Reading Article
Public date : 05, Feb 2023 (19,876 Read)
វីដេអូអត្ថាធិប្បាយអំពីមាឃបូជា

|
មាឃបូជា គឺជាឈ្មោះបុណ្យមួយសម្រាប់ព្រះពុទ្ធសាសនា ប្រារព្ធធ្វើក្នុងថ្ងៃពេញបូណ៌មីខែមាឃ រំឭកដល់ សាវកសន្និបាត ឬ “ការប្រជុំសាវ័ក” នៃព្រះសម្ពុទ្ធ ដែលហៅថា ចាតុរង្គសន្និបាត។ ចាតុរង្គសន្និបាត គឺជា “ការប្រជុំមានអង្គបួន” ដូចជា
១- ថ្ងៃនោះព្រះចន្ទ្រចរចូលដល់មាឃនក្សត្រ (គឺថ្ងៃពេញបូណ៌មីខែមាឃ); ២- ព្រះភិក្ខុសង្ឃចំនួន ១២៥០ អង្គ ឥតបានកំណត់ពេលគ្នាជាមុននោះទេ ក៏ស្រាប់តែមកប្រជុំព្រមគ្នា ក្នុងសំណាក់ព្រះបរមគ្រូ; ៣- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជា ឯហិភិក្ខុដូចគ្នាទាំងអស់ (គឺភិក្ខុដែលបានបំបួសដោយព្រះសម្មាសម្ពុទ្ធ); ៤- ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្ត។ ការប្រជុំមានអង្គ ៤ ដូច្នេះ ក្នុងពុទ្ធសម័យ មានតែម្ដងគត់; ក្នុងវេលានោះ ព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់សម្ដែងឱវាទបាតិមោក្ខ ។ សេចក្តីបន្ថែមមាននៅក្នុងវីដេអូខាងក្រោម ដោយ៥០០០ឆ្នាំ |