អានអត្ថបទ
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ១៣,៦៩០ ដង)
ការថែរក្សាចិត្ត

|
ការថែរក្សាចិត្ត
រូបអាស្រ៍យចិត្ត ទើបហៅថា មនុស្សសត្វ មហាភូតរូបទាំង ៤ អាស្រ័យចិត្តទើបមានចលនា ។ គ្រប់ឥរិយាបថទាំងបួនដូចជា ៖ ការដេក ដើរ អង្គុយ ឈរ បើមិនមានចិត្តជាទីអាស្រ័យទេ ក៏ មិនអាច ប្រព្រឹត្តទៅបានដែរ ។
ចិត្តជានាមធម៌ម៉្យាងផ្សេងពីនាមធម៌ដទៃ មានសេចក្តីថា ចិត្តនេះអាចទទួលរ៉ាប់រងនូវអារម្មណ៍របស់ចិត្ត និងចិត្តដែលប៉ះខ្ទប់គ្នា ។ ប៉ុន្តែ ដែលគួរឲ្យប្រយ័ត្ន គឺពេលដែលចិត្តខ្ទប់ប៉ះនឹងអារម្មរណ៍មិនល្អ ឧទាហរណ៍ ចិត្តឃើញកើតឡើង បានឃើញនូវរូបមិនល្អដូចជា សាកសពរបស់មនុស្សស្លាប់ ឆ្កែស្លាប់ កណ្តុរស្លាប់ រួចទៅចក្ខុទ្វារវិថីកន្លងផុតទៅ អារម្មណ៍នេះក៏បញ្ចូលទៅឲ្យមនោទ្វារវិថី ពេលនោះចិត្តខឹងក៏កើតឡើង ។ ព្រោះតែមិនបានពិចារណានូវវិបាកដែលកើតឡើង អាស្រ័យកម្មជាបច្ច័យ ដូចជាឃើញរូបមិនល្អ នេះជាអកុសលវិបាក ដែលអាស្រ័យអកុសលកម្មជាបច្ច័យ ។ ការដែលដែរក្សាចិត្តទៅបាន ទាល់តែពិចារណាហេតុផលយ៉ាងនេះ ហើយក៏បានទទួលព្រមទៅតាមការពិត ដែលកើតដោយសេចក្តីថា អ្វី ៗ កើតពីហេតុ ។ ដកស្រង់ចេញពីសៀវភៅ ជំនួយសុខភាពផ្លូវចិត្តភាគ ៣ រៀបរៀងដោយៈ សាមណេរ ធម្មាលង្ការោ ចាន់ សុជន វាយអត្ថបទដោយៈ ឧបាសក សូត្រ តុលា ដោយ៥០០០ឆ្នាំ |