30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦៤,៦៩៥
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,៣៤២,៦២៩
សរុប ៣៨៥,៦២៩,៣២២
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧,១៣៧ ដង)

មុន​កូន​មក​ចាប់​បដិសន្ធិ



ស្តាប់សំឡេង

 

បេក្ខជន​អាពាហ៍ពិពាហ៍គួរ​ដឹងថា បន្ទាប់​ពី​រៀប​អាពាហ៍ពិពាហ៍ និងរួម​រស់​អស់​ឋានៈជា​ស្វាមី​ភរិយា​ហើយ អ្នក​នឹង​មាន​បុត្រ​ជា​មិន​ខាន។ ដូច្នេះ គួរអ្នក​គិតគូរ​ឲ្យ​បាន​មែន​ទែន​ដែរ ចំពោះ​ការ​សម្រេច​ចិត្ត​ដែល​មាន​តែ​ម្ដង​របស់​អ្នក ដែលមិន​ត្រឹម​តែប៉ះ​ពាល់ដល់​ជីវិត​របស់​អ្នក​ទេ តែ​ចំពោះ​កូន​អ្នក​ទៀត​ផង ព្រោះ​ការ​រៀប​អាពាហ៍ពិពាហ៍​ពី​ក្មេង​ពេក តាម​ក្បួន​វេជ្ជសាស្ត្រ​បាន​និយាយ​ថា​នឹង​នាំ​ឲ្យ​កូន​មាន​សុខ​ភាព​មិន​មាំទាំ ព្រោះ​មេជីវិត​របស់​បុរស​ស្ត្រី មិន​ទាន់​មាំមួន​ល្អ។
 
ក្បួន​វេជ្ជសាស្ត្រ​បាន​និយាយ​ថា បុរស​ស្ត្រី គួរ​រៀប​អាពាហ៍ពិពាហ៍​ពេល​បុរស​អាយុ​បាន ២៥ ឆ្នាំ និង​ស្ត្រី​ ២៣ ឆ្នាំ។ ម្យ៉ាង​ទៀត អាយុ​ប៉ុណ្ណោះ​ក៏​រយះ​ពេល​ដែល​បាន​ទទួល​ការ​សិក្សា​ល្មម​ នឹង​ចិញ្ចឹម​ជីវិត​ខ្លួន​បាន និង​ស្គាល់​សុខ​ទុក្ខ​របស់​ជីវិត​បាន​គួរសម​ហើយ។ ការ​រៀប​អាពាហ៍ពិពាហ៍​ពី​អាយុ ១៦ ឬ ១៨ ឆ្នាំ ពេល​នេះ​ជា​ពេល​កំពុង​រៀន​សូត្រ បើ​រៀប​ហើយ​នឹង​មិន​បាន​រៀន​សូត្រ​ទៀត​ឡើយ បើ​តាម​ច្បាប់​ប្រទេស​ខ្លះ យក​អាយុ​ ១៨ ឆ្នាំ ខ្លះ ២០ ឆ្នាំ ទើប​ជា​អាយុ​ដែល​ពេញ​នីតិភាវៈ។

គូស្រករ​ដែល​មាន​មាឌ​តូចៗ លុះ​បាន​កូន​មក កូន​នោះ​ក៏​នឹង​មិន​ធំ​ជាង​ឪពុកម្ដាយ​ដែល។ រឿង​នេះ ទាក់​ទង​ទៅ​នឹង​កម្លាំង​សមត្ថភាព​ក្នុង​ការការពារ​ប្រទេស​ផង​ដែរ ។ ការ​យក​សាច់​ញាតិជិតៗ​ពេក មក​ធ្វើ​ជា​គ្រួសារ ក៏​មាន​ពាក្យ​ថា សតិបញ្ញា​មិន​សូវ​មាន​ខ្លាំង​ពូកែ​ដែរ ព្រោះ Gene របស់​យើង​មិន​មាន​ការ​អភិវឌ្ឍន៍។ បើ​មាតាបិតា ជា​អ្នក​មាន​ជំងឺ​កាម​រោគ​ផង​នោះ ជំងឺ​នេះ​អាច​នឹង​ឆ្លង​ដល់​កូន និង​អាច​ធ្វើ​ឲ្យ​កូន​មាន​ពិការ​ភាព ឬ សតិបញ្ញា​ទន់​ខ្សោយ ជា​ពិសេស សព្វ​ថ្ងៃនេះ ជំងឺអេដស៍ (AIDS) ជាជំងឺ​មួយ​ដ៏​កាចសាហាវ​ដែល​ឆ្លង​ទៅ​កូន ហើយ​ដែល​គ្មាន​ថ្នាំ​ព្យាបាល បាន​ឡើយ រង់ចាំ​តែ​ថ្ងៃ​ស្លាប់​ប៉ុណ្ណោះ។

បើ​គូស្រករ​យើង​គ្មាន​សីល ជា​មនុស្ស​ទុច្ចរិត ដល់​ពេល​រៀប​អាពាហ៍ពិពាហ៍​ហើយ ស្រាប់​តែ​មាន​ទោសទណ្ឌ ត្រូវគេ​ចាប់​ដាក់​ឃុំ​ឃាំង​នោះ កូន​យើង​ក៏​ប្រាកដ​ជា​កំព្រា និង​ខ្វះ​ទីពឹង​សម្រាប់​អភិវឌ្ឍន៍​ខ្លួន​គ្នា​ជា​មិន​ខាន ។ល។ ចំណុច​ទាំង​នេះ ជាចំណុច​ដែល​អនាគត​មាតាបិតា គួរ​ពិចារណា​និង​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​យើង​ដែល​នឹង​ត្រូវ​កើត​ពី​យើង ពេល​ដែល​យើង​រៀបការ​ហើយ។

ដកស្រង់ចេញពីសៀវភៅ ជីវិតអាពាហ៍ពិពាហ៍
រៀប​រៀង​ដោយ ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្ដា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ៤៧,៨៧៦ ដង)
បដិបត្តិបែប​ឲ្យ​ការ​អនុគ្រោះ​ដល់​គ្នា
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ១៧,៤៣៤ ដង)
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
ផ្សាយ : ០៩ មេសា ឆ្នាំ២០២៣ (អាន: ១៧,៦១០ ដង)
ព្រះ​សារី​បុត្ត​ដ៏​មាន​អាយុ​គង់​នៅក្នុង​នាល​គ្រាមនា​ដែន​មគធៈ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,១៨០ ដង)
បណ្ឌិត​រមែង​ត្រេកអរ​ក្នុងព្រះធម៌
ផ្សាយ : ២០ កក្តដា ឆ្នាំ២០២០ (អាន: ៥៣,១៤៨ ដង)
គុណនិង​ទោសនៃ​​ការប្រើប្រាស់​ទ្រព្យ​សម្បត្តិ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.52
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿