Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/1797/2026-09-02_20_21_33-Greenshot.jpg
Public date : 02, Sep 2026 (11,151 Read)
បុណ្យ​ទាន​ខាង​ពុទ្ធសាសនា​ក្ដី បុណ្យ​ប្រពៃណី​ប្រទេស​ក្ដី ប្រជាជនខ្មែរ​តែង​ប្រមូល​គ្នា​ធ្វើ​នៅ​តាម​វត្ត​អារាម។ ការ​ប្រមូលគ្នា​ទៅ​វត្ត​នេះ​មាន​ប្រយោជន៍​ណាស់ ព្រោះ​ជា​ឱកាស​ល្អ​នាំ​ឲ្យ​បាន​ស្គាល់​គ្នា ឲ្យ​រាប់​រក​គ្នា ឲ្យ​បាន​ប្រាស្រ័យ​នូវ​គ្នា​នឹង​គ្នា ឲ្យ​យោគយល់​គ្នា ឲ្យ​ចេះ​រួបរួម​គ្នា ដើម្បី​បំពេញ​កុសល ឬ​សម្រេច​កិច្ចការ​សង្គម​អ្វី​នីមួយ។ ការ​សមាទាន​សីលជាកិច្ច​ការ​សង្គម​មួយ​ដ៏​ប្រសើរ ព្រោះ​បាន​ដុស​ខាត់​សង្គម​ឲ្យ​ស្អាត​បរិសុទ្ធ ឲ្យ​មាន​ចរិយា​ប្រសើរ មាន​សីល​ធម៌​ខ្ពស់។ ឯការ​បំពេញ​ទាន​ថ្វាយ​សង្ឃ ក៏​ជា​ការ​សង្គម​មួយ​ប្រសើរ​ទៀត ព្រោះ​ជា​ការ​ជម្រះ​សេចក្ដី​កំណាញ់ គិត​តែ​ប្រយោជន៍ផ្ទាល់​ខ្លួន នឹង​ជា​ការ​បង្ហាត់​ខ្លួន​ឲ្យ​ចេះ​ធ្វើ​ចិត្ត​ធូរ​ទូលាយ ចេះ​គិត​ផ្ដល់​ប្រយោជន៍​នឹង​សេចក្ដី​សុខ​នៃ​គ្នីគ្នា​ទៅវិញ​ទៅ​មក មិន​តែ​ប៉ុណ្ណោះទេ ការ​ប្រមូល​គ្នា​ទៅ​វត្ត​ជា​ឱកាស​មួយ​ប្រសើរ​ដោយ​ឡែក​ទៀត ព្រោះ​អាច​យក​ពេល​ជួប​គ្នានេះ​សម្រាប់ជជែក​គ្នា ពិគ្រោះ​គ្នា ពិភាក្សាគ្នា អំពី​កិច្ចការ​សង្គម​ជា​ប្រក្រតី​ថែម​ទៀត​ផង។ ហេតុ​ដូច្នេះ ប្រស្នា​អ្វី​មួយ​ជា​កិច្ច​ការ​សង្គម​ដែល​បាន​ប្រឹក្សា​គ្នា​នៅ​វត្ត​អារាម តែង​តែ​ជាប់​លាយ​ដោយ​គំនិត​ពុទ្ធសាសនា​ជា​សន្តិធម៌​នាំ​ឲ្យ​កើត​សេចក្ដី​សុខ​ក្សេមក្សាន្ត​ជា​ដរាប។ ចាស់​ទុំ​បរមបូរាណ​ខ្មែរ​បង្កើត​បុណ្យ​ទំនៀម​ច្រើន ដើម្បី​អប់រំ​និស្ស័យ​ សង្គម​ឲ្យ​ជាប់​នឹង​ពុទ្ធសាសនា ដូច​ជា​បុណ្យ​កាន់​បិណ្ឌ បុណ្យ​ស្រង់​ព្រះ បុណ្យ​ស្រោចស្រព​មាតាបិតា​ចាស់ទុំ បុណ្យ​បំបួសនាគ បុណ្យ​បឋិនទាន ជាដើម។ ឯបុណ្យ​ខ្មោច ពិធី​រៀប​មង្គល​កូន​ប្រុស​ស្រី​ជាស្វាមី​ ភរិយា បុណ្យ​ចូលឆ្នាំ ។ល។ ក៏​ចាស់​ទុំ​បញ្ចូល​លទ្ធិ​ពុទ្ធសាសនា​ជា​មង្គល​ទាំង​អស់។ ដោយ​ជាតិ​យើង​ចូលចិត្ត​ធ្វើ​បុណ្យ​ផង​ដូច្នេះ​ហើយ បាន​ជា​មាន​ពាក្យ​អ្នក​បរទេស​ថ្កាលទោស​យើង​ថា « ខ្មែរ​បាន​ជា​ក្រ មកពី​ធ្វើ​បុណ្យ​ច្រើន​ពេក»។ ជន​ជាតិ​ខ្មែរ​ពេញចិត្ត​ធ្វើ​បុណ្យ​យ៉ាង​នេះ មក​ពី​យល់​ថា « ក្រក៏ក្រចុះ ឲ្យ​តែ​មាន​ល្អ គឺ​មាន​អរិយទ្រព្យ»។ បុណ្យ​សំខាន់​មួយ​ទៀត​សម្រាប់​អប់រំ​ចរិយា​សង្គម​ឲ្យ​វិសេសវិសាល​គឺ​បុណ្យ​ទេសនាទសជាតិ។ ការ​ទសនាទសជាតិ គឺ​សំដែង​ពី​ចរិយា​ព្រះបរមពោធិ​សត្វ​​ដែល​ព្រះអង្គ​ប្រឹងប្រតិបត្តិ​ក្នុង​អតីត​ជាតិ​ឲ្យ​បាន​ត្រាស់​ដឹង​ធម៌​ឲ្យ​ប្រជាជន​ស្ដាប់ ហើយ​ឲ្យ​យក​ជា​គតិ​ទុក​ជាពន្លឺ​ក្នុង​ជីវិត​ខ្លួន​គ្រប់ៗ គ្នា សម្រាប់​ប្រតិបត្តិ​យក​សេចក្ដី​សុខ​នៅ​នា​លោក​នេះ​នឹង​បរលោក។ អាស្រ័យ​ដោយ​ការ​អប់រំ​ដ៏​ប្រសើរ​នេះ​ ប្រជាជនខ្មែរ​បាន​ចេះ​ដឹង​ពុទ្ធចរិយា ដែល​ព្រះបរមពោធិសត្វ​រាល់​ព្រះអង្គ​បាន​បំពេញ​ទសបារមី ហើយ ប្រព្រឹត្ត​តាម​ពុទ្ធចរិយា យក​ពុទ្ធ​ចរិយា​នេះ​ជាគតិ​ប្រចាំជីវិត ដើម្បី​ទូន្មាន​ខ្លួន​ឲ្យ​ប្រព្រឹត្ត​ល្អ ឲ្យ​មាន​សីល​ធម៌​ខ្ពង់ខ្ពស់ ឲ្យ​មាន​ចិត្ត​តាំង​នៅ​ក្នុង​ធម៌។ ដកស្រង់ចេញពីសៀវភៅ ព្រះពុទ្ធសាសនា២៥០០ ដោយ​៥០០០​ឆ្នាំ​
images/articles/1808/2026-09-02_20_17_07-Greenshot.jpg
Public date : 02, Sep 2026 (12,990 Read)
ព្រះពុទ្ធទាំង​ឡាយ​ តែង​សរសើរ​គុណ​ព្រះនិព្វាន​ថា ៖រាគក្ខយោ អស់ទៅនៃរាគៈ, ទោសក្ខយោ អស់ទៅនៃទោសៈ, មោហក្ខយោ អស់ទៅនៃមោហៈ ដូច្នេះ ក៏​មាន; ថា អជាតំ មិនកើត, អជរា មិនចាស់, អព្យាធិ មិនឈឺ, អមតំ មិនស្លាប់ ដូច្នេះ ក៏មាន, ថា មទនិម្មទនោ ញាំញីនូវសេចក្ដី​ស្រវឹង, បិបាសវិនយោ បន្ទោបង់​នូវ​សេចក្ដី​ស្រេក​ឃ្លាន​ក្នុង​បញ្ចកាម​គុណ,អាលយសមុគ្ឃាជោ រំលើង​បង់​នូវ​សេចក្ដី​អាល័យ​ក្នុង​បញ្ចកាមគុណ, វដ្ដុបច្ឆេទោ កាត់ផ្ដាច់​នូវ​ដំណើរ​វិល​វល់​ក្នុង​ភព​ទាំង ៣, តណ្ហក្ខយោ អស់​ទៅ​នៃ​តណ្ហា, វិរាគោប្រាសចាកតម្រេក, និរោធោ រំលត់​បង់​នូវ​តណ្ហា ដូច្នេះក៏មាន, ថាជា អសង្ខតធម៌ ឥត​បច្ច័យ​តាក់តែង ដូច្នេះ​ក៏​មាន, ថា​ បរមំ សុញ្ញំ សូន្យ​ក្រៃពេក, ( ពាក្យ​ថា សូន្យៗ ប្រែថា "ទទេ" ដូចពាក្យ​ថា " សុញ្ញាគារ​ផ្ទះ​ទទេ " ដែល​មិន​មាន​មនុស្ស​នៅ​អាស្រ័យ, ព្រះនិព្វាន​ក៏​ទទេ​ចាក​សត្វ​បុគ្គល ) ដូច្នេះ​ក៏​មាន, ថា បរមំ សុខំ សុខ​យ៉ាង​ឆ្នើម, បណ្ដា​សេចក្ដី​សុខ​ផ្សេងៗ ដែល​សត្វ​បាន​ជួប​ប្រទះ​ក្នុង​លោក​សន្និវាស​នេះ ជា​សាមិសសុខ​គឺ​នៅ​លាយ​ដោយ​ទុក្ខ មិន​បាន​ជា​សុខ​តែ​ម្យ៉ាង​ទេ; ចំណែក​ខាង​សុខ​ក្នុង​ព្រះនិព្វាន​ជា​ឯកន្តសុខ គឺ​មាន​តែ​សេចក្ដី​សុខ​ម្យ៉ាង ឬ​ជា​និរាមិសសុខ សុខ​ប្រាស​ចាក​អាមិស មិន​លាយ​ដោយ​ទុក្ខ បន្តិចបន្តួច​ឡើយ ទើប​ឈ្មោះ​ថា បរមសុខ ជា​សុខ​យ៉ាង​ប្រសើរ ដូច្នេះ ក៏​មាន។ព្រះពុទ្ធទាំងឡាយ តែង​សរសើរ​ព្រះនិព្វាន​ដោយ​ប្រការ​ផ្សេងៗ ដូច​សម្ដែង​មក​នេះ ជាដើម។ ម្យ៉ាង​ទៀត ពាក្យ​ប្រដៅ​ក្នុង​ផ្លូវ​ព្រះនិព្វាន​នោះ​មាន​ចំពោះ​តែ​ក្នុង​សាសនា​របស់​ព្រះពុទ្ធជាម្ចាស់​នៃ​យើង​ទាំង​ឡាយ ម្យ៉ាង​ប៉ុណ្ណោះ មិន​មាន​ក្នុង​សាសនា​របស់​គ្រូ​ដទៃ​ឡើយ, គ្រូ​ឯទៀតៗ​គេ​ប្រដៅ​យ៉ាង​ខ្ពស់​បំផុត​ត្រឹម​ឋាន​សួគ៌ និង​ព្រហ្ម​លោក។ បើ​និយាយ​តាម​ពិត ព្រះនិព្វាន​មាន​នៅ​ជា​ធម្មតា តែ​មិន​មែន​ជា​វិស័យ​របស់​បុគ្គល​ជា​ពាហិរសាស្ដាដឹង​បាន, ព្រោះ​ព្រះនិព្វាន​ធម៌​នេះ គម្ពីរោ ជាធម៌​គម្ភីរភាពជ្រាលជ្រៅ​ពេក ទុទ្ទសោ ឃើញ​បាន​ដោយ​កម្រ ទុរានុពោធោ ដឹង​បាន​ដោយ​កម្រ សន្តោ ស្ងប់រម្ងាប់ បណីតោ ឧត្ដម អតក្កាវចរោ គិត​គ្នាន់​គ្នេរ​យក​ឯង​មិន​បាន និបុណោ ល្អិត បណ្ឌិត​វេទនីយោ គឺ​បណ្ឌិត​គួរ​ដឹង​ច្បាស់ ។ ព្រោះ​ហេតុ​ដូច្នោះ កាល​ដែល​ព្រះដ៏មាន​បុណ្យ​ជាម្ចាស់​ទើប​ដឹង​នឹង​បាន​ត្រាស់​ថ្មីៗ ព្រះអង្គ​ធុញ​ទ្រាន់​ក្នុង​ព្រះហឫទ័យ មិន​សូវ​ចង់​សំដែង​ធម៌​ប្រៀនប្រដៅ​សត្វ​ក្នុង​ផ្លូវ​ព្រះនិព្វានឡើយ, តែ​ដោយ​សារ​ព្រះករុណាគុណមក​បណ្ដាល​ដឹក​នាំ​ព្រះហឫទ័យ​នៃ​ព្រះអង្គ ទើប​ទ្រង់​ទេសនា។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
images/articles/1809/2026-09-02_20_10_32-Greenshot.jpg
Public date : 02, Sep 2026 (26,959 Read)
ម្ដាយនឹងកូន កំពុង​បោស​ទីធ្លា​អារាម ក្នុង​ខណៈ​មាន​ពិធីបុណ្យ​ក្នុង​វត្ត មាន​មនុស្ស​ជាច្រើន​បាន​យក​ចង្ហាន់​ បច្ច័យ មាន​អ្នក​មាន​ខ្លះ​ចំនាយ​លុយ​សង់វិហារ អារាម កុដិ។ ពេល​នោះ កូនក្មេងតូច​ដែល​កំពុង​បោស​ទីធ្លា​អារាម ជាមួយ​ម្ដាយ​បាន​សួរ​ម្ដាយ​ថាៈ អ្នកម៉ែ គេមាន​លុយ គេ​ចូល​បុណ្យ​ច្រើន​អ៊ីចឹង​ប្រហែល​គេ​បាន​ បុណ្យ​ច្រើន​ហើយ​បាន​ឡើង​ឋានសួគ៌​ហើយ។ ចំណែក​យើង​ក្រីក្រ មិនមាន​អ្វី​ធ្វើ​បុណ្យ​ប្រហែល​នៅ​តែ​លំបាក​បែប​នេះ​បន្ត​ទៀត​ហើយ​មើល​ទៅ?ម្ដាយញញឹម​ហើយ​តប​វិញ​ថា កូន​ត្រូវ​យល់​អំពី​អ្វី​ដែល​ហៅ​ថាបុណ្យ បុណ្យ​គឺ​បុញ្ញៈ គឺ​ភាព​បរិសុទ្ធជ្រះថ្លា ទោះ​គេ​ចូល​បុណ្យ ១០០រៀល ឬ ១០០លានដុល្លា នោះ​គ្រាន់​តែ​ជា​ចំនួន​នៃ​ទាន​ឬវត្ថុ​បណ្ណោះ មិនមែន​ជា​បុណ្យ​ទេ កាល​ណា​បើ​គេ​ឲ្យ​ទាន​ហើយ ចិត្ត​នៅ​ក្ដៅ​ក្រហល់​ក្រហាយស្ដាយលុយ ឬ យ៉ាង​ណា​នោះ​ក៏​មិន​បាន​ទទួល​បុណ្យ​ដូច​គ្នា។ បុណ្យ ឬ​សេចក្ដី​បរិសុទ្ធ​ជ្រះថ្លា មិន​ស្ថិត​នៅ​លើ​បរិមាណ​នៃ​វត្ថុ​ទេ គឺ​ស្ថិត​នៅ​លើ​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ប្រកប​ដោយ​សេចក្ដី​សប្បាយ​រីករាយ​បើ​សប្បាយ​នោះ​ប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា ការ​ឲ្យ​នោះ​គឺ​ជាបុណ្យ បុណ្យ​មិន​បាន​ប្រមាណ​ថា​ឲ្យ​ទាន​ច្រើន​បានបុណ្យ​ច្រើន​នោះ​ទេ។ដើម្បី​រីករាយ សប្បាយ បរិសុទ្ធ ជ្រះថ្លា គឺមាន ១០ប្រការ ដែល​យើង​ហៅថា បុញ្ញកិរិយាវត្ថុ​ទាំង ១០ ការ​ឲ្យ​ទាន​គឺ​គ្រាន់​តែ​ជា​ចំណែក​បុណ្យ​មួយ ការ​ទេសនា ឬ ត្រេកអរ​នឹង អំពើ​របស់​អ្នក​ដទៃ​បាន​សាង ក៏​បាន​បុណ្យ ដូច​គ្នា​ព្រោះ​គេ​សប្បាយ ហើយ​ចែក​ក្ដី​សប្បាយ​នោះ​មក​ឲ្យ​យើង យើង​ក៏​សប្បាយរីករាយ តាម​ដូច​នេះ ហើយ​បាន​ជា​ចាស់ៗ ពេល​ធ្វើ​បុណ្យ​ហើយ​មកវិញ តែង​តែ​និយាយ​ថាប្រាប់​ញាតិ​សន្ដាន​ថា សូម​ចែក​បុណ្យ​ផង គឺ​ចែក​សេចក្ដី​ជ្រះថ្លា​ដល់​គ្រប់ៗ​គ្នា គឺ​យក​ចិត្ត​បុណ្យ​សាង​ចិត្ត​បុណ្យ​នោះ​ឯង។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ​៥០០០​ឆ្នាំ​
images/articles/1811/Untitled-1-Recovered.jpg
Public date : 02, Sep 2026 (86,194 Read)
-សួរៈពេល​លោក​ឪពុក​ទទួល​អនិច្ចកម្ម​ទៅ សម្រាប់​នាង​ខ្ញុំ​ខ្លួន​ឯង កាល​ប្រៀបធៀប​សេចក្ដី​រលឹក​ដល់​គុណ​ឪពុកម្ដាយ ចិត្ត​ក៏​បាន​ចាស់​ក្លា​ឡើង ព្រោះ​ហេតុ​នោះ ទើប​រម្ងាប់​សេចក្ដី​សោកសៅ​បាន​ហើយ​បង្វែរ​សេចក្ដីសោក​សៅ​នោះ មក​ជា​ការ​ព្យាយាម​បំពេញ​តួនាទី​ទៅ។ -ឆ្លើយៈ យ៉ាង​ណា​ក្ដី ការ​ធ្វើ​ឲ្យ​សេចក្ដីសោក​សៅ​ធូរស្បើយ​ទៅ​បាន ត្រូវ​អាស្រ័យគោល​ការណ៍​ពីរ​យ៉ាង​ជា​គូ​គ្នាគឺ​មួយ​រលឹក​ដល់​អ្នក​ស្លាប់ ដល់​រលឹក​ដល់​សេចក្ដី​ល្អ និង ឧបការគុណ​ដែល​លោក​បាន​ធ្វើ​ទុក នឹក​ដល់​សេចក្ដី​ស្រឡាញ់ មេត្តា និង សម្ពន្ធភាព​ដ៏​ប្រសើរ​ទាំង​ឡាយ ហើយបង្អោន​ទៅ​រក​ទី​ពីរ​ គឺ​រលឹក​ដល់​សេចក្ដី​ស្លាប់ ដែល​ជា​រឿង​ពិត​របស់​ធម្មជាតិ។ សូម្បី​ថា​យើង​ស្រឡាញ់​លោក​យ៉ាង​ណា​ក្ដី យើង​ក៏​មិន​អាច​ហាម​ឃាត់​ច្បាប់​ធម្មជាតិ​របស់​ការ​ពិត​នេះ​បាន​ដែរ។ - ពេល​ដែល​កាត់​នូវ​សេចក្ដី​សោកសៅ​នេះ​បាន​ហើយ អ្វីដែល​នៅ​សល់​គឺ​សេចក្ដី​ល្អ ដែល​ត្រូវ​នាំ​យក​មក​ប្រើ​ឲ្យ​ជា​ប្រយោជន៍នោះ​គឺ​ធម្មៈ ឬ​សេចក្ដី​ល្អ​របស់​លោក ដែល​ស្ថិត​នៅ​ដ៏​ជ្រាលជ្រៅ​ក្នុង​ចិត្ត​របស់​យើង ជា​សម្ពន្ធភាព​មួយ​សូម្បី​តែ​លោក​ទទួល​អនិច្ចកម្ម​ទៅ​ហើយ​ក្ដី តែ​សេចក្ដី​ល្អ​របស់​លោក​មិន​បាន​ស្លាប់ ហើយ​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​យើង​ជានិច្ច។ - ព្រោះ​ហេតុ​នោះ សូម្បី​ឪពុកម្ដាយ​ស្លាប់ តែ​ហាត់​ដូច​ជា​មិន​ស្លាប់ ព្រោះ​យើង​បាន​នាំ​យក​សេចក្ដី​ល្អ​របស់​លោក​មក​ទុក​ក្នុង​ចិត្ត​យើង ដូច​លោក​នៅ​ជាមួយ​យើង។ ត្រង់​នេះ​ទើប​ជា​រឿង​សំខាន់​យើង​កុំ​ទៅ​ជាប់ជំពាក់​ក្នុង​រូប​រាងកាយ ដែល​ជា​សង្ខារ​ តែ​គួរពិចារណា​ដល់​សារៈ ក្នុង​ជីវិត​របស់​លោក ដែល​ជា​សេចក្ដី​ល្អ ឬ ធម្មៈ​នោះ​ឯង ហើយយើង​នាំ​យក​តួរសេចក្ដី​ល្អ​នោះ​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​យើង និង សេចក្ដី​ល្អ ដែល​លោក​បាន​ធ្វើ​ទុក ក៏​មិន​បាន​បាត់​ទៅណា គឺ​នៅ​នឹង​ខ្លួន​យើងនេះ​ឯង​មក​ជា​សាច់ ជាស្បែក ជា​ខ្លួនរបស់​យើង គឺ​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង។ ការ​ចងចាំ របស់​យើង ក៏​មិន​ដិត​ជាប់​នឹង​រូបធម៌ ដោយ​សំគាល់​ថា សាប​សូន្យ​អំពី​យើង​ទៅ​នោះ​មិន​មាន។ ព្រោះ​កាល​រលឹក​ដល់​សារៈ​នៃជីវិត គឺ​សេចក្ដី​ល្អ ដែល​លោក​បាន​ធ្វើ​ទុក គឺលោកមក​នៅ ក្នុង​ចិត្ត​យើង​គ្រប់​ពេល មិន​បាន​ឃ្លាត​ទៅណា​ឡើយ។ កាល​បើ​យ៉ាង​នោះ ចិត្ត​ក៏​សប្បាយ។ -សួរៈ កាល​ជួប​នឹង​ហេតុ​ការណ៍​ប្រាកដ​ឡើង​ក្នុង​ជីវិត ការ​រលឹក​ដឹង​យ៉ាង​នេះ យើង​អាច​នាំ​មក​បង្រៀន​ខ្លួន​ឯង នឹង​ហ្វឹកហាត់​ដើម្បី​អភិវឌ្ឍ ដោយ​គោលការណ៍​យ៉ាង​ណា ទើប​ការ​អភិវឌ្ឍនោះ​បាន​ពេញលេញ​ជាក់​ច្បាស់​បាន។ -ឆ្លើយៈ នៅ​អាច​ពិចារណា​បាន​ទៀត​ថា លោក​ឪពុក​ អ្នកម្ដាយ មាន​សេចក្ដី​ប្រាថ្នា​ចំពោះ​កូន ចង់​ឲ្យ​កូន​ប្រព្រឹត្ត​យ៉ាង​នេះ​ឬ​យ៉ាង​នោះ។ តែ​ពេល​នេះ សេចក្ដី​ប្រាថ្នារបស់​លោក​បាន​ចូល​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​យើងៗ ត្រូវ​ព្យាយាម​បំពេញ​នូវ​កិច្ចការ​ផ្សេងៗ​ដូច​លោក​ធ្លាប់​បាន​សង្ឃឹម​ចំពោះ​យើង។ បើ​ធ្វើ​បាន​យ៉ាង​នេះ​ វា​ជា​រឿង​គុណធម៌​ដែល​ល្អ​ឥត​ខ្ចោះ។ ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម ដោយ​៥០០០​ឆ្នាំ
images/articles/1812/Untitled-1-Recovered.jpg
Public date : 02, Sep 2026 (18,245 Read)
សុំខ្ចីលុយគេមកធ្វើបុណ្យ តើបានបុណ្យដែររឺទេ?បានបុណ្យទាល់​តែ​ធ្វើ​បុណ្យ​រួច​ហើយ ដើរ​រក​លុយ​សង​គេ​វិញ​ឲ្យ​រួច ឲ្យ​គ្រប់​ចំនួន​គេ​វិញទើប​បាន​បុណ្យ​ ១០០ ភាគរយ។ ​បើ​សិន​ជា​ម្ចាស់គេ មិន​យក​លុយ​ខ្ចី​នោះ​ទេ ពេល​ផល​បុណ្យ​កើត​មក​មាន​ទ្រព្យ​សម្បត្តិ ទ្រព្យនោះ​ក៏​ត្រូវ​បែង​ចែក​ដល់​បុគ្គល​ដែល​ជា ម្ចាស់​ទ្រព្យ​នោះ​ខ្លះ​ ព្រោះ​អ្នក​មាន​ចេតនា​តាំង​ចិត្ត​ធ្វើ​បុណ្យ​ចំណែក​គេ​មាន​ទ្រព្យ​បើ​គេ​មិន​ឲ្យ​ទ្រព្យអ្នក​ខ្ចី​អ្នក​ក៏​មិន​បាន​ធ្វើ​បុណ្យ​ដែរ។ ពេល​អ្នក​បាន​ទ្រព្យ​សម្បត្តិ​មក​ប្រើ​ប្រាស់ ទាល់​តែ​ទៅ​ពឹង​អាស្រ័យ​គេ ទើប​បាន​ទ្រព្យ​សម្បត្តិ​នោះ​មក​ប្រើ​ប្រាស់​បាន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ នេះ​ហៅ​ថា​ធ្វើ​បុណ្យ​ពឹង​អ្នក​ដទៃ បើ​អត់​គេ​ក៏​អត់​បាន​បុណ្យនោះ​ដែរ ដូច្នេះ​ពេល​ធ្វើ​បុណ្យ​ហើយ​គប្បី​រក​សង​គេ​ឲ្យ​គ្រប់​ចំនួន ហើយ​អរគុណ​គេ​ផង។ បើ​អ្នក​មិន​បាន​សង​គេ​វិញ ឬ​ភ្លេច​សង​គេ​វិញ​បុណ្យ​នោះ នឹង​ជាម្ចាស់​ទ្រព្យ​ដើម​ទាំង​អស់ អ្នក​គ្រាន់​តែ​ជា​អ្នក​បម្រើ​គេ ទៅ​ធ្វើ​បុណ្យ ប៉ុណ្ណោះ​​​​​​ហើយ​ទន្ទឹម​នោះ​អ្នក​ក៏​បាន​បាប​មក​ផង ព្រោះ​បោក​ប្រាស់​គេ​មក​ធ្វើ​បុណ្យ គឺ​ថា​បុណ្យ​ក៏​បាន​បាប​ក៏​បាន​ដែរ ហើយ​កើត​ជាតិ​ណាៗ​ក៏​ទ្រព្យ​ប្រើប្រាស់​ទាល់​ទៅ​បម្រើ​គេ ទើប​មាន​ទ្រព្យ​ប្រើប្រាស់​នឹង​គេ​បាន។ ដកស្រង់ចេញពីសៀវភៅ សំណួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ​៥០០០​ឆ្នាំ
images/articles/1813/Untitled-1-Recovered.jpg
Public date : 02, Sep 2026 (22,488 Read)
តើ​ធ្វើ​បុណ្យ​តាម​អារម្មណ៍ តើ​បាន​បុណ្យ​ដែរ​ឬ​ទេ?បាន​បុណ្យ គឺ​នៅ​ពេល​មាន​អារម្មណ៍ចង់​ធ្វើបុណ្យ​ចង់ឲ្យ​ទាន​ចំពោះ​ព្រះសង្ឃ ឪពុក​ម្ដាយ​សាច់ញាតិ ឬ​ចង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​អត់​ឃ្លាន មិនមាន​ស៊ី​លំបាក​ក្រីក្រ​ទុក្ខ​វេទនា​គ្មាន​ទី​ពឹង​ពេល​នេះ​ហើយ​វា​ជា​បុណ្យ វា​ជា​កុសល វា​ជា​អំពើ​ល្អ វា​ជា​ធម៌​ស។ ការ​ធ្វើ​បុណ្យ​នេះ មិន​ចាំបាច់​ការ​ឲ្យ​ទាន​ប៉ុណ្ណឹង​ទេសូម្បី​តែ​យើង​រក្សា​សីល​សូត្រ​ធម៌​សិក្សា​ព្រះធម៌សិក្សា​ព្រះធម៌​ចម្រើន​សមាធិភាវនា និង ពិចារណា​ធម៌ ឲ្យ​ដឹង​បុណ្យ​បាប​គុណ​ទោស​ខុស​ត្រូវ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ឲ្យ​ឃើញ​ថា​អ្វី​នៅ​ក្នុង​លោក​នេះ សុទ្ធ​តែ​មិន​ទៀង​ទាត់ ជា​ទុក្ខ វា​មិន​មែន​ជារបស់​ខ្លួន នេះ​ហើយ​ជា​បុណ្យ​ដែល​យើង​ធ្វើ​ទៅ​តាម​អារម្មណ៍ ចង់​បាន​ចង់​ដឹង​ចង់​ជួយ​ចង់​ឲ្យ​គេ​មាន​សេចក្ដី​សុខ នេះ​ហៅ​ថា​បុណ្យ។ មិន​បាន​បុណ្យ គឺ​នៅ​ពេល​ណា​ដែល​យើង​មិនមាន​អារម្មណ៍ចង់​ធ្វើ​បុណ្យ មិន​ចង់​ធ្វើ​ទាន មិន​ចង់ រក្សាសីល មិន​ចង់​សូត្រ​ធម៌ មិន​ចង់​សិក្សា​ព្រះធម៌ មិនចង់​ចម្រើន​សមាធិ មិនចង់​ភាវនាធម៌ មិនចង់​ពិចារណាធម៌ ឲ្យ​ដឹង​បុណ្យ​បាន​គុណ​ទោស​ខុស​ត្រូវ​ក្នុង​ជីវិត​នេះ ហើយ​មិន​បាន​បុណ្យ គឺ​ជា​ចិត្ត​អកុសល ជាចិត្ត​អាក្រក់ ជាចិត្ត​ខ្ជិល ជាចិត្ត​កំណាញ់ ជា​ចិត្ត​សៅហ្មង ជា​ចិត្ត​គិត​តែ​ប្រយោជន៍ខ្លួន ជាចិត្ត​លោភលន់ ជា​ចិត្ត​មិន​ចង់​ជួយអ្នក​ដទៃ​ឲ្យ​មាន​សេចក្ដី​សុខ​ដូច​ខ្លួន ជាចិត្ត​ខ្វះ​មេត្តា​ករុណា​ដល់​សត្វ​ទាំង​ឡាយ ដែល​មាន​ទុក្ខវេទនា​ក្នុង​ជីវិត ហើយ​មិន​ព្រម​ជួយ​សង្គ្រោះ​នេះ​ហើយ​ជា​អារម្មណ៍​ចិត្ត​បាប ជា​ចិត្ត​មិន​មាន​បុណ្យ។ ប្រសិនបើ​ជា​ធ្វើ​បុណ្យ​ដែរ តែ​មិន​ពេញ​ចិត្ត​ធ្វើ ធ្វើ​ដោយ​បង្ខំ​ចិត្ត​ខ្លាច​គេ​ថា ឬ​ធ្វើ​តាម​គេ​តាម​ឯង​តាម​ប្រពៃណី ឬ​ធ្វើ​ទាំង​មិន​ដឹង​ខុស​ត្រូវ​ បាន​បុណ្យ​ដែរ​តែ​បាន​តិច​ព្រោះ​ធ្វើ​បុណ្យ​មិន​មាន​បញ្ញា។ ការ​ធ្វើ​បុណ្យ​តាម​អារម្មណ៍​ខឹង តាម​អារម្មណ៍​ស្ដាយ​ក្រោយ ពេល​ផល​បុណ្យ​កើត​ទ្រព្យ​មក​ដល់​ខ្លួន ទ្រព្យ​នោះ​ច្រើន​មាន​បញ្ហា កើត​រឿង​កើត​រ៉ាវ​ប្ដឹង​ផ្ដល់ តស៊ូ​ក្ដី​គ្នា​មិន ចេះ​ចប់​មិន​ចេះ​ហើយ ទម្រាំ​នឹង​បាន​ទ្រព្យ​នោះ​មក ស្ទើរ​តែ​អស់​ទ្រព្យ​សម្បត្តិ​ដែល​រក​បាន​ពី​មុន​នោះ​មក ព្រោះ​ធ្វើ​បុណ្យ​តាម​អារម្មណ៍​ខឹង ធ្វើ​បុណ្យ​ស្ដាយ​ក្រោយ​នេះ​ឯង។ សរុប​សេចក្ដី​មក នៅ​ពេល​មាន​អារម្មណ៍​ល្អ ចង់​ធ្វើ​បុណ្យ​បាន​បុណ្យ​ហើយ មិន​ចង់​ធ្វើ​បុណ្យ​ក៏​មិន​បាន​បុណ្យ​ដែរ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ​៥០០០​ឆ្នាំ
images/articles/1817/2026-09-02_20_00_16-Greenshot.jpg
Public date : 02, Sep 2026 (22,334 Read)
-សួរៈ របស់​ដែល​លោក​ប្រាថ្នាឲ្យ​យើង​ធ្វើ ហើយ​យើង​អាច​ធ្វើ​បាន តើ​លោក​អាច​ដឹង​ដែរ​ឬ​ទេ? -ឆ្លើយៈ ដឹង​ឬ​អត់​នោះ យើង​មិន​អាច​ដឹង​បាន​ទេ ព្រោះ​លោក​ជា​អ្នក​ដឹង មិន​មែន​យើង​ជា​អ្នក​ដឹង។ ដោយ​អាស្រ័យ​ថា​លោក​ស្ថិត​នៅ​ក្នុង​វិស័យ​ណា គឺ​លោក​ស្ថិត​នៅ​ភព​ណា ដែន​ឯណា​ដែល​អាច​ដឹង​បាន​ដែរ​ឬ​ទេ? តែ​នាទី​របស់​យើង យ៉ាង​ហោច​ណាស់យើង​ដឹង​នៅ​ក្នុង​ចិត្ត​នូវ​សេចក្ដី​ប្រាថ្នា​របស់​លោក ព្រោះ​ហេតុ​នោះ​កាល​ដែល​យើង បាន​ធ្វើ​តាម​ហើយ យើង​នឹង​មាន​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង ដោយ​បាន​ធ្វើ​ដើម្បី​លោក ធ្វើ​តាម​ដែល​លោក​ត្រូវ​ការ​ ធ្វើ​តាម​សេចក្ដី​ប្រាថ្នា​របស់​លោក ទោះ​ជា​លោក​ដឹង ឬ​មិន​ដឹង​ក្ដី​តែ​បើ​លោក​បាន​ដឹង លោក​នឹង​មាន​សេចក្ដី​សុខ ចុះ​បើ​យើង​មិន​ធ្វើ​លោក​ក៏​ជា​ទុក្ខ យើង​ពិត​ជា​មិន​ល្អ​ឡើយ។ -សួរៈ លក្ខណៈ​នៃ​ការ​អធិប្បាយ​ប្រាកដ​ការណ៍​យ៉ាង​នេះ​គឺ​អ្វី? ព្រោះ​លោក​មិន​មាន​ជីវិត​ស្ថិត​នៅ​ តែ​មាន​ឥទ្ធិពល​ដល់​ការ​ប្រព្រឹត្ត​របស់​យើង នេះ​ជា​សេចក្ដី​ល្អិតល្អន់​ពេក​ណាស់។ -ឆ្លើយៈ គឺ​ធម្មៈ​នោះ​ឯងដែល​គង់​នៅ ពោល​គឺ​ជីវិត​របស់​លោក​ឪពុក អ្នក​ម្ដាយ ផ្ញើ​ទុក​ជា​មួយ​ធម្មៈ​ជា​អមតៈ ទើប​ធ្វើ​ឲ្យ​ជីវិត​មនុស្ស ដែល​ស្លាប់​ទៅ​ហើយ ស្ថិត​នៅ​ជា​អមតៈ​ទៅបាន។ ព្រោះ​ថា​ជិវិត​របស់​មនុស្ស​ម្នាក់ៗនេះ ដែល​ជា​សង្ខារ​នេះ ជា​របស់​ដែល​បែក​ធ្លាយ​ជា​ធម្មតា មាន​តែ​ព្រះធម៌ ទើប​ជា​របស់​អមតៈ។ កាល​ជីវិត​របស់​លោក​ឪពុក អ្នក​ម្ដាយ ស្ថិត​នៅ​ជា​មួយ​ធម៌​ហើយ ជីវិត​នោះក៏​ជា​អមតៈ​ទៅ​ជា​មួយ​ធម៌​ដែល​ជា​អមតៈ ហើយ​មក​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​កូន ហើយ​កូន​ក៏​តាំង​ចិត្ត​ធ្វើ​នូវ​សេចក្ដី​ល្អ​នោះ ធ្វើ​ឲ្យ​ជីវិត​របស់​ឪពុក​ម្ដាយ គង់​នៅ​ចា​មួយ​យើង​រហូត​ទៅ។ -សួរៈ ព្រោះ​ហេតុ​អ្វី កាល​បុគ្គល​ដទៃ​ៗ​ចែក​ស្ថាន​ទៅ​យើង​មិន កើត​ការ​រលឹក​ដឹង​ដូច​បាន​ពោល​មក​នោះ? -ឆ្លើយៈ មិន​កើត​ទេ ព្រោះ​សម្ពន្ធ​ភាព​ដែល​ជ្រួតជ្រាប​ក្នុង​ចិត្ត ដោយ​ការ​សន្សំ​មក​អស់​កាល​យូរ បាន​ចង​ទុក​ក្នុង​ចិត្ត​ដ៏​ជ្រាល​ជ្រៅ​នោះ មិន​មាន។ ដកស្រង់​ចេញ​ពី​សៀវភៅ សុភមង្គល​គ្រួសារ​ជាសន្តិសុខ​សង្គម ដោយ​៥០០០​ឆ្នាំ
images/articles/3498/2026-07-20_07_34_12-Wordbook_files_-_File_Explorer.jpg
Public date : 02, Sep 2026 (303 Read)
៙.មានធម៌ក្នុងខ្លួន ទើបអាចបណ្ដេញអធម៌ឱ្យចេញពីខ្លួនបានមាន​ធម៌ក្នុងខ្លួន​​ទើប​មានខ្លួនជាទីពឹង ហើយបានសុខក្នុងខ្លួនឯងដោយមិនច្រឡំស្វែងរកសុខក្នុងវត្ថុដទៃ​ឬមនុស្សដទៃឡើយ ។មានធម៌ក្នុងខ្លួន មិននាំឱ្យកើតទុក្ខជាមួយនឹងរឿងគ្រប់យ៉ាង ហើយការមិនកើតទុក្ខនេះឯងគឺជាសុខដ៏វិសេសស្រេចស្រាប់តែម្ដង។ មានធម៌ក្នុងខ្លួន ទើបដឹងថា បញ្ហាមិនមែនអ្នកដទៃធ្វើឱ្យខ្លួនឯងទេ គឺបញ្ហានៅក្នុង​ចិត្ត​របស់ខ្លួន ព្រោះតែសេចក្ដីប្រកាន់រីឯការ​មិន​ប្រកាន់ គឺជាសុខដ៏ក្រៃលែង ។ មានធម៌ក្នុងខ្លួន នាំឱ្យយល់ដឹងអំពីធម្មជាតិគ្រប់យ៉ាងថា មិនគួរប្រកាន់​មាំឡើយ ព្រោះ​ធម្មជាតិគ្រប់យ៉ាងដែលកើតឡើងហើយ រមែងមានការប្រែប្រួលចំណែកសេចក្ដី​ពិត គឺឋិតនៅត្រង់ការប្រែប្រួលហ្នឹងឯង ។ មានធម៌ក្នុងខ្លួន នាំឱ្យមានចិត្តទំនេរពីកង្វល់គ្រប់យ៉ាងនេះឯងដែលជាទីពឹងក្នុងព្រះពុទ្ធសាសនា ៕៚ សៀវភៅៈ បទសិក្សាខ្លីៗ ស្មារតីជីវិត ដោយ៥០០០ឆ្នាំ
images/articles/3500/2026-07-20_07_49_43-_________________________________________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (318 Read)
បរិនិព្វុតកថា (ពោលអំពីការបរិនិព្វាន) គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ហន្ទ ទានិ ភិក្ខវេ អាមន្តយាមិ វោ វយធម្មា សង្ខារា អប្បមាទេន សម្បាទេថ ម្នាលភិក្ខុទាំងឡាយ ណ្ហើយ​ចុះ ឥឡូវនេះ តថាគតបា្រប់អ្នកទាំងឡាយឲ្យបានដឹងសង្ខារទាំងឡាយ មានសេច​ក្តី សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួងឲ្យសម្រេច ដោយ​សេចក្តីមិន ប្រមាទចុះ ។អយំ តថាគតស្ស បច្ឆិមា វាចា នេះជាបច្ឆិមវាចារបស់ព្រះតថាគត ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ហើយ ចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់តតិយជ្ឈាន ចេញអំពី តតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ហើយចូលកាន់អាកាសាន​ញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតនសមាបត្តិ ហើយចូលកាន់វិញ្ញាណ​ញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតនសមាបត្តិ ហើយចូលកាន់អាកិញ្ចញ្ញា​យតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិ ហើយចូលកាន់ នេវសញ្ញានាសញ្ញា​យតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិហើយ ចូលកាន់សញ្ញាវេទយិត​និរោធ (សេចក្តីរលត់នៃសញ្ញានិងវេទនា) ។ គ្រានោះ ព្រះអានន្ទមានអាយុពោលទៅនឹងព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រ អនុរុទ្ធដ៏ចម្រើន ព្រះមានព្រះភាគ បរិនិញ្វនហើយឬ ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោ អានន្ទ ព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូលកាន់សញ្ញាវេទយិតនិរោធ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយមកចូល កាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនសមាបត្តិ ហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពីអាកិញ្ចញ្ញាយតន​សមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណ​ញ្ចាយ​តនសមាបត្តិវិញ ចេញអំពីវិញ្ញាណ​ញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសា​នញ្ចាយតនសមាបត្តិវិញ ចេញអំពី អាកាសនញ្ចាយតនសមាបត្តិ ហើយ​ថយ​មក​ចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពីចតុត្ថជ្ឈាន ហើយ ថយមកចូលកាន់តតិយជ្ឈានវិញ ចេញអំពីតតិយជ្ឈានហើយ ថយមកចូលកាន់ ទុតិយជ្ឈានវិញ ចេញអំពីទុតិយ​ជ្ឈាន​ហើយ ថយមកចូលកាន់បឋមជ្ឈានវិញ ចេញអំពី បឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយ​ជ្ឈានទៀត ចេញអំពីទុតិយជ្ឈានហើយ ក៏ចូលកាន់ តតិយជ្ឈានទៀត ចេញអំពី​តតិយ​ជ្ឈានហើយ ក៏ចូលកាន់ចតុត្ថជ្ឈានទៀត ។ លុះ ព្រះមានព្រះភាគ ទ្រង់ចេញចាក ចតុត្ថជ្ឈានហើយ ក៏ទ្រង់បរិនិព្វានក្នុងចន្លោះនោះ (១) ។ កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ(២) ក៏លាន់ឮគគ្រឹកគគ្រេង ព្រមនឹង ការបរិនិព្វាន ។ កាលព្រះមានព្រះភាគ បរិនិព្វានហើយ សហម្បតិព្រហ្មក៏ពោលនូវគាថានេះ ព្រម នឹងការបរិនិព្វានថា៖ សព្វេវ និក្ខិបិស្សន្តិ ភូតា លោកេ សមុស្សយំ យត្ថ ឯតាទិសោ សត្ថា លោកេ អប្បដិបុគ្គលោ តថាគតោ ពលប្បត្តោ សម្ពុទ្ធោ បរិនិព្វុតោ។ ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ បា្រកដដូច្នេះ ព្រះតថាគតជាសម្ពុទ្ធបរិបូណ៌ ហើយដោយកម្លាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វទាំងអស់ មុខជានឹងដាក់ចុះ នូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ ។ កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្រ្ទជាធំជាងទេវតា ក៏ ពោលនូវគាថា នេះព្រមនឹងការបរិនិព្វានថា៖ អនិច្ចា វត សង្ខារា ឧប្បាទវយធម្មិនោ ឧប្បជ្ជិត្វា និរុជ្ឈន្តិ តេសំ វូបសមោ សុខោ។ សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើងនិងការសូន្យទៅ ជាធម្មតា លុះ កើតឡើងហើយក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្តី សុខ ។ កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោលនូវគាថា ទាំងនេះ ព្រមនឹងការបរិនិព្វានថា ៖ នាហុ អស្សាសបស្សាសោ ឋិតចិត្តស្ស តាទិនោ អនេជោ សន្តិមារព្ភ យំ កាលមករី មុនិ។ ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់បា្ររព្ធនូវអនុបាទិសេសនិព្វានហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈនៃព្រះមុនីនាថ ជាតាទិបុគ្គល ដែលមានព្រះទ័យ ខ្ជាប់ខ្លួននោះ មិនមានហើយ ។ អសល្លីនេន ចិត្តេន វេទនំ អជ្ឈវាសយិ បជ្ជោតស្សេវ និព្វានំ វិមោក្ខោ ចេតសោ អហុ។ ព្រះមុនីនាថទ្រង់អត់សង្កត់វេទនា បានដោយចិត្តមិនរួញរា សេចក្តីរលត់នៃចិត្ត ក៏កើត មាន បីដូចជាការរលត់នៃប្រទីប ។ កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោលនូវគាថានេះ ព្រមនឹងការបរិនិព្វានថា៖ តទាសិ យំ ភិំសនកំ តទាសិ លោមហំសនំ សព្វាការវរូបេតេ សម្ពុទ្ធេ បរិនិព្វុតេ។ កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តី ញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានបា្រកដ ។ កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែលមិនទាន់បា្រសចាក រាគៈ មាននៅក្នុងទីនុ៎ះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវកំភួនដៃហើយ កន្ទក់កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគតទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធមាន ចក្ខុក្នុងលោក ប្រញាប់បាត់ទៅពេកណាស់ ។ ឯពួកភិក្ខុណា ដែលបា្រសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិនិងសម្បជញ្ញៈ អត់សង្កត់ដោយគិតថា សង្ខារទាំងឡាយមិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តី ទៀងទាត់ ក្នុង (ខន្ធប្បវត្តិ) នេះអំពីណា ។ (សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ មហាបរិនិព្វានសូត្រ បិដកលេខ ១៦ ទំព័រ ៣២៤) ថ្ងៃសុក្រ ១១ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨ ។ ដោយ ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3506/2026-07-21_14_54_20-Home_-_File_Explorer.jpg
Public date : 02, Sep 2026 (184 Read)
៙. អរុណសួស្ដី ! តម្លៃជីវិត... ជីវិតនេះ មានតម្លៃគួរដល់ព្រះរតនត្រ័យ គឺមានតម្លៃក្រៃលែង ជាងអ្វីៗ ដែលយើងចង់បាននៅក្នុងលោកនេះទាំងអស់ ដូច្នេះតើយើងត្រូវចំណាយវេលាជីវិតទៅខឹងក្រោធ ច្រណែន គុំកួន ស្អប់ខ្ពើម.. ជាមួយនឹងអ្នកណា ដើម្បីអ្វី ? ជីវិតមានតម្លៃគួរប្រព្រឹត្តធម៌៕ ៙. អរុណសួស្ដី ! តម្លៃវេលា ដឹងខ្លួនគ្រប់គ្រា គិតធ្វើពោលស្ដី កុំរវល់តែជាប់ ស្អប់អ្នកដទៃ ភ្លេចគិតសិរី សួស្ដីខ្លួនឯង ៕៚ ៙. កម្លាំងចិត្តជាទឹកដម នៃជីវិត គិតប្រយ័ត្ន បាត់ទឹកដម ទ្រមឱរា ពេលលាបែក ពេលខកចិត្តពេលឯកា ត្រូវគិតថា ជួយអាត្មាអត្តា ហិ ៕៚ ៙. របស់ Free free នៅក្នុងលោក មានសម្រាប់តែព្រះ-ខីណាស្រពប៉ុណ្ណោះ ក្រៅពីហ្នឹង គឺមានតម្លៃ ទៅតាមតណ្ហារបស់សត្វលោក ដូច្នេះ ត្រូវពិចារណាក្នុងការបរិភោគប្រើប្រាស់ ត្រូវចាំឱ្យ ច្បាស់ថា មិនមាន Free សម្រាប់យើងទេ ៕៚ ៙. ពេញបូណ៌មីសិរី ខែជេស្ឋ វត្តក្រាំងដីមាសឆ្លងសាលាឆាន់ ច សំរឹទ្ធិស័ក លះការប្រកាន់ ជីវិតសំខាន់ត្រង់ស្ងប់ត្រជាក់ ។ រូបកាយរុះរោយសីលល្អរឿងរះ តណ្ហាត្រូវលះឈ្នះទុក្ខដោយមគ្គ កាមគុណលោកីយ៍ប្រុសស្រីជំពាក់ ចិត្តស្ងប់ត្រជាក់ឧបោសថសីល៕ ៙. ពេលចង់លះលាភរិយាស្វាមី ត្រូវនឹកដល់ថ្ងៃអាពាហ៍ពិពាហ៍ ពេលនឹកធុញទ្រាន់ចំពោះការងារ ត្រូវនឹកដល់គ្រារងាអត់ការ ។ ពេលនឹកខកចិត្តពេលមានវិបត្តិ ត្រូវនឹកថាសត្វវិបត្តិធម្មតា បួសហើយចង់សឹកនឹកទោសកាមា ភ្លាត់ប្លាតដួលផ្ងារស្រវាក្រោកភ្លាម៕ ៙. ជាញឹកញាប់ ដែលយើងកើតទុក្ខសព្វថ្ងៃនេះ ព្រោះមកអំពីយើងគិតថាអ្នកនោះគួរធ្វើយ៉ាងនេះៗ ។ អស្ចារ្យ ! គំនិតខ្លួនឯងសោះ ចេះគិតឱ្យខ្លួនឯងកើតទុក្ខរាល់ថ្ងៃបានដែរ ។ គួរសិក្សាធម្មជាតិ ត្រូវចេះគិតឱ្យខ្លួនឯងបានសេចក្ដីសុខវិញ ដូចជារឿងព្រៃភ្នំ វាលស្រែ ទន្លេ សមុទ្រ យប់ ថ្ងៃ ធម្មជាតិ មេឃ ដី...ដទៃផ្សេងទៀត សុទ្ធតែ ជាធម្មជាតិទាំងអស់ យ៉ាងណា មនុស្សយើងក៏ជាធម្មជាតិយ៉ាងនោះដែរ ៕៚ ៙. អ្វីដែលត្រូវធ្វើ ប្រញាប់ធ្វើទៅ ហើយអ្វីដែលត្រូវចោលក៏ប្រញាប់ចោលទៅដែរ ។ ការខឹងក្រោធ គំនុំ គុំស្អប់ និងការច្រណែន ឈ្នានីសជាដើម គឺវាមិនមានតម្លៃអ្វីបន្តិចសម្រាប់ជីវិតដ៏សែនខ្លីនេះ ទាល់តែសោះ ។ គប្បីសាងពិភពនៃសេចក្ដីសុខស្ងប់សម្រាប់ជីវិតដ៏ខ្លីនេះដោយការចេះលះបង់ ដាក់ចុះ ៕៚ ៙. មិនមែនជាកំហុសនៃលោកនេះទេ ដែលលោកនេះ មិនប្រព្រឹត្តទៅតាមសេចក្ដីត្រូវការរបស់យើង តែនេះជាសេចក្ដីល្ងង់របស់យើងដោយឡែកប៉ុណ្ណោះ ដែលត្រូវការឱ្យលោកនេះ យ៉ាងនេះ យ៉ាងនោះ តាមចិត្តប្រាថ្នារបស់យើង ជាលទ្ធផល មនុស្សលោកត្រូវវក់វីទៅដោយសេចក្ដីប្រាថ្នា ការប្រណាំងប្រជែង និងការឈ្លោះទាស់ទែងការខកចិត្ត ការភ័យខ្លាច ៕៚ ៙.បុគ្គលឃើញរូបស្ត្រី ដែលគេគូរនឹងជញ្ជាំង លាបលនដោយថ្នាំដ៏ស្រស់យ៉ាងណាមិញ អ្នកមានការឃើញវិបរិត ក្នុងរូបនោះ ក៏យ៉ាងនោះដែរ បញ្ញាជារបស់មនុស្ស ឥតប្រយោជន៍ទេឬ ។ នែ បុគ្គលអន្ធពាល ! អ្នកស្ទុះចូលមកជិតនូវអត្តភាពដ៏ទទេ ដែលប្រៀបដូចជាថ្ងៃបណ្ដើរកូនតាំងនៅក្នុងខាងមុខឬដូចជាយល់សប្ដិឃើញដើមឈើមាសពុំនោះដូចជារូបយន្តគ្រាំគ្រាក្នុងកណ្ដាលនៃជន ។ ( ព្រះថេរីគាថា បិ.៥៧/ទំព័រ២១៦ ) សៀវភៅ ជំនួយសតិ ភាគ២៣ ដោយ៥០០០ឆ្នាំ
images/articles/3529/2026-08-01_12_51_24-_________________________________________-__Protected_View_-_Word.jpg
Public date : 02, Sep 2026 (242 Read)
សសបណ្ឌិតចរិយា (ទន្សាយពោធិសត្វបំពេញទានបរមត្ថបារមី) នាបរំ យទា ហោមិ, សសកោ បវនចារកោ; តិណបណ្ណសាកផលភក្ខោ, បរហេឋនវិវជ្ជិតោ។ កាលតថាគតកើតជាទន្សាយ ត្រាច់ទៅក្នុងព្រៃ មានស្មៅ ស្លឹកឈើ បន្លែ និងផ្លៃឈើ ជាអាហារ វៀរចាកការបៀតបៀនសត្វដទៃ ។ មក្កដោ ច សិង្គាលោ ច, សុត្តបោតោ ចហំ តទា; វសាម ឯកសាមន្តា, សាយំ បាតោ ច ទិស្សរេ។ កាលនោះ ស្វា ចចក ភេ និងតថាគត ព្រមព្រៀងនៅជាមួយគ្នា ទាំងព្រឹកទាំងល្ងាច ។ អហំ តេ អនុសាសាមិ, កិរិយេ កល្យាណបាបកេ; បាបានិ បរិវជ្ជេថ, កល្យាណេ អភិនិវិស្សថ។ តថាគតប្រៀនប្រដៅសម្លាញ់ទាំង ៣ នោះ ដែលមានកិរិយាល្អ និងកិរិយាអាក្រក់ថា អ្នកទាំងឡាយ ចូរវៀរនូវអំពើអាក្រក់ ហើយចូរតម្កល់ខ្ជាប់ក្នុងអំពើល្អ ។ ឧបោសថម្ហិ ទិវសេ, ចន្ទំ ទិស្វាន បូរិតំ; ឯតេសំ តត្ថ អាចិក្ខិំ, ទិវសោ អជ្ជុបោសថោ។ តថាគតឃើញព្រះចន្ទពេញវង់ ក្នុងថ្ងៃឧបោសថ ក៏ប្រាប់ដល់សម្លាញ់នុ៎ះ ក្នុងទីនោះថា ថ្ងៃនេះ ជាថ្ងៃឧបោសថ ។ ទានានិ បដិយាទេថ, ទក្ខិណេយ្យស្ស ទាតវេ; ទត្វា ទានំ ទក្ខិណេយ្យេ, ឧបវស្សថុបោសថំ។ អ្នកទាំងឡាយចូរចាត់ចែងទាន ដើម្បីឲ្យដល់ទក្ខិណេយ្យបុគ្គល លុះបានឲ្យទានដល់ទក្ខិណេយ្យបុគ្គលរួចហើយ ចូររក្សាឧបោសថ ។ តេ មេ សាធូតិ វត្វាន, យថាសត្តិ យថាពលំ; ទានានិ បដិយាទេត្វា, ទក្ខិណេយ្យំ គវេសិសុំ។ សត្វជាសម្លាញ់នោះ បានទទួលពាក្យតថាគតថា សាធុ ហើយចាត់ចែងទាន តាម សេចក្តីអង់អាច តាមកម្លាំង ហើយស្វែងរកទក្ខិណេយ្យបុគ្គល ។ អហំ និសជ្ជ ចិន្តេសិំ, ទានំ ទក្ខិណនុច្ឆវំ; យទិហំ លភេ ទក្ខិណេយ្យំ, កិំ មេ ទានំ ភវិស្សតិ។ ឯតថាគតដេកគិតនូវទាន ដែលសមគួរដល់ទក្ខិណេយ្យបុគ្គលថា បើអញបានទក្ខិណេយ្យបុគ្គល តើអញនឹងឲ្យទានដូចម្តេច ។ ន មេ អត្ថិ តិលា មុគ្គា, មាសា វា តណ្ឌុលា ឃតំ; អហំ តិណេន យាបេមិ, ន សក្កា តិណ ទាតវេ។ ល្ង និងសណ្តែកបាយនៃអញគ្មានទេ សណ្តែករាជមាស អង្ករ និងខ្លាញ់ នៃអញ ក៏គ្មានដែរ អញញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដោយស្មៅ អញមិនអាចនឹងឲ្យស្មៅបានទេដូច្នេះ។ យទិ កោចិ ឯតិ ទក្ខិណេយ្យោ, ភិក្ខាយ មម សន្តិកេ; ទជ្ជាហំ សកមត្តានំ, ន សោ តុច្ឆោ គមិស្សតិ។ បើមានទក្ខិណេយ្យបុគ្គលណាមួយ ដើរមកក្នុងសម្នាក់អញដើម្បីភិក្ខា អញនឹងឲ្យខ្លួនជារបស់ខ្លួន នឹងមិនឲ្យទក្ខិណេយ្យបុគ្គលនោះ មានដៃទទេទៅវិញឡើយ ។ មម សង្កប្បមញ្ញាយ, សក្កោ ព្រាហ្មណវណ្ណិនា; អាសយំ មេ ឧបាគច្ឆិ, ទានវីមំសនាយ មេ។ ព្រះឥន្ទ្រដឹងនូវសេចក្តីត្រិះរិះរបស់តថាគត ហើយក្លែងភេទជាព្រាហ្មណ៍ ចូលមកកាន់លំនៅរបស់តថាគត ដើម្បីល្បងទានរបស់តថាគត ។ តមហំ ទិស្វាន សន្តុដ្ឋោ, ឥទំ វចនមព្រវិំ; សាធុ ខោសិ អនុប្បត្តោ, ឃាសហេតុ មមន្តិកេ។ តថាគតឃើញឥន្ទព្រាហ្មណ៍នោះ ហើយក៏ត្រេកអរ បានពោលពាក្យនេះថា ពេញជាល្អមែន អ្នកមកក្នុងសម្នាក់ខ្ញុំ ព្រោះហេតុតែអាហារ ។ អទិន្នបុព្ពំ ទានវរំ, អជ្ជ ទស្សាមិ តេ អហំ; តុវំ សីលគុណូបេតោ, អយុត្តំ តេ បរហេឋនំ។ ក្នុងថ្ងៃនេះ ខ្ញុំនឹងឲ្យនូវទានដ៏ប្រសើរដល់អ្នក ជាទានដែលខ្ញុំមិនធ្លាប់ឲ្យឡើយ អ្នកប្រកបដោយគុណ គឺសីល ការបៀតបៀនសត្វដទៃ មិនគួរដល់អ្នកឡើយ ។ ឯហិ អគ្គិំ បទីបេហិ, នានាកដ្ឋេ សមានយ; អហំ បចិស្សមត្តានំ, បក្កំ ត្វំ ភក្ខយិស្សសិ។ អ្នកចូរមក ចូរទៅនាំយកឧសផ្សេង ៗ មកបង្កាត់ភ្លើងឲ្យឆេះឡើង ខ្ញុំនឹងដុតខ្លួន អ្នកនឹងបានបរិភោគសាច់ឆ្អិន ។ សាធូតិ សោ ហដ្ឋមនោ, នានាកដ្ឋេ សមានយិ; មហន្តំ អកាសិ ចិតកំ, កត្វា អង្គារគព្ភកំ។ ឥន្ទព្រាហ្មណ៍នោះ មានចិត្តត្រេកអរ ទទួលថា សាធុ ហើយទៅនាំឧសផ្សេង ៗ យកមកធ្វើ ជើងថ្ករយ៉ាងធំ ហើយធ្វើឲ្យមានផ្ទៃ ពេញដោយរងើកភ្លើង ។ អគ្គិំ តត្ថ បទីបេសិ, យថា សោ ខិប្បំ មហា ភវេ; ផោដេត្វា រជគតេ គត្តេ, ឯកមន្តំ ឧបាវិសិំ។ គំនរភ្លើងធំនោះ ឆេះឆាប យ៉ាងណា ឥន្ទព្រាហ្មណ៍នោះ ក៏ដុតភ្លើងឆេះសន្ធោសន្ធៅក្នុងទីនោះ យ៉ាងនោះ តថាគតរលាស់ខ្លួនដែលប្រឡាក់ធូលី ហើយអង្គុយក្នុងទីដ៏សមគួរនោះ ។ យទា មហាកដ្ឋបុញ្ជោ, អាទិត្តោ ធមធមាយតិ; តទុប្បតិត្វា បបតិំ, មជ្ឈេ ជាលសិខន្តរេ។ កាលណា គំនរឧសធំ ត្រូវភ្លើងឆេះ ឮសូរសំឡេង ធុំ ធុំ កាលនោះ តថាគតលោតទម្លាក់ខ្លួន ទៅក្នុងកណ្តាលចន្លោះអណ្តាតភ្លើង ។ យថា សីតោទកំ នាម, បវិដ្ឋំ យស្ស កស្សចិ; សមេតិ ទរថបរិឡាហំ, អស្សាទំ ទេតិ បីតិ ច។ ធម្មតាទឹកត្រជាក់ ដែលបុគ្គលណាមួយចុះទៅហើយ រមែងញ៉ាំងសេចក្តីក្រវល់ ក្រវាយ ក្តៅក្រហាយ ឲ្យស្ងប់រម្ងាប់ បានញ៉ាំងសេចក្តីត្រេកអរ និងបីតិ ឲ្យកើតឡើង យ៉ាងណា ។ តថេវ ជលិតំ អគ្គិំ, បវិដ្ឋស្ស មមំ តទា; សព្ពំ សមេតិ ទរថំ, យថា សីតោទកំ វិយ។ កាលតថាគត ចូលទៅក្នុងភ្លើង ដែលកំពុងឆេះសន្ធោសន្ធៅ ក៏ញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងអស់ ឲ្យស្ងប់រម្ងាប់ ដូចជាទឹកត្រជាក់ ដូច្នោះឯង ។ ឆវិំ ចម្មំ មំសំ ន្ហារុំ, អដ្ឋិំ ហទយពន្ធនំ; កេវលំ សកលំ កាយំ, ព្រាហ្មណស្ស អទាសហំ។ តថាគតបានឲ្យសម្បុរថ្ងៃ ស្បែក សាច់ សរសៃ ឆ្អឹង បេះដូង និងកាយទាំងមូល មិនឲ្យមានសេសសល់ដល់ព្រាហ្មណ៍ ។ ចប់ សសបណ្ឌិតចរិយា ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ចរិយាបិដក អតិកិត្តិវគ្គ បិដកលេខ ៧៧ ទំព័រ ២៦៣) ដោយ.ស.ដ.វ.ថ. ដោយ៥០០០ឆ្នាំ
images/articles/3532/2026-08-02_07_55_48-_New_Text_Document_s-_Notepad.jpg
Public date : 02, Sep 2026 (177 Read)
អ​ជិ​ត​ប្ប​ញ្ហា​ ​ទី១​ ​[​១១២​]​ កេនស្សុ និវុតោ លោកោ (ឥច្ចាយស្មា អជិតោ) កេនស្សុ នប្បកាសតិ កិស្សាភិលេបនំ ព្រូសិ កឹសុ តស្ស មហម្ភយំ។ (អជិតមាណពមានអាយុ សួរដូច្នេះថា) លោកត្រូវអ្វីបិទបាំង? លោកមិនភ្លឺស្វាងព្រោះហេតុអ្វី? សូមព្រះអង្គត្រាស់ប្រាប់នូវធម៌អ្វី ថាជាគ្រឿងលាបលោកនេះ? អ្វីជាភ័យធំរបស់លោកនេះ? ។ អវិជ្ជាយ និវុតោ លោកោ វេវិច្ឆា បមាទា នប្បកាសតិ ជប្បាភិលេបនំ ព្រូមិ ទុក្ខមស្ស មហម្ភយំ។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអជិតៈ) លោកត្រូវអវិជ្ជាបិទបាំង លោកមិនភ្លឺស្វាងព្រោះសេចក្តីប្រាថ្នាផ្សេងៗ (និងសេចក្តីប្រហែស) តថាគតពោលនូវសេចក្តីប្រាថ្នា ថាជាគ្រឿងលាប ទុក្ខជាភ័យធំរបស់លោកនោះ។ (​ បិដក ភាគ ៥៤ - ទំព័រទី ៣៣៥ ) សុខិតា ហោថ, ទុក្ខា មុច្ចថ = សូមអ្នកទាំងឡាយ បានដល់នូវសេចក្តីសុខ, ចូររួចផុតចាកទុក្ខ ។ ប្រភព៖ ហ្វេសប៊ុកPhuorng Sovann ដោយ៥០០០ឆ្នាំ
images/articles/1477/Untitled-1-Recovered.jpg
Public date : 28, Aug 2026 (40,738 Read)
ភវេនស្ស នន្ទតិ ជួយត្រេកអរ​ចំពោះ​ការ​ចំរើន​របស់​មិត្ត ការមិន​ច្រណែន​ពន្លត់​ភ្លើន​ឈ្នានីស ឯ​ការ​ច្រណែន​វិញ រមែង​ដុត​លោក​នេះ​ឲ្យ​ឆេះទ្រលោម ដោយ​ការ​ព្យាបាទ​បៀតបៀន​គ្នា​ពាក្យ​សម្ដី​ចាក់​ដោត និយាយ​ដោយ​ចិត្ត​ឥត​មេត្តា ដូច្នេះ​ការ​មិនច្រណែន​ជា​ផ្កាឈូក ផុស​ទ្រសត្វ​លោក​ទាំង​ពួង ឲ្យ​ផុត​អំពី​សមុទ្រ​ភ្លើង​កម្មពៀរវេរា។ កើត​មក​ជា​មនុស្ស​ គួរ​តែ​ខំប្រឹង​រស់​ដោយ​ខ្លួន​ឯងគ្មាន​ចាំ​បាច់​ទៅ​ច្រណែន​អ្វី​ជា​មួយ​អ្នក​ដទៃឡើយ គួរ​ចម្រើន​នូវ​មេត្តា​ឲ្យ​រឿយៗ ព្រោះ​មេត្តា​នេះ​ឯង​ហើយ ជា​ជំរក​ដ៏​ប្រសើរ​របស់​ចិត្ត។កើត​មក​ជា​មនុស្ស បើ​មិន​បាន​ចិញ្ចឹម​អ្នក​ដទៃ​ទេ ក៏​គួរ​តែ​ចិញ្ចឹម​ខ្លួន​ឯង​ឲ្យ​រស់ ដោយ​មិន​បៀតបៀន​អ្នក​ដទៃ ការ​ចូល​ចិត្ត​សុំ​តាំង​តែ​អំពី​ជីរ​ស្លឹកគ្រៃ​ជាដើម​នោះ វា​ជា​មាយាទ​មិន​ល្អ រាប់​ចូល​ក្នុង​លក្ខណៈ​បៀតបៀន​គេ​ដែរ មើល​ចុះ មេ​គោ​ស៊ី​តែ​ស្មៅ​ ប៉ុន្តែ​វា​មាន​ទឹក​ដោះ​ឲ្យ​មនុស្ស​បៅ ជា​ទូទៅ​ពាសពេញ​ស្រុក តើ​ធម្មជាតិបង្កើត​មនុស្ស​មក សម្រាប់​ឲ្យ​មនុស្ស​ទន់​ខ្សោយ ខ្វះ​នូវ​សមត្ថភាព​ជាង​មេ​គោ​ទៅ​ទៀត​ឬ? តាម​ពិត​មនុស្ស​មាន​នូវ​សមត្ថភាព​ដ៏​ក្រៃលែង អាច​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាន​បរិសុទ្ធ ជាទី​ពំនាក់​អាស្រ័យ​នៃ​មនុស្ស និង ទេវតា​បាន​ទៀត​ផង វាចា​របស់​មនុស្ស​បរិសុទ្ធ ពិត​ជាពិសេស​ជាង​ទឹក​ដោះ​របស់​មេ​គោ អាច​ធ្វើ​ឲ្យ​អ្នក​ក្រេប​ជញ្ជក់​រស​ជាតិ​នៃ​ពាក្យ​សម្ដី​នោះ​ស្ងប់​រម្ងាប់​ចិត្ត កំចាត់​តណ្ហា​ដែល​ជា​ការ​ស្រែក​ឃ្លាន បាន​នូវ​សេចក្ដីឆ្អែត​ដ៏​យ៉ាង​ប្រសើរ​បំផុត ដូច្នេះ​ធ្វើ​ជា​មនុស្ស​ត្រូវ​ខិតខំ​បណ្ដុះ​បណ្ដាល​សមត្ថភាព​របស់​ខ្លួន​ឯង​ឲ្យ​បានរឹង​ប៉ឹង ទាំង​ឲ្យ​នៅ​ក្នុង​គន្លង​ធម៌​ល្អ​ទៀត​ផង។ លាភ យស សរសើរ សុខ ជាវត្ថុ​នាំ​ឲ្យ​កើត​ការ​ច្រណែន​ដោយ​គិត​ថា គេ​គ្រាន់​បើ​ជាង​ខ្លួន ប៉ុន្តែ​មាន​វត្ថុ​មួយ​ពិសេស​ផ្សេង​ក្រៃ​លែង​ជាង​លាភ យស សរសើរ សុខ​ក្នុង​លោក​នេះ​ទៅ​ទៀត​គឺ​បញ្ញា​រំលត់​ការ​ប្រកាន់ ថា​មាន​តួ​ខ្លួន។ខ្លួន​ឯង​ដោយ​ពិត​ក្នុង​បរមត្ថនាម​រូប ពុំ​មាន​សោះ​ឡើយ​ដូច្នេះ​សេចក្ដី​ប្រកាន់ ការ​លោភលន់ ការ​ខឹង​ច្រឡោត ជាដើម​នេះ​សុទ្ធ​តែ​ជា​ទិស​ដៅ​ដែល​ត្រូវ​កំចាត់ ដោយ​ការ​ចំរើន​បញ្ញា។ គួរ​ខ្មាសសេចក្ដី​ល្ងង់ ល្ងង់​នាំ​ឲ្យ​វង្វេង ល្ងង់​នាំ​ឲ្យ​កើត​ការ​ច្រណែន​ឈ្នានីស មិន​ត្រូវ​ទុក​ឲ្យ​ខ្លួន​ឯង​ល្ងង់​រឿយៗ​ទៅ​នោះ​ទេ​ត្រូវ​ព្យាយាម​កំចាត់​ដោយ​ការ​អុជប្រទីប​បំភ្លឺ​គឺ​ចម្រើន​បញ្ញា បុគ្គល​មាន​បញ្ញា​រំលត់​ការ​ប្រកាន់​នូវ​នាម​រូប ឃើញ​ច្បាស់​ថា រក​តែ​តួខ្លួន​ឯង​មិន​មាន​យ៉ាង​នេះ ក៏​ត្រូវ​បញ្ចប់​ការ​ច្រណែន ជា​អ្នក​បាន​រួច​ផុត​អំពីទី​ដែល​គួរ​ឲ្យ​ស្លុត​ខ្លាច ហើយ​បាន​ដល់​កន្លែង​ដែល​មាន​ទីពឹង​កក់ក្ដៅ​ក្រៃលែង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1478/Untitled-1-Recovered.jpg
Public date : 28, Aug 2026 (12,762 Read)
អវណ្ណំ ភណមានំ និវារេតិ ហាម​ឃាត់​មនុស្ស​ដែល​និយាយ​អាក្រក់​អំពី​មិត្ត គឺ​មិត្ត​មាន​ការ​ជួយ​ឈឺឆ្អាល មិន​បណ្ដោយ​ឲ្យ​គេ​ចេះ​តែ​និយាយ​អំពី​រឿង​អ្វីៗ ដែល​ជា​សេចក្ដី​មិន​ល្អ​ផ្សេងៗ របស់​មិត្ត​សម្លាញ់​ឡើយ។ជា​ធម្មតា​នៃ​មនុស្ស​ដែល​ច្រើន​ដោយ​កិលេស ចូល​ចិត្ត​ជួបជុំ​គ្នា​និយាយ​រឿង​អ្នក​ដទៃ ជា​ពិសេស​រឿង​អាស្រូវ​របស់​គេ​ពី​ព្រោះ​ហេតុ​តែ​ចង់​បង្ហាញ​ខ្លួន​ឯង ឲ្យ​គេ​ស្គាល់​ថា​ជា​អ្នក​គ្រាន់​បើ​ជួន​កាល​និយាយ​ព្រោះ​ស្អាប់ ដោយ​សារ​គេ​នោះ​ធ្លាប់​ធ្វើ​ឲ្យ​ខ្លួន​ទាស់​ចិត្ត អំពី​រឿង​អ្វី​មួយ ហើយ​ក៏​គុំ​គួន​គេ​ទុក​ក្នុង​ចិត្ត​ទៅ ជួន​កាល​និយាយ​អាក្រក់​អំពី​គេ​ព្រោះ​ច្រណែន ជួន​កាល​ព្រោះ​តែ​ចង់​បង្អួត​ខ្លួន​ប្រាប់​គេ​ថា ខ្លួន​ឯង​ពូកែ​ដឹង​រឿង​ច្រើន​តែ​ប៉ុណ្ណោះ ព្រម​ដោយការ​ខ្វះ​មេត្តា ក៏​និយាយ​ឥត​សំចៃ​មាត់​ទៅ ជួន​កាល​ខ្លះ​ទៀត​ចង់​យក​ចិត្ត​គូ​ជជែក កាល​គូ​ជជែកនោះ​ខឹង​ស្អប់​អ្នក​ណាៗ​ហើយ ក៏​ខំ​ប្រឹង​រក​រឿង​អាក្រក់​អំពី​អ្នក​នោះ ដើម្បី​យក​មក​និយាយ​ឲ្យ​ត្រូវ​គ្នា​សរុប​សេចក្ដី​មក​ព្រោះ​បីសាច​គឺ​កិលេស ក្នុង​ចិត្ត​របស់​អ្នក​និយាយ​ហ្នឹង​ឯង ដែល​នាំ​ឲ្យ​មាន​វាចា​អាក្រក់​ជាវចីទុច្ចរិត និយាយ​កុហក​និយាយ​ញុះញង់ និយាយ​ទ្រគោះ​បញ្ឈឺ​ចិត្ត​អ្នក​ដទៃ និង ពាក្យ​សម្ដីនិយាយ​ឥត​ប្រយោជន៍។ កិរិយា​មិន​ធ្វើ​នូវ​បាប​ទាំង​ពួង​១ កិរិយា​បំពេញ​កុសល​១ កិរិយា​ធ្វើ​ចិត្ត​របស់​ខ្លួន​ឲ្យ​ផូផង់​១ ទាំង​៣​នេះ​ជា​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។អំណត់​គឺ​សេចក្ដី​អត់ធន់ ជា តបធម៌ គឺ​ធម៌​ជា​គ្រឿង​ដុត​បំផ្លាញ​នូវ​បាប​ដ៏​ក្រៃលែង ព្រះសម្មាសម្ពុទ្ធ​ក្ដី ព្រះបច្ចេកពុទ្ធ​ក្ដី​ ព្រះ​អនុពុទ្ធក្ដី បាន​សម្ដែង​ថា ព្រះនិព្វាន​ជា​គុណ​ដ៏​ក្រៃលែង​ (​ជា​កំពូល​នៃ​ធម្មរតនៈ) អ្នក​សម្លាប់​សត្វ​ដទៃ​ក្ដី អ្នក​បៀតបៀន​ដោយ​ការ​ប្រហារ​វាយ​តប់ បំផ្លិច​បំផ្លាញ​អ្នក​ដទៃ​ក្ដី មិន​មែន​ជា​សមណៈ​អ្នក​ស្ងប់​រម្ងាប់ ទាំង​មិន​មែន​ជា​បព្វ​ជិត​អ្នក​បួស​វៀរចាក​បាប​ដោយ​ទូទៅ​ឡើយ។ កិរិយា​មិន​តិះដៀល​អ្នក​ដទៃ​១ កិរិយា​មិន​បៀតបៀន​ (បំផ្លាញ​ឬ​សម្លាប់) អ្នកដទៃ​១ កិរិយា​សង្រួម​ក្នុង​ព្រះបាតិមោក្ខ​១ ភាវៈ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ១ ទី​ដេក​និង​ទី​អង្គុយ​ដ៏​ស្ងាត់​១ កិរិយាបំពេញ​សេចក្ដី​ព្យាយាម​ក្នុង​អធិចិត្ត​១ ទាំង​៦​នេះ ជា​ពាក្យ​ប្រៀន​ប្រដៅ​នៃ​ព្រះពុទ្ធ​ទាំង​ឡាយ។ កិរិយា​មិន​តិះដៀល​អ្នក​ដទៃ គឺ​ជា​សីល​ល្អ​ផ្នែក​ខាង​សម្ដី កិរិយា​មិន​បៀត​បៀន បំផ្លាញ​ឬ​សម្លាប់​សត្វ​ដទៃ គឺ​ជា​សីល​ល្អ​តាម​ផ្លូវ​កាយ កិរិយា​សង្រួម​ក្នុង​ព្រះបាតិមោក្ខ គឺ​បាតិមោក្ខសីល បាន​ដល់​សីល​ដែល​ជា​ប្រធាន​នាំ​ឲ្យ​រួច​ផុត​ចាក​ទុក្ខ និង ឥន្ទ្រិយ​សំវរសីល​បាន​ដល់​សីល​បិទ​នូវ​កិលេស​តាម​ទ្វា៦ មាន​ចក្ខុ​ទ្វារ​ជាដើម។ ភាវៈ​ដឹង​ប្រមាណ​ក្នុង​ភត្តាហារ គឺ​ជា​សីល​ដែល​នាំ​ឲ្យ​បរិសុទ្ធ​ក្នុងការ​ចិញ្ចឹម​ជីវិត និង ជាសីល​បន្សាប​ពិស​ក្នុង​បច្ច័យ​៤ ប្រើ​ប្រាស់​ទៅ​គ្មាន​ទោស គ្មាន​បំណុល ចំណែក​ទី​ដេក​និង​ទី​អង្គុយ​ដ៏​ស្ងាត់ គឺ​ទី​នៅ​ដែល​ជា​កន្លែង​សប្បាយ ហាក់​ដូច​ជា​ថ្នាំ​រម្ងាប់​រោគ​ប្រចាំ​កាយ ឬ​ជាថ្នាំ​ថែរក្សា​សុខភាព ព្រោះ​ជា​កន្លែង​ស្ងាត់​ចាក​សត្រូវ​ខាង​ក្រៅ មាន​លាភសក្ការៈ និង កាមារម្មណ៍​ជា​ដើម។ កិរិយា​បំពេញ​សេចក្ដី​ព្យាយាម​ក្នុង​អធិចិត្ត គឺ​ការ​រុករក​នូវ​សេចក្ដី​សុខ​ស្ងប់​ក្នុង​ចិត្ត​របស់​ខ្លួន ដូច​ជា​ការ​ជីក​យក​កំណប់​ក្រោម​ផ្ទះ​ដែល​កប់​ជ្រៅ​ក្នុង​ផ្ទះ និងមាន​ថ្ម​ដា​សង្កត់​អំពី​លើ អធិចិត្ត​បាន​ដល់​ចិត្ត​ស្ងប់​ដ៏​ក្រៃ​លែង (សមាបត្តិ៨) ជា​បទដ្ឋាន​នៃ​បញ្ញា ឧបមា​ដូច​ឈើ​ស្ងួត​ពួត​ចេញ​ជា​ភ្លើង ឆេះ​បំភ្លឺ​ក្នុងវេលា​រាត្រី​កំចាត់​ភាព​ងងឹត​អន្ធការ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1479/Untitled-1-Recovered.jpg
Public date : 28, Aug 2026 (75,906 Read)
វណ្ណំ ភណមានំ បសំសតិ សរសើរ​នូវ​មនុស្ស​ណា​ដែល​និយាយ​រឿង​ល្អ ពណ៌នា​គុណ​របស់​មិត្ត នេះ​ជា​លក្ខណៈ​មិត្ត​ល្អ​ដែល​តែង​តែ​ជួយ​ឈឺ​ឆ្អាល។នៅពេល​យើង​សរសើរ​អ្នក​ដទៃ​ណា​ម្នាក់​នោះ ត្រូវ​បញ្ជាក់​អំពី​កិច្ចការ​ដែល​គួរ​ឲ្យ​សរសើរ​នោះ​ផង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​យល់​ច្រឡំ ក្នុង​បុគ្គល​ដែលយើង​សរសើរ​នោះ បើ​យើង​មិន​បាន​បញ្ជាក់​អំពី​អំណុច​ល្អ​ឲ្យ​បាន​ពិត​ប្រាកដ​ទេ។ យើង​សរសើរ​អ្នក​ណា​ម្នាក់​ដែល​ធ្វើ​អាក្រក់ ខ្លួន​យើង​ដែល​ជា​អ្នក​សរសើរ​គេ​នោះ អាច​បាប​ជាង​អ្នក​ដែល​ធ្វើ​អាក្រក់​នោះ​ទៅ​ទៀត ព្រោះ​នាំ​ឲ្យ​មាន​អ្នក​ដទៃ​មិន​តិច​អ្នក​ទេ ហ៊ាន​ធ្វើ​នូវ​អំពើ​អាក្រក់​ផ្សេងៗ ដោយ​មក​អំពី​បាន​ស្ដាប់​ឮ​ពាក្យ​សរសើរ​របស់​យើង​ក្នុង​សេចក្ដី​នេះ​ក៏​គួរ​បាន​ជ្រាប​ផង​ដែរ អំពី​ការ​ពោល​សរសើរ​ចំពោះ​បុគ្គល​ដែល​គួរ​ឲ្យ​សរសើរ យ៉ាង​ពិត​ប្រាកដ​នោះ បើ​វា​ចារបស់​យើង​ឬ​ក៏​ការងារ​របស់​យើង​ជា​ធម្មទាន នេះ​ជា​ទាន​ឈ្នះ​អស់​ទាន​ទាំងពួង។ ការ​ពោល​សរសើរ​ឬ​ក៏​និន្ទា​ចំពោះ​ទៅ​អ្នក​ណា​ម្នាក់​នោះ​ត្រូវ​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់ ព្រោះ​វា​ជា​គ្រោះ​កំណាច​ដ៏​ក្រៃ​លែងបើ​សិន​ជា​យើង​សរសើរ​ចំ​ទៅ​លើ​មនុស្ស​ទុស្ដសីល ហើយ​បែរ​ជា​ទៅ​និន្ទា ចំ​លើ​អ្នក​ទ្រង់​នូវ​សីល​ទៅ​វិញ​នោះ គឺ​វា​គ្រោះ​ថ្នាក់​ជាង​ផឹក​ទឹក​ទង់​ដែង ដែល​កំពុង​រលាយ​ដោយ​អំណាច​ភ្លើង​នោះ​ទៅ​ទៀត។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
images/articles/1488/Untitled-1-Recovered.jpg
Public date : 28, Aug 2026 (49,957 Read)
១- ការងារ​សង្រួម​កាយ ការងារ​សម្រួមវាចា ការងារ​សង្រួម​ចិត្ត ពិត​ជា​ការងារ​ប្រចាំ​ថ្ងៃ នៃ​ជន​ប្រុស​ស្រី ទាំង​គ្រហស្ថ​ ទាំង​បព្វ​ជិត ព្រោះ​ជា​ការ​បិទ​ទ្វា​ការពារ​ទប់ស្កាត់​នូវ​បាប​ថ្មីៗ កុំ​ឲ្យ​ចូល​មក​រួម​ដៃ​ជា​មួយ​បាប​ចាស់ កាត់​បន្ថយ​កម្លាំង​បាប​ដែល​សន្សំ​ក្នុង​សន្តាន​ចិត្ត ប្រៀប​បី​ដូច​ជា​បុគ្គល​ដែល​ខំ​ព្យាយាម​តម​ចំណី​ទាស់​ព្រោះ​ហេតុ​តែ​ខ្លួន​ឯង​ឈឺ​រោគ​ថ្លើម ដូច្នោះ​ឯង។ ២- ការងារ​បំពេញ​សេចក្ដី​ល្អ ពិត​ជា​ត្រូវ​ធ្វើ​បន្ត​មិន​ឲ្យ​ដាច់​ធ្វើ​ទាន​រឿយៗ រក្សា​សីល​ជាប់លាប់ អប់រំ​ចម្រើន​សេចក្ដី​ស្ងប់​ជា​ប្រចាំ រៀន​ធម៌​ស្ដាប់​ធម៌​បំពេញ​ចំណេះ ទាំង​អស់​នេះ​សុទ្ធ​តែ​ជា​ការងារ​បំប៉ន​នូវ​ស្មារតី ប្រៀប​បី​ដូច​អ្នក​ឈឺ​ថ្លើម ខំ​ប្រឹង​ថែ​សុខភាព បំប៉ន​ចំណី​ល្អៗ ប្រើប្រាស់​អ្វីៗ​មាន​អនាម័យ ដើម្បី​ជួយ​កម្លាំង​គ្រប​សង្កត់​នូវ​រោគ ដូច្នោះ​ដែរ។ ៣- ការងារ​អប់រំ​ចម្រើន​នូវ​សតិប្បដ្ឋាន៤ គឺ​ជា​ការងារ​ស្រាវជ្រាវ​រាវរក​សេចក្ដី​ពិត ក្នុង​ជីវិត​មាន​តែ​រូបធម៌​ និង នាម​ធម៌ ដើម្បី​កំចាត់​នូវ​ការ​វង្វេង ព្រម​ដោយ​ការ​ប្រកាន់​សុខ​ផ្សេងៗ ប្រព្រឹត្ត​ទៅ​ដើម្បី​អរិយមគ្គ​ជាលោកុត្តរ ប្រហារ​បង់​នូវ​អនុស័យ។ ចំពោះ​កុលេស ឬ នីវរណៈ​ច្រើន​ៗ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​វា​ជា​មេរោគ​ចង្រៃ បើ​ទុក​ឲ្យ​វាចេះ​តែ​រីក​ច្រើន​ឡើងៗ ជា​ការ​លំបាក​ក្នុង​ការ​សម្លាប​វា​ឲ្យ​អស់​ណាស់ ដូច្នេះ​ជា​មួយ​គ្នា​នឹង​ការ​ចំរើន​សតិប្បដ្ឋាន​៤ ពុទ្ធ​បរិស័ទ​រមែង​បំពេញ​នូវ​ការងារ​មួយ​ទៀត​ គឺ​ការងារ​គ្រប​សង្កត់​នូវ​នីវរណ​ធម៌ ការ​ស្ដាប់​ព្រះធម៌ពិរោះ មាន​សេចក្ដី​ជ្រះ​ថ្លា មាន​ការ​តាំង​ចិត្ត​មាំ​ទាំង​ក្នុង​ពេល​ស្ដាប់​នោះ ក៏​ជា​ការ​គ្រប់​សង្កត់​នូវ​នីវរណធម៌​ដោយ​ពិត ម្យ៉ាង​ទៀត​ព្រោះ​ការ​ប្រកបព្យាយាម​ក្នុង​អធិចិត្ត គ្រប​សង្កត់​នូវ​នីវរណៈ​ដោយ​សមថកម្ម​ដ្ឋាន​សេចក្ដី​នេះ​ប្រៀប​ដូច​អ្នក​ឈឺ​រោគ​ថ្លើម​ ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ រមែង​ប្រើ​ប្រាស់​ថ្នាំ​ពីរ​មុខ គឺ​មួយ​មុខ​សម្រាប់​ហ៊ុមព័ទ្ធ​មេរោគ និង​មួយ​មុខ​ទៀត សម្រាប់​ជំនួយ​ដល់​ការ​ប្រហារ​នូវ​មេរោគ​នោះ ដូច្នោះ​ឯង។ ការ​ចម្រើន​សតិប្បដ្ឋាន​៤ ជា​ការ​ដុស​ខាត់​សេចក្ដី​ប្រកាន់រឿយ​ៗ បញ្ញា​ក៏​ភ្លឺ​ថ្លា​ឡើងៗ ហើយ​រមែង​ជា​ឧបការៈ​ដល់​កុសល​ធម៌​ដទៃ​ទៀត​គ្រប់​យ៉ាង​ទាំង​អស់ សតិប្បដ្ឋាន​៤​ជា​គំនរ​នៃ​កុសល​ធម៌ ការ​ចម្រើន​សតិ​យ៉ាង​នេះ​រឿយៗ រមែង​ឈាន​ទៅ​រក​ការ​ឃើញ​ច្បាស់​មួយ​ថា ធម៌​ទាំង​ឡាយ​ទាំង​ពួង គឺ​កុសល​ធម៌​ អកុសល​ធម៌ និង អព្យាកតធម៌ គ្រាន់​តែ​ជា​ខន្ធ អាយតនៈ ធាតុ​តែ​ប៉ុណ្ណោះ ពុំ​មែន​ជា​សត្វ​សោះ​ឡើយ ហើយ​មិន​គួរ​ប្រកាន់​ថា ជា​របស់​មាំមួន​ទៀត​ផង។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ​៥០០០​ឆ្នាំ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.03
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿