Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 20,029
Today
Yesterday 237,371
This Month 257,400
Total ៣៥៧,១០១,៣៧៤
Flag Counter
Reading Article
Public date : 25, Jul 2019 (15,001 Read)

រឿង​ស្រី​មាន​គូ​កំណាន់



 
រឿង​ស្រី​មាន​គូ​កំណាន់
(ចាក ធ. ខុ.)
(​អំណាច​កាម​រាគ​នាំ​ឲ្យ​កើត​តម្រេក​ក្នុង​វត្ថុ​មិន​គួរ)

សេចក្តី​ដំណាល​ថា មាន​ភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌ​បាត​មួយ​អង្គ រៀន​កម្ម​ដ្ឋាន​ក្នុង​សំណាក់​ព្រះ​សាស្តា ហើយ​ចូល​ទៅ​កាន់​ឱធ្យាន​ចាស់​មួយ ដើម្បី​ធ្វើ​សមណធម៌ ។ លំដាប់​នោះ​មាន​ស្ត្រី​ម្នាក់ មាន​រូប​រាង​ស្រស់​ល្អ​ឆើត​លើស​នារី​ទាំង​អស់​ក្នុង​នគរ បាន​ណាត់​ពេល​នឹង​បុរស​គូ​កំណាន់​ម្នាក់ ឲ្យ​ទៅ​ជួប​គ្នា​ក្នុង​ទី​ឈ្មោះ​ឯ​ណោះ ដើម្បី​នឹង​សប្បាយ​ដោយ​មគ្គ​សំវាស​ប្រព្រឹត្ត​កន្លង​ប្រពៃណី​វង្ស​ត្រកូល នាង​ក៏​ទៅ​ចាំ​មុន ។ បុរស​នោះ​បែរ​ជា​មិន​បាន​ទៅ​ក្នុង​ពេល​ដែល​ណាត់​គ្នា ។

កាល​នាង​លម្ឃដ​រង​ចាំ​មើល​ផ្លូច​គូរ​កំណាន់​យូរ​ពេក កាម​រាគ​ក៏​ដុត​រោល​រាល​ក្នុង​សរពាង្គកាយ កើត​សេចក្តី​អផ្សុក​ជា​អស្ចារ្យ ព្រោះ​មិន​បាន​គូរ​គាប់​មក​ប្រឡែង​គ្នា​លេង ក៏​ដើរ​ចុះ​ដើរ​ឡើង​ច្រាស​ច្រាល​ៗ​ដូច​មាន់​រក​ពង ទើប​ចូល​ទៅ​ក្នុង​ឧទ្យាន​ឃើញ​ព្រះ​ថេរះ​កំពុង​ពែន​ភ្នែន​ធ្វើ​សមណ​ធម៌​ ក៏​ក្រឡេក​មើល​នាយ​អាយ​ក្រែង​គេ​ឃើញ លុះ​មិន​មាន​ឃើញ​អ្នក​ដទៃ​ក៏​គិត​ថា ភិក្ខុ​នេះ​ក៏​បុរស​ដែរ អញ​នឹង​ប្រលោម​លោក​ឲ្យ​ភាន់​ភាំង​ដោយ​សារ​កាម​ទេព​ម្តង ទើប​ទៅ​ឈរ​ចំ​ពី​មុខ​ព្រះ​ថេរះ​អាក្រាត​កាយ​បញ្ចេញ​ស្ត្រី​ភាព​ឲ្យ​ច្បាស់ ធ្វើ​អាការះ​ញ៉េះ​ញ៉ោះ​ៗ រួច​ទើប​ស្លៀក​វិញ នឹង​រំសាយ​សក់​ផ្អៀង​ផ្អង​   ធ្វើ​ក​ទន់​ចុះ​ទន់​ឡើង​បែរ​ផ្ពាល់​ឲ្យ​លោក​ឃើញ រួច​ក៏​ទះ​ដៃ​សើច​ក្អាក​ក្អាយ​ញញឹម​ប្រិម​ប្រិយ​តែ​ឯង​​ដើម្បី​ឲ្យ​ព្រហ​ថេរ​មាន​តម្រេក​តាម​វត្ថុ​បំណង​របស់​ខ្លួន​ជា​ស្រី​អន្ធ​ពាល ដែល​កំពុង​ស្រវឹង​ដោយ​កាម​រាគ ។តែ​ឥត​អំពើ​សោះ ព្រះ​ថេរះ​រឹង​រឹត​តែ​កើត​សង្វេគ​មាន​ចិត្ត​នឿយ​ណាយ​ក្នុង​កាម​គុណ​ទាំង​៥ មាន​រូប​ជា​ដើម ជា​ពន់ពេក ទើប​លោក​គិត​ថា​ហេតុ​នេះ​ដូចម្តេច​ហ្ន? ។

កាល​ព្រះ​សាស្តា​ប្រមើល​មើ​ភិក្ខុ​ដែល​រៀន​កម្ម​ដ្ឋាន​ក្នុង​សំណាក់​ព្រះ​អង្គ ហើយ​នៅ​ក្នុង​ឧទ្យាន​ដើម្បី​ធ្វើ​សមណ​ធម៌​នោះ តើ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា? ក៏​បាន​ជ្រាប​ថា ស្ត្រី​នោះ​កំពុង​តែ​ប្រព្រឹត្ត​អានាចារ​ចែ​ចង់​ភិក្ខុ​នោះ​ផង នឹង​សេចក្តី​សង្វេគ​ដែល​កើត​ឡើង​ដល់​លោក​ផង​ទើប​ពោល​ថា ម្នាល​ភិក្ខុ ទី​នោះ​មិន​មែន​ជា​កន្លែង​ត្រេក​ត្រអាល​សមោស​របស់​អ្នក​ស្វែង​រក​កាម​ទាំង​ឡាយ​ទេ គឺ​ជាំ​ទី​សម្រាប់​ជន ដែល​មាន​រាគះ​ទៅ​​ប្រោស​ហើយ​រីក​រាយ​ទេ​តើ​ទើប​ត្រាស់​សំដែង​ថាៈ


រមណីយានិ  អរញ្ញានិ  យត្ថ  ន  រមតិ  ជនោ
វីតរាគា  រមេស្សន្តិ  ន  តេ  កាម​កវេ​សិនោ ។

ព្រៃ​ណា​ដែល​ជន​មិន​រីក​រាយ ព្រះ​ខី​ណា​ស្រព​ទាំង​ឡាយ​ជា​អ្នក​អស់​រាគះ​មិន​មែន​ជា​អ្នក​ស្វែង​រក​កាម​តែង​រីក​រាយ​ក្នុង​ព្រៃ នោះ ។

លុះ​ចប់​ធម៌​ទេសនា ភិក្ខុ​នោះ​ក៏​បាន​សម្រេច​អរហត្ត ព្រម​ដោយ​បដិ​សម្ភិទា ទើប​ហោះ​ធ្យាន​មក​ថ្វាយ​បង្គំ​បាទា​ព្រះ​តថាគត ។ ឯ​ស្រ្តី​លម្ឃដ​នោះ​អស់​សង្ឃឹម​នឹង​បាន​រួម​រ័ក្ស​មេត្រី​ស្នេហា​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា​ ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Nov 2020 (14,516 Read)
រឿង​អ្នក​កំណាញ់
Public date : 19, Jan 2020 (16,484 Read)
រឿង​អសោក​មហារាជ​
Public date : 03, Jun 2022 (25,799 Read)
រឿង​កដ្ឋ​ហរកៈ
Public date : 25, Jul 2019 (13,533 Read)
រឿង​កញ្ញា​កុណ្ឌល​កេសី
Public date : 04, May 2020 (24,241 Read)
ប្រវត្តិព្រះនន្ទឯតទគ្គភិក្ខុផ្នែកខាងការសង្រួមឥន្ទ្រីយ៍
Public date : 19, Jan 2020 (22,070 Read)
រឿង​ព្រាហ្មណ៍​ភារ​ទ្វាជ
Public date : 21, Jul 2020 (33,190 Read)
រឿង មដ្ឋកុណ្ឌលី
Public date : 27, Jul 2019 (18,085 Read)
រឿង​សេក​សោម​បណ្ឌិត​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).