឆៅក្តី ភាជន៍ ទាំងអស់នោះ មានកិរិយាបែកធ្លាយជាទីបំផុត យ៉ាងណា ជីវិតរបស់សត្វ ទាំងឡាយ ក៏យ៉ាងនោះដែរ ។ បរិបក្កោ វយោ មយ្ហំ, បរិត្តំ មម ជីវិតំ; បហាយ វោ គមិស្សាមិ,កតំ មេ សរណមត្តនោ ។ វ័យរបស់តថាគតចាស់ហើយ ជីវិតរបស់តថាគត មានប្រមាណតិច តថាគតនឹងលះបង់អ្នកទាំងឡាយហើយទៅ ឯទីពឹងចំពោះខ្លួន តថាគត បានធ្វើទុកហើយ ។ អប្បមត្តា សតីមន្តោ, សុសីលា ហោថ ភិក្ខវោ; សុសមាហិតសង្កប្បា, សចិត្តមនុរក្ខថ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យរឿយ ៗ ចុះ ។ យោ ឥមស្មិំ ធម្មវិនយេ, អប្បមត្តោ វិហស្សតិ; បហាយ ជាតិសំសារំ, ទុក្ខស្សន្តំ ករិស្សតិ ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម៌វិន័យនេះ (ភិក្ខុនោះ) នឹងលះបង់ ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វាន ជាទីបំផុតនៃកងទុក្ខបានមិនខាន ។ (សុត្តន្តបិដក ទីឃមហាវគ្គ មហាបរិនិព្ពានសូត្រ បិដកលេខ ១៦ ទំព័រ ៣៥៥) ដោយ សដវថ ។ ដោយ៥០០០ឆ្នាំ
images/articles/658/2026-07-20_07_00_09-Greenshot.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២៦ (អាន: ២៩,៩៥២ ដង)
វីរិយកថា គឺ​សេចក្តី​​អធិប្បាយ​អំពី​ព្យាយាម ប្រជាជនក្នុង​លោក ដែល​តាំង​កសាង​ផ្តើមឡើង ​ជា​បឋម​​នោះ​គឺ​​រៀន​​សិល្ប​សាស្រ្ត​​ទាំង​ពួង ឬស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​ហត្ថ​កម្ម​ជា​ដើម ​អាស្រ័យ​​ដោយ​​អ្វី ​ថា​អាស្រ័យ​ដោយ​វីរិយ​ព្យាយាម ​តែ​ប្រាស​ចាក​វីរិយ​ហើយ​ នឹង​​កសាង​​ធ្វើ​ការ​អ្វីមិន​សម្រេច​ទាំង​អស់​ វីរិយ​នេះ​ជាសាធារណ​ទូទៅ ​លើ​​វិជ្ជា​​ទាំង​​ពួង ​ហើយ​ជាទី​កាត់បង់​នូវទម្លាប់​ខ្ជិល ​ច្រអូស​នេះ​ចេញ ​តាម​ធម្មតា​ មនុស្ស​​កើត​​មក​គ្មាន​វិជ្ជា​សោះ​ហៅ​ថា​ល្ងង់​ងងឹត ​លុះ​ដល់​​មាន​​ព្យាយាម​​រៀន​​សូត្រ​​ដោយ​មាតា​បិតា ​ឬរាជការ​ជួយ​ឧបត្ថម្ភ​ដាស់​តឿន​ទើប​កើត​​វិជ្ជា​ចេះ​​ដឹង​​ឡើង ​រីវិជ្ជា​នេះជា​ទីផ្លូវ​បង្កើត​ប្រាជា្ញ​និង​ទ្រព្យ​សម្បត្តិ ហេតុ​នេះ​​មនុស្ស​​យើង​​កុំ​ស្ថិត​​នៅជា​មនុស្ស​ធម្មតា គឺកើត​ឡើង​ល្ងង់នៅ​ជាល្ងង់ ក្រនៅ​ជា​ក្រ​​នោះ​​ឡើយ ​ត្រូវ​ប្រែ​ទៅតាម​សម័យ​ដែល​រាប់​អាន​ថាល្អ​ពិត​យក​មក​នមស្សការ​ ទុក​ដាក់​ក្នុង​ចិត្ត​ជានិច្ច​ កិរិយា​ដែល​ប្រែ​ប្រួល​ពីមនុស្ស​ធម្មតា​បាន​ដូច្នេះ ​ត្រូវ​ឲ្យ​​លះបង់​ខ្ជិល​ច្រអូស​ចេញ ឲ្យ​មានវីរិយ​រៀន​សូត្រ​សិល្ប​សាស្រ្ត ​និង​ខំ​​ធ្វើ​ការ​ងារ​​រក​ទ្រព្យ​សម្បត្តិឲ្យ​មាន​ឡើង​គឺវិជ្ជាឬ​វត្ថុអ្វីដែល​មិន​មាន​ នោះ​​ត្រូវ​​ព្យាយាម​​រៀនរក​ឲ្យមាន​ឡើង ​បើមាន​ឡើង​ហើយ ​ត្រូវព្យាយាម​​ឲ្យរឹត​​តែ​​ចេះ​ដឹង​មាន​​ច្រើនឡើង​តទៅទៀត ​នេះវីរិយ​ខាង​គតិ​លោក ​វីរិយគតិ​​ធម្មវិញ​​ហើយថា​​សម្មា​វាយា​មោ​ព្យាយាម ​ដ៏ប្រពៃ​មាន​ ៤ យ៉ាងគឺ៖ ១. អកុសលចិត្ត ឯ​ណា​មិនទាន់​បង្កើត​​ឡើង ​ត្រូវ​ព្យាយាម​បំបាត់​​កុំឲ្យ​បង្កើត​ឡើង ​។​ ២. អកុសលចិត្ត ឯ​ណា​បង្កើត​ឡើង ​ត្រូវព្យាយាម​ឲ្យលះបង់​ចោល​ចេញ ​។​ ៣. កុសលចិត្ត ឯ​ណាមិន​ទាន់​បង្កើត​ឡើង ​ត្រូវ​ព្យាយាម​​ឲ្យ​មាន ​ឲ្យ​កើត​​ឡើង ​​។​ ៤. កុសលចិត្ត ឯ​ណាបង្កើត​ឡើយ​ហើយ ​ត្រូវព្យាយាម​​ឲ្យរឹងរឹត​​តែ​បង្កើត​​ឡើង​ត​​ទៅទៀត ​រី​សិល្ប​សា​ស្ត្រ​ខាង​លោក​ខាង​ធម៌ក្តី​ ទ្រព្យ​សម្បតិ្ត​​ធន​ធាន​ក្តី កើត​​មានឡើង​ដោយ​កិរិយា​រៀន រក ​ដូច​ពាក្យ​ទំ​នៀមថា ចេះ​ព្រោះ​​រៀន​មាន​ព្រោះ​រកតាម​សតិនិង​តម្រិះតិច​ច្រើន ប្រៀប​ដូចខ្សែ​ស្ទង់ទឹក បើ​ខ្សែ​វែង​ក៏​ដឹង​​ទឹក​​ជ្រៅ​ បើខ្សែខ្លី​ក៏​ដឹងទឹក​រាក់តាម​ភាព ​វាសនា នឹង​បង្អង់​ឈប់ពុំ​បាន ឯការងារ​មាន​ច្រើន​ប្រភេទ ​ច្រើន​សណ្ឋាន ​នឹង​ធ្វើការ​មួយ​មុខៗ ​អស់ការ​​នោះ​ហើយ​​ឈប់ដើរ​លេង​នោះ ហៅ​ថាមិនល្មម​នឹងចិញ្ចឹម​ជីវិត​បាន ​ព្រោះ​​ហេតុ​អ្វី ​ថាព្រោះ​ខ្ជិលក៏​មាន ព្រោះ​មិនយល់​ផ្លូវរក​​ស៊ីនាំទុញ​ទាល់​​គំនិត​ក៏​​មាន​ ដោយ​ហេតុមិន​រៀន​សិល្បសាស្រ្ត​ខាង​ជំនួញ ហេតុនេះ​​បានជា​​សម្តែង​ថា វីរិយ ជា​មូលហេតុ​ឲ្យកើត​ប្រាជ្ញា​ក្រាស់​ដូចផែ​ន​ដី តែប្រាស​ចាក​វីវិយ​ហើយ ​ប្រាជ្ញា​នោះក៏សាប​សូន្យបាត់​ទៅ អធិប្បាយ​ថា តម្រិះវិជ្ជា​​ទាំង​ពួង​ត្រូវ​ស្វាធ្យាយ​ឲ្យ​រឿយៗ តែគ្មាន​វីរិយ​ស្វាធ្យាញហើយ​នឹងភ្លេចវ​ង្វេង​បាត់​ទៅ ប្រៀប​​ដូច​ជា​ផ្ទះបើលិច​បែក​បាក់​ត្រូវជួស​ជុល​ឲ្យឆាប់ ​បើមិន​ជួស​ជុល​​នឹង​វិនាស​ខូចទៅ​ជាអសារឥ​ត​ការ​ ម៉្យាង​ទៀត ​ដូចជា​រូបកាយ​ឬវត្ថុជា​បរិក្ខារ ​ត្រូវ​តែជម្រះ​ឲ្យស្អាតកុំឲ្យ​ក្អែល​ឬច្រេះ​ស្នឹម នឹង​ចម្រើន​ស្ថិត​ស្ថេរចី​រកា​ល​ត​ទៅ នោះមាន​ឧបមា​ដូចម្តេច ​មានឧ​បមេយ្យដូ​ច​តម្រិះវិជ្ជាដូច្នោះឯង ។ សម័យនេះនឹងចង្អុល​ឲ្យឃើញថាវីរិយធ្លាក់​ក្នុង​ស្រុកប្រទេស​ណា ស្រុក​ប្រទេស​នោះ​ច្រើនមាន​ភោគសម្បត្តិ និង​សិល្ប​សាស្ត្រប្រើ​ការ​គ្រប់​យ៉ាង ដែល​ត្រូវការ​ក្នុង​លោកសម​ដូច ពុទ្ធភា​សិត​ថា ​ពហូ សច្ចព្ចា សិប្បព្ចា ឯតម្មន្ត មុត្តមំ អធិប្បាយ​ថា សេចក្តី​ស្តាប់​ច្រើន និងរៀន​យកនូវ​​សិល្ប​សាស្រ្ត​ជា​មង្គល​ដ៏ឧត្តម ​ជាទីឲ្យចម្រើនក្នុង​លោក និងបរ​លោក ​ភាសិត​នេះជា​ពាក្យ​ប្រដៅវិសេស​ណាស់ យើង​គប្បីប្រតិ​បត្តិតាម កុំធ្វេស​ប្រហែស ដើម្បីបំ​បាត់​នូ​វពាក្យពោល​ផ្សំនិងខ្ជិល ថា​ខំរៀនខំរក​អីពេក​​ស្រេច​នៅ​សំណាង​​នោះចេញ ព្រោះ​យើងមើល​មិនឃើញ​ទៅ​ខាង​មុខដូ​ច​ម្តេច សូម្បី​ព្រះពុទ្ធអង្គកា​លពុំទាន់បា​នត្រា​ស់​ក្នុងបច្ឆិ​ម​ជាតិនេះ ទ្រង់មានវីរិ​យ​ធ្វើ​ទុក្ក​រ​កិរិយា ​៦ព្រះវ​ស្សា ទើប​បានត្រាស់មិ​នបាន​​នៅផ្ទំ​ស្ងៀ​ម​ចាំ​សំ​ណាង​នោះ​ឡើយ​ ។​ ហេតុនេះ​ត្រូវ​តាំ​ងវីរិយរៀនវិ​ជ្ជាឬធ្វើ​ការ​ងារឲ្យ​ឆាប់​ៗ ទើបបា​នសម្រេច​ប្រ​យោជន៍ ដោយ​​ខំផ្សំនិង​សំណាងកសាង​នោះផង ស​មដូចភា​សិតថា​ឲ្យមានវីរិយំ សច្ចំ ​កុសល ។ ន័យមួ​យទៀត ​មានវីរិយត្រូវប្រកប​​ដោយ​ឥរិយា​ ​៤យ៉ាង​ គឺដេ​ក ដើរ ឈរ អង្គុយ ​ឲ្យស្មើ​គ្នាតែ​​ឲ្យជ្រុល​ទៅ​ដោយ​ឥរិយាប​ថ​​ណាមួយ​នោះ នឹងប​ង្កើតឡើងនៅ​សមុដ្ឋាន​រោគ តែប្រទេ​ស​យើង មិនសូវមាន​អ្នក​ណា​ព្យាយាម​ជ្រុលពេក​នោះទេ ច្រើន​តែរៀនចេះ​ល្មម​ប្រើ​ការ​​បាន​​សន្មត​ថា​ចេះ ហើយ​ក៏ឈប់ទៅ។ ឯអ្នកធ្វើ​ការងារ​ក៏ដូចគ្នា ច្រើន​ពោល​ពាក្យភ័ន្ត​ច្រឡំផ្សំ​និង​ខ្ជិល​ថា កុំលោភ​ពេករីផ្លូវ​​ធ្វើការងាររ​ករបរ គឺ​ជួញ​ព្រែ ធ្វើ​ស្រែចំការ​ច្បារ​ដំណាំ​ជាដើម ​នោះ​ឈ្មោះថា​ធ្វើការ​ប្រោសចាកទោស ​ហៅថាស​ម្មាអាជីវោ ចិញ្ចឹ​មជីវិត​​ដោយ​ប្រពៃ ឯ​ហៅថា​លោភនោះ ​គឺចិ​ញ្ចឹមជី​វិតដោ​យមច្ឆា​ជីវ មាន​លួច​​ទ្រព្យ​គេ​ជាដើម ។ឯកិច្ច​ដែលវី​រិយ​ធ្វើការងា​រមិន​ធ្វេសប្រ​ហែ​ស ប្រយ័ត្ន​មិនឲ្យខូច​ខាត​​នេះ​ជា​មង្គល​​ដ៏​ប្រសើរ​ ក្នុងឥ​ធលោក​និងបរលោ​ក ។ សម្តែងម​កតាំងពី​ដើម​បទ រហូតដ​ល់ទីបំផុត​បទ សន្មត​​ថាចប់​ដោ​យ​សង្ខេប​នេះ ​ដើម្បី​ឲ្យឃើញ​ថាសិ​ល្បសា​ស្រ្ត និង​ភោគស​ម្បត្តិ បង្កើ​ត​ឡើងនាំ​ថ្កើង​ដល់​ស្រុក​នគរ នេះដោយ​វីរិយ វីរិយនេះជា​ទីទ្រទ្រង់នូ​វវិជ្ជា និងស​ម្បត្តិ​កំចាត់​បង់​នូវ​ល្ងង់ខ្លៅ ​និងខ្សត់អ​ត់ឃ្លាន​ថោកថ​យ ជា​ដែនឲ្យរុង​រឿ​ង​ទៅ​អនាគត​​កាល ។ អ្នកឧក​ញ៉ា សុភា​ធិរាជ-ស៊ូរដកស្រង់ទាំងស្រុងចេ​ញពី ទស្ស​នាវដ្តីក​ម្ពុជសុរិ​យា ចេញ​ផ្សាយ​ក្បាល​លេខ ​៨ ឆ្នាំ១៩២៦​ -១៩២៧ ត្រង់ទំព័រ​៤៦ តទៅ ។ ដោយ៥០០០ឆ្នាំ
images/articles/2324/Untitled-1-Recovered.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២៦ (អាន: ២៤,៣៤៥ ដង)
ព្រះយោគាវចរ​នេះកាល​ចម្រើន​មេត្តា​ចេតោវិមុត្តិ តាមផ្លូវអប្បនានោះ​ក្នុងផ្លូវ​ណាមួយ ដូចបាន​ពោល​​ហើយដូច្នេះ (លោក​សម្ដែងសមាធិ​ខាងដើម​ដោយ​មិនបាន​យកមក​ដាក់​ក្នុងសៀវភៅ​នេះ​ទេ) រមែងបាន​អានិសង្ឃ​១១​ប្រការ ដែល​ព្រះដ៏មានព្រះភាគ​ជាម្ចាស់​ត្រាស់​ទុក​ដោយ​ន័យ​ថា អ្នកចំរើន​មេត្តា​ចេតោវិមុត្តិ រមែង​ដេកលក់​ដោយសុខ​ដូច្នេះ​ជាអាទិ៍។ - ក្នុងអានិសង្ឃ​១១​នោះ សេចក្ដី​ថា​ដេក​លក់​ជាសុខ មានអធិប្បាយថា ជនទាំងឡាយ​ដែល​ដេកលក់​នោះ (​ដែល​មិន​បាន​មេត្តា​ចេតោវិមុត្តិ) រមែងប្រែប្រួល​កាយ​ទៅវិញ​ទៅមក​មុនសិន​ហើយ (ទើប​ដេកលក់​ទៀត) មើល​ទៅ​ជាទុក្ខ​យ៉ាងណា លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិ​មិនលង់លក់​ដូច្នោះ​ទេ រមែង​លក់​ដោយ​សប្បាយ​សូម្បី​លក់ស៊ប់​ហើយ​ក៏​ដូច​ជា​ការ​ចូល​សមាបត្តិ (អ៊ីចឹង)។ - សេចក្ដី​ថា ភ្ញាក់​ឡើង​ជាសុខ មានអធិប្បាយ​ថា ជន​ទាំង​ឡាយ​ដទៃ​កាលដែល​ភ្ញាក់​ឡើង​ហើយ​ក៏​ធ្វើ​សំឡេងថ្ងូរ (ថ្ងូរស្ងាប) ពត់ខ្លួនផ្អៀងផ្អងចុះឡើង​ទៅមក មើល​ទៅ​ជាទុក្ខ​យ៉ាងណា​លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិ មិន​ភ្ញាក់​ឡើង​យ៉ាង​នោះ​ទេ គឺ​រមែង​ភ្ញាក់​ឡើង​ដោយសប្បាយ គឺមិន​មាន​វិការ (អាការសុខប្លែក) ដូច​ផ្កាបុទុម​រីក​ហើយដូច្នោះ - សេចក្ដី​ថា មិនយល់សុបិនអាក្រក់ អធិប្បាយ​ថា​លោក​អ្នកបាន​មេត្តា​ចេតោ​វិមុត្តិ​នោះ សូម្បីសុបិនឃើញ ក៏​សុបិន​តែនិមិត្ត​ដែល​ល្អ ដូច​ជាថ្វាយ​បង្គំ​ព្រះចេតិយ ដូចជា​កំពុង​ធ្វើការ​បូជា និង​ដូច​ជាកំពុង​ស្ដាប់​ព្រះធម៌ ចំណែក​ជន​ទាំងឡាយ​ដទៃ (សុបិន) ឃើញខ្លួនឯង​ដូចជាចោរ​លោមព័ទ្ធ (ចាប់ចង) ដូចជា​ត្រូវហ្វូង​សត្វ​សាហាវ​ធ្វើអន្តរាយ​ឲ្យ​ និងដូចជាកំពុងធ្លាក់​ (អន្លង់ជាដើម) យ៉ាងណា លោក​អ្នក​បាន​មេត្តា​ចេតោវិមុត្តិមិនឃើញ​សុបិន​ឃើញសេចក្ដី​អន្តរាយ​យ៉ាង​នោះ​ទេ - សេចក្ដី​ថា ជាទីស្រឡាញ់​របស់​មនុស្ស​ទាំងឡាយ គឺ​ថា​ជា​ទីស្រឡាញ់​ពេញចិត្ត​របស់​មនុស្ស​ទាំងឡាយ ប្រៀប​ដូចជាគ្រឿង​អលង្ការ គុជ​ដែលពាក់​ត្រង់​ដើម​ទ្រូង និង​ប្រៀប​ដូច​ជាភួង​ផ្កា​ឈើ​ដែល​ប្រដាប់​ទុកហើយ​លើ​សីសៈដូច្នោះ។ - សេចក្ដី​ថា ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយ គឺថាអ្នកចំរើន​មេត្តាចេតោវិមុត្តិនោះ ជាទីស្រឡាញ់​របស់​មនុស្ស​ទាំងឡាយ​យ៉ាង​ណា ក៏រមែង​ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយដូច្នោះ​ដែរ ដូចមានព្រះវិសាខត្ថេរ (ជាសាធកដូច្នេះថា) រឿងព្រះវិសាខត្ថេរបានឮ​ថា​ព្រះវិសាខត្ថេរនោះ (កាល​នៅជាគ្រហស្ថ) ជាកុដុម្ពី​នៅក្នុងក្រុងបាដលិបុត្រ លោកនៅ​ក្នុងក្រុង​នោះ​ឯង​បាន​ដឹង​ដំណឹង​ថា តម្ពបណ្ណិទ្វីប (គឺកោះលង្កា) ប្រដាប់​ពេញ​ទៅដោយ​ជួរ​ព្រះចេតិយ រុងរឿង​ដោយកាសាវភស្ដ ក្នុងទ្វីប​នោះ​អ្នក​ណាៗ​អាចនឹងអង្គុយ​ឬដេក​បានក្នុងទី​គ្រប់​នៃ​ដែលខ្លួន​ប្រាថ្នា សប្បាយ​ទាំង​ពួង​គឺ​ឧតុសប្បាយ សេនាសនសប្បាយ បុគ្គល​សប្បាយ ធម្មសវនសប្បាយ​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ស្រួល​ក្នុង​ទ្វីប​នោះ​ដូច្នេះ​លោក​ទើប​ប្រគល់​នូវគំនរ​នៃ​ភោគ​ទ្រព្យ​របស់​ខ្លួន​ឲ្យ​ដល់​បុត្រ និង​ភរិយា​មាន​ប្រាក់​កហាបណៈ​ដែល​ចងទុក​នឹង​ជាយសំពត់​ប៉ុណ្ណោះ​ចេញ​អំពី​ផ្ទះ​ទៅ​ចាំទូក​នៅ​មាត់​សមុទ្រ រហូត​ដល់​ទៅ​មួយ​ខែ ព្រោះភាព​ជាអ្នក​ឆ្លាត​ក្នុងពាក្យ​សំដី លោក​ទិញ​របស់ (របស់​មាន​តម្លៃ​អាចទិញ​លក់ជួញ​ជាជំនួញ​បាន) ពីកន្លែង​ច្រក​នេះ ទៅលក់​នៅច្រក​នោះដោយកាល​ក្នុងកាល​ជា​ចន្លោះ (នៃ​ការ​ចាំទូក) មួយ​ខែ​នោះ​ឯង (លោក) អាចប្រមូល​ទ្រព្យ​បានដល់មួយពាន់​កហាបណៈ​ដោយ​ការ​ទិញដូរ ដែល​ប្រពៃ​តាមធម៌ លោក​មក​ដល់​មហាវិហារ (ក្នុង​កោះ​លង្កា) ដោយលំដាប់ ហើយសូម​បព្វជ្ជា ដែលភិក្ខុ​ទាំងឡាយ នាំលោកទៅកាន់​សីមា​ដើម្បី​ឲ្យបព្វជ្ជា លោកធ្វើថង់​ប្រាក់មួយពាន់​កហាបណៈ​នោះ ឲ្យធ្លាក់​ចុះលើដី​តាម​ប្រហោង​ជាយ​សំពត់ ភិក្ខុ​ទាំងឡាយ (ឃើញហើយ) សួរថា នោះ​ជាអ្វី? (លោក) ក៏ប្រាប់​ថា លោកម្ចាស់​កហាបណៈ​មួយ​ពាន់ ភិក្ខុ​ទាំងឡាយ​តឿន​ប្រាប់​ថា នែឧបាសកបន្ទាប់​ពីបាន​បព្វជ្ជា​ហើយទៅ លោកនឹង​ចាត់​ចែង​ប្រើប្រាស់​មិនបាន​ទេ លោកចូរចាត់ចែង​ប្រើប្រាស់​ឥឡូវ​នេះ​ឯងចុះ​លោកទើបប្រកាស​ថា ណ្ហើយ​បើ​ដូច្នោះ​មនុស្សទាំងឡាយ​មកកាន់​ស្ថាន​ទីជាទី​ដែល​នាយវិសាខបព្វជ្ជា កុំមាន​ដៃទទេ​ត្រឡប់​ក្នុង​រង្វង់​សីមា​ហើយ ទើប​បព្វជ្ជាឧបសម្បទា (លោក​នៅ​ក្នុងឧបសម្បទភាវ) មានវស្សាគម្រប់​ប្រាំ​ហើយ (រៀន) ធ្វើមាតិកា​២​មាតិកា​ឲ្យស្ទាត់​ជំនាញ​ហើយ បវារណា (ចេញវស្សា) ហើយរៀន​យក​កម្មដ្ឋាន ដែលជាទីស្រឡាញ់​ដល់ខ្លួន ហើយទៅ​នៅបំពេញ​វត្ត ជានិច្ចកាល ក្នុងវិហារ​មួយៗ (លោកគង់នៅអស់) រយៈ​ពេល​៤ៗខែ (យ៉ាងនេះ​ដូច្នេះ​ឯង)។ ព្រះវិសាខៈ (នោះ​ត្រាច់​ទៅបំពេញ​វត្ត) ប្រព្រឹត្តយ៉ាងនោះ​ហើយ (ថ្ងៃមួយ) លោកឈរនៅកណ្ដាល​ព្រៃ (ពិចារណា) មើលគុណធម៌របស់ខ្លួន និង​បន្លឺ​សំឡេង (ឲ្យ​ប្រាកដទុក) ទើបបានពោល​សេចក្ដី​នេះ​ថា ខ្ញុំម្ចាស់​ឧបសម្បទា​មក​អស់កាល​ប៉ុណ្ណា (នឹង) មក​ក្នុង​ទីនេះដោយកាល​ប្រមាណ​ប៉ុណ្ណា ក្នុង​ចន្លោះ​នៃកាលប្រមាណ​ប៉ុណ្ណោះ​នេះ (សេចក្ដីខុសឆ្គង) របស់​ខ្ញុំម្ចាស់​មិនមានឡើយ ឱ! ជាលាភ​ពិតណាស់ លោក​អ្នកនិរទុក្ខទាំងឡាយ។ លោកកំពុង​ដើរទៅ ចិត្តលប​ពត៌វិហារ ដល់​ផ្លូវ​បែក​ជាពីរ​ក៏ឈប់ ស្ងៀមនៅ​ហើយគិតថា ផ្លូវនេះ ឬផ្លូវ​នេះហ្ន៎ ពេលនោះ​ទេវតា​អ្នកនៅនឹងភ្នំ​នោះ​ឈរ​​បង្ហាញ​លោក​ថា លោកម្ចាស់​ផ្លូវ​នោះ លោក​ស្នាក់​នៅ​ចិត្ត​លបពត៌៤ខែ​ហើយគិតថា​នឹងទៅក្នុងពេល​ព្រឹក ព្រហាម​ហើយ (ចូល) ចាំវត្ត ទេវតា​អ្នក​នៅ​នឹងដើម​មណិលៈខាងដើម​នៃ​ផ្លូវ​ដែល​ចង្ក្រម មក​អង្គុយ​ស្រែកយំ​នៅ​នឹង​កាំជណ្ដើរ​ព្រះថេរៈ​សួរ​ថា​អ្នកណា​នោះ? (ឆ្លើយ​ថា) ខ្ញុំម្ចាស់​ឈ្មោះ​​លោកម្ចាស់​ (ព្រះថេរៈសួរថា) យំធ្វើអ្វី? (ឆ្លើយ​ថា) ទាក់ទង​នឹងការ​ទៅរបស់​លោកម្ចាស់ (ព្រះថេរៈ​សួរថា) កាល​បើ​អាត្មា​នៅទីនេះ​មានគុណអ្វីដល់លោកម្ចាស់ទាំងឡាយ (ឆ្លើយថា) បពិត្រ​លោកម្ចាស់ កាល​លោក​​ម្ចាស់​នៅទីនេះ ពួកអមនុស្ស​ទាំងឡាយ មានមេត្តា​ដល់​គ្នានិងគ្នា កាល​បើលោកម្ចាស់​ចេញ​ទៅ​ហើយគេទាំង​ឡាយ​ក៏​បង្ក​ការ​ឈ្លោះ​ទាស់ទែង​គ្នា និយាយ​ពាក្យអាក្រក់​ដល់​គ្នានឹងគ្នា។ ព្រះថេរៈ ទើប​មាន​ថេរដីកាថា ប្រសិន​បើអាត្មា​នៅទីនេះ​សេចក្ដីនៅជាសុខ (សេចក្ដី​សប្បាយកើត) មានដល់​អ្នក​ទាំងឡាយក៏​រាប់​ថា​ជាការ​ល្អ​ហើយ ដោយ​នៅនឹង​ចិត្តលប​ពត៌តទៅទៀត​៤​ខែ ហើយ​ញ៉ាំង​គមនចិត្ត (ការ​គិតនិង​ប្រព្រឹត្ត​ទៅ) ឲ្យកើត​ឡើង​ដូច​ដើម​ទៀត ឯខាងទេវតា​ក៏ (មក) ស្រែកយំ​ដូច្នោះ​ទៀត​ដោយ​ឧបាយ​នោះ ព្រះថេរៈ​នៅទីនោះ​រហូត​បរិនិព្វាន​ទៅ​ក្នុង​ទី​នោះ​ឯង ភិក្ខុ​អ្នកមានមេត្តា ជាវិហារធម៌​រមែង​ជាទីស្រឡាញ់​របស់​អមនុស្ស​ទាំងឡាយ​ដូច្នេះ។ ក្នុងសេចក្ដីថា ភ្លើង​ក្ដី ពិសក្ដី សស្ត្រាក្ដីមិនអាចចូល​ទៅរំខាន​បៀតបៀន អធិប្បាយថា ភ្លើង​មិនរំខាន​គឺ​មិន​ចូលទៅ​ក្នុងរាងកាយ​របស់​អ្នក​មាន​មេត្តា​ជាវិហារ​ធម៌​ដូចភ្លើង​មិនចូលទៅ (បៀតបៀន) ក្នុងរាងកាយ​របស់ឧត្តរាឧបាសិកាដូច្នោះ ពិស​ក៏មិន​រំខាន​គឺ​មិន​ចូល ទៅ​ក្នុង​រាង​កាយ​របស់​អ្នក​មាន​មេត្តា​ជាវិហារធម៌ ដូចពិស​មិន​ចូល​ទៅ​ក្នុង​រាងកាយ​របស់​ព្រះចុឡសិវត្ថេរៈ អ្នក​សូត្រ សំយុត្តនិកាយ ដូច្នោះ សស្ត្រា ក៏​មិន​រំខាន គឺ​មិន​ចូល​ទៅ​ក្នុង រាង​កាយ​របស់​អ្នក​មានមេត្តា​វិហារធម៌ ដូចសស្ត្រា​មិន​ចូលទៅ ក្នុងរាងកាយ​របស់សង្កិច្ចសាមណេរ​ដូច្នោះ មានអធិប្បាយ​ថា ភ្លើងក្ដី ពិសក្ដី សស្ត្រាក្ដី រមែង​មិនធ្វើ​រាងកាយ​របស់​លោក​អ្នក​មានមេត្តា ជាវិហារ​ធម៌​នោះ​ឲ្យកម្រើក​បាន ក្នុងន័យ​នេះ​បណ្ឌិត​ទាំងឡាយ​ពោល​រឿង​ទឹកដោះ​នៃមេគោ (ជានិទស្សនៈ) ខ្វះក៏បាន។ មានរឿង​ដំណាល​ថា មានមេគោ​មួយ ឈរ​បញ្ចេញ​កសីរធារា (សម្រក់ទឹកដោះ) ឲ្យ​ដល់​កូនគោ ព្រាន​ម្នាក់​នឹង​ចាក់​មេគោ​នោះ ទើប​កាន់​លំពែង​ដងវែង បោះ​ឆ្ពោះ​ទៅ (ទៅ) របស់​ខ្លួន​របស់មេគោ​នោះ (លំពែក​នោះ​ក៏ស្រាប់​តែ) អណ្ដែត​ទៅ​ដូច​ជាស្លឹកត្នោត (មិនចូល) (ទាំងនេះ) ដោយកម្លាំង​នៃ​ឧបចារសមាធិក៏​មិន​មែន ដោយ​កម្លាំង​នៃអប្បនាសមាធិ​ក៏​មិនមែន​ឡើយ (តែ) ដោយសេចក្ដី​ដែល​មេគោ​នោះ មានចិត្ត​ស្រឡាញ់​អាណិត​ជាកម្លាំង​ក្នុង​កូនគោប៉ុណ្ណោះ មេត្តា​មានអានុភាព​ច្រើន​ដូច្នេះ​ឯង។ - ក្នុង​ន័យ​ថា ចិត្ត​តាំង​មាំរហ័ស គឺ​ចិត្ត​របស់ អ្នក​មាន​មេត្តា​ជាវិហារធម៌ រមែង​ជាសមាធិ​បានរហ័ស​តែម្ដង​ការយឺត​យូរ​នៃសមាធិ​ចិត្ត​នោះ​មិន​មាន​ទេ។ - សេចក្ដី​ថា ពណ៌សម្បុរ​ស្រស់​ថ្លា​ផូរផង់​ស្អាត ប្រការ​មួយនោះ​គឺ មុខ​របរ​អ្នក​មានមេត្តា​ជាវិហារធម៌​នោះ រមែង​មាន​ពណ៌​ស្រស់​ថ្លា​ផូរផង់​ដូច (ធាងស្លឹក) ត្នោត​ទុំ​ដែល​ទើប​តែ​ជ្រុះ​ចាក​អំពី​ជួរ​ដូច្នោះ។ - សេចក្ដី​ថា មិនវង្វេង​ទៀប​នឹង​ធ្វើ​កាល​កិរិយា មានន័យ​ថា​ដែល​ឈ្មោះថាសម្មោហមរណៈ (​សេចក្ដី​វង្វេង​ទៀប​នឹងស្លាប់) របស់​អ្នកមានមេត្តា ជាវិហារធម៌​រមែង​មិន​មាន លោក​ជាអ្នក​មិនវង្វេង​ឡើយ​ទៀប​នឹង​ធ្វើ​កាល​កិរិយា​នោះ គឺ​ដូច​ជា​ដេកលក់​ទៅដូច្នោះ។ សេចក្ដី​ថា កាល​នៅ​មិន​ទាន់​បន្លុះ​គុណធម៌​ដែល​ក្រៃលែង​ជាងនោះ មានន័យថា ប្រការ​មួយ(នោះគឺ) អ្នក​មានមេត្តា​ជាវិហារ​ធម៌​នោះ​កាល​មិន​អាចបន្លុះ​ព្រះអរហត្ត ដែលជាគុណដ៏ក្រៃលែង​ជាង​មេត្តា​សមាបត្តិ ឃ្លាត​ចាកភព​នេះ​ហើយ រមែង​ចូល​ទៅដល់ព្រហ្ម​លោក (គឺ​ចូលទៅកាន់​ព្រហ្មលោក) ដូចជាការ​ដេក​លក់​ហើយ​ភ្ញាក់​ឡើង​វិញ​ដូច្នោះ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀប​រៀង​ដោយ កែវ វិមុត្ត ដោយ​៥០០០​ឆ្នាំ
images/articles/3184/2026-07-19_16_24_57-Greenshot.jpg
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២៦ (អាន: ១៥,៣៩៥ ដង)
នៅក្នុងគម្ពីរមនេារថបូរណី អដ្ឋកថា បឋមរាជសូត្រ លេាកបានសម្តែងអំពី ទេវតារាល់ថ្ងៃឧបេាសថ ចុះមកកត់ឈ្មេាះបុគ្គលដែលបានធ្វេីល្អ ចូលនៅក្នុងបញ្ជីក្រាំងមាស ហេីយយកទៅប្រកាសឲ្យទេវតាដឹង កាល​បេីទេវតាដឹងហេីយ ទេវតាសប្បាយចិត្ត ព្រេាះគិតថា នៅឋានទេវលេាក និងបរិបូណ៌ទៅដេាយទេវតា តែ​បេីមនុស្សទាំងឡាយ ចូលចិត្តធ្វេីអាក្រក់ ទេវតាទាំងឡាយ មិនសប្បាយចិត្តឡេីយ ។ បទថា អមច្ចា បារិសជ្ជា បានដល់ បារិចារិកទេវតា (ទេវតាទទួលប្រេី) ។ បទថា ឥមំ លេាកំ អនុវិចរន្តិ សេចក្តីថា បានឮថាក្នុងថ្ងៃ ៨ សេ្តចសក្កទេវរាជ ទ្រង់បញ្ញាស្តេចមហារាជទាំង ៤ ថាលេាកទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ លេាកទាំងឡាយចូរត្រាច់ទៅកាន់មនុស្សលេាក ហេីយកត់យកឈ្មេាះ និងគេាត្ររបស់មនុស្សដែលធ្វេីបុណ្យមក ។ ស្តេចមហារាជទាំង ៤ នេាះ ក៏ត្រឡប់ទៅបញ្ជាបរិវារបស់ខ្លួនថា ទៅចុះលេាកទាំង​ឡាយ​ លេាកចូរត្រាច់ទៅកាន់មនុស្សលេាក សរសេរឈ្មេាះ និងគេាត្រ និងរបស់មនុស្សដែលធ្វេីបុណ្យចុះក្នុង​ផែនមាសហេីយនាំមកចុះ ។ បរិវារទាំងនេាះធ្វេីតាមពាក្យបញ្ជានេាះ ដេាយហេតុនេាះ ទេីបព្រះមានព្រះភាគត្រាស់ថា ឥមំ លេាកំ អនុវិចរន្តិ ដូច្នេះ ។ បទថា កិច្ចិ ពហូ ជាដេីម ព្រះមានព្រះភាគត្រាស់ទុក ដេីម្បីសម្តែងអាការត្រួតត្រាមេីលរបស់ទេវតាទាំង​នេាះ​ ។ ពិតមែន ទេវតាទាំងឡាយត្រាច់ទៅត្រួតត្រាមេីល ដេាយអាការដូចពេាលមកនេះ ។ តេីអ្នកចង់ឲ្យទេវតា​កត់​ឈ្មេាះអ្នកចូលបញ្ជីក្រាំងមាស ឬចង់ឲ្យស្តេចយមរាជកត់ឈ្មេាះអ្នកចូលបញ្ជីខ្មៅ? អត្ថបទស្រង់ចាកពីសៀវភៅ » សីលមយៈ ព្រះពុទ្ធដីកាបក្សីត្រដេវវុិច ស៊ូប្រថុយលះបង់ជីវិតរក្សានូវពង យ៉ាងណា មេម្រឹកចាមរី ស៊ូប្រថុយលះបង់ជីវិត រក្សានូវរេាមកន្ទុយ យ៉ាងណា កុដុម្ពីក៏មានកូនសម្លាញ់តែមួយ រក្សានូវកូន យ៉ាងណា បុរសមានភ្នែកម្ខាង រក្សានូវភ្នែកមួយយ៉ាងណា, លេាកទាំងឡាយ ចូររក្សានូវសីល របស់ខ្លួនអេាយជាទីស្រលាញ់ពេញចិត្តអេាយណាស់ ចូរប្រកបដេាយសេចក្តីគេារព សព្វៗកាល (អេាយដូចជាបក្សី ត្រដេរវវុិច រក្សាពងជាដេីម) យ៉ាងដូច្នេាះចុះ ។ ដោយ៥០០០ឆ្នាំ
images/articles/875/2026-07-19_15_40_42-Greenshot.jpg
ផ្សាយ : ១៩ កក្តដា ឆ្នាំ២០២៦ (អាន: ១៧,១៣៤ ដង)
បញ្ហា​កំណាញ់​ទាក់​ទង​ទៅ​នឹង​ការ​ប្រកាន់​បញ្ចខន្ធ​ថា​ ជា​តួ​ខ្លួន​ ការ​កំណញ់​ហួង​ហែង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​ទៅ​ជា​របស់​អ្នក​ដទៃ​ឡើយ​ ។ វា​ជា​ការ​រវល់​កង្វល់​ខ្វាយ​ខ្វល់​ដ៏​ក្រៃលែង​ដើម្បី​ខ្លួន​ឯង​ ទាំង​ដែល​ខ្លួន​ឯង​មិន​មាន​ដោយ​បរមត្ថ​ផង​នោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ឲ្យ​តែ​មាន​សទ្ធា​ជឿ​ថា​ សត្វ​លោក​​រមែង​ប្រព្រឹត្ត​ទៅ​តាម​កម្ម​ ប្រាកដ​ជា​មាន​ការ​ឲ្យ​ទាន​ ព្រម​ទាំង​សេច​ក្តីល្អ​ផ្សេងៗ​ទៀត​ ជា​ពុំ​ខាន ។ នៅ​ក្នុ​ង​បុញ្ញ​កិរិយា​វត្ថុ​ ១០​ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្តែង​ ទាន​មយ​ បុណ្យ​មុន​គេ​ ទាំង​ដែល​ព្រះ​សុមេធ​បណ្ឌិត​​ពិ​ចារ​ណា​រក​ធម៌​ ដើម្បី​បំពេញ​ឲ្យ​បាន​ត្រាស់​ដឹង​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ ក៏​ពិ​ចារណា​ឃើញ​ទាន​បារមី​​មុន​គេ​ដែរ​ ដូច្នេះ​ សេច​ក្តី​កំណាញ់​ ពិត​ជា​បញ្ហា​ធំ​ដុំ​ណាស់​ក្នុង​ជី​វិត​ ត្រូវ​ប្រញាប់​លះ​កាត់​មុន​គេ​ឲ្យ​​ហើយ​ សូម្បី​អនុ​បុព្វី​កថា​ ក៏​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​សម្តែង​នូវ​ទាន​កថា​មុន​បង្អស់​ ក្នុង​ដំណើរ​ចេញ​ចាក​ពី​មនុស្ស​លោក​ ឆ្លង​កាត់​ទេ​វលោក​ចូល​ទៅ​កាន់​ព្រះ​និ​ព្វាន​តាម​លំដាប់​នៃ​កថា​ផង​ដែរ ។ បក្សី​ជាប់​ទ្រុង​ ប្រាថ្នា​ហើរ​ចេញ​ ប៉ុន្តែ​មនុស្ស​យើង​វិញ​ ពិ​ត​ជា​មិន​ងាយ​ចង់​ចេញ​ពី​ទ្រុង​មាស​ទ្រុង​ប្រាក់​ដាក់​គុក​ខ្លួនឯង​នេះ​ឡើយ ។ ការ​ឲ្យ​ទាន​គឺ​ជា​វិ​ធាន​ការ​ដើម្បី​សេរី​ភាព​របស់​ចិត្ត​ ចេញ​ពី​ទ្រុង​ដ៏​ចង្អៀត​ចង្អល់​និង​សៅហ្មង​ ។ ព្រះ​បរម​សាស្តា​ ត្រាស់​ប្រារព្ធ​ នាយ​ចុន្ធ​កម្មា​រ​បុត្រ​ក្នុង​ថ្ងៃ​បរិ​និព្វាន​ថា​ បុណ្យ​រមែង​ចម្រើន​ព្រោះ​កា​រ​ឲ្យ​ទាន​ ។ ព្រះ​រដ្ឋ​បាល​ត្ថេរ​ ពោ​ល​ថា​ មនុស្ស​ទាំង​ឡាយ​ បាន​ទ្រព្យ​ជា​ទី​ពេញ​ចិត្ត​ហើយ​មិន​ឲ្យ​ទាន​ ព្រោះ​ហេតុ​តែ​មោ​ហៈ​ ដូច្នេះ​ទាន​គឺ​ជា​ពន្លឺ​រស្មី​នៃ​ដួង​វិញ្ញាណ​ ។​ ក្នុង​សំយុត្ត​និ​កាយ​ ទេ​វតា​បាន​ពោល​ថា​បុគ្គល​ឲ្យ​ទាន​មិន​បាន​ ព្រោះ​សេចក្តី​កំណាញ់​ និង​សេច​ក្តី​ប្រមាទ​ ដូច្នេះ​បុគ្គល​អ្នក​ឲ្យ​ទាន​ ឈ្មោះ​ថា​ប្រ​ឆាំង​នឹង​សេច​ក្តី​កំណាញ់​ផង​ ដើរ​ក្នុង​ផ្លូវ​នៃ​ការ​មិន​ប្រ​មាទ​ផង​ ។ សេច​ក្តី​កំណាញ់​ គឺ​ជា​​រោគ​ក្តៀន​មួយ​ប្រ​ភេទ​របស់​ចិត្ត​ គប្បី​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​ការ​ឲ្យ​ទាន​ដ៏​បរិសុទ្ធ​ ពោល​គឺ​ឲ្យ​ទាន ព្រោះ​ឃើញ​ទោស​នៃ​សេច​ក្តី​កំណាញ់​នោះ​ ។ បុគ្គល​កំណាញ់​រមែង​ចាប់​កំហុស​ស្មូម​ ហើយ​គិត​ថា​ខ្លួន​ឯង​ឆ្លាត​ ប៉ុន្តែ​តាម​ពិត​ វា​ជា​ការ​ទន់​ខ្សោយ​នូវ​បញ្ញា​ចក្ខុ​ក្នុង​ការ​សម្លឹង​មើល​លោក​នេះ​ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នៅ​ក្នុង​រឿង​អសទិសទាន​ថា​ បុគ្គល​ពាល​ទាំង​ឡាយ​ មិន​សរសើរ​នូវ​ការ​ឲ្យ​ទាន​ឡើយ​ ចំណែក​អ្នក​ប្រាជ្ញ​ រមែង​អនុ​មោ​ទនា​នូវ​ទាន​ ។ សេច​ក្តី​កំណាញ់​ជា​ខ្នោះ​ជើង​ ដែល​ធ្វើ​ឲ្យ​លំបាក​នឹង​ដើរ​ទៅ​កាន់​ព្រះ​និ​ពា្វន​ ប៉ុន្តែ​វា​ងាយ​នឹង​ទាក់​ជើង​ឲ្យ​ដួល​ធ្លាក់​ទៅ​ក្នុង​អបាយ​ភូមិ​ ឯ​ចំណែក​សោ​តា​បត្តិ​មគ្គ​ជា​គ្រឿង​រំលាយ​ខ្នោះ​ មិន​ឲ្យ​ជាប់​ជើង​ទៀត​ឡើយ ។ ស្រង់​ចេញពី​សៀវ​ភៅ " គតិ​ធម៌ " រៀប​រៀង​ដោយ​ លោកគ្រូ​អគ្គ​បណ្ឌិត​ធម្មា​ចារ្យ​ ប៊ុត-សាវង្ស ។ ដោយ​៥០០០​ឆ្នាំ​
images/articles/3225/2026-07-14_15_37_21-Greenshot.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ១៩,៧៩៣ ដង)
អដ្ឋង្គិកមគ្គ ជាមគ្គនាំទៅកាន់ទីរំលត់ទុក្ខ ព្រះនិព្វានព្រះ​សទ្ធម្ម​ចែក​ជា ៣ ប្រភេទ​គឺ ៖ ១- បរិយត្តិធម៌ ពុទ្ធវចនៈ ព្រះ​ត្រៃ​បិដក​សំដែង​អំពី​គោល​ធម៌ របៀប​បែប​ផែន ដំបូន្មាន ច្បាប់​សម្រាប់​ប្រតិបត្តិ ​ដែល​ពុទ្ធ​បរិស័ទ​ត្រូវ​រៀន​ស្វាធ្យាយ ទ្រទ្រង់ បង្ហាត់​បង្រៀន សំដែង​ប្រាប់​ដល់​អ្នក​ដទៃ។ ២- បដិបត្តិធម៌ ធម៌​សម្រាប់​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​ បាន​ដល់​ សីល សមាធិ បញ្ញា ឬ​សេចក្ដី​ប្រតិបត្តិ​តាម​ធ្វើ​តាម កា​ន់តាមនូវ​ធម៌​ដ៏​សម​គួរ​ដល់​ធម៌ ​ដែល​ខ្លួន​បាន​រៀន បាន​ស្ដាប់ បាន​ចេះ​ដឹង ដើម្បី​ឲ្យ​ដល់​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​ដល់ ឲ្យ​សំរេច​នូវ​ធម៌​ដែល​ខ្លួន​មិន​ទាន់​សំរេច ដើម្បី​ឲ្យ​ជាក់​ច្បាស់។ ៣- បដិវេធ​ធម៌ ការ​ត្រាស់​ដឹង បាន​ដល់​កិរិយា​បាន​សំរេច បាន​ជាក់​ច្បាស់ ​ចាក់​ធ្លុះ​នូវ​បរមត្ថៈ ​គឺ​មគ្គ ផល និព្វាន ដែល​ជា​ផល​សំរេច ​អំពី​ការ​រៀន​ស្ដាប់​ចេះ​ដឹង និង​ប្រតិបត្តិ​នោះ។ វេនេយ្យ​សត្វ​ដូច​អ្នក​ដំណើរព្រះ​សម្មាសម្ពុទ្ធ​ដូច​អ្នក​ស្គាល់​ផ្លូវ បង្ហាញ​ផ្លូវ​ត្រង់បរិយត្តិធម៌​ដូច​ជា​ផ្លូវ​ត្រង់បដិបត្តិធម៌​ដូច​ជា​ដំណើរ​ទៅ​តាម​ផ្លូវ​ត្រង់​នៃ​អ្នក​ដំណើរបដិវេធ​ធម៌​ដូច​ជា​ដំណើរ​ទៅ​ដល់​កន្លែង​​ដែល​ត្រូវ​ទៅ​ឲ្យ​ដល់​នៃ​អ្នក​ដំណើរ ។ ព្រះ​សទ្ធម្ម​ទាំង​ ៣ ប្រភេទ​នេះ បណ្ឌិត​គប្បី​លើក​យក​អរិយមគ្គ​​មាន​អង្គ ៨ មក​ពិនិត្យ​ឲ្យ​យល់​ច្បាស់​ថាការ​​រៀន​​ចេះ​ចាំ​បង្រៀន​សំដែង​នូវ​មគ្គ នោះ​ជា​បរិយត្តិការ​​ប្រឹង​ប្រែង​ប្រតិបត្តិ​ប្រព្រឹត្ត​តាម​អង្គ​មគ្គ នោះ​​ជា​បដិបត្តិការ​បាន​សំរេច​នូវ​អង្គ​មគ្គ នោះ​ជា​បដិវេធៈ​ ។ អរិយមគ្គមានអង្គ ៨ ៖ ១- សម្មាទិដ្ឋិ ប្រាជ្ញាយល់ឃើញត្រូវ ២- សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ ៣- សម្មាវាចា សំដីត្រូវ ៤- សម្មាកម្មន្តៈ ការងារត្រូវ ៥- សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ ៦- សម្មាវាយាមៈ ព្យាយាមត្រូវ ៧- សម្មាសតិ ការរលឹកត្រូវ ៨- សម្មាសមាធិ ការដំកល់ចិត្តឲ្យនឹងត្រូវ សម្មាទិដ្ឋិៈ ប្រាជ្ញាយល់ឃើញត្រូវ បានដល់ប្រាជ្ញាដឹងក្នុង អរិយសច្ចៈ ៤ ១- ទុក្ខៈ ធម្មជាតិ​ដែល​នាំ​ឲ្យ​ លំបាក​ព្រួយ​មាន ​ជាតិ​ ជរា​ មរណៈ​ ជាដើម ២- ទុក្ខសមុទយៈ ហេតុ​បណ្ដាល​ឲ្យ ​កើត​ទុក្ខ​ បាន​ដល់​តណ្ហា ៣- ទុក្ខនិរោធៈ ព្រះ​និព្វាន​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ ៤- ទុក្ខនិ​រោធគាមិ​នី​បដិបទា មធ្យម​មាគ៌ា​នាំ​ឲ្យ​ទៅ​កាន់​ទី​រំលត់​ទុក្ខ​ សម្មាសង្កប្បៈ សេចក្ដីត្រិះរិះត្រូវ បានដល់សេចក្ដីត្រិះរិះត្រូវ ៣ យ៉ាងគឺ ១- នេក្ខម្មសង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​ចេញ​ចាក​កាម ២- អព្យាទ​សង្កប្បៈ សេចក្ដី​ត្រិះ​រិះ​ក្នុង​ការ​មិន​ព្យាបាទ ៣- អវិហឹសាសង្កប្បៈ សេចក្ដី​ត្រិះរិះ​ក្នុង​ការ​មិន​បៀត​បៀន​ សម្មាវាចាៈ សំដីត្រូវ បានដល់ការវៀរចាក វចីទុច្ចរិត ៤ យ៉ាង គឺ ១- មុសាវាទា វេរមណី ការ​វៀរចាក​កិរិយា​ពោល​កុហក ២- បិសុណាយ វាចាយ វេរមណី ការ​វៀរ​ចាក​សំដី​ញុះ​ញង់ ៣- ផរុសាយ វាចាយ វេរមណី ការ​​វៀរ​​ចាក​​សំដី​​ទ្រ​គោះ ៤- សម្ផប្បលាបា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​ពោល​​រឿង​​ឥត​​ប្រយោជន៍ សម្មាកម្មន្តៈ ការ​ងារ​​ត្រូវ​​បាន​​ដល់​​ការ​​វៀរ​ចាក​ កាយ​ទុច្ចរិត ៣ យ៉ាង​គឺ ១- បាណាតិបាតា វេរមណី ការ​​វៀរ​​ចាក​​កិរិយា​​បំបាត់​​ប្រាណ​​សត្វ ២- អទិន្នាទានា វេរមណី ការ​​វៀរ​​ចាក​​ការ​​កាន់​​យក​​វត្ថុ​​ដែល​​គេ​​មិន​​ឲ្យ ៣- កាមេសុមិច្ឆា​ចារា វេរមណី ការ​​វៀរ​​ចាក​​ការ​​ប្រព្រឹត្ត​​ខុស​​ក្នុង​​កាម​​ទាំងឡាយ ​ សម្មាអាជីវៈ ការ​​ចិញ្ចឹម​​ជីវិត​​ត្រូវសម្រាប់​​គ្រហស្ថ បាន​​ដល់​​ការ​​វៀរ​​ចាក​​ជំនួញ​​ខុស កិរិយា​លះ​បង់​​ការ​​បំបាត់​​ដោយ​​ជញ្ជីង​​ ជា​ដើម ការ​​ធ្វើ​​ជា​​សាក្សី​​កោងការ​​ល្មោភ​​សំណូក ហើយ​​ប្រកប​​អាជីវកម្ម ដោយ​​វណិជ្ជកម្ម​​ដែល​​នាំ​​ឲ្យ​​សេដ្ឋកិច្ច​​ជាតិ​​ចំរើនដោយ​​វិជ្ជា​​ជីវៈ ដ៏​​យុត្តិធម៌ដោយ​​កសិកម្ម ជា​ឧត្តម​កម្ម និង​​គោរក្ខ​កម្មសម្រាប់​​បព្វជិត បាន​​ដល់​​ការ​​លះបង់​​មិច្ឆា​អាជីវៈ​​ដោយ​​អនេ​សនៈ​បាប​ធម៌ មាន​ទូត​កម្ម វេជ្ជកម្ម​​ជា​ដើម ការ​​ត្រាច់​​ទៅ​​កាន់​​អគោចរដ្ឋាន ហើយ​​ចិញ្ចឹម​​ជីវិត​​ ដោយ​​ភិក្ខា​​ចរិយ​ធម៌​​ដ៏​​ស្មើ ឬ​​បច្ច័យ​​ដែល​​កើត​​ឡើង​​តាម​​ធម៌ ។ សម្មាវាយាមៈ ព្យា​យាម​​ត្រូវ បាន​​ដល់​​ សម្មប្ប​ធាន គឺ​​ការ​​បង្កើត​​ឆន្ទៈ ព្យា​យាម​​ប្រារព្ធ វីរិយៈ តាំង​បធាន ផ្គង​​ចិត្តៈ -ដើម្បី​​មិន​​ឲ្យ​អកុសល​ធម៌​​លា​មក មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង​​បាន -ដើម្បី​​លះ​បង់​​នូវ​​អកុសល​​ធម៌​​លាមក​​កើត​​ឡើង​​ហើយ -ដើម្បី​​ឲ្យ​​កុសល​ធម៌​​មិន​​ទាន់​​កើត​​ឡើង កើត​​ឡើង -ដើម្បី​​ឲ្យ​​កុសលធម៌​​កើត​​ឡើង​ហើយ ឋិត​​នៅ មិន​​សាប​​សូន្យ ឲ្យ​​ចំរើន​​ច្រើន​​ឡើង ឲ្យ​​ចំរើន​​ទូលំ​ទូលាយ ឲ្យ​​បរិបូណ៌ សម្មាសតិៈ ការ​រលឹក​ត្រូវ បាន​ដល់​ សតិប្បដ្ឋាន ៤ គឺ ១- កាយានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ​​ខ្ជាប់ខ្ជួន​​ពិចារណា​​រឿយ​ៗ ក្នុង​​កាយ ២- វេទនានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយៗ ក្នុង​​វេទនា ៣- ចិត្តានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ចិត្ត ៤- ធម្មានុបស្សនា​​សតិប្បដ្ឋាន កិរិយា​​ដំកល់​​សតិ ខ្ជាប់​​ខ្ជួន ពិចារណា​​រឿយ​ៗ ក្នុង​​ធម៌ សម្មាសមាធិៈ សមាធិ​​ត្រូវ បាន​​ដល់​​ ឈាន ៤ ដែល​​ភិក្ខុ​​ស្ងប់ស្ងាត់​​ចាក​​កាម​​ទាំង​ឡាយ ចាក​អកុសល​ធម៌​​​​ទាំង​ឡាយ ហើយ​​បាន​​សម្រេច គឺ ១- មឋមជ្ឈាន ប្រកប​ដោយ ​វិតក្កៈ វិចារៈ មាន​បីតិ សុខៈ កើត​អំពី​វិវេគ ២- ទុតិយជ្ឈាន រម្ងាប់​វិតក្កៈ វិចារៈ ថ្លា​ល្អ​​ខាង​​ក្នុង មាន​​ឯ​កោ​ទិភាព​​ចិត្ត មាន​បីតិ​សុខ​​ កើត​​អំពី​​វិវេគ ៣- តតិយជ្ឈាន ប្រាស​​ចាក​​បីតិ មាន​​សុខៈ និង​​ឧបេក្ខា ៤- ចតុត្ថជ្ឈាន លះ​បង់​​សុខ​​និង​​ទុក្ខ មិន​​មាន​​សោមនស្ស​​ទោមនស្ស ជា​​អទុក្ខម​សុខៈ មាន​​សតិ​​ប្រកប​ដោយ​​ឧបេក្ខា​​ដ៏​​បរិសុទ្ធ បណ្ដា​​មគ្គ​​ទាំង ៨ ៖ -សម្មាទិដ្ឋិ ញ៉ាំង​​លោក​​ឲ្យ​​ដឹង​​ច្បាស់​​នូវ អនិច្ចតា ទុក្ខតា អនត្តតានូវ​​សមុទ័យ​​នៃ​​លោក​ប្បញ្ហា គឺ​តណ្ហានូវ​​ឧបាយ​​ដោះ​​ និង ​​កិរិយា​​ដោះ -សម្មាសង្កប្បៈ ឲ្យ​​ស្គាល់​​សមុដ្ឋាន​​អសន្តិភាព គឺ​​កាមៈ ព្យាបាទៈ វិហឹសា ហើយ​​ឲ្យ​​សាង​​សន្តិភាព​ដោយ​​កាម​​វិរតិ ព្រហ្មវិហារ​ធម៌ ៤ ជា​​ធម៌​​ស្ងួន​​លោក -សម្មាវាចា ឲ្យ​​មាន​​សច្ចៈ មាន​​សន្តិភាព​​សាមគ្គី​​អរិយ​ធម៌​​ដោយ​​វាចា​​ និង​​វាចា​​ប្រកប​​ដោយ​ប្រយោជន៍ -សម្មាកម្មន្តៈ ឲ្យ​​គោរព​​សិទ្ធិ សេរីភាព អធិប​តេយ្យ​​ ដែល​​មាន​​សំរាប់​​កាយិក​​ចេតសិក​​សុខ​​ជីវិត សវិញ្ញាណ​​​កា វិញ្ញាណ​ក​ទ្រព្យ គ្រាម​ធម៌ -សម្មាអាជីវៈ ឲ្យ​ប្រកប​អាជីវកម្ម​ដោយ​ធម៌ -សម្មាវាយាមៈ ឲ្យ​​លះបង់​​អាលស្យ​ភាព (កំជិល) ដែល​​ជា​​ប្រធាន​​អកុសល​ធម៌ -សម្មាសតិ ឲ្យ​​មាន​​សតិ​សម្បជញ្ញៈ​ជា​និច្ច​​ថា “លោក​​មាន​​សមភាព​​ទៅ​​វិញ​​ទៅ​​មក​” ព្រោះ​​លោក​​ជា​ទឹក ដី ភ្លើង ខ្យល់ ឋិត​​នៅ​​ក្នុង​​អាណា អនិច្ចតា ទុក្ខតា អនត្តតា ដូច​គ្នា ជាប់​​ចោទ​​លោក​ប្បញ្ញា​​ ដូច​គ្នា -សម្មាសមាធិ ឲ្យ​​មាន​​ចិត្ត​​ស្អាត​​ផូរ​ផង់ តាំង​​នៅ​​មាំ​មួន ​​ចំពោះ​​សត្វ​​ និង​​សង្ខារ​ មគ្គ​ទាំង ៨ នេះ​​ចាត់​​ចូល​​ក្នុង​​សិក្ខា​​ទាំង ៣ គឺ សម្មាទិដ្ឋិ សម្មា​សង្កប្បៈ ចូល​​ក្នុង ​​អធិប្ប​ញ្ញា សិក្ខាសម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ ចូល​​ក្នុង​​ អធិសីល សិក្ខាសម្មាវិ​យាមៈ សម្មា​សតិ សម្មាសមាធិ​ ចូល​​ក្នុង អធិ​​ចិត្ត សិក្ខា ​។ ព្រះ​​ពុទ្ធសាសនា មាន​​គោល​ធម៌​​ប៉ុណ្ណេះ​​ជា​ដើម ដែល​​ជា​​ពន្លឺ​​បំភ្លឺ​​លោក ឲ្យ​​ភ្លឺ​​ស្វាង​​ចាក​​មហន្ធការ​​ គឺ អវិជ្ជា ហើយ​​ឲ្យ​​ស្គាល់​​មធ្យោបាយ​​សាង​​សន្តិភាព​​សម្រាប់​​សាកល​លោក និង​​ឯកន្ត​​សន្តិភាព គឺ​សន្តិ​ភាព​​​​សម្រាប់​​ខ្លួន​​ នា​​បច្ចុប្បន្ន អនាគត និង​​សន្តិភាព រួច​​ចាក​​អណា​​លោក​រាជ ​​និង​​លោក​ប្បញ្ញា​នា​អវសាន​​ជាតិ ។ រវាង​​សតវត្ស​​ទី ២៥ នៃ​​ពុទ្ធសករាជពិ​ភពលោក​​ក្នុង​​កំឡុង​​កាំ​រស្មី​​អាទិត្យ ត្រូវ​​លោក​​សង្គ្រាម​​គំរាម​យ៉ាង​​​ខ្លាំង ព្រោះ​​លោក​​ខ្វះ​​មនុស្ស​​ធម៌ ដល់​​គំរប់ ២៥០០ វស្សា​​នៃ​​ពុទ្ធសករាជ ក៏​​មាន​​ចិត្ត​​ស្នេហា​សន្តិភាព​​បាន​​នាំ​​គ្នា​​ធ្វើ​​បុណ្យ​​រំលឹក​​រយៈ​​កាល ២៥០០ វស្សា ដើម្បី​​សន្តិភាព ប៉ុន្តែ​​សន្តិភា​ព​​មិន​មែន​មាន​​ត្រង់​​អំនួត​​ថា “ ខ្ញុំ​​ធ្វើ​​ពិធី​​នេះ​​ដែរ” ទេ ព្រោះ​​ដំណើរ​​នោះ​​ជា​​អាកប្បកិរិយា​​ក្លែង​​បន្លំ​​ក៏​​សឹង​​មាន សន្តិភាព​​ឥត​​អាមិស​ ​មាន​​នៅ​​ត្រង់​​ការ​​ប្រតិបត្តិ​តាម​​គោល​​នៃ​​ព្រះ​​សទ្ធម្ម ៨ ដែល​​ពោល​​មក​​ហើយ​នោះ​​ពិត​ ៗ ។ បើ​​លោក​​ត្រូវ​​ការ​​សន្តិភាព ស្រឡាញ់​​សន្តិភាព សូម​​អញ្ជើញ​​ធ្វើ​​តាម​​គោល​​ព្រះ​​សទ្ធម្ម ៨ នោះ​​ចុះ។ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ​) ដោយ៥០០០ឆ្នាំ
images/articles/1819/2026-07-14_15_44_46-Greenshot.jpg
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៧៦,៤៣៥ ដង)
មគ្គទាំង ៨ ប្រការ​នេះ លោក​សង្គ្រោះចូល​ជា​ត្រៃ​សិក្ខាគឺ៖ ១. សម្មាទិដ្ឋិ សេចក្ដី​ឃើញ​ត្រូវសម្មាសង្កប្ប សេចក្ដី​ត្រិះរិះត្រូវសង្គ្រោះ​ជាបញ្ញា​សិក្ខាព្រោះ​ជា​គុណ​ជាតិ​ធ្វើ​បុគ្គល​អ្នក​សិក្សា​ឲ្យកើត​ប្រាជ្ញា សេចក្ដី​ដឹង​ច្បាស់​របស់​ពិត​ របស់​មែន ។ ២. សម្មាវាចា សំដី​ត្រូវសម្មាកម្មន្ត ការងារ​ត្រូវ​សម្មាអាជីវ ចិញ្ចឹម​ជិវិតត្រូវសង្គ្រោះ​ជាសីល​សិក្ខា ព្រោះជាគុណ​ជាតិ​ ធ្វើ​បុគ្គល​អ្នក​សិក្សា​ឲ្យ​មាន​សីល គឺ​រក្សា​កាយ វាចារាបសា។ ៣. សម្មាវាយាម សេចក្ដី​ព្យាយាម​ត្រូវសម្មាសតិ សេចក្ដី​រឭកត្រូវសម្មាសមាធិ ព្រោះជាគុណ​ជាតិ​ធ្វើ​បុគ្គល​អ្នក​សិក្សា ​ឲ្យ​មាន​ចិត្ត​ស្ងប់​រម្ងាប់ ។ ការ​បើ​សង្គ្រោះ​យ៉ាង​នេះ ក៏​ធ្លុះ​សេចក្ដី​ឲ្យ​ឃើញ​ច្បាស់​ថាមគ្គប្រកប​ដោយ​អង្គ៨ មានសេចក្ដី​រួម​ចូល​គ្នា​ជា​ត្រៃ​​សិក្ខា​ដោយ​ប្រការ​ដូច្នេះ។អរិយមគ្គ​ប្រកប​ដោយ​អង្គ​ ៨ នេះ​ហើយ ដែល​ជាផ្លូវ​ដ៏​ប្រសើរ​អាច​ធ្វើ​ដំណើរ​នៃ​​យោគាវចរ​កុលបុត្រ​អ្នក​ប្រាថ្នា នឹង​ទៅ​កាន់​ព្រះនិព្វាន ឲ្យ​បាន​សម្រេច​ដូច​បំណង។ពាក្យ​ដែល​ពោល​សរសើរ​​ព្រះនិព្វាន​ថា ជាធម៌​ដ៏​ឧត្ដម​ដូច​ពោល​មក​ហើយ​នេះ រាប់​ថា​ជា ពុទ្ធសាសនា ពាក្យ​ប្រដៅ​របស់​ព្រះពុទ្ធ​​ទាំង​ឡាយ គឺ​ព្រះពុទ្ធ​រាល់​ព្រះអង្គ​ដែល​បាន​ត្រាស់​ក្នុងកាល​ទាំង​ពួង​ តែង​ទ្រង់​ប្រដៅ​ដូច្នេះ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.44
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿