35
ថ្ងៃ សៅរ៍ ទី ១៨ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៩,៦៤៣
Today
ថ្ងៃម្សិលមិញ ២២៨,៤៦៣
ខែនេះ ៥,៩០៣,០៣៤
សរុប ៣៩៨,១៦១,៤៧៨
អានអត្ថបទ
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៤,៨២៥ ដង)

ការយល់ដឹង បញ្ញា៨យ៉ាងរបស់ព្រះពោធិសត្វ



 
ថ្ងៃមួយ ពេល​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅ​ឯ​ឧទ្យាន​កេសាកាឡា នា​ភ្នំ​សំសមារាគីរី ព្រះអង្គ​ទ្រង់​ត្រាស់​ទៅ​កាន់ ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ចង់ ប្រាប់​អ្នក​រាល់​គ្នា អំពី​ការ​យល់​ដឹង បញ្ញា​៨​យ៉ាង របស់​ព្រះពោធិសត្វ ។ ព្រះអនុរុទ្ធ ធ្លាប់​មាន​ព្រះថេរដិការ នូវ​ការ​យល់​ដឹង ទាំង​៨​យ៉ាង​នេះ ពី​មុន​រួច​មក​ហើយ ការ​យល់​ដឹង​នេះ ត្រូវ​បាន​ទូន្មាន ដោយ​ព្រះពោធិសត្វ ដើម្បី​ជួយ​អ្នក​ដទៃ ឲ្យ​មាន​ជ័យ​ជំនះ​លើ​ការ​ភ្លេច​ភ្លាំង និង​ទទួល​ពន្លឺ នៃ​ការ​ត្រាស់​ដឹង ។ ការ​យល់​ដឹង ទាំង​៨​យ៉ាង​នោះ​គឺ​៖
 


ទី១ គឹ​ការ​ដឹង​ថា ធម៌​ទាំង​អស់ មាន​សភាព​មិន​ទៀង​ទាត់ មិន​តាំង​នៅ​យូរ អនិច្ចំ និង​មាន​សេចក្តី​វិនាស ទៅ​ជា​ធម្មតា អនត្តា ។ ដោយ​សារ​ការ​ចំរើន ភាវនា​លើ​ធម្មជាតិ អនិច្ចំ​និង​​អនត្តា នៃ​ធម៌​ទាំង​អស់ អ្នក​នឹង អាច​គេច​ចេញ​ផុត អំពី​សេចក្តី​ទុក្ខ និង​បាន​ទទួល នូវ​ពន្លឺ​ត្រាស់​ដឹង សេចក្តី​ស្ងប់​កាយ ស្ងប់​ចិត្ត និង​សេចក្តី​រីករាយ ។

ទី២ គឺ​ការ​ដឹង​ថា មាន​តណ្ហា​ច្រើន នាំ​មក​នូវ​ទុក្ខ​ក៏​ច្រើន ។ ការ​លំបាក​វេទនា​ទាំង​អស់ ពិត​ជា​កើត​ឡើង ពី​តណ្ហា​និង​លោភៈ ។

ទី៣ គឺ​ការ​ដឹង​ថា ការ​រស់​នៅ​ធម្មតា និង​ការ​មាន​ប្រាថ្នា​តិច​តួច នាំ​ឲ្យ​មាន​សេចក្តី​ស្ងប់ សេចក្តី​រីករាយ និង​សុភមង្គល ។ ការ​រស់​នៅ​ធម្មតា អាច​មាន​ពេល​វេលា និង​ការ​សញ្ជឹង​គិត​បាន​ច្រើន ដើម្បី​នឹង​ហាត់​រៀន ព្រះធម៌វិន័យ និង​ជួយ​ដល់​អ្នក​ដទៃ ។

ទី៤ គឺ​ការ​ដឹង​ថា មាន​តែ​ការ​ខំ​ប្រឹង​ប្រែង ដោយ​វិរិយភាព ប៉ុណ្ណោះ​ទេ ដែល​អាច​នាំឲ្យ​ទៅ​ដល់​ពន្លឺ​ត្រាស់​ដឹង ។ ការ​ខ្ជិល​ច្រអូស និង​ការ​ឈ្លក់​វង្វេង ក្នុង​តម្រេក​តណ្ហា ជា​ឧបស័គ្គ​ធំ​បំផុត ចំពោះ​ការ​សិក្សា ។

ទី៥ គឺ​ការ​ដឹង​ថា អវិជ្ជា​ជា​ប្រភព នៃ​ការ​វិល​កើត​វិល​ស្លាប់ មិន​ចេះ​ចប់​មិន​ចេះ​ហើយ អ្នក​ត្រូវ​តែ​ចង​ចាំ​ជានិច្ច ចំពោះ​ការ​ស្តាប់ និង​ការ​សិក្សា ដើម្បី​ពង្រឹង​ការ​យល់​ដឹង និង​សំនួន​វោហារ របស់​អ្នក ។

ទី៦ គឺ​ការ​ដឹង​ថា ភាព​ក្រីក្រ​ពិត​ជា បង្កើត​ឲ្យ​មាន សេចក្តី​ស្អប់​និង​កំហឹង ។ បុគ្គល​ដើរ​តាម​មាគ៌ាធម៌ ពេល​សិក្សា អាច​ពិចារណា​ឃើញ​ថា មនុស្ស​គ្រប់​ៗ​រូប ទោះ​បី​ជា​មិត្តភ័ក្ត​ក្តី ទោះ​បី​ជា​សត្រូវ​ក្តី សុទ្ធ​តែ​មាន​សភាព ដូច​ៗ​គ្នា និង​មាន​សិទ្ធិ​ស្មើ​ៗ​គ្នា បុគ្គល​នោះ​នឹង មិន​ទាំង​ផ្តន្ទាទោស ដល់​ជន​ដែល​ប្រព្រឹត្តខុស ពី​ពេល​មុន និង​មិន​ទាំង​ស្អប់ ដល់​ជន​ដែល ធ្វើ​ឲ្យ​អន្តរាយ នា​ពេល​បច្ចុប្បន្ន ។
 


ទី៧ គឺ​ការ​ដឹង​ថា យើង​រស់​នៅ​ក្នុង​លោក​នេះ​ ដើម្បី​ជួយ​ទូន្មាន និង​សង្រ្គោះ​ដល់​អ្នក​ដទៃ ដូច្នេះ​យើង​មិន​ត្រូវ ជាប់​ជំពាក់ ជា​មួយ​នឹង​វត្ថុ​លោកិយ​ទេ បុគ្គល​ដែល​ចាក ចោល​ផ្ទះ​ហើយ​ទៅ​បួស មាន​សិទ្ធិ​ទទួល​កម្មសិទ្ធ តែ​ស្បង់ចីវរ ៣​សំរាប់ និងបាត្រ១ ប៉ុណ្ណោះ ។ បុព្វជិត​អង្គនោះ រស់​នៅ​តាម​សភាព​ធម្មតា និង​មើល​ទៅ​កាន់ សព្វ​សត្វ លោក​ទាំង​អស់ ដោយ​ចក្ខុ​នៃ​មេត្តា​ជានិច្ច ។

ទី៨ គឺ​ការ​ដឹង​ថា យើង​មិន​ត្រូវ​សិក្សា សម្រាប់​ការ​ត្រាស់​ដឹង តែ​ខ្លួន​ឯង​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ត្រូវ​បូជា​កាយ និង​ចិត្ត​ទាំងស្រុង ដើម្បី​ជួយ​ដឹកនាំ អ្នក​ដទៃ​ទៀត ឲ្យ​បាន​ដល់​ទ្វារ នៃ​ការ​ត្រាស់​ដឹង​ផង​ដែរ ។

ម្នាលភិក្ខុ​ទាំង​ឡាយ ទាំង​អស់​នេះ​ហើយ ជា​ការ​យល់​ដឹង ជា​បញ្ញា​របស់​ព្រះពោធិសត្វ ។ ព្រះពោធិសត្វ​គ្រប់​ព្រះអង្គ តែង​តែ​ពិចារណា ដល់​សេចក្តី​យល់​ដឹង ទាំង​៨​ប្រការ​នេះ ទើប​ព្រះអង្គ​បាន​ទទួល នូវ​ពន្លឺ​ត្រាស់​ដឹង ។ ទោះ​ទី​កន្លែង​ណា​ក៏​ដោយ ឲ្យ​តែ​ព្រះពោធិសត្វ យាង​ទៅ​ដល់ ព្រះអង្គ​តែងតែ ប្រើ​សេចក្តី​យល់​ដឹង ទាំង​៨​ប្រការ​នេះ ដើម្បី​បើក​ចិត្ត​គំនិត បើក​ភ្នែក និង​អប់រំ​អ្នកដទៃ ដើម្បី​ឲ្យ​រក​ឃើញ​ផ្លូវ នៃ​ពន្លឺ​ត្រាស់ដឹង គឺ​វិមុត្តិសុខ ។


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥៩៣ ដង)
សេចក្តី​​ប្រមាថ​ក្នុង​កាលទាំង៣
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២២,៤៥៧ ដង)
គ្រឿងការពារជីវិតប្រចាំថ្ងៃ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,១៥២ ដង)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់
ផ្សាយ : ០៣ មិថុនា ឆ្នាំ២០២២ (អាន: ២១,៦១៩ ដង)
ទោ​សនៃ​ការ​ទ្រុស្រ្ត​មិត្រ និង​គុណ​នៃ​សង្គ​ហ​ធម៌
ផ្សាយ : ២២ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥៨,៩៣៩ ដង)
ភាពចំរូងចំរាស់ក្នុងព្រះសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.33
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿