អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៤៩៧ ដង)
សេចក្ដីអត់ធន់ដែលល្អក្រៃលែង

|
អត់ធន់ចំពោះអារម្មណ៍ដែលនាំឲ្យកើតរាគៈជាដើម គឺជាការប្រសើរណាស់ ។ អារម្មណ៍ក្នុងលោក មានទាំងផ្នែកដែលនាំឲ្យកើតការពេញចិត្ត មានទាំងផ្នែកដែលនាំឲ្យកើតការទាស់ចិត្ត បើអត់ធន់ចំពោះអារម្មណ៍ដែលមិនជាទីពេញចិត្តបាន ចាត់ថាល្អហើយ ប៉ុន្តែបើអត់អន់ចំពោះអារម្មណ៍ដែលជាទីពេញចិត្តបានវិញ គឺពិតជាល្អប្រសើរក្រៃលែងទៅទៀត ។
ការអត់ធន់ចំពោះអារម្មណ៍ដែលជាទីពេញចិត្តរមែងត្រូវប្រើកម្លាំងចិត្ត ខ្ពស់ជាងការអត់ធន់ក្នុងអារម្មណ៍ដែលមិនជាទីពេញចិត្ត ។ អត់អន់ចំពោះអារម្មណ៍ដែលមិនសមតាមប្រាថ្នា សូម្បីមនុស្សទន់ខ្សោយក៏ល្មមទ្រាំបានព្រោះចាំបាច់ត្រូវតែអត់អន់ ចំណែកការអត់អន់ចំពោះសេចក្ដីសម្រេចសមតាមប្រាថ្នា ធ្វើចិត្តឲ្យតាំងនៅក្នុងឧបេក្ខាញាណបាននោះ គឺទាល់តែមនុស្សដែលមានចិត្តខ្ពស់ រឹងប៉ឹងមាំមួន ទើបអាចធ្វើបាន ។ ដកស្រង់ចេញពីសៀវភៅ ៤៨ធម្មទស្សន៍ ដោយ៥០០០ឆ្នាំ |