Tueday, 05 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 136,127
Today
Yesterday 179,941
This Month 966,583
Total ៣៥៧,៨១០,៥៥៧
Flag Counter
Reading Article
Public date : 20, Sep 2023 (13,808 Read)

ទោស​នៃកាមគុណ



Audio

 

កាល​គ្រា​ព្រះ​សម្មាសម្ពុទ្ឋ​ ទ្រង់​គង់នៅ​ក្នុងវត្ត​ជេតពន ដែលជាអារាម​របស់​អនាថ​បិណ្ឌិក​សេដ្ឋី ក្នុង​ក្រុង​សាវត្ថី​ ទ្រង់​សម្តែង​ពី​ទង្វើ​របស់​ នាងបុរាណ​ទុតិយិកា (ភរិយាមុន) ដល់ភិក្ខុ​មួយអង្គ​ដែលលះបង់​កាលប្រព្រិត្តធម៏ ទើប​ទ្រង់​លើកជាតក​មកតំណាល​ដូចតទៅ៖

កាលកន្លងទៅ​  នៅក្នុង​ដែន​ដីមគធៈ​មានប្រើសព្រៃ​ជ្រៅ​មួយចេញមកពីរកស៊ី​នៅ​តាមព្រៃ​ជ្រៅ ក្នុងពេល​នោះ​បានប្រទះឃើញប្រើស​ញីមួយ​អាស្រ័យ​នៅទី​នោះ ក៏​កើតមាន​ចិត្ត​ប្រតិពទ្ឋ័​ចំពោះ​នាងប្រើសនោះ​ជាខ្លាំង​ទើប​សម្រេច​ចិត្ត​បែក​ចេញ​ពីហ្វូង​របស់​ខ្លួន​ដើម្បីដើរ​តាមហ្វូងរបស់ប្រើស​ញី​នោះវិញ។

ប្រើសញី​ដឹងថាប្រើស​ព្រៃឈ្មោល​នេះ​មិនសូវ​ស្គាល់​តំ​បន់ជាយ​ព្រៃនេះ​ទេ ទើបនាង​ជា​ប្រើស​ញី​នោះបាន​ដាស់តឿន​អោយគេ​វិល​ត្រឡប់​ទៅព្រៃ​ជ្រៅ​របស់ខ្លួន​វិញ តែប្រើស​ឈ្មោល​នោះ​នៅ​​តែចចេស​មិន​ព្រម​ស្តាប់​ហើយ​ក៏ចេះតែ​ដើរ​តាម​នាងជាប្រើស​ញីរហូត​ដល់ជើងភ្នំ​មួយ។

រំពេច​នោះប្រើសញី​បានធំក្លិនចម្លែក​​ដូចជាមាន​ព្រាន​ព្រៃនៅ​ក្បែនោះ​ ទើប​នាងថយមក​នៅពី​ក្រោយប្រើសឈ្មោលព្រៃ​នោះវិញ​  ដើម្បី​សម្លឹង​មើលនាយ​មើលអាយដែល​នៅជុំ​វិញខ្លួន ។ ព្រានដែលកំពុង​តែលាក់ខ្លួន​  នៅ​ពេលឃើញ​ប្រើសទាំង​ពីរនោះ​ដើរ​ចូលមកជិត​ដល់​ហើយ គេក៏​ងើប​ចេញ​ពីកន្លែង​ពួន រួចទាញធ្នូ​បាញ់​តម្រង់​ទៅ​រកប្រើសព្រៃ​ឈ្មោល​នោះ​យ៉ាងលឿន​។​ ពេលនោះ ប្រើស​ព្រៃ​ឈ្មោល​នោះ​មិន​បានដឹង​ខ្លូន​ជាមុន​  ក៏ត្រូវព្រួញ​ចាក់ទម្លុះ​ដងខ្លួន ដេកដូល​ដោយក្តី​ឈឺផ្សាជា​ខ្លាំង។

ចំណែកឯប្រើស​ញី​នោះវិញ  កាល​បើឃើញប្រើសព្រៃ​ឈ្មោលនោះ​ត្រូវព្រួញ​ដូច្នោះ  នាង​ប្រើស​ញី​នោះគិតតែពី​បោល​រត់គេច​យក​រួចតែ​ខ្លួន ដោយ​មិនបាន​ខ្វល់​ពី​ប្រើស​ឈ្មោល​​នោះឡើយ។ កាល​គ្រានោះ  ព្រះតថាគត​បានកើត​ជាទេវតា ដែល​អាស្រ័យនៅតាមជើង​ភ្នំនោះ​ ដោយ​បានឃើញ​ហេតុកាណ៏នោះទាំងអស់ ទើបព្រះអង្គតិះទៀន​ដល់​ប្រើស​ព្រៃ​ឈ្មោល​​នោះថា ៖

« អ្នកគួរ​ណាតែ មានជីវិត​រស់នៅដើម្បី​តបស្នង​គុណមាតា​បិតា បែរជា​មកត្រូវ​បាត់បង់ជិវិត ព្រោះ​តែកាមគុណ និងក្លាយមកជា​អាហាររបស់​ព្រាន​ព្រៃទៅវិញ »

ក្នុងកាលក្រោយមក ប្រើស​ព្រៃ​ឈ្មោល និង ប្រើសញី​នោះបានមក​កើតជាប្តីប្រពន្ធ​នឹងគ្នា​  រីឯ ទេវតាអង្គនោះ បានមកជាតថាគត។ 

វាយអត្ថបទ ដោយ​ឧបាសក ទី វ៉េងណៃ ។

ដោយ​៥០០០​ឆ្នាំ​

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 21, Jul 2021 (65,064 Read)
ព្រះពុទ្ធសាសនា ពិស្ដារ
Public date : 16, Oct 2021 (19,601 Read)
ឪពុកម្ដាយ​ឥឡូវ​នេះ បាន​ត្រឹម​តែ​ចិញ្ចឹម តែ​មិន​បាន​មើល​ថែរក្សា
Public date : 27, Jul 2019 (27,348 Read)
សេចក្តីអធិប្បាយអំពីព្យាយាម
Public date : 16, Oct 2021 (17,487 Read)
ព្រះអរហន្តក្រោយអំពីអស់ជិវិតទៅ តើដូចម្តេច
Public date : 06, Jul 2021 (12,866 Read)
ខ្លឹមសារ​នៃសំវេជ​នីយដ្ឋាន
Public date : 02, Aug 2021 (50,067 Read)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
Public date : 11, Oct 2022 (58,681 Read)
អនុ​ភាពនៃ​ការ​អនុមោទនា​បុណ្យ​
Public date : 16, Oct 2021 (22,880 Read)
ឈ្នះសេចក្ដី​ក្រោធ ដោយ​សេចក្ដី​មិន​ក្រោធ
Public date : 06, Jun 2023 (49,238 Read)
វិសុទ្ធិទាំង៧
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).