30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៤៦,២៨៩
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៧០២,១០៣
សរុប ៣៩០,៧៨៤,៥៨៧
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៨០៩ ដង)

រឿង​សោតាបន្នឧបាសក



ស្តាប់សំឡេង
 
រឿង​សោតាបន្នឧបាសក
( ចាក សី. ទុ. )
(​ គុណ​នៃ​ការ​អនុមោទនា​បុណ្យ )

 
ក្នុង​កាល​នៃ​ព្រះ​សម្ពុទ្ធ​ព្រះ​នាមកស្សប មាន​ឧ​បាសក​ម្នាក់​ ជា​អ្នក​ដល់​នូវ​សោតា បាន​ឡើង​ជិះ​សំ​ពៅ​ជា​មួយ​នឹង​ជាង​កាត់​សក់​ម្នាក់​ឆ្លង​មហា​សមុទ្រ ទៅ​ប្រ​កប​កិច្ច​ការ​ផ្សេងៗ ឆ្លង​​ទៅបាន​៧​ថ្ងៃ​ សំ​ពៅ​ក៏​ធ្លាយ​លិច​កណ្តាល​មហា​សមុទ្រ ។ ជន​ទាំង​ពីរ​នាក់​នោះ​នាំ​គ្នា​តោង​ផែន​ក្តារ​មួយ​សន្លឹក​ ហែល​ឡើង​លើ​កោះ​តូច​មួយ​ ក្នុង​កោះ​នោះ ​មាន​សត្វ​បក្សី​ជា​ច្រើន ជាង​កាត់​សក់​ក៏​សម្លាប់​បក្សី​នោះ ចំ​អិន​ជា​អាហារ ឆ្អិន​ហើយ​ក៏​បាន​ចែក​ឲ្យ​សោតា​បន្ន ឧ​បា​សក​​ ៗ មិន​ព្រមទទួល​យក​សាច់​នោះ​បរិភោគ​ឡើយ បាន​និយាយ​ប្រាប់​ជាង​​កាត់​សក់​ថា ទីពឹង​របស់​ខ្ញុំ​មិន​មាន​ទេ ខ្ញុំ​មាន​តែ​ព្រះ​រតនត្រ័យ​ទាំង​៣ ជា​ទី​ពឹង​ខ្ញុំ​ និយាយ​ដូច្នេះ​ហើយ​ក៏​នឹក​រលឹក​ដល់​គុណ​ព្រះ​រតន​ត្រ័យ ។​

ក្នុង​​កាល​នោះ​​មាន​នាគរាជមួយ​ បាន​ដឹង​ថា​ឧ​បាសក​មាន​គុណ​ខ្ពង់​ខ្ពស់​​ដូច្នោះ​ហើយ ក៏​និម្មិត្ត​ខ្លួន​ជា​សំ​ពៅ​​មួយ​យ៉ាង​ធំ ពេញ​ព្រៀប​ដោយ​កែវ​ទាំង​៧​ប្រ​ការ ឯ​ទេវតា​អ្នក​រក្សា​សមុទ្រ​ជា​អ្នក​​កាន់​ចង្កូត​សំ​ពៅ​នោះ​បាន​ស្រែក​ឃោស​នា​ អ្នក​ណា​ចង់​​ទៅ​ជម្ពូ​ទី្វប​ឡើង​ជិះ​សំ​ពៅ នេះ​មក ។

ឧបាសក​និយាយ​ថា យើង​ទៅ​ជម្ពូ​ទ្វីប​​ទេវតា​អ្នក​រក្សា​សមុទ្រ​ក៏​អែប​ សំពៅ​ឲ្យ​ឧ​បាសក​នោះ​ឡើង លុះ​ឡើង​ហើយ​ឧបាសក​បាន​ហៅ​ជាង​កាត់​សក់​ឲ្យ​ជិះ​ជា​មួយ ។​ ទេវតា​រក្សា​សមុទ្រ​ស្រែក​ឃាត់​មិន​ឲ្យ​ជិះ ។ ឧ​បាសកឮ​និយាយ​ដូច្នេះ​ហើយ​ក៏​និយាយ​នឹង​ជាង​កាត់​សក់​ថា ទាន​ដែល​ខ្ញុំ​បាន​ឲ្យ​ហើយ សីល​ដែល​ខ្ញុំ​បាន​រក្សា​ហើយ ភាវនា​ដែល​ខ្ញុំ​បាន​ចំ​រើន​ហើយ ចូរ​អ្នក​ទទួល​យក​ចំ​នែក​បុណ្យ​នោះ​ចុះ ។ ជាង​កាត់​សក់​មាន​សេចក្តីត្រេក​អរ​ ក៏​ទទួល​យក​បុណ្យ​អំពី​ឧបាសក​នោះ ។ ក្នុង​ពេល​នោះ​ទេវតា​ព្រម​ឲ្យ​​ជាង​កាត់​សក់ ឡើង​ជិះ​សំ​ពៅ​ ទើ​ប​នាំ​ជន​ទាំង​ពីរ​នាក់​នោះ​ទៅ​ក្រុងពារាណសី​ ទៅ​ដល់​ហើយ​បាន​កែវ​៧ ប្រការ​មួយ​សំពៅ​នោះ​ ដល់​ជន​ទាំង​ពីរ​នាក់ ៗ ក៏​ត្រលប់​ទៅ​ទី​លំ​នៅ​របស់​ខ្លួន​វិញ ។

អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង​ សំ​ដា​ណែត ។
អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ ប្រ​ជុំ​និទាន​ជាតក ភាគ​ទី​៤ ។


ដោយ៥០០០ឆ្នាំ
 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ មិថុនា ឆ្នាំ២០២២ (អាន: ២២,៤១៩ ដង)
ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក
ផ្សាយ : ៣១ មីនា ឆ្នាំ២០២៤ (អាន: ៣,៧៤៦ ដង)
ព្រះបាទសិវិពោធិសត្វបរិច្ចាគភ្នែកជាទាន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៤១,៨១០ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៨,៧៧៧ ដង)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.27
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿