30
ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កុម្ភះ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥,៩៣៩
Today
ថ្ងៃម្សិលមិញ ២៤៤,៦០១
ខែនេះ ៤,៧៩២,៤៧៥
សរុប ៣៧៩,១១៣,៩៩៧
អានអត្ថបទ
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ១៣,៥៨០ ដង)

ភ័យ​ក្នុង​អា​ហារ​ ៤



 
ភ័យ​ក្នុង​អា​ហារ​ ៤

ក្នុង​អា​ហារ​ទាំង​ ៤​ យ៉ាង​នេះ​ ដែល​ឲ្យ​សម្រេច​នូវ​អា​ហារ​កិច្ច​ដោយ​អំណាច​នៃ​ការ​ឧ​បត្ថម្ភ​ជា​ដើម​ គួរ​ឃើញ​ភ័យ​ ៤​ ប្រ​ការ​ ។ ក្នុង​វឡិ​ង្កា​រា​ហារ​ បាន​ដល់​ភ័យ​គឺ​ សេច​ក្តី​ប្រាថ្នា​ ។ ក្នុង​ផស្សា​ហារ​ បាន​ដល់​ភ័យ​គឺ​ ការ​ជាប់​ជំ​ពាក់​ ។​ ក្នុង​មនោ​សញ្ចេត​នា​ហារ​បាន​ដល់​ភ័យ​គឺ​ការ​ប្រ​មូល​ម​ក​ (ពោល​គឺ​ការ​សន្សំ​កម្ម​) ។​ ឯ​វិញ្ញាណា​ហារ​ បានដល់​គឺ​ការ​ធ្លាក់​ចុះ​កាន់​កំណើត​ (​ពោល​គឺ​បដិសន្ធិ​នោះ​ឯង​ ) ។

ព្រោះ​ហេតុ​អ្វី​ ?
ព្រោះ​ថា​ សត្វ​ទាំង​ឡាយ​សាង​ភ័យ​ គឺ​សេច​ក្តី​ប្រាថ្នា​ក្នុង​កវឡិង្ការាហារ​ ប្រឈម​មុខ​នឹង​ក្តៅ​រងា​ជាដើម​ ។​ ធ្វើ​ការ​ងារ​ផ្សេង​ៗ​ ដើម្បី​ត្រូវ​ការ​អា​ហារ​ រមែង​ចូល​ដល់​សេច​ក្តី​ទុក្ខ​មិន​តិច​តួច​ឡើយ​ ។ បុគ្គល​ខ្លះ​ សូម្បី​បាន​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​ហើយ​ក៏​ដោយ​ ក៏​នៅ​មាន​ការ​ស្វែង​រក​អាហារ​ ដោយ​ការ​ស្វែង​រក​ដែល​ពុំ​សម​គួរ​ មាន​វេជ្ជកម្ម​ជា​ដើម​ ។ ព្រោះ​ការ​ចិញ្ចឹម​ជី​វិត​ខុស​ ក៍​បាន​ទៅ​ជាបុគ្គល​ដែល​ត្រូវ​គេ​និន្ទា​ពោល​ទោស​ក្នុង​បច្ចុប្បន្ន​នេះ​ ដល់​ទៅ​ក្នុង​ភព​ខាង​មុខ​ ក៏​កើត​ជា​សមណ​ប្រេត​ ដោយ​ន័យ​ដែល​បាន​ពោល​ទុក​ហើយ​ក្នុង​លក្ខណ​សំយុត្ត​ មាន​ជា​អាទិ៍​ថា សូម្បី​សង្ឃា​ដី​របស់​អ្នក​ ក៏​ត្រូវ​ភ្លើង​ឆេះ​ទ្រ​លោម​ហើយ​ សេច​ក្តី​ប្រាថ្នា​ក្នុង​កវឡិង្ការា​ហារ​នោះ​ឯង​ គប្បី​ជ្រាប​ថា​ជា​ភ័យ​ ព្រោះ​ហេតុ​នេះ​ឯង​ ។

ជន​ទាំង​ឡាយ​ដែល​មាន​អស្សាទៈ​ (​ត្រេក​អរ​ជាប់​ចិត្ត​)​ ក្នុង​ផស្សៈ​ ក៏​ប្រ​ព្រឹត្ត​ខុស​ចំពោះ​កិរិយា​របស់​អ្នក​ដទៃ​ដែល​ស្វា​មី​គេ​រក្សា​គ្រប់​គ្រង​ ឬ​ក៏​ប្រ​ព្រឹត្ត​អទិន្នា​ទាន​ជា​ដើម​ កាល​ដែល​ម្ចាស់​គេ​ចាប់​បាន​ គេ​ចាប់​ប្រ​គល់​ឲ្យ​ដល់​ព្រះ​រាជា​ ។ តទៅ​ទៀត​ព្រះ​រាជា​ក៏​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​ទណ្ឌ​កម្ម​ ដោយ​ប្រ​ការ​ផ្សេង​ៗ​ លុះ​ដល់​ស្លាប់​ទៅ​ ក៏​ត្រូវ​បាន​ទទួល​ភ័យ​ គឺ​ទុគ្គ​តិ ។ កម្ម​ដែល​មាន​ អស្សាទៈ​ក្នុង​ផស្សៈ​ ជាឫស​គល់​ ជា​ហេតុ​ឲ្យ​ជួប​ប្រ​សព្វ​ភ័យ​ទាំង​បច្ចុ​ប្បន្ន​ ទាំង​ក្នុង​បរ​លោក​ដោយ​ប្រ​ការ​ដូច្នេះ​ ។

ចំណែក​ឯ​ភ័យ​ក្នុង​ភព​ទាំង​ ៣​ ដែល​មាន​កុសល និង​អ​កុសល​កម្ម​នោះ​ ជា​មូល​ដ្ឋាន​ ភ័យ​នោះ​នឹ​ង​មក​ដោយ​សព្វ​គ្រប់​ទាំង​អស់​ ព្រោះ​ការ​ប្រ​មូល​មក​នូវ​កុសល​កម្ម​ និង​អកុសល​កម្ម​នោះ​ឯង​ ។ ព្រោះ​ហេតុ​នេះ​ ការ​ប្រមូល​មក​ក្នុង​មនោ​សញ្ចេត​នា​ហារ​នោះ​ឯង​ គប្បី​ជ្រាប​ថា​ ជា​ភ័យ​ ។

រី​ឯ​បដិសន្ធិ​វិញ្ញាណ​វិញ​ ក៏​រមែង​ទទួល​មក​នូវ​បដិ​សន្ធិ​នាម​រូប​នោះ​ឯង​ កើត​ឡើង​ក្នុង​ទី​ដែល​ចាប់​កំណើត​ និង​ការ​ដែល​បដិ​សន្ធិ​វិញ្ញាណ​នោះ​ កើត​ឡើង​ហើយ​ ភ័យ​គ្រប់​យ៉ាង​ក៏​កើត​ឡើង​ដូច​គ្នា​ ព្រោះ​មាន​បដិសន្ធិ​នោះ​ជា​ឫស​គល់​ ។ ព្រោះ​ហេតុ​ដូច​ដែល​ពណ៌​នា​មក​ហើយ​នេះ​ឯង​ ការ​ចាប់​កំណើត​ គឺ​បដិសន្ធិ​វិញ្ញាណ​ គប្បី​ជ្រាប​ថា​ ជា​ភ័យ​ក្នុង​វិញ្ញាណាហារ​ ដូច្នេះ​ឯង​ ។

(​ការ​កំណត់​ដឹង​នូវ​អា​ហារ​ទាំង​ ៤​ ដើម្បី​កម្ចាត់​បង់​នូវ​ភ័យ​ គប្បី​សិក្សា​ក្នុង​ បុត្តមំ​ស​សូត្រ​ ក្នុង​សំ​យុត្ត​និ​កាយ​ និ​ទាន​វគ្គ​ ជា​បន្ត​ទៀត​ ) ។

ព្រះ​ពុទ្ធ​ប្រៀប​ដូច​ជា​អ្នក​ដុត​ព្រៃ​ ព្រះ​ធម៌​ដុត​ព្រៃ​គឺ​ កិលេស​ ប្រៀប​ដូច​ជា​ភ្លើង​ដុត​ព្រៃ​ ព្រះ​សង្ឃ​ដែល​ជា​បុញ្ញក្ខេត្ត​ ព្រោះ​ដុត​កិលេស​បាន​ហើយ​ ប្រៀប​ដូច​ភូមិ​ភាគ​ដែ​ល​ជា​ស្រែ​ ព្រោះ​ដុតព្រៃ​​អស់​ហើយ​ ។

ស្រង់​ចាក​សៀវ​ភៅ​ " សៀវ​ភៅ​ជំនួយ​សតិ​ភាគ ១៣ " រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គបណ្ឌិត​ធម្មា​ចារ្យ ប៊ុត សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៩៩,១៨៣ ដង)
កន្លែងសុខនៅនឹងចិត្តរបស់យើង
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០២២ (អាន: ៩,០៤៧ ដង)
អា​រម្មណ៍​របស់​មនុស្ស​ជិត​ស្លាប់
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៩,២៧២ ដង)
សេចក្តី​សំខាន់​នៃ​ការ​មាន​កល្យាណមិត្ត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.85
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿