Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/1302/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (7,994 Read)
នៅ​ក្នុង​ខ្ទម​មួយ​ដ៏​តូច​ប្រក់​ទៅ​ដោយ​ស្បូវ​សែន​ត្រជាក់​រហឹម​និង​មាន​ខ្យល់​បក់​ប៉ះ​ឮ​ក្រោក ៗ នឹង​មាន​សំឡេង​សត្វ​តូច ៗ យំ​ជុំ​វិញ​ផ្ទះ​របស់​ខ្ញុំ ។ ពេល​នោះ​មាន​ភ្លើង​ចង្កៀង​ប្រេង​កាត​ឆេះ​ភ្លឹប​ភ្លែត ៗ នៅ​ជិត​ឪពុក​ខ្ញុំ ស្រាប់​តែ​មាន​សំឡេង​ឪពុក​ខ្ញុំ​ហៅកូន​មក​ថា កូន​មាស​ឪពុក សូម​កូន​មក​អង្គុយ​ទី​នេះ ឪពុក​នឹង​ទូន្មាន​កូន។ កូន​មាន​ឪពុក​ ឪពុក​ធ្លាប់​ជា​អ្នក​នៅ​វត្ត ធ្លាប់​សិក្សា​ព្រះពុទ្ធវចនៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​ហើយ​ឃើញ​ថា មាន​តែ​ព្រះ​ពុទ្ធវចនៈ​នៃ​ព្រះសម្មាសម្ពុទ្ធ​ទេ ទើប​ដឹង​នាំ​ឪពុក​ដើរ​តាម​គន្លង​ល្អ​ ឥឡូវ​ឪពុក​នឹង​នាំ​ព្រះពុទ្ធវចនៈ​នៃ​ព្រះ​ពុទ្ធ​អង្គ​នោះ ប្រាប់​ដល់​កូន។ កូន​មាស​ឪពុក​ ចូរ​កូន​លះបង់​នូវ​កម្មក្កិលេស គឺ​អំពើ​ដ៏សៅហ្មង ៤ ប្រការ​ផង មិន​ធ្វើ​បាប​កម្ម​អំពើ​អាក្រក់ ព្រោះ​ហេតុ​៤យ៉ាង មិន​សេព​នូវ​អបាយ​មុខគឺ​ប្រធាន​នៃ​សេចក្ដី​វិនាស​នៃ​ភោគៈ ៦ យ៉ាង​ផង។ កូន​មាស​ឪពុក​ តើ​កម្មក្កិលេស ៤ យ៉ាង​ដូច​ម្ដេច? គឺ​ការ​សម្លាប់​សត្វ​ ជា​កម្មក្កិលេស​ទី១ ការ​លួច​ទ្រព្យ​គេ​ជា​កម្មក្កិលេស​ទី​២ ការ​ប្រព្រឹត្ត​ខុស​ក្នុង​កាម ជា​កម្មក្កិលេស​ទី​៣ ការ​និយាយ​កុហក ជា​កម្មក្កិលេសទី៤។ កូន​មាស​ឪពុក​ ចូរ​កូន​លះ​បង់​ឲ្យ​បាន​នូវ​កម្មក្កិលេស​ទាំង ៤ ប្រការ​នេះ​ឲ្យ​បាន​ណា!។ កូន​មាស​ឪពុក​កូន​មិន​ត្រូវ​ធ្វើ​បាបកម្ម​ ព្រោះ​ហេតុ ៤ យ៉ាង​ទេ គឺៈ ១- ឆន្ទាគតិ លុះ​អគតិ​ព្រោះ​ស្រលាញ់ ក៏​ធ្វើ​បាបកម្ម ២- ទោសាគតិ លុះ​អគតិ​ព្រោះ​ស្អប់ ក៏​ធ្វើ​បាបកម្ម ៣- មោហោគតិ លុះ​អគតិ​ព្រោះ​ល្ងង់ ក៏​ធ្វើ​បាបកម្ម ៤- ភយាគតិ លុះ​អគតិ​ព្រោះ​ខ្លាច ក៏​ធ្វើ​បាប​កម្ម។ កូន​មាស​ឪពុក កូន​មិន​ត្រូវ​សេព​ធម៌​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស ទ្រព្យ ៦ យ៉ាង​ទេ​គឺ៖ ១- ផឹក​ទឹក​ស្រវឹង ២- ដើរ​លេង​ខុស​កាល​វេលា ៣- ដើរ​មើល​មហោស្រព ៤- ការ​លេង​ល្បែង​ភ្នាល់ ៥- ការ​សេព​គប់​បាប​មិត្រ ៦- ការ​ខ្ជិល​ច្រអូស កូន​មាស​ឪពុក ចូរ​កូន​ដឹង​ថា បុគ្គល​ផឹក​ទឹក​ស្រវឹង​មិន​មែន​នាំ​មក​នូវ​ភាព​ចម្រើន​ទេ គឺ​នាំ​មក​នូវ​ការ​វិនាស​សព្វ​គ្រប់​ប្រការ​រហូត​ដល់​ឃើញ​បច្ចុប្បន្ន កូន​ចូរ​ចង​ចាំ​ថា ទោស​នៃ​ការ​ផឹក​សុរាមាន ៦ ប្រការគឺ៖ ១- វិនាស​ទ្រព្យ​ដែល​ឃើញ​ជាក់​ស្ដែង​ខ្លួន​ឯង ២- កា​រក​ឲ្យ​កើត​ជម្លោះ ៣- ហេតុ​នាំ​ឲ្យ​កើត​រោគគ​ទាំង​ឡាយ ៤- ការ​នាំ​ឲ្យ​ខូច​ឈ្មោះ ៥- ការ​បង្ហាញ​កេរ្តិ៍ខ្មាស ៦- ធ្វើ​ឲ្យ​បញ្ញា​មាន​កម្លាំង​ថយ កូន​មាស​ឪពុក​ ចូរ​កូន​ដឹង​ថា មនុស្ស​ដែល​ដើរ​លេងតាម​ច្រក​ល្ហក​ខុស​កាល​វេលា​(ពេលយប់)​មាន​ទោស​ ៦ ប្រការ​គឺ៖ ១- អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង​រក្សា​ខ្លួន ២- អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង់​រក្សារ​ប្រពន្ធ​កូន ៣- អ្នក​នោះ​ឈ្មោះ​ថា មិន​គ្រប់​គ្រង​រក្សា​ទ្រព្យសសម្បត្តិ ៤- សេចក្ដី​រង្កៀស​តែង​តែ​កើត​មាន​ដល់​កន្លែង​ខ្លួន​ទៅ​ដល់​ ៥- ពាក្យ​មិន​ពិត​តែង​ធ្លាក់​មក​ត្រូវ​បុគ្គល​នោះ ៦- បុគ្គល​នោះ​ឈ្មោះ​ថា បំពេញ​នូវ​ធម៌ជា​ទុក្ខ​ច្រើន​កូន​មាន​ឪពុក​ មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​មើល​ល្បែង​មហោស្រព​មាន​ទោស ៦ យ៉ាង​គឺ៖ ១- របាំ​ក្នុង​ទី​ណា ក៏​ទៅ​ក្នុង​ទី​នោះ ២- ចម្រៀង​ក្នុង​ទី​ណា ក៏​ទៅ​ក្នុង​ទី​នោះ ៣- ការ​ប្រគុំ​ក្នុង​ទីណា ក៏​ទៅ​ក្នុង​ទៅ​នោះ ៤- គេ​ប្រជុំ​រឿង​ព្រេង​ឥតប្រយោជន៍​ក្នុង​ទី​ណា​ក៏​ទៅ​ទី​នោះ ៥- ល្បែង​វាយ​គង​ក្នុង​ទី​ណា ក៏​ទៅក្នង​ទី​នោះ ៦- ល្បែង​វាយ​រនាត​ក្នុង​ទី​ណា ក៏​ទៅក្នង​ទី​នោះ កូន​មាស​ឪពុក​ មនុស្ស​ដែល​ចូល​ចិត្ត​លេង​ល្បែង​ស៊ី​សង រមែងមាន​ទោស ៦ ប្រការ​គឺ៖ ១- បុគ្គល​នោះ​បើ​ឈ្មោះ​គេ រមែង​បាន​ពៀរ ២- បើ​ចាញ់​គេ​តែង​សោក​ស្ដាយ​ទ្រព្យ​សម្បត្តិ ៣- វិនាស​ទ្រព្យ​សម្បត្តិ​ដែល​ឃើញ​ជាក់​ស្ដែងទាន់​ភ្នែក ៤- កាល​ទៅ​សាលា​វិនិច្ឆ័យ​គេ មិន​ជឿ​ស្ដាប់​ពាក្យ ៥- ពួក​មិត្រ​តែង​លះ​បង់​ចោល ៦- ជា​បុគ្គល​ដែល​គេ​មិន​ត្រូវ​ការ​ដណ្ដឹង​ឬ​ឲ្យ​កូន​ស្រីព្រោះ​គេ​គិត​ថា បុរស​បុគ្គល​អ្នក​លេង​ល្បែង​ភ្នាល់​មិន​អាច​ចិញ្ចឹម​ប្រពន្ធ​បាន​ទេ។ កូន​មាស​ឪពុក បុគ្គល​ដែល​ជា​អ្នក​សេព​គប់​បាប​មិត្ត​មាន​ទោស​ ៦ ប្រការ​គឺ៖ ១- ជន​ណា​ជា​អ្នក​លេង​ល្បែង​ភ្នាល់​ ជា​មិត្ត​នោះ​ ២- ជន​អ្នក​លេង​ស្រី ៣- ជន​អ្នក​ផឹក​សុរា ៤- ជន​អ្នក​បោក​ប្រាស​បញ្ឆោត​អ្នក​ដទៃ ៥- ជន​អ្នក​បំបាត់​ប្រវញ្ចន៍​អ្នក​ដទៃ​ក្នុង​ទី​ចំពោះ​មុខ ៦- ជន​អ្នក​ឆក់​ដណ្ដើម​ទ្រព្យ​អ្នក​ដទៃ កូន​មាស​ឪពុក​បុគ្គល​ទាំង​ ៦ ពួក​នេះ តែង​តែ​ជា​មិត្ត​របស់​អ្នក​នោះ​ឯង។ កូន​មាស​ឪពុក បុគ្គល​អ្នក​ខ្ជិល​ច្រអូស​មិន​ធ្វើ​ការងារ​ដោយ​អាង​ហេតុ​ ៦ ប្រការ​គឺ៖ ១- ត្រជាក់​ណាស់ ២- ក្ដៅ​ណាស់ ៣- ល្ងាច​ណាស់ ៤- ព្រឹក​ណាស់ ៥- ឃ្លាន​ណាស់ ៦- ស្រេក​ណាស់ កូន​មាស​ឪពុក​ បុគ្គុល​ដែល​ខ្ជិល​ច្រអូស​យ៉ាង​នេះ មិន​អាច​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​ដែល​មាន​ហើយ ឲ្យ​តាំង​នៅ​បាន​ឡើយ ហើយមិន​អាច​ញ៉ាំង​ទ្រព្យ​មិន​ទាន់​មាន ឲ្យ​មាន​ឡើង​ទេ។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ចិញ្ចឹម​កូន​តាម​គន្លង​ធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1303/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (15,050 Read)
កូន​ត្រូវ​ដឹង​ថាៈ ធម៌​រមែង​រក្សា​ឲ្យ​យើង​មាន​សេចក្តី​សុខ តែ​ធម៌​នឹង​មក​រក្សា យើង​មិន​បាន​ឡើយ បើ​យើង​មិន​ចូល​ទៅ​រក​ធម៌​ទេ​នោះ ប្រៀប​ដូច​ជា​អាហារ នឹង​មក​ឲ្យ​យើង​ឆ្អែត​មិន​បាន​ដោយ​ពិត បើ​យើង​មិន​ទៅ​បរិភោគ​នូវ​អាហារ​នោះ​ៗ​ទេ យ៉ាងណា​មិញ ធម៌​ក៏យ៉ាង​នោះ​ដែរ បើ​យើង​មិន​យក​មក​បដិបត្តិ​ទេ ធម៌​ក៏​ជួ​យ​អ្វី​យើង​មិន​បាន​ឡើយ ដូច្នេះ ក្នុងកាល​ដែល​យើង​នឹង​មាន​នូវ​សេចក្តី​សុខ​សេចក្តី​ចម្រើន​ទៅ​បាន​នោះ ក៏​ព្រោះ​យើង​បាន​បដិបត្តិ​នូវ​ធម៌​ហ្នឹង​ឯង ។ធម៌​ជារបស់​ចាំ​បាច់​ក្រៃ​លែង​ជាង​អាហារ ក្រៃ​លែង​ជាង​ខ្យល់​អាកាស និង​ក្រៃ​លែង​អ្វី​ទាំង​អស់ ព្រោះ​ធម៌​ធ្វើ​ឲ្យ​ជីវិត​យើង​មាន​គុណ​តម្លៃ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ កូន​មាស​ឪពុក រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ
images/articles/1296/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (10,321 Read)
"ទ្រព្យ​សម្បត្តិ​ក្នុង​លោក​នេះ​ស្មើ​ដោយ​វិជ្ជា មិន​មាន​ទាល់​តែ​សោះ"។ ឪពុក​ម្ដាយ​ត្រូវ​តែ​ជា​អ្នក​បណ្ដុះ​ចំណេះ​វិជ្ជាឲ្យ​ដល់​កូន ត្រូវ​ចេះ​ឲ្យ​កូន​រៀន​បាន​ខ្ពស់​មាន​ចំណេះ​វិជ្ជា​លូត​លាស់​អាច​ប្រើ​ការ​បាន។ ធម្មតា​សម្បត្តិ​ក្នុង​លោក​នេះ កូន​អាច​វាយ​អស់​មិន​មាន​សេស​សល់​បាន តែ​ចំពោះ​ចំណេះ​វិជ្ជា​វិញ​កូន​ចាយ​វាយ​យ៉ាង​ណា ក៏​មិនចេះ​អស់ មាន​តែ​រឹង​រឹត​តែ​ចម្រើនឡើងៗ ។ព្រោះ​ហេតុ​នោះ ត្រូវ​តាំង​ចិត្ត​ថា អាត្មា​អញ​នឹង​ផ្ដល់​ចំណេះ​វិជ្ជា​ដល់​កូន អញ​មិន​ត្រូវ​ឲ្យ​កូន​ល្ងង់​ឡើយ។ ឪពុក​ម្ដាយ​ខ្លះ គាត់​មិន​បាន​សិក្សា​រៀន​សូត្រ​មិន​មាន​ចំណេះ​វិជ្ជា​ក្នុង​ខ្លួន គាត់​រកស៊ី​ដោយ​លំបាក មិន​អាច​ចិញ្ចឹម​កូន​ឲ្យ​សុខ​ស្រួល​បាន គាត់​ក៏​គិត​ថា មិន​ឲ្យ​កូន​អញ​លំបាក​ដូច​អញ​ឡើយ ។គាត់​ក៏​ព្យាយាម​ផ្ដល់​ចំណេះ​វិជ្ជា​ដល់​កូន ដោយ​ចំណាយ​លុយ​កាក់​សម្រាប់​រៀន​សូត្រ​តាំង​ពី​បឋម​សិក្សា​ដល់​ថ្នាក់​ខ្ពស់ ហើយ​ឲ្យ​កូន​រៀន​គួរ​ទៀត ខ្លាច​កូន​រៀន​មិន​ទាន់​សិស្ស​ដទៃ។ នេះ​ជា​ទឹក​ចិត្ត​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ត្រូវ​មាន​ចំពោះ​កូន មិន​ត្រូវមើល​ងាយ​ចំណេះ​វិជ្ជា​ថា មិ​ន​មាន​ប្រយោជន៍​ឡើយ។ សព្វ​ថ្ងៃ​បើ​មិន​មាន​ចំណេះ​វិជ្ជា​គ្រប់​គ្រាន់​ទែ មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​បាន​ឡើយ។ អ្នកមាន​ចំណេះ​វិជ្ជា​ខ្ពស់ ធ្វើ​ការងារ​ស្រួល​ចំណែក​យើង​មិន​មាន​ចំណេះ​វិជ្ជា​ត្រូវ​ធ្វើ​ការងារ​លំបាក។ នៅ​ក្នុង​គម្ពី​រ​ព្រះពុទ្ធ​សាសនា​បាន​សម្ដែង​ពី​កំហុស របស់​ឪពុក​ម្ដាយមិន​ផ្ដល់​វិជ្ជា​ដល់​កូន​ថា ៖ក្នុង​ក្រុង​ពារាណសី​មាន​ត្រកូល​មហាសេដ្ឋី​មាន​ទ្រព្យ ៨០ កោដិ គាត់​មាន​កូន​ប្រុស​មួយ​នាក់​ឈ្មោះ​ថា សេដ្ឋី​បុត្រ​ដែល​ជា​កូន​ជា​ទី​គាប់​ចិត្ត​របស់​គាត់។ គ្រា​កូន​នោះ​ធំ​ឡើង​គាត់​គិត​ថា ទ្រព្យ​សម្បត្តិ​របស់​យើង​មាន​ច្រើន​រហូត​ដល់​ ៨០ កោដិ ទោះ​បី​កូន​អញ​ដេក​ចាយ​វាយ​មួយ​ជីវិត​ក៏​មិន​អស់​ដែរ បើ​អ៊ីចឹង​អញ​មិន​ឲ្យ​កូន​រៀន​វិជ្ជា​ផ្សេងៗ​នាំ​ឲ្យ​បាន​ទ្រព្យ​ទេ ឲ្យ​កូន​ដេក​ចាយ​វាយ​ទ្រព្យ​បាន​ហើយ។ សេដ្ឋីបុត្រ​មិន​បាន​រៀន​សូត្រ​អ្វី​ទាំង​អស់ គិត​តែ​ពី​សប្បាយ​រីក​រាយ​ជា​មួយ​តូរ្យ​តន្រ្តី​រាំ​រែក​ជា​មួយ​មិត្ត​ភ័ក្ត្រ​ ច្រៀង​លេង​រៀង​រាល់​ថ្ងៃ។ ក្រោយ​មក​លោក​សេដ្ឋី​និង​ភរិយា​ក៏​លាចាក​លោក​នេះ​ទៅ នៅ​សល់​តែ​សេដ្ឋី​បុត្រ​និង​ភរិយា​របស់​គាត់ ដែល​មិន​ចេះ​ដឹង​ដូច​គ្នា គិត​តែ​ពី​សប្បាយជា​មួយ​មិត្ត​ភ័ក្ត្រ មិន​គិត​រកស៊ី​អ្វីៗ ទេ រហូត​ដល់​គាត់​ចាយ​ទ្រព្យ​សម្បត្តិនោះ​អស់​ពី​ផ្ទះ​ ធ្លាក់​ខ្លួន​ដើរ​សូម​គេ។ ក្រោយ​មក​ចូល​ដៃ​ជើង​ជា​មួយ​ចោរ​ទៅ​លួច​គេ គេ​ចាប់​បាន​ក៏​យក​គាត់​ទៅ​ប្រហារ​ជីវិត ។រឿង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ឪពុក​ម្ដាយ​ជា​អ្នក​ធ្វើ​ឲ្យដល់​កូន​ល្ងង់​ខ្លៅ តែ​គាត់​យល់​ថា គាត់​អាណិត​កូន​ មិន​ចង់​ឲ្យ​កូន​លំបាក ទើប​មិន​ឲ្យ​កូន​រៀន​សូត្រ។ កាល​កូន​ល្ងង់​ខ្លៅ​អា​ស្រ័យយើង​ធ្វេស​ប្រហែស កាល​កូន​ចេះ​អាស្រ័យយើង​ជា​អ្នក​ឈ្លាស។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1295/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (6,452 Read)
ខ្លួន​យើង​ជា​ឪពុក​ម្ដាយ ត្រូវ​ធ្វើ​គម្រូ​ល្អៗ​ដល់​កូន​ដូច​ជា​ខ្លួន​ទាំង​ពីរ​នាក់​ត្រូវ​មាន​សីល​ ៥ ជា​ពុទ្ធ​សាសនិកជន មាន​សម្មាទិដ្ឋិ ចិញ្ចឹម​ឪពុក​ម្ដាយ​របស់​យើង ។ បើ​យើង​ឆ្លាត​នោះ​យើង​ត្រូវ​អញ្ជើញ​ឪពុក​ម្ដាយ​របស់​យើង​មក​នៅ​ជា​មួយ ដើម្បី​ចិញ្ចឹម​ថែរក្សា​គាត់​រៀង​រាល់​ថ្ងៃ ។ ពេល​បាយ​ទឹក រៀប​ចំបាយ​ទឹក​ដាក់​ថាស ជូន​ចំពោះ​គាត់​ដោយ​គោរព មិន​មែន​ធ្វើ​ដើម្បី​ឲ្យ​គេ​សរសើរ ឬ​យក​មុខ​មាត់​នោះ​ទេ គឺ​ត្រូវ​ធ្វើ​ដើម្បី​បុណក្យ​កុសល​ដ៏​ធំធេង​របស់​យើង និង​ដើម្បី​តប​គុណ​ចំពោះ​លោក​ទាំង​ពីរ​ដែល​មាន​ឧបការគុណ​ដ៏​ធំ​ក្រៃលែង មិន​មាន​អ្វី​យក​មក​ប្រៀប​ស្មើ​បាន ហើយ​ទុក​​ជា​គម្រូ​ល្អ​ឲ្យ​ដល់​កូន​យើង​ផង​ដែរ ។ ត្រូវ​ចេះ​ទិញ​កាស្សែត​ធម៌ ឬ វិទ្យុ​ជូន​គាត់ ដើម្បី​ឲ្យ​គាត់​បាន​ស្ដាប់​ធម៌ រៀង​រាល់​ថ្ងៃ ព្រោះ​ថា​គាត់​ចាស់​ហើយ ចូល​ដល់​បច្ឆិម​វ័យ​ហើយ មិន​មាន​ទី​ពឹង​ក្រៅ​ពី​ព្រះ​ធម៌​ឡើយ ។ ពេល​ថ្ងៃ​សីលរៀប​ចំ​ម្ហូប​ម្ហារ​ឲ្យ​គាត់​ទៅ​វត្តវ៉ា សមាទាន​សីល ដើម្បី​បាន​ជា​បុញ្ញនិធិ​ដល់​គាត់​សម្រាប់​ទៅ​បរលោក មិន​ត្រូវ​ខ្ជិល​ច្រអូស​ឬ មើល​ងាយ​មើល​ថោក​គាត់​ជា​ដាច់​ខាត ពេល​គាត់​នៅ​ជា​មួយ​យើង​ឡើយ ។ កាល​យើង​ចេះ​ដឹង​គុណ​ឪពុក​ម្ដាយ​ខ្លួ​នយើង​កូន​នៅ​ជា​មួយ​យើង​តែង​តែ​ឃើញ​ផ្ទាល់​នឹង​ភ្នែក ឮផ្ទាល់​នឹង​ត្រចៀក​ពេល​កូន​ទាំង​អស់​នោះ​ធំ​ឡើង​ នឹង​ត្រូវ​ដឹង​គុណ​យើង​ ដូច​យើង​ដឹង​គុណ​ឪពុក​ម្ដាយ​យើង​យ៉ាង​នោះ​ដែរ ។ តែ​ផ្ទុយ​ទៅ​វិញ​ យើង​មាត់​តូច​មាត់​ធំ​ដាក់​ឪពុក​ម្ដាយ​យើង ប្រើ​ពាក្យ​មិន​ពីរោះ​ចំពោះ​គាត់ កូន​យើង​ឃើញ​គម្រូ​នេះ​នឹង​មិន​ដឹង​គុណ​យើង ដូច​យើង​ធ្វើ​ចំពោះ​ឪពុក​ម្ដាយ​យើង​យ៉ាង​នោះ​ដែរ ។ ពេល​មាន​កម្មវិធី​បុណ្យ​ព្រះ​ពុទ្ធសាសនា មាន​បុណ្យ​ពិសាខបូជា អាសាឡបូជា មាឃបូជា ត្រូវ​នាំ​កូន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​នោះ ហើយ​មិន​ត្រូវ​ឲ្យ​កូន​ដើរ​លេង​ឥត​ប្រយោជន៍​ទេ ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ​សំពះ​ព្រះពុទ្ធរូប នឹង​ព្រះសង្ឃ ហើយ​នាំ​កូន​បូជា​ប្រទីប ចំពោះ​ព្រះ​រតនត្រ័យ ។ កាល​នាំ​កូន​ទៅ​បុណ្យ​នោះ មិន​ត្រូវ​ស្ងៀមៗ​ឥត​ប្រយោជន៍ ត្រូវ​បង្ហាញ​កូន​ពី​បុណ្យ​នីមួយៗ អានិសង្ស​នៃ​បុណ្យ​ ប្រវត្តិ​រឿងរ៉ាវ​របស់​បុណ្យ​ទាំង​នោះ ឬចូល​ទៅ​ក្នុង​ព្រះវិហារ​ឃើញ​គំនូរ​តាម​ជញ្ជាំង​ ត្រូវ​ពន្យល់​ប្រាប់​រឿង​នីមួយៗ ឲ្យ​ច្បាស់​លាស់​ដល់​កូន រហូត​កូន​អាច​ចង​ចាំ​រឿង​នោះ​បាន ចំណុច​នេះ​សំខាន់​ណាស់ អាច​ធ្វើ​ឲ្យ​កូន​យើង​មាន​សម្មាទិដ្ឋិ​ជឿ​បាប​បុណ្យ គុណ​ទោស និង​ជា​អ្នក​មាន​គុណធម៌​ដុះ​ក្នុង​ខ្លួនជាប់​ជា​និស្ស័យ​ជា​មនុស្ស​ល្អ​រហូត​ដល់​ចាស់​ទុំ។ ម្យ៉ាង​ទៀត​ក្នុង​កម្មវិធី​បុណ្យ​ក្នុង​វត្ត​អារាម​ផ្សេងៗ​មានភ្ជុំបិណ្ឌ​ជា​ដើម ត្រូវ​នាំ​កូន​យើង​ទៅ​ចូល​រួម​ផង ដើម្បី​ឲ្យ​កូន​យើង​មាន​និស្ស័យ​ក្នុង​កាល​ធ្វើ​បុណ្យ​ទាន​តទៅ​ខាង​មុខ ក្រោយ​អស់​ពី​យើង​ទៅ និង​ បាន​ជួយ​ថែរក្សា​ទនៀមទម្លាប់​ខ្មែរ​យើង។ តំណតទៅ​ខាង​មុខ​កូន​នឹង​ធ្លាប់​ធ្វើ​បុណ្យ​ទាន​តាម​ឪពុក​ម្ដាយ​ពី​មុន គេ​នឹង​ជា​អ្នក​រួម​ចំណែក​ជួយ​ព្រះពុទ្ធ​សាសនា​ឲ្យ​ស្ថិត​ស្ថេរ​ចីរកាល​អស់​កាល​យូអង្វែង។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1293/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (25,819 Read)
ឪពុក​ម្ដាយ​ខ្លះ​មិន​ដឹង​ខ្លួន​ថា ខ្លួន​ជា​អ្នក​បង្រៀន​កូន​ឲ្យ​ខ្ជិល​ទេ តែ​ត្រឡប់​ជា​បន្ទោស​កូន​ទៅ​វិញ​ថា វា​ខ្ជិល​​​ខ្លាំង​ណាស់ ។ ឪពុក​ម្ដាយ​ត្រូវ​ដឹង​ថា កាល​កូន​អាយុ​បាន​៥​ឆ្នាំ ទៅ ៨ ឆ្នាំ កូន​អាច​ធ្វើ​ការងារ​បាន​ខ្លះ​ដូច​ជា លាង​ចាន បោស​ផ្ទះ ជូតឥដ្ឋ ជូតឡាន ឬ ម៉ូតូ កង់ ជាដើម ការងារ​នេះ​សុទ្ធ​តែ​ជា​ការងារ​ដែល​កូន​នៅ​តូច​តែ​អាច​ធ្វើ​បាន។ យើង​ត្រូវ​ចេះ​ប្រើ​កូន​ឲ្យ​ធ្វើ​មិន​ត្រូវ​ឲ្យ​កូន​ជាប់​និស្ស័យ​ខ្ជិល​ទេ​ជួន​កាល​យើង​គិត​ថា​អាណិត​កូន តែ​យើង​ត្រូវ​ដឹង​ថា​ ពេល​នោះ​កំពុង​បង្រៀន​កូន​ឲ្យ​ខ្ជិល​ហើយ មិន​មែន​ជា​ការ​អាណិត​កូន​ទេ។ ដូច​កូន​លេង​របស់​វា​ដាក់​ចោល​យើង​ទៅ​រើស​មក ឬ ប្រើ​អ្នក​ដទៃ​ឲ្យ​រើស​ជំនួស​មាន​អ្នក​បម្រើ​ជា​ដើម នេះ​សុទ្ធ​តែ​បង្រៀន​កូន​ឲ្យ​ខ្ជិល​ដែរ ។ ថ្ងៃ​ក្រោយ​កូន​អាង​អ្នក​ដទៃ​រើស​យក​ទុក​ឲ្យ កូន​មិន​ខ្ចី​រើស​យក​ទុក​រហូត​អាច​ជា​អ្នក​ខ្ជិល​ច្រអូស ។ ដូច​ជា​ពេល​លាង​ចាន គួរ​ប្រើ​កូន​ឲ្យ​លាង​មិន​ត្រូវ​ឲ្យ​កូន​ទៅ​មើល​ទូរទស្សន៍ ស្ដាប់​មាញ៉េ ឬ​ដើរ​លេង​ទេ ។ បើ​យើង​ធ្វើ​ខ្លួន​ឯង​វា​ជា​ការ​បង្រៀន​កូន​ឲ្យ​ខ្ជិល កូន​នៅ​ក្មេង​ពី ៥ ឆ្នាំ ទៅ ១៦​ ឆ្នាំ កូន​នៅ​ស្ដាប់​តាម​បង្គប់​អាច​បង្រៀន​កូន​ឲ្យ​ឧស្សាហ៍​ព្យាយាម​បាន។ ពេល​រៀន​សូត្រ ត្រូវ​ឲ្យ​កូន​រៀន​បាន​ទៀង​ទាត់​នូវ​មេរៀន ដែល​កូន​យក​មក​ពី​សាលា ឬ​ត្រូវ​មើល​មេរៀន​ សម្រាប់​ ថ្ងៃ​ស្អែក​ទៀត។ មិន​ត្រូវ​ឲ្យ​កូន​មើល​ទូរទស្សន៍​ក្នុង​ពេល​កំពុង​រៀន​នោះ​ទេ តែ​គួរ​ចែក​ការ​មើល​ឲ្យ​បាន​ដល់​កូន មិន​មែន​ហាម​ដាច់​ខាត​មិន​ឲ្យ កូន​មើល​នោះ​ទេ តែ​ត្រូវ​មើល​ឲ្យ​មាន​របៀប។ ពេល​ព្រឹក​គួរដាស់​កូន​ឲ្យ​ក្រោក​ពី​ម៉ោង ៥ ហើយ​ឲ្យ​កូន​រៀន​ហាត់​ប្រាណ​ពត់​ខ្លួន ឲ្យ​សរសៃ​និង​ឈាម​ដើរ​បាន​ស្រួល បើ​ធ្វើ​យ៉ាង​នេះ ជា​ការ​បង្រៀន​កូន​មិន​ទ្រមក់។ បន្ទាប់​មក​ឲ្យ​កូន​ដុស​ធ្មេញ​នឹង​ច្រាស​ទន់​ល្អ កុំ​ឲ្យ​ខូច​ធ្មេញ​កូន និង​ងូត​ទឹក​ស្លៀក​ពាក់​ខោ​អាវ​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ហើយ​ទៅ​សាលា​រៀន​ទាន់​ពេលវេលា។ បើ​កកូន​ក្រោក​ពេល​ម៉ោង​ ៦ ទម្រាំ​ដុស​ធ្មេញ ងូត​ទឹក​ស្លៀកពាក់ ទទួល​ទាន​អាហារ​ធ្វើ​ឲ្យ​កូន​ទៅ​សាលា​ទាំង​តក់​ក្រហល់​ភ្លេច​មុខ ភ្លេច​ក្រោយ នាំ​ឲ្យ​មាន​បញ្ញា​ស្មារតី​មិន​ល្អ។ ព្រោះ​ហេតុ​នោះ ត្រូវ​បង្រៀន​កូន​ឲ្យ​ធ្លាប់​ក្រោក​ពី​ព្រឹក​តាំង​ពី​នៅ​តូច ជាប់​និស្ស័យ​ដល់​ធំ​ឡើង មិន​ហត់​នឿយ​ការ​ទូន្មាន។ កាល​កូនមក​ពី​សាលា​ភ្លាម មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​បាយ​ទាំង​តក់​ក្រហល់​ទេ ត្រូវ​ដោះ​សម្លៀក​បំពាក់​រៀន​ចេញ​ហើយ​ឲ្យ​កូន​លាង​ដៃ​ឲ្យ​ស្អាត​ឬ​ងូត​ទឹក​ចេញ ត្រូវ​មាន​សាប៊ូ​សម្រាប់​ដុស​លាង​ដៃ ដុស​ខ្លួន​ឲ្យ​ស្អាត សម្រាក​បន្តិច​ទើប​ឲ្យ​ញ៉ាំ ត្រូវ​ឲ្យ​កូន​មាន​អនាម័យ ដើម្បី​ថែរក្សា​សុខភាព​ឲ្យ​រឹង​មាំ​ល្អ។ ការ​ងារ​ទាំង​នេះ បើ​យើង​មិន​ប្រាប់​ មិន​បង្គាប់​បញ្ជា​ទេ កូន​នៅ​តូច​វា​មិន​ដឹង​ឡើយ។ យើង​កុំ​ចាំ​ឲ្យ​កូន​ចេះ​ខ្លួន​ឯង​ឡើយ​ យើង​ត្រូវ​ដឹង​ថា កូន​នៅ​តូច​ធ្វើ​អ្វី​ទៅ​តាម​ឪពុក​ម្ដាយ​ជា​អ្នកបង្គាប់​បញ្ជា បើ​យើង​ចេះ​តែ​បណ្ដែត​បណ្ដោយ​ទៅ កូន​អាច​ទៅ​ជា​មនុស្ស​ខ្ជិល​មិន​ខាន ទាំង​អស់​នេះ​យើង​ត្រូវ​ដឹង​ថា វា​ជា​ភារៈ​របស់​យើង​ជា​ឪពុក​ម្ដាយ​តែ​ម្យ៉ាង ដែល​យើង​ជា​គ្រូ​បា​អាចារ្យ​ខាង​ដើម​របស់​កូន។ កូន​អាច​ទៅ​ជា​មនុស្ស​ឧស្សាហ៍​មាន​ព្យាយាម​គ្រប់​ពេល​វាលា ក៏​ដោយ​សារ​យើង​ជា​ឪពុក​ម្ដាយ​ព្រោះ​ហេតុ​នោះ កាល​កូន​យើង​រៀន​ក្នុង​ថ្នាក់​ជាប់​លេខ​១ យើង​ត្រូវ​ឲ្យ​រង្វាន់​ដល់​កូន ដើម្បី​ឲ្យ​កូន​មាន​ទឹក​ចិត្ត​ព្យាយាម​រៀន​សូត្រ មិន​ខ្ជិល​ច្រអូស រហូត​អាច​ជា​ទី​ពឹង​របស់​យើង​ទៅក្នុង​អនាគត។ កាល​ជីដូន​ជីតា​មក​ផ្ទះ​ឬ​ញាតិ​មិត្ត ភ្ញៀវ​មក​ត្រូវ​ឲ្យ​កូន​ចេះ​ជំរាប​សួរ លើកដៃ​សំពះ ទៅ​យក​ទឹក​មកជូន ហើយ​ជៀស​ចេញ​ទៅ​អង្គុយ​ឆ្ងាយ មិន​ត្រូវ​ឲ្យ​មក​អង្គុយ​និយាយ​ចរចា​នាំ​ភ្ញៀវ​ធុញ​ទេ។ ត្រូវ​បង្រៀន​ឲ្យ​ចេះ​និយាយ​តិចៗ ឲ្យ​ចេះ​ថែរក្សា​ភាព​ស្ងប់​ស្ងៀម មិន​ត្រូវ​ឲ្យ​ប្រលែង​គ្នា​នៅ​មុខ​ភ្ញៀវ​ឡើយនេះ​សុទ្ធ​តែ​ជា​ដំបូន្មាន​ត្រូវ​ទូន្មាន​កូន​ទាំង​អស់ មិន​ត្រូវ​ឲ្យ​កូន​ចេះ​ដោយ​ខ្លួន​ឯង​នោះ​ទេ។ យើង​ជា​ឪពុក​ម្ដាយ​ត្រូវ​បង្រៀន​កូន​ឲ្យ​ចេះ ដើម្បី​ថែរក្សា​ពូជ​ពង្ស​វង្ស​ត្រូកូល​ឲ្យ​បាន​ល្អ ។ម្យ៉ាង​ទៀត សូម​កុំ​បង្រៀន​កូន​ឲ្យ​ខូច​ឲ្យ​សោះ ដូច​ជា​កាល​កូន​នៅ​តូច​ បង្រៀន​កូន​ឲ្យ​ចេះ​ជេ ឪពុក​ម្ដាយ​ទៅ​វិញ​ទៅ​មក ពេល​កូន​ចេះ​ជេ​នាំ​គ្នា​សើច​រអឹក​ថា កូន​ឆ្លាត តែ​ខ្លួន​មិន​​ដឹង​ថា បង្រៀន​កូន​ឲ្យ​ខូច​ទេ រហូត​ដល់​កូន​ជាប់​និស្ស័យ​ពូកែ​ជេរ​អ្នក​ដទៃ។ ពេល​កូន​ចេះ​ជេរ​ខ្លួន​ថា កូន​រៀន​ពី​ណាចេះ​ជេ​ តាម​ពិត​ខ្លួន​ជា​អ្នក​បង្រៀន ហើយ​ត្រូវ​បន្ទោស​កូន​ នេះ​ជា​កំហុស​របស់​យើង ដោយ​យើង​មិន​ដឹង​ខ្លួន។ កាល​កូន​នៅ​តូច​មាន​ដៃ​ជើង​ទៅ​លួច​របស់​គេ ដូច​ផ្លែ​ឈើ​ជា​ដើម យើង​មិន​ហាម​ឃាត់​កូន​ទេ ថែម​ទាំង​សប្បយា​ជា​មួយ​កូន​ទៀត រហូត​កូន​ក្លាយ​ជា​អ្នក​ពូកែ​លួច​មាន​ឈ្មោះ​ថា ចោរ ធ្វើ​ឲ្យ​យើង​អ័ព្ទ​មុខ​កិត្តិយស នេះ​ដោយ​សារ​យើង​ជា​អ្នក​បង្រៀន​ឲ្យ​កូន​ខូច។ កាល​បណ្ដោយ​ចិត្ត​កូន​ខ្លាំង​ពេក ធ្វើ​ឲ្យ​ពួក​គេ​ភ្លេច​រាល់​ទង្វើ​ដែល​គេ​បាន​ធ្វើ នឹង​ភាព​ប្រមាទ​ចំពោះ​កិច្ចការ​ដែល​កូន​បាន​ធ្វើ​តាំង​ពី​តូច​ ធ្វើ​ឲ្យ​ជា​ទម្លាប់​មួយ​ដោយ​ទម្រើស​ចិត្ត​កូន​នឹង​មាន​ភាព​រឹង​រួស មិន​យល់​ពី​ចិត្ត​អ្នក​ដទៃ​រហូត​ដល់​ធំ​ពេញ​វ័យ​នៅ​តែ​មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​អ្នក​ដទៃ ដោយ​សារ​តែ​ឪពុក​ម្ដាយ មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភាព​ទម្រើស​កូន និង​ភាព​ស្រលាញ់​កូន​ខ្លាំង​ពេក ដោយ​មាន​មោហៈ​មក​បិទ​បាំង​មិន​យល់​ភាព​ខុស​ឆ្គង​នៃ​កូន​របស់​ខ្លួន បែរ​ជា​ទៅ​ចោទ​អ្នក​ដទៃ​ថា​ មក​នាំ​កូន​របស់​ខ្លួន​ខូច​ទៅ​វិញ។ ភាព​ទម្រើស​និងការ​ទម្រុន​ចិត្ត​កូន​បែប​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កូន​របស់​ខ្លួន​ប្រែ​ក្លាយ​ទៅ​ជា​មនុស្ស​ពាល គ្មាន​សីលធម៌ គ្មាន​ការ​ពិចារណា​ខ្ពង់​ខ្ពស់​នឹង​ប្រកប​ដោយ​ទោសៈ​គឺ​ការ​ខឹង​នេះ​ឯង ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​អំពើ​វាយ​ដំ ទាត់​ធាក់ ធ្វើ​ឲ្យ​គ្មាន​សេចក្ដី​សុខ​ក្នុង​រង្វង់​គ្រួសារ។ ដោយ​ការ​មិន​ស្ដាប់​បង្គាប់​នោះ​ឯង បណ្ដាល​ឲ្យ​គ្រួសារ​ទាំង​មូល មាន​ការ​មិន​សប្បាយ​ចិត្ត​ លំបាក​ក្នុង​ចិត្ត​ជា​ពិសេស​នោះ គឺ​ឪពុក​ម្ដាយ​តែ​ម្ដង ដែល​ជា​អ្នក​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង ហើយ​អាច​ធ្វើ​ឲ្យ​មាន​ជម្ងឺ​មក​យាយី​រាង​កាយ ខូច​សុខ​ភាព​នឹង​ធ្វើ​ឲ្យ​បាត់​នូវ​ផល​ប្រយោជន៍​មួយ​ចំនួន​ដូច​ជា ការ​ព្យាបាល​ជម្ងឺ ឬ សង​នូវ​សំណង​អន្តរាយ​ដែល​បណ្ដាល​មក​ពី​កូន​ខូច។ ធម្មតា​ឪពុក​ម្ដាយ​ តែង​តែ​ដឹង​នូវ​ចំណង់​ចំណូល​ចិត្ត​របស់​កូន​ខ្លួណ គ្រាន់​តែ​តិច​ឬ​ច្រើន​តែ​ប៉ុណ្ណោះ ទៅ​តាម​ការ​សង្កេត​ពិនិត្យ​ហើយ​បន្ថែម​ពី​នេះ យើង​អាច​ដឹង​នូវ​អត្តចរិត​របស់​កូន​បង្កើត​ទៀត​ផង​ រួម​ទាំង​ការ​បង្រៀន​ផ្សេងៗ ដើម្បី​ឲ្យ​កូន​មាន​ចំណេះ​ចេះ​ដឹង​ក្នុង​ការងារ​ជីវិត​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​ការ​ដឹង​អំពី​ចិត្ត​របស់របស់​កូន​គឺ​មាន​លក្ខណៈ​ផ្សេង​ៗ ទៅ​តាម​ឪពុក​ម្ដាយ ដូច​ជា​មាន​ឪពុក​ម្ដាយ​ខ្លះ​បាន​បង្ហាញ​អាកប្បកិរិយា ឲ្យ​កូន​របស់​ខ្លួន​ដឹង​ថា​ ឪពុក​ម្ដាយ​ពិត​ជា​ស្រលាញ់​កូន ទោះ​ជា​កូន​ចង់​បាន​អ្វី​ក៏​រក​មក​ឲ្យ​ទាល់​តែ​បាន ចំណែក​ឪពុក​ម្ដាយ​ខ្លះ​ទៀត មិន​បាន​បង្ហាញ​នូវ​អាកប្បកិរិយា​ឲ្យ​កូន​របស់​ខ្លួន​បាន​ដឹង​ទេ តែ​ខ្លួន​ពិត​ជា​ស្រលាញ់​កូន​ខ្លាំង​ជា​អ្នក​ដទៃ​មែន។ ដោយ​សារ​តែ​ឪពុក​ម្ដាយ​ខ្លះ​គិត​ថា​ការ​បង្ហាញ​ទឹក​ចិត្ត​ឲ្យ​កូន​របស់​ខ្លួន​បាន​ដឹង​នោះ ប្រាកដ​ជា​កូន​នោះ ប្រមាថ​មើល​ងាយ​ជា​មិន​ខាន ហេតុ​នេះ​ហើយ ទើប​ឪពុក​ម្ដាយ​ទាំង​នោះ​បាន​លាក់​បាំង​ចិត្ត​ដ៏​ទន់​ភ្លន់ ប្រកប​ដោយ​ក្ដី​ស្រឡាញ់​ ចិត្ត​មេត្តា អាណិត​អាសូរ ដល់​កូន​នៅ​តែ​ក្នុង​ចិត្ត​ កប់​ក្នុង​ហឬទ័យ ទោះ​ជា​ពេលខ្លះ​បាន បញ្ចេញ​នូវ​អាកប្បកិរិយាមិន​ស្រលាញ់​ក៏​ដោយ តែ​ព្រោះ​ព្រោះ​ចង់​ឲ្យ​កូន​របស់​ខ្លួន​បាន​ល្អ ដើម្បី​ឲ្យ​កូន​ចេះ​កែប្រែ​រាល់​ទង្វើ​ដែល​មិន​សមរម្យ។ ផ្ទុយ​ទៅ​វិញ កូន​ខ្លះ​បែរ​ជា​មិន​យល់​ពី​បំណង​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​ ហើយ​បន្ថែម​នូវ​សេចក្ដី​លំបាក​នោះ​មក​ដល់​ឪពុក​ម្ដាយ។ កូន​នោះ​ចេះ​តែ​ថា​ ឪពុក​ម្ដាយ​មិន​ស្រលាញ់​ខ្លួន​ មិន​យក​ចិត្ត ទុក​ដាក់​លើ​ខ្លួន​ ចចេស​ចចើង​មិន​គោរព​ឪពុក​ម្ដាយ​ ជា​អ្នក​មាន​គុណលើ​ខ្លួន ពេល​ខ្លះ​កូន​ទាំង​នោះ ភ្លេច​ថា អ្នក​ដែល​បង្កើត​ខ្លួនជា​អ្នក​ណា បែរ​ជា​លើក​តម្កើន​អ្នក​ដទៃ​ជាង​ឪពុក​ម្ដាយ​ខ្លួន។ ឪពុក​ម្ដាយ​គ្រប់​រូប​សុទ្ធ​តែ​មាន​ព្រហ្ម​វិហារ​ធម៍ ៤ យ៉ាង​គឺ៖ ១- មេត្តា សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​គេ​បាន​សុខ ២- ករុណា សេចក្ដី​អាណិត​គិត​នឹង​ជួយ​ឲ្យ​គេ​រួច​ចាក​ទុក្ខ ៣- មុទិតា សេចក្ដី​ត្រេកអរ​តាម​ក្នុង​វេលា​ដែល​គេ​បាន​ល្អ ៤- ឧបេក្ខា សេចក្ដី​តាំង​ចិត្ត​ជា​កណ្ដាល មិន​សោមនស្ស​ មិន​ទោមនស្ស​ក្នុង​វេលា​ ដែល​គេ​បាន​សេចក្ដី​សុខ និង វិបត្តិ ដោយ​សារ​តែ​ឪពុក​ម្ដាយ មាន​ព្រហ្មវិហារធម៌​បែប​នេះ​ហើយ​ទើប​បាន​ជា​ មិន​មាន​អ្វី​មក​ផ្ទឹម​នឹង​គុណ​ដ៏​ធំ​ធេង​បាន។ ដកស្រង់ចេញពីសៀវភៅ ចិញ្ចឹមកូនតាមគន្លងធម៌ ដោយ​៥០០០​ឆ្នាំ
images/articles/1290/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (30,471 Read)
ការ​ស្តាប់​ធម៌ កូន​ជា​ទី​ស្រឡាញ់ កូន​ត្រូវ​សិក្សា​នូវ​ចំនុច​នៃ​ការ​ស្តាប់​ធម៌​ទាំង​២​នេះ​គឺ ១. ព្រះ​ពុទ្ធ​ដីកា​នៅ​ក្នុង​ព្រះ​ត្រៃ​បិដក​ បើ​បាន​អាន​ដូច​បាន​គាល់​ព្រះ​សម្មាសម្ពុទ្ធ​ផ្ទាល់​ព្រះ​អង្គ ។ ២. ត្រូវ​តែ​មាន​ទទួល​យក​ព្រះ​ពុទ្ធោវាទ​ក្នុង​មួយ​ថ្ងៃ​ៗ​កុំ​ខាន​ឲ្យ​សោះ ។
images/articles/1291/Untitled-1-Recovered.jpg
Public date : 28, Jul 2019 (24,260 Read)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥ សូម​បញ្ជាក់​ដល់​ឪពុកម្ដាយ ដែល​មាន​កូន​បាប​ផង​ថា យើង​មិន​ត្រូវ​ធ្វើ​អ្វី​ជា​អំពើ​អាក្រក់​ឲ្យ​ដល់​កូន​នោះ​ឡើយ វា​អាច​ទៅ​ជា​រឿង​គុំគួន​ចំពោះ​យើង​កាន់​តែ​ខ្លាំង​ឡើង។ ដូច​ជា​វាយ​ដំច្រំធាក់ ប្រើ​អំពើ​ហិង្សា​ទប់​ទល់​ជា​មួយ​កូន​នោះ វា​ទៅ​ជា​រឿង​មួយ​ដែល​ខុស​ពី​ធម៌ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ឲ្យ​ហយើង​មាន​ខន្តិធម៌មេត្តា​ធម៌​ចំពោះ​សព្វ​សត្វ។ តែ​ខ្លួន​យើង​ត្រូវ​បណ្ដុះ​គុណធម៌​
images/articles/582/Untitled-1.jpg
Public date : 28, Jul 2019 (22,284 Read)
ជីវិតស្តុកលោក ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀបសាកសពទៅនឹងអង្កត់ឧស ដែលនៅក្នុង ព្រៃ ដោយសេចក្ដីថា អង្កត់ឧសជាវត្ថុមិនមានប្រយោជន៏
images/articles/596/Untitled-1.jpg
Public date : 28, Jul 2019 (25,500 Read)
ភាពងងឹតអន្ធការ មិនមែនជារបស់ដែលអ្នកណាម្នាក់បង្កើតមកទេ ជារបស់​ដែល​ធម្មតាប្រចាំលោកនេះឲ្យតែទីណាខ្វះពន្លឺ
images/articles/659/Untitled-1.jpg
Public date : 27, Jul 2019 (22,379 Read)
" ទោះ​មាន​ទ្រព្យ​ប៉ុណ្ណា​ បើ​ក្នុង​ចិត្ត​មិន​ចេះ​គ្រប់​គ្រាន់​ទេ​ ឈ្មោះ​ថា​ នៅ​ក្រ​រហាម​ជា​និច្ច "។ សេច​ក្តី​សុខ​របស់​យើង​អ្នក​គ្រប់​គ្រង​ផ្ទះ​មាន​ ៤​ ប្រការ​ដែល​ព្រះសម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្តែង​ ហើយ​យើង​ត្រូវតែធ្វើឲ្យ​បាន​គឺ៖ ១. អត្ថិ​សុខ​ សុខ​កើត​អំ​ពី​ការ​មាន​ទ្រ​ព្យ​ ២. ភោគ​សុខ​ សុខ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ៣. អនណសុខ​ សុខ​មិន​ជំពាក់​បំណុល​គេ​ ៤. អនវជ្ជ​សុខ​ សុខ​ការងា​រ​ប្រាស​ចាក​ទោស​។ នេះ​ជា​សេច​ក្តី​សុខ​ ៤​ប្រការ​ សម្រាប់​យើង​ជាគ្រហស្ថ​ដែល​ព្រះ​សម្ពុទ្ធទ្រង់​ជា​សព្វ​ញ្ញូ​ ទ្រង់​ជា្រប​ច្បាស់​នូវ​សច្ច​ធម៌​ ប្រកាស​សម្តែង​ជា​ប្រយោ​ជន៍​ដល់​យើង​ មាន​អធិប្បាយ​ថា​៖ អតិ្ថសុខ បានសេចក្តី​ថា​ យើង​ជា​អ្នក​នៅ​គ្រប់​គ្រង​ផ្ទះ​ ការ​មាន​ទ្រព្យ​ចាត់​ជា​សេចក្តី​សុខ​មួយ​យ៉ាង​សំខាន់​ ដែល​មនុស្ស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​ គ្រប់​ពេល​វេលា​ បើ​មិន​មាន​ទ្រព្យ​ហើយ​ សេចក្តី​សុខ​ក៏​គ្មាន​ដែរ​ តែ​ក៏គប្បី​យល់​ដែរ​ថា​ ការ​បាន​ទ្រព្យ​នោះ​មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឬ​ ដោយ​លួច​ ប្លន់​ ឆក់​ដណ្តើម​ កេង​ប្រវ័ញ្ច​នោះ​ទេ​ ត្រូវ​តែ​ព្យាយាម​ពោល​គឺ​សេចក្តី​ខ្នះ​ខ្នែង​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​មាន​ជំនាញ​ក្នុងការ​ងារ​រកស៊ី​គ្រប់​មុខ​ ឬ​មានរបរ​ណា​មួយ​ដែល​សមត្ថភា​ព​យើង​អាច​ធ្វើ​បាន​ ហើយ​ទ្រព្យ​នោះឯង​ យើង​តែង​បាន​មក​ដោយ​ធម៌​សុច​រិត​ទៀង​ត្រង់​ ធ្វើ​ឲ្យ​យើង​មាន​សុខ​សោមនស្ស​ថា ទ្រព្យ​ទាំងឡាយ​ ដែល​បាន​មក​ដោយ​សេចក្តី​ព្យាយាម​របស់​យើង​ ជា​ទ្រព្យ​ប្រកប​ដោយ​ធម៌​ បាន​មក​ដោយ​ធម៌​ របស់​អត្មា​អញ​ មិន​មែន​បាន​មក​ដោយ​ទុច្ចរិត​នោះ​ទេ​ នេះ​ហៅថា​ អត្ថិសុខ ។ ភោគសុខ​ មាន​ន័យ​ថា​ សុខ​កើត​ពី​ការ​ចេះ​ប្រើ​ប្រាស់​ចាយ​វាយ​ទ្រព្យ​ ដែល​ខ្លួន​រក​បាន​មក​នោះ​ ត្រូវ​បែង​ចែក​ទៅ​ក្នុង​ផ្លូវ​ជា​កុសល​ដូ​ច​ចិញ្ចឹម​មាតា​បិតា​ បុត្រ​ភរិយា​ ទាសា​ទាសី​ កម្មករ​ដែល​រួម​រស់​ក្នុង​បន្ទុក​របស់​ខ្លួន​ ឲ្យ​មាន​សេចក្តី​សុខ​ ព្រោះ​អាស្រ័យ​ទ្រព្យ​ដែល​ខ្លូន​មាន​នោះ​ ។​ ម៉្យាង​ទៀត​ ចេះ​ចែក​ធ្វើ​បុណ្យ​​ ។​ ត្រូវ​ចៀសវាង​យ៉ាង​ដាច់ខាត​ នូ​វ​ការ​ប្រើ​ប្រាស់​ទ្រព្យ​ក្នុង​ផ្លូវ​ខុស​គឺ​ ចំណាយ​ទៅ​លើ​ស្រី​ ស្រា​ ល្បែង​ ជា​អំពើ​អបាយ​មុខ​ នាំ​ឲ្យ​វិនាស​ទ្រព្យ​សម្បត្តិ​ ។ អនណសុខ​ ជា​សេចក្តីថា​ សុខ​កើត​ពី​ការ​មិន​ជាប់​ជំពាក់​បំណុល​គេ​ ធម្មតា​អ្នក​ជាប់​បំណុល​គេ​ ទោះ​តិច​ក្តី​ច្រើន​ក្តី​តែង​មាន​សេចក្តី​ទុក្ខ​ព្រួយ​ខ្លាច​ក្នុង​ចិត្ត​ជានិច្ច​ ក្រែង​ម្ចាស់​បំណុល​គេ​មក​តឿន​ទារ​ ។​ ឯ​អ្នក​មិន​ជាប់​បំណុល​នេះ​ តែ​មាន​សេចក្តី​សុខ​សោមនស្ស​ដូច្នេះ​ថា​ អាត្មា​អញ​មិន​ជំពាក់​បំណុល​ ទោះ​តិច​ក្តី​ច្រើន​ក្តី​ របស់​បុគ្គល​ណា​មួយ​ឡើយ​ នេះ​ហៅ​ថា​ អនណសុខ​​ ។ អនវជ្ជសុខ មាន​ន័យ​ថា​ សុខ​កើត​ពី​ការងារ​ប្រាស​ចាក​ទោស​ រាល់​ការងារ​ដែល​យើង​ប្រកប​ក្នុង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​សព្វ​ថ្ងៃ​ មាន​ការងារ​ខ្លះ​អាច​ផ្តល់​ទោស​កំហុស​ដល់​អ្នក​ធ្វើ​ដូច​ជា​ត្រូវ​ចូល​គុក​ ជាប់​ច្រវាក់​ និង​ត្រូវ​គេ​ដាក់​ទោស​ទណ្ឌកម្ម​ផ្សេងៗ​ ផល​ទាំងអស់​នេះ​ បណ្តាល​មក​ពី​ការងារ​មិន​សុចរិត​ ។​ បុគ្គល​អ្នក​ប្រាថ្នា​សេចក្តីសុខ​ ត្រូវ​វៀរចាក​ ការ​សម្លាប់​ ការលួច​ ឆក់​ ប្លន់​ កា​រ​ប្រព្រឹត្តខុស​ក្នុង​កាម​ និយាយ​ពាក្យកុហក​ ផឹក​ទឹក​ស្រវឹង​ ហើយ​បែរ​មក​ប្រកប​ធម៌​ល្អ​ មាន​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​និង​សត្វ​ទូ​ទៅ​ រកស៊ី​ក្នុង​ផ្លូវ​សុចរិត​ ត្រេកអរ​តែនឹង​ភរិយា​របស់​ខ្លួន​ មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​នឹង​គ្នា​ចម្រើន​សតិ​វៀរ​ចាក​គ្រឿង​ស្រវឹង​ និង​ការងា​រ​ឲ្យ​ស្អាត​ដោយ​កាយ​ ដោយ​វាចា​ ដោយ​ចិត្ត​ ការ​ពិចារ​ណា​ឃើ​ញអំពើ​ដែល​ខ្លូន​ធ្វើ​សុទ្ធ​តែ​ល្អ​ ដូច្នេះ​ចិត្ត​ក៏​រមែង​ត្រេក​អរ​រីករាយ​អ្នក​ដទៃ​ក៏​រាប់​អាន​ស្រឡា​ញ់​ចូលចិត្ត​ សេចក្តីសុខ​សោមនស្ស​ក៏​កើ​ត​ឡើង​ព្រោះ​ការងារ​មិន​មាន​ទោស​យ៉ាង​នេះ​ ។ ​ យើង​ជា​អ្នក​ស្រឡាញ់​កិត្តិយស​កេរ្តិ៍ឈ្មោះ​ យើង​ត្រូវ​តែ​ជា​អ្នក​មាន​កាយ​កម្ម​សុចរិត​ វចីកម្មសុចរិត​ មនោកម្ម​សុចរិត​ ។ នៅ​ក្នុង​អដ្ឋ​កថា មនោរថបូរណី អដ្ឋកថាចារ្យ​សម្តែង​ថា​ សុខ​បី​ខាង​ដើម​មិន​បាន​ចម្រៀក​ទី​១៦​ នៃ​សុខ​ ដែល​កើត​អំពី​ការងារ​ប្រាស​ចាក​ទោស​ឡើយ​ ។​ ព្រោះ​ហេតុ​នេះ​ សូម្បី​តែ​យើង​មិន​មាន​ទ្រព្យ​សម្បត្តិ​ជា​សុខ​ក៏​ដោយ​ ក៏​យើង​មិន​ត្រូវ​ទៅ​ធ្វើ​អំពើ​លាមក​មានការ​លួច​ប្លន់​ជាដើម​ឡើយ​ យើង​ត្រូវគិត​ឃើញ​ថា​ ទ្រព្យ​ដែល​មាន​វា​​កើត​មក​អំពី​បុណ្យ​ បើ​យើង​ខ្វះបុណ្យ​ហើយ​ តើ​ទ្រព្យ​សម្បត្តិ​បាន​អំពី​ទីណា​ ។ កាល​ណា​យើង​ក្រ​ យើ​ង​មិន​ត្រូវ​រវើ​រវាយ​ចិត្ត​ពេក​ទេ​ ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់​ ហើយ​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​ ដោយ​បញ្ញា​របស់​យើង​​ ។​ នៅ​ក្នុង​សុត្ត​ន្ត​បិដក​ ខុទ្ទកនិកាយ​ ថេរ​គាថា​ ព្រះ​សីលវត្ថេរ​ពោល​ថា​៖​ សីល​មេ​វិធ​ សិក្ខេ​ថ​ អស្មឹ​ លោកេ​ សុសិកិ្ខតំ សីល​ ហិ សព្វសម្បត្តឹ​ ឧបនាមេកិ សវិតំ​។ បុគ្គល​គប្បី​សិក្សា​នូវ​សីល​ឲ្យ​ជា​សីល​ ដែល​ខ្លួន​សិក្សា​ល្អ​ហើយ​ ក្នុង​លោក​នេះ​ ព្រោះ​ថា​ សីល​ដែល​បុគ្គល​សេពល្អ​ហើយ​ រមែ​ង​បង្អោន​មក​នូវ​សម្បត្តិ​ទាំងពួង​ ។ សីលំ រក្ខេយ្យ​ មេធាវី បត្ថយានោ​ កយោ​ សុខេ​ បសំសំ​ វិត្តិលោភញ្ច​ បេច្ច​ សគ្គេ​ បមោ​ទនំ​ ។ ជន​អ្នក​មាន​ប្រាជ្ញា​ កាល​ចង់​បាន​ នូវ​សេចក្តី​សុខ​បី​យ៉ាង​ គឺ​ការ​សរសើ១​ ការ​បាន​នូវ​សេចក្តី​ត្រេក​អរ​១​ ការលះលោកនេះ​ទៅ​ហើយ​ រីករាយ​ក្នុង​ស្ថាន​សួគ៌​១​ គប្បី​រក្សា​នូ​វ​សីល​ ។​ មាន​សំនួរ​សួរ​ថា​ ហេតុអ្វី​បាន​ជា​ព្រះ​ថេរ​ពោល​ថា​ អ្នក​មាន​សីល​តែង​មាន​ទ្រព្យ​សម្បត្តិ​ ឆ្លើយ​ថា​ អ្នក​មាន​សីល​ជា​អ្នក​មិន​ប្រមាទ​ក្នុង​កិច្ច​ការ​ងារ​ទាំង​ពួង​ ។​ បុគ្គល​ដែល​ជា​អ្នក​មាន​សីល​ទោះ​ធ្វើ​ការ​អ្វី​ ក៏​ជា​អ្នក​ធ្វើ​ដោយ​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ ជាអ្នក​មិន​ធ្វេស​ប្រហែស​ឡើយ​ ព្រោះ​ថា​ មនុស្ស​មាន​សីល​ជា​អ្នក​មាន​​នូវ​ អប្បមាទ​ធម៌​ក្នុង​ខ្លួន​ ធ្វើ​ការ​ជា​អ្នក​ប្រាកដ​ប្រ​ជា​ពេល​សម្រាក​ដឹង​នូវ​ពេល​សម្រាក​មិន​ដើរ​លេង​ មិន​ខ្ជី​ខ្ជា​ការងារ​ ស្ថិត​នៅ​ក្នុង​ទី​ណា​ ក៏គេ​ស្រឡាញ់​រាប់អាន​គ្រប់​ៗ​គ្នា​ ។ ដោយ​មាន​ធម៌​ក្នុង​ខ្លួន​គឺ​ការ​មិន​ធ្វេស​ប្រហែស​នេះ​ហើយ​ ទើប​បាន​ទទួល​លទ្ធ​ផល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ និង​ញាតិ​មិត្ត​ជិតខាង​ច្រើន​​ ។​ មនុស្ស​ជា​កល្យាណ​មិត្ត​តែង​រាប់រក​មនុស្ស​ដែល​ជា​អ្នក​មាន​សីល​ ទោះ​បី​យើង​ខាត​ជំនួញ​ជួញ​ដូរ​អ្វី​មួយ​ ក៏​មនុស្ស​ដែល​ជា​កល្យាណ​មិត្ត​ដ៏​ល្អ​របស់​យើង​ នឹង​ជួ​យ​ដោះ​ទុក្ខ​ឲ្យ​រួច​ផុត​ពី​ភាព​លំបាក​នោះ​បាន​ដែរ​​​ ។ ព្រោះ​ហេតុនោះ​ អ្នក​មាន​សីល​តែង​មាន​នូវ​ទ្រព្យ​ និង​កិត្តិយស​ល្អ​ ព្រម​ទាំង​​សេចក្តី​សរ​សើរ​ពី​ញាតិ​មិត្ត​បង​ប្អូន​គ្រប់ៗ​កាល​ ។​ អធនស្សុ រសង្ខាទា​ អពលស្ស​ ហតា​ នរា​ អបញ្ញស្សុ វាក្យាកថា ឧម្មត្តកសមា​ ឥមេ ។ ជន​អ្នកខ្សត់​ចង់​ស៊ី​រស​ខ្ពស់ខ្ពង់ ជនអ្នក​អត់​កម្លាំង​ចង់​ចម្បាប់​ ជន​អ្នក​ឥត​បញ្ញា​ចង់ថ្លែង​ស័ព្ទ ជនបីនេះ​រាប់ទុក​សើ្ម​ឆ្កួត​ ។ អ្នកអត់​ធន​ធាន​ ចង់​ទទួល​ទាន​ រស​ឆ្ងាញ់​លើស​លែង​ ជន​ឥត​កម្លាំង​ ចង់​តាំង​ប្រឡែង​ ចម្បាប់​ទាត់ប៉ែង សម្តែង​អំនួត​ ។ ជនឥត​ប្រាជ្ញា​ ល្មោភ​ថ្លែង​ចរចា​ ប្រាថ្នា​គេ​អួត​ ជន​បី​នេះ​ប្រើ​ ទុក​ស្មើ​គេ​ឆ្កួត​ ព្រោះ​ឡើង​អំនួ​ត​ ​ លោ្មភ​ហួស​ប្រមាណ​។ ដកស្រង់​ចេញពី​សៀវ​ភៅ​ ចិញ្ចឹមកូនតាមគន្លងធម៌ សរសេរដោយ​ ឧបាសក​ វ៉ាន់​ ចាន់សារ៉ែន។ ដោយ៥០០០ឆ្នាំ
images/articles/680/Untitled-1.jpg
Public date : 27, Jul 2019 (56,935 Read)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ កុល​បុត្រ​ក្នុង​សាសនា​នេះ​ មាន​សទ្ធា​ ទើប​ចូល​ទៅ​រក​ កាល​បើ​ចូល​ទៅ​រក​ហើយ​ ទើប​ចូល​ទៅ​អង្គុយ​ជិត​ហើយ​ ទើប​ផ្អៀង​នូវ​សោត​ប​សាទ​ លុះ​ផ្អៀង​នូវ​សោត​ប​សាទ​ហើយ​ ទើប​ស្តាប់​ធម៌​ លុះ​ស្តាប់​ធម៌​ហើយ​ ទើប​ចង​ចាំ​ធម៌​ (នោះ)
images/articles/681/Untitled-1.jpg
Public date : 27, Jul 2019 (18,854 Read)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ស្ថាន​ ៥​ យ៉ាង​នេះ​ ស្រ្តី ក្តី បុរស​ក្តី​ គ្រហស្ថ​ក្តី​ បព្វ​ជិត​ក្តី​ គួរ​ពិ​ចារ​ណា​រឿយ​ៗ ។ ស្ថាន​ ៥​ យ៉ាង​ តើ​ដូច​ម្តេច​ ។ ស្រ្តី​ក្តី​ បុរស​ក្តី​ គ្រហស្ថ​ក្តី បព្វ​ជិត​ក្តី​ គួរ​ពិចារណា​រឿយៗ​ថា​ អាត្មា​អញ​ មាន​ជរា​ជា​ធម្មតា​ មិនកន្លង​ជ​រា​ទៅ​បាន​ឡើយ​ ១​ ។
images/articles/766/Untitled-1.jpg
Public date : 27, Jul 2019 (28,706 Read)
រឿង​បុណ្ណ​សេដ្ឋី​ (ចាក​ វិ​ ខុ) (មាន​សទ្ធា​ប្រ​សើ​រជាង​មាន​ទ្រព្យ) កាល​ព្រះ​សម្ពុទ្ធបរម​គ្រូ​ទ្រង់​គង់​នៅ​វត្ត​វេឡុ​វន​ នាក្រុង​រាជ​គ្រឹះ។ ក្នុង​កាល​នោះ​មាន​បុរស​កំសត់​ម្នាក់​ឈ្មោះ​បុណ្ណ បាន​នាំ​ភរិ​យា​​និង​កូន​ស្រីម្នាក់​ឈ្មោះ​ឧត្តរា ទៅជួល​ធ្វើ​ការឲ្យសុមន​សេដ្ឋី​។​ ថ្ងៃមួយ​អ្នក​ក្រុងរាជ​គ្រឹះ​ បាន​នាំ​​គ្នា​ទៅ​លេង​មហោ​ស្រព​កំណត់​ ៧​ ថ្ងៃ​។
images/articles/787/Untitled-1.jpg
Public date : 27, Jul 2019 (23,422 Read)
១- សំនួរ .- ព្រះ​ធម្មកថិក​លោក​អ្នក​សំដែង​ធម៌​ទេសនា​គ្រប់​អង្គ​មុន​នឹង​ចាប់​ផ្ដើម​ សំដែង​ធម៌ លោក​តែងតែ​មក​សករាជ​សិន ចុះ​ពាក្យ​ថា "បក​សករាជ" នេះ​តើ​ប្រែ​ថា​ម៉េច ? ១- ចម្លើយ .- ប្រែ​ថា "ប្រាប់​សករាជ" គឺ​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ ។ ២- ស .- ម៉េច​ក៏​លោក​ចាំបាច់​ប្រាប់​ថ្ងៃ - ខែ - ឆ្នាំ​ទៀត បើ​មាន​ច្បាប់​ប្រតិទិន​ដែល​គេ​បោះពុម្ព​ផ្សាយ​ជា​ច្រើន
images/articles/799/Untitled-1.jpg
Public date : 27, Jul 2019 (26,149 Read)
ជីវិតមនុស្ស និង​ បញ្ហា​ ដោយ​ បណ្ឌិត​ ក.​ស្រី​ធម្មា​នន្ទ​ - បក​ប្រែ ឈន អៀម​ ចំណង់​អត្ត​ទត្ថៈ​ បង្កើត​បញ្ហា​ដ៏​ច្រើន​ ប្រព័ន្ធ​អប់​រំ​សម័យ​ថ្មី​ តម្រង់​ទិស​ទៅ​រក​មុខ​របរ​ ផលិត​ចេញ​នូវ​និស្សិត​ទាំង​ឡាយ​ ដែល​ប្រដាប់​ដោយ​ចំណេះ​ដឹង​ទ្រឹស្តី​តាម​ការ​សិក្សា​នៅ​សាលា​​ច្រើន​ឡើង​ដែល​​ញ៊ាំង​ឲ្យ​អត្ត​
images/articles/802/Untitled-1.jpg
Public date : 27, Jul 2019 (49,274 Read)
វិបត្តិ​នៃ​ឧ​បាសក​ ធម្ម​ជាតិ​ដែល​ញ៉ាំង​សីល​ និង​ អាជីវ​ធម៌​នៃ​ឧ​បាសក​ឲ្យ​វិនាស​ ឈ្មោះ​ថា​ វិបត្តិ​ ។ វិបត្តិ​ នោះ​មាន​ ៥ យ៉ាង​គឺ​ ៖​ ១- អស្សទ្ធោ​ ហោតិ ឧ​បាសក​មិន​ជឿ​គុណ​ព្រះ​រតន​ត្រ័យ​ ២- ទុស្សីលោ​ ហោតិ​ ឧ​បាសក​ទ្រុស្ត​សីល ៣- កោ​តុ​ហល​មង្គលិ​កោ​ ហោតិ​ ឧបាសក​ប្រកប​ដោយ​មង្គល​ភ្ញាក់​ផ្អើល​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.91
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿