35
ថ្ងៃ អង្គារ ទី ២១ ខែ ឧសភា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧០,១០៣
Today
ថ្ងៃម្សិលមិញ ២៦០,៧១៣
ខែនេះ ៦,៥៥០,៥១១
សរុប ៣៩៨,៨០៨,៩៥៥
អានអត្ថបទ
ផ្សាយ : ២២ កញ្ញា ឆ្នាំ២០២៣ (អាន: ១៨,៣៨៤ ដង)

ក្បូន



ស្តាប់សំឡេង
 
ក្បូន

ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ដូច​ជា​បុរស​អ្នក​ដើរ​ផ្លូវ​ឆ្ងាយ បុរស​នោះ​ឃើញនូវ​អន្លង់​ទឹក​ដ៏​ធំ មាន​ត្រើយ​ខាង​អាយ​ប្រកប​ដោយ​សេចក្ដី​រង្កៀស ប្រកប​ដោយ​ភ័យ មាន​ត្រើយ​ខាង​នាយ​ក៏​ក្សេម​ប្រាស​ចាក​ភ័យ តែ​ថា​ទូក​ ក្បូន ឫ​ស្ពាន​សម្រាប់​ឆ្លង​ពី​ត្រើយ​អាយ​ទៅ​ត្រើយ​នាយ នៃ​បុរស​នោះ​គឺ​មិន​មាន​ឡើយ បុរស​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នោះ​ថា អន្លង់​ទឹក​ដ៏ធំ​នេះ មាន​ត្រើយ​ខាង​អាយ​ប្រកប​ដោយ​សេចក្ដី​រង្កៀស​និង​ ភ័យ មាន​ត្រើយ​ខាង​អាយ​នាយ​ដ៏​ក្សេម ប្រាស​ចាក​ភ័យ ទូក ក្បូន ឬស្ពាន​សម្រាប់​ឆ្លង​ពី​ត្រើយ​ខាង​អាយ​ទៅ​ត្រើយ​ខាង​នាយ​ក៏​គ្មាន បើ​ដូច្នោះ មាន​តែ​អាត្មា​អញ​ប្រមូល​ស្មៅ​កំណាត់​ឈើ មែកឈើ និង​ចំបើង យក​មក​ចង​ធ្វើ​ជា​ក្បូន​ហើយ​អាស្រ័យ​នូវ​ក្បូន​នោះ ព្យាយាម​ដោយ​ដៃ​និង​ជើងឆ្លង​ទៅ​កាន់​ត្រើយ​ខាង​នាយ​ដោយ​សួស្ដី​បាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លំដាប់​នោះ​ឯង បុរស​នោះ​ក៏​ប្រមូល​ស្មៅ​កំណាត់​ឈើ មែក​ឈើ និង​ចំបើង មក​ចង់​ជា​ក្បូន ហើយ​បាន​អាស្រ័យ​ក្បូន​នោះ ព្យាយាម​ដោយ​ដៃ​និង​ជើង ឆ្លង​ទៅកាន់​ត្រើយ​ខាង​នាយ​បាន​ដោយ​សួស្ដី កាល​បុរស​នោះ​ឆ្លងទៅ​ដល់​ត្រើយ​ខាង​នាយ​ហើយ ក៏​មាន​សេចក្ដី​ត្រិះរិះ​យ៉ាង​នេះ​ថា ក្បូន​នេះ​មាន​ឧបការៈ​ច្រើន​ដល់​អាត្មាអញ ៗ បាន​អាស្រ័យ​ក្បូន​នេះ ព្យាយាម​ដោយ​ដៃ​និង​ជើង ឆ្លង​ដល់​ត្រើយ​ដោយ​សួស្ដីបាន បើ​ដូច្នោះ​មាន​តែ​អាត្មា​អញ​លើក​ក្បូន​នេះ​ទូល​លើ​ក្បាល ឬ​លី​នឹង​ក ដើរ​ចេញ​ទៅ​កាន់​ទី​គួរ​តាម​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​សំគាល់​សេចក្ដី​នោះ​ថា​ដូច​ម្ដេច បុរស​នោះ​ធ្វើ​យ៉ាង​នេះ បាន​ឈ្មោះ​ថា​ជា​អ្នក​ធ្វើ​សេចក្ដី​សម​គួរ​ដល់​ក្បូន​នោះ​ឬ​ទេ។ បពិត​ព្រះ​អង្គ​ដ៏​ចម្រើន ហេតុ​នោះ​មិន​មែន​ដូច្នោះ​ទេ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុរស​នោះ ធ្វើ​ដូចម្ដេច ទើប​បាន​ឈ្មោះ​ថា​ធ្វើ​សេចក្ដី​សមគួរ​ដល់​ក្បូន​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​នោះ​ឆ្លង​ដល់​ត្រើយ​នាយ​ក្នុង​ទី​ឯនោះ​គួរ​តែ​ត្រិះរិះ​យ៉ាង​នេះ​ថា ក្បូន​នេះ​មាន​ឧបការៈ​ច្រើន ដល់​អាត្មា​អញ។ អាត្មា​អញ​បាន​អាស្រ័យ​នូវ​ក្បូន​នេះ​ហើយ​ព្យាយាម​ដោយ​ដៃ​និង​ជើង ឆ្លង​មក​ដល់​ត្រើយ​នាយ​បាន​ដោយ​សួស្ដី បើ​ដូច្នោះ​មាន​តែ​អាត្មា​អញ​លើកក្បូន​នេះ​ដាក់​លើ​គោក ឬ​ពន្លិច​ក្នុង​ទឹក ហើយ​ដើរ​ចេញ​ទៅ​កាន់​ទី​គួរ​តាម​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុរស​នោះ ដែល​ធ្វើ​យ៉ាង​នេះ​បាន ឈ្មោះ​ថា​ជា​អ្នក​ធ្វើ​សេចក្ដី​សមគួរ​ដល់​ក្បូន​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​មាន​ឧបមា​ដូច​ជា​ក្បូន​ដែល​តថាគត​សម្ដែង​ហើយ ដើម្បី​ឲ្យ​រលាស់​ខ្លួន​ចេញ មិន​មែន​ដើម្បី​ឲ្យ​នៅ​ប្រកាន់​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​អ្នក​ទាំង​ឡាយ ដឹង​ច្បាស់​នូវ​ធម៌ មាន​ឧបមា​ដូច​ក្បូន​ដែល​តថាគត​សម្ដែង​ហើយ គប្បីលះ​បង់​ធម៌ ទាំង​ឡាយ​ចេញ នឹង​ចាំ​បាច់​ពោល​ទៅ​ថ្វី​ដល់​អកុសល​ធម៌។

ដកស្រង់​ចេញ​ពី​សៀវភៅ ៤៨ធម្មទស្សន៍
ដោយ​៥០០០​ឆ្នាំ​ 
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៨ ធ្នូ ឆ្នាំ២០២២ (អាន: ២៣,៧៧០ ដង)
កូនស្រឡាញ់អ្នកដទៃច្រើនជាងស្រឡាញ់ពុកម៉ែ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៥៥ ដង)
ធម្មៈ​ដែល​សម្តែង​អំពី​ការ​មិន​មាន​តួ​ខ្លួន​ (អនត្តា​)
ផ្សាយ : ១៨ មករា ឆ្នាំ២០២៤ (អាន: ៤៥,៩៧២ ដង)
អានិសង្ស​នៃ​ការ​សមា​ទាន​ឧបោសថ​សីល​
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១១,១៨១ ដង)
ឧបមា​ព្រះ​ធម៌​ដូច​ទៅ​នឹង​ក្បូន
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿