ថ្ងៃ អង្គារ ទី ០៥ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៤៥,៣១៥
Today
ថ្ងៃម្សិលមិញ ១៧៩,៩៤១
ខែនេះ ៩៧៥,៧៧១
សរុប ៣៥៧,៨១៩,៧៤៥
Flag Counter
អានអត្ថបទ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦១,៥២៧ ដង)

វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត



 

វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
(ព្រះអរហន្តជាគ្រហស្ថ)
 
ការសម្រេចព្រះអរហត្តរបស់គ្រហស្ថនេះ មានមតិរបស់អាចារ្យមួយចំនួនសម្ដែងថា គ្រហស្ថណាបានសម្រេចព្រះអរហត្តហើយ បើមិនបានបួសជាបព្វជិតទេ នឹងត្រូវបរិនិព្វាន ក្នុងថ្ងៃទី ៧ គឺគ្រហស្ថអាចទ្រទ្រង់នូវព្រះអរហត្តបាន ៧ ថ្ងៃ ។ ការយល់យ៉ាងនេះ គឺមិនត្រឹមត្រូវឡើយ ព្រោះក្នុងគម្ពីរបបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ បរិព្វាជកវគ្គ តេវិជ្ជវច្ឆសូត្រ បានសម្ដែងថា
 
យេបិ ហិ សន្តតិមហាមត្តោ ឧគ្គសេនោ សេដ្ឋិបុត្តោ វីតសោកទារកោតិ គិហិលិង្គេ ឋិតាវ អរហត្តំ បត្តា, តេបិ មគ្គេន សព្ពសង្ខារេសុ និកន្តិំ សុក្ខាបេត្វា បត្តា។ តំ បត្វា បន ន តេន លិង្គេន អដ្ឋំសុ, គិហិលិង្គំ នាមេតំ ហីនំ, ឧត្តមគុណំ ធារេតុំ ន សក្កោតិ។ តស្មា តត្ថ ឋិតោ អរហត្តំ បត្វា តំទិវសមេវ បព្ពជតិ វា បរិនិព្ពាតិ វា។
 
សូម្បីបុគ្គលទាំងឡាយណា គឺសន្តតិមហាមាត្យ ឧគ្គសេនសេដ្ឋបុត្ត វីតសោកទារកៈ ឋិតនៅក្នុងភេទជាគ្រហស្ថ ក៏បានសម្រេចនូវព្រះអរហត្ត ។ សូម្បីបុគ្គលទាំងនោះ ញ៉ាំងសេចក្ដីប្រាថ្នាក្នុងសង្ខារទាំងពួងឲ្យស្ងួតទៅដោយមគ្គហើយទើបបានសម្រេច ។ តែកាលបានសម្រេចនូវព្រះអរហត្តហើយ រមែងមិនតាំងនៅដោយភេទជាគ្រហស្ថនោះឡើយ ។ ភេទជាគ្រហស្ថឈ្មោះថាជា ហីនភេទ រមែងមិនអាចដើម្បីនឹងទ្រទ្រង់ឧត្តមគុណគឺព្រះអរហត្តនោះឡើយ ។ ព្រោះហេតុនោះ បុគ្គលណាឋិននៅក្នុងភេទជាគ្រហស្ថ បានសម្រេចហើយនូវព្រះអរហត្ត តែងតែបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើសិនជាមិនបានបួស) រមែងបរិនិព្វានក្នុងថ្ងៃនោះប៉ុណ្ណោះ ។
 
សូម្បីក្នុងគម្ពីរមិលិន្ទបញ្ហា ត្រង់ខីណាសវភាវបញ្ហា ក៏សម្ដែងថា ឯវមេវ ខោ, មហារាជ, អរហត្តំ បត្តោ គិហី តេន លិង្គេន អរហត្តំ ធារេតុំ ន សក្កោតិ, តេន ការណេន តស្មិំ យេវ ទិវសេ បព្ពជតិ វា បរិនិព្ពាយតិ វា បពិត្រមហារាជ គ្រហស្ថដែលបានសម្រេចនូវព្រះអរហត្ត រមែងមិនអាចដើម្បីនឹងទ្រទ្រង់នូវព្រះអរហត្តដោយភេទជាគ្រហស្ថនោះបានឡើយ រមែងបួសក្នុងថ្ងៃនោះប៉ុណ្ណោះ ឬ (បើមិនបានបួសទេ) រមែងបរិនិព្វានក្នុងថ្ងៃនោះ ប៉ុណ្ណោះ យ៉ាងនេះឯង ។
 
ដូច្នេះ បញ្ជាក់ឲ្យឃើញថា មតិរបស់អាចារ្យដែលយល់ថា គ្រហស្ថបានសម្រេចជាព្រះអរហន្តហើយ បើមិនបានបួសទេ រមែងបរិនិព្វានក្នុងរវាង ៧ ថ្ងៃនោះ ជាការយល់មិនត្រឹមត្រួវឡើយ  ។
 
ដោយ ខេមរ អភិធម្មាវតារ 
ដោយ៥០០០ឆ្នាំ

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨,០១៨ ដង)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៥៧៦ ដង)
កម្ម​ផល​ជាច្បាប់​របស់​ជីវិត
ផ្សាយ : ១៩ កញ្ញា ឆ្នាំ២០២១ (អាន: ៣,៨៥៧ ដង)
អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន ត្រូវប្រកបសេចក្តីព្យាយាម
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៧ (អាន: ១២,០០៦ ដង)
១២​ប្រការ​ប្រមុខនៃក្តី​វិនាស​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕