អានអត្ថបទ
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៨១,៩១២ ដង)
រឿងមល្លិកាទេវី

|
រឿងមល្លិកាទេវី
(ចាក អ. កុម្មា.) (ព្រះសម្តុទ្ធជាមហន្តាតុលក្អេត្ត របស់ទាយកទាយិកា) ជំនាន់ពុទ្ធកាល នៅក្រុងសាវត្ថី មានស្តី្រមួយរូបអាយុ១៦ឆ្នាំមានរូបល្អល្អះ ជាធីតានៃនាយមាលាការ ។ ពេលមួយនាងធីតានោះយកនំ៣មកដាក់ក្នុងច្រែងសម្រាប់ដាក់ផ្កា ដើរទៅកាន់សួនច្បារ បានជួបនឹងព្រះបរមសាស្តាព្រមទាំងភិក្ខុសង្ឃជាបរិវារ កំពុងនិមន្តចូលទៅកាន់ក្រុង ដើម្បីបិណ្ឌបាត។ នាងមានចិត្តត្រេកអរណាស់ បានយកនំទៅដាក់បាតព្រះអង្គ ហើយថ្វាយបង្គំដោយសេចក្តីជ្រះថ្លាពន់ពេក ទើបថយមកឈរក្នុងទីដ៏សមគួរ ។ ព្រះបរមសាសកាទ្រង់រមិលមើលនាងដោយព្រះភក្រ្តញញឹម ទើបព្រះអានន្ទក្រាបបង្គំសួរនូវហេតុដែលទ្រង់ញញឹមនោះ ។ ព្រះអង្គតបថា ម្នាលអានន្ទ នាងកញ្ញានេះនឹងបានជាអគ្គមហេសីនៃព្រះចៅបសេនទិកោសលក្នុងថ្ងៃនេះឯង ដោយអំណាចផលទានដែលនាងបានប្រគេននំនេកដល់តថាគតនេះហើយទ្រង់យាងចៀសចេញទៅ ។ ជូនជាថ្ងៃនោះ ព្រះបាទបសេនទិកោសលទ្រង់ចេញច្បាំងតគ្នានឹងព្រះបាទអជាតសត្រូវជាព្រះភាគិនេយ្យ ហើយទ័ពព្រះអង្គបរាជ័យរត់ចេញមក ឯព្រះអង្គទ្រង់ប្រថាប់លើព្រះទីនាំងអាជានេយ្បបរចេញពីទីនោះដែរ ទ្រង់ព្រះសណ្តាប់សំឡេងច្រៀងរបស់នាងកញ្ញា ដែលបេះផ្កាបណ្តើរច្រៀងបណ្តើរក៏មានព្រះទ័យប្រតិព័ទ្ធស្នេហា ទើបទ្រង់យាងចូលទោក្នុងសួនបានជ្រាបថា នាងមិនទាន់មានប្តី ទ្រង់ក៏បង្គាប់ឲ្យនាងឡើងជិះលើខ្នងសេះ ចាប់ពួកយើង គប្បីលើកន្ទុយឡើងលើ សំយុងក្បាលចុះក្រោម ហើយរលាក់ដុំថ្មចេញពីមាត់ទើបចាប់បាន ។ (អាថ៌កំបាំងរបស់ខ្លួនបុគ្គលមិនគួរប្រាប់ដល់អ្នកដទៃ ក្រកៅពីមាតាបិតាឡើយ) ។ គ្រាន់តែនាគរាជចេញទៅផុត ស្តេចគ្រុឌមកដល់ភ្លាមទើបអចេលរៀបរាប់ប្រាប់តាំងពីដើមដល់ចុងចប់ ។ ស្តេចគ្រុឌឮពាក្យនោះហើយ ក៏ទៅចាប់នាគរាជក្នុងថ្ងៃនោះឯង ចាប់កន្ទុយលើកឡើងឲ្យឲ្យសំយុងក្បាលចុះក្រោម រលាក់ដុំថ្មចេញពីមាត់ ហើយស្ទុះហោះលឿនលយលើអាកាសនភាល័យ ។ នាគរាជក៏យំរៀបរាប់ថា អញសំយុងក្បាលចុះក្រោមនេះព្រោះតែមិនរក្សាអាថ៌កំបាំងរបស់ខ្លួន ឱ! បុគ្គលទ្រុស្តសីល ម្តេចក៏អ្នកនិយាយកុហកហើយនាំយកសេចក្តីទុក្ខមកឲ្យខ្ញុំនឹងញាតិមិត្ត ។ ស្តេចគ្រុឌពោលតេះដៀលស្តេចនាគនោះថាក្រែងអ្នកប្រាប់អាថ៌កំបាំងខ្លួន ដល់អចេល ឬម្តេចក៏ឥឡូវនេះ យំសោយសោកប្រាថ្នារកប្រយោជន៍អ្វី?ដោយសេចក្តីអង្វរសុំជីវិតខ្លាំងពេក ស្តេចគ្រុឌក៏ទុកជីវិតឲ្យស្តេចនាគនោះ ។ ចាប់ពីពេលនោះមក សត្វទាំងពីរក៏ព្រមព្រៀងយកគ្នាជាសម្លាញ់ មិនដែលប្រេះឆាសាមគ្គីរវាងមិត្តម្តងណាឡើយ ។ ឯនាគរាជខឹងនឹងអចេលណាស់ ហើយពោលតិះដៀលជាច្រើនប្រការទើបពោលថាដែលមានក្នុងបណ្ឌរកជាតកតឹសនិបាតដាក់សម្បថឲ្យអចេលនោះថាៈ អទុដ្ឋស្ស តុវំ ទុព្ភិ ទុព្ភី ច បិសុណោ ចសិ ឯតេន សច្ចវជ្ជេន មុទ្ធា តេ ផលតុ សត្តធា ។ នែមនុស្សទ្រុស្តមិត្ត! ឯងទ្រុស្តនឹងញុះញង់បុគ្គលដែលមិនទ្រុស្តតបដោយពាក្យសត្យនេះសូមក្បាលអ្នកឯងបែកជា៧ចំណែក។ ក្បាលអចេលក៏បែកជា៧ភាគនៅចំពោះមុខនាគរាជនោះ ទើបផែនដីបើកចន្លោះត្រង់អចេលនោះអង្គុយ ឲ្យអចេលនោះចូលទោកើតនៅក្នុងនរកអវិចី ដោយទោសសមុសាវាទ ។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅៈ ប្រជុំជាតក វាយអត្ថបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |