30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០២,៤៦៣
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៨០,៣៩៧
សរុប ៣៨៥,៥៦៧,០៩០
អានអត្ថបទ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ៧,៤៩៨ ដង)

ជីវិតស្ដុកលោក



ស្តាប់សំឡេង
 
ជីវិតស្ដុកលោក

ព្រះសម្មាសម្ពុទ្ធ បានប្រៀបធៀប​សាក​សព​ទៅ​នឹង​អង្កត់​ឧស ដែល​នៅ​ក្នុង​ព្រៃ ដោយ​សេចក្ដី​ថា អង្កត់​ឧស​ជាវត្ថុ​មិន​មាន​ប្រយោជន៍ តែ​បើ​គេ​ត្រូវ​ការ​ដោយ​ប្រកា​ណា​មួយ គង់​អាច​នឹង​យក​មក​ប្រើ​ឲ្យ​បាន​សម្រេច​ប្រយោជន៍​ខ្លះ​មិន​ខាន ឯសាកសព​មនុស្ស​យើង មិន​ត្រឹម​តែ​មិន​មាន​ប្រយោជន៍​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ក្លិន​អសោចិ៍​ទៀត​ផង។

សាកសព​អាក្រក់​មែន​ហើយ តែ​មិន​អាក្រក់​ដូច​មនុស្ស​រស់ ដែល​ប្រព្រឹត្ត​អាក្រក់​ទេ ព្រោះសាកសព​អាក្រក់តែ​រូប​និង​ក្លិន​មិន​ល្អ​ប៉ុណ្ណោះ បើ​គេ​យក​ទៅ​កប់​ឬ​ដុត​ហើយ​ភាព​អាក្រក់​និង​ក្លិន​មិន​ល្អ​ក៏​លែង​មាន​ដែរ ចំណែក​មនុស្ស​រស់​ដែល​ប្រព្រឹត្ត​អាក្រក់ គឺ​អាក្រក់​ជាង​សាកសព​ដោយ​ពិត​ព្រោះ​បៀតបៀន​ទាំង​ខ្លួន​ឯង​និង​អ្នក​ដទៃ។

ម្យ៉ាង​ទៀត សាកសព​មនុស្ស​ស្លាប់ ជា​របស់​គ្មាន​ប្រយោជន៍ ព្រោះ​មិន​អាច​បំពេញ​កិច្ចការងារ​ផ្សេងៗ ដូច​ជា ធ្វើ​ការងារ​អាជីវកម្ម ការងារ​សង្គ្រោះ​អ្នក​ដទៃ ការ​ធ្វើ​ទាន​ការ​រក្សា​សីល ការ​ទូន្មាន​អប់រំចិត្ត​សន្ដាន ដោយ​ការ​ស្ដាប់​ធម៌​ជាដើម​បាន​ឡើយ ចំណែក​មនុស្ស​ដែល​រស់​នៅ តែ​មិន​បាន​ប្រើ​ប្រាស់​ជីវិត​ប្រព្រឹត្ត​ធ្វើ​នូវ​ប្រយោជន៍ ដល់​ខ្លួន​ឯង​និង​អ្នកដទៃ ដោយ​ផ្ដើម​សាង​គុណធម៌​ប្រចាំ​ចិត្ត​សន្ដាន​ទេ ពិត​ជា​បាន​ឈ្មោះ​ថា ជា​មនុស្ស​ដែល​កើត​មក​ដើម្បី​ចង្អៀត​លោក​មិន​ខាន ត្បិត​គ្មាន​បាន​នាំ​មក​នូវ​ប្រយោជន៍​ដល់​ពិភព​លោក​នេះ​សោះ ព្រោះ​ហេតុ​ដូច្នោះ ទើប​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ក្នុង​បាទ​នៃ​ព្រះគាថា​ធម្មបទ​ថា " ន សិយា លោកវឌ្ឍនា មិន​គប្បី​ធ្វើ​ជា​មនុស្សស្ដុក​លោក​ឡើយ "។

ដកស្រង់​ចេញ​ពី​សៀវភៅ ដំណើរជីវិត
រៀបរៀងដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២២,០៥៩ ដង)
ពិចារណា​បុព្វ​ចរិយា​របស់​ព្រះ​ពុទ្ធ​ជា​អង្គ​ម្ចាស់
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៧១,៨៦៨ ដង)
ផ្កាឈូកផុតចាកទឹក និង ឧបមាផ្កាឈូក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.49
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿