Reading Article
Public date : 29, Jul 2019 (17,766 Read)
ពាក្យថាម៉ែ

|
ពាក្យថាម៉ែ
ពាក្យថា ម៉ែ ជាពាក្យដែលមានអត្ថន័យសំខាន់ណាស់ ជាពាក្យដែលពីរោះ សើមជ្រួតជ្រាបចូលក្នុងចិត្តរបស់កូនគ្រប់គ្នា ព្រោះម៉ែជាអ្នកមានព្រះគុណដ៏យ៉ាងធំក្រៃលែង គឺជាអ្នកឲ្យនូវឱវាទ ឲ្យសេចក្ដីស្រលាញ់ ឲ្យទ្រព្យសម្បត្តិ ឲ្យបានទទួលការសិក្សា។ ម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូន និងជាអ្នកនៅជិតកូនច្រើនជាងអ្នកណាៗទាំងអស់ ទាំងពាក្យថា ម៉ែ គឺជាពាក្យដែលមនុស្សយើងនិយាយបានមុនពាក្យដទៃទៀតនៅក្នុងជីវិតនេះ។
ពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ ប្រជុំគុណក្រាស់ក្រៃជាងធរណី ពាក្យម៉ែពីរោះគ្របលើប្រឹថពី ដូចល្អគីរីពេញដោយរុក្ខា។
ព្រៃធំមានសត្វជាំគ្រឿងលម្អ ភរិយា បវរលម្អភស្ដា ទ្វីបលោកល្អស្រល់ក៏ព្រោះសុរិយា សត្វក្នុងលោកាល្អព្រោះមានម៉ែ។ ដកស្រង់ចេញពីសៀវភៅ ម៉ែ ដោយ៥០០០ឆ្នាំ |