Reading Article
Public date : 28, Jun 2021 (48,492 Read)
ត្រូវប្រយ័ត្នបញ្ហាហួងហែង

|
ហួងហែងខ្លាំងពេក វានាំឲ្យលំបាកទាំងអស់គ្នា គឺលំបាកទាំងយើងអ្នកហួងហែងគេ ទាំងគេដែលត្រូវយើងហួងហែងនោះឯង ។ ការហួងហែងដូចជាការឱបរឹត បើវាតឹងពេកទៅ វាពិតជានាំឲ្យលំបាកដកដង្ហើមណាស់ ម្ល៉ោះហើយរឿងរ៉ាវវារឹតតែធំឡើង ដល់ថ្នាក់នៅជាមួយគ្នាមិនបាន សូម្បីតែកូន ក៏មិនចង់នៅជាមួយនឹងម៉ែឪដែលហួងហែងពេកនោះដែរ ។
ត្រូវពិចារណាថា អ្នកណាៗ ក៏គេចមិនផុតអំពី ចាស់ ឈឺ ស្លាប់ ព្រាត់ប្រាស និងផលកម្មដែរ ខ្លួនយើងក៏គេចមិនផុត ហើយដល់យើងស្លាប់ទៅ យើងនៅហួងហែងស្អីបានទៀត ដូច្នេះត្រូវប្រញាប់រៀបចំឲ្យហើយស្រេចគ្រប់រឿង កុំចាំបាច់ហួងហែងវែងឆ្ងាយ ត្រូវរស់នៅប្រកបដោយបញ្ញា ពោលគឺព្យាយាមអប់រំបញ្ញា មានចិត្តសុខស្ងប់ សប្បាយៗមុនពេលស្លាប់ ព្រោះមិនមានអ្វីសម្រាប់ឲ្យហួងហែង ដល់ពេលស្លាប់ទៅបិទភ្នែកជិត ។ ដកស្រង់ពីសៀវភៅ ជំនួយសតិភាគទី២២
ដោយ៥០០០ឆ្នាំ |