Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 39,527
Today
Yesterday 170,805
This Month 690,042
Total ៣៥៧,៥៣៤,០១៦
Flag Counter
Reading Article
Public date : 29, Jun 2023 (19,608 Read)

គួរចាប់ផ្តើមការរស់នៅដោយធម៌



Audio

 

កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាងក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ដូច្នេះ​​​ហើយ យើងគ្រប់គ្នា​គួរថែរក្សានូវតម្លៃដែលមានដោយ​កម្រ​នេះឲ្យបាន​ស្ថិតនៅ​គង់​វង្ស និង​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​សភាពដ៏ថោកទាបឲ្យសោះនោះគឺបានដល់ការ​ចាប់​ផ្តើម​ជីវិត​រស់​នៅ​ដោយ​ការ​ប្រតិ​បត្តិ​យក​ព្រះ​ធម៌​ធ្វើ​ជា​ម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។

ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់​សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តីដែលខ្ញុំបានដកស្រង់ចេញពីវចនានុក្រមរបស់ សម្តេចព្រះ​សង្ឃរាជ ជួន ណាត មកប៉ុណ្ណេះ​អាចបញ្ជាក់ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។

តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។

ដកស្រង់ចេញពីសៀវភៅ  សង្គមធម៌ព្រះពុទ្ធសាសនា
រៀបរៀងដោយៈ   ព្រះមហាមង្គលធម្មោ មត សុមឿន
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 29, Jun 2023 (18,191 Read)
កូនៗ ទាំងឡាយចូរចាំថា បុញ្ញនិធិ
Public date : 28, Jul 2019 (25,988 Read)
ឪពុក​ម្ដាយ​គួរ​តែ​បណ្ដុះ​គុណ​ធម៌​ ៥ ទៀត​ជា​គូ​នឹង​សីល ៥ ដល់​កូន
Public date : 12, Nov 2021 (22,651 Read)
ចំពោះតណ្ហា  រឹតតែបានរឹតតែមិនគ្រប់
Public date : 20, Sep 2023 (16,187 Read)
អាហារ​តាម​ទ្រឹ​ស្តី​ព្រះ​ពុទ្ធ​សាស​នា​​
Public date : 28, Jul 2019 (9,726 Read)
ផ្លូវ​បុណ្យ​កុសល
Public date : 24, Aug 2020 (36,364 Read)
ការប្រព្រឹត្តតាមគន្លងព្រះពុទ្ធសាសនា (ពុទ្ធសាសនបដិបត្តិ)
Public date : 28, Jul 2019 (28,854 Read)
ការ​ស្តាប់​ធម៌
Public date : 03, Nov 2022 (25,543 Read)
អានិសង្ស​សីល
Public date : 02, Dec 2022 (23,566 Read)
បុណ្យ​កតញ្ញូកតវេទី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).