30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២១៥,៩៧៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៩៣,៩០៩
សរុប ៣៨៥,៦៨០,៦០២
អានអត្ថបទ
ផ្សាយ : ០៥ មករា ឆ្នាំ២០២៣ (អាន: ៣២,៣២៥ ដង)

រឿងនាងកេសការី



ស្តាប់សំឡេង
 
រឿងនាងកេសការី
( ចាក វិ. ខុ. )
( គុណនៃការរក្សាសីល ៥ និងចំរើនអាការៈ ៣២ )

កាលព្រះ​សម្ពុទ្ធ​បរមគ្រូ​ ទ្រង់គង់នៅ​ក្នុង​ ឥសិបតនមិគ​ទាយវន​ នាក្រុងពារាណ​សី ​ជា​មួយនឹង​ភិក្ខុសង្ឃ​ច្រើនរយ​អង្គ ។

កាលនោះ ក្នុងក្រុង​ពារាណសី ​មានធីតា​មួយរូប​ឈ្មោះ​កេសការី​ កំពុង​អង្គុយរក​ចៃឳ្យ​មាតាក្នុងផ្ទះ ​បានឃើញ​ភិក្ខុសង្ឃ​ ចូល​ទៅបិណ្ឌ​បាតក៏​និយាយ​ប្រាប់​មាតាថា ​បពិត្រអ្នក​ម្តាយ​ ភិក្ខុសង្ឃ​ដែលគង់​នៅក្នុង​ព្រៃ​ឥសិប​តន​មិគ​ទាយ​វន បានចូល​មកបិណ្ឌ​បាត​ក្នុងភូមិ​របស់​យើង​ ភិក្ខុ​ទាំង​នោះ​នៅ​ក្មេងៗ​ កំពុងពេញ​កំឡោះ​មានរូប​ស្អាត​ផូរផង់​ល្អ​ហេតុ​ដូចម្តេច​បានជា​នាំ​គ្នា​បួស ​ដើរ​សុំ​គេយ៉ាង​នេះ ? លោកមាន​ប្រាថ្នា​ដូចម្តេច ? ​។

មាតានិយាយប្រាប់ថា ​លោកបួស​យក​បុណ្យ ​កុំសួរ​អ្វីគិតតែ​រកចៃ​ទៅ ។​ ក្នុង​ពេល​នោះមាន​ឧបាសក​ម្នាក់ ​សម្រេចដល់​សោត្តាបត្តិ​ផល​ កំពុងដើរ​នៅ​មុខ​ផ្ទះ ​បាន​ឮនាង​ព្រាហ្មណី​និយាយ​នឹង​កូន​ក្រមុំ​ដូច្នេះ ​ក៏ឡើង​ទៅលើ​ផ្ទះនោះ​ ។​ ​

នាង​ព្រាហ្មណី​និង​កូនក្រមុំ ​បាន​ឃើញ​ឧបាសក​ឡើង​លើផ្ទះ​​ខ្លួនដូច្នេះ​​ហើយ​​ ក៏រៀបចំ​​អាសនៈ​​ឳ្យ​អង្គុយ​, ​ទើប​នាង​​កេស​​ការី​​ជា​កូន​ សួរ​ទៅ​ឧបាសក​​នោះ​ថា ​បពិត្រ​លោកអុំ​ ភិក្ខុសង្ឃ​ដែល​និមន្ត​បិណ្ឌបាត​អម្បាញ់​មិញ​​នេះ​នៅក្មេងៗ​កំពុង​ពេញ​កំឡោះ ​មាន​រូបស្អាត​បាត​ អង្គខ្លះ​ប្រហែល​ជា​កូន​គហបតី​ សេដ្ឋីឬ​ក៏ព្រះ​រាជបុត្រ​របស់​ក្សត្រិយ៍​អង្គណា​មួយ​ក៏​មិន​ដឹង​ លោក​គិតឃើញដូចម្តេចបានជាទៅបួស ៗ ប្រាថ្នាអ្វី ? ខ្ញុំសង្ស័យណាស់ ។

ឧបាសក​ប្រាប់ថា ម្នាលនាងក្រមុំ ​ភិក្ខុសង្ឃទាំងអស់នេះ លោក​​ប្រាថ្នា​ឳ្យរួច​ចាក​​ទុក្ខ​ក្នុង​វដ្ត​សង្សារ​ ព្រោះលោក​​ពិចារណា​ឃើញ​ច្បាស់នូវ​​ទោស​​របស់​វត្ថុ​កាម​ ​និង​​កិលេស​​កាម ​និង​ឃើញ​​ច្បាស់​​នូវ​អានិសង្ស​​របស់​បុព្វជ្ជា​ ព្រោះ​​បុព្វជ្ជា​​នេះ ​​មានគុណ​​ខ្ពង់ខ្ពស់​បំផុត​ ​អាច​ធ្វើ​សត្វ​ឳ្យ​ឆាប់រួច​​ពីការ​​កើត​ចាស់​​ឈឺ​ស្លាប់​បាន​ ​សំដែង​​ដូច្នេះ​ហើយ ​​ក៏សរសើរ​ពី​​អានិសង្ស​​ត្រៃ​សរណគមន៍​​ និង​សីល៥ ​ត​ទៅទៀត​ថា ​លោកអុំ ​! ​បើ​ខ្ញុំដល់​​នូវ​ត្រៃសរណគមន៍​ ​ហើយ​​រក្សា​​សីល​៥ ​​តើ​បាន​​អានិសង្ស​ដូច​​លោកអុំ​មាន​​ប្រសាសន៍​ដែរ​ឬ ?

ឧបាសក​ឆ្លើយថា ​ប្រសើរវិសេស​ណាស់នាង !​ ព្រោះធម៌​របស់​ព្រះសម្ពុទ្ធ​មិន​រើស​ថាក្មេងចាស់​ទេ ។ ​នាងក៏សូម​សមាទាន​សីល៥ ​អំពីឧបាសក​នោះ​ ហើយ​សួរថា ​កិច្ចដែលខ្ញុំត្រូវ​ធ្វើមានដូចម្តេចទៀត ​? ។

ឧបាសក​ប្រាប់ថា​ កិច្ចដទៃក្រៅពីនេះមាន​ច្រើនណាស់​ ប៉ុន្តែនាង​ចូរពិចារណា​នូវ​ ទ្វត្តឹសា​ការកម្មដ្ឋាន ជានិច្ចរាល់​ថ្ងៃចុះ​ ដើម្បីឳ្យ​បាន​អានិសង្ឃ​ច្រើន​ ។ ​ឧបាសក​បាន​ព​​ន្យល់អាការៈ ​៣២​ ប្រការ​ និងវិធី​ពិចារណា​ដោយ​ពិស្តា​ហើយ​​​ ក៏លា​នាង​​ទាំងពីររូប​ទៅ​គេហដ្ឋាន​របស់ខ្លួន​ទៅ ​។  

ឯ​នាង​កេសីការី​ កូនក្រមុំរបស់​នាងព្រាហ្មណី​នោះ​ ជាស្រ្តី​មាន​ឧប្បនិស្ស័យ​ចាស់​ក្លា​គ្រាន់​តែបានពិចារណា​នូវអាការៈ ​៣២​ ក្នុងថ្ងៃ​នោះ​ក៏បាន​សំរេច​ដល់​​សោតាបត្តិផល ​។ ​ក្នុងកាល​ជា​ខាង​ក្រោយមក​ នាងអស់​អាយុក៏​បាន​ទៅ​​កើតក្នុង​វិមាន​កែវពិទូរ្យ ​កំពស់ ​៣០ យោជន៍ ​នាស្ថាន​ត្រៃត្រឹង្ស​ បាន​ជា​អគ្គ​មហេសីរបស់ព្រះឥន្ទ្រាធិរាជ​ នាង​មាន​ស្រីទេព​អប្សរមួយ​សែន ​ចោម​​រោម​ជាបរិវារ ​មានពន្លឺផ្សាយ​ចេញអំពីកាយ​ដ៏រុងរឿង ​ដូចជា​ពន្លឺចន្ទ្រ​ បរិបូណ៌​ដោយ​ទិព្វសិរី ​ស្ថិតនៅ​ក្នុងទេវលោក​ជាសុខ​ក្សេមក្សាន្ត ៕


វាយអត្ថបទដោយ ខ្ញុំព្រះករុណា ខ្ញុំបាទ យ៉ែម ភិរុណ ដកស្រង់ចេញប្រជុំ​និទានជាតកភាគ​១ របស់ព្រះបាឡាត់​ឧត្តម​លិខិត ​សុង ស៊ីវ សិទ្ធត្ថោ គ្រូបង្រៀនបាលីនៅវត្ត​លង្កា រាជធានីភ្នំពេញ ។ អរព្រះគុណព្រះភិក្ខុ សិរីបញ្ញោ ហ៊ុល សុខារ៉ា ​ព្រះគ្រូចៅអធិការ វត្តកល្យាណ​មិត្តខ្សាច់​ពោយនិង​លោកអាចារ្យ ចយ ធិន ដែលបាន​ផ្តល់​សៀវភៅ​ប្រជុំនិទានជាតកនេះ។​

ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ មករា ឆ្នាំ២០២៣ (អាន: ១៥,៨៣៩ ដង)
សេចក្ដី​ល្មោភ​នាំ​ឲ្យ​ថោក​ទាប ខាត​លាភ​ទ្រព្យ​សម្បត្តិ អាយុ​ជីវិត
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៦៨៦ ដង)
គុណ​អ្នក​មិន​ពោល​ពាក្យ​កុហក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿