Reading Article
Public date : 29, Jul 2021 (8,362 Read)
នាទីចំពោះបុត្រាបុត្រី

|
បុត្តា វត្ថុ មនុស្សានំ កូនទាំងឡាយជាអ្នកបន្តនូវពូជមនុស្ស។ នេះជាពុទ្ធភាសិត ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងទៅលើបុត្រាបុត្រីរបស់យើងទាំងឡាយ ដែលជាអ្នកបន្តមរតកមនុស្សជាតិពីយើងរាល់គ្នាដែលជាគូស្វាមីភរិយា ។ កូនជាផលិតផលអនុស្សាវរីយ៍តែមួយគត់ ដែលបង្កើតឡើងដោយរួមកាយ រួមចិត្តរបស់មាតាបិតា។ យើងអាចនិយាយថា " ជីវិតពីររួមគ្នាតែមួយ " ដែលគូស្វាមីភរិយាចំណាំនិយាយនោះ គឺបានទៅរួមគ្នានៅពេលដែលគូស្វាមីភរិយានោះមានបុត្រឡើង។ សារសំខាន់របស់បុត្រយ៉ាងហោចណាស់ មាន ៣ យ៉ាងធំៗគឺៈ
- ជាអ្នកបន្តពូជមនុស្សជាតិ
- ជាអ្នកបន្តវង្សត្រកូល - ជាចំណងសំរាប់មិនឲ្យមាតា បិតា បែកបាក់គ្នា តាមពុទ្ធវចនៈថា " បុត្តោ គីវេ " កូនជាចំណង ក ។ មាតាបិតាព្រោះសម្លឹងឃើញនូវសារសំខាន់ ៣ យ៉ាងនេះហើយ ទើបសុខចិត្តទ្រាំទ្រនូវការលំបាកទាំងពួក ដើម្បីការលូតលាស់របស់បុត្រ។ ដូច្នេះ ជាការដែលមិនអាចចៀសបានឡើយ ដែលមាតាត្រូវទទួលខុសត្រូវចំពោះវាសនាអនាគតរបស់ខ្លួន ដែលជាផលិតផលមានជីវិតម្យ៉ាងរួមនូវជីវិត ២ មកបង្កជាជីវិតមួយ។
ការទទួលខុសត្រូវរបស់មាតា មិនមែនត្រឹមតែមានឡើងនៅពេលដែលកូនប្រសូតហើយនោះទេ តាមពិត មានតាំងពីកូនមិនទាន់ចាប់បដិសន្ធិម្ល៉េះ។ ហេតុអ្វីបានជាថាដូច្នេះ ព្រោះថា បើយើងពិនិត្យទៅលើបច្ច័យនៃការមានជីវិតរបស់កូនយើងអាចបែងចែកការមានជីវិតរបស់កូន និងការទទួលខុសត្រូវរបស់មាតាបិតា ជា ៣ រយៈគឺ -រយៈមុនកូនមកចាប់បដិសន្ធិ -រយៈពេលកូនមកទំនៅក្នុងផ្ទៃរហូតដល់ថ្ងៃប្រសូត, -រយៈនៃការលូតលាស់របស់កូន រហូតដល់ថ្ងៃដែលយើងលាចាកលោកលែងឃើញមុខកូននោះ។ ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍ រៀបរៀងដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា ដោយ៥០០០ឆ្នាំ |