Reading Article
Public date : 25, Jul 2019 (18,855 Read)
ភរិយាមាន ៧ ពួក

|
ភរិយាមាន ៧ ពួក
តើយើងត្រូវធ្វើភរិយាប្រភេទណា? ក្នុងភរិយាទាំងប្រាំពីរដែលព្រះពុទ្ធទ្រង់សំដែង គឺ៖ ១- វធសមាភរិយា ភរិយាត្រេកអរបុរសដទៃ (មានសហាយ) មើលងាយប្ដី ខ្វល់ខ្វាយសម្លាប់ប្ដី។ ២- ចៅរីសមាភរិយា ភរិយាលួចទ្រព្យពីផ្ទះ (ទ្រព្យដែលប្ដី រកបានមកហើយ លួចយកទៅផឹកស្រាលេងល្បែងចាយវាយផ្ដេសផ្ដាស)។ ៣- អយ្យសមាភរិយា ភរិយាធ្វើការកៀបសង្កត់ប្ដី ឲ្យនៅក្នុងអំណាចខ្លួន (ភរិយាខ្ចិលច្រអូស ស៊ីច្រើន រឹងរូស កាចពោលពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវប្ដី ដែលមានព្យាយាមប្រឹងប្រែង)។ ៤- មាតុសមាភរិយា ភរិយាចេះរក្សាប្ដីដូចមាតារក្សាកូន (ភរិយាមានសេចក្ដីអនុគ្រោះនូវប្រយោជន៍ សព្វ ៗ កាលហើយរក្សានូវទ្រព្យដែលប្ដីបានមកអំពីទីផ្សេងៗ) ។ ៥- ភគិនិសមាភរិយា ភរិយាគោរពប្ដីដូចប្អូនស្រីគោរពបងប្រុស (ភរិយាមានសេចក្ដីអៀនខ្មាសប្រព្រឹត្តទៅតាមអំណាចនៃភស្ដា)។ ៦- សខីសមាភរិយា ភរិយាដូចសម្លាញ់ (ភរិយាបានឃើញនូវប្ដីហើយក៏រីករាយ ដូចសម្លាញ់បានឃើញសម្លាញ់ដែលមកអស់កាលយូរ ស្ត្រីនោះ បរិបូណ៍ដោយត្រកូលមានសីលធម៌ជាស្ត្រីមានវត្តប្រតិបត្តិក្នុងប្ដី)។ ៧- ទាសិសមាភរិយា ភរិយាដូចអ្នកបម្រើ (ភរិយាដែលប្ដី ជេរវាយ គម្រាមដោយដំបង មិនមានចិត្តប្រទូស្ដវិញចេះអត់សង្កត់ចិត្ត មិនក្រោធខឹងនឹងប្ដី ប្រព្រឹត្តទៅតាមអំណាចប្ដី)។ នេះជាភរិយាទាំងប្រាំពីរពួកក្នុងលោក យើងក្នុងនាមយើងជាស្ត្រីត្រូវជ្រើសរើសខ្លួនឯងឲ្យទៅជាភរិយាទីប៉ុន្មានសម្រាប់គ្រួសារយើង។ ដោយ៥០០០ឆ្នាំ |