Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 39,031
Today
Yesterday 170,805
This Month 689,546
Total ៣៥៧,៥៣៣,៥២០
Flag Counter
Reading Article
Public date : 03, Feb 2023 (52,220 Read)

ឈ្វេងយល់អំពី បុណ្យមាឃបូជា



Audio
 
ឈ្វេងយល់អំពី មាឃបូជា
 
​ថ្ងៃ​បុណ្យ “មាឃ​បូជា” ដែល​ជា​បុណ្យ​ធំ​មួយ នៅក្នុង​ព្រះពុទ្ធសា​ស​នា ។ សូមពុទ្ធបរិស័ទ​ទូទៅ រីក​រាយ និង​សម្អាតចិត្ត​ អនុមោទនា​ទាំង​អស់​គ្នា កុំ​បី​ខាន ។

មាឃបូជា ជាពីធីបុណ្យមួយ​ដែលមានសារៈ​សំខាន់នៅ​ក្នុងពុទ្ធ​សាសនា ដែលរួម​មាន : មាឃបូជា ពិសាខបូជា អា​សាឍ​បូជា និងបុណ្យបវារណា (ចេញវស្សា)។ បុណ្យ​មាឃបូជា​ ប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​​ប្រកាស​បង្កើត ព្រះពុទ្ធ​សាសនាឡើងក្នុងលោក​ នាប្រទេស​ឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥​កើត ខែមាឃ ក្រោយពីការត្រាស់ដឹង របស់ព្រះអង្គ ចំនួន ៩ ខែគត់ ។

ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈ​ជាអង្គការសា​ស​នា​មួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ​ ព្រះ​សម្មាសម្ពុទ្ធ ទ្រង់បាន​ប្រកាសនៅ​គោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់ កាន់​យកជាវិថីជីវិត និងសម្រាប់យក​ទៅ ផ្សព្វផ្សាយ ដល់ជន​ដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។
 
តាម​វចនានុក្រម​សម្តេច​សង្ឃរាជ ​ជួន ណាត “មាឃ​បូជា” គឺជាការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ ។ មាឃបូជា​ គឺជា​ឈ្មោះ​បុណ្យ​មួយ​​សម្រាប់​ព្រះ​ពុទ្ធ​សាសនា ប្រារព្ធ​ធ្វើ​ក្នុង​ថ្ងៃ​ពេញ​​បូណ៌មី​ខែ​មាឃ រំឭក​ដល់​ សាវក​សន្និបាត ឬ “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត។ ចាតុរង្គ​សន្និបាត គឺជា​ “ការ​ប្រជុំ​មាន​អង្គ​បួន” ដូចជា៖ 
 
១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (គឺថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ) 
២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន ១​២៥០ អង្គ​ ឥត​បាន​​កំណត់​ពេល​គ្នា​ជា​មុន​នោះទេ​​ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​គ្រូ​ 
៣- ព្រះ​ភិក្ខុ​សង្ឃ​ទាំង​​​នោះ​សុទ្ធ​តែ​ជា ឯហិ​ភិក្ខុ​ដូច​គ្នា​ទាំងអស់ (គឺ​ភិក្ខុ​ដែល​បាន​បំបួស​ដោយ​ព្រះ​សម្មាសម្ពុទ្ធ) 
៤- ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។ ការ​ប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​​ មាន​តែ​ម្ដង​គត់; ក្នុង​វេលា​នោះ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់បាន​​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ ។












ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jun 2021 (5,049 Read)
ប្រវត្តិសាស្រ្តព្រះពុទ្ធសាសនាក្នុងឥណ្ឌា
Public date : 30, Sep 2023 (55,104 Read)
បុណ្យភ្ជុំបិណ្ឌ
Public date : 02, Dec 2022 (14,185 Read)
ប្រ​វត្តិ​របស់​ឧ​គ្គ​ត​គ​ហ​បតី​ឧ​បាសក​
Public date : 28, Oct 2023 (2,779 Read)
ជីវប្រវត្តិសម្តេចព្រះ​មង្គល​ទេ​ព្វា​ចា​រ្យ​ អ៊ុ​ម ស៊ុម
Public date : 19, Jun 2021 (13,432 Read)
សម្ដេច​ព្រះធម្មលិខិត គណៈមហានិកាយ កែ អ៊ុក
Public date : 16, Feb 2023 (2,880 Read)
ជីវប្រវត្តិ ព្រះធម្មបាលោ ប្រាក់ ឃុន អ្នកប្រាជ្ញភាសាបាលី
Public date : 29, Aug 2022 (18,777 Read)
សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៃ​គណៈ​មហា​និកាយ
Public date : 07, Feb 2014 (14,353 Read)
ពេទ្យ​ជីវ​ក​កោ​មារ​ភច្ច​ឧ​បាសក
Public date : 04, May 2023 (10,208 Read)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).