អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៤៩,២០២ ដង)
ជនពាលប៉ុណ្ណោះរមែងលិចលង់ក្នុងលោកនេះ

|
ប្រារព្ធចំពោះអភយរាជកុមារ
ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។ អ្នកទាំងឡាយ ចូរមកមើលលោកនេះ ដ៏ត្រកាលដូចរាជរថ ជនពាលទាំងឡាយ រមែងលិចលង់ ក្នុងលោកណា សេចក្ដីជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន ដល់ជនជាបណ្ឌិតទាំងឡាយ ដែលដឹងច្បាស់ទេ ។ ![]() អធិប្បាយ បណ្តាបទទាំងនោះ បទថា ឯថ បស្សថិ ព្រះសាស្តាត្រាស់សំដៅយកព្រះរាជកុមារនុ៎ះឯង ។ បទថា ឥមំ លោកំ បានដល់ អត្តភាព ពោលគឺខន្ធលោកជាដើមនេះ ។ បទថា ចិត្តំ សេចក្តីថា ដ៏វិចិត្រដោយគ្រឿងប្រដាប់ មានគ្រឿងប្រដាប់ គឺសំពត់ជាដើម ដូចរាជរថដ៏វិចិត្រដោយគ្រឿងប្រដាប់មានកែវ ៧ ប្រការជាដើម ។ ពីរបទថា យត្ថ ពាលា សេចក្តីថា ពួកអ្នកល្ងង់ខ្លៅប៉ុណ្ណោះរមែងលិចចុះក្នុងអត្តភាពណា ។ បទថា វិជានតំ សេចក្តីថា តែសម្រាប់ពួកអ្នកដឹង គឺបណ្ឌិតទាំងឡាយ មិនមានសេចក្តីជាប់ជំពាក់ ក្នុងកិលេសជាគ្រឿងជាប់ជំពាក់ គឺរាគៈជាដើមសូម្បីយ៉ាងណាមួយ ក្នុងអត្តភាពនោះទេ ។ ដោយ៥០០០ឆ្នាំ |