Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 34,083
Today
Yesterday 237,371
This Month 271,454
Total ៣៥៧,១១៥,៤២៨
Flag Counter
Reading Article
Public date : 05, Sep 2023 (4,226 Read)

កេសវវត្ថុ



Audio

 

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី, ព្រះរាជាព្រះនាម កេសវៈ លះបង់រាជសម្បត្តិបួសជាឥសី ។ បុរស ៥០០ នាក់បួសតាមព្រះរាជានោះ។ ព្រះរាជានោះក៏មានព្រះនាមថា កេសវតាបស ។ ខ្មាន់ព្រះកេសដែលជាអ្នកប្រដាប់តាក់តែងព្រះអង្គ ក៏បួសតាម ហើយបានជាសិស្ស មានឈ្មោះថា កប្បកៈ ។ កេសវតាបសនិងបរិស័ទរស់នៅក្នុងព្រៃហិមពាន្តអស់ ៨ ខែ, ក្នុងវស្សានរដូវ (លោកនាំសិស្ស) ទៅកាន់នគរពារាណសី ដើម្បីសេពរសជាតិប្រៃនិងជូរ ទៅដល់ហើយក៏ចូលទៅបិណ្ឌបាតក្នុងព្រះនគរ ។
    
លំដាប់នោះ ព្រះរាជាទតឃើញពួកឥសី ទ្រង់ជ្រះថ្លា និមន្តកេសវតាបសឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងសំណាក់ខ្លួនអស់ ៤ ខែ ហើយឲ្យពួកតាបសស្នាក់នៅក្នុងឧទ្យាន, ក្នុងពេលព្រឹកនិងល្ងាច ព្រះរាជាតែងយាងទៅបម្រើពួកតាបស ។ តាបសទាំងអស់រស់នៅបានពីរបីថ្ងៃ ត្រូវសំឡេងដំរីជាដើមបៀតបៀនហើយកើតសេចក្ដីអផ្សុក ទើបពោលនឹងអាចារ្យថា បពិត្រអាចារ្យ ពួកខ្ញុំអផ្សុកណាស់ (ប្រាថ្នានឹងចេញ) ទៅ ។ អាចារ្យពោលថា អ្នកទាំងឡាយនឹងទៅណា ? ពួកតាបសពោលថា បពិត្រអាចារ្យ ពួកខ្ញុំនឹងទៅព្រៃហិមពាន្តវិញ ។ អាចារ្យពោលថា ក្នុងថ្ងៃដែលពួកយើងមក ព្រះរាជាបានឲ្យទទួលប្ដេជ្ញាដើម្បីនឹងនៅក្នុងទីនេះអស់ ៤ ខែ, អ្នកទាំងឡាយនឹងទៅ ដូចម្ដេច ? ពួកតាបសពោលថា “លោកអាចារ្យមិនប្រាប់ពួកខ្ញុំទេ ក៏ទទួលប្ដេជ្ញា ពួកខ្ញុំមិនអាចនៅក្នុងទីនេះទេ ពួកខ្ញុំនឹងនៅក្នុងទីដែលអាចដឹងសុខទុក្ខរបស់លោកអាចារ្យ ដែលនៅមិនឆ្ងាយអំពីទីនេះ” ថារួចក៏នាំគ្នាថ្វាយបង្គំអាចារ្យហើយចៀសចេញទៅ ។ ចំណែកអាចារ្យក៏នៅជាមួយសិស្សឈ្មោះកប្បកៈ ។
    
ព្រះរាជាកាលយាងមកឧបដ្ឋាក សួរថា បពិត្រលោកម្ចាស់ ពួកតាបសទៅណា ? កេសវតាបសទូលថា បពិត្រមហារាជ ពួកតាបសទាំងអស់ប្រាប់អាត្មាថា “ពួកខ្ញុំអផ្សុក” ពួកតាបសទាំងនោះទៅព្រៃហិមពាន្តវិញហើយ ។ ក្រោយមកមិនយូរប៉ុន្មាន សូម្បីកប្បកតាបសក៏អផ្សុក ត្រូវអាចារ្យហាមហើយហាមទៀត ក៏នៅតែពោលថា ខ្ញុំមិនអាចនៅទីនេះទេ ដូច្នេះហើយ ក៏ចៀសចេញទៅ ។ តែកប្បកតាបសមិនទៅកាន់សំណាក់ពួកតាបសដទៃទេ លោក ស្នាក់ក្នុងទីដែលអាចឮដំណឹងរបស់អាចារ្យ ដែលនៅក្នុងទីមិនឆ្ងាយអំពីទីនោះ ។
    
ក្នុងកាលជាខាងក្រោយមក រោគក្នុងផ្ទៃកើតឡើងដល់អាចារ្យដែលចេះតែរលឹកដល់សិស្ស ។ ព្រះរាជាឲ្យពេទ្យទាំងឡាយថែរក្សាព្យាបាល, រោគនៅតែមិនស្ងប់ ។ តាបសទូលថា បពិត្រមហារាជ ព្រះអង្គប្រាថ្នាឲ្យអាត្មាស្ងប់ចាករោគដែរឬទេ ? ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ប្រសិនបើអាច ខ្ញុំគប្បីធ្វើសេចក្ដីសុខដល់លោកម្ចាស់ ក្នុងកាលឥឡូវនេះឯង ។ កេសវតាបសពោលថា បពិត្រមហារាជ បើព្រះអង្គប្រាថ្នាសេចក្ដីសុខដល់អាត្មា សូមព្រះអង្គបញ្ជូនអាត្មាទៅកាន់សំណាក់អន្តេវាសិកចុះ ។ ព្រះរាជាត្រាស់ថា “ប្រពៃហើយ”  រួចទ្រង់ឲ្យ គេដាក់កេសវតាបសដេកលើគ្រែ និងបញ្ជូនអាមាត្យ ៤ នាក់ ដែលមាននារទអាមាត្យជាប្រធានទថា អ្នកទាំងឡាយចូរដឹងការប្រព្រឹត្តទៅរបស់លោកម្ចាស់របស់យើង ហើយនាំដំណឹងមកប្រាប់យើង ។ កប្បកអន្តេវាសិកឮដំណើរមករបស់អាចារ្យ ធ្វើការទទួល កាល   អាចារ្យសួរថា ពួកតាបសនៅឯណា ក៏ពោលថា បានឮថា ពួកតាបសនៅក្នុងទីឯណោះ ។      សូម្បីពួកតាបសកាលបានឮដំណើរមករបស់អាចារ្យ ក៏មកប្រជុំគ្នាត្រង់ទីនោះ ហើយប្រគេនទឹកក្ដៅ និងផលាផលដល់អាចារ្យ ។ រោគក៏រម្ងាប់ក្នុងខណៈនោះឯង ។ កេសវតាបសនោះមានសម្បុរដូចមាស ក្នុងកំឡុងពីរបីថ្ងៃប៉ុណ្ណោះ ។ 
    
ពេលនោះ នារទអាមាត្យសួរថា    
មនុស្សិន្ទំ ជហិត្វាន,         សព្ពកាមសមិទ្ធិនំ;
កថំ នុ ភគវា កេសី,         កប្បស្ស រមតិ អស្សមេ។

កេសវតាបសមានព្រះភាគ (របស់យើងខ្ញុំ) នេះ លះបង់ព្រះបាទពារាណសី ជាធំជាងមនុស្ស អ្នកឲ្យសម្រេចសេចក្ដីប្រាថ្នាទាំងពួង ហើយត្រេកអរសប្បាយ ក្នុងអាស្រម របស់កូនសិស្សឈ្មោះកប្បៈ តើដោយឧបាយ ដូចម្ដេច ។

កេសវតាបសឆ្លើយថា 
សាទូនិ រមណីយានិ,         សន្តិ វក្ខា មនោរមា;
សុភាសិតានិ កប្បស្ស,         នារទ រមយន្តិ មំ។

ម្នាលអាមាត្យ រសទាំងឡាយដ៏ឆ្ងាញ់ គួររីករាយក៏មាន ដើមឈើទាំងឡាយ ជាទីរីករាយចិត្តក៏មាន ពាក្យជាសុភាសិតទាំងឡាយរបស់កប្បៈ តែងធ្វើឲ្យអាត្មាត្រេកអរបាន ។

នារទអាមាត្យសួរទៀតថា
សាលីនំ ឱទនំ ភុញ្ជេ,         សុចិំ មំសូបសេចនំ;
កថំ សាមាកនីវារំ,         អលោណំ ឆាទយន្តិ តំ។

លោកម្ចាស់ឆាន់ចង្ហាន់ស្រូវសាលី ដែលលាយនឹងសាច់ដ៏ស្អាត ហេតុដូចម្ដេច បានជាស្រងែនិងស្មៅគៃលលកដែលមិនមានរសប្រៃសោះ ធ្វើឲ្យលោកម្ចាស់ត្រេកអរបាន ។

កេសវតាបសឆ្លើយថា
សាទុំ វា យទិ វាសាទុំ,         អប្បំ វា យទិ វា ពហុំ;
វិស្សត្ថោ យត្ថ ភុញ្ជេយ្យ,     វិស្សាសបរមា រសា។ 

បុគ្គលមានសេចក្ដីស្និទ្ធស្នាលបរិភោគភោជន ទោះបីឆ្ងាញ់ក្ដី មិនឆ្ងាញ់ក្ដី តិចក្ដី ច្រើនក្ដី ក្នុងកន្លែងណា ភោជន (ណាដែលបុគ្គលបរិភោគហើយក្នុងទីកន្លែងនោះ ជាភោជនប្រសើរ) ព្រោះរស មានសេចក្ដីស្និទ្ធស្នាលជាយ៉ាងក្រៃលែង ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
ចតុក្កនិបាត ចូឡកុណាលវគ្គ កេសវជាតក បិដកលេខ ៥៨ ទំព័រ ២៣៥)

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ កាលទ្រង់ប្រជុំជាតក ទើបត្រាស់ថា
តទា រាជា មោគ្គល្លានោ អហោសិ ព្រះរាជាក្នុងកាលនោះបានមកជាមោគ្គល្លាន
នារទោ សារិបុត្តោ នារទៈបានមកជាសារិបុត្រ កប្បន្តេវាសិកោ អានន្ទោ អន្តេវាសិក ឈ្មោះកប្បកៈ បានមកជាអានន្ទ កេសវតាបសោ អហមេវ ចំណែកកេសវតាបសគឺតថាគតនេះឯង ។ 

(ធម្មបទដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ បុប្ផវគ្គ វិដដូភវត្ថុ)
ដោយសដវថ

ដោយ៥០០០ឆ្នាំ

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 06, Nov 2020 (21,726 Read)
រឿង​បិបួលិ​មាណព
Public date : 18, Sep 2016 (19,552 Read)
សម្មោទមានជាតក
Public date : 25, Jul 2019 (36,696 Read)
ព្រះ​បរិត្ត​អាច​ការ​ពារ​អាយុ​ជីវិត​ឲ្យ​រួច​ចាក​ភយន្ត​រាយ​បាន
Public date : 30, Mar 2023 (7,524 Read)
នាងពិម្ពាយសោធរារាហុលមាតា
Public date : 27, Jul 2019 (29,649 Read)
រឿង​ដំរី​ស្តរ និង មេ​ចាប
Public date : 27, Jul 2019 (14,814 Read)
រឿងសង្ខៈព្រាហ្មណ៏
Public date : 27, Jul 2019 (62,449 Read)
រឿង​សត្វ​ទទា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).