អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧១១ ដង)
អត្តទណ្ឌសូត្រ

|
អត្តទណ្ឌសូត្រ
បិដកលេខ ៥៤ ទំព័រ ៣១៣ (ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់សម្តែងប្រោសព្រះញាតិដែលកំពុងឈ្លោះគ្នា ឲ្យមានមេត្រីភាពនឹងគ្នាវិញ ) អត្តទណ្ឌា ភយំ ជាតំ ជនំ បស្សថ មេធគំ សំវេគំ កិត្តយិស្សាមិ យថា សំវិជិតំ មយា ។ (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) ភ័យកើតមកពីអាជ្ញារបស់ខ្លួន (សេចក្តីប្រព្រឹត្តកាចអាក្រក់របស់ខ្លួន ) អ្នកទាំងឡាយចូរមើលជនអ្នកទាស់ទែង គ្នា តថាគត (កាលនៅជាពោធិសត្វ) បានតក់ស្លុត ហើយ យ៉ាងណា តថាគតនឹងសម្តែង នូវសេចក្តីតក់ស្លុត យ៉ាងនោះ (ដល់អ្នកទាំងឡាយ) ។ ផន្ទមានំ បជំ ទិស្វា មច្ឆេ អប្បោទកេ យថា អញ្ញមញ្ញេហិ ព្យារុទ្ធេ ទិស្វា មំ ភយមាសិវិ ។ ភ័យមកកាន់តថាគត ព្រោះឃើញនូវពពួកសត្វ កំពុងញាប់ញ័រ (ដោយតណ្ហាជាដើម) ដូចពួកមច្ឆជាតិក្នុងទីមានទឹកតិចនិងព្រោះឃើញសត្វលោកបៀតបៀនគ្នានឹងគ្នា ។ សមន្តសារោ លោកោ ទិសា សព្វា សមេរិតា ឥច្ឆំ ភវនមត្តនោ នាទ្ទសាសឹ អនោសិតំ ។ លោកមិនមានខ្លឹមសារដោយជុំវិញ ទិសទាំងពួង រមែងញាប់ញ័រ តថាគត កាលប្រាថ្នានូវភព (ជាទីពឹង) របស់ខ្លួនក៏មិនបានឃើញភពណាមួយដែលជរាធម៌ជាដើម ជិះជាន់មិនបាននោះឡើយ ។ ឱសានេ ត្វេវ ព្យារុទ្ធេ ទិស្វា មេ អរតី អហុ អថេត្ថ សល្លមទ្ទក្ខី ទុទ្ធសំ ហទយនិស្សិតំ ។ សេចក្តីមិនរីករាយ បានកើតមានដល់តថាគតហើយព្រោះបានឃើញសត្វទាំងឡាយត្រូវជរាធម៌ជាដើម បៀតបៀនព្រោះបានឃើញសត្វទាំងឡាយត្រូវជរាធម៌ជាដើម បៀតបៀនហើយ ក្នុងកាលជាទីបំផុត តពីនោះមក តថាគតបានឃើញសរដែលគេឃើញបានដោយកម្រអាស្រ័យនៅក្នុងហឬទ័យ នៃសត្វទាំងឡាយ នោះ ។ យេន សល្លេន ឱតិណ្ណោ ទិសា សញ្វ វិធាគតិ តមេវ សល្លំ អព្វុយ្ហ ន ធាវតិ ន សីទតិ ។ សត្វលោកដែលសរដោតជាប់ហើយ រមែងស្ទុះទៅកាន់ ទិសផ្សេងៗ បុគ្គលជាបណ្ឌិត ដកសរនោះបាន ទើបមិនស្ទុះទៅមិនលិចចុះ ។ តត្ថ សិក្ខានុគីយន្តិ (យានិ លោកេ គធិតានិ) ន តេសុ បសុតោ សិយា និព្វិជ្ជ សព្វសោ កាមេ សិក្ខ និព្វានមត្តនោ ។ (អារម្មណ៍ជាទីស្រឡាញ់ គឺ បញ្ចកាមគុណណាមានក្នុងលោក) ប្រជុំជន តែងសម្តែងនូវភាសិតជាគ្រឿងសិក្សា (មានការសិក្សាដំរីជាដើម) ដើម្បីឲ្យបានអារម្មណ៍ជាទីស្រឡាញ់នោះបណ្ឌិតមិនគួរខ្វល់ខ្វាយក្នុងបញ្ចកាមគុណ ឬក្នុងកិច្ចសិក្សានោះឡើយ គប្បីនឿយណា ក្នុងកាមគុណ ឬក្នុងកិច្ចសិក្សានោះឡើយ គប្បីនឿយណាយ ក្នុងកាមារម្មណ៍ ដោយប្រការទាំងពួងគប្បីសិក្សានូវព្រះនិព្វាន បម្រុងខ្លួន ។ សច្ចោ សិយា អប្បគព្ភោ អមាយោ រិត្តបេសុណោ អក្កោធនោ លោភបាបកំ វេវិច្ឆំ វិតរេ មុនិ ។ បុគ្គលជាអ្នកប្រាជ្ញ គប្បីជាអ្នកមានសច្ចៈ ជាបុគ្គលមិនឃ្នើសឃ្នង មិនមានមាយា លះបង់ពាក្យញុះញង់ មិនក្រេវក្រោធឆ្លងរួចនូវលោភៈដ៏លាមកនិង មច្ឆរិយៈ ។ និទ្ទំ តន្ទី សហេ ថីនំ បមាទេន ន សំវសេ អតិមានេ ន តិដ្ឋេយ្យ និព្វានមនសោ នរោ ។ នរជនមានចិត្តឳនទៅរកព្រះនិព្វាន គប្បីគ្របសង្កត់នូវការដេកលក់ សេចក្តីខ្ជិលច្រអូស ការរួញរា មិនគប្បីដំអក់នៅដោយសេចក្តីប្រហែសធ្វេស និងមិនគប្បីតាំងខ្លួណក្នុងមានះដ៏ក្រៃលែង ។ មោសវជ្ជេ ន និយ្យេថ រូបេ ស្នេហំ ន កុព្វយេ មានញ្ច បរិជានេយ្យ សាហសា វិរតោ ចរេ ។ (បុគ្គលអ្នកបង្អោនចិត្តទៅរកព្រះនិព្វាន) មិនគប្បីដឹកនាំក្នុងពាក្យមុសាវាទ មិនគប្បីធ្វើសេចក្តីស្នេហា ក្នុងរូប ត្រូវកំណត់ដឹងនូវមានះ ហើយ គប្បីវៀរចេញចាកអំពើដ៏រួសរាន់ ។ បុរាណំ នាតិនន្ទេយ្យ នវេ ខន្តិមកុព្វយេ ហិយ្យមានេ ន សោចេយ្យ អាកាសំ ន សិតោ សិយា ។ មិនគប្បីស្រើបស្រាល់ទៅរកបញ្ចក្ខន្ធ សិតោ សិយា ។ គឺជាអតីត មិនគប្បីធ្វើសេចក្តីពេញចិត្តនឹងបញ្ចក្ខន្ធ ដែលជារបស់ថ្មីគឺបច្ចុប្បន្ន មិនត្រូវសោកស្តាយនឹងបញ្ចក្ខន្ធ ដែលសាបរលាបទៅហើយ និងមិនត្រូវជាប់ស្អិតនៅក្នុងតណ្ហា ។ គេធំ ព្រូមិ មហោឃោតិ អាជវំ ព្រូមិ ជប្បនំ អារម្មណំ បកប្បនំ កាមបង្កោ ទុរច្ចយោ ។ តថាគតពោលនូវសេចក្តីជាប់ចិត្ត គឺតណ្ហាថា ជាអន្លង់ធំតថាគតពោលនូវសេចក្តីជក់ចិត្តគឺតណ្ហា ថាជាគ្រឿងលឿនទៅនៃចិត្ត ថាជាគ្រឿងជាប់ញ៉មនៅនៃចិត្ត ថាជាអារម្មណ៍នៃចិត្ត ថាជាគ្រឿងត្រិះរិះ (ព្រោះ) កាមតណ្ហាដូចជាភក់ សត្វទាំងឡាយ អាចឆ្លងបានដោយលំបាក ។ សច្ចា អវោក្កម្ម មុនិ ថលេ តិដ្ឋតិ ព្រាហ្មណោ សព្វសោ បដិនិស្សជ្ជ ស វេ សន្តោតិ វុច្ចតិ ។ អ្នកប្រាជ្ញ ជាព្រាហ្មណ៍ មិនគេចចេញចាកសច្ចៈរមែងតាំងនៅលើទីទួលគឺព្រះនិព្វាន តថាគតហៅបុគ្គលនោះថាជាអ្នកស្ងប់ព្រើលះអាយតនៈទាំងអស់ ៕ សវេ វិទ្ទាស វេនគូ ញត្វា ធម្មំ អនិស្សិតោ សម្មា សោ លោកេ ឥរិយានោ ន បិហេតីធ កស្សចិ ។ បុគ្គលនោះជាអ្នកប្រាជ្ញ បុគ្គលនោះ ជាអ្នកដល់នូវវេទ ជាបុគ្គលដែលតណ្ហា និង ទិដ្ឋិមិនអាស្រ័យ នៅហើយ ព្រោះឃើញសង្ខារធម៌( ថាជារបស់មិនទៀង ជាទុក្ខ មិនមែនខ្លួន) បុគ្គលនោះរមែងប្រព្រឹត្តទៅក្នុងលោកដោយប្រពៃមិនជាប់ចិត្តនឹងបុគ្គលណាមួយឡើយ ។ យោធ កាមេ អច្ចុត្តរិ សង្គម លោកេ ទុរច្ចយំ ន សោ សោចតិ នាជ្ឍេតិ ឆិន្មសោតោ អពន្ធនោ ។ បុគ្គលណា បានឆ្លងផុតនូវកាមផង នូវកិលេសគ្រឿងជាប់ដែលឆ្លងបានដោយកម្រ ក្នុងលោកផង បុគ្គលនោះ ឈ្មោះថាកាត់ខ្សែតណ្ហា មិនមានចំណង រមែងមិនសោក មិនសុបសៅ ។ យំ បុព្វេ តំ វិសោសេហិ បច្ឆា តេ មាហុ កិញ្ចនំ មជ្ឍេ ចេ នោ គហេស្សសិ ឧបសន្តោ ចរិស្សសិ ។ កិលេសណាកើតឡើង (ព្រោះប្រារព្វ) សង្ខារជាអតីត អ្នកចូរធ្វើកិលេសនោះ ឲ្យរីងស្ងួតទៅ កិលេសគ្រឿងកង្វល់ (មានរាគៈជាដើមកើតឡើងព្រោះប្រារព្ធ ) សង្ខារដែលនឹងមានទៅខាងក្រោយ ចូរកុំមានដល់អ្នកឡើយ បើអ្នកមិនប្រកាន់ក្នុងធម៌ជាកណ្តាល (មានរូបជាដើមដែលបច្ចប្បន្ន) អ្នកនឹងទៅជាបុគ្គលស្ងប់ ។ សព្វសោ នាមរូបស្មី យស្ស នត្ថិ មមាយិតំ អសតា ច ន សោចតិ ស វេ លោកេ ន ជិយ្យតិ ។ បុគ្គលណាមិនមានសេចក្តីប្រកាន់ ក្នុងនាមនិងរូបថាជារបស់អញសព្វកន្លែងទេ បុគ្គលនោះឯង រមែងមិនសោក ព្រោះនាមរូបដែលមិនមានផង មិនទ្រុឌទ្រោមទៅក្នុងលោកផង ។ យស្ស នត្ថិ ឥទំ មេតិ បរេសំ ចាបិ កិញ្ចនំ បមត្តំ សោ អសំវិន្ទំ នត្ថិ មេតិ ន សោចតិ ។ កង្វល់ថា នេះរបស់អញ នុះរបស់ជនដទៃ មិនមានដល់បុគ្គលណា បុគ្គលនោះ កាលមិនបាននូវវត្ថុដែលប្រកាន់ថា របស់អញរមែងមិនសោកថា អញគ្មានដូច្នេះឡើយ ។ អនុដ្ឋុរិ អននុគិទ្ធោ អនេជោ សព្វធិ សមោ តមានិសំសំ បព្រូមិ បុច្ឆិតោ អវិកប្បិនំ ។ បុគ្គលដែលមិនមានឬស្យា មិនមានសេចក្តីត្រេកអរ ជាអ្នកមិនញាប់ញ័រ ជាអ្នកស្ងប់រម្ងាប់ ក្នុងអាយតនៈខាងក្នុងខាងក្រៅទាំងអស់ តថាគត កាលបើមានបុគ្គលចូលមកសួរអានិសង្សរបស់បុគ្គលមិនញាប់ញ័រ នោះ ក៏នឹងសម្តែង (អានិសង្សទាំង៤ មានមិនឬស្យាជាដើមនោះ ) ។ អនេជស្ស វិជានតោ នត្ថិ កាចិ និសង្ខតិ វិរតោ សោ វិយារម្ភា ខេមំ បស្សតិ សព្វធិ ។ (បណ្ណាសង្ខារទាំង៣ មានបុញ្ញាភិសង្ខារជាដើម) សង្ខារណាមួយមិនមានដល់បុគ្គលអ្នកមិនញាប់ញ័រ អ្នកដឹងច្បាស់( នូវត្រៃលក្ខណ៍) បុគ្គលនោះវៀរស្រឡះចាកសង្ខារទាំង៣ នោះរមែងឃើញសេចក្តីក្សេមក្នុងទីទាំងពួង ។ ន សមេសុ ន ឱមេសុ ន ឧស្សសុ វទតេ មុនិ សន្តោ សោ វិតមច្ឆរោ ទាទេតិ ន និរស្សតីតិ ភគវាតិ ។ អ្នកប្រាជ្ញ រមែងមិននិយាយអួតខ្លួន (ដោយមានះថា អញជាបុគ្គលស្មើគ្នាជាដើម) ក្នុងពួកបុគ្គលដែលស្មើគ្នា (ថាអញជាបុគ្គលថោកទាបជាដើម) ក្នុងពួកបុគ្គលដែលថោកទាប (ថាអញជាបុគ្គលប្រសើរជាដើម) ក្នុងពួកបុគ្គលដែលប្រសើរ បុគ្គលនោះជាអ្នកស្ងប់ ប្រាសចាកសេចក្តីកំណាញ់ រមែងមិនប្រកាន់ មិនអន្ទះសា ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |