Reading Article
Public date : 11, Oct 2022 (26,353 Read)
អាត្មាអញតែងមានព្យាធិ គឺជម្ងឺតម្កាត់ជាធម្មតា

|
ព្យាធិធម្មោម្ហិ ព្យាធឹ អនតីតោ
អាត្មាអញតែងមានព្យាធិ គឺជម្ងឺតម្កាត់ជាធម្មតា មិនអាចកន្លងនូវព្យាធិគឺ ជម្ងឺតម្កាត់បានឡើយ។ ព្យាធិ គឺជម្ងឺតម្កាត់ផ្សេងៗ ក៏គឺជារបស់ធម្មតាដែលតែងកើតមានក្នុងរូបកាយរបស់សត្វលោកគ្រប់ៗគ្នា ដែលថាសត្វលោកណាម្នាក់ មិនមានជម្ងឺតម្កាត់នោះមិនមានសោះឡើយ គ្រាន់តែប្លែកគ្នាត្រង់ថា ឈឺតិចឬច្រើនប៉ុណ្ណោះ។ ការងារគ្រប់យ៉ាងទាំងអស់ មានតែមនុស្សដែលមានសុខភាពល្អប៉ុណ្ណោះ ទើបអាចបំពេញឲ្យបានគ្រប់ជ្រុងជ្រោយទៅបាន ដូច្នេះការងារជាប្រយោជន៍ដែលគួរធ្វើត្រូវតែធ្វើឲ្យហើយ មុនពេលដែលជម្ងឺតម្កាត់ណាមួយត្រូវកើតឡើងចំពោះខ្លួនរបស់យើង។ ម្យ៉ាងទៀត សេចក្ដីនៃមាតិកាធម៌នេះ ព្រះអង្គមានព្រះបំណង មិនឲ្យសត្វលោកស្រវឹងក្នុងការមិនមានរោគដែលហៅថា អារោគ្យមទោ និងមិនឲ្យសត្វលោកមានភាពតក់ស្លុត នឹកកណ្ដោចកណ្ដែងនៅពេលដែលធ្លាក់ខ្លួនឈឺដោយជម្ងឺណានីមួយដែលនឹកស្មានមិនដល់។ ដកស្រង់ចេញពីសៀវភៅ ដំណើរជីវិត ដោយ៥០០០ឆ្នាំ |