របៀបធ្វើចិត្តកុំឲ្យតានតឹង

|
ជីវិតគឺលំបាកខ្លាំងណាស់ទៅហើយ ហេតុនេះមិនត្រូវធ្វើចិត្តឲ្យតានតឹងថែមទៀតទេ ការធ្វើចិត្តឲ្យធូរស្រាល ( កុំគិតច្រើន ) ជីវិតក៏បានធូរស្បើយមួយកំរិតដែរ ។ នឿយជាមួយការងារត្រូវទ្រាំ នឿយជាមួយមនុស្សត្រូវរឹងមាំ មិនអាចបង្ហាញភាពទន់ជ្រាយឲ្យគេបានឃើញជាដាច់ខាត ! ។ ត្រូវដាស់តឿនខ្លួនឯងជាប់ជានិច្ចថា « បើព្រមដួល មានតែគេជាន់ថែមតែប៉ុណ្ណោះ » ។ ពេលខ្លះជីវិតគឺពិតជាមានការហត់នឿយណាស់ សឹងតែលែងចង់បោះជំហានទៅមុខ តែបើយើងធ្វើបែបនេះគឺមិនបានទេ ព្រោះជីវិតនេះមិនមែនជារបស់យើងតែម្នាក់ឯណា ហេតុនេះត្រូវតែសម្រេចចិត្តដើរទៅមុខទៀត ! អញដួលមិនបានទេ ! គ្មានអ្នកណារឹងមាំជាងខ្លួនឯងទេ គ្មានជាដាច់ខាត កុំរវល់តែមើលឆ្វេងស្តាំភ្លេចគិតពីខ្លួនឯង ! ។ រំឡឹករឿងចាស់ ពេលប៉ះរឿងថ្មី តែអ្វីៗមិនប្រែប្រួលទេ ! វិធាន៨យ៉ាងគួរយល់ដឹង ៖ ការចាកចេញពីផែនដីគួរមានកេរ្តិ៍ដំណែលដ៏ពិតប្រាកដ នោះគឺអំពើល្អដែលអាចគង់វង់នៅយូរអង្វែងបាន សេចក្តីស្លាប់គឺជាចំនួនថេរនៅលើអ័ក្សសនិទាន ដែលមានពិសោធលើរាងកាយនៅចុងបញ្ចប់នៃជីវិត ប៉ុន្តែនិរន្តរភាពគឺកេរ្តិ៍ឈ្មោះល្អ កុំភ្លេចណា ! ជីវិតគឺជាអ្វីដែលកំពុងរស់នៅឥឡូវនេះ ! ។
|