30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៧៥,៦៤៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៧៣,៤៥០
សរុប ៣៨៥,៤៦០,១៤៣
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ៣២,២៥២ ដង)

រឿង​សាធិនរាជ



 
រឿង​សាធិនរាជ
(ចាក សា. ប.)

កាល​កន្លង​ទៅ​ហើយ ព្រះ​បរម​ពោធិសត្វ​របស់​យើង កើត​ជា​ស្តេច​ព្រះ​នាម​សាធិន សោយ​រាជ្យ​សម្បត្តិ នៅ​នគរ​មិថិលា ព្រះ​អង្គ​បាន​សាង​សាណ​ទាន​៦​ខ្នង ហើយ​តែង​បរិចាគ​ព្រះ​រាជ​ទ្រព្យ​៦​សែន​រៀង​ៗ​រាល់​ថ្ងៃ ឲ្យ​ជា​ទាន​ដល់​ស្មូម​យាចក​ទាំង​ឡាយ ព្រម​ទាំង​បាន​រក្សា​និច្ច​សីល នឹង​ឧបោសថ​សីល​តាម​កំណត់​នៃ​ឧបោសថ​កាល ឯ​ជន​អ្នក​នៅ​ក្នុង​នគរ​មិថិលា​នោះ ជា​អ្នក​ថិត​នៅ​ក្នុង​ឱវាទរបស់​ព្រះ​អង្គ បាន​ធ្វើ​បុណ្យ ឲ្យ​ទាន​តាម​កំលាំង​សទ្ធា​នឹង​ធនធាន លុះស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ទេវលោក​ទាំង​អស់​គ្នា ។

ពេល​មួយ​ពួក​ទេវតា​នោះ​បាន​ទៅ​ប្រជុំ​នៅ​នា​សុធម្ម​ទេវសភា ពោល​សរសើរ​គុណ​មាន​សីល នឹង​អាចារៈ​ជា​ដើម​របស់​ព្រះ​រាជា​សាធិន ។ ឯ​ទេវបុត្រ​ទេវធីតា​ក្រៅ​ពី​នោះ​ លុះ​ឮ​ពាក្យ​សរសើរ​មិន​ដាច់​ដូច្នោះ ក៏​ចង់​ឃើញ​ព្រះ​បាទ​សាធិន​គ្រប់​ៗ​គ្នា ។ សម្តេច​ព្រះ​អមរិន្ទ្រាធិរាជ ទ្រង់​ជ្រាប​ចិត្ត​ទេវបុត្រ​ ទេវធីតា​ទាំង​នោះ​ក៏​បង្គាប់​មាតលី​ទេវបុត្រ ឲ្យ​យក​វេជយន្ត​រថ​ទៅ​ទទួល​ព្រះ​បាទ​សាធិន​នោះ​មក​កាន់​ទេវលោក ។

កាល​មាតលី​ទៅ​ទទួល​យក​មក​ដល់ ពពួក​ទេវតា​ទាំង​នោះ​ព្រម​ទាំង​ព្រះ​ជន្ន​មាន​ចិត្ត​រីរាយ​ជា​មហិមា បាន​ក្រោក​ទទួល​ព្រះ​អង្គ​គ្រប់​ៗ​រូប ។ គួរ​ឲ្យ​ស្ងើច​ដល់​ព្រះ​ហរទ័យ នៃ​សម្តេច​ព្រះ​កោសី​ណាស់​ ពេល​ដែល​សាធិន​ពោធិសត្វ​ទៅ​ដល់ ក៏​ព្រះ​អង្គ​ប្រទាន​ទេវនគរ ស្រី​អប្សរ​២​កោដិ​កន្លះនឹង​វេជយន្ត​ប្រសាទ ដល់​ព្រះ​ពោធិសត្វ​ពាក់​កណ្តាល ។

កាល​ព្រះ​ពោធិសត្វ​គង់​សោយ​ទិព្វ​សម្បត្តិ នៅ​ទេវលោក​នោះ​បើ​រាប់​ជា​ឆ្នាំ​មនុស្ស​យើង​បាន​៧​រយ​ឆ្នាំ ។ ពេល​នោះ​ព្រះ​ពោធិសត្វ បាន​សោយ​សម្បត្តិ​គ្រប់​៧​រយ​ឆ្នាំ​(មនុស្ស) ក៏​មាន​សេចក្តី​អផ្សុក​អប្បាន្ត​ក្នុង​ទេវ​លោក​ជា​ពន់​ពេក ទើប​ប្រាប់​ដំណឹង​នោះ​ដល់​សក្កទេវរាជៗ ក៏​បង្គាប់​ឲ្យ​មាតលី​នាំ​ព្រះ​អង្គ​ត្រឡប់​មក​កាន់​ក្រុង​មិថិលា​វិញ ឲ្យ​ទ្រង់​ចុះ​ក្នុង​ឧទ្យាន ទើប​វិល​ទៅ​កាន់​ទេវលោក ។ កាល​ឧទ្យាន​បាល​ឃើញ​ព្រះ​អង្គ ហើយ​មាន​សេចក្តី​សង្ស័យ​ជា​ពន់ពេក ទើប​បង្គំ​សួរ​សព្វ​គ្រប់​បាន​ដឹង​សេចក្តី​ហើយ​ក៏​ទៅ​ទូល​ព្រះ​បាទ​នារទៈ ។

ឯ​ព្រះ​បាទ​នារទៈ​ជា​ព្រះ​រាជ​នត្តា​ទួត​ទី​៧​របស់​ព្រះ​អង្គ ។ ព្រះ​ពោធិសត្វ​ពោល​ប្រាប់​ព្រះ​ចៅ​នារទៈ​នោះ​ថា​នែ​បា! យើង​ឥត​ត្រូវ​ការ​ដោយ​រាជ​សម្បត្តិ​នេះ​ទេ ដែល​យើង​មក​នេះ​ប្រាថ្នា​ធ្វើ​បុណ្យ​តែ​ម្យ៉ាង​ ដោយ​យើង​ខាន​ធ្វើ​បុណ្យ​អស់​៧​រយ​ឆ្នាំ​ហើយ ។ ព្រះ​ចៅ​នារទៈ​ក៏​ពោល​ថា​ប្រពៃ​ហើយ​ព្រះ​អង្គ ទើប​ចាត់​ចែង​មហា​ទាន​ថ្វាយ​ដល់​ព្រះ​បរម​ពោធិសត្វ ។ ព្រះ​បរម​ពោធិសត្វ ទ្រង់​ចំណាយ​ឲ្យ​ទាន​ស្មូម​យាចក​អស់​មួយ​សប្តាហ៍ ដល់​ថ្ងៃ​ទី​៧ ទ្រង់​សោយ​ទី​វង្គត​ទៅ កើត​នៅ​នា​ពិភព​ត្រៃ​ត្រឹង្ស​ហោង ។


អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៣ មីនា ឆ្នាំ២០២៣ (អាន: ៤,៩៧៦ ដង)
ទោសការពោលនូវពាក្យរាយមាយឥតប្រយោជន៍
ផ្សាយ : ២៤ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៣,៩៣៨ ដង)
ចិត្ត​របស់​បុថុជ្ជន​តែង​តែ​ប៉ោង​ផត​ដោយ​លោក​ធម៌
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១៦,៣៥២ ដង)
ចិត្ត​ដែល​គេ​មិន​បាន​អប់​រំ រមែង​ធ្វើ​គេ​ឲ្យ​កើត​ទុក្ខ​មួយ​ជីវិត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.19
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿