Reading Article
Public date : 16, Feb 2022 (60,192 Read)
ស្រឡាញ់និងស្អប់ ត្រឡប់ដូរផ្លាស់

|
ក្នុងខណៈដែលចិត្តកំពុងតែគិតទៅក្នុងកាមនោះ ការគិតព្យាបាទ ឬគិតបៀតបៀនរមែងមិនមានឡើយ លុះដល់ការគិតព្យាបាទ ឬគិតបៀតបៀនកើតឡើង សេចក្ដីត្រិះរិះផ្លូវកាមក៏បាត់ទៅ។ ដោយន័យនេះសបញ្ជាក់ឲ្យឃើញថា កិលេសរមែងកម្ចាត់បង់គ្នាទៅវិញទៅមក។ ពេលណាមានស្រឡាញ់ ពេលនោះមិនមានក្រោធ ស្រឡាញ់និងក្រោធមិនអាចកើតឡើងព្រមគ្នាបានឡើយ។
នៅពេលកិលេសមួយណាកើតឡើង រមែងកើតឡើងយ៉ាងពេញទី មិនមានពាក់កណ្ដាលចិត្តស្រឡាញ់ពាក់កណ្ដាលចិត្តទៀតស្អប់នោះឡើយ។ ពិតណាស់ក្នុងមនុស្សម្នាក់ ពេលខ្លះស្រឡាញ់យ៉ាងផ្អែមល្ហែម ពេលខ្លះស្អប់ ឬក្រោធដ៏ជូរចត់តែវាមិនបានកើតព្រមគ្នាទេ។ ក្នុងជីវិតនេះ មានតែរូបធម៌ និងនាមធម៌ប៉ុណ្ណោះផ្លាស់ប្ដូរជានិច្ច។ ដកស្រង់ចេញពីសៀវភៅ មេរៀនជីវិត រៀបរៀងដោយ លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ដោយ៥០០០ឆ្នាំ |