ថ្ងៃ ច័ន្ទ ទី ០៤ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៤០,០៤១
Today
ថ្ងៃម្សិលមិញ ១៧០,៨០៥
ខែនេះ ៦៩០,៥៥៦
សរុប ៣៥៧,៥៣៤,៥៣០
Flag Counter
អានអត្ថបទ
ផ្សាយ : ១៩ ធ្នូ ឆ្នាំ២០២១ (អាន: ២,៩៩៨ ដង)

អនុបទសូត្រ ទី ១



 

សម័យមួយ     ព្រះដ៏មានព្រះភាគ    ទ្រង់គង់ប្រថាប់នៅនាព្រះមហាវិហារជេតពន  ជិតក្រុងសាវត្ថី ។ ក្នុងពេលភិក្ខុទាំងឡាយជួបជុំគ្នា ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា     បណ្ឌិតោ     ភិក្ខវេ    សារីបុត្តោ    ម្នាលភិក្ខុទាំងឡាយ  សារីបុត្តជាបណ្ឌិត ។  មហាបញ្ញោ  ភិក្ខវេ  សារីបុត្តោ    ម្នាលភិក្ខុទាំងឡាយ  សារីបុត្តមានបញ្ញាច្រើន ។ បុថុប្បញ្ញោ  ភិក្ខវេ  សារីបុត្តោ  ម្នាលភិក្ខុទាំងឡាយ  សារីបុត្តមានបញ្ញាក្រាស់ ។  ហាសប្បញ្ញោ  ភិក្ខវេ  សារីបុត្តោ  ម្នាលភិក្ខុទាំងឡាយ  សារីបុត្តមានបញ្ញារហ័ស ។  ជវនប្បញ្ញោ  ភិក្ខវេ  សារីបុត្តោ  ម្នាលភិក្ខុទាំងឡាយ  សារីបុត្តមានបញ្ញាវាងវៃ ។  តិក្ខប្បញ្ញោ  ភិក្ខវេ  សារីបុត្តោ  ម្នាលភិក្ខុទាំងឡាយ  សារីបុត្តមានបញ្ញាមុត ។  និព្វេធិកប្បញ្ញោ  ភិក្ខវេ  សារីបុត្តោ  ម្នាលភិក្ខុទាំងឡាយ   សារីបុត្តមានបញ្ញាជាគ្រឿងទម្លាយនូវកិលេស ។    សារីបុត្តោ   ភិក្ខវេ   អឌ្ឍមាសំ  អនុបទធម្មវិបស្សនំ   វិបស្សិ  ម្នាលភិក្ខុទាំងឡាយ  សារីបុត្តឃើញច្បាស់នូវធម្មវិបស្សនាតាមលំដាប់  អស់កន្លះខែ ( ក៏បានសម្រេចព្រះអរហត្ត ) ។

បញ្ញា ៧ បែបរបស់ព្រះសារីបុត្ត
១-បណ្ឌិតោ  ជាបណ្ឌិតដោយហេតុ ៤ ប្រការ  គឺ  ឆ្លាតក្នុងធាតុ  ឆ្លាតក្នុងអាយតនៈ  ឆ្លាតក្នុងបដិច្ចសមុប្បាទ  និងឆ្លាតក្នុងឋានា ឋានៈ ( ហេតុដែលប្រព្រឹត្តទៅបាន  និងប្រព្រឹត្តទៅមិនបាន ) ។
២-មហាបញ្ញោ  បញ្ញាច្រើន  ព្រោះកំណត់កាន់យកនូវគុណ មានសីលគុណ សមាធិគុណ  បញ្ញាគុណ វិមុត្តិគុណ និងវិមុត្តិ-ញ្ញាណទស្សនគុណ  គឺកំណត់កាន់យកនូវគុណទាំងនេះ  មានសីលគុណជាដើមច្រើនៗ ។  មានបញ្ញាច្រើនក្នុងឋានៈ  និងអដ្ឋានៈ  ក្នុងវិហារសមាបត្តិ  ក្នុងអរិយសច្ច  ក្នុងពោធិបក្ខិយធម៌  ក្នុងសាមញ្ញផល  ក្នុងអភិញ្ញា  និងក្នុងនិព្វានបរមត្ថ ។
៣-បុថុប្បញ្ញោ  មានបញ្ញាក្រាស់ធំទូលាយ  គឺញាណប្រព្រឹត្តទៅក្នុងខន្ធ   ក្នុង អាយតនៈ   ធាតុ   បដិច្ចសមុប្បាទ   សុញ្ញតា    អត្ថ   ធម្ម    និរុត្តិ     បដិភាណ    និងក្នុងសីលផ្សេងជាដើម    ធំទូលំទូលាយ  ដោយញាណនោះឯង ។       
៤-ហាសប្បញ្ញោ មានបញ្ញារហ័ស មានបញ្ញារីករាយ ( អដ្ឋកថាពន្យល់បញ្ញារីករាយ )   ព្រោះបុគ្គលខ្លះក្នុងលោកនេះ    ច្រើនទៅដោយការរីករាយ  ដោយការចេះដឹង  ដោយសេចក្ដីត្រេកអរ  ដោយប្រាមោទ្យ  ក្នុងការបំពេញសីល  បំពេញឥន្ទ្រិយសំវរ  បំពេញភោជនេមត្តញ្ញុតា  និងបំពេញនូវជាគរិយានុយោគ  ជាដើម ។  ឈ្មោះថាមានបញ្ញារីករាយ  ព្រោះជាបុគ្គលច្រើនទៅដោយប្រាមោទ្យ  គឺបីតិបាមោជ្ជក្នុងការដឹងនូវឋានៈនិងអដ្ឋានៈ  រីករាយក្នុងការបំពេញវិហារ-សមាបត្តិឱ្យបរិបូណ៌  និងរីករាយក្នុងការចាក់ធ្លុះអរិយសច្ចជាដើម ។
៥-ជវនប្បញ្ញោ  មានបញ្ញាវាងវៃ  ព្រោះបញ្ញាស្ទុះទៅលឿនរហ័ស  ដោយភាវៈជាវិបស្សនាចាក់ធ្លុះត្រៃលក្ខណ៍  មានពលវ-វិបស្សនា និងស្ទុះទៅលឿនរហ័សក្នុងការឃើញច្បាស់នូវព្រះនិព្វាន ។
៦-តិក្ខប្បញ្ញោ  បញ្ញាមុត ព្រោះកាត់ផ្ដាច់នូវកិលេសបានដាច់ដោយឆាប់រហ័ស  និងព្រោះអរិយមគ្គ ៤  សាមញ្ញផល ៤  បដិសម្ភិទា ៤  ព្រមទាំងអភិញ្ញា ៦  ដែលបុគ្គលបានសម្រេច  បានជាក់ច្បាស់ដោយបញ្ញាក្នុងអាសនៈតែមួយ ។             
៧-និព្វេធិកប្បញ្ញោ        បញ្ញាមុតស្រួចក្នុងការចាក់ទម្លាយ  កិលេស ។   បុគ្គលពួកខ្លះក្នុងលោកនេះ  ច្រើនទៅដោយការភ័យខ្លាច  តក់ស្លុត     អផ្សុក    មិនរីករាយ    ច្រើនទៅដោយការមិនត្រេកអរក្នុង  សង្ខារទាំងពួង    រមែងចោះ   គឺចាក់ទម្លាយនូវកងលោភៈ    ដែលមិន ធ្លាប់ចាក់ទម្លាយពីមុនមកឡើយ   ។       ឈ្មោះថាមានបញ្ញាមុតស្រួច ព្រោះចាក់ចោះទម្លាយនូវសព្វកិលេស  នូវកម្មដែលនាំទៅកាន់ភពថ្មី  ដែលមិនធ្លាប់បានចាក់ទម្លាយពីមុនមកហ្នឹងឯង ។
    
ព្រះធម្មសេនាបតីសារីបុត្ត  អនុបទធម្មវិបស្សនំ  មានវិបស្សនាឃើញច្បាស់នូវធម៌ ( ដែលជាអារម្មណ៍របស់វិបស្សនានោះ )  តាមលំដាប់ ៗ  ដោយអំណាចនៃសមាបត្តិ  ឬអង្គឈាន  កាលដែលបានឃើញច្បាស់ដូច្នេះ  ទើបសម្រេចព្រះអរហត្តក្នុងវេលាកន្លះខែ ។
    
ព្រះដ៏មានព្រះភាគ  ទ្រង់ត្រាស់សរសើរគុណព្រះសារីបុត្ត  ព្រោះគុណព្រះសារីបុត្តដែលជាព្រះថេរៈឯតទគ្គៈខាងមានបញ្ញា  អ្នក-ណាៗ មិនអាចដឹងបានឡើយ  កាលបើព្រះពុទ្ធអង្គទ្រង់មិនបានប្រកាសសម្ដែងទេនោះ ។ សូមអនុមោទនា !

សិក្សាព្រះសូត្រភាគ១៥
ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៤,៩៩០ ដង)
ការ​ពិចារណា​ ហេតុ​ផល និង បដិបត្តិ​ក្នុង​ការ​ឲ្យ​ទាន
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៦,៥៥១ ដង)
ត្រូវ​សង្គ្រោះ​កូន​ដោយ​សង្គហធម៌ ៥
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៥,៨៩៨ ដង)
ពស់​តែង​សក​សំណក​ចាស់​​របស់​ខ្លួន​..
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៤៥,៩៧៤ ដង)
ទោស​របស់​បព្វ​ជិត​ប្រព្រឹត្ត​មិន​ល្អ
ផ្សាយ : ២០ កញ្ញា ឆ្នាំ២០២៣ (អាន: ១១,៩០៨ ដង)
ទុក្ខ​ព្រោះ​ចង់​ឲ្យ​ដូច​គេ (បទ​ពិចារណា​)
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕