Reading Article
Public date : 29, Jan 2021 (29,096 Read)
បើតាំងខ្លួនជាមនុស្សត្រូវតែបង្អុរទឹកភ្លៀងឲ្យបានគ្រប់ស្រុកប្រទេស

|
បើតាំងខ្លួនជាមនុស្សត្រូវតែបង្អុរទឹកភ្លៀងឲ្យបានគ្រប់ស្រុកប្រទេស
អ្នកមានទាំងឡាយ ដែលបានរស់នៅលើគំនរនៃទ្រព្យសម្បត្តិ ដែលហៅបានថា មហាសេដ្ឋីនៅក្នុងលោកនេះ គឺត្រូវតែចេះជួយសង្គ្រោះដល់អ្នកក្រីក្រនៅក្នុងទ្វីបលោកានេះ ខ្ញុំមិនមែនចង់មានន័យថា ឲ្យអ្នកមានទ្រព្យទាំងឡាយ ដើរជួយសង្គ្រោះគ្រប់ប្រទេសនៅក្នុងលោកនេះឡើយ ឧទាហរណ៍ថា បើយើងនៅក្នុងប្រទេសកម្ពុជាហើយ គឺ យើងត្រូវតែជួយសង្គ្រោះដោយមិនរើសអើងប្រកាន់វណ្ណះ តូច ទាប ថោក ថ្លៃ អីនោះឡើយគឺជួយទាំងអស់ គ្រប់ប្រទេស ក្រុង ខេត្ត ស្រុក ឃុំ ភូមិ។ ការជួយបែបនេះ ទើបគេហៅថា មេឃភ្លៀងមិនរើសទិសតំបន់ គឺ បង្អុរគ្រប់ទីកន្លែង។ ព្រោះថាភ្លៀងនេះ គឺ ជាការប្រៀបធៀបដល់អ្នកមានទ្រព្យទាំងឡាយនៅក្នុងលោកនេះ។ ខ្ញុំសូមវែកញែកបន្តិច អ្នកមានខ្លះមានចំណុចខ្វះខាតមែនទែន ដូចជាការរាប់អានក៏ប្រកាន់ទាបខ្ពស់ដែរ បើអ្នកក្រគឺមិនរាប់អានឡើយ តែបើអ្នកមានវិញគឺចុះចូលដៃជើង រាប់អានគ្នាជាសាច់ជាញាតិរហូតនឹងសន្យាទៅវិញទៅមក ធ្វើបុណ្យប្រាថ្នាជួបគ្នាគ្រប់ៗនៃជាតិមុខក៏មានដែរ។ មានអ្នកខ្លះទៀង មានទ្រព្យសម្បត្តិច្រើន មានទាំងកង់ ម៉ូតូ ឡាន ផ្ទះធំៗ តែមានចិត្តគំនិតគឺតឹងនឹងចង្អៀតចង្អល់ណាស់ ឧទាហរណ៍ថា អ្នកក្រសូមទានមួយរយរៀល មួយកាក់ មួយសេន អ្នកមានឆ្លើយតបទៅវិញថា អត់មានទេ គាត់ឆ្លើយបែបនេះតើគាត់យក ម៉ូតូ ឡាន និងលុយទាំងឡាយទៅទុកនៅឯណា ខ្ញុំមិនមែនចង់ពោលស្ដីថាទេ គឺ ខ្ញុំគ្រាន់តែដាស់តឿនដោយបំណងល្អតែប៉ុណ្ណោះ។ សូមអ្នកមានទាំងឡាយ កុំឲ្យមានតែសំបកខាងក្រៅអីណា សូមឲ្យមានក្នុងផង ទើបល្អប្រសើរហើយសមជាអ្នកមានមែន។ បើអ្នកពិតជាមេឃមែននោះ នៅពេលបង្អុរនូវទឹកភ្លៀងមក សូមកុំរើសទីតំបន់អីណាគឺត្រូវតែបង្អុរឲ្យគ្រប់ទីកន្លែង។ អ្នកថ្កុំថ្កើនទាំងឡាយនៅក្នុងលោក មិនមែនសុទ្ធតែមានចិត្តបរិសុទ្ធនៅក្នុងការបរិច្ចាគ មានទឹកចិត្តប្រោសប្រទានដល់ក្រក្រីអស់នោះឡើយ។ វិញ្ញូភាព គឺ មិនបានជាប់ស្អិតនៅក្នុងទ្រព្យដែលខ្លយនកំពុងតែមាននោះទេ។ មនុស្សអ្នកមានប្រជ្ញាស្មាតី និង មាននូវសង្គហៈធម៌ផ្ទុកនៅក្នុងចិត្តសន្ដាន គឺ តែងតែភ្លៀងមិនរើសនូវទិសតំបន់ឡើយ។ វីរៈភាពដួងចិត្តនៃអ្នកមានគុណធម៌ គឺ ច្រើនតែល្វឹងល្វើយទូទៅដល់ជនច្រើនគ្នា ដោយមិនមានការរើសអើងអ្វីបន្តិចសោះឡើយ។ ដកស្រង់ចេញពីសៀវភៅ ឃ្លាំងគំនិតដែលគួរសិក្សា ដោយ៥០០០ឆ្នាំ |