Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 32,129
Today
Yesterday 237,371
This Month 269,500
Total ៣៥៧,១១៣,៤៧៤
Flag Counter
Reading Article
Public date : 27, Jul 2019 (24,185 Read)

ជីវិតមនុស្ស និង​ បញ្ហា​



 
ជីវិតមនុស្ស និង​ បញ្ហា​
ដោយ​ បណ្ឌិត​ ក.​ស្រី​ធម្មា​នន្ទ​ - បក​ប្រែ ឈន អៀម​

ចំណង់​អត្ត​ទត្ថៈ​ បង្កើត​បញ្ហា​ដ៏​ច្រើន​

 
ប្រព័ន្ធ​អប់​រំ​សម័យ​ថ្មី​ តម្រង់​ទិស​ទៅ​រក​មុខ​របរ​ ផលិត​ចេញ​នូវ​និស្សិត​ទាំង​ឡាយ​ ដែល​ប្រដាប់​ដោយ​ចំណេះ​ដឹង​ទ្រឹស្តី​តាម​ការ​សិក្សា​នៅ​សាលា​​ច្រើន​ឡើង​ដែល​​ញ៊ាំង​ឲ្យ​អត្ត​ ទត្ថភាព​កាន់​តែ​ចម្រើន​ឡើយ​ ។ ​ប្រព័ន្ធ​អប់​រំ​នេះ​ ផលិត​ចេញ​នូវ​មនុស្ស​ឆ្លាត​វៃ​ ដោយ​គ្មាន​ការ​រីក​ចម្រើន​ខាង​សីល​ធម៌​ ។​ ​មនុស្ស​បែប​នេះ​ មិន​ខ្វល់​នឹង​អ្វី​ដែល​កើត​មាន​​ដល់​មនុស្ស​ទាំង​ឡាយ​ឯ​ទៀត​ ឬ​ដល់​ពិភព​លោក​ទេ​ ធ្វើម៉េច​ឲ្យ​តែ​ពួក​គេ​តែ​ឯង​ប៉ុណ្ណោះ​ បាន​ចំណេញ​លើ​កម្រិត​សម្ភារៈ​ ។ ​តាម​រយៈ​ការ​វៃ​ឆ្លាត​មាន​កល​ល្បិច​ និង​ការ​ប្រើ​វិធី​វិទ្យា​សាស្រ្ត​ ដើម្បី​សម្រេច​ចំណង់​អត្ត​ទត្ថៈ​របស់​ខ្លួន​នោះ​ ពួក​គេ​បង្កើន​នូវ​សេចក្តី​ព្រួយ​កង្វល់​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ ។​

ពួក​មនុស្ស​មាន​គំនិត​អត្មា​និយម​ពេក​ណាស់​ ក្នុង​បំណង​ដើម្បី​បាន​សេច​ក្តី​សប្បាយ​ សម្រាប់​ខ្លួន​ឲ្យ​ច្រើន​លើស​ជីវ​សត្វ​ដទៃ​ណា​ៗ​ទាំង​អស់​ ។ ពួក​គេ​​សប្បាយ​នឹង​ជីវិត​លោកិយ​ និង​កាម​សុខ​ដោយ​មិន​ខ្វល់​អំពី​សុខ​មាល​ភាព​របស់​មនុស្ស​ដទៃ​ ឬ​អំពី​ការ​រស់​រាន​នៃ​ជាតិ​វិសេស​ណា​ឡើយ​ ។ ​ពួក​គេ​ចូល​ចិត្ត​ផង​ដែរ​ ចង់​រស់​នៅ​ឲ្យ​បាន​យូរ​ ដើម្បី​សេព​សោយ​សេច​ក្តី​សប្បាយ​ ។ ​

គេ​អភិ​វឌ្ឍ​តណ្ហា​ចម្រើន​ឡើង​ ឆ្ពោះ​ទៅ​រក​ទ្រព្យ​សម្បត្តិ​ ដែល​ពួក​គេ​បាន​សន្សំ​ទុក​ ហើយភ័យ​​ខ្លាច​ស្លាប់​ ពី​ព្រោះ​ពួក​គេ​មិន​ចង់​ឃ្លាត​ពី​​ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ទេ​ ប៉ុន្តែ​ជីវ​សត្វ​ទាំង​ឡាយ​ឯ​ទៀត​ មិន​មាន​គំនិត​អត្ត​ទត្ថៈ​បែប​នេះ​ឡើយ​ ពួក​ជីវ​សត្វ​ប្រើ​វិញ្ញាណ​របស់​ខ្លួន​សម្រាប់​តែ​ការ​រស់​រាន​របស់​ពួក​គេ​ប៉ុណ្ណោះ​ ហើយ​ចិញ្ចឹម​ជីវិត​តាម​​ធម្មតា​ ដោយ​គ្មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​អារម្មណ៍​សត្វ​ដទៃ​ឡើយ​ ។​

គេ​បាន​និយាយ​ថា​ មាន​តែ​មនុស្ស​ប៉ុណ្ណោះ​ ដែ​ល​គរ​លាក់​ទុក​អ្វី​ៗ​ច្រើន​លើស​​ជាង​គេ​អាច​បរិភោគ​អស់​ ។ សត្វ​ដទៃ​ទៀត​ទាំង​អស់​កាន់​យក​អ្វី​ៗ​ត្រឹម​តែ​គេ​ត្រូវ​ការ​សម្រាប់​ការ​រស់​រាន​របស់​គេ​ ។​ អ្វី​ដែល​គេ​មិន​ត្រូវ​ការ​ គេ​ទុក​ឲ្យ​សល់​នៅ​សម្រាប់​សត្វដទៃ​ ។ សម្បី​សព្វថ្ងៃនេះ​ យើង​ធ្វេស​ប្រហែស​ការ​សម្រាក​លំហែ​របស់​យើង​ ប៉ុន្តែ​ បណ្តោយ​ខ្លួន​ឲ្យ​លង់​ក្នុង​សេចក្តី​សប្បាយ​តាម​ផ្លូវ​វិញ្ញាណ​រហូត​ដល់​យើង​ក្លាយ​ខ្លួន​ជា​ទាសា​-ទាសី​ នៃ​សេច​ក្តី​សប្បាយ​សម្រាប់​តែ​អាត្មា​អញ​ ។​

ស្រង់​ចាក​ កម្ពុជ​សុរិយា​ លេខ​ ១-២០០៦

ដោយ៥០០០ឆ្នាំ


 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, May 2012 (15,601 Read)
ប្រស្នាធម៌អំពីព្រះនិព្វាន
Public date : 22, Jul 2020 (34,176 Read)
ធម៌សូត្រដាក់ទង់ និងលើកទង់ ព្រះពុទ្ធសាសនា
Public date : 30, Jul 2019 (54,098 Read)
ខ្ញុំកាល​នៅ​ជា​តាបស​
Public date : 28, Jan 2022 (89,364 Read)
លិចចុះក្នុងទុក្ខ
Public date : 25, Jul 2019 (9,887 Read)
មនាបទាយីសូត្រ
Public date : 09, Apr 2023 (25,420 Read)
ពាក្យ​ចាក់​ដោត​​របស់​ជន​ដ​ទៃ​ បុ​គ្គល​មិនគួរ​ធ្វើ​ទុក​ក្នុង​ចិត្ត​
Public date : 27, Jul 2019 (27,328 Read)
សេចក្តីអធិប្បាយអំពីព្យាយាម
Public date : 27, Jul 2019 (16,988 Read)
ស្ថាន​ ៥​ យ៉ាង
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).