Reading Article
Public date : 31, Aug 2023 (23,041 Read)
អានិសង្សមេត្តា១១យ៉ាង

|
១- សុខំ សុបតិ ដេកលក់ជាសុខ ២- សុខំ បដិពុជ្ឈតិ ភ្ញាក់ឡើងជាសុខ ៣- ន បាបកំ សុបិនំ បស្សតិ មិនយល់សប្តិអាក្រក់ ៤- មនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកមនុស្ស ៥- អមនុស្សានំ បិយោ ហោតិ ជាទីស្រឡាញ់របស់ពួកអមនុស្ស ៦- ទេវតា រក្ខន្តិ ពួកទេវតាតែងរក្សា ៧- នស្ស អគ្គិ វា វិសំ វា កមតិ ភ្លើងក្ដី ថ្នាំពិសក្ដី គ្រឿងសស្ត្រាវុធក្ដី មិនអាចមកជិតកាយ ធ្វើនូវអន្តរាយឡើយ ៨- តុវសមាធិយតិ ចិត្តរមែងតាំងមាំដោយឆាប់ ៩- មុខវណ្ណោ វិប្បសីទតិ សម្បុរមុខស្រស់ថ្លា ១០- អសម្មូឡ្ហោ កាលំ ករោតិ ជាអ្នកមិនវង្វេងក្នុងពេលធ្វើកាយកិរិយា ១១- ឧត្តរឹ អប្បដិវិជ្ឈន្តោ ព្រហ្មលោកូបគោ ហោតិ កាលមិនទាន់ត្រាស់ដឹងនូវគុណធម៌ជាន់ខ្ពស់គឺលោកុត្តរធម៌ទេ រមែងចូលទៅកាន់ព្រហ្មលោក។ ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គលបានសេពគប់ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយានបានតម្កល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំទុកបានប្រារព្ធល្អហើយ អានិសង្សទាំង១១ប្រការនេះ រមែងកើតប្រាកដ។ ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត រៀបរៀងដោយ កែវ វិមុត្ត ដោយ៥០០០ឆ្នាំ |