អានអត្ថបទ
អានសរុប:
៦៥,២៨៨,១៤៩ ដង
ស្កែនយកតំណ
ទុក្ខទាំង ១២ កង
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៦ (អាន: ១៦ ដង)
|
|
|
ទុក្ខទាំង ១២ កង (ឬទុក្ខសច្ចៈ ១២ ប្រការ) ដែលព្រះសម្មាសម្ពុទ្ធបានទ្រង់សម្តែងក្នុងធម្មចក្កប្បវត្តនសូត្រ ។ ទុក្ខអរិយសច្ចៈ សេចក្ដីពិតរបស់អរិយៈគឺទុក្ខ បានដល់ធម្មជាតិដែលសត្វជីកគាស់រំលើងបានដោយក្រ ធម្មជាតិទទេ ធម្មជាតិនាំឲ្យលំបាកព្រួយ ពិបាកអត់ទ្រាំ ធម្មជាតិដែលអរិយបុគ្គលខ្ពើមឆ្អើមធុញទ្រាន់ នឿយណាយ នោះគឺ ៖
១) ជាតិទុក្ខ កិរិយាកើត កើតព្រម កិរិយាចុះកាន់គភ៌ កិរិយាកើត កិរិយាកើតថ្មី កិរិយាមានប្រាកដនៃខន្ធ កិរិយាបានចំពោះនូវអាយតនៈក្នុងសត្តនិកាយនោះ ៗ នៃពួកសត្វនោះៗ, ២) ជរាទុក្ខ កិរិយាទ្រុឌទ្រោម គ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវ កិរិយាសាបសូន្យអាយុ កិរិយាចាស់ជុំវិញនៃឥន្ទ្រិយ, ៣) មរណទុក្ខ កិរិយាច្យុតិ ឃ្លាតចេញ បែកធ្លាយ អន្តរធាន សេចក្ដីស្លាប់គឺមច្ចុ កាលកិរិយា កិរិយាបែកធ្លាយនៃខន្ធ កិរិយាដាក់ចោលនូវសាកសព កិរិយាផ្ដាច់បង់ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅកាន់បរលោក), ៤) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះស្រងោចខាងក្នុង សង្រេងសង្រៃខាងក្នុង នៃបុគ្គលប្រកបដោយសេចក្ដីវិនាសអន្តរាយណាមួយ ដែលទុក្ខធម៌ណាមួយមកប៉ះពាល់, ៥) បរិទេវទុក្ខ កិរិយាយំទួញរក យំទួញរៀបរាប់ អាការយំទួញរក អាការយំទួញរៀបរាប់ ខ្សឹកខ្សួលអណ្ដឺតអណ្ដក, ៦) ទុក្ខទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងកាយ កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយកើតអំពីការប៉ះពាល់ដោយកាយ, ៧) ទោមនស្សទុក្ខ សេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយប្រព្រឹត្តក្នុងចិត្ត កិរិយាទទួលសោយនូវសេចក្ដីទុក្ខ សេចក្ដីមិនស្រស់ស្រាយ កើតអំពីការប៉ះពាល់ដោយចិត្ត, ៨) ឧបាយាសទុក្ខ សេចក្ដីចង្អៀតចង្អល់ សេចក្ដីតានតឹង ភាពចង្អៀតចង្អល់ ភាពតានតឹង នៃបុគ្គលប្រកបដោយវិនាសអន្តរាយណាមួយដែលទុក្ខធម៌ណាមួយមកប៉ះពាល់, ៩) អប្បិយេហិ សម្បយោគទុក្ខ ការប្រកបព្រមដោយសត្វនឹងសង្ខារមិនជាទីស្រឡាញ់ ជាទុក្ខ គឺការសង្គម សមាគម ប្រជុំព្រមលាយឡំដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្ត ឬដោយពួកបុគ្គល មិនប្រាថ្នាប្រយោជន៍ មិនប្រាថ្នាសេចក្ដីចំរើន មិនប្រាថ្នាការនៅសប្បាយ មិនប្រាថ្នាធម៌ក្សេមចាកយោគៈ, ១០) បយេហិ វិប្បយោគទុក្ខ ការព្រាត់ប្រាសចាកសង្ខារនឹងសត្វជាទីស្រឡាញ់ ជាទុក្ខ គឺការមិនមូលមិត្ត មិនជួបជុំ មិនមូលត្រកូល មិននៅលាយឡំគ្នា ដោយរូប សំឡេង ក្លិន រសផោដ្ឋព្វៈ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ឬដោយមាតាបិតា បងប្អូនប្រុស បងប្អូនស្រី អាមាត្យ ញាតិសាលោហិត ដែលប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្ដីចំរើន ប្រាថ្នាធម៌ក្សេមចាកយោគ, ១១) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការដែលប្រាថ្នារបស់ណាមិនបានរបស់នោះ ជាទុក្ខ គឺ ពួកសត្វមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដីស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹកខ្សួល ទុក្ខទោមនស្ស សេចក្ដីចង្អៀតចង្អល់ជាធម្មតា មានសេចក្ដីប្រាថ្នាថា ” ឱ ! ហ្ន៎ ធ្វើម្ដេចយើងទាំងឡាយកុំគប្បីមានកំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់ ឱហ្ន៎ ធ្វើដូចម្ដេចបាន កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដីចង្អៀតចង្អល់កុំមកកាន់យើងទាំងឡាយ” (ប្រាថ្នានេះមិនសំរេច), ១២) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយបំព្រួញឧបាទានក្ខន្ធ ៥ ជាទុក្ខ គឺ៖
ដោយ៥០០០ឆ្នាំ |
ស្កែនយកតំណ
អត្ថបទអ្នកអាចអានបន្ត


