Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
BON AND WAT
៣៧ អត្ថបទ
images/articles/1160/texvdfgd45td-1.gif
Public date : 19, Aug 2026 (76,826 Read)
វត្ត​បុទម​វត្តី ហៅ វត្ត​បុទម ត្រូវ​បាន​កសាង​ឡើង​​ដោយ​ព្រះ​បាទ​ព​ញ្ញា​យ៉ាត (១៤០៥ - ១៤៦៧) នៅ​សត​វត្ស​ទី១៥ មាន​ទីតាំងស្ថិត​នៅភាគ​ខាងត្បូង​ព្រះបរមរាជវាំង។ វត្ត​នេះ​ជា​វត្តដ៏​ចំ​ណាស់​មួយ​ ក្នុងចំណោម​វត្ត​ចាស់ៗ ចំនួន៥ក្នុង​ទីក្រុងភ្នំពេញ ដែល​មាន​ដើម​កំណើត​តាំង​សម័យ​បុរាណ។ វា​ក៏​ត្រូវ​បានគេ​ស្គាល់​ថាជា​វត្ត​បទម​ផ្កា​ឈូក​ផង​ដែរ​ ពីព្រោះ​កាល​ពី​ដើម កន្លែង​នេះ​ជា​កោះតូច​មួយ​ព័ទ្ធ​ជុំវិញ​ដោយ​បឹង​ផ្កា​ឈូក ។ ឈ្មោះ​នាពេល​បច្ចុប្បន្ន​នេះ ត្រូវ​ហៅ​តាំង​ពីឆ្នាំ​១៨៦៥ មក​ម្ល៉េះ ។ ចំពោះ​សំណង់​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវបានកសាង​ឡើងតាំង​ពី​ឆ្នាំ១៩៣៧ ។ នៅ​ក្នុង​បរិវេណវត្ត​មាន​ចេតីយ៍​ជា​ច្រើន ដែល​ក្នុង​ក៏​មាន​ព្រះអធិធាតុ​ព្រះ​មហា​ក្សត្រ​ផង​ដែរ​។ រូប​ចំលាក់​បដិមាករ​ដ៏ធំ​ពណ៌​លឿង និង​ពណ៌​បៃ​តងនៅ​ខ្លោង​ទ្វារ​វត្ត​នេះ តំណាង​អោយ​នាគ​រាជ ដែល​ជា​សត្វ​ពស់​ក្នុង​រឿង​ព្រេង​បុរាណ​រស់​នៅ​ក្រោម​ដី​ (subterranean kingdom) និង​មាន​យុទ្ធ​សិល្ប៍​អាច​ប្រែ​ក្រលា​ជា​មនុស្ស​លោក​បាន​។ ព្រះ​ចៅអធិការ​បច្ចុប្បន្ន​គឺ ព្រះមហា​សុមេធា​ធិបតី នន្ទ ង៉ែត។ វត្តបុទម​មាន​ទីតាំង​ស្ថិត​នៅ​ទិស​ពាយព្យ ត្រង់​ផ្លូវប្រសព្វ​នៃវិថីសុធារស​ និងមហា​វិថីព្រះសីហនុ។ ប្រភព រូបភាព ដោយ​៥០០០​ឆ្នាំ​
images/articles/3520/2026-07-29_12_44_32-_New_Text_Doffotepad.jpg
Public date : 30, Jul 2026 (241 Read)
ថ្ងៃនេះ ជាថ្ងៃអាសាឡ្ហបូជា ជាថ្ងៃធំមួយក្នុងចំណោមថ្ងៃទាំង ៣ ដ៏សំខាន់ៗក្នុងព្រះពុទ្ធសាសនា បន្ទាប់ពីមាឃបូជា និងវិសាខបូជា។ ថ្ងៃអាសាឡ្ហបូជា ប្រារព្ធដល់ហេតុធំៗចំនួន ៤ គឺ៖ ១. ព្រះពោធិសត្វ ចុះចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងសិរិមហាមាយា នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំរកា វេលារាត្រីទៀបភ្លឺ មុនពុទ្ធសករាជ ៨០ឆ្នាំ និង ១០ខែ។ សម័យនោះ ក្រុងកបិលពស្តុ មានប្រារព្ធពិធីបុណ្យនក្ខត្តឫក្សក្នុងខែអាសាឍ យ៉ាងគគ្រឹកគគ្រេង។ ២. ព្រះសិទ្ធត្ថពោធិសត្ត ទ្រង់យាងសាងព្រះផ្នួសនៅថ្ងៃចន្ទ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំថោះ វេលាអធ្រាត្រ ក្នុងព្រះជន្ម ២៩ វស្សា។ ៣. ព្រះសម្មាសម្ពុទ្ធសមណគោត្តម ទ្រង់សម្ដែងនូវព្រះធម្មចក្កប្បវត្តនសូត្រ នៅថ្ងៃសៅរ៍ ១៥កើត ពេញបូណ៌មី ខែអាសាឍ ឆ្នាំវក ប្រោសបញ្ចវគ្គីយ៍ភិក្ខុ(មានគ្នា ៥នាក់) នៅឥសិបតនមិគទាយវ័ន។ ថ្ងៃនេះ ក៏ជាថ្ងៃកើតសង្ឃរតនៈ គម្រប់រតនៈទាំង ៣ បរិបូណ៌ផងដែរ។ សព្វថ្ងៃ ព្រៃនេះជាទីពិសេសមួយ ហៅថា «សារនាថ» នៅចម្ងាយ ១០គីឡូម៉ែត្រពីព្រលានយន្តហោះពារាណសី ដែលសព្វថ្ងៃហៅថា «បេណារ៉េស»។ ៤. ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់សម្ដែងនូវយមកប្បាដិហារ្យ ផ្ចាញ់ពួកនិគ្រន្ថ នៅថ្ងៃ១៥កើត ខែអាសាឍ មុនពេលទ្រង់យាងទៅចាំវស្សាទី៧ នៅស្ថានតាវត្តឹង្ស សម្ដែងព្រះអភិធម្មប្រោសពុទ្ធមាតានិងពួកទេវតា។ កន្លែងដែលទ្រង់សម្ដែងនូវយមកប្បាដិហារ្យនោះ នៅជិតក្រុងសាវត្ថី ប៉ែកខាងត្បូង ចម្ងាយ ២៥០០ម៉ែត្រ ពីវត្តជេតពន។ សូមឲ្យសព្វសត្វដែលជ្រះថ្លាក្នុងគុណនៃព្រះរតនត្រ័យ បាននូវសេចក្តីសុខ រួចផុតចាកទុក្ខទាំងពួងកុំបីខាន៕ ក្រុងសួង ថ្ងៃ៤ ᧯ ᧰ គិម្ហរដូវ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ / 29-07-2026 ប្រភពៈ ហ្វេសប៊ុក Dara Sou ដោយ៥០០០ឆ្នាំ
images/articles/3494/2026-07-19_18_49_43-Untitled_-_Notepad.jpg
Public date : 29, Jul 2026 (509 Read)
បុណ្យ​ចូលព្រះវស្សា និងអាសាឡ្ហបូជា ជាបុណ្យដ៏សំខាន់របស់ព្រះពុទ្ធសាសនា។ បុណ្យ​ចូលព្រះវស្សា គឺជាបុណ្យ​មានមកក្នុងព្រះវិន័យ ដែលព្រះសម្មាសម្ពុទ្ធ​ព្រះភិក្ខុសង្ឃ​គង់ចាំ​ព្រះវស្សា​រយៈ​ពេល ៣ខែ ក្នុង​វស្សានរដូវ។ ព្រះបរមសាស្តាទ្រង់​បញ្ញាត្តិឱ្យព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ព្រេាះមាន​មូល​ហេតុ​សំខាន់ ២យ៉ាងគឺ៖ ១. ព្រះភិក្ខុទាំងឡាយត្រាច់ចរទៅកាន់ទីកន្លែង​ផ្សេងៗមានគួរខ្លះ មិនគួរខ្លះ មាននិមន្តជាន់លេី ​​ពីជគាម​​ និងធញ្ញជាតិ​ផ្សេងៗ ជាហេតុនាំឱ្យអ្នកស្រុករិះគន់ តិះដៀល និងពេាលនូវទេាសដល់ព្រះភិក្ខុសង្ឃ។ ២. ព្រះពុទ្ធអង្គមានបំណងអនុគ្រេាះដល់ព្រះភិក្ខុសង្ឃក្នុងសាសនានេះ កុំឱ្យលំបាកក្នុងការធ្វេី​ដំណេីរ​នៅ​រដូវ​វស្សាដែលមានភ្លៀងជេាកជាំ។ ការចូលព្រះវស្សា មាន២យ៉ាងគឺ៖ ទី១. បុរិមិកាវស្សា ការចូលវស្សាមុនដំបូង ចាប់ពីថ្ងៃ ១រេាច ខែអាសាឍ (បេីឆ្នាំណាលេីកខែអាសាឍពីរដង ត្រូវចូលវស្សានៅថ្ងៃ ១រេាច ខែទុតិយាសាឍ) ដល់គ្រប់១ត្រីមាស (៣ខែ) ទេីបចេញវស្សានៅថ្ងៃទី១៥កេីត ខែអស្សុជ។ ទី២. បច្ឆិមិកាវស្សា ការចូលវស្សាលេីកក្រេាយ (ក្រេាយថ្ងៃចូលវស្សាលេីកដំបូងចំនួន១ខែ) ចាប់ពីថ្ងៃ ១រេាច ខែស្រាពណ៍ ដល់ថ្ងៃ១៥កេីត ខែកត្តិក ទេីបត្រូវចេញវស្សា ។ ការចូលវស្សាលេីកក្រេាយនេះព្រះពុទ្ធទ្រង់អនុញ្ញាតដល់ព្រះភិក្ខុសង្ឃមានកិច្ចរវល់ដេាយប្រការណាមួយ ដែលពុំអាចចូលវស្សា ទី១ ឱ្យចូលវស្សាទី២បាន។ បុណ្យអាសាឡ្ហបូជា ជាអភិលក្ខិតសម័យ ដែលត្រូវបានពុទ្ធសាសនាប្រារព្វឡេីងនៅថ្ងៃទី ១៥កេីត ខែអាសាឍ ជារៀងរាល់ឆ្នាំ ដេីម្បីរំឭកដល់ព្រឹត្តិការណ៍ធំៗប្រាំ៖ ១. ថ្ងៃដែលព្រះបរមពេាធិសត្វទ្រង់ចុះចាប់ បដិសន្ធិ ២. ថ្ងៃដែលព្រះបរមពេាធិសត្វទ្រង់ ចេញសាងអភិនេស្ក្រមណ៍ ៣. ថ្ងៃដែលព្រះពុទ្ធបរមគ្រូសម្តែងធម្មចក្កប្បវត្តនសូត្រ ៤. ថ្ងៃព្រះពុទ្ធជាម្ចាស់ទ្រង់ស្ថាបនាព្រះសង្ឃ ៥. ថ្ងៃព្រះពុទ្ធអង្គទ្រង់សម្តែងយមកប្បាដិហារ្យ។ អាសាឡ្ហបូជាមិនមាននៅក្នុងប្រតិទិនខ្មែរ តែមានក្នុងព្រះពុទ្ធសាសនា ដូច្នេះពុទ្ធបរិស័ទគួរប្រារព្ធធ្វេីអាសាឡ្ហបូជា ឲ្យដូចជាមាឃបូជា វិសាខបូជាផងដែរ ព្រេាះជាថ្ងៃសំខាន់ គួរដល់ការនឹករលឹក រាប់ថាជាថ្ងៃកំណេីតព្រះធម៌ និងព្រះសង្ឃ។ ដូចនេះ ពុទ្ធបរិស័ទ គប្បីបំពេញបុណ្យកុសលដោយធម្មានុធម្មប្បដិបត្តិបូជា គឺការបូជា​ដោយការប្រតិបត្តិតាមសមគួរដល់ធម៌ មាន ការឲ្យទាន ការរក្សាសីល និង ការចម្រើន​ភាវនា ដើម្បីបង្កើនបុណ្យកុសលឲ្យច្រើនថែមទៀត។ ធម្មទាន FB: សិរីអមតា- ពុទ្ធសាសនំ ចិរំ តិដ្ឋតុ ដោយ៥០០០ឆ្នាំ
images/articles/3515/2026-07-28_18_33_55-Untitled_-_Notepad.jpg
Public date : 29, Jul 2026 (228 Read)
១- អាសាឍបុណ្ណមី ថ្ងៃនក្ខត្តឫក្ស ធ្វើបុណ្យរំលឹកហេតុ ៥ ប្រការ ដែលព្រះសម្ពុទ្ធវិសុទ្ធអស្ចារ្យ មានករុណាសត្វលោកកោតក្រែង ។ ២- អាសាឍបុណ្ណមី ទ្រង់ចុះកាន់គភ៌ លោកធាតុញាប់ញ័រគួរឲ្យស្ញប់ស្ញែង ពន្លឺភ្លឺស្វាងប្រាកដជាក់ស្តែង ភ្លឺជាងសូរ្យសែងមារ ព្រហ្ម ទេព្ដា ។ ៣- អាសាឍបុណ្ណមី ទ្រង់សាងព្រះផ្នួស ផ្ចង់ចិត្តចំពោះដោយមានប្រាថ្នា ឲ្យបានត្រាស់ដឹងជាព្រះសម្មា- សម្ពុទ្ធនោះណាសង្រ្គោះសព្វសត្វ ។ ៤- អាសាឍបុណ្ណមី សម្ដែងធម្មចក្ក ច្បាស់យ៉ាងប្រចក្សដើម្បីកម្ចាត់ នូវអកុសលឲ្យខ្ចាត់ខ្ចាយបាត់ រសាយរសាត់ពីចិត្តសន្តាន ។ ៥- អាសាឍបុណ្ណមី ថ្ងៃកំណើតធម៌ សច្ចបវរដែលមានប៉ុន្មាន ទ្រង់ត្រាស់ទេសនាមិនបានខកខាន ប្រសើរថ្កើងថ្កានដែលមានលំអ ។ ៦- អាសាឍបុណ្ណមី ថ្ងៃកំណើតសង្ឃ ជាបុត្តពុទ្ធអង្គ អ្នកស្តាប់ដោយល្អ ត្រាស់ដឹងសច្ចៈមានចិត្តស្មោះសរ សាងផ្នួសបន្តក្នុងមួយរំពេច ។ ៧- អាសាឍបុណ្ណមី ធ្វើបាដិហារ្យ យមកអស្ចារ្យនិគ្រន្ថរត់គេច នៅសាវត្ថីប្រុសស្រីមិនតិច រួចហើយទើបស្តេចទៅតាវត្តិង្ស ។ ៨- អាសាឍបុណ្ណមី ថ្ងៃ ១៥ កើត ជាផ្នែកខាងខ្នើតល្អណាស់យ៉ាងហ្នឹង ថ្ងៃដ៏វិសេសបរិស័ទត្រូវដឹង គួរយើងរំពឹងកបដោយបញ្ញា ។ ៩- អាសាឍបុណ្ណមី មានហេតុប្លែកៗ អស្ចារ្យចម្លែកមានក្នុងសាសនា ជាប់ដោយព្រះគុណនៃព្រះសម្មា- សម្ពុទ្ធនោះណាករុណាក្រៃលែង ។ ១០- អាសាឍបុណ្ណមី ចម្រើនកុសល លះកាត់កង្វល់ហើយខំប្រឹងប្រែង ប្រព្រឹត្តធម្មាដោយការកោតក្រែង តាមព្រះសម្តែងនឹងបានផុតទុក្ខ ។ ថ្ងៃ ១៥ កើត ខែវិសាខ ពុទ្ធសករាជ ២៥៦៥_២៥៦៦ និពន្ធដោយភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ ប្រភពៈ ហ្វេសប៊ុកPhuorng Sovann ដោយ៥០០០ឆ្នាំ
images/articles/3001/tsextpic.jpg
Public date : 28, Jul 2026 (39,873 Read)
នៅក្នុងសម័យពុទ្ធកាល មានហេតុការណ៍សំខាន់កើតឡើង៤ប្រការ ប្រារព្ធដល់ អាសាឍបូជា ឬអាសាឡ្ហបូជា ជាថ្ងៃពេញបូណ៌មី ១៥ កើត ខែអាសាឍ ក្នុងហេតុសំខាន់៤យ៉ាងគឺ ៖ ១. ថ្ងៃព្រះពោធិសត្វចុះកាន់គក៌នៃព្រះមាតា ២. ថ្ងៃព្រះអង្គចេញសាងមហាភិនេស្ក្រមណ៍ ៣. ថ្ងៃទ្រង់សម្តែងធម្មចក្កប្បវត្តនសូត្រ ៤. ថ្ងៃទ្រង់សម្តែងយមកប្បាដិហារ្យ ។ ដោយ៥០០០ឆ្នាំ
images/articles/280/wnDYBRDXb5y.jpg
Public date : 14, Jul 2026 (45,028 Read)
ប្រាសាទព្រះចង្កូមកែវ - ព្រះទាឋធាតុដ៏ពិសិទ្ធិថ្លៃថ្លារបស់ព្រះសម្ពុទ្ធ គឺជាសក្ការវត្ថុមួយ ដែលគួរធ្វើការបូជាដ៏ប្រសើរបំផុតនៃពុទ្ធបរិស័ទទូទាំងពិភពលោក និងជាវត្ថុដ៏មានតម្លៃដែលពុទ្ធបរិស័ទស្រីលង្កាយកចិត្តទុកដាក់ ថែរក្សាការពារ យ៉ាងហ្មត់ចត់នៅឯព្រះវិហារព្រះចង្កូមកែវក្នុងទីក្រុងឃេនឌី។ ពុទ្ធបរិស័ទកោះលង្កាមានជំនឿថា ព្រះទាឋធាតុបានជួយថែរក្សាប្រទេស និងសង្គមរបស់ពួកគេឱ្យមានភាពរីកចម្រើនត្រជាក់ត្រជុំអស់រយៈកាលជាង ២៥០០ ឆ្នាំមកហើយ។ ក្នុងរាជ្យរបស់ព្រះបាទ កតិសិរិមេវ៉ាន (Kitsiri Mevan)គ.ស.៣០១-៣២៨ ព្រះទាឋធាតុ គឺព្រះចង្កូមកែវឆ្វេងខាងលើ របស់ព្រះដ៏មានព្រះភាគ១ បាននាំមកពីដែនកាលិង្គ (Kalinga) ដោយព្រះនាង ហេមមាលា (Hemamālā) និងទន្តកុមារ (Danta-kumara)។ (សមន្តប្បាសាទិកា ពាហិរនិទាន បានប្រាប់ថា ជាព្រះ ទាឋធាតុស្តាំខាងក្រោមទេ ។ តែឯកសារជាច្រើនបានបញ្ជាក់ថា ព្រះទាឋធាតុ នៅឃេនឌី សព្វថ្ងៃ គឺជាព្រះធាតុឆ្វេងខាងលើទេ ដូច្នេះ សូមពុទ្ធបរិស័ទចងចាំនិងពិចារណារាវរកទៀតផងចុះ។ បើ ចេះអានភាសាអង់គេស្ល ក៏អាចអានសៀវភៅផ្សេងៗ ដែលយើង បានបង្ហាញនៅក្នុងឯកសារយោងជាពិសេស គឺឯកសារប្រចាំនៅ ព្រះវិហារព្រះចង្កូមកែវ និងបទានុក្រមព្រះពុទ្ធសាសនាដែល រដ្ឋាភិបាលរៀបចំតែម្តង។ The Sacred Tooth Relic at Sri Dalada Maligawa page 11 and better to check the Encyclopaedia of Buddhism vol.IV page 282.) វិហារព្រះចង្កូមកែវ គេចាត់ទុកព្រះចង្កូមកែវថា ជានិមិត្តរូបរបស់ព្រះរាជា ហើយជាវត្ថុដ៏ពិសិទ្ធិបំផុត នៃការគោរពបូជាក្នុងកោះស្រីលង្កានេះ។ ការកសាងវត្តអារាម និងព្រះវិហារនៅជិតព្រះរាជវាំង គឺជាទំនៀមទំលាប់ ឬប្រពៃណីរបស់ព្រះរាជានៃប្រទេសនេះទៅហើយ ដូច្នេះហើយ បានជាយើងឃើញមានព្រះវិហារសម្រាប់ដម្កល់ព្រះចង្កូមកែវជាច្រើនកន្លែងនៅតាមបណ្តាទីក្រុងចាស់ៗ ដូចជា Polonnaruwa, Beligala, Dambadeniya and Yapahuwaរបស់ប្រទេសនេះ។ ព្រះបាទអរិយចក្រវត្តិ​(Aryachakravarti)​ បានដណ្តើមយកព្រះចង្កូមកែវ រួចភាសខ្លួនទៅប្រទេសឥណ្ឌា។ តែក្រោយមកព្រះបាទបរាក្រមពាហុ ទី៣ (Para-kramabahu III) បានយកព្រះទាឋធាតុនោះត្រឡប់មកស្រីលង្កាវិញ។ ព្រះបាទ​វិមលធម៌សុរិយា (Vimaladharma suriya) I បាននាំព្រះចង្កូមកែវត្រឡប់ទៅទីក្រុង Kandy វិញ បន្ទាប់មកព្រះអង្គក៏បានកសាងកន្លែង ដម្កល់ព្រះចង្កូមកែវ ហើយក្រោយមកព្រះរាជបុត្រ របស់ព្រះអង្គព្រះនាម វីរៈ បរក្រាមៈ នរេន្ទសិង្ហៈ (Veera Parakrama Narendasinghe) បានកសាងជាថ្មីវិញយ៉ាងផ្ចិតផ្ចង។ អាគារថ្មីបួនជ្រុងដែលធ្វើគ្របពីលើអាគារចាស់នោះ គឺគ្មានបានកែប្រែក្បាច់ ស្ថាបត្យកម្មអ្វីឡើយ។ ផ្នែកខាងក្នុងនៃវិហារព្រះចង្កូមកែវ អាគារព្រះចង្កូមកែវមានពីរជាន់ ហើយព្រះទាឋធាតុដម្កល់ទុកនៅជាន់ខាងលើក្នុងកោដ្ឋមាស ៧ជាន់រំលេចដោយវត្ថុដ៏មានតម្លៃជាច្រើនស្ថិតនៅក្នុងទូកញ្ចក់ដ៏ក្រាស់ ដែលមិនអាចបាញ់ទម្លុះដោយគ្រាប់កាំភ្លើងបាន។ នៅមានកោដ្ឋតូចមួយដទៃទៀត ដែលសម្រាប់បីទ្រ ក្នុងពេលប្រារព្ធ​ធ្វើកម្មវិធីបុណ្យនៅរាល់ឆ្នាំ ក៏ដម្កល់ទុកក្នុងទូនេះដែរ។ មានគំនូរ បែបសាសនាដ៏វិចិត្រដែលគេ​លាប​ពណ៌ជាច្រើនដង តាំងពីសម័យបុរាណមកជាគ្រឿងលម្អបន្ទប់នេះដែរ។ មានតែព្រះសង្ឃអ្នកមើលការខុសត្រូវនៅទីកន្លែងនោះប៉ុណ្ណោះ ទើបអាចមានសិទ្ធិចូលក្នុងបន្ទប់នោះបាន ហើយមានតែព្រះសង្ឃតំណាងដល់និកាយ​ធំៗ ពីរអង្គ និងបុរសម្នាក់ដែលរាជរដ្ឋាភិបាលបានចាត់ តាំងប៉ុណ្ណោះ ទើបមានសិទ្ធិបើកកោដ្ឋព្រះធាតុបាន។ ដំបូលប្រក់មាសនៃវិហារព្រះចង្កូមកែវ រីឯដំបូលប្រក់មាសខាងលើព្រះវិហារនោះ គឺជាការបរិច្ចាគធនធានកសាងឡើងដោយ​លោក ប្រធានា​ធិបតី ​រនសិង្ហៈ ​ប្រេមទស្សៈ (Narasinghe Premadassa) នៃប្រទេស​​នេះ ក្នុងឆ្នាំ១៩៨៧។ គ្រប់សម័យកាល Kandy គឺជាទីក្រុងដែលគួរឱ្យ ចាប់អារម្មណ៍ក្រៃលែង។ មិនតែ​ប៉ុណ្ណោះ ក្នុងខែ សីហា ទីក្រុងចាស់បានក្លាយជាទីប្រជុំជនសម្រាប់កម្មវិធីរឿងព្រេងដ៏ល្បីល្បាញមួយ ក្នុងចំណោមកម្មវិធីជាច្រើនក្នុងទ្វីបអាស៊ី (Asia) យើងនេះ។ វត្ថុដ៏មានតម្លៃជាងគេក្នុងទីក្រុង​Kandy​គឺព្រះវិហារ ព្រះចង្កូមកែវ (Daladā Māligawa) កន្លែងដម្កល់ព្រះចង្កូមកែវ និងបឹងនៅខាងមុខនោះ​ឯង​។ ពិធីបូជា​គេធ្វើជារៀងរាល់ថ្ងៃក្នុងអាគារដម្កល់ព្រះចង្កូមកែវ ដើម្បីជាបុណ្យកុសល និងរលឹកដល់ព្រះពុទ្ធគុណ ហើយមានការបូជាដោយតន្ត្រីរបាំ មានផ្លុំខ្លុយ និង វាយស្គរជាដើមដើម្បីបូជាដល់ព្រះទាឋធាតុ។ នៅពេប្រារឰកម្មវិធីអាសាឡ្ហបូជា (Esala Perahera) ចាប់ផ្តើមធ្វើនៅខែមិថុនា ឬសីហា ជារៀងរាល់ឆ្នាំ គេបើកព្រះចង្កូមកែវ ឱ្យពួកពុទ្ធបរិស័ទគោរពបូជា ក្នុងទីសាធារណៈ។ អ្នកផ្លុំត្រែស័ង្ខ អ្នកវាយស្គរវាយចេញជាចង្វាក់ សម្រាប់អ្នករាំហើយដំរីដែលតាក់តែងដោយគ្រឿង អលង្ការផ្សេងៗដើរពីមុខផ្ទុកដោយកោដ្ឋមាសដម្កល់ ព្រះទាឋធាតុដ៏ឆើតឆាយ។ ពិធីដ៏មហិមានេះក្លាយ ជាទស្សនីយភាព និងភាពរុងរឿងដែលមិនអាចនឹងបំភ្លេច​បានឡើយ។ ដោយ ៥០០០ឆ្នាំ
images/articles/274/2026-07-14_12_23_09-Greenshot.jpg
Public date : 14, Jul 2026 (85,487 Read)
ពាក្យថា (បច្ច័យ) សំដៅ​ដល់ គ្រឿង​សម្រាប់​អាស្រ័យ​របស់​បព្វជិត។ អ្វី​ទៅ​ដែល​ហៅ​ថា (បច្ច័យ) គ្រឿង​អាស្រ័យ​របស់​បព្វជិត​? បើ​ជា​ទូទៅហៅ​​ថា អាមិស ។ អាមិស ជាវត្ថុ សម្ភារៈ ឧបភោគ បរិភោគ ប្រើ​ប្រាស់​​បម្រើ​សុខភាព ជួយ​ជា​កម្លាំង បម្រើ​តម្រូវ​ការ សេចក្ដី​ប្រាថ្នា​ចង់​បាន​របស់​នុស្ស​ទូទៅ ។តាម​ន័យ​នេះ អាមិស បាន​ដល់​វត្ថុ​គ្រប់​យ៉ាង សម្រាប់​ទំនុក​បម្រុង ឧបត្ថម្ភ​ជីវិត​មនុស្ស​ឲ្យ​រស់​​នៅ​បាន​សុខ​ស្រួល ឈាន​​ទៅ​​រុង​រឿង​ថ្លៃថ្លា ។ ដូច​ជា​សំពត់​ខោអាវ សំលៀក​បំពាក់​សម្រាប់​បិទ​បាំង កែ​លំអរ ​រាងកាយ អាហារ​​ភោជន គ្រប់​ប្រភេទ​សម្រាប់​ហូប​ពិសា សម្ភារៈ ភស្តុភា បណ្ណាការ ទ្រព្យ​សម្បត្តិ​សម្រាប់​សំរួល​ការ​ដេក​ដើរ​ អង្គុយ សម្រាក​ស្នាក់​អាស្រ័យ​និង​ថ្នាំ​កែ​រោគ​គ្រប់​មុខ ។ ជា​រួម អ្វី ៗ ជា​វត្ថុ សម្ភារៈ របស់​របរ ប្រដាប់​ប្រដា​គ្រឿង​បរិភោគ ប្រើ​ប្រាស់​របស់​មនុស្ស សម្រាប់​ជួយ​ផ្ដល់​​ការ​សុខ​ស្រួល​ឲ្យកើត​ជា​ផល​ប្រយោជន៍ ផ្គត់​ផ្គង​ជីវិត ប្រមូល​ផ្ដុំ​វត្ថុ​រួម​ទាំង​អស់​នោះ លោកហៅ​ជា ពាក្យ​បច្ចេក​ទេស​​តែ​មួយ​ថា អាមិស ។ អាមិស ជា​វត្ថុ​ជួយ​មនុស្ស​ឲ្យ​រស់​នៅ​បាន​ស្រួល ជួយ​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​មនុស្ស​​មាន​អានុ​ភាព​ មាន​អានិសង្ស​ច្រើន​សម្រាប់​ការ​រស់​នៅ ។ ព្រះ​ពុទ្ធសាសនា ព្រះពុទ្ធ​អង្គ​ទ្រង់​ឆ្វេង​យល់​ច្បាស់​នូវ​ផល​ប្រយោជន៍​នៃ​អាមិស​ទើប​ទ្រង់​​អនុញាត​ឲ្យ​បព្វជិត​បរិភោគ ប្រើប្រាស់​អាមិស តាម​ការ​គួរ ។ ក្រៅ​ពីបង្សុកុលចីវរ ដើរ​បិណ្ឌបាត ដេក​នៅ​ក្រោម​ដើម​ឈើ ផឹក​ថ្នាំ​មូត​ភេសជ្ជៈ ព្រះអង្គ​អនុញាតឲ្យ​ប្រើ អតិរេកលាភ បាន ដើម្បី​ជួយ​​សម្រួល​ជីវភាព​ភិក្ខ​សង្ឃឲ្យ​ប្រព្រឹត្ត​ទៅ​បាន​ស្រួល។ តែ​ព្រះអង្គ​មិន​ទ្រង់​ហៅថា អាមិស ទេ ទ្រង់​ហៅ​ថា “បច្ច័យ” ។ ព្រោះ​ បច្ច័យ​ ជា​គ្រឿង​បន្ត​ជីវិត ​ឬ​ជំនួយ​ជីវិត​មនុស្ស​ឲ្យ​​ប្រព្រឹត្តទៅ​​បាន​ស្រួល ។ ពិសេស បច្ច័យ​អាច​ផ្ដល់​ផល​ប្រយោជន៍ ដ៏​សំខាន់​ដល់​មត្តញ្ញូជន អ្នក​ស្គាល់​ប្រមាណ​ក្នុងការ​បរិភោគ​ប្រើ​ប្រាស់ ។ មនុស្ស​​យើង​បើ​មិន​មាន​បច្ច័យ​ទាំង​អស់​ជា​ជំនួយ​ទេ នឹង​រស់​នៅ​ពុំ​បាន ធ្វើ​ប្រយោជន៍​​អ្វី​ក៏​ពុំ​កើត​ដែរ ។ បច្ច័យ​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ ប្រមូល​មក​ហៅ​ត្រឹម​តែ ៤ បច្ច័យគឺ ចិវរប្ប​ច្ច័យ១ បិណ្ឌបាតប្បច្ច័យ១ សេនាសនប្បច្ប័យ ១ និង​គិលានភេសជ្ជប្បច្ច័យ ១ ។ជា​ការ​ពិត ការ​រស់​នៅ​បើ​មាន​តែ​ បច្ច័យ​ ៣ ខ្វះ​បច្ច័យ​ណា​មួយ​ក៏​រស់​នៅ​មិន​ស្រួល ។ ១. សំពត់​ខោ​អាវ​សាវ​ស្បៃ ជា​សម្លៀក​បំពាក់ គ្រឿង​សម្លៀក​ដណ្ដប់​បិទ​បាំង​រាងកាយ ការពារ កេរ្តិ៍ខ្មាស់​ជា​ដើម មាន​ស្បង់ ចីពរ សង្ឃាដី និង​បរិក្ខា​បន្ទាប់​បន្សំ ដូច​អង្សាក់​វត្ថពន្ធកាយពន្ធនិសីទនៈ សាដក កន្សែង... ជា​ដើម​ រាប់​បញ្ចូល​ជា ​ចីវរប្បច្ច័យ ។ ២. គ្រឿង​បរិភោគ ហូប ពិសា​ ឆាន់ មាន​អាហារ​ភោជន នំនែក បង្អែម ចំអាប​បាយ សម្ល ត្រី សាច់ ប្រហុក ផ្អក អំបិល... ជាដើម រាប់​បញ្ចូល​ជា ​បិណ្ឌបាតប្បច្ច័យ ។ ៣. ទី​លំនៅ​ភូមិ​ស្ថាន​សម្រាប់​ជ្រកកោន ដេក​អង្គុយ ស្នាក់​អាស្រ័យ ថ្ងៃ​យប់​​មាន​ផ្ទះ​សម្បែង កុដិ សាលា​ កន្ទេល ខ្នើយ វិហារ គ្រែ តុ ទូ កៅអី ឆ្នាំងចាន ស្លាបព្រា បាត្រ...ជាដើម រាប់​បញ្ចូល​​ហៅ​​ថា ​សេនាសនប្បច្ច័យ ។ ៤. ថ្នាំសង្កូវ កែរោគ ការពារ ព្យាបាល​ជម្ងឺ​ដម្កាត់​ផ្សេង ៗ មាន ថ្នាំបូរាណ ឱសថ​សម័យ សម្រាប់​ផឹក​លាប ចាក់ ភេសជ្ជៈ ៥ មុខជាដើម មាន​ទឹកដោះ​រាវ ទឹកដោះខាប់ ប្រេងស្ក ទឹកឃ្មុំ និង​ទឹក​អដ្ឋ​បាន​​ជាដើម រាប់​បញ្ចូល​ហៅ​ថា​ គិលាន​ភេសជ្ជប្បច្ច័យ ។ ប៉ុន្តែ បច្ច័យ​ គ្រប់​យ៉ាង​ដែល​រាប់​បញ្ចូល​តាម​ឈ្មោះ​តែ ៤ បច្ច័យនេះ ជា​បច្ច័យ​(អាមិសវត្ថុ) សម្រាប់​មនុស្ស​ទូទៅ ចំពោះ​បព្វជិត​ក្នុងពុទ្ធសាសនា ព្រះអង្គ​ទ្រង់​អនុញាតឲ្យ​បរិភោគ ប្រើប្រាស់​​បច្ច័យ ដែល​ជា​គ្រឿង​អាស្រ័យ​​របស់​បព្វជិត​នោះ​ដោយ​មាន​កំណត់។ ម្យ៉ាង​ទៀត បច្ច័យ​ ៤ ដែល​មាន​កំណត់​នោះ បព្វជិត​មុន​នឹង​បរិភោគ​ប្រើ​ប្រាស់​នូវ​បច្ច័យ​​ណា​មួយ ដែល​ទ្រង់​បាន​អនុញ្ញាត សុទ្ធ​តែ​ត្រូវ​ពិចារណា​ដោយ​សតិសម្បជ្ជញ្ញៈ​សិន សឹម​បរិភោគ​ប្រើ​ប្រាស់ ។ ការ​រៀបរាប់​ដោយ​សង្ខេប​មក​ប៉ុណ្ណេះ​ឯង ដែល​នឹង​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​សួរ​ខាង​​ដើម​​ថា “អ្វី​ទៅ​ដែល​ហៅ​ថា បច្ច័យ គ្រឿង​អាស្រ័យ​របស់​បព្វជិត​នោះ​ឯង “ ។ ពាក្យ​ថា “បុណ្យ​បច្ច័យ​បួន” គឺ​ជា​ឈ្មោះ បុញ្ញកម្ម មួយ​បែប​ដែល​បូរាណា​ចារ្យ​ខ្មែរ​ យើង​បាន​​សន្មត​ហៅ​ តាម​​បច្ច័យ​ទេយ្យ​វត្ថុ​ដែល​គេ​ធ្វើទាន ដោយ​រៀប​ខ្ចប់​បច្ច័យ​ទាំង​បួន​មុខ ក្នុង​មួយ​កញ្ចប់ ៗ​​សម្រាប់​ជា​ទេយ្យ​ទាន ។ តើ​បុណ្យ​បច្ច័យ​បួន ទាយកទាយិកា ត្រូវ​ធ្វើ​ដូច​ម្ដេច ? មុន​នឹង​ធ្វើ​បុណ្យ​លោក​​អ្នក​ម្ចាស់​ដើម​​បុណ្យ ឬ​ម្ចាស់​ដើម​ទាន​ប្រធាន​បុណ្យ តែង​ប្រជុំ​ពិភាក្សា​គ្នា ថា តើ​ត្រូវ​និមន្តលោក​ប៉ុន្មាន​អង្គ ? និមន្ត​​លោក ១អង្គ ២អង្គ -៣​ឬ​៤​អង្គ​ឬ​៥​-​៦​-​៧​អង្គ ។ លោក​អ្នក​អាច​និមន្ត​លោក​មក​ទទួល​ក្នុង​បុណ្យ​ប៉ុន្មាន​​អង្គ​ក៏​បាន អាស្រ័យ បសាទសទ្ធា និង​លទ្ធភាព​របស់​ទាយក​ទាយិកា​ម្ចាស់​បុណ្យ ។បើ​យើង​តម្រូវ​និមន្ត​លោក ២អង្គ យើង​រៀប​​ទេយ្យ​វត្ថុ ២​កញ្ចប់ និមន្ត ៣​អង្គ​រៀប​ទេយ្យវត្ថុ​​៣​កញ្ចប់ និមន្ត ៤អង្គ រៀប ៤កញ្ចប់ បើ​មាន​សទ្ធានិមន្ត ៧​អង្គ​គប្បី​រៀប​ទេយ្យ​វត្ថុ ៧ កញ្ចប់ គឺ​ត្រូវ​​រៀប​ទេយ្យវត្ថុ​ជា​កញ្ចប់ ៗ តាម​ជំនូន​លោក​ដែល​ត្រូវ​និមន្ត​មក​នោះ ឲ្យ​បាន​មួយ​កញ្ចប់ ១​អង្គ​គ្រប់ៗ អង្គ ។ឯ​ទេយ្យវត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ត្រូវ​មាន​បច្ច័យ បួន​មុខ​គឺ ចីវរ បិណ្ឌ​បាត​សេនាសនៈ ភេសជ្ជៈ ដាក់​ចូលទៅ​ក្នុង​មួយ​កញ្ចប់ ៗ ដូច ៗ គ្នា ។ មាន​​អ្នក​ខ្លះ​យល់​ច្រឡំថា ធ្វើ​បុណ្យ​បច្ច័យ​បួន គេ​និមន្ត​លោក​តែ​បួន​អង្គ​ទេ ​បើ​និមន្ត​លោក​​ទៅ​​ដល់ ៥អង្គ វា​ទៅ​ជា​បុណ្យ​បច្ច័យប្រាំ​ហើយ ? ការ​យល់​យ៉ាង​នេះ មុខ​គួរ​ឲ្យ សង្វេគ​បែរជា​យក​ព្រះសង្ឃ​ធ្វើ​ជា​បច្ច័យ​ទៅវិញ​ពុទ្ធោ​អើយ ! បច្ច័យ​មាន​តែ​បួន​ប្រភេទ​ទេ មាន​បច្ច័យ​ឯណា​ទៅ​ដល់​ប្រាំ ឬ​ក៏​ប្រាំ​មួយ​មុខ​នោះ ! ការ​ធ្វើ​បុណ្យ​បច្ច័យ​​បួន​គឺ គេ​រៀប​ទេយ្យ​វត្ថុ​ឲ្យមាន​គ្រប់​ទាំង​បួន​បច្ច័យ​ក្នុង​មួយ​កញ្ចប់ ។ បើ​ម្ចាស់បុណ្យ​ជា​អ្នក​មាន​ធូរធារ​​គេ​អាច​បញ្ចូល​ចីវរប្បច្ច័យ ២ មាន​ស្បង់​ផង​កន្សែង​ផង ។ បិណ្ឌបាតប្ប័យ ៣ឬ៤ មាន​អង្ករ​ផង ត្រីងៀត​ផង ។ ទឹកត្រី​ផង​សេនាសនប្បច្ច័យ ៣ឬ៤ មាន​កន្ទេល​ផង​ខ្នើយ​ផង​ ស្បែក​ជើង​ឬ​ប៉ាន​ពែង​​ផង​ក៏​បាន និង​គិលាន​ភេសជ្ជប្បច្ច័យ ៣-៤ មាន​ទឹកដោះគោ តែស្ករ ឬថ្នាំពេទ្យថែម​ទៀត​ផង​ក៏​បាន​។ រួម​បច្ច័យទាំងបួន ដ៏​ច្រើន​មុខ​នេះ​បញ្ចូល​គ្នា វេច​ខ្ចប់​ជា​មួយ​កញ្ចប់ ។ទេយ្យវត្ថុ​ដ៏​ច្រើន​មុខ​នេះ​ក៏​ឈ្មោះ​ថា បច្ច័យបួន ។ យើង​រៀប​កញ្ចប់​សម្រាប់​តែ​លោក​មួយ​អង្គ​​ក៏​បច្ច័យ​បួន រៀប ៤​-​៥​-​៦ កញ្ចប់​សម្រាប​លោក ៤​-​៥​-​៦​អង្គ​ក៏​ឈ្មោះ​ថា ធ្វើ​បច្ច័យ​បួន​ដែរ ។ គ្រាប់​តែ​ថា បើ​ធ្វើ​តូច​បច្ច័យ​ទាំង​បួន មួយ​កញ្ចប់ ៗ ក៏តិច ។ ទោះ​បី​តិច​ក្ដី​ច្រើន​ក្ដី ក៏​ត្រូវ​ឲ្យ​បាន​​៤ មុខ ។ ឯ​វិធី​ធ្វើ ដូច​ជា​បុណ្យ​ផ្សេង​ដែរ គឺ​ថ្ងៃ​បុណ្យ​នោះ​​ ពេល​ព្រឹក​​បង​ប្អូន​ជិត​ខាង​ជួយ​ធ្វើ​រោង​​បុណ្យ​មុខ​ផ្ទះ តុប​តែង​រោង ហើយ​យក​រណ្ដាប់​ទេយ្យ​វត្ថុ ដែល​កញ្ចប់​ដោយ​ក្រដាស់​ភ្លឺ​ស្អាត​ចំនួន​​ប៉ុន្មាន​កញ្ចប់​ដែល​យើង​តម្រូវ​និមន្ត​​ព្រះសង្ឃ​ប៉ុន្មាន​អង្គនោះ មក​ដាក់​តម្រៀប​លើ​គ្រែ​ក្បែរ​គ្រឿង​​សក្ការៈ​ព្រះពុទ្ធ​រូប ។ ដល់​ពេល​រសៀល មេ​ក្រូបុណ្យ​បន្លឺ​សម្លេង ជា​ពេល​ដែល​ភ្ញៀវ​អញ្ជើញ​ទៅ​ចូល​​បុណ្យ ។ ពេល​ល្ងាច​លោក​អាចារ្យ ចាប់​ផ្ដើម​នមស្ការ​ថ្វាយ​បង្គំ ហើយ​និមន្ត​ព្រះសង្ឃ​តាម​ចំនួន​មក រួច​សមាទាន​សីល​និង​អារាធនា​ចម្រើន​ព្រះបរិត្ត ។ បើ​មាន​ទេសនា​ផង ក៏​រៀប​ធម្មាសនៈ ហើយ​និមន្ត​​ព្រះធម្មកថិក សម្ដែង​ធម៌​ទេសនា​តទៅ ។ លុះ​ព្រឹក​ឡើង​និមន្ត​ព្រះសង្ឃ​ទទួល​យាគូ ។ បើ​មិន​បាន​ធ្វើ​​យាគូទេ ធ្វើ​សង្ឃ​ភត្ត​តែ​ម្ដង​នោះ គប្បី​សមាទានសីល ហើយ​អ្នក​ដើម​បុណ្យ​ព្រម​ទាំង​កូនចៅ ញាតិ​មិត្ត​នាំ​គ្នា​កាន់​គ្រឿង​ប្រដាប់ ទេយ្យ​វត្ថុ​ឡើង ដើម្បី​វេរទេយ្យ​វត្ថុ បច្ច័យ ៤ នេះ​និង​វេរចង្ហាន់​ទៅ​ជា​មួយ​គ្នា ។ លោក​អាចារ្យ​នាំ​ពុទ្ធបរិស័ទ​វេរ ៖ នមោ ៣ចប់ (តាម​ទម្លាប់ រួច​អ្នក​ដើម​បុណ្យ​​ទាំង​អស់​និង​ពុទ្ធ​បរិស័ទ ថា​តាម​លោក​អាចារ្យ​វេរ ៖មយំ ភន្តេ ឥមេ ចត្តារោ បច្ចយេ ឥធានេត្វា សង្ឃស្ស ទេម សាធុ ភន្តេសង្ឃោ ឥមេ ចត្តារោ បច្ចយេ បដិគណ្ហាតុ (មាតាបិតាទីនំ គុណវន្តានញ្ច)អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតា​យ សុខាយ​ ។ទុតិយម្បិ . មយំ ភន្តេ ........តតិយម្បិ . មយំ ភន្តេ ...........បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន​អើយ ! យើង​ខ្ញុំ​ទាំង​ឡាយ​បាន​នាំ​មក​នូវ​បច្ច័យ​ទាំងឡាយ ៤​នេះ មក​ដម្កល់​ទុក​ក្នុង​ទីនេះ ហើយ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ បពិត្រ​ព្រះសង្ឃ​ដ៏​ចម្រើន សូម​ព្រះសង្ឃ​​ទទួល​យក នូវ​បច្ច័យ​ទាំង​ឡាយ ៤​នេះដើម្បី​សេចក្ដី​ចម្រើន ដើម្បី​ជា​ប្រយោជន៍ ​ដើម្បី​សេច​សុខ (​ដល់​អ្នក​ដ៏មាន​គុណ​ទាំងឡាយ​មាន​មាតាបិតា​ជា​ដើម​ផង អស់​កាល​ជាអង្វែង​ទៅ​ហោង ។ អស់​វារៈ​ពីរ​ដង​ផង ....។ អស់​វារៈ​បី​ដង​ផង...។បន្ទាប់​មក​ចូល​ទៅ​អង្គុយ​ឲ្យជាប់​ហត្ថបាស ហើយ​ប្រគេន​ទេយ្យវត្ថុ​និង​ចង្ហាន់​ដល់​ព្រះសង្ឃ​ ។ ព្រះសង្ឃ អនុមោទនា (​គឺ​សូត្រ​ធម៌) ចប់​ហើយ យើង​សូត្រ​​ឧទ្ទិសកុសល​ផលទាន តាមទម្លាប់ ។ សូម​បញ្ជាក់​ថា ៖ ការ​វេរ​នេះ បើ​មាន​តែ​ទេយ្យ​វត្ថុ​ក៏​វេរ​យ៉ាង​នេះ ។ បើ​មាន​ចង្ហាន់ ព្រះសង្ឃ​​ឆាន់​នៅ​ផ្ទះ​បុណ្យ​ឬ រាប់បាត្រ ចង្ហាន់​ដាក់​ចាន​ស្រាក់​យក​ទៅ​ឆាន់​នៅ​ឯវត្ត​ផង ក៏​វេរតែ​មួយ​លើក​​ដូច​​ខាង​លើ​នេះ​ជា​ការ​ស្រេច ។ តែ​បើ​លោក​អាចារ្យ​ចង់​វេរដោយ​ឡែក ជា​ពីរ​វគ្គ គឺ វេរទេយ្យវត្ថុ បច្ច័យ​៤​ដូច​ខាងលើ រួច​ហើយ​សឹម​វេរចង្ហាន់ មួយ​លើក​ទៀត ដោយ​ឡែក​ពី​បាលីខាង​លើ​នេះ ក៏​បាន​គឺ វេរ ៖ Ø អយំ នោ ភន្តេ បិណ្ឌបាតោ ធម្មិកោ ធម្មលទ្ធោ ធម្មេនេវ ឧប្បទិតោ ..............។ល។ Ø មយំ ភន្តេ ឥមានិ ខាទនីយភោជនីយាទីនិ សជ្ជេត្វា សង្ឃស្ស ទេម ..........។ល។ ប៉ុន្តែ សូម​លោក​អាចារ្យ មើល​ពេល​វេលា​ផង ព្រោះ​តែ​គេ​ហៅ​ថា (លោក​អាចារ្យ​អ្នក​នាំ​គេ​​​នោះ) ត្រូវ​ស្វែង​យល់​ឲ្យ​សព្វ​គឺ ៖ កាលញ្ញូ គួរ​ដឹង​​ស្គាល់​កាល​វេលា (ក្រែង​យូរ​ពេក​ទៅ​នាំ​សៅ​ហ្មង​) បរិសញ្ញូ គួរ​ដឹង​ស្គាល់​បរិស័ទ​ជុំ​វិញ​ខ្លួន (​ក្រែង​មាន​អ្នក​សំដែង​អាកប្ប​កិរិយា ទឹក​មុខ​ធុញ​ទ្រាន់) ។ ព្រោះ​ថា បញ្ហា​ចង្ហាន់ សំខាន់​​នៅ​លើ​ការ​ប្រគេន ទទួល​តាម​ផ្លូវ​កាយ​ទើប​ព្រះសង្ឃ​ទទួល​ឆាន់​​បាន មិន​សំខាន់​ពេក​លើ​ការ​វេរ​ដោយ​វាចា ហើយ​មិន​ប្រគេន​ដោយ​កាយ លោក​មិន​អាច​ឆាន់​ដោយ​​ដាច់​ខាត ។ (នេះ​ជា​វិន័យ​បញ្ញត្តិ) ។ម្យ៉ាង​ទៀត ទម្លាប់​កន្លែង​មួយ​ចំនួន កាល​លោក​សូត្រ​មន្ត​នៅ​​ថ្ងៃ​​រសៀល ល្ងាច​ឬ​ពេល​យប់​ចប់​ហើយ គេ​វេរទេយ្យ​វត្ថុ​ប្រគេន​លោក​តែម្ដង ប៉ុន្តែ​លោក​តាចារ្យ​ខ្លះ​ថា ការ​វេរ​ប្រគេន​យ៉ាង​នេះ​មិន​បាន​ទេ ព្រោះ​ក្នុង​បច្ច័យ​ទាំង​បួន​នោះ​មាន​បិណ្ឌបាត​​បច្ច័យ​ផង វេរ​ប្រ​គេន​ខុស​កាល​មិន​កើត គឺ​ផុត​ពី​ថ្ងៃ​ត្រង់ ហើយ​ជា​វេលា​វិកាល ។ ត្រង់​ចំណុច​នេះ​សូម​យល់​ថា បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​បច្ច័យ​បួន​នោះ មាន​វត្ថុ​បិណ្ឌ​បាត​ពិត​​ៗ ដូច​ជា អង្ករ ត្រី សាច់ ប្រហុក អំបិល ទឹកត្រី ។ល។ យ៉ាង​នេះនឹង​វេរ​ប្រគេន​ក្នុង​វេលា​ខុស​កាល ក៏​ពិត​​ជា​មិន​គួរ​មែន ដូច្នេះ គួរ​ត្រឹម​តែ​បវរណា ហើយ​ព្រឹក​ឡើង​សឹម​ប្រគេន ។ ប៉ុន្តែ បើ​ក្នុង​កញ្ចប់​ទេយ្យ​វត្ថុ​​មាន​សំភារៈ​បរិក្ខាបី​បច្ច័យ រួច​យក​ថវិកា​ដាក់​ស៊ង​បញ្ចូល​ជំនួស បិណ្ឌ​បាត​បច្ច័យ​បន្ថែម​ចូល​ទៅ​ក្នុង​​កញ្ចប់​នោះ​ការ​វេរ​ជា​បច្ច័យ​បួន​បាន ហើយ​វេរ​ប្រគេន​ពេល​ណា​ក៏​បាន ។បច្ចុប្បន្ន​នេះ ស្ទើរ​គ្រប់​កន្លែង​ក្នុង​កម្ពុជា​យើង កាល​ណា​គេ​ធ្វើ​បុណ្យ​បច្ច័យបួនគេ​រៀប​ចំ​​រណ្ដាប់អង្គ ទេយ្យ​វត្ថុ​ក្នុង​មួយ​កញ្ចប់ ៗ ដែល​សម្បូណ៌​បែប​ឃើញ​​​មាន​ត្រឹម​តែ ៣​បច្ច័យ​គឺ សាដក​ ឬ​ស្បង់ ចីពរ និង​មាន​សាប៊ូ​ច្រាស់​ថ្នាំ​ដុស​ធ្មេញប្រេង​ក្រូឡា ថ្នាំពេទ្យ ទឹក​ដោះគោ តែស្ករ កាហ្វេ ទឹកក្រូច ប៉ាន កែវ ស្បែក​ជើង ចាន ស្លាបព្រា ភួយមុង និង​មាន​នៅ​អែប​ក្រៅ​កញ្ចប់​និមួយ ៗ ជួនកាល​​អាច​មាន ចាន​ស្រាក់ កំសៀវ ចង្ក្រាន កន្ទេល ខ្នើយ ។ល។ រាប់​មក​ប៉ុណ្ណេះ​សុទ្ធ​តែ​បច្ច័យ ៣ ពុំ​ទាន់​​មាន​បិណ្ឌបាត​ប្បច្ច័យ​ឡើយ ហើយ​បិណ្ឌបាត​ប្បច្ច័យសុទ្ធ ៗ ជាអង្ករ ត្រី សាច់ ពុំ​ដែល​ឃើញ​គេ​ដាក់ បញ្ចូល​ក្នុង​ជា​មួយ​​បច្ច័យ​ទាំង ៣ ក្នុង​កញ្ចប់​នោះ​ឡើយ ប៉ុន្តែ គេ​និយម​ដាប់​ថវិកា​គឺ ប្រាក់​កាស ពីរ​បីពាន់ ប្រាំ​ពាន់ មួយ​ហ្មឺន​​រៀល​ក្នុង​មួយ​កញ្ចប់ ៗ តាម​លទ្ធភាព ។ ប្រាក់​នេះ​ក៏​សម្រាប់​បច្ច័យ ៤ពិត ដូច្នេះ​វេរ​ជា​បច្ច័យ ៤ បាន​ហើយ គឺទេយ្យវត្ថុ ក្នុង​មួយ​កញ្ចប់ ៗ សម្រាប់​អង្គនោះ​ពិត​ជា​បច្ច័យ​បួន​​ដោយ​ត្រឹម​ត្រូវ ថែម​ទាំង​អាចារ្យវេរ​ប្រគេន ពេល​ណា​ក៏​បាន​ឥត​មាន​ទាស់ ។ ដកស្រង់ចេញពីៈ គេហទំព័រព្រះពុទ្ធសាសនាថេរវាទខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/3292/4565tyri877565634.jpg
Public date : 24, Apr 2026 (5,363 Read)
បុណ្យវិសាខបូជា ជាទិវាមួយពោរពេញដោយខ្លឹមសារអត្ថន័យដ៏មានតម្លៃដែលបានបង្ហាញដំណេីរធម្មជាតិនៃជីវិតពិតរបស់ព្រះពុទ្ធប្រាប់ដល់សាវករបស់ព្រះអង្គថា ដំណេីរជីវិតគ្រប់រូបគឺកេីតពីខាងដេីមត្រូវស្លាប់នៅខាងចុង កណ្តាលខ្វាយខ្វល់ជាទុក្ខដូច្នេះជីវិតបាន​កេីត​មក​ហេីយ​នេះត្រូវសិក្សាប្រតិបត្តិឲ្យបានល្អក្នុងការបណ្តុះនូវបញ្ញាញាណទុកជាបទពិសោធសម្រាប់​ដោះបញ្ហាជីវិតជាទុក្ខ ដែលកេីតពីអវិជ្ជា និងតណ្ហា បេីបញ្ញាញាណកេីតឡេីងហេីយ អវិជ្ជានិងតណ្ហាក៏ត្រូវរលត់ សង្ខារធម៌ជាដំណេីរជីវិតប្រព្រឹត្តជាទុក្ខក៏ត្រូវអស់ ហេតុនេះកិច្ចដែលព្រះពុទ្ធប្រាប់យេីងឲ្យខំប្រឹងសិក្សាប្រតិបត្តិនេះជាកិច្ចញ៊ាំងប្រយោជន៍ឲ្យសម្រេចដោយសេចក្តីមិនប្រមាទ ទាន់យេីងមានជីវិតរស់នៅ អាចដោះស្រាយបញ្ហាទុក្ខនេះបាន និងស្វែងរកទីពឹង គឺសេចក្តីសុខស្ងប់សម្រាប់ខ្លួនយេីងម្នាក់ៗដែលប្រាថ្នាចង់រួចចាកទុក្ខទាំងពួង។ សម្តែងដេាយ ព្រះអង្គគ្រូ៖ (មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ) ដោយ៥០០០ឆ្នាំ
images/articles/1681/Untitled-1-Recovered.jpg
Public date : 14, Apr 2026 (31,114 Read)
បុណ្យចូលឆ្នាំថ្មី បុណ្យ​ចូល​ឆ្នាំថ្មី​ជា​ប្រពៃណី​ជាតិ​យើង ដែលងតែង​តែ​ធ្វើ​ជារៀងរាល់ឆ្នាំ បើ​តាម​ទម្លាប់​ខ្មែរ តែង​ប្រារព្ធ​នៅ​ក្នុង​ខែចេត្រ ជាខែ​ដែល​ប្រជាកសិករ​ប្រមូលផល​ស្រូវ​រួចរាល់។ រីឯ​ពិធី​បុណ្យ​នេះ​ដែល​មាន​និទាន​ជាលំដាប់​ដូច​តទៅ ១- ពេលវេលា​ចូលឆ្នាំខ្មែរ កាលដើមឡើយ​ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​បុណ្យចូលឆ្នាំ​ខ្មែរ​ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យក​ខែនេះ​ជា​ដើម​ឆ្នាំ។
images/articles/2929/4pic.jpg
Public date : 02, Jan 2026 (37,811 Read)
បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​ កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក ​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ ប្រកប​ដោយ​ជំនឿ​ថា ​ជាមហាកុសល ដ៏​ប្រសើរ ។ ការ​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​ មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ ​ព្រះសម្ពុទ្ធបរមគ្រូ៖ ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា ២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ ៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន *​**ប្រសូត *​ព្រះ​សមណគោតម​បរមគ្រូ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា ឧទ្យាន​លុម្ពិនី​វន ក្រោម​ដើម​សាលព្រឹក្ស ស្ថិត នៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុ និង​ទេវ​ទ​ហៈ នា​វេលា​ថ្ងៃត្រង់ ។ *​ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូត មាន​សហជាត វត្ថុ​៧​យ៉ាង​កើត​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​ព្រះ​នាង ពិម្ពា​យ​យសោធរា​១, អន​ន្ទ​១, ឆន្ទ​អាមាត្យ ១, កណ្ឌ​កៈ​ជា​អាជានេយ្យ​១, កា​ឡុ​ទាយី អាមាត្យ ១, មហាពោធិ​ព្រឹក្ស​១ និង​កំណប់ ទ្រព្យ​ទាំង បួន​១ ។ *​អភិសេក ព្រះ​សិទ្ធត្ថ ព្រះ​ជន្ម​១៦​ព្រះ​វស្សា ទ្រង់ អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យ​បាន​១៣​ឆ្នាំ ទ្រង់​បាន​ព្រះរាជ បុត្រ មួយ​ព្រះ​អង្គ ព្រះ​នាម​រាហុល​កុមារ ក្នុង​ព្រះ​ជន្ម គំរប់​២៩​ព្រះ​វស្សា ។ *​សាង​ព្រះ​ផ្នួស ព្រះ​ជន្ម​២៩​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ចេញ សាង​ព្រះ​ផ្នួស នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែ​អាសាធ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា គឺ​​ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះ​ឯង ។ ***ត្រាស់​ដឹង ព្រះ​សមណគោតម បាន​ត្រាស់​ដឹង​អនុត្ដរ សម្មាស​ម្ពោ​ធិ​ញាណ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះ វស្សា នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ រកា ក្រោម​ដើម​ពោធិព្រឹក្ស ១​ដើម ខាងលិច ស្ទឹង​នេ​រ​ញ្ច​នា នា​មណ្ឌល​គ​យា សព្វថ្ងៃ​ហៅ ពុទ្ធ​គ​យា ។ *​សំដែង​ធម្មចក្កប្បវត្ដនសូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា ធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន​ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង ៥​យ៉ាង​អស់​៤៥​ព្រះ​វស្សា គឺ ៖ ១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត ២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ ប្រោសសត្វ ៣-​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់ ពួក​ភិក្ខុ ៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហា ទេវតា ៥-​ពេល​បច្ចូសសម័យ ទ្រង់​ប្រមើល​មើល ឧបនិស្ស័យ​សព្វ​សត្វ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។ *​**បរិនិព្វាន ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន​នៅ​ថ្ងៃ អង្គារ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្រោម​ដើម ពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិច កុសិនារា ។ រយៈកាល​៤៥​ព្រះ​វស្សា ចាប់ពី​ក្រោយ បាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណ មក ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​សំដែង ព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វ បើ​គិត​ជា ធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ដែល​ចែក​ជា ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ។ បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​វិសាខ​នេះ ទុក​ជា​ពិធី​ ធ្វើ​សក្ការបូជា​ ជាដរាប​រៀង​រាប​មក​ទល់​គ្នា​ នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2930/4pSic.jpg
Public date : 02, Jan 2026 (14,054 Read)
​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា ​សម្រាប់រំឭកដល់​គុណព្រះសម្មាសម្ពុទ្ថ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​ កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិកទាំងអស់ តែង​ធ្វើ​សក្ការបូជា​ ប្រកប​ដោយ​សទ្ធា ​ជាមហាកុសល ដ៏​ប្រសើរ ។ ** សកម្មភាពសំខាន់ៗនៃពិធីបុណ្យវិសាខបូជា ៖ ឆ្នាំនេះ បុណ្យវិសាខាបូជាជា នឹងប្រព្រឹត្តនៅថ្ងៃ ១៥ កើត “ ពេញបូរមី ” ខែពិសាខ ត្រូវថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៨ គឺជាថ្ងៃរឭក ដល់ថ្ងៃព្រះពុទ្ធទ្រង់ប្រសូត្រ ១ ទ្រង់បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ១ និង ទ្រង់រំលត់ខន្ធបរិនិព្វាន ១ ។ ពុទ្ធបរិស័ទ សមាទានសីល ធ្វើសក្ការនានា មានដង្ហែក្បួនពិធី ដង្ហែព្រះបរមសារីរិកធាតុ និងដំណើរទៅកាន់ទីវត្តនានា ពេញៗមួយថ្ងៃ ហើយនៅវេលាយប់ គ្រប់វត្តអារាម គ្រប់ស្រុកភូមិ ទូទាំងប្រទេស មានកម្មវិធីធ្វើសក្ការបូជា មួយយប់រហូតទល់ភ្លឺ ពុទ្ធបរិស័ទគ្រប់វ័យទាំងពីរភេទ ប្រកបដោយគ្រឿងសក្ការបូជានានា ទៅប្រជុំគ្នាក្នុងវត្តអារាមណាមួយដែលគេចូលចិត្ត ដើម្បីស្តាប់ព្រះសង្ឃសម្តែងធម្មទេសនាអំពីពុទ្ធប្រវត្តិ ធម្មកថា ។ល។ ** កិច្ចការដែលពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យពិសាខបូជា ៖ ១. គ្រហស្ថ៖ ត្រូវធ្វើចិត្តឲ្យជ្រះថ្លាបរិសុទ្ធ ចំពោះគុណព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។ សមាទាន សីល៥ ឬ សមាទានឧបោសថសីល ចូលរួមស្តាប់ធម្មទេសនា និងអានពីប្រវត្តិរបស់ព្រះសម្មាសម្ពុទ្ធនៅតាមទីវត្តអារាម ។ រៀបចំគ្រឿងសក្ការបូជាចំពោះព្រះពុទ្ធអង្គរួមមាន ផ្កាឈូក ផ្កាម្លិះ ទៀន ធូប ជាដើម ។ ចូលរួមរៀបចំអុជបំភ្លឺវត្តអារាមដោយពន្លឺភ្លើងទៀន អគ្គីសនី ប្រទីបជ្វាលាឲ្យបានគ្រប់កន្លែង ។ ចូលរួមរៀបចំសេនាសនព្រះសង្ឃសម្តែងព្រះធម្មទេសនា ។ តាំងចិត្តរឭកដល់គុណរបស់ព្រះសម្មាសម្ពុទ្ធ ។ ធ្វើការបរិច្ចាគព្រះគម្ពីរដូចជា ព្រះត្រៃបិដកសៀវភៅ អក្សរសាស្ត្រខ្មែរជាដើមដល់ព្រះសង្ឃ ទុកប្រើប្រាស់ក្នុងវត្តអារាម ។ ចូលរួមក្នុងការណែនាំអ្នកដទៃឲ្យមានសេចក្តីជ្រះថ្លាក្នុងផ្លូវព្រះពុទ្ធសាសនា ។ ២. បុព្វជិត៖ ញ៉ាំងពុទ្ធបរិស័ទឲ្យមានសេចក្តីជ្រះថ្លាក្នុងអំពើល្អតាមគន្លងព្រះពុទ្ធសាសនា ។ ទេសនា អាន ស្រាវជ្រាវរឿងរ៉ាវនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនា ។ ធ្វើជាគំរូល្អផ្នែកខាងបដិបត្តិស្របតាមគន្លងព្រះពុទ្ធសាសនា ។ ចាត់ចែងឲ្យមានការអានព្រះគម្ពីរព្រះពុទ្ធសាសនាតាមទីវត្តអារាមនានា ។ រៀបចំឲ្យមានការសូត្រធម៌ ក្នុងទីវត្តអារាមដើម្បីរំឭកគុណដល់ព្រះសម្មាសម្ពុទ្ធ ។ ៣. សាលារៀន ៖ ចាត់ចែងឲ្យសិស្សបានស្រាវជ្រាវពីប្រវត្តិព្រះពុទ្ធសាសនា ។ ណែនាំឲ្យសិស្សបានញ៉ាំងទង្វើរបស់ខ្លួននៅក្នុងសេចក្តីល្អជានិច្ច ។ ឲ្យសិស្សបានសិក្សារៀនសូត្រពីគុណរបស់ព្រះសម្មាសម្ពុទ្ធ ។ ណែនាំសិស្សឲ្យយល់ពីសារសំខាន់នៃគម្ពីរព្រះត្រៃបិដកខ្មែរ ។ ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃព្រះពុទ្ធសាសនាសម្រាប់អក្សរសាស្ត្រជាតិ ។ ណែនាំសិស្សឲ្យស្គាល់ពីគុណតម្លៃនៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ឬគ្រូបាចារ្យ និងឪពុកម្តាយ ។ ** ប្រទេសដែលនិយមប្រារព្ធពិធីបុណ្យពិសាខបូជា រួមមាន ៦ ប្រទេសគឺ៖ ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា (សិរីលង្កា) បានធ្វើពិធីបុណ្យនេះតាំងពី យូរយាណាស់មកហើយ ។ ប្រទេស​ថៃ (សៀម) និង ខ្មែរ ចាប់ពី ស.វទី១៩ “ សៀមនៅឆ្នាំ ១៨១៧ ខ្មែរចាប់ផ្តើមនៅឆ្នាំ ១៨៥៥ ” ។ ពីដំបូង គណៈធម្មយុត្តិ ហើយបន្ទាប់មកគណៈមហានិកាយ ក៏ធ្វើតាមដែរ ។ ប្រទេសឡាវ (លាវ) ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ប្រទេស ណេប៉ាល់ ។ ដោយ៥០០០ឆ្នាំ
images/articles/2944/cfdd.jpg
Public date : 02, Jan 2026 (100,759 Read)
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី ៦ ដោយរាប់ពី​ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម ។ សួរថា -ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា? ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖ ១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា (Birth of Siddharth Gautam the Buddha) នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស ។ នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។ ២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ (Enlightened, Siddharth Gautam Becomes Buddha) ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។ ៣- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន (Maha Parinibban of The Buddha) ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។ ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែ ពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើន​កើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភព​លោក​។ ​ ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា:អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ។ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។ ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ ១. ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។ ២. ម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។ ពិធីវិសាខបូជានេះចាត់ទុកថា ជាបុណ្យដ៏ធំមួយ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង ៣ ដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។ ប្រភពកំណើតនៃបុណ្យវិសាខបូជា សួរថា -តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើនូបុណ្យវិសាខបូជានេះមុនគេ? -តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក? នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយ បានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។ បញ្ជាក់ ៖ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ចំណែកនៅប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវ ពិនិត្យមើលនៅក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ“ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខបូជានេះ ឡើយ។ តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា ក៏បានផ្សាយចូលមកកម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុងអយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែកខាងខ្មែរ ទំនៀមទម្លាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជាភ្លេចសូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថាបានធ្វើឡើយ។ ទាំងនេះព្រោះហេតុអ្វី? តាមការសន្និដ្ឋាន ក៏បានបញ្ជាក់ឱ្យឃើញថា ៖ ១- ព្រោះព្រះសង្ឃដែលនិមន្តមកអំពីលង្កានោះផុតរលត់អស់ទៅ ២- ព្រោះរឿងបឋមសម្ពោធិកថា ស្តីអំពីរឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែជាភាសា បាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដកខ្លះ ក្នុងអដ្ឋកថាខ្លះ ពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសម្រាយជាតិនៅឡើយ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ។ ចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេព “បាងកក” តាមសេចក្ដីដែលមានក្នុង សៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី ២ ក្នុងឆ្នាំ ឆ្លូវ នព្វស័ក ពុទ្ធសករាជ២៣៦០ គ្រិស្ដសករាជ ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជ ១ ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈ មកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខ បូជាជាដំបូង។ ឯរបៀបធ្វើពិធីនេះក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុងសុខោទ័យ ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើវិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះ នៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសម្រាយប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង។ ឯក្នុងគម្ពីរបឋមសម្ពោធិ ជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកស្ថានតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី នៅក្នុងនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេស រៀងរាបដរាបដល់ព្រះអង្គទ្រង់បានត្រាស់ជាអង្គព្រះសម្ពុទ្ធ ប្រកាសសម្តែងធម៌ប្រោសសត្វលោក ហើយសម្តេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត។ គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងនូវសម្រាយប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា។ ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង ដើម្បីក៏ជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា បុណ្យវិសាខបូជាកើតឡើងពិតប្រាកដនោះ ពីត្រឹមពេលដែលកើតគម្ពីរនេះឡើង។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ស្ថិតក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លាវ “រជ្ជកាលទី ៣” ជាដំបូង ហើយក្នុងជំនាន់នោះ គម្ពីរនេះមាន ២ ប្រភេទគឺ ៖ ១- គម្ពីរបឋមសម្ពោធិសង្ខេប មានចំនួន ២០ បរិច្ឆេទ តែមិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដនោះទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី ២។ ២- គម្ពីរបឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមានចំនួន ២១ ខ្សែ ឬ ៣០ បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ។ ព្រះបាទសម្ដេចព្រះណាំងក្លាវ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរសសង្ឃរាជ គង់នៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង។ សម្ដេចក្រុមព្រះអង្គនេះ បានរួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធបន្ថែមឡើងខ្លះ ក្នុងពុទ្ធសករាជ ២៣៨៧ គ្រិស្ដសករាជ ១៨៤៥។ ចំណែកប្រទេសខ្មែរយើង គម្ពីរបឋមសម្ពោធិជាភាសាមគធៈ មាន ចំនួន ២១ ខ្សែ ឬ ៣០ បរិច្ឆេទ។ គម្ពីរជាសម្រាយមាន ៣ បែបគឺ ៖ ១. ហៅថា គម្ពីរបឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មានចំនួន ៥-៦ ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ។ អត្ថបទនេះមិនដឹងជាអ្នកណាជាអ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធ-សករាជណាទេ។ តែតាមការសង្កេតមើលពាក្យពេចន៍ក្នុងគម្ពីរនោះ ឃើញថាមិនជាចាស់ណាស់ណានោះទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គខាងដើម។ គម្ពីរនេះគេច្រើនប្រើពាក្យសម្រាយទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបផង។ ២. ហៅថា “គម្ពីរបឋមសម្ពោធិវិត្ថារ” មានចំនួន ៣០ បរិច្ឆេទ។ គម្ពីរនេះ សម្ដេចព្រះ មហា​សុមេធាធិ​ប​តី ​ព្រះសង្ឃរាជ ជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកាថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពីបឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះបរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿង (ចៅហ្វាយក្រុង) ខេត្តបាត់ដំបង ហើយដែលបានផ្សព្វផ្សាយ។ នៅប្រទេសកម្ពុជា បុណ្យវិសាខបូជានេះ តាមដែលចាស់ទុំ អ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងមកថា គេបានផ្ដើមធ្វើក្នុងនៅរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូង ព្រោះថាកាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។ ៣. ហៅថា “បឋមសម្ពោធិកថា” គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតីរាជវរារាម ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មានចំនួន ៣០ បរិច្ឆេទ ដូច ច្បាប់ដើម។ គម្ពីរនេះមានជាបែបបទសម្រាយ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម- យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ។ ការធ្វើបុណ្យវិសាខបូជា ក្នុងសម័យរជ្ជកាលទី ២ នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិក អធិកអធមណាស់ណាដែរ។ ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាល ទ្រង់ព្រះផ្នួសនៅឡើយ។ លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិ ក៏ទ្រង់នៅតែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាយទេសនានៅក្នុងពិធីបុណ្យនេះដូចបានពោលខាងលើ។ ព្រះ មហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្មយុត្ដិកនិកាយ នៅក្នុងក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លាវ “រជ្ជកាលទី៤”។ បន្ទាប់មកក្រោយនោះមួយឆ្នាំ គឺនៅក្នុងពុទ្ធសករាជ ២៣៩៨ ព្រះមហា ប៉ាន ទើបនិមន្ដមកអំពីទីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដសាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គតរៀងមក។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាលបានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ នៅក្នុង គណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ធ្វើកន្លងមក។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខ អ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គមកម្ល៉េះ។ លុះដល់ពេលលោកមកគង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខ​បូជា​រហូតដល់អស់ព្រះជន្ម។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ជាទំនៀមរហូតមក។ ចំណែក វត្ដខាងមហានិកាយ ទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ។ តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជ ជួន ណាត (កាលនៅព្រះសង្ឃនាយក) ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ “ព្រះនាម ទៀង” សុំឱ្យធ្វើវិសាខ​បូជា ​សម្ដេចព្រះមហាសង្ឃជទៀង ក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក។ ប៉ុន្ដែពេលនោះ ក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដនៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ។ ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើបុណ្យវិសាខបូជាឡើងជាដំបូង ពីព្រោះរាជាអង្គនេះ ទ្រង់ធ្លាប់ទៅគង់នៅក្នុងក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ។ នៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែនដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ (ចប់ដោយសង្ខេបប៉ុណ្ណេះ) ដោយ៥០០០ឆ្នាំ
images/articles/2173/34rwaef.jpg
Public date : 12, Feb 2025 (23,793 Read)
មាឃបូជា​ គឺជា​ឈ្មោះ​បុណ្យ​មួយ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា ប្រារព្ធ​ធ្វើ​ក្នុង​ថ្ងៃ​ពេញ​​បូណ៌មី​ខែ​មាឃ រំឭក​ដល់​ សាវក​សន្និបាត ឬ “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត។ ចាតុរង្គ​សន្និបាត គឺជា​ “ការ​ប្រជុំ​មាន​អង្គ​បួន” ដូចជា ​ ១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (គឺថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ); ២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១​២៥០ អង្គ​ ឥត​បាន​​កំណត់​ពេល​គ្នា​ជា​មុន​នោះទេ​​
images/articles/2172/45terferwe2343646745t.jpg
Public date : 12, Feb 2025 (59,143 Read)
ឈ្វេងយល់អំពី មាឃបូជា ​ថ្ងៃ​បុណ្យ “មាឃ​បូជា” ដែល​ជា​បុណ្យ​ធំ​មួយ នៅក្នុង​ព្រះពុទ្ធសា​ស​នា ។ សូមពុទ្ធបរិស័ទ​ទូទៅ រីក​រាយ និង​សម្អាតចិត្ត​ អនុមោទនា​ទាំង​អស់​គ្នា កុំ​បី​ខាន ។ មាឃបូជា ជាពីធីបុណ្យមួយ​ដែលមានសារៈ​សំខាន់នៅ​ក្នុងពុទ្ធ​សាសនា ដែលរួម​មាន : មាឃបូជា ពិសាខបូជា អា​សាឍ​បូជា និងបុណ្យបវារណា (ចេញវស្សា)។
images/articles/272/wew34d-1.jpg
Public date : 02, Dec 2024 (39,331 Read)
តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច? ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ? ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​ដូច​ជា បុណ្យ​វិសាខបូជា បុណ្យ​មាឃបូជា បុណ្យ កឋិនទាន និង​បុណ្យ​ចូលវស្សា ។ ៣.១. ១​​. បុណ្យវិសាខបូជា បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។ ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសម្ពុទ្ធបរមគ្រូ៖ ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា ២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ ៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន សម្តេច​ព្រះបរមសាស្រ្តាចារ្យ​របស់​យើង​ទ្រង់​ប្រសូត ត្រាស់​ដឹង និង​ទ្រង់បរិនិព្វាន​សុទ្ធ​តែ​ក្នុង ថ្ងៃ​ពេញបូណ៌មីខែ​វិសាខ​ទាំង​អស់​ប្លែក​គ្នា​តែ​ឆ្នាំ​ប៉ុណ្ណោះ។ ព្រោះ​ហេតុ​នោះ​ហើយ​បាន​ជា​អ្នកប្រាជ្ញ ចង​ក្រងជា គាថា​ទុក​ដូច្នេះ​ថា អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ។ សេចក្តី​ថា ព្រះ​ពុទ្ធទ្រង់​យាង​ចុះកាន់​គភ៌​នៃ​ព្រះវរមាតា ក្នុង​ថ្ងៃ​ពេញបូណ៌មី ខែ​អាសាធ ទ្រង់​ប្រសូតិ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ បាន​ត្រាស់​ជា​ព្រះពុទ្ធ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ និង ទ្រង់​ចូល​បរិនិព្វាន​ក៏ ក្នុង​ថ្ងៃ​ពេញ​បូណ៌មី ខែ​វិសាខ (​ផ្សេង​តែ​ឆ្នាំ) ។ ព្រះអង្គ​ទ្រង់​ប្រសូតិ​នៅ ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​ច វេលា​ជិត​ថ្ងៃ​ត្រង់ មុន ពុទ្ធសករាជ ៨០​ឆ្នាំ ។ នៅ​ឧទ្យានលុម្ពិនី ព្រៃ​សាលព្រឹក្ស ចន្លោះ​នគរ​ទាំង​ពីរ គឺ​កបិលពស្តុ និង ទេវ​ទហៈ។ ឧទ្យាន​លុម្ពិនី សព្វ​ថ្ងៃ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​នេប៉ាល់ មាន​ចម្ងាយ​២៧គ.ម. ពី​ព្រំដែន នៃ​ប្រទេស​ឥណ្ឌា ។ ព្រះ​អង្គ​ទ្រង់​ត្រាស់​ដឹង នៅ​ថ្ងៃ​ពុធ ពេញ​បូណ៌មី ខែ​វិសាខ ឆ្នាំ​រកា​វេលា ជិត​ភ្លឺ មុន​ពុទ្ធសករាជ​៤៥​ឆ្នាំ ក្នុង​ព្រះជន្ម​៣៥​ឆ្នាំ។ ទី​ស្ថាន​ដែល​ព្រះអង្គ​បាន ត្រាស់​ដឹង​ជា​សព្វញ្ញូពុទ្ធ ហៅ​ថា​ពុទ្ធគយា​ស្ថិត​នៅ​ក្នុង រដ្ឋ​ពីហា ( Bihar ) ប្រទេស​ឥណ្ឌា។ ព្រះអង្គ​ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារ ពេញ​បូណ៌​មី ខែ​វិសាខ ឆ្នាំ​ម្សាញ់ វេលា​ជិត​បែក​បច្ចូសម័យ មុន​ពុទ្ធសករាជ ១ថ្ងៃ​ក្នុង ព្រះជន្ម ៨០​ឆ្នាំ គត់ ចន្លោះ​សាល​ព្រឹក្ស​ទាំង​គូ ក្នុង​ក្រុងកុសិនារា ។ សព្វ​ថ្ងៃ​នេះ ទី​ក្រុង កុសិនារា ត្រូវ​បាន​គេ​ហៅ​ថា ក្រុង​កុសិនាហ្គារ៍ (កុសិនគរ) ឬ​ហៅថា​ក្រុង​កាស្យា ស្ថិត​នៅ​ក្នុង​រដ្ឋឧត្តរ​ប្រទេស របស់​ឥណ្ឌា ។ ជា​ប្រពៃណី​បុណ្យ​វិសាខបូជា គេ​តែង​នាំ​គ្នា​ធ្វើ​ក្នុង​ពេល​រាត្រី ព្រោះ​តម្រូវ​ទៅតាម​ពាក្យ​ថា បុណ្ណមី មាន​សេចក្តី​ថា ខែ​ពេញ​បូណ៌មី ។ ម្យ៉ាង​ទៀត ការ​ប្រារព្ធ​ពិធី​ក្នុង​ពេល​រាត្រី អា​ស្រ័យ​ដោយ លក្ខណៈ​ងាយ​ស្រួល ២​យ៉ាង គឺ​ម្យ៉ាង​ដើម្បី​នឹង​បាន​ឱកាស​អុជ​គ្រឿង​ប្រទីប​ជ្វាលា បូជា​ភ្លើងអគ្គិសនី​ឲ្យភ្លឺ​រុង​រឿង​រន្ទាល​ច្រាល​ឆ្អៅ​ផង និង​ម្យ៉ាង​ទៀត ដើម្បី​បើក​ឱកាស​ឲ​ពុទ្ធ​បរិស័ទ​បាន​ជួប​ជុំ​គ្នា ដ៏​ច្រើន​កុះ​ករ​ទាំង​ប្រុស​ទាំង​ស្រី អាច​បំពេញ​កុសល​កម្ម​នេះ ដោយ​សប្បាយ​រីករាយ ព្រោះ​ពេល​យប់ ជា​ពេល​ទំនេរ​ផង។ បុណ្យ​វិសាខបូជា ចាត់​ទុក​ថាជាបុណ្យ​ដ៏​ធំ ដោយ​មាន​មហាជន ចាស់​ក្មេង​ប្រុស ស្រី នៅ​ប្រជុំ​គ្នា​អ៊ូអរ ដោយ​នាំ​ទៅ​ជា​មួយ​នូវ​គ្រឿង​សក្ការ​បូជា មាន​ទៀន ធូប ផ្កាភ្ញី និង​ប្រទីប​ជ្វាលា តូច ធំ​អុជ​បំភ្លឺ​ព្រោង​ព្រាត នៅ​គ្រប់​វត្ត​អារាម ។ តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ពុទ្ធបរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ ត្រូវ​ដើរដង្ហែរ​ប្រទក្សិណ ៣​ជុំ​សិន​មុន​នឹង​ចូល​ព្រះ​វិហារ ហើយ​គេ​យក​ទេយ្យ​វត្ថុ​រៀប​ចំដាក់​នៅ​មុខ​ពុទ្ធរូប រួច​អុជ​ទៀន​ធូប​បូជា ផ្កាភ្ញី​ផ្សេង​ៗ។ គេ​នាំ​គ្នា​នមស្ការ​ព្រះ​រតនត្រ័យ សមាទាន​សីល សា្តប់​ពុទ្ធ​មន្ត ស្តាប់​ធម៌ទេសនា អំពី ពុទ្ធប្បវត្តិ​តាំង​ពី​ដើម​រហូត​ដល់​ចប់ ព្រះសង្ឃ និង​ឧបាសក ឧបាសិកា សូត្រ​ធម៌​បទ​ផ្សេង​ៗ​ដូច​ជា នមោ ៨បទ ឋាន​ធំ ៨​កន្លែង​ជា​ដើម នៅ​យប់​នោះ​គេ​ធ្វើ​រហូត​ទល់​ភ្លឺ តាម​លទ្ធភាព​វត្ត​នីមួយ​ៗ ដើម្បី ឲ​មាន​បសាទសទ្ធា ចំពោះ​ព្រះរតនត្រ័យ​កាន់​តែ​ខ្លាំងក្លា​ឡើង។ ប្រវត្តិ​បុណ្យវិសាខ​បូជា ពុទ្ធបរិស័ទ​ក្នុង​ប្រទេស​ទាំង​ឡាយ​ដែល​រាប់​អាន​ព្រះពុទ្ធសាសនា នាំ​គ្នា​ធ្វើ​វិសាខបូជា នៅ​ថ្ងៃ ពេញ​បូណ៌មីខែពិសាខ រៀង​ៗ​មក​តាំង​ពី​បុរាណកាល ។ តាម​ការ​ស្រាវជ្រាវ​គេ​បាន​ដឹង​ថា បុណ្យ វិសាខ​បូជា​ទំនង​ជា​ធ្វើ​នៅ​ក្រោយ​ពុទ្ធ​បរិនិព្វាន​ច្រើន​រយឆ្នាំ។ គេ​ថា​ប្រទេសឥណ្ឌា និង​ប្រទេស​លង្កា បាន​ប្រារព្ធ​ពិធី​បុណ្យ​នេះ​យូរ​យារ​ណាស់មក​ហើយ ។ ចំណែក​ប្រទេស​សៀម និង​ប្រទេស​ខ្មែរ​ទើប នឹង​ចាត់​ចែង​ធ្វើ​នៅ​គ្រឹស្តសតវត្សទី ១៩។ នៅ​ក្នុង​ប្រទេស​កម្ពុជា បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ ទុំ​អ្នក​មុខ​អ្នកកា​ទាំង​ឡាយ​ដំណាល​ត​ៗ​គ្នា​បាន​ឲ​ដឹងថា គេ​បាន​ផ្តើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ​សម្តេច ព្រះ​ហរិរក្សមារា (ព្រះអង្គដួង) ដែល​គង់​នៅ​ក្រុង​ឧត្តុង្គ ក្នុង​ពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយ​មហាប៉ាន ដែល​ស្តេច​សៀម បាន​បញ្ជូន​មក​កាន់​ឧត្តុង្គ តាម​សំណើ​ព្រះបាទ អង្គដួង។ បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា ។នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ របៀប​ធ្វើ​វិសាខបូជា មុន​នឹង​ប្រកាស​វិសាខបូជា សូម​លោក​អាចារ្យ​នាំ ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ នមស្ការ​ព្រះរតនត្រ័យ​តាមវិធី​រតនប្បណាម​សង្ខេប ឬ​ពិស្តារ ហើយ​សមាទានសីល​រួច​សឹម​ប្រកាស វិសាខ​បូជា​ដូច​ត​ទៅ​នេះ វិធី​ប្រកាស​វិសាខបូជា (​លោក​អាចារ្យ​ត្រូវ​អាន​មួយ​ឃ្លា​ម្តង​ៗ ឲ​ឧបាសក ឧបាសិកា និង​ពុទ្ធបរិស័ទ​ថា​តាម) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស សូម​នមស្ការ ចំពោះ​ព្រះភគវន្ត​មុនី អរហន្តសម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ។ សម្មាសម្ពុទ្ធោ វត សោ ភគវា យោ សព្វទុក្ខស្ស បហានាយ ធម្មំ ទេសេតិ តំ សម្មាសម្ពុទ្ធំ អាទរេន នមស្សាម ។ ព្រះភគវន្តមុនីអង្គណា ទ្រង់ត្រាស់​សំដែង​នូវធម៌ ដើម្បី​កំចាត់​បង់​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះភគវន្តមុនី​អង្គនោះ ជា​ព្រះសម្មាសម្ពុទ្ធ​ពិត​មែន យើង​ខ្ញុំ​ព្រះអង្គ​សូម​ថ្វាយ​បង្គំ​នូវ ព្រះសម្មាសម្ពុទ្ធ អង្គ​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង ) និយ្យានិកោ វត សោ ធម្មោ យោ សព្វទុក្ខស្ស បហានាយ ស្វាក្ខាតោ តេន ភគវតា តំ ធម្មំ អាទរេន នមស្សាម ។ព្រះ​ធម៌​ណា​ដែល​ព្រះភគវន្តមុនី​អង្គ​នោះ ទ្រង់​ត្រាស់​សំដែង​ហើយ​ដោយ​ប្រពៃ ដើម្បី​កំចាត់បង់​​នូវ​សេចក្តី​ទុក្ខ​ទាំង​ពួង ព្រះ​ធម៌​នោះ ជា​ធម៌​ស្រោច​ស្រង់​សត្វ​ពិត​មែន យើង​ខ្ញុំ​ព្រះ​អង្គ​សូម​ថ្វាយ បង្គំ​នូវ​ព្រះធម៌​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង ) សុបដិបន្នោ វត តស្ស ភគវតោ សោ សាវកសង្ឃោ យោ សព្វទុក្ខស្ស បហានាយ បដិបន្នោ តំ សង្ឃំ អាទរេន នមស្សាម ។ ព្រះអរិយ​សង្ឃណា លោក​ប្រតិត្តិ ដើម្បី​កំចាត់​បង់ នូវ​សេចក្តី​ទុក្ខ​ទាំង​ពូង ព្រះ​អរិយ​សង្ឃ នោះ ជា​សង្ឃសាវ័ក​នៃ​ព្រះភគវន្តមុនី​អង្គ​នោះ លោក​ប្រតិបត្តិ​ដោយ​ប្រពៃ​មែន​ពិត យើង​ខ្ញុំ​ព្រះអង្គ សូម​ថ្វាយ​បង្គំ​នូវ​ព្រះអរិយសង្ឃ​នោះ​ដោយ​គោរព ។ ( ក្រាប​ថ្វាយ​បង្គំ​ម្តង ) ថ្ងៃ​នេះ​ជាតិថី ពេញ​បូណ៌មី​នៃ​ខែ​វិសាខ មាន​ព្រះចន្ទ័​ពេញវង់ ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះសក្យមុនី សម្មាសម្ពុទ្ធ ជាបរមគ្រូ ទ្រង់​ប្រសូត ទ្រង់​បាន​ត្រាស់ ជា​ព្រះសព្វញ្ញូពុទ្ធ ប្រាកដ​ឡើង​ក្នុង លោក និង​ថ្ងៃ​ដែល​ទ្រង់​រំលត់ខ័ន្ធ ចូល​កាន់​បរិនិព្វាន តិថី​នេះ ជា​ឧបលក្ខិត​សម័យ​មួយ​ដ៏​ឧត្តម​ក្នុង​​ព្រះពុទ្ធ សាសនា គឺ​ជា​ថ្ងៃ​សម្រាប់​ពុទ្ធមាមក​ជន ទាំង​បព្វជិត ទាំង​គ្រហស្ថ ប្រជុំ​គ្នា​ធ្វើ​សក្ការ​បូជា ចំពោះ ព្រះសម្មាសម្ពុទ្ធ ព្រម​ទាំង​ព្រះធម៌ ជា​បរមពុទ្ធោវាទ និង​ព្រះអរិយសង្ឃ ជា​សាវ័ក​របស់​ព្រះ អង្គ។ ឥឡូវ​នេះ យើង​ទាំង​អស់​គ្នា ជា​ពុទ្ធសាសនិកជន បាន​មក​ប្រជុំ​គ្នា បាន​រៀប​គ្រឿង​​សក្ការ បូជា មាន​ទៀន​ធូប​និង​ផ្កា​ជា​ដើម ក្នុង​ទីនេះ ដែល​មាន​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ជា​ប្រធាន ហាក់​ដូច ជា ព្រះ​បរមសាស្តា​អង្គ​នោះ ទ្រង់​ស្តេច​មក​គង់ ក្នុង​ទី​ចំពោះ​មុខ នៃ​យើង​ទាំង​អស់​គ្នា យើង​ខ្ញុំ​សូម ថ្វាយ នូវ​គ្រឿង​សក្ការ​បូជា​ទាំង​នេះ ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​អង្គ​នោះ ព្រម​ទាំង​ព្រះ ធម៌ និង​ព្រះ អរិយសង្ឃ រតនត្រ័យ​ទាំង​បី ដោយ​សេចក្តី​គោរព ។ បពិត្រ​ព្រះសក្យ​មុនីបរមគ្រូ ព្រះអង្គ​ជា​បូជា​រហបុគ្គល របស់​ទេវតា​និង​មនុស្ស​ក្នុង​លោក​​ឥត មាន​បុគ្គល​ណា​មួយ ត្រឹម​ស្មើ​នឹង​ព្រះអង្គ​ឡើយ ទោះ​បី​ព្រះអង្គ ទ្រង់​បរិនិព្វាន បាត់​រូប​ព្រះកាយ​​អស់​កាល​ដ៏​យូរ​អង្វែង​ហើយ ក៏​ពិត​មែន ប៉ុន្តែ​ទ្រង់​បាន​ប្រតិស្ថាន ព្រះ​វិសុទ្ធោវាទ គឺ​ព្រះធម៌​វិន័យ​ ដ៏​បរិសុទ្ធវិសេស ទុក​ជាតំណាង​ព្រះអង្គ ទាំង​ព្រះគុណ​របស់​ព្រះអង្គ ក៏​នៅ​មាន​ប្រាកដ ទាំង​ព្រះ បរម សារីរិក​ធាតុ នឹង​ព្រះពុទ្ធ​រូប​ស្នង​ព្រះអង្គ ក៏​នៅ​មាន​ប្រាកដ​ដែរ សូម​​ព្រះ​ដ៏​មាន​បុណ្យជាបរម សាស្តា ទ្រង់​ព្រះ​មេត្តា​ប្រោស​ទទួល នូវ​គ្រឿង​សក្ការ​បូជា របស់​យើង ខ្ញុំ​ព្រះអង្គ ដែល​បាន​រៀប​ចំ ថ្វាយ​ក្នុង​ទី​នេះ ដើម្បី​ជា​ផលានិសង្ស ឲ​យើង​ខ្ញុំ​ព្រះអង្គ​បាន​ប្រកប ដោយ ឥដ្ឋមនុញ្ញផល វិបុលសុខ និង​សេចក្តី​ចម្រើន ដ៏​ធំ​ទូរលាយ អស់​កាល​ជា​អង្វែង​ទៅ ។( ក្រាប​ថ្វាយ​បង្គំ​ម្តង ) វេរគ្រឿង​សក្ការ​បូជា ឥទានាយំ ភន្តេ វិសាខបុណ្ណមី កាលោ សម្បត្តោ តស្ស អម្ហាកំ ភគវតោ​តកាលសទិសេន នក្ខត្តេន យុត្តោ បាតុភវិ​ ។ តថា ហិ ខោ អម្ហាកំ លោកនាយកោ សោណសំវច្ជរេ វិសាខបុណ្ណមីយំ សុក្រវារេ គព្ភានិក្ខមនំ បត្វា ច កុក្កដេ វិសាខបុណ្ណមីយំ ពុទ្ធវារស្មឹ សព្វញ្ញុតំ បត្វា ច សប្បេ វិសាខបុណ្ណមិយំ អង្គារេ បរិនិព្វានំ បត្វា ច អហោសិ ។ តស្មា មយំ សព្វេ តំ តំ តស្ស នក្ខត្តសមយំ អនុស្សរន្តោ ឥធ សមាគតា ឥមេហិ ទីបធូបមាលាទីហិ សក្ការេហិ ច បូជំ ករោម ធម្មេហិ ច សាធុ ភន្តេ ភគវា សុចិរប្បរិនិព្វុតោបិ ឥមេ អម្ហាកំ ទុគ្គតបណ្ណាការភូតេ បដិគ្គណ្ណតុ សាសនស្សឋិរត្ថាយ ចេវ អម្ហាកញ្ច ទីឃរត្តំ អត្ថាយ ហិតាយ សុខាយ ។ ព្រះ​ពុទ្ធរូប​ស្នង​ព្រះអង្គ ក្តី​គោរពបពិត្រ​ព្រះ​ករុណា​ទាំង​ឡាយ​ដ៏​ចម្រើន កាល​ឥឡូវ​នេះ ជា​ថ្ងៃ​ពេញបូណ៌មី​ខែពិសាខ ប្រកប​ដោយ​នក្ខត្ត​សម័យ ដូច​សម័យ​របស់​ព្រះដ៏មាន​ព្រះភាគ ជា​ម្ចាស់​នៃ​យើង​នោះ​ប្រាកដ ។ ត្បិត​ថា​ព្រះ​លោក​នាយក​ជា​​ម្ចាស់​នៃ​យើង កាល​ទ្រង់​ប្រសូត​ចាកគភ៌ ( ព្រះមាតា ) ក្នុង ថ្ងៃ​សុក្រ​ពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​ច​នោះ​ក្តី ត្រាស់​ដឹង​សព្វញ្ញុត្តញ្ញាណ ក្នុង​ថ្ងៃ​ពុធពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​រកា​នោះ​ក្តី ទ្រង់​បរិនិព្វាន ក្នុង​ថ្ងៃ​អង្គារពេញ​បូណ៌មី ខែ​ពិសាខ​ឆ្នាំ​ម្សាញ់​នោះ​ក្តី មាន ហើយ​ដោយ​ពិត ។ ព្រោះ​ហេតុ​នោះ ( កាល​ឥឡូវ​នេះ ) យើង​ខ្ញុំ​ទាំង​ឡាយ រឭក​នូវ​នក្ខត្ត​សម័យ​នោះៗ របស់ ព្រះ​អង្គ ទើប​នាំ​គ្នា​មក​ជួប​ជុំ​ក្នុង​ទី​នេះ ធ្វើ​បូជា​ដោយ​គ្រឿង​សក្ការ​ផ្សេង​ៗ​មាន​ប្រទីប​ធូប​ទៀន និង កម្រង​ផ្កា​ជា​ដើម​ផង បូជា​ដោយ​ធម៌​ផង ។ បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដ៏​ចម្រើន សូម​ព្រះ​ដ៏មាន ព្រះ​ភាគ ដែល​ទ្រង់​បរិព្វាន​ហើយ សូម្បី​អស់​កាល​ជា​យូ​អង្វែង​ហើយ​ក្តី សូម​ព្រះអង្គ​ទទួល​នូវ គ្រឿង​បណ្ណា​ការ​ទាំង​នេះ ដែល​ទុគ្គត​បណ្ណា​ការ​របស់​យើង​ខ្ញុំ​ទាំង​ឡាយ ដើម្បី​ធ្វើ​ឲ​សាសនា​រុងរឿង ស្ថិត​ស្ថេរ​ទៅ​ផង ដើម្បី​ជា​បរយោជន៍ និង​សេចក្តី​សុខ​ផង ដល់​យើង​ខ្ញុំ​ទាំង​ឡាយ អស់​កាល​ជា អង្វែង​ទៅ​ហោង ។ លុះ​ចប់​វិធី​ប្រកាស​វិសាខ​បូជា​នេះ​ហើយ សូម​ព្រះសង្ឃ​ទាំង​អស់​នមស្ការ​ព្រះរតនត្រ័យ​តាម វិធី​ត្រៃ​ប្រណាម និង​ធម៌​សម្រាប់ នមស្ការ​ផ្សេង​ៗ​ទៀត​តាម​ដែល​អាច​សូធ្យ​បាន​គ្រប់​ព្រះអង្គ បន្ទាប់ មក​ទៀត​គឺ​និមន្តធម្ម​កឋិក​សម្តែង​ធម៌ទេសនា។ លុះ​ចប់​ធម៌​ទេសនា​ពុទ្ធបរិស័ទ​ណា​ចេះ​សូធ្យ​ធម៌បទ ផ្សេង​ៗ ដែល​ស្រប​នឹង​ពិធី​បុណ្យ​នេះ​​ ដូចជា នមោ ៨​បទ និង​ធម៌បទ​ដែល​ពិពណ៌នា​អំពី​ពុទ្ធប្ប​វត្ត ជា​ដើម ។ ក្នុង​កម្មវិធី​បុណ្យ​នេះ ពុទ្ធ​បរិស័ទ​គួរ​តែ​កំសាន្ត តាម​ផ្លូវ​ព្រះធម៌​ឲ​បាន​ទាល់​ភ្លឺ កុំ​ឲ​ខុស របៀប​ពី​បុរាណ​មក​ផង។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/483/645yy6oi990.jpg
Public date : 02, Dec 2024 (16,750 Read)
បុណ្យប្រារព្វ (ថ្ងៃទ្រង់ប្រសូត, ទ្រង់ត្រាស់ដឹង, ទ្រង់បរិនិពា្វន) ១.ថ្ងៃទ្រង់ប្រសូត គ្រាកាលព្រះនាងសិរិមហាមាយាអគ្គមហេសីរបស់ព្រះបាទសុទ្ធោទននៃនគរកបិលព័ស្តុតាំងព្រះគភ៍ដល់ថ្ងៃប្រសូត ព្រះនាងបានទទួលរាជានុញ្ញាតពីព្រះរាជាដើម្បីទៅប្រសូតបុត្រនៅនគរទេវទហ:ដែលជាប្រពៃណីនិយមរបស់មនុស្សនាសម័យនោះ។លុះព្រះនាងយាងមកដល់ត្រង់ចន្លោះនគរកបិលព័ស្តុនិងនគរទេវទហៈព្រះនាងទ្រង់បញ្ជាឲ្យរាជអាមាត្រឈប់សម្រាកក្រោមដើមសាលព្រឹក្សដ៏ធំមួយក្នុងឧទ្យានលុម្ពិនីប្រទេសនេប៉ាល់ នាកាលសព្វថ្ងៃនេះ។ រំពេចនោះ ព្រះនាងមានអារម្មណ៍ថានឹងប្រសូតបុត្រ ដើមសាលព្រឹក្សហាក់ដូចជាយល់ពីរាជបំណងទើបបានបង្អោនមែកចុះមកឲ្យព្រះនាងចាប់។ព្រះនាងបានប្រសូតបុត្រាមួយព្រះអង្គដ៏ស្រស់ស្អាតនៅថ្ងៃ១៥កើត ខែវិសាខ ឆ្នាំ ច មុនពុទ្ធស័ករាជ៨០ឆ្នាំ។ បន្ទាប់ពីប្រសូតបាន៥ថ្ងៃ ព្រះញាតិថ្វាយព្រះនាមព្រះរាជកុមារថា”សិទ្ធត្ថ” ដែលមានន័យថា “អ្នកញ៉ាំងប្រយោជន៍ឲ្យសម្រេច”។ កាឡទេវិលតាបសដែលអាស្រ័យនៅជិតភ្នំហិមពាន្តបានជ្រាបដំណឹងនេះហើយក៏ចូលមកកាន់រាជវាំងភ្លាមហើយព្យាករណ៍ថា”រាជកុមារនេះនឹងបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធឃើញច្បាស់នូវ​ព្រះនិព្វានដ៏បរិសុទ្ធយ៉ាងក្រៃលែងទ្រង់ញ៉ាំងប្រយោជន៍ដល់ពពួកជនយ៉ាងច្រើនរាប់ចំនួនមិនបានព្រះអង្គនឹងប្រកាសនូវធម្មចក្រទូទាំងសកលលោក”។ ២.ថ្ងៃទ្រង់ត្រាស់ដឹង ចាប់ផ្តើមពីការចេញសាងព្រះផ្នូសបាន៦ឆ្នាំ ព្រះសិទ្ធត្ថទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធទៀបគល់ពោធិព្រឹក្សត្រង់ផ្ចិតផែនដី ស្ថិតនៅតំបន់ឧរុវេលាសេនានិគម នាពេលទៀបភ្លឺថ្ងៃ ១៥កើត ខែវិសាខ ឆ្នាំរកាមុនពុទ្ធស័ករាជ ៤៥ ឆ្នាំ។ បច្ចុប្បន្នស្ថានទីនេះហៅថា”ពុទ្ធគយា”ដែលជាតំបន់មួយស្ថិតក្នុងក្រុងគយា នៃរដ្ឋពីហារប្រទេសឥណ្ឌា។ ព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវ”អរិយសច្ច”ដែលប្រែថា”សេចក្តីពិតដ៏ប្រសើរ”ឬ”សេចក្តីពិតដែលមាននៅក្នុងជីវិតរបស់ មនុស្សគ្រប់គ្នាទាំងអស់មិនថា អ្នកមាន អ្នកក្រ ឬអាក្រក់ល្អនោះទេ”។ អរិយសច្ចនោះមាន ៤ យ៉ាងគឺ: ១.ទុក្ខសច្ច សេចក្តីទុក្ខដែលមាននៅក្នុងខ្លួនសត្វលោក។ ២.ទុក្ខសមុទយ ហេតុដែលនាំឲ្យកើតសេចក្តីទុក្ខ។ ៣.និរោធសច្ច សេចក្តីសុខដែលមិនមានទុក្ខលាយឡំក៏ជាសេចក្តីពិតដែលមនុស្សគ្រប់គ្នាអាចស្វែងរកបាន។ ៤.មគ្គសច្ចផ្លូវកណ្តាលតែមួយគត់ដែលជាវិធីរំដោះខ្លួនឲ្យចេញចាកសេចក្តីទុក្ខគឺ មគ្គមានអង្គ ៨ ប្រការ។ សច្ច:ទាំងឡាយ៤ប្រការនេះដែលព្រះសម្មាសម្ពុទ្ធទ្រង់ព្យាយាមស្វែងរកដើម្បីប្រយោជន៍ដល់មនុស្សច្រើនគ្នា។ ៣.ថ្ងៃទ្រង់បរិនិព្វាន រាប់តាំងពីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងនូវសច្ចធម៌ ហើយស្តេចយាងសម្តែងធម៌ដល់សព្វសត្វបាន៤៥ឆ្នាំ ។ លុះព្រះជន្ម ៨០វស្សាព្រះអង្គបានគង់ចាំវស្សាក្នុងវេឡុគ្រាម ជិតក្រុងវេសាលីដែន វជ្ជី។ក្នុងអំឡុងនៃការចាំវស្សាទីនោះ ព្រះអង្គមានអាពាធយ៉ាងខ្លាំង គ្រានោះគឺថ្ងៃ១៥កើតពេញបូណ៌មី ខែវិសាខព្រះពុទ្ធជាម្ចាស់ព្រមដោយភិក្ខុសង្ឃទាំងឡាយបានទទួលនូវចង្ហាន់បិណ្ឌបាតតាមការនិមន្តពីសំណាក់នាយចុន្ទ។ បន្ទាប់មក ព្រះអង្គបានសោយចង្ហាន់នាយចុន្ទរួចអាពាធរបស់ព្រះអង្គក៏ចាប់ផ្តើមធ្ងន់ទៅៗតាមលំដាប់ ហើយស្តេចយាងទៅកាន់ក្រុងកុសិនារា។ សូម្បីខណ:ដែលព្រះអង្គកំពុងអាពាធធ្ងន់ក្តី ក៏ព្រះអង្គនៅតែប្រទាននូវឱវាទជាបច្ឆឹមវាចាថា”ម្នាលភិក្ខុទាំងឡាយសង្ខារធម៌ទាំងឡាយមានកិរិយារលត់ទៅជាធម្មតាអ្នកទាំងឡាយចូរញ៉ាំងកិច្ចទាំងឡាយដែលជាប្រយោជន៍របស់ខ្លួននិងប្រយោជន៍អ្នកដ៏ទៃឲ្យ សម្រេចដោយសេចក្តីមិនប្រមាទចុះ”រួច​ហើយ​ព្រះអង្គក៏បរិនិព្វាននៅក្រោមដើមសាលព្រឹក្សទាំង​គូនាក្រុងកុសិនារាក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ។ វិសាខបូជា ថ្ងៃវិសាខបូជា គឺជាថ្ងៃដែលមានសារ:សំខាន់យ៉ាងក្រៃលែងសម្រាប់ពុទ្ធសាសនិកទូទាំងសកលលោក ជាថ្ងៃឈប់សម្រាកពីការងាររបស់មន្រ្តីរាជការក្នុងបណ្តាប្រទេសអ្នកគោរពរាប់អានព្រះពុទ្ធសាសនាជាច្រើននិងជាថ្ងៃសំខាន់របស់ពិភពលោក យោងតាមមតិរួមរបស់ទីប្រជុំអង្ការសហប្រជាជាតិព្រោះជាថ្ងៃដែលមានព្រឹត្តិការណ៍ដ៏ធំ៣ផ្សេង ៗគ្នានិងមានន័យសំខាន់ជាទីបំផុតនៅក្នុងព្រះពុទ្ធសាសនាគឺថ្ងៃប្រសូត ត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដោយហេតុការណ៍ទាំង៣នោះបានកើតឡើងក្នុងថ្ងៃនិងខែជាមួយគ្នាគឺថ្ងៃ ១៥ កើត ខែវិសាខផ្សេងគ្នាតែឆ្នាំគ្នាប៉ុណ្ណោះ។ សម្រាប់ប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនាដទៃទៀតដែរ ជារៀងរាល់ឆ្នាំតែងតែប្រារព្ភកម្មវិធីវិសាខបូជានៅតាមបណ្តាស្ថាប័នរដ្ឋ និងស្ថាប័នផ្សេងៗទៀតជាពិសេសនៅតាមវត្តអារាមនានា ជាក់ស្តែងនៅពុទ្ធស័ករាជ២៥៥៥ ឈានចូល ២៥៥៦នេះ វត្តមណីរតនារាមក្រោមការដឹកនាំរបស់ព្រះតេជគុណវជិរប្បញ្ញោ សាន សុជា ព្រះសង្ឃនិងគណកម្មការអាចារ្យរួមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់បានរៀបចំវិសាខបូជាដោយមានគោលបំណងដូច្នេះ ១. ដើម្បីរក្សានូវវប្បធម៌និងប្រពៃណីដ៏ផូរផង់នេះ ជាកេរ្តិ៍មត៌កសម្រាប់មនុស្សជំនាន់ក្រោយ។ ២. ដើម្បីសាមគ្គីភាពនៅក្នុងសង្គម និងសាមគ្គីភាពរវាង ពុទ្ធសាសនិក ចូលរួមចំណែកក្នុងការកាត់បន្ថយបញ្ហាផ្សេងៗដែលបានកើតឡើងនៅក្នុងសង្គម។ ៣. ដើម្បីផ្សព្វផ្សាយនូវពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធនិងធ្វើឲ្យពុទ្ធបរិស័ទកាន់តែយល់ច្បាស់នូវសារ:សំខាន់របស់វិសាខបូជា។ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.03
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿