30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៩២៥
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៧១២,៥៤៣
សរុប ៣៨៩,៧៩៥,០២៧
អានអត្ថបទ
ផ្សាយ : ២៩ មិថុនា ឆ្នាំ២០២៣ (អាន: ២០,០២៣ ដង)

គួរចាប់ផ្តើមការរស់នៅដោយធម៌



ស្តាប់សំឡេង

 

កំណើតបានមកជាមនុស្សគឺជាកំណើតមួយ ដែលមានភ័ព្វសំណាង ក្រាស់ក្រែលច្រើនពេកណាស់កន្លង ។ ដូច្នេះ​​​ហើយ យើងគ្រប់គ្នា​គួរថែរក្សានូវតម្លៃដែលមានដោយ​កម្រ​នេះឲ្យបាន​ស្ថិតនៅ​គង់​វង្ស និង​កុំឲ្យ​ធ្លាក់​ទៅ​ក្នុង​សភាពដ៏ថោកទាបឲ្យសោះ នោះគឺបានដល់ការ​ចាប់​ផ្តើម​ជីវិត​រស់​នៅ​ ដោយ​ការ​ប្រតិ​បត្តិ​យក​ព្រះ​ធម៌​ធ្វើ​ជា​ម្លប់, ជាផ្ទះ, ជាស្បៀងអាហារ, ជាមិត្តសម្លាញ់, ជាទីពឹង និងជាគ្រឿងពិចារណាគ្រប់ពេលវេលាគ្រប់ដង្ហើមចេញចូលទាំងអស់ ។

ពាក្យថា ព្រះធម៌នេះ បានន័យជាភាសាសាមញ្ញថាៈ សភាវៈទ្រទ្រង់​សត្វលោកគឺបុណ្យ បាប, សុចរិត, ទុច្ចរិត, ហេតុ, សភាព, ធម្មតា, ប្រក្រតី, ប្រាជ្ញាញាណ, គុណ, សេចក្តីចម្រើន, អារម្មណ៍ខាងផ្លូវចិត្ត, ការរិះគិត, កិរិយាមារយាទ, ច្បាប់ជាធម៌ ។ តាមសេចក្តី ដែលខ្ញុំបានដកស្រង់ ចេញពីវចនានុក្រម របស់ សម្តេចព្រះ​សង្ឃរាជ ជួន ណាត មកប៉ុណ្ណេះ​អាចបញ្ជាក់ ឲ្យឃើញបានថា ព្រះធម៌ គឺជាកិច្ចការ សកម្មភាពទាំងឡាយ ដែលមនុស្សសត្វប្រព្រឹត្តធ្វើជាប្រក្រតីក្នុងជីវិតប្រចាំថ្ងៃរួមទាំងសភាពប្រក្រតីនៃចិត្តផងដែរ ។

តែនៅក្នុងនេះ ពាក្យថា ព្រះធម៌ សម្តៅយកតែសភាពដែលល្អ ដែលទ្រទ្រង់ឲ្យសត្វលោកប្រព្រឹត្តទៅបានសេចក្តីសុខចម្រើន ឬ គេអាចហៅម៉្យាងទៀតថា គុណធម៌នោះឯង ។ ការរស់នៅប្រចាំថ្ងៃមនុស្សយើង គួរតែជាអ្នកធ្ងន់ក្នុងហេតុផល និងជាអ្នកស្រឡាញ់យុត្តិធម៌, ស្រឡាញ់សីលធម៌, ស្រឡាញ់សុចរិតភាព, ស្រឡាញ់រាប់អានគ្នា, ស្រឡាញ់សម្មាជីវៈ, ស្រឡាញ់ការឲ្យទាន, ស្រឡាញ់ការជួយយកអាសាអ្នកដទៃ, ស្រឡាញ់ប្រិយវាចា និងចេះបន្ទាបឱនខ្លួនមិនប្រកាន់ឫកពាក្រអឺតក្រទមដាក់ញាតិមិត្ត ទាំងអស់នេះគឺជាអត្ថន័យពិតនៃពាក្យថា រស់នៅជាមួយព្រះធម៌ ឬ រស់នៅក្នុងម្លប់នៃព្រះធម៌ ។

ដកស្រង់ចេញពីសៀវភៅ  សង្គមធម៌ព្រះពុទ្ធសាសនា
រៀបរៀងដោយៈ   ព្រះមហាមង្គលធម្មោ មត សុមឿន
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៦០,៤៦៦ ដង)
អត់ធន់បាន គ្រប់យ៉ាងនឹងបានល្អឡើង
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២១,៨៩១ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣,១១៤ ដង)
បរម​សុខ​ក្នុង​បច្ចុប្បន្ន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៨២៨ ដង)
គុណ​នៃ​ការ​បូ​ជា​ប្រ​យោជន៍​​ ចំ​ពោះ​មិត្ត​សំ​ឡាញ់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.87
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿