Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 110,929
Today
Yesterday 179,941
This Month 941,385
Total ៣៥៧,៧៨៥,៣៥៩
Flag Counter
Reading Article
Public date : 15, Apr 2023 (32,967 Read)

រឿង​វង្គីស​ព្រាហ្មណ៍



 
រឿង​វង្គីស​ព្រាហ្មណ៍
(ចាក ធ. ខុ..)
(ចេះ​ឯង​មិន​ក្រែង​ចេះ​គេ)
 


បាន​ឮ​ថា មាន​ព្រាហ្មណ៍​ម្នាក់​ឈ្មោះ​វង្គីសៈ​នៅ​ក្នុង​នគររាជ​គ្រឹះ​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​ថា " នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​កើត​ក្នុង​នរក នេះ​ជា​ក្បាល​ខ្មោច​ដែល​ស្លាប់​ទៅ​ កើត​ក្នុង​កំណើត​សត្វ​តិរិច្ឆាន ក្បាល​ខ្មោច​នេះ​កើត​ក្នុង​កំណើត​ប្រេត ក្បាល​ខ្មោច​នេះ​កើត​ក្នុង​មនុស្ស​លោក ក្បាល​ខ្មោច​នេះ​កើត​ក្នុង​ទេវលោក " ។

ព្រាហ្មណ៍​ទាំង​ឡាយ​គិតថា យើង​អាច​រស់​នៅ​ក្នុង​លោក ព្រោះ​អាស្រ័យ​នូវ​វង្គីស​ព្រាហ្មណ៍​នេះ ហើយ​ឲ្យ​វង្គីស​ព្រាហ្មណ៍​នោះ​ស្លៀក​ដណ្តប់​ពណ៌​ក្រហម​ពីរ​នាំ​ត្រាច់​ទៅ​ជនបទ​ប្រកាស​ប្រាប់​មហាជន​ថា ព្រាហ្មណ៍​ឈ្មោះ​វង្គីស​នេះ​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​កន្លែង​ដែល​ខ្មោច​នោះ​ទៅ​កើត បើ​ដូច្នេះ​ចូរ​អ្នក​ទាំង​ឡាយ​សួរ​កន្លែង​ដែល​ពួក​ញាតិ​របស់​ខ្លួន​ទៅ​កើត ។

ពួក​មហាជន​ឲ្យ​ ១០ កហាបណៈ ខ្លះ​២០ កហាបណៈ ខ្លះ​១០០ កហាបណៈ​តាម​សម​គួរ​ដល់​កំលាំង ហើយ​សួរ​ពី​ទី​កន្លែង ដែល​ពួក​ញាតិ​របស់​ខ្លួន​ទៅ​កើត ។ ព្រាហ្មណ៍​ទាំង​ឡាយ​ទៅ​តាម​លំដាប់​បាន​ដល់​ក្រុង​សាវត្ថី​ ហើយ​សំណាក់​អាស្រ័យ​នៅ​ក្នុង​ទី​ជិត​វត្តជេតពន ។

ពួក​ព្រាហ្មណ៍​បរិភោគ​អាហារ​ពេល​ព្រឹក​ស្រេច​ហើយ ឃើញ​មហាជន​កាន់​យក​ផ្កា​កម្រង នឹង​គ្រឿង​ក្រអូបជា​ដើម កំពុង​ដើរ​ទៅ​ស្តាប់​ធម៌​ទេសនា ស្រែក​សួរ​ថា អ្នក​ទាំង​អស់​គ្នា​ទៅ​ណា? ពួក​មហាជន​ប្រាប់​ថា​ទៅ​ស្តាប់​ធម៌​ទេសនា​ក្នុង​វត្ត ទើប​ពួក​ព្រាហ្មណ៍​ប្រាប់​ទៀត​ថា អ្នក​ទាំង​អស់​គ្នា​ទៅ​ក្នុង​វត្ត​នោះ នឹង​ធ្វើ​ដូម្តេច? ព្រោះ​ថា​បុគ្គល​ដទៃ​ប្រាកដ​ស្មើ​ដោយ​វង្គីស​ព្រាហ្មណ៍​របស់​យើង​នេះ មិន​មាន​ទេ ព្រោះ​គាត់​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​នូវ​ទី​កន្លែង​ដែល​ខ្មោច​កើត បើ​ដូច្នោះ​ចូរ​អ្នក​សួរ​កន្លែង ដែល​ពួក​ជន​ជា​ញាតិ​របស់​អ្នក​កើត​នឹង​គាត់​ចុះ ។

ជន​ទាំង​នោះ​ពោល​ថា វង្គីស​ចេះ​អី? គាត់​មិន​ស្មើ​នឹង​ព្រះ​សាស្តា​របស់​យើង​ទេ រួច​ពួក​ព្រាហ្មណ៍​និយាយ​ទៅ​វិញ​ថា ព្រះ​សាស្តា​របស់​អ្នក​ឯង​មិន​ស្មើ​និង​វង្គីសរបស់​យើង​ទេ ។ ពួក​ជន​ទាំង​ពីរ​ពួក​នោះ​ចេះ​តែ​ក្អេង​ក្អាង​អួត​សរសើរ​គ្រូ​របស់​ខ្លួន​តែ​រៀង​ៗ​ខ្លួន រួច​ទើប​ពួក​ព្រាហ្មណ៍​ទាំង​នោះ​ព្រម​ទាំង​វង្គីស​ផង​ទៅ​វត្ត ដោយ​មាន​បំណង​ថា យើង​នឹង​ដឹង​នូវ​ចំណេះ​ចេះ​ដឹង​របស់​វង្គីស​ជា​គ្រូ​របស់​អ្នក​ ឬ​ថា​នូវ​ចំណេះ​ចេះ​ដឹង​នៃ​ព្រះ​សាស្តា​ជា​គ្រូ​របស់​យើង ។

ព្រះ​បរមសាស្តា​ព្រះ​អង្គ​ទ្រង់​ជ្រាប​នូវ​ដំណើរ​ដែល​ជន​ទាំង​នោះ​នាំ​គ្នា​មក​ហើយ​ទ្រង់​ឲ្យ​គេ​នាំ​យក​ក្បាល​ខ្មោច​៥​គឺ​ក្បាល​ខ្មោច​៤​ដែល​ទៅ​កើត​ក្នុង​ទី​ទាំង​៤ គឺ​កើត​ក្នុង​នរក ១​ តិរិច្ឆាន​១ កើត​ក្នុង​មនុស្ស​លោក​១ ក្នុង​ទេវលោក​១ និង​ព្រះ​សិរនៃ​ព្រះ​ខីណា​ស្រព​១ ឲ្យ​ដាក់​តាម​លំដាប់ ហើយ​ទ្រង់​វង្គីសៈ ព្រាហ្មណ៍​ថា បាន​ឮ​ថា​អ្នក​ចេះ​គោះ​ក្បាល​ខ្មោច ហើយ​ដឹង​នូវ​កន្លែង​ដែល​ខ្មោច​ទៅ​កើត​មែន​ឬ ? គាត់​ឆ្លើយ​ថា​ព្រះ​ករុណា​ខ្ញុំ​ដឹង ។

ព្រះ​អង្គ​ត្រាស់​សួរ​ថា នេះ​ជា​ក្បាល​ខ្មោច​របស់​អ្នក​ណា ? វង្គីសៈ​ព្រាហ្មណ៍​គោះ​ក្បាល​ខ្មោច​នោះ រួច​ក្រាប​ទូល​ថា ក្បាល​ខ្មោច​នេះ​កើត​ក្នុង​នរក ។ លំដាប់​នោះ​ព្រះ​សាស្តា​ទ្រង់​ឲ្យ​ពរ​សព្វ​សាធុការ​ដល់​វង្គីស​ព្រាហ្មណ៍​ថា​ប្រពៃ​ហើយ ទើប​ទ្រង់​សួរ​ក្បាល​ខ្មោច​៣​ដទៃ​ទៀត វង្គីស​ព្រាហ្មណ៍​ឆ្លើយ​ត្រូវ​ទៀត ព្រះ​អង្គ​ទ្រង់​ឲ្យ​សព្វ​សាធុការ​ពរ​ដូច្នោះ​ទៀត រួច​បង្ហាញ​ក្បាល​ខ្មោច​ទី​៥​ហើយ​ទ្រង់​សួរ​ថា ក្បាល​ខ្មោច​នេះ​របស់​អ្នក​ណា ? ។ វង្គីស​ព្រាហ្មណ៍​គោះ​ក្បាល​ខ្មោច​នោះ មិន​ដឹង​កន្លែង​ដែល​បុគ្គល​នោះ​កើត​សោះ ។ គ្រា​នោះ​ឯង​ព្រះ​សាស្តា​ទ្រង់​ត្រាស់​វង្គីស​ថា ម្នាល​វង្គីស​អ្នក​ឯង​មិន​ដឹង​ទេ​ឬ? វង្គីស​ក្រាប​ទូល​ថា ព្រះ​ករុណា​ខ្ញុំ​ព្រះ​អង្គ​មិន​ដឹង​ទេ​ទើប​ព្រះ​អង្គ​ត្រាស់​ថា តថាគត​ដឹង ។

វង្គីស​សួរ​ថា ព្រះ​អង្គ​ដឹង​ដោយ​ហេតុ​ដូម្តេច? ព្រះ​អង្គ​ត្រាស់​ថា តថាគត​ដឹង​ដោយ​កម្លំាង​មន្ត ។ ទើប​វង្គីស​ព្រាហ្មណ៍​សុំ​រៀន​មន្ត​នោះ​ដល់​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តា​ប្រោស​ប្រទាន​មន្ត​នោះ​ដល់​ខ្ញុំ​ព្រះ​អង្គ ។ ព្រះ​អង្គ​ត្រាស់​ថា តថាគត​មិន​អាច​ឲ្យ​ដល់​អ្នក​ដែល​មិន​បួស​ទេ ។ រួច​វង្គីស​ព្រាហ្មណ៍​គិតថា កាល​បើ​អញ​រៀន​មន្ត​នេះ អញ​នឹង​បាន​ជា​មនុស្ស​ច្បង​ក្នុង​សកល​ជម្ពូ​ទ្វីប​ លុះ​គិត​ដូច្នេះ​ហើយ​ទើប​បញ្ចូន​ពួក​ព្រាហ្មណ៍​ជា​បរិវារ​ទាំង​នោះ​ទៅ​វិញ​ថា អ្នក​ទាំង​អស់​គ្នា​ចូរ​នៅ​ក្នុង​ទី​នេះ​អស់​ពីរ​បី​ថ្ងៃ​សិន ខ្ញុំ​នឹង​បួស​ក្នុង​សំណាក់​ព្រះ​សាស្តា​លុះ​បួស​រួច​ហើយ មាន​នាម​ប្បញ្ញត្តិ​ថាវង្គីសត្ថេរ ។

កាល​ដែល​វង្គីសៈ​ចូល​មក​បួស ព្រះ​អង្គ​ទ្រង់​ឲ្យ​ទ្វត្តី​សាការកម្មដ្ឋាន ហើយ​ទូន្មាន​ថា ចូរ​អ្នក​ទន្ទេញ​មន្ត​នេះ​ឲ្យ​ចាំ​ស្ទាត់ ។ វង្គីសត្ថេរ​កាល​ទន្ទេញ​មន្ត​នោះ ពួក​ព្រាហ្មណ៍​ដទៃ​ទៀត​តែង​ចូល​ទៅ​សួរ​ថា លោក​រៀន​យក​មន្ត​នោះ​ហើយ​ឬ? ទើប​លោក​ប្រាប់​ថា អ្នក​ទាំង​អស់​គ្នា​ចូរ​រង់​ចាំ​សិន ខ្ញុំ​នឹង​រៀន​យក​មន្ត​នោះ ។ អស់​កាល​មិន​យូរ​ប៉ុន្មាន ក៏​បាន​សម្រេច​ព្រះ​អរហត្តផល ទើប​ពួក​ព្រាហ្មណ៍​ចូល​មក​សួរ​ម្តង​ទៀត លោក​ប្រាប់​ថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ​ក្នុង​កាល​ឥឡូវ​នេះ​អាត្មា​ជា​មនុស្ស​មិន​គួរ​នឹង​ទៅ​ទេ ព្រោះ​បាន​ដល់​នូវ​ទី​បំផុត​នៃ​សេចក្តី​ទុក្ខ​ពោល​គឺ​និព្វាន​ហើយ ។


អត្ថបទ​នេះ​ដកស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក

វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (18,853 Read)
រឿង​នាង​បទុម​វតី
Public date : 19, Jan 2020 (13,168 Read)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
Public date : 20, Sep 2022 (4,563 Read)
រឿងមហាបទុមមាណព
Public date : 05, Sep 2023 (3,576 Read)
កុក្កុដជាតក 
Public date : 04, May 2020 (52,741 Read)
តិលមុដ្ឋិជាតក
Public date : 06, May 2023 (35,911 Read)
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា
Public date : 27, Jul 2019 (30,747 Read)
រឿង​ខេម​កសេដ្ឋីបុត្រ
Public date : 22, Dec 2022 (68,538 Read)
រឿងព្រះបាទមន្ធាតុ
Public date : 27, Jul 2019 (62,722 Read)
រឿង​នាង​វិសា​ខា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).