Sunday, 20 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
ADVISE
១,៥៧៣ អត្ថបទ
images/articles/3452/2026-07-11_10_38_34-Untitled_-_Notepad.jpg
Public date : 11, Jul 2026 (155 Read)
រឿងខ្លះ ធ្វើអ្វីមិនបាន មានតែរង់ចាំ រឿងខ្លះទៀត កែខៃអ្វីមិនបាន មានតែលះ​បង់​ចោល​ប៉ុណ្ណោះ ... ត្រូវសិក្សាការពិតនៅក្នុងសាច់រឿងនោះៗកុំចេះតែចង់តាមចិត្ត​ព្រោះថា នៅក្នុងលោកនេះ មិនមានអ្នកណាចេះតែបានអ្វីតាមចិត្តចង់នោះទេ ប៉ុន្តែ ធម៌បដិបត្តិកម្ចាត់ចំណង់បាន ព្រោះចាក់ធ្លុះនូវបច្ចត្តលក្ខណៈ និងសាមញ្ញលក្ខណៈ គឺលក្ខណៈនៃសភាវធម៌ ដែលកើតត្រឹមត្រូវតាមបច្ច័យហើយអស់ទៅ សូន្យទៅតាមធម្មតា ។ សៀវភៅ សិក្សាព្រះសូត្រភាគ១៣ ដោយ៥០០០ឆ្នាំ
images/articles/3432/2026-07-09_11_52_54-Untitled_-_Notepad.jpg
Public date : 09, Jul 2026 (146 Read)
បំពេញតួនាទី ការងាររបស់ខ្លួន ប្រកបដោយធម៌ល្អបរិសុទ្ធ មិនជាទាសៈនៃកិលេស​ខ្លួន​ឯងក្នុងការចិញ្ចឹមជីវិត និងមិនវង្វេងយកកិលេសអ្នកដទៃមកទូលរែកនោះឡើយ ។ មានជីវិតរស់នៅយ៉ាងសុភាពរាបសា សាមញ្ញធម្មតាស្រួលងាយសមរម្យជា​មួយនឹង​ធម្មជាតិ ដី ទឹក ភ្លើង ខ្យល់ ក្ដៅ ត្រជាក់ ថ្ងៃ យប់ ជោរ នាច ភ្លៀង រាំង ដើមឈើលាស់ស្លឹក ហើយជ្រុះ ។ល។ ជីវិតជាធាតុពិត​ដោយបរមត្ថ ដូច្នោះឯង ។ សៀវភៅ សិក្សាព្រះសូត្រភាគ១២ ដោយ៥០០០ឆ្នាំ
images/articles/3431/2026-07-09_11_50_00-Untitled_-_Notepad.jpg
Public date : 09, Jul 2026 (124 Read)
យើងមិនអាចរៀបចំអ្វីៗតម្រូវតាមចិត្តយើងចង់គ្រប់យ៉ាងបានឡើយ ប៉ុន្តែយើងនៅមានវិធីរស់ឲ្យបានសុខដោយបញ្ញា គឺយល់ព្រមតាមការពិតរបស់សង្ខារ ដែលការពិតនេះ​ មិនមានទេវតា មារព្រហ្មណាប្រឆាំងបានឡើយ ដូច្នេះទើបត្រូវរស់នៅដោយ​បញ្ញា​ មានសេចក្ដីត្រេកអរក្នុងការលះបង់នូវរបស់ក្នុងលោក ពោលគឺមិនចាប់​ប្រកាន់​យក​សង្ខារនោះដោយទិដ្ឋិនិងតណ្ហា នេះឯងជាទីពឹងពិតប្រាកដ ។ សៀវភៅ សិក្សាព្រះសូត្រភាគ១២ ដោយ៥០០០ឆ្នាំ
images/articles/3429/2026-07-07_10_12_32-_____________________________________________________________________-__Compatibility_Mode_-_Word.jpg
Public date : 07, Jul 2026 (228 Read)
បើប្រាថ្នាឲ្យជីវិតមានសេចក្តីសុខ ត្រូវមានគោលជំហរទៅរកទិសដៅ ដែលបាន​ដៅទុក ទាំងដែលជាទិសដៅនាំឲ្យមានកម្លាំងចិត្តក្នុងការដើរទៅទៀតផង ជា​ទិស​ដៅដែលព្រះពុទ្ធអង្គទ្រង់ចង្អុលបង្ហាញប្រាប់ ។ ត្រូវយល់ថា បុគ្គលដទៃណាៗ ឬវត្ថុណាៗ មិនមែនជាទិសដៅរបស់យើងឡើយ ពោលគឺកុំឲ្យវង្វេងទិសដៅឲ្យសោះ ក៏ដូចជាកុំផ្ញើ​អនាគតនឹងអ្នកដទៃដែរ គឺត្រូវផ្ញើនឹងខ្លួនយើង បើអ្នកដទៃនោះៗបែកចាកអំពីយើង​ទៅ ក៏មិនជាអ្វីឡើយ ព្រោះអនាគតដ៏ភ្លឺស្វាងនៅក្នុងសុចរិតកម្មរបស់យើង ដូច្នេះ​យើងកុំយកប្រាកដប្រជាជាមួយនឹងអ្វីៗជុំវិញខ្លួន កុំប្រកាន់ស្រឡាញ់ ប្រកាន់ស្អប់​ ដែលជារឿងជាប់ជំពាក់ត្រូវដើរដោយម៉ឺងម៉ាត់ក្នុងដំណើរផ្លូវរបស់យើង ទោះ​ជា​មិនមានអ្នកណាដើរទៅជាមួយ យើងនៅតែដើរទៅដោយខ្លួនឯងយ៉ាងរឹង​ប៉ឹង​មិនទ្រឹងមិនត្រឡប់ គឺមិនឈប់ដើរទៅមុខឡើយ រហូតដល់ទិសដៅ នេះព្រះ​ពុទ្ធអង្គទ្រង់ត្រាស់ហៅថាបដិបទាជាទីសប្បាយ ។ នៅក្នុងមគ្គវគ្គ (វគ្គទី២០ នៃព្រះគាថាធម្មបទ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា មគ្គានដ្ឋង្គិកោ សេដ្ឋោ សច្ចានំ ចតុរោ បទា វិរាគោ សេដ្ឋោ ធម្មានំ ទិបទានញ្ច ចក្ខុមា ឯសេវ មគ្គោ នត្ថញ្ញោ ទស្សនស្ស វិសុទ្ធិយា ។ ឯតញ្ហិ តុម្ហេ បដិបជ្ជថ មារស្សេតំ បមោហនំ ឯតញ្ហិ តុម្ហេ បដិបន្នា ទុក្ខស្សន្តំ ករិស្សថ ។ អក្ខាតោ វោ មយា មគ្គោ អញ្ញាយ សល្លសត្ថនំ តុម្ហេហិ កិច្ចំ អាតប្បំ អក្ខាតារោ តថាគតា បដិបន្នា បមោក្ខន្តិ ឈាយិនោ មារពន្ធនា ។ ផ្លូវមានអង្គ៨ប្រសើរជាងផ្លូវទាំងឡាយ បទ៤ គឺអរិយសច្ច​ប្រសើរជាងសច្ចៈទាំង​ឡាយ វិរាគធម៌ប្រសើរជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគតមានចក្ខុប្រសើរជាង​សត្វទ្វេបាទទាំងឡាយ ផ្លូវនេះឯងប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃទស្សនៈ ផ្លូវ​ដទៃមិនមានទេ ។ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរដើរទៅកាន់ផ្លូវនេះ ផ្លូវនេះ​ជាផ្លូវញ៉ាំងមារឲ្យវង្វេង អ្នកទាំងឡាយដើរទៅកាន់ផ្លូវនេះហើយ អាចនឹងធ្វើឲ្យ​ផុតទុក្ខបាន ។ផ្លូវនេះហើយ ដែលតថាគតដឹងថាជាផ្លូវកម្ចាត់បង់កូនសរ ប្រាប់ដល់​អ្នកទាំងឡាយសេចក្តីព្យាយាមញ៉ាំងកិលេសឲ្យក្តៅសព្វ អ្នកទាំងឡាយគប្បីធ្វើ ព្រះតថាគតទាំងឡាយ គ្រាន់តែជាអ្នកប្រាប់ ជនទាំងឡាយមានការពិនិត្យបាន​ដើរ​ទៅហើយ នឹងរួចចាកចំណងរបស់មារបាន ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3428/2026-07-07_10_06_17-_____________________________________________________________________-__Compatibility_Mode_-_Word.jpg
Public date : 07, Jul 2026 (176 Read)
មើលមនុស្សដោយកិលេស ចេះតែឃើញមានអ្នកដែលត្រូវស្រឡាញ់ ត្រូវស្អប់ ប៉ុន្តែបើមើលដោយបញ្ញាឃើញអ្នកណាៗ ក៏សុទ្ធតែជាអារម្មណ៍នៃសេចក្តីស្ងប់ចិត្តដែរ ។ជីវិតដែលល្អក្នុងការរស់នៅ គឺស្ងប់ត្រជាក់ និងជាប្រយោជន៍ ។ សម្បត្តិក្នុងលោក មិនមានអ្វីមានគុណតម្លៃសម្រាប់យើង ជាងខ្លួនយើងដែលរស់នៅដោយស្ងប់ត្រជាក់នេះឡើយ ដូច្នេះហើយត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់ និងថែរក្សាខ្លួនឲ្យបានល្អទុកជាទីពឹងនៃខ្លួនឯងបាន ។ នៅក្នុងសុខវគ្គ ( វគ្គទី១៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធ​អង្គទ្រង់ត្រាស់សម្តែងថា សុសុខំ វត ជីវាម វេរិនេសុ អវេរិនោ វេរិនេសុ មនុស្សេសុ វិហរាម អវេរិនោ ។ យើងជាអ្នកមិនមានពៀរ រស់នៅជាសុខពិត ក្នុងពួកមនុស្សដែលមានពៀរ កាលពួក​មនុស្សមានពៀរ យើងជាអ្នកមិនមានពៀរឡើយ ។ សុសុខំ វត ជីវាម អាតុរេសុ អនាតុរា អាតុរេសុ មនុស្សេសុ វិហរាម អនាតុរា ។ យើងជាអ្នកមិនមានសេចក្តីក្តៅក្រហាយ (ដោយកិលេស) រស់នៅជាសុខពិត ក្នុងពួកមនុស្ស​ដែលមានសេចក្តីក្តៅក្រហាយ កាលពួកមនុស្សមានសេចក្តីក្តៅក្រហាយ យើង​ជាអ្នកមិនមានសេចក្តីក្តៅក្រហាយឡើយ ។ សុសុខំ វត ជីវាម ឧស្សុកេសុ អនុស្សុកា ឧស្សុកេសុ មនុស្សេសុ វិហរាម អនុស្សុកា ។ យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយ (ក្នុងការស្វែងរកកាមគុណ៥) រស់នៅជាសុខពិត ក្នុងពួកមនុស្សដែលមានសេចក្តីខ្វល់ខ្វាយ កាលពួកមនុស្សមានសេចក្តីខ្វល់ខ្វាយ យើងជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយឡើយ ។ សុសុខំ វត ជីវាម យេសន្នោ នត្ថិ កិញ្ចនំ បីតិភក្ខា ភវិស្សាម ទេវា អាភស្សរា យថា ។ យើងមិនមានកង្វល់តែងរស់នៅជាសុខពិតព្រោះយើងមានបីតិជាអាហារដូចពួកទេវតាជាន់អាភស្សរៈ ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3427/2026-07-07_10_00_33-Untitled_-_Notepad.jpg
Public date : 07, Jul 2026 (161 Read)
យើងអាងហេតុផលត្រឹមត្រូវរបស់យើង ហើយលើកយកមកឈ្លោះប្រកែកគ្នា តើ​បាន​ប្រយោជន៍អ្វីទៅបើអ្នកដទៃនោះ គេមិនស្តាប់ហេតុផលរបស់យើងផងហ្នឹង ដូច្នេះ ខន្តិសោរច្ច ទើបប្រសើរជាង ។ នៅក្នុងទណ្ឌវគ្គ (វគ្គទី១០ នៃព្រះគាថាធម្មបទ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា មាវោច ផរុសំ កញ្ចិ វុត្តា បដិវទេយ្យុ តំ ទុក្ខា ហិ សារម្ភកថា បដិទណ្ឌា ផុសេយ្យុ តំ ។ សចេ នេរេសិ អត្តានំ កំសោ ឧបហតោ យថា ឯស បត្តោសិ និព្វានំ សារម្ភោ តេ ន វិជ្ជតិ ។ អ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយ ជនទាំងឡាយដែលអ្នកស្តីថាឲ្យហើយ គេគប្បីស្តីថាតបមកអ្នកវិញ ព្រោះថាការពោលពាក្យប្រណាំងប្រជែង ជា​ហេតុ​នាំឲ្យកើតទុក្ខ អាជ្ញាគប្បីត្រឡប់តបមកប៉ះត្រូវនូវអ្នកវិញ ។ បើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រ ដូចរគាំងដែលចៀរមាត់ចេញហើយ ( រមែងមិនលាន់ឮសូរ ) ដូច្នោះ​ឯង អ្នកក៏ជាបុគ្គលដែលបានដល់នូវព្រះនិព្វាន ឯការប្រណាំងប្រជែងរមែងមិនមានដល់អ្នកឡើយ ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3425/2026-07-07_09_44_52-Untitled_-_Notepad.jpg
Public date : 07, Jul 2026 (145 Read)
ពេលណាក៏ដោយ ឲ្យតែយើងនឹកឃើញស្អប់អ្នកដទៃ ទាំងការសម្លឹងទោស ដើម្បីវាយប្រហារ... ពេលនោះឯង គឺយើងកំពុងប្រទូសរ៉ាយខ្លួនឯង បញ្ចុះឥទ្ធិពលនៃគុណធម៌ខ្លួនឯង ដោយមិនដឹងខ្លួន ។ ក្នុងព្រាហ្មណវគ្គដែរ ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា កិន្តេ ជដាហិ ទុម្មេធ កិន្តេ អជិនសាដិយា អព្ភន្តរន្តេ គហនំ ពាហិរំ បរិមជ្ជសិ ។ នែអ្នកអប្បប្រាជ្ញាអើយ អ្នកមានប្រយោជន៍អ្វី ដោយការទុកផ្នួងសក់ អ្នកមានប្រយោជន៍អ្វី ដោយការទ្រទ្រង់សំពត់ស្បែកខ្លា បើសន្តានខាងក្នុងរបស់អ្នក សឹងសាំញ៉ាំ​ដោយ​រាគា​ទិក្កិលេស អ្នកឈ្មោះថាដុសខាត់តែកាយខាងក្រៅប៉ុណ្ណោះឯង ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3426/2026-07-07_09_50_44-____________________________________________________________________-_Notepad.jpg
Public date : 07, Jul 2026 (142 Read)
មេត្តាករុណារមែងសម្រេចប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ ពោលគឺចិត្តរបស់ យើងរមែងជាសុខ ចំណែកអ្នកទទួលក៏មានសេចក្តីសុខ រីករាយចិត្ត ។ មនុស្សសាងការងារ រួចហើយ ការងារនោះឯងសាងមនុស្ស ដូច្នេះត្រូវតែការងារល្អ ទើបបានជាមនុស្សល្អ ទេវតាល្អ...។ នៅក្នុងបកិណ្ណកវគ្គ (វគ្គទី ២១ នៃព្រះគាថាធម្មបទ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា យេសញ្ច សុសមារទ្ធា និច្ចំ កាយគតា សតិ អកិច្ចន្តេ ន សេវន្តិ កិច្ចេ សាតច្ចការិនោ សតានំ សម្បជានានំ អត្ថំ គច្ឆន្តិ អាសវា ។ សតិប្រព្រឹត្តទៅក្នុងកាយជានិច្ចដែលពួកភិក្ខុណាបានប្រារព្ធហើយដោយប្រពៃ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ (ដូច្នេះ) អាសវៈទាំងឡាយ នៃពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែង​ដល់នូវការតាំងនៅមិនបាន ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3416/2026-07-05_09_43_15-bsv1_-_File_Explorer.jpg
Public date : 06, Jul 2026 (218 Read)
អ្វីៗដែលបានចូលមកដល់ជីវិតរបស់យើង ប៉ុន្តែមិនបានជួយឲ្យជីវិតយើងមានសេចក្តីចម្រើនទៅដោយចំណេះដឹង និងគុណធម៌ទេ ឬមិនបាននាំមកនូវសេចក្តីសុខ និងកម្លាំងចិត្តទេ តើយើងចេះតែរែកពុន ចេះតែទូលទៅធ្វើអ្វី ។ បាបគឺជាមេរោគក្នុងចិត្ត ជាសត្រូវនៃជីវិតរបស់យើង ឬថាជាសំរាមដែលត្រូវបោសសម្អាត ដូច្នេះមនុស្សយើង ត្រូវចេះអប់រំចិត្តឲ្យមានអារម្មណ៍ព្រះកម្មដ្ឋាន ទើបអាចសម្អាតចិត្តដែលសៅហ្មងក្នុងរឿងផ្សេងៗទៅបានដោយអានុភាពនៃបីតិបាមោជ្ជក្នុងអារម្មណ៍នៃព្រះកម្មដ្ឋាននោះៗ ។ នៅក្នុងភិក្ខុវគ្គ ( វគ្គទី២៥ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា សុញ្ញាគារំ បវិដ្ឋស្ស សន្តចិត្តស្ស ភិក្ខុនោ អមានុសី រតី ហោតិសម្មា ធម្មំ វិបស្សតោ ។ សេចក្តីត្រេកអរ ដែលមិនមែនជារបស់មនុស្ស រមែងមានដល់ភិក្ខុអ្នកចូលទៅកាន់ផ្ទះស្ងាត់អ្នកមានចិត្តស្ងប់រំងាប់ជាអ្នកឃើញធម៌ដោយប្រពៃ ។ យតោ យតោ សម្មសតិ ខន្ធានំ ឧទយព្វយំ លភតិ បីតិបាមោជ្ជំ អមតំ តំ វិជានតំ ។ ភិក្ខុ ពិចារណាការកើតឡើង និងការវិនាសទៅនៃខន្ធទាំងឡាយ ក្នុងកាលណាៗ រមែងបានបីតិនិងបាមោជ្ជ ក្នុងកាលនោះៗ បីតិនិងបាមោជ្ជនោះ ឈ្មោះថា ជាអមតធម៌របស់បណ្ឌិតអ្នកដឹងធម៌ទាំងឡាយ ។ តត្រាយមាទិ ភវតិ ឥធ បញ្ញស្ស ភិក្ខុនោ ឥន្ទ្រិយគុត្តិ សន្តុដ្ឋិ បាតិមោក្ខេ ច សំវរោ មិត្តេ ភជស្សុ កល្យាណេ សុទ្ធាជីវេ អតន្ទិតេ ។ គុណ ៣ ប្រការនេះ គឺការរក្សាឥន្ទ្រិយ ១ សេចក្តីសន្តោស ១ ការសង្រួមក្នុងបាតិមោក្ខ ១ ជាខាងដើមនៃព្រះនិព្វាននោះ តែងមានដល់ភិក្ខុអ្នកមានបញ្ញាក្នុងសាសនានេះ ( ម្នាលភិក្ខុ ) អ្នកចូរគប់រកកល្យាណមិត្ត ចូរមានព្យាយាមជាគ្រឿងរស់នៅដោយបរិសុទ្ធ ជាអ្នកមិនខ្ជិលច្រអូស ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3415/2026-07-05_09_38_49-_____________________________________________________________________-__Compatibility_Mode_-_Word.jpg
Public date : 06, Jul 2026 (191 Read)
នៅពេលណាដែលយើងខឹងក្រោធ នៅពេលនោះយើងមិនបាននូវប្រយោជន៍អ្វី សូម្បីតែខ្លួនឯងក៏មិនបានផង ព្រោះក្នុងពេលនោះវាមានតែបិសាចក្រោធដែលអាស្រ័យ​នឹងរូបកាយនេះប៉ុណ្ណោះ ហើយប្រើប្រាស់ដៃជើងពាក្យសម្តី ចិត្តគំនិត ឲ្យប្រព្រឹត្តទៅជាការឆ្គាំឆ្គង ជារូបស្នងបិសាចនោះៗឯង ចំណែកខ្លួនយើងត្រូវបិសាច​លេបបាត់ មិនបានប្រើប្រាស់កាយ មិនបានប្រើប្រាស់វាចាទាំងមិនបានប្រើ​ប្រាស់ចិត្ត ឲ្យប្រព្រឹត្តអ្វីជាប្រយោជន៍ដល់ខ្លួនឯងឡើយ ។ ត្រូវយល់ថាខ្លួនយើងក្នុងសេចក្តីនេះ គឺប្រយោជន៍ ឬជាសតិសម្បជញ្ញៈដែលឲ្យសម្រេចនូវប្រយោជន៍ទាំងពួង ដែលជាទីពឹងរបស់ខ្លួនយើងម្នាក់ៗ ។ នៅក្នុងអត្តវគ្គ ( វគ្គទី១២ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា អត្តានញ្ចេ បិយំ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ តិណ្ណំ អញ្ញតរំ យាមំ បដិជគ្គេយ្យ បណ្ឌិតោ ។ បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យទាំង ៣ វ័យណាមួយ ។ យស្ស អច្ចន្តទុស្សីល្យំ មាលុវា សាលមិវោត្ថតំ ករោតិ សោ តថត្តានំ យថា នំ ឥច្ឆតី ទិសោ ។ ភាពជាអ្នកទ្រុស្តសីលហួសហេតុ (គឺមានតែការទ្រុស្តសីលតែម្យ៉ាង) គ្របសង្កត់នូវបុគ្គលណា ដូចវល្លិ៍ដែលរួបរឹតដើមឈើ បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឲ្យវិនាស ដូច​ជាចោរអ្នកប្រាថ្នាធ្វើបុគ្គលនោះ ឲ្យវិនាសដូច្នោះឯង ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3414/2026-07-05_09_34_14-Untitled_-_Notepad.jpg
Public date : 06, Jul 2026 (174 Read)
មេត្តាករុណា រមែងសម្រេចប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ ពោលគឺចិត្តរបស់​យើងរមែងជាសុខ ចំណែកអ្នកទទួលក៏មានសេចក្តីសុខរីករាយចិត្ត។ មនុស្សសាងការងាររួចហើយ ការងារនោះឯងសាងមនុស្ស ដូច្នេះត្រូវតែការងារល្អ ទើបបានជាមនុស្សល្អ ទេវតាល្អ...។ នៅក្នុងបកិណ្ណកវគ្គ ( វគ្គទី ២១ នៃព្រះគាថាធម្មបទ ) ព្រះពុទ្ធអង្គទ្រង់ត្រាស់សម្តែងថា យេសញ្ច សុសមារទ្ធា និច្ចំ កាយគតា សតិ អកិច្ចន្តេ ន សេវន្តិ កិច្ចេ សាតច្ចការិនោ សតានំ សម្បជានានំ អត្ថំ គច្ឆន្តិ អាសវា ។ សតិប្រព្រឹត្តទៅក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារព្ធហើយដោយប្រពៃ ភិក្ខុ​ទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការដែលមិនគួរធ្វើ​(ដូច្នេះ) អាសវៈទាំងឡាយនៃពួកភិក្ខុនោះ ដែលជាអ្នកមានសតិ មានសម្បជញ្ញៈ រមែង​ដល់នូវការតាំងនៅមិនបាន ។ សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3421/2026-07-06_08_44_01-Untitled_-_Notepad.jpg
Public date : 06, Jul 2026 (145 Read)
ខឹងគេ ស្អប់គេ គឺមានតែចិត្តខ្លួនឯងប៉ុណ្ណោះ ដែលជាទុក្ខ ។ គួរអប់រំចិត្ត ចម្រើនបញ្ញា ឲ្យឃើញថា អ្វី ៗ គ្រប់យ៉ាង ជាធម្មតាធម៌ ដូចជា ជរា​ធម្មតា ព្យាធិធម្មតា មរណធម្មតា ព្រាត់ប្រាសធម្មតា វិបាកកម្មក៏ជាធម្មតា ។ល។ កាលដែលបានឃើញថា អ្វី ៗ គឺជាធម្មតាធម៌ ក៏មិនប្រកាន់ ហើយក៏មិនមានអ្វីណា មកធ្វើឲ្យកើតទុក្ខតាមផ្លូវចិត្តបានឡើយ ។ បុគ្គលល្ងង់ខ្លៅ សម្គាល់នូវពាក្យទ្រគោះបោះបោក ថាជាជ័យជម្នះ ចំណែកអ្នកចេះដឹង មានសេចក្ដីអត់ធន់ ជាជ័យជម្នះ ។ ពេលនេះ បានជួបព្រះធម៌ជាពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ គួរពុទ្ធបរិស័ទព្យាយាមបំពេញសេចក្ដីល្អ តាមព្រះពុទ្ធអង្គទ្រង់ណែនាំ គួរឲ្យព្រះធម៌គ្រប់គ្រងចិត្ត មិនគួរឲ្យកិលេសគ្រប់គ្រងចិត្តឡើយ ។ មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ ព្រោះត្រូវជួយខ្លួនឯងឲ្យរួចពីបាប ឲ្យរួចពីទុក្ខក្នុងវដ្ដសង្សារ ប៉ុន្តែត្រូវប្រយ័ត្នគំនិតដែលគិតថា ខ្លួនជាមនុស្សសំខាន់ណាស់ ជាមនុស្សពិសេស ជាមនុស្សប្រសើរ ជាមួយនឹងមនុស្សដទៃ ឬជាមួយនឹងកម្មវិធីផ្សេង ៗ ។ ដែលមនុស្សយើងសំខាន់សម្រាប់ខ្លួនឯង គឺសំខាន់ត្រង់មានស្មារតីគ្រប់គ្រងថែររក្សាជវនចិត្តឲ្យប្រព្រឹត្តទៅជាកុសល ចំណែកជាមួយនឹងសង្គមមនុស្សជុំវិញខ្លួន ជាមនុស្សសំខាន់ឬមិនសំខាន់ នៅលើវិបាករបស់កម្មដោយឡែក ។ មនុស្សយើង ចង់បានណាស់ អ្វី ៗ អំពីអ្នកដទៃ មិនថាលាភយស ការសរសើរ ការលើកតម្កើង សេចក្ដីស្រឡាញ់ ។ល។ ប៉ុន្តែអ្វីទាំងអស់នេះ មិនអាចឲ្យយើងរួចផុតចាកទុក្ខបានឡើយ ចំណែកខ្លួនយើងវិញ អាចឲ្យការមិនធ្វើបាប ការបំពេញបុណ្យ និងភាពស្អាតផូរផង់នៃចិត្តដល់ខ្លួនឯងបាន អាចជួយខ្លួនឯងឲ្យរួចផុតចាកទុក្ខបាន ប៉ុន្តែបែរជាមិនចេះសូមនូវគុណដ៏អស្ចារ្យនេះ អំពីខ្លួនឯងឡើយ នេះហើយដែលឈ្មោះថាបុគ្គលល្ងង់ខ្លៅ ចង់បានតែរបស់អត់ខ្លឹមសារ ដោយសម្គាល់ថាជារបស់មានខ្លឹមសារសំខាន់ណាស់ ហ្នឹងឯង ។ មនុស្សយើងសព្វថ្ងៃ មានរោគម្យ៉ាង គឺរោគប្រញាប់ជឿគំនិតខ្លួនឯង ដោយមិនបានផ្ទៀងផ្ទាត់នឹងព្រះពុទ្ធដីកា ។ មនុស្សយើង មិនដែលគិតបោកប្រាស់ខ្លួនឯងទេ ប៉ុន្តែគំនិតប្រកបដោយលោភៈឬទោសៈជាដើម តើគួរជឿតាមទេ ដែលថាអ្វី ៗ នោះវាយ៉ាងដូច្នោះមែន ? មួយថ្ងៃ ៗ តើយើងបោកប្រាស់ខ្លួនឯងប៉ុនណាទៅ ទាំងដែលមិនដឹងខ្លួនសោះ ចំណែកសង្សារទុក្ខ គឺជា លទ្ធផលនៃការបោកប្រាស់ខ្លួនឯង ។ ការព្រមទទួលសេចក្ដីពិត ដែលមិនត្រូវនឹងបំណងប្រាថ្នារបស់យើង គឺជាបដិបត្តិធម៌ដ៏ប្រសើរ ។ វេទនានុបស្សនាសតិប្បដ្ឋាន គឺសតិរលឹក បញ្ញាឃើញថា ត្រឹមតែវេទនាសោយអារម្មណ៍ មិនថាសុខវេទនា ឬទុក្ខវេទនាឡើយ។ កាលដែលបានដឹងច្បាស់ហើយ រមែងមិនត្រេកអរក្នុងសុខ និងមិនប្រទូស្តទាស់ចំពោះទុក្ខ ។ នេះជាបដិបទាក្នុងការមិនប្រកាន់អ្វីតិចតួចក្នុងលោក មិនតក់ស្លុត ព្រមទាំងការអស់ទៅនៃកម្ម ។ ដោះស្រាយការមិនសប្បាយចិត្តក្នុងរឿងផ្សេងៗ មិនមែននៅត្រង់ការព្យាយាមធ្វើអ្វីៗ គ្រប់យ៉ាងឲ្យបានដូចចិត្តនោះទេ គឺត្រូវដោះស្រាយដោយការព្រមទទួលថា មិនមានអ្វីៗ ចេះតែបានដូចចិត្តយើងចង់គ្រប់យ៉ាងទៅនោះឡើយ ម្យ៉ាងទៀតគប្បីសិក្សាថា ការមិនសប្បាយចិត្តនេះ គ្រាន់តែជានាមធម៌មួយបែបប៉ុណ្ណោះ ។ គប្បីជ្រាបថា កិច្ចនៃសតិប្បដ្ឋានគឺហាមឃាត់នូវចំណង់តណ្ហា មិនចាំបាច់បាននូវសភាវៈ​ដទៃអ្វីឡើយ ឲ្យតែជាក់ច្បាស់ថាសភាវៈដែលកំពុងប្រាកដមិនមែនជាយើងទៅ សប្បាយហើយ ។ បើសេចក្ដីសុខរបស់យើងជាប់ទាក់ទងនឹងអ្នកដទៃ ទាល់តែអ្នកដទៃធ្វើអ្វីៗ ត្រូវចិត្តយើង ទើបយើងបានសុខនោះ យើងលំបាកនឹងរស់នៅឲ្យបានសុខណាស់ បើបានសុខខ្លះ ក៏មិនមែនជាខ្លឹមនៃសេចក្ដីសុខដែរ ។ អ្វីដែលបានមកដោយមិនបាច់ស្វែងរក គឺកិលេសនិងចាស់ជរា ចំណែកអ្វីៗ ដែលត្រូវបានមកដោយកុសលភាវនាគឺគុណតម្លៃនៃជីវិត ។ បុណ្យមិនមែនប្រែថាបោកទេ...។ បុណ្យមានលក្ខណៈសម្គាល់នូវត្រង់ ចិត្តយើងល្អ សុខសប្បាយ ស្ងប់ត្រជាក់ មិនក្ដៅក្រហាយខ្វាយខ្វល់ ។ បុណ្យគឺជាគុណជាតិជម្រះចិត្តឲ្យស្អាត ដូចជាទឹកបរិភោគដែលបរិសុទ្ធ ឬទឹកងូតដែលស្អាត ជម្រះញើសក្អែល និងបំបាត់ការស្រេកឃ្លាន ម្យ៉ាងទៀតបុណ្យគឺជាអាហារបំប៉នផ្លូវចិត្តនិងជាឱសថកម្ចាត់រោគ ។ បាបប្រៀបបានទៅនឹងញើសក្អែល ភាពក្ដៅស្អុះ ការស្រេកឃ្លាន ឬជំងឺរោគាផ្សេង ៗ នៅពេលមានរាគៈ គឺចិត្តមានជំងឺ នៅពេលខឹងក្រោធ កំណាញ់ ច្រណែន អំនួតអួតអាង រមិលគុណ ។ល។ គឺត្រូវជ្រាបថា ចិត្តយើងកំពុងឈឺចំណែកបុណ្យគឺជាឱសថកម្ចាត់រោគទាំងអស់នេះឯង ។ ទៀនក្ដៅរលាយក្រមួន ចិត្តក្ដៅរលាយសុខ ។ ការឲ្យអភ័យគឺជាការពន្លត់ភ្លើងក្នុងចិត្តខ្លួនឯង ។ បុគ្គលដែលគ្រាន់តែចេះចាំធម៌ រមែងចូលចិត្តយកឈ្នះអ្នកដទៃ សូម្បី​តែការសូត្រធម៌... ប៉ុន្តែចំណែកអ្នកដែលមានធម៌វិញ រមែងចូលចិត្តយកឈ្នះខ្លួនឯង ឃើញ​សារៈខ្លឹមសារនៃជីវិតគឺស្ងប់ ។ បុគ្គលស្ងប់ គឺបុគ្គលអស់ការស្វែងរកដោយតណ្ហា ព្រោះបានកំណត់ដឹងនូវបញ្ចក្ខន្ធហើយ ។ សៀវភៅ ជំនួយសតិភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3417/2026-07-05_09_48_26-_____________________________________________________________________-__Compatibility_Mode_-_Word.jpg
Public date : 06, Jul 2026 (177 Read)
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងភេសកឡាវ័ន ភគ្គជនបទ ។ សម័យនោះ ពោធិរាជកុមារ ជាព្រះរាជបុត្ររបស់ព្រះបាទឧទេន ជាមួយនឹងព្រះនាង​សុល​ទត្តា ( វាសុលទត្តាជាធីតារបស់ព្រះបាទចណ្ឌប្បជ្ជោត នៅនគរឧជ្ជេនី ) បានអារា​ធនា ព្រះដ៏មានព្រះភាគ មួយអន្លើដោយភិក្ខុសង្ឃទទួលចង្ហាន់ ប្រារព្ធការកសាង​កោក​នុទប្រាសាទ ទើបតែរួចថ្មីៗ ។ ពោធិរាជកុមារ បានក្រាលសំពត់ពីលើប្រាសាទចុះមកតាមកាំជណ្តើរដល់ខាងក្រោម ថ្វាយព្រះដ៏មានព្រះភាគទ្រង់ជាន់ ដោយព្រះបំណងប្រាថ្នាចង់បានព្រះឱរស ហើយផ្សងថា បើព្រះដ៏មានព្រះភាគទ្រង់ជាន់កម្រាលសំពត់ យើងនឹងបានបុត្រ បើទ្រង់មិនជាន់ទេ យើងនឹងមិនមានបុត្រឡើយ ។ ព្រះដ៏មានព្រះភាគទ្រង់ជ្រាបហើយ ទើប​ទ្រង់មិនជាន់នូវកម្រាលសំពត់នោះ ។ ដោយការទាក់ទងនឹងបាបកម្មរបស់ពោធិរាជកុមារជាមួយនឹងភរិយា អំពីជាតិមុន នៅនឹងកោះមួយនោះ បានសម្លាប់កូនសត្វបរិភោគ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ព្រះគាថាក្នុងអត្តវគ្គ ដែលបានសរសេរខាងដើមហើយមានជាអាទិ៍ថា អត្តានញ្ចេ បិយំ ជញ្ញា បើបណ្ឌិតដឹងថា ខ្លួនជាទីស្រឡាញ់ គួររក្សាខ្លួននោះឲ្យល្អ គួរស្ងួនគ្រងខ្លួនទុកក្នុងវ័យ ទាំង ៣ វ័យណាមួយ ។ នៅក្នុងព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងអំពីដំណើរដែលព្រះអង្គទ្រង់យាងសាងព្រះផ្នួស ធ្វើទុក្ករកិរិយារហូតដល់ ត្រាស់ដឹង... ប្រោសបញ្ចវគ្គិយ គឺជាការបកស្រាយក្នុងបញ្ហាដែលពោធិរាជកុមារពោលថា បពិត្រព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ បុគ្គលមិនគប្បីបានដោយសេចក្តីសុខទេ គឺសេចក្តីសុខ បុគ្គលត្រូវបានដោយសេចក្តីទុក្ខ ។ នៅផ្នែកខាងចុងនៃព្រះសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងអំពីអង្គនៃសេចក្តីព្យាយាម ៥ ប្រការ ជាការឆ្លើយតបសំណួរដែលពោធិរាជកុមារ ក្រាបទូលសួរព្រះ​អង្គ​អំពីពេលវេលានៃការសម្រេចព្រះអរហត្តផល ។ ពោធិរាជកុមារ បានដល់ព្រះត្រៃសរណគមន៍ ស្តាប់ព្រះគាថាធម្មបទ សម្រេចសោតាបត្តិផល ។ សូមអនុមោទនា ! សៀវភៅ សិក្សាព្រះសូត្រភាគ១១ ដោយ៥០០០ឆ្នាំ
images/articles/3420/2026-07-06_08_38_34-Untitled_-_Notepad.jpg
Public date : 06, Jul 2026 (137 Read)
សេចក្ដីសុខ មិនមែននៅត្រង់យើងធ្វើអ្វី ៗ បានដូចចិត្ត ឬ នៅត្រង់យើងបានសម្រេចអ្វី ៗ តាមបំណងទៅគ្រប់យ៉ាងនោះទេ យើងត្រូវសិក្សាអំពីសេចក្ដីសុខឲ្យឃើញថា សេចក្ដីសុខ គឺឋិតនៅត្រង់ចិត្ត ដែលព្រមទទួលថា អ្វី ៗ មិនមែនចេះតែបានដូចបំណងប្រាថ្នារបស់យើងនោះឡើយ ហើយត្រូវជ្រួតជ្រាបឲ្យច្បាស់ថា អ្វី ៗ ក្នុងលោកនេះ សុទ្ធតែត្រឹមត្រូវតាមហេតុបច្ច័យទាំងអស់ ជាបរមត្ថសច្ច អរិយសច្ច មិនត្រូវបានមកផ្គាប់ចិត្តយើង ឬផ្គាប់ចិត្តអ្នកណា ៗ នោះទេ ។ សេចក្ដីសុខស្ងប់ បីតិបាមោជ្ជៈក្នុងព្រះធម៌ នៅត្រង់មានការយល់ត្រូវ ដូច្នេះឯង ។ សៀវភៅ ជំនួយសតិភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3419/2026-07-06_08_36_14-Untitled_-_Notepad.jpg
Public date : 06, Jul 2026 (133 Read)
ព្រោះចិត្តជាប់ជំពាក់ រវល់ខ្វល់តែជាមួយនឹងរបស់ខាងក្រៅ បានជាភ្លេចថា អ្វី ៗរួមទាំងជីវិតផង សុទ្ធតែមានសេចក្ដីវិនាសជាម្ចាស់ ទាំងដែលមិនបានដឹងនូវភាពទំនេរជាខាងក្នុង និងមិនបានយល់អំពីភាពជាឥស្សរៈរបស់ចិត្ត នៅត្រង់ការមិន​កាន់យករបស់ក្នុងលោកនេះ ។រវល់តែប្រកាន់ស្រឡាញ់រូបកាយ យករូបកាយជាទីតាំងនៃការបានលាភ បានយស តាក់តែងទៅដោយគ្រឿងក្រអូប គ្រឿងអាភរណៈផ្សេង ៗ បានជាភ្លេចថា កាយនេះជាសំបុកនៃរោគ មិនស្អាត មានក្លិនស្អុយ ជាទីធ្លាក់ចុះនៃជរា និងមរណៈ ។ សៀវភៅ ជំនួយសតិភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3418/2026-07-06_08_32_59-Untitled_-_Notepad.jpg
Public date : 06, Jul 2026 (149 Read)
សេចក្ដីស្រឡាញ់ក្នុងព្រះពុទ្ធសាសនា គឺមេត្តា ករុណា បានដល់ ការប្រាថ្នាឲ្យអ្នកដទៃបានល្អ បានសេចក្ដីសុខ និងចង់ជួយឲ្យ អ្នកដទៃផុតចាកទុក្ខ ទាំងអស់នេះ ព្រោះមានអ្នកដទៃជាទីតាំង ជាអារម្មណ៍ ពោលគឺដើម្បីអ្នកដទៃនោះ ៗ បានសុខ។ សេចក្ដីស្រឡាញ់ម្យ៉ាងទៀត ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ជាហេតុនៃសេចក្ដីទុក្ខ គឺតណ្ហា តាមបែបស្នេហាដែលជាកិលេសនោះ វាជាសេចក្ដីស្រឡាញ់ដែលយកតួអាត្មាអញជាទីតាំង ពោលគឺស្រឡាញ់អ្នកដទៃដើម្បីខ្លួនឯង ជាការបម្រើតណ្ហាមិនមែនជាការអប់រំចិត្ត ចម្រើនកុសលឲ្យបានដល់ទីបំផុតទុក្ខនោះឡើយ ។ សៀវភៅ ជំនួយសតិភាគ២២ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.11