30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,០៦៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២២៤,០០៣
សរុប ៣៨៥,៥១០,៦៩៦
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៦៤០ ដង)

ព្រះ​តថាគត​ទ្រង់​ត្រាស់​តែ​វាចា​ពិត​ និងប្រកប​ដោយ​ប្រយោជន៍



 
វាចា ៦ ប្រការ មានសម្តែងក្នុងអភយរាជកុមារសូត្រ បិដកលេខ ២៣ ទំព័រ ១៤៩ ដល់ ១៦០ ព្រះអង្គត្រាស់​ព្យាករបញ្ហារបស់ព្រះអភយរាជកុមារ តែក្នុងទីនេះ សូមលើកយកមកដោយសង្ខេប ៖

១. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតមិនត្រាស់វាចានោះទេ
២. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; ថែមទាំងមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃផង ព្រះតថាគតក៏មិនត្រាស់វាចានោះដែរ
 

៣. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ប្រកបដោយប្រយោជន៍; តែថា វាចានោះមិនជាទីស្រឡាញ់ មិន​ជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគតស្គាល់កាលគួរ នឹងត្រាស់វាចានោះ
៤. អភូតំ អតច្ឆំ អនត្ថសញ្ហិតំ វាចាដែលពិត មិនទៀង មិនប្រកបដោយប្រយោជន៍; ទោះបីវាចានោះ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះឡើយ
៥. ភូតំ តច្ឆំ អនត្ថសញ្ហិតំ វាចាពិត ទៀង តែមិនប្រកបដោយប្រយោជន៍; វាចានោះទោះបីជាស្រឡាញ់ ជាទី​គាប់ចិត្តរបស់ជនទាំងឡាយដទៃ ព្រះតថាគត ក៏មិនត្រាស់វាចានោះដែរ
៦. ភូតំ តច្ឆំ អត្ថសញ្ហិតំ វាចាដែលពិត ទៀង ហើយប្រកបដោយប្រយោជន៍; វាចានោះជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់ជនទាំងឡាយដទៃផង ព្រះតថាគតស្គាល់កាលគួរ នឹងពោលនូវវាចានោះ

អធិប្បាយ
ពាក្យថា អនត្ថ ( វាចាដែលមិនប្រកបដោយប្រយោជន៍ ) បានដល់ បិសុណាវាចា និង សម្ផប្បលាបៈ ។ ក្នុងពាក្យ​នេះ លោក​សង្គ្រោះ​យក​វចីទុច្ចរិតទាំង ៤ នោះឯង ។ក្នុងវាចាទាំង ៦ យ៉ាងនេះ កាល​ពោល​ដល់​បុគ្គលអ្នកមានសីល ដោយពាក្យថា “អ្នក​ជា​មនុស្ស​ទ្រុស្តសីល, ជាចោរ” ឬ ពោល​នឹង​មនុស្ស​មិន​មែន​ជា​ចណ្ឌាល ដោយ​ពាក្យថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ១ ( មិនពិត មិន​ទៀង មិនប្រកបដោយប្រយោជន៍ មិនជាទីស្រឡាញ់ ) ។
 


ពោលនឹងបុគ្គលទ្រុស្តសីល ដោយពាក្យថា “អ្នកជាមនុស្សទ្រុស្តសីល” ឬពោលនឹងមនុស្សជាចណ្ឌាល ដោយពាក្យ​ថា “អ្នកជាចណ្ឌាល” ជាដើម នេះជាវាចាទី ២ ( ពិត ទៀង មិនប្រកបដោយប្រយោជន៍ មិន​ជាទី​ស្រឡាញ់ ) ។

ពាក្យនិយាយដោយចំហរ ដល់នូវកំណើតជាសត្វនរក របស់សត្វនរក ដូចនិយាយពាក្យថា “ភិក្ខុទេវទត្ត​ កើត​ក្នុងអបាយភូមិ កើតជាសត្វនរក” នេះជាវាចាទី ៣ ( ពិត ទៀង ប្រកបដោយប្រយោជន៍ មិនជាទីពេញចិត្ត ) ។

ពាក្យពោលដោយឲ្យសត្វលោកវង្វេងការពិត យ៉ាងនេះថា “ការសម្លាប់សត្វ ដែលបុគ្គលធ្វើដោយយញ្ញវិធី រមែង​នាំមកនូវសុគតិ” នេះជាវាចាទី ៤ ( មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។

ពាក្យពោលដែលបង្អោនទៅ ដើម្បីការបែកបាក់គ្នាជាដើម ដោយរឿងពិត នេះជាវាចាទី ៥ ( ពិត ទៀង មិន​ប្រកប​ដោយប្រយោជន៍ ជាទីស្រឡាញ់ ) ។

ពាក្យពោលដល់ទាន សីល ភាវនា ជាដើម ដែលធ្វើឲ្យប្រព្រឹត្តទៅក្នុងឋានៈ នៃជាវាចាដ៏សមគួរ នេះជាវាចាទី ៦ ( ពិត ទៀង ប្រកបដោយប្រយោជន៍ ជាទីពេញចិត្ត ) ។

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ កញ្ញា ឆ្នាំ២០១៩ (អាន: ៣៣,៩៥១ ដង)
តស៊ូ​អត់​ធន់​ទោះ​ធ្ងន់​ឬ​ស្រាល
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៥,៨៧៩ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២០,៧៥៦ ដង)
ការអប់រំទូន្មានចិត្តដោយវិធីដូចម្តេច?
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១៨,៦៦៤ ដង)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១៦,៤៩៦ ដង)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១២,៤០៥ ដង)
ប្រភព​នៃ​ក្តី​ទុក្ខ​សោក​ក្នុង​លោក​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.06
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿