Monday, 04 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 31,499
Today
Yesterday 170,805
This Month 682,014
Total ៣៥៧,៥២៥,៩៨៨
Flag Counter
Reading Article
Public date : 30, Jul 2019 (53,695 Read)

សំនួរ ចម្លើយអំពី​ព្រះសង្ឃ​គុណ



 
សំនួរ ចម្លើយអំពី​ព្រះសង្ឃ​គុណ

ស. តើ​ពាក្យ​ថា ព្រះសង្ឃ ក្នុង​ទី​នេះ​មាន​សេចក្ដី​ដូច​ម្ដេច?

ច. ពាក្យ​ថា « ព្រះសង្ឃ » សំដៅ​យក​បព្វ​ជិត​ពុទ្ធ​សាសនិក ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ បាន​ដល់​ព្រះអរិយសង្ឃ ជា​អ្នក​សម្រេច​គុណ​វិសេស​មាន​សោតា​បត្តិមគ្គ​ជា​ដើម​ផង ព្រះ​សម្មតិសង្ឃ​ផង។ ព្រះ​សង្ឃ​ជា​ពុទ្ធ​សាវ័ក​នេះ លោក​ជា​អ្នក​ទ្រ​ទ្រង់​នូវ​គុណ​សម្បត្តិ​ដែល​លោក គួរ​ជាទី​គោរព​នមស្សការ​នៃ​មហាជន។

ស. តើ​ព្រះសង្ឃ​គុណ​ទី១​មាន​សេចក្ដី​ដូចម្ដេច?

ច. ព្រះសង្ឃ​គុណ​ទី ១ គឺ « សុបដិបន្នោ » ប្រែ​ថា​លោក​ប្រតិបត្តិ​ល្អ​ហើយ សំដៅ​យក​សេចក្ដី​ប្រតិបត្តិដ៏​ត្រឹម​ត្រូវ​របស់​លោក តាម​អង្គ​នៃ​អដ្ឋង្គិកមគ្គ​ ( ផ្លូវ​មាន​អង្គ ៨ ប្រការ ) ឬ​ហៅ​ថា មជ្ឈិម​បដិបទា​ជា​បដិបទា​មិន​ធូរ​ពេក មិន​តឹង​ពេក មិន​ចូល​ទៅ​ក្នុង​កាម​សុខល្លិកានុយោគ និង​អត្តកិលមថានុយោគ លោក​ជា​អ្នក​ប្រតិបត្តិ​ល្អ​ឈាន​ទៅ​មុខ​មិន​ថយ​ក្រោយ ជា​អ្នក​ប្រតិបត្តិ​ស្រប​តាម​ព្រះ​ដ៏​មាន​ព្រះភាគ។

សុបដិបន្នោមាន ៣ យ៉ាង​គឺ៖

១- ភគវំ មូលិកា មាន​ព្រះមាន​ព្រះភាគ​ជា​មូល
២- ភគវំ នេត្តិកា មាន​ព្រះមាន​ព្រះភាគ​ជា​អ្នក​ណែនាំ
៣- ភគវំ បដិសរណា មាន​ព្រះមានព្រះភាគ​ជា​ទីពឹង។

ស. តើ​ព្រះសង្ឃ​គុណ​ទី២ មាន​សេចក្ដី​ដូចម្ដេច?

ចំ. ព្រះសង្ឃគុណ​ទី២គឺ « ឧជុបដិបន្នោ » មាន​សេចក្ដី​ថា លោក​ប្រតិបត្តិ​ត្រង់​ហើយ សំដៅ​យក​សេចក្ដី​ប្រតិបត្តិ​របស់​លោក ឆ្ពោះ​ត្រង់​ព្រះនិព្វាន​មិន​មែន​ជា​សេចក្ដី​ប្រតិបត្តិ ដើម្បី​គ្រាន់​តែ​ប្រលោមលោក ឬ​ញ៉ាំង​លោក​ឲ្យ​ភាន់​ច្រលំ​ឡើយ គឺ​លោក​ជា​អ្នក​ប្រតិបត្តិ មិន​វៀច​ទៅ​តាម​គាម​ធម៌​ឬ​ដោយ​លាភសក្ការៈ​មិន​មាន មាយា​សាថេយ្យ​ជា​អ្នក​ប្រតិបត្តិ​ត្រង់​តាម​គន្លង នៃ​ព្រះសម្មាសម្ពុទ្ធ​និង​ព្រះសង្ឃ​ជា​ពុទ្ធសាវ័ក​ដូច​គ្នា ដែល​ប្រតិបត្តិ​ត្រង់​រហូត​ទាំង​ក្នុង​ចំពោះ មុខ​និង​ទី​កំបាំង​មុខ។

ស. តើ​ព្រះសង្ឃគុណ​ទី៣ មាន​សេចក្ដី​ដូចម្ដេច?

ច. ព្រះសង្ឃ​គុណ​ទី ៣ គឺ « ញាយ​បដិបន្នោ » មាន​សេចក្ដី​ថា លោក​ប្រតិបត្តិ​ដើម្បី​ព្រះនិព្វាន សំដៅ​យក​សេចក្ដី​ប្រតិបត្តិ​របស់​លោក​ដើម្បី មគ្គផល​ព្រះនិព្វាន ដែល​គួរ​ដឹង​ច្បាស់​ដោយ​ខ្លួន​ឯង។

ពាក្យ​ថា « ញាយៈ » ប្រែ​បាន​ច្រើន​យ៉ាង ដូច​ជា​ផល​ដែល​គប្បី​ដឹង បដិបទា​ជា​គ្រឿង​ដឹង​ច្បាស់​ធម៌​ដែល​បុគ្គល​គប្បី​ដឹង​គឺ​មគ្គផល​និព្វាន ឧបាយ​ជា​គ្រឿង​ចេញ​ចាក​ទុក្ខ និង​គុណ​វិសេស​ដែល​គប្បី​ដឹង​បាន​ជាដើម។ ម្យ៉ាង​ទៀត ពាក្យ​ថា « ញាយប្បដិបន្នៈ » សំដៅ​យក​លោក​អ្នក​ប្រតិបត្តិ​តាម​ធម្មាធិបតេយ្យ និង​លោកាធិបតេយ្យ។

ស. តើ​ព្រះសង្ឃ​គុណ​ទី៤ មាន​សេចក្ដី​ដូចម្ដេច?

ច. ព្រះសង្ឃ​គុណ​ទី៤ គឺ « សាមីចិប្បដិបន្នោ » សេចក្ដី​ថា លោក​ប្រតិបត្តិ​ហើយ​ដ៏​សមគួរ សំដៅយកសេចក្ដី​ប្រតិបត្តិ ដែល​គួរ​គោរព​កោត​ក្រែង​ជា​សេចក្ដី​ប្រតិបត្តិ​ដ៏​សមគួរ ដែល​អាច​ឲ្យ​បរិស័ទ​គោរព​រាប់​អាន​ដោយ​ស្មោះ​ត្រង់ មិន​មែន​ជា​សេចក្ដី​ប្រតិបត្តិ​ឡើង​ចុះ តាម​លោក​ធម៌​ដែល​ប៉ះពាល់ត្រូវ​នោះ​ឡើយ។

ស. តើ​ព្រះសង្ឃ​គុណ​ទី៥ មាន​សេចក្ដី​ដូចម្ដេច?

ច. ព្រះសង្ឃគុណ​ទី៥គឺ « អាហុនេយ្យោ » មាន​សេចក្ដី​ថា លោក​ជា​អ្នក​គួរ​ដល់​សក្ការ​បូជា​សំដៅ​យក​សណ្ដាប់​ធ្នាប់​ល្អ គួរ​ជាទី​គោរព​បូជា​នៃ​មហាជន ដែល​អាច​នាំ​គ្រឿង​សក្ការៈ​អំពី​ចម្ងាយ​ចូល​មក​បូជា។

ស. តើ​ព្រះសង្ឃ​គុណទី៦ មាន​សេចក្ដី​ដូចម្ដេច?

ច. ព្រះសង្ឃ​គុណ​ទី៦ គឺ « បាហុនេយ្យោ » មានសេចក្ដី​ថា លោក​ជា​អ្នក​គួរ​ដល់​បុគ្គល​ ជា​អ្នក​ទទួល​សំដៅ​យក លោក​មាន​គុណ​សម្បត្តិ សេចក្ដី​ល្អ​គ្រប់​ត្រៃទ្វារ បរិបូណ៌ដោយ​សេចក្ដី​សង្រួម​ដោយ​លោក​មាន​ឋានៈ​ដ៏​សមគួរ ទុក​ដូច​ជា​ភ្ញៀវ​ពិសេស ដែល​មក​កាន់​សំណាក់​បុគ្គល​ណា​មួយ​ហើយ​អ្នក​ម្ចាស់​ទី​កន្លែង អាច​ទទួល​គោរព​រាប់អាន​ដោយ​សេចក្ដី​ត្រេកអរ។ ព្រះសង្ឃ​ជា​ពុទ្ធ​សាវ័ក​នេះ ទុក​ដូច​ជា​ភ្ញៀវ​ជាន់​ខ្ពស់​ជា​បុគ្គល​ដែល​គួរ​មហាជន ទទួល​ដោយ​សេចក្ដី​ត្រេកអរ​ពន់ពេក។

ស. តើ​ព្រះសង្ឃគុណ​ទី ៧ មាន​សេចក្ដី​ដូច​ម្ដេច?

ច. ព្រះសង្ឃគុណ​ទី៧ គឺ « ទក្ខិណេយ្យោ » មាន​សេចក្ដី​ថា លោកជា​អ្នក​គួរ​ដល់​ការ​ធ្វើ​បុណ្យ សំដៅ​យក​សេចក្ដី​បរិសុទ្ធ​របស់​លោក ដែល​លោក​ឋិត​នៅ​ក្នុង​កុសលធម៌​ជានិច្ច គួរមហាជន​លើកតម្កើង​ថា ជា​បដិគ្គាហកបុគ្គល​យ៉ាង​ខ្ពង់ខ្ពស់ គួរ​ទទួល​បច្ច័យ​ ៤ របស់​ទាយកទាយិកា អ្នក​ប្រាថ្នា​បុណ្យ។

ស. តើ​ព្រះសង្ឃ​គុណ​ទី ៨ មាន​សេចក្ដី​ដូចម្ដេច?

ច. ព្រះសង្ឃ​គុណ​ទី៨ គឺ « អញ្ជលិករណីយោ » មាន​សេចក្ដី​ថា លោក​ជា​អ្នក​គួរ​យក​អញ្ជលិកម្ម​ ( លើកដៃ​សំពះ ) សំដៅ​យក​សេចក្ដី​សង្រួមឥន្ទ្រីយ៍​របស់​លោក ដែល​នៅ​ប្រចាំ​ទ្វារ​ទាំង​ឡាយបីរបស់​លោក​គ្រប់​ទិវារាត្រី គួរ​ឲ្យ​មហាជន​ស្ងើច​សរសើរ ថ្វាយ​បង្គំ​ប្រណម្យ​ដៃ​ដោយ​គោរព​ដើម្បី​ជា​ទិដ្ឋានុគតិ​នៃ​សាធុជន​តទៅ។

ស. តើ​ព្រះសង្ឃ​គុណ​ទី៩ មានសេចក្ដី​ដូច​ម្ដេច?

ច. ​ព្រះសង្ឃគុណ​ទី៩ គឺ « អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស » មាន​សេចក្ដី​ថា ព្រះសង្ឃ​ជា​បុញ្ញក្ខេត្ត​របស់​សត្វ​លោក មិន​មាន​បុញ្ញក្ខេត្ត​ណា​ក្រៃ​លែង​ជាង សំដៅ​យក​សេចក្ដី​បរិសុទ្ធ​បរិបូណ៌គ្រប់​យ៉ាង​ដែល​មាន​ក្នុង​ខន្ធសន្ដាន​របស់​លោក ប្រៀប​ដូច​ជា​ស្រែ​ដែល​មាន​ជីជាតិ​ល្អ កាល​បើ​បុគ្គល​បាន​សាប​ព្រោះ​ក្នុង​ស្រែ​នោះ ក៏​អាច​ឲ្យ​ផល​បរិបូណ៌ព្រះសង្ឃ​ជា​បុគ្គល​បរិសុទ្ធ​ផូរផង់​ដោយ សីល​ សមាធិ បញ្ញា ឈ្មោះ​ថាទុកជា​ស្រែ​បុណ្យ​ដ៏​ប្រសើរ​បំផុត​របស់​សត្វ​លោក​ដូច្នោះ​ដែរ។

ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក
ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (14,889 Read)
ពិ​ចារ​ណា​ទោស​នៃ​សេច​ក្តី​ក្រោធ​
Public date : 04, Jan 2022 (19,951 Read)
កំចាត់ភាពអាត្មានិយម
Public date : 29, Jan 2023 (52,244 Read)
កា​រ​ធ្វើ​ផ្លូវ​ថ្នល់​ជា​ទាន​
Public date : 21, Jul 2021 (50,779 Read)
អារម្មណ៍​របស់​វិបស្សនា
Public date : 21, Jul 2020 (52,722 Read)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់
Public date : 28, Jul 2019 (16,438 Read)
តួនាទី​លោក​គ្រូ​អាចារ្យ ៥សិក្ខាបទ
Public date : 31, Dec 2021 (10,564 Read)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
Public date : 24, Jul 2019 (10,798 Read)
ការ​ប្រើ​មនុស្ស​
Public date : 29, Jan 2021 (20,991 Read)
អានិសង្ស​នៃ​ការ​ឲ្យ​ទាន
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).