30
ថ្ងៃ អាទិត្យ ទី ១៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៦២៥
Today
ថ្ងៃម្សិលមិញ ១៥៥,៤២៩
ខែនេះ ២,៧៣៦,៥៧៨
សរុប ៣៨៨,៨១៩,០៦២
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៦២៨ ដង)

ទុក្ខ​ព្រោះ​ខ្លាច​ចាស់



ស្តាប់សំឡេង

 

មនុស្ស​យើង​គ្រប់​គ្នា​កំពុង​ចាស់​គ្រប់​ខណៈ ចាស់​ជានិច្ច​ចាប់​តាំង​ពី​កើត​មក ។ កំពុង​មើល​ កំពុង​ស្តាប់​ខណៈ​នេះ​ក៏​កំពុង​ចាស់ កំពុង​ដេក​លក់​ក៏​ចាស់​ ភ្ញាក់​ឡើង​ក៏​ចាស់ ។ គ្រប់​គ្នា​កំពុង​ទៅ​សន្សឹម​ៗ​រក​ឈាបនដ្ឋាន​ ឬ​រក​រណ្តៅ​កប់សព​ខ្លួន​ឯង​ មិន​មាន​អ្នក​ណា​ម្នាក់​គេច​ផុត​បាន​ឡើយ ។ ជីវិត​មនុស្ស​យើង​ខ្លី​ណាស់​ មាន​កំណត់​ប្រមាណ​ ៦០-៧០ឆ្នាំ ប៉ុណ្ណោះ​ លើស​ជាង​នេះ​មាន​តិច​នាក់​ណាស់​ ឯ​មនុស្ស​ស្លាប់​មុន​កំណត់​នេះ​មាន​ច្រើន​ជាង ។

ដែល​យើង​រាប់​ថា​ យើង​មាន​អាយុ​បាន​ប៉ុណ្ណេះ​ ឬ​ប៉ុណ្ណោះ​តាម​ដែល​ពិត​គឺ​យើង​រាប់​ខាង​អស់​ទៅ​តែ​ប៉ុណ្ណោះ​មិន​មែន​រាប់​ខាងបាននោះ​ឡើយ​ ធំ​ឡើង​ៗ​ ពេញ​វ័យ​ក្រមុំ​កំលោះ​ ក៏​សប្បាយ​ចិត្ត​ថា ខ្លួន​មាន​អាយុ​ច្រើន​ហើយ... តែ​សូមគិត​ដូច្នេះ​ផង​ចុះ​ គឺ​ប្រៀប​ដូច​យើង​កើត​ឡើង​ភ្លាម​ យើង​ក៏​ចាយ​អាយុ​របស់​យើង​ភ្លាម​ទៅ​ហើយ​ គឺ​ចាយ​រហូត​អស់​ ។ ឥឡូវ​នេះ យើង​មិន​ដឹង​ថា តើ​យើង​នៅ​សល់​អាយុ​តិច​ប៉ុនណា​ទៅ​នេះ​ទេ ។

អ្នក​ដែល​កើត​មក​យូរ​ហើយ​ ត្រូវ​ដឹង​ថា​ អាយុ​របស់​ខ្លួន​កំពុង​ស្រក​ស្រុត​ តិច​ចុះ​ទៅ​ជា​លំដាប់​ ដូច​ប្រាក់​ក្នុង​កា​បូប​ដែល​ចេះ​តែ​យក​ចាយ​អ៊ីចឹង​ឯង​ ។ មនុស្ស​យើង​ភាគ​ច្រើន​ ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ចូល​ចិត្ត​ឲ្យ​ខ្លួន​ចាស់​ នឹក​ដល់​ចាស់​ នឹក​ដល់​ចាស់​ពេល​ណា​ក៏​កើត​ទុក្ខ? ព្រោះ​ខ្លាច​បាត់​ស្អាត​ ខ្លាច​គេ​មិន​ស្រឡាញ់ ឬ​ឈប់​ស្រឡាញ់​.. ដូច្នេះ​ហើយ​ ទើប​ខំ​ព្យាយាម​បិទ​បាំង​នូវ​សភាព​ចាស់​ជ​រា​របស់​ខ្លួន​ ទុក​មិន​​​ឲ្យ​ប្រាកដ​ដល់​ក្រសែ​ភ្នែក​នៃ​អ្នក​ដទៃ​ ដោយ​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ ឬ​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្វី​ដែល​ចាស់​ជរា​វា​មិន​បាត់​ទៅ​ណា​ឡើយ​ ទី​បំផុត​ ការបិទ​បាំង​ក៏​លែង​មាន​ប្រសិទ្ធិ​ភាព​ ។ កាល​បើ​មិន​ព្រម​ទទួល​យក​ការ​ពិត​ ទើប​មាន​ទុក្ខ​ផ្លូវ​ចិត្ត​កើត​ឡើង​ ។​ យើង​ខ្លាច​ចាស់​ យើង​នៅ​តែ​ចាស់​ដដែល​ ។ យើង​ខ្លាច​វា​ធ្វើ​អ្វី​ យើង​ត្រូវ​តែ​ទទួល​យក​ការ​ពិត​ ដែល​គ្រប់​គ្នា​កើត​មក​ហើយ​​មិន​អាច​គេច​ផុត​ទៅ​បាន​ គ្រាន់​តែ​យើង​ធ្វើ​ខ្លួន​ឲ្យ​បាន​សមរម្យ​នឹង​វ័យ​ប៉ុណ្ណឹង​ទៅ​ គឺ​ជា​ការ​ប្រពៃ​ហើយ ។ យើង​សាង​ល្អ​ឲ្យ​ខ្លួនឯង​ ប្រើ​ពេល​វេលា​ដែល​នៅ​មាន​ជួយ​ដល់​សាសនា​ និង​សង្គម​ជាតិ​ ដូច្នេះ​មនុស្ស​ទាំង​ឡាយ​គេ​នឹង​ត្រេក​អរ​ ហើយ​លើក​តម្កើង​យើង​សរសើរ​យើង​ថា "ចាស់​យ៉ាង​មាន​គុណ​តម្លៃ"

 

ព្រម​ចាស់​តាម​វ័យ​គ្មាន​អ្វី​គួរ​ខ្លាច
ចាស់​ចិត្ត​អង់​អាច​អំណាច​គុណ​ធម៌
កុំ​ចាស់​តែ​វ័យ​ចិត្ត​ភ័យ​ញាប់​ញ័រ​
ចាស់​អត់គុណ​ធម៌​ចាស់​គ្មាន​តម្លៃ ។


ដក​ស្រង់​ចេញ​ពី​សៀវភៅ " បទ​ពិចារណា "
រៀប​រៀង​ដោយ​លោកគ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។

ដោយ​៥០០០​ឆ្នាំ​

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១៥,៩៣៨ ដង)
អានិសង្ស​អធិវាសនក្ខន្តី ៥ យ៉ាង
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៩,១០០ ដង)
ស្គាល់​មុខ​តែ​មិន​ស្គាល់​ចិត្ត
ផ្សាយ : ០៦ កក្តដា ឆ្នាំ២០២១ (អាន: ៤៩,១៧៩ ដង)
ផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវ​កាយ
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៥,៨០៥ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 4.07
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿