Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 223,057
Today
Yesterday 237,371
This Month 460,428
Total ៣៥៧,៣០៤,៤០២
Flag Counter
Reading Article
Public date : 13, Mar 2023 (5,163 Read)

គុណប្រយោជន៍​របស់​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្តព្រះសម្មាសម្ពុទ្ធ



 

សេចក្ដី​ថា ពុទ្ធ​ភាសិត​ដែល​ព្រះ​ពុទ្ធ​ទ្រង់​សម្ដែង​ទាំង​ប៉ុន្មាន អ្នក​ប្រាជ្ញ​តែង​រាប់​ថា​ជា​សុភា​សិតា​វាចា​ទាំង​អស់ ព្រោះ​ថា ព្រះ​អង្គ​ពោល​សំដៅ​សេចក្ដី​ក្សេម​ក្សាន្ត​គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​ផុត​ចាក​វដ្ដ​ទុក្ខ គឺ​ព្រះ​និព្វាន សំដៅ​សេចក្ដី​មិន​កើត​មិន​ចាស់ មិន​ឈឺ​មិន​ស្លាប់ គឺ​ព្រះ​និព្វាន ។



បាន​ជា​ព្រះ​វង្គី​សត្ថេរ​លោក​ដឹង​សេចក្ដី​នេះ​ពិត​ហើយ ទើប​លោក​សម្ដែង​ជា​បទ​គាថា​ដូច្នេះ​ថា យំ ពុទ្ធោ ភាសតី វាចំ ខេបំ និព្វានបត្តិយា ទុក្ខស្សន្តកិរិយាយ សា វេវាចានមុត្តមា ប្រែ​ថា ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្ដែង​នូវ​វាចា​ណា​ជា​ក្សេម​ក្សាន្ត វាចា​នោះ​ហើយ​ខ្ពស់​វិសេស​ផុត​ជាង​វាចា​ទាំងឡាយ​នានា ព្រោះ​សំដៅ​សេចក្ដី​ដែល​ដល់​នូវ​ព្រះ​និព្វាន ជា​ដែន​ធ្វើ​ឱ្យ​អស់​ទុក្ខ​ទៅ​បាន ។

ឯ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្រ្ត​ហើយ បាន​លុះ​មគ្គផល​ដូច​មាន​សេចក្ដី​ទៅ​នេះ កាល​ទ្រង់​សម្ដែង​ព្រះ​ធម្ម​ចក្កប្បវត្តន​សូត្រ ព្រះ​អញ្ញាកោណ្ឌញ្ញត្ថេរ​និង​ព្រហ្ម១៨កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។



កាល​ទ្រង់​សម្ដែង​អនត្ត​លក្ខណ​សូត្រ បញ្ចវគ្គិយ​ភិក្ខុ​ទាំង៥រូប​ បាន​តម្កល់​នៅ​ក្នុង​ទី​ជា​ព្រះ​អរហន្ត ។ ថ្ងៃ​ជា​ខាង​ក្រោយ​ទៀត បុរស៥៥នាក់ មាន​យស​កុល​បុត្រ​ជា​ដើម បាន​លុះ​ព្រះ​អរហត្ត​ផល ក៏​ព្រោះ​បាន​ស្ដាប់​ទេសនា​នេះ ។ កាល​ទ្រង់​សម្ដែង​អាទិត្ត​បរិយាយ​សូត្រ ក្នុង​គយាសីស​ប្រទេស ជដិល​មួយ​ពាន់​នាក់ បាន​លុះ​ព្រះ​អរហត្ត​ផល ។

កាល​ទ្រង់​សម្ដែង​តិរោកុឌ្ឌ​សូត្រ ពួក​ជន៨ម៉ឺន៤ពាន់​នាក់​ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ខទិរង្គារ​ជាតក សត្វ៨ម៉ឺន៤ពាន់ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។



កាល​ទ្រង់​សម្ដែង​បារាយន​សូត្រ សត្វ១៤កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ កាល​ទ្រង់​សម្ដែង​ព្រះ​អភិធម្ម សត្វ៨០កោដិ បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។

កាល​ទ្រង់​សម្ដែង​សក្កបញ្ហាសូត្រ ទេវតា៨ម៉ឺន បាន​ក្រេប​ផឹក​អម្រឹត​រស គឺ​រស​ក្នុង​ព្រះ​និព្វាន ។ នៅ​មាន​ច្រើន​ជាង​នេះ ដោយ​សែន​កោដិ លើស​កម្លាំង​បញ្ញា​នឹង​រាប់​សត្វ​ទាំង​នោះ​បាន ។ គុណ​អ្នក​ស្ដាប់​សុភាសិត​ចំពោះ​ព្រះ​ភក្ត្រ​ចប់ ។

ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jun 2021 (22,249 Read)
រឿង ភិក្ខុ​៣០​រូប
Public date : 30, Mar 2023 (4,937 Read)
កណ្ហាវត្ថុ
Public date : 24, Nov 2020 (13,604 Read)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
Public date : 03, Jan 2023 (16,030 Read)
រឿង​នាង​ឧ​ព្វិ​រី​
Public date : 26, Jul 2019 (15,270 Read)
សេចក្តី​លោភ​នាំ​សត្វ​ឲ្យ​ហួង​ហែង​ហួស​ហេតុ
Public date : 19, Jan 2020 (16,486 Read)
រឿង​អសោក​មហារាជ​
Public date : 25, Nov 2020 (9,968 Read)
រឿង​ក្នុងលោក​នៃគំនិត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).