30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២០,៦០១
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៦៧,៦២៤
សរុប ៣៩០,៥៥០,១០៨
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,១៥០ ដង)

ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត



 
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
កូន​ជា​ទី​ស្រឡាញ់

មាន​ភាសិត​ខ្មែរ​យើង​បាន​ពោល​ថា (មនុស្ស​យើង​ស្គាល់​មុខ​គ្នា​ តែ​មិន​ស្គាល់​ចិត្ត) ជា​ពាក្យ​ដែល​ត្រឹម​ត្រូវ​គ្រប់​កាល​គ្រប់​វេលា​ ទាំង​ជា​ពាក្យ​ដាស់​​តឿន​ស្មារតី​ឲ្យ​ចេះ​ប្រយ័ត្ន​ចំពោះ​មនុស្ស​ទៀត​ផង ។ មនុស្ស​អាច​សាង​ភាព​បោក​បញ្ឆោត​បន្លំ​ភ្នែក​អ្នក​ដទៃ​យ៉ាង​ពូកែ មើល​ខាង​ក្រៅ​ល្អ​សម​សួន តែ​ខាង​ក្នុង​វា​ជា​រឿង​ផ្សេង ដូច​រូប​ដែល​គេ​កូរ​ជា​មួយ​នឹង​រូប​ពិត​អីចឹង​ឯង ។ រូប​គូរ​ច្រើន​តែ​ល្អ​ស្អាត​ស្រស់​បស់​គួរ​មើល​ជាង​រូប​ពិត ព្រោះ​មាន​ការ​តាក់​តែង​ទៅ​ដោយ​ពណ៌​ជា​ដើម ។

មនុស្ស​ដែល​សាង​ភាព​ខ្លួន​ឯង​ឲ្យ​ល្អ​មើល គឺ​ចាំ​បាច់​ត្រូវ​តែង​ទឹក​មុខ អាកប្បកិរិយា​និង​ការ​សម្តែង​ចេញ​ផ្សេងៗ​ទៀត ព្រម​ទាំង​ពាក្យ​សម្តី ដើម្បី​បិទ​បាំង​ខាង​ក្នុង​ដែល​មិន​ល្អ ដូច្នេះ​ហើយ​ទើប​កើត​កមាន​ពាក្យ​ថា (ស្គាល់​មុខ តែ​មិន​ស្គាល់​ចិត្ត) នេះ​ឡើង ។

ដូច​ពោល​មក​នេះ កាល​បើ​កូន​នឹង​សេព​គប់​ជា​មួយ​អ្នក​ណា ទុក​ចិត្ត​អ្នក​ណា ឬ​ធ្វើ​ការ​ងារ​ហ៊ុន​ជាមួយ​អ្នក​ណា​ត្រូវ​មើល​ឲ្យ​ល្អ សង្កេត​ឲ្យ​យូរ កុំ​មើល​ត្រឹម​តែ​មុខ​ខាង​ក្រៅ​ត្រូវ​មើល​ទៅ​ដល់​ការ​ធ្វើ ការ​រស់​នៅ និង​គម្រោង​ការ​របស់​គេ ។

ព្រះ​សម្មាសម្ពុទ្ធ ទ្រង់​ត្រាស់​ថា គប្បី​ដឹង​សីល​ដោយ​ការ​នៅ​រួម គប្បី​ដឹង​សេចក្តី​ស្អាត​ដោយ​បាន​ស្តាប់​សម្តី គប្បី​ដឹង​កម្លាំង​ពេល​មាន​ឧបសគ្គ និង​គប្បី​ដឹង​បញ្ញា​ដោយ​ការ​សន្ទនា ។
កូន​ត្រូវ​យល់​ដូច​ត​ទៅៈ

ដឹង​សីល​ដោយ​ការ​នៅ​រួម គឺ​នៅ​ជា​មួយ​យូរ​សង្កេត​ពិនិត្យ​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​មាន​បញ្ញា​យល់​ការ​ច្បាស់​លាស់​ផង ។

ដឹង​សេចក្តី​ស្អាត​ដោយ​ការ​ស្តាប់​សម្តី គឺ​ស្តាប់​ពាក្យ​និយាយ​មុន​នឹង​ពាក្យ​និយាយ​ក្រោយ​សមគ្នា​ទេ ម្យ៉ាង​ទៀត​ស្តាប់​ពាក្យ​និយាយ​ចំពោះ​មុខ និង​កំបាំង​មុខ​ដូច​គ្នា​ដែរ​ទេ ។

ដឹង​កម្លាំង​ពេល​មាន​ឧបសគ្គ គឺ​កម្លាំង​ចិត្ត កម្លាំង​គំនិត​ប្រាជ្ញា កម្លាំង​គុណ​ធម៌ ញាប់​ញ័រ​ឬ​ក៏​ស្ងប់​រម្ងាប់​ពេល​មាន​វិបត្តិភយន្តរាយ ។

ដឹង​បញ្ញា​ដោយ​ការ​សន្ទនា គឺ​បញ្ញា​ក្នុង​ការ​សួរ​បញ្ញា​ក្នុង​ការ​ឆ្លើយ ។

បើ​កូន​មិន​មើល​មុខ​មើល​ក្រោយ​ឲ្យ​ល្អ​ទេ ច្រឡំ​ទៅ​គប់​រក​ឬ ទុក​ចិត្ត​ទុក​ថ្លើម ឲ្យ​ការ​គោរព​រាប់​អាន​ពេញ​ធឹង វា​នឹង​ធ្វើ​ឲ្យ​កូន​មាន​នូវ​សេចក្តី​សោក ព្រោះ​តែ​ខក​ចិត្ត​ត្បិត​សង្ឃឹម​ខ្លាំង​ពេក​ហ្នឹង​ឯង ។

ចំណែក​កូន​ខ្លួន​ឯង​វិញ ត្រូវ​តែ​ស្មោះ​ចំពោះ​មនុស្ស​ទាំង​ឡាយ ជា​ពិសេស​អ្នក​ដែល​ទុក​ចិត្ត សង្ឃឹម​ជឿ​ជាក់​ទាំង​ស្រុង​មក​លើ​កូន​នោះ​ឯង ។ កូន​កុំ​បោក​ប្រាស់​ចិត្ត​អ្នក​ណា​ឲ្យ​សោះ ស្រឡាញ់​គ្នា​ហើយ​ត្រូវ​ស្មោះ ។ កូន​ត្រូវ​រស់​ជា​មួយ​នឹង​សុចិរិត​ធម៌ ត្រូវ​សម្តែង​ទឹក​ចិត្ត​ឲ្យ​អ្នក​ដទៃ​បាន​យល់​និង​ត្រូវ​ឲ្យ​គេ​ស្គាល់​ចិត្ត​ថា​ពិត​ជា​គ្នា​ឯង ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែឪ
រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៧៤,៥៥៥ ដង)
សង្គ្រោះ​អដ្ឋង្គិកមគ្គក្នុង​ត្រៃ​សិក្ខា
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ១៥,២៤២ ដង)
ម៉ែស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​យំ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.43
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿