Reading Article
Public date : 25, Jul 2019 (9,704 Read)
ចាលាសូត្រ

|
ចាលាសូត្រ
បិដកលេខ ៣០ ទំព័រ ១២ សាវត្ថីនិទាន ។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ក្នុងបុព្វណ្ហសម័យ។អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។ គ្រានោះមារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី ។ លុះចូលទៅដល់ហើយ បានពោលពាក្យនេះនឹងចាលាភិក្ខុនី ថា ម្នាលភិក្ខុនី នាងមិនគាប់ចិត្ត នឹងអ្វី ។ ម្នាលអាវុសោ យើងមិនគាប់ចិត្ត នឹងជាតិ ។ កឹ នុ ខោ ជាតំ ន រោចេសិ ជាតោ កាមានិ តុញ្ចតិ
កោ នុវ ខោ តំ ឥទមាទបយិ
ជាតិ មា រោច ភិក្ខុនីតិ ។
ហេតុអ្វីក៏នាងមិនគាប់ចិត្តនឹងជាតិ បុគ្គលមានជាតិរមែងបរិភោគនូវកាមទាំងឡាយ អ្នកណាបង្គាប់នាងឲ្យប្រកាន់នូវអំពើនេះថា ម្នាលភិក្ខុនី ចូរនាងកុំគាប់ចិត្តនឹងជាតិដូច្នេះ ។ ជាតស្ស មរណម ហោតិ ជាតោ ទុក្ខានិ បស្សតិ ពន្ធំ វធម បរិក្លេសម តស្មា ជាតី ន រោចយេ ។
ចាលាភិក្ខុនីតបថា សត្វកើតហើយ រមែងមានមរណៈសត្វកើតហើយ និងសេចក្តីឧបទ្រពផ្សេងៗ ហេតុដូច្នោះ បុគ្គលមិនត្រូវគាប់ចិត្តនឹងការកើតឡើយ ។ ពុទ្ធោ ធម្មមទេសេសិ ជាតិយា សមតិក្កមំ សព្វទុក្ខប្បហានាយ សោ មំ សច្ចេ និវេសយិ ។
ព្រះពុទ្ធទ្រង់សម្តែងធម៌ ជាគ្រឿងប្រព្រឹត្តកន្លងនូវការកើតដើម្បីលះបង់នូវទុក្ខទាំងអស់ ព្រះអង្គញ៉ាំងយើងឲ្យនៅសច្ចធម៌ ។ យេ ច រូបូបគា សត្តា យេ ច អរូបតាគិនោ និរោធំ ធប្បជានន្តា អាគន្តារោ បុនព្តវន្តិ ។
សត្វទាំងឡាយណា កើតក្នុងរូបភពក្តី សត្វទាំងឡាយណាមានចំណែកក្នុងអរូបភពក្តី សត្វទាំងអស់នោះ កាលបើមិនដឹងនូវនិរោធទេ រមែងមកកាន់ភព ថ្មីទៀត ។ លំដាប់នោះ មារមានចិត្តបាបដឹងថា ចាលាភិក្ខុនីស្គាល់ អញហើយក៏មានសេចក្តីទុក្ខ តូចចិត្តបាត់អំពីទីនោះទៅ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |