Tueday, 07 Feb B.E.2566  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
Punnareay Radio
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 237,345
Today
Yesterday 203,479
This Month 1,487,109
Total ២៩៩,៨៥០,៣២០
Flag Counter
Online
Reading Article
Public date : 25, Jul 2019 (15,053 Read)

ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​



Audio
 
ព្រម​ល្ងង់​ខ្លះ​ល្អ​ណាស់​កូន​
កូន​ជា​ទី​ស្រឡាញ់!
 
ការ​ដែល​យើង​ធើ្វ​ខ្លួន​ជា​មនុស្ស​មាន​ទឹក​ចិត្ត មាន​ការ​ស្មោះ​ត្រង់​ និង​មាន​ការ​ស្រឡាញ់​យុត្តិធម៌​នោះ អ្នក​ដទៃ​គេអាច​មើល​មក​ថា យើង​ល្ងង់ មិន​ចេះ​រក​ស៊ី មិន​ចេះ​ចង់​មាន​ចង់​បាន មិន​ចេះ​ឆក់​ឱកាស ។ កូន​អើយ​ព្រម​ឲ្យ​គេ​ថា​ចុះ​ ព្រម​ឲ្យ​គេ​ថាល្ងង់ ល្អ​ជាង​កូន​ជាមនុស្ស​មិន​មាន​ទឹក​ចិត្ត មិន​មាន​សុចរិត​ស្មោះ និង​មិន​មាន​យុត្តិធម៌ ។

កូន​ធ្វើ​ការ​ដោយ​ស្មោះ​ត្រង់ មាន​ទឹក​ចិត្ត​ចំពោះ​អ្នក​ដទៃ ស្លូត​បូត​ត្រឹម​ត្រូវ សូម្បី​មិន​សូវ​មាន​ទ្រព្យ​លើស​ពី​ការ​ប្រើ​ប្រាស់​ដូច​គេ​ក៏​ដោយ តែ​កូន​សប្បាយ​ចិត្ត ។ គ្រួសារ​យើង​អាច​ខ្វះ​ខាត​ខ្លះ ប៉ុន្តែ​មាន​ការ​កក់​ក្តៅ រស់​នៅ​ឃើញ​មុខ​គ្នា មិន​គិត​ខ្វល់ ​ឬ​រង្កៀស​ចិត្ត​ក្នុង​រឿង​អ្វី​ច្រើន​ឡើយ ។

រវាង​ការ​មាន​បាន​ទ្រព្យ​សម្បត្តិ តែ​មិន​មាន​ការ​កក់​ក្តៅ និង​មាន​ការ​កក់​ក្តៅ​ គ្រាន់តែ​មិន​សូវ​មាន​ទ្រព្យ ​ពី​រ​យ៉ាង​នេះ​តើ​កូន​ជ្រើស​រើស​យក​មួយ​ណា ? មាន​មនុស្ស​មួយ​ចំនួន​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​មាន​ពេល​វេលា​ដើរ​ទាក់​យក​ចិត្ត​ថ្លើម​អ្នក​ដទៃ ជាង​មាន​ពេល​នៅ​ជា​មួយ​គ្រួសារ​ខ្លួន​ឯង ឬ​ក៏​ត្រូវ​ស្ទុះ​ទៅ​លិច​ ស្ទុះ​ទៅ​កើត ​ដើម្បី​រក្សា​ផល​ប្រយោជន៍​របស់​ខ្លួន​រហូត​មិន​មាន​ល្ហែ ឲ្យ​ពេល​ទៅ​ផល​ប្រយោជន៍​ខាង​ក្រៅ​ផ្សេង​ៗ​ ច្រើន​ជាង​ឲ្យ​ដល់​គ្រួសារ​ ឬពុំ​នោះ​សោត ត្រូវ​ប្រឹង​ប្រែង​ព្យាយាម ប្រចុប​ប្រចែង​អ្នក​តូច​អ្នក​ធំ​ដើម្បី​ផល​ប្រយោជន៍​នោះ​ៗ ។

ដូច្នេះ​ឯង ដែល​គាត់​គិត​ថា ខ្លួន​គាត់​ឆ្លាត បាន​ជា​ភ្លេច​ថា ព្រោះ​ការ​ឆ្លាត​របស់​ខ្លួន​នោះ​ឯង​បាន​ធ្វើ​ឲ្យ​ខ្លួន​មិន​មាន​ពេល​បរិភោគ ឬ​បរិភោគ​ខុស​ពេល មិន​មាន​ពេល​ដេក មិន​មាន​ពេល​សម្រាក និង​មិន​មាន​ពេល​ឲ្យ​ដល់​គ្រួ​សារ​គ្រប់គ្រាន់ ធ្វើ​ឲ្យ​គ្រួសារ​ខ្វះ​ការ​កក់​ក្តៅ ។


កូន​អើយ​ពិត​មែន​ហើយ​ថា ក្នុង​គ្រួសារ​ចាំ​បាច់​ត្រូវ​មាន​ប្រាក់ ប៉ុន្តែ​មិន​មែន​ឲ្យ​តែ​មាន​ប្រាក់ គឺ​មាន​សុភមង្គល​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត ក្នុង​ជីវិត​ទៅ​សព្វ​គ្រប់​នោះ​ទេ ។ មាន​ស្រ្តី​ជា​ភរិយា​ច្រើន​ណាស់ ដែល​មិន​ខ្វះ​ទ្រព្យ​សម្បត្តិ​មាន​សុទ្ធ​តែ​របស់​ល្អ​របស់​ថ្លៃ ប៉ុន្តែ​ជា​ប្រក្រតី​មាន​មុខ​អាប់​ស្រពោន ព្រោះ​ខ្វះ​ភាព​កក់​ក្តៅ​ពី​ស្វាមី​នោះ​ឯង ។

មនុស្ស​ដែល​គិត​ថា​ខ្លួន​ឯង​ឆ្លាត តែ​មិន​មាន​ពេល​ដេក​នៅ​ផ្ទះ ត្រូវ​ចោល​ប្រពន្ធ​ចោល​កូន​ជា​រឿយ​ៗ ខ្វះ​ការ​ស្មោះ​ត្រង់​មួយ​នឹង​មួយ ខ្វះ​ធម៌​សន្តោស ល្មោភលោភ​លន់​រក​ស៊ី​ទុច្ចរិត ខ្វះ​យុត្តិធម៌ ។ល។ កូន​អើយ​ក្នុង​រឿង​ទាំង​អស់នេះ បើ​គេ​ថា​កូន​ល្ងង់​មែន​ទែន​ព្រោះ​មិន​ចេះ​ដូច​គេ គឺ​ជា​ការ​ល្អ​ណាស់ ។ កូន​ចេះ​ត្រឹម​តែ​ការ​ងារ​របស់​កូន​ដោយ​ទឹក​ចិត្ត សុចរិត​ស្មោះត្រង់ គ្រួសារ​មាន​ការ​កក់​ក្តៅ​ដូច្នេះ កូន​ត្រូវ​រស់​នៅ​ដោយ​សេចក្តី​សុខ​សប្បាយ ក្បាល​ដល់​ខ្នើយ​កូន​គេង​លក់ មិន​ចាំ​បាច់​យក​ដៃ​គង​ថ្ងាស​ឡើយ​ណា​កូន ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 05, Sep 2019 (43,643 Read)
ការ​ជូន​បុណ្យ
Public date : 25, Jul 2019 (30,832 Read)
សទ្ធានិសង្សសូត្រ
Public date : 29, Jan 2021 (12,836 Read)
ចតុរង្គសន្និបាត
Public date : 27, Jul 2019 (60,125 Read)
វ័យ​ ៣​ យ៉ាង​
Public date : 29, Jul 2019 (4,043 Read)
ចក្ខុវិស័យ​ពុទ្ធសាសនា
Public date : 07, Nov 2021 (42,916 Read)
ភិក្ខុ​អ្នក​ស្ងប់​រម្ងាប់​ហើយ
Public date : 29, Aug 2019 (26,996 Read)
កំណត់​ហេតុ​ខ្លី​មាន​ន័យ​ដល់​កូនៗ
Public date : 31, Oct 2022 (10,360 Read)
សិរី​ជា​ទ្រព្យ​ដ៏​ប្រសើរ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).