Monday, 21 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Lastest News Book Mp3 Video
images/articles/3576/2026-09-20_07_33_41-Greenshot.jpg
Public date : 20, Sep 2026 (60 Read)
ទុក្ខទាំង ១២ កង (ឬទុក្ខសច្ចៈ ១២ ប្រការ) ដែលព្រះសម្មាសម្ពុទ្ធបានទ្រង់សម្តែងក្នុងធម្មចក្កប្បវត្តនសូត្រ។ ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាតិ​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាតិទទេ ធម្មជាតិ​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាតិ​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ៖ ១) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ, ២) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ, ៣) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក), ៤) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់, ៥) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក, ៦) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ, ៧) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត, ៨) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់, ៩) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ, ១០) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សំឡេង​ ក្លិន​ រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ, ១១) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច), ១២) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖ រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ, ដោយ៥០០០ឆ្នាំ
images/articles/3574/2026-09-19_10_05_26-_____________________________________________________________________-________-__Protected_View_-_Word.jpg
Public date : 20, Sep 2026 (95 Read)
១. តេមិយោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វ ព្រះនាម តេមិយៈ ញ៉ាំងព្រះទ័យ ឲ្យប្រព្រឹត្តទៅជាអារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ២. មហាជនកោ ពោធិសត្តោ នាម ភគវា ចិត្ត វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហាជនក ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជា អារម្មណ៍ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថាសម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៣. សុវណ្ណសាមោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សុវណ្ណសាម ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះបានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៤. នេមិរាជា ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម នេមិរាជ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៥. មហោសថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម មហោសថ ញ៉ាំងព្រះ ទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៦. ភូរិទត្តោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ភូរិទត្ត ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយ​ទូន្មាន​ខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ៧. ចន្ទកុមារោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសល ធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ចន្ទកុមារ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៨. ព្រហ្មនារទោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម ព្រហ្មនារទៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោ ដោយកុសលធម៌ទាំងឡាយនោះ ។ ៩. វិធូរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វិធូរៈ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១០. វេស្សន្តរោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម វេស្សន្តរ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ១១. សិទ្ធត្ថោ ពោធិសត្តោ នាម ភគវា ចិត្តំ វត្តកំ អារម្មណំ ត្វំបិ ពុទ្ធោ មេ ភវិស្សតិ កុសលធម្មា សម្មាសម្ពុទ្ធោ ឥតិបិ សោ ភគវា ។ ព្រះដ៏មានព្រះភាគអង្គនោះ កាលនៅជាពោធិសត្វព្រះនាម សិទ្ធត្ថ ញ៉ាំងព្រះទ័យឲ្យប្រព្រឹត្តទៅជាអារម្មណ៍ ដោយទូន្មានខ្លួនថា អ្នកឯងនឹងបានត្រាស់ជាព្រះពុទ្ធក្នុងកាលជាអនាគត ព្រោះហេតុនោះ បានជាព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ព្រះនាមថា សម្មាសម្ពុទ្ធោដោយកុសលធម៌ទាំងឡាយនោះ ។ ការបំពេញបារមី ១. ព្រះតេមិយៈ បំពេញនេក្ខម្មបារមី ២. ព្រះមហាជនក បំពេញវីរិយបារមី ៣. ព្រះសុវណ្ណសាម បំពេញមេត្តាបារមី ៤. ព្រះនេមិរាជ បំពេញអធិដ្ឋានបារមី ៥. ព្រះមហោសថ បំពេញបញ្ញាបារមី ៦. ព្រះភូរិទត្តបំពេញសីលបារមី ៧. ព្រះចន្ទកុមារបំពេញខន្តិបារមី ៨. ព្រះមហានារទកស្សបៈ បំពេញឧបេក្ខាបារមី ៩. ព្រះវិធុរៈបំពេញសច្ចបារមី ១០. ព្រះវេស្សន្តរ បំពេញទានបារមី ១១. ព្រះសិទ្ធត្ថបំពេញសេចក្ដីព្យាយាមក្នុងជាតិកំណើតចុងក្រោយ ។ (ចាកធម៌នមស្ការព្រះរតនត្រ័យ) ដោយស.ដ.វ.ថ. ។ ដោយ៥០០០ឆ្នាំ
images/articles/3575/2026-09-19_10_13_53-____________________________________________________________________________________________-__Protected_View_-_Word.jpg
Public date : 20, Sep 2026 (92 Read)
បុព្ពកម្មបិលោតិកពុទ្ធាបទាន (សម្ដែងអំពីបុព្វកម្ម និងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ) ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិត​ស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេង ៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេង ៗ ទ្រង់ ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរ ស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ ៖ ១. តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់ សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃ បិលោតិកម្ម ។ ២. ក្នុងកាលមុន តថាគតកើតជា នាយកគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះក្នុង បច្ឆិមភពនេះ តថាគតស្រេចទឹក ហើយមិនបានដូចសេចក្តីប្រាថ្នា ។ ៣. កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោល បង្គាច់នូវព្រះបច្ចេកពុទ្ធព្រះនាមសុរភី ជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាកនៃកម្ម នោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទានអស់ពាន់នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិិមភពនេះ តថាគតបាននូវការពោលចង្កាច់ ព្រោះ ហេតុនៃនាងសុន្ទរិកា ។ ៤. មួយទៀត តថាគតពោលបង្កាច់សាវ័កឈ្មោះនន្ទរបស់ព្រះពុទ្ធទ្រង់គ្រប សង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះ ការពោលបង្កាច់នូវសាវ័កនោះ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន ។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពាក្យមិនពិត ។ ៥. តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នកចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញ មន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ ។ ឥសិភិមៈបានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុង ទីនោះ តថាគតបានឃើញឥសីនោះ លោកជាអ្នកមិនប្រទូស្តនិមន្តមក ក៏បានពោល បង្កាច់ ។ លំដាប់នោះ តថាគតនិយាយនឹងពួកសិស្សថា ឥសីនេះជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណពក៏បានរីករាយតាម ។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំនិយាយប្រាប់មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម ។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ ៦. កាលភពមុន តថាគតសម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃ ទ្រព្យហើយបោះចោលទៅក្នុងជ្រោះភ្នំឲ្យប៉ះនឹងថ្ម ។ ដោយវិបាននៃកម្មនោះ ទេវទត្តបាន ប្រមៀលថ្ម ដុំថ្មក៏រមៀលមកប៉ះអង្គុដ្ឋបាទ (មេជើង) នៃតថាគត ។ ៧. កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញ ព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ ។ ដោយវិបាកកម្មនោះ ក្នុងបច្ឆិមភពនេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូ ឲ្យសម្លាប់តថាគត ។ ៨. កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។ ៩. តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់ បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង ។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែកជើង ទាំងអស់របស់តថាគតព្រោះ ថាកម្មនៅតែមិនទាន់វិនាស ។ ១០. តថាគតកើតទារកនៃព្រានត្រីក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ ត្រីក៏កើតសោមនស្ស ។ ដោយវិបាកនៃកម្នមនោះ សេ្តចវិដដុភៈសម្លាប់ពួកសក្យៈ ក្នុកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈ ត្រូវគេសម្លាប់ ។ ១១. តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈ ថា ចូរពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយទំពាស៊ី បរិភោគនូវបាយដំណើបចុះ កុំរិភោគនូវបាយស្រូវសាលីឡើយ ។ ដោយវិបាកនៃកម្ម នោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយ ដំណើបអស់ ៣ ខែ ។ ១២. តថាគតបានហាមឃាត់ កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត ។ ១៣. តថាគតកើតជាពេទ្យបានដាក់ថ្នាំបញ្ចុះសេដ្ឋិបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត ។ ១៤. ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទាញ់ផ្ទាល ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថាត្រាស់ដឹងពោធិញ្ញាណ ជាទីផូរផង់ គេរកបានដោយ កម្រក្រែលែង ។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេល ប្រទេស អស់ ៦ វស្សាទើបបានត្រាស់ដឹងឡើង ។ តថាគតមិនបាននូវ ពោធិញ្ញាណដ៏ឧត្តមដោយផ្លូវន៎្នះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរក តាមផ្លូវខុស ។ តថាគតមានបុណ្យនិងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន ។ ព្រះជិនស្រីទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយសេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង ។ បានឮថា ព្រះមានព្រះភាគបានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជាធម្មបរិយាយ ដែលជាបុព្វចរិត របស់ព្រះអង្គ ដោយប្រការដូច្នេះ ។ ចប់ បុព្វកម្មបិលោតិកពុទ្ធាបទាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន អម្ពដផលវគ្គ បុព្វកម្មបិលោតិកពុទ្ធអបទាន បិដកលេខ ៧៤ ទំព័រ ១២៤-១២៩) ។ ដោយ សដវថ ។ ដោយ៥០០០ឆ្នាំ
images/articles/1104/2026-09-20_08_05_00-Greenshot.jpg
Public date : 20, Sep 2026 (23,566 Read)
ពោធិបក្ខិយធម៌ មាន​វចនត្ថថាចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិ​ត្រាស់​ដឹង​នូវ​អរិយ​សច្ច​៤ ដូច្នោះ​ធម្មជាតិ​នោះ​ឈ្មោះ​ថា ពោធិ ។ពោធិបក្ខិយធម៌ ៣៧​នោះ​គឺ សតិប្បដ្ឋាន​៤ សម្មប្បធាន ៤ ឥទ្ធិបាទ​៤ ឥន្ទិយ​៥ ពលៈ៥ ពោជ្ឈង្គ​៧ និង មគ្គមានអង្គ​៨ ។ - សតិប្បដ្ឋាន​៤ សតិបដ្ឋាន មានវចនត្ថថា សម្បយុត្ត​ធម្មេសុ បមុខា បធានាហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ ប្រែ​ថា​ធម៌ណា ជា​ប្រធាន គឺ​ជា​ប្រធាន​ក្នុង​សម្បយុត្តធម៌ទាំង​ឡាយ​ហើយ​តាំង​នៅ​ក្នុង​អារម្មណ៏​ទាំង​ឡាយ មាន​កាយ​ជា​ដើម ដច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា បដ្ឋានំ ។ វចនត្ថ ម្យ៉ាង​ទៀត​ថា​សតិ ឯង បដ្ឋានន្តិ = ន្តិសតិ​បដ្ឋានំ សតិ​នោះ​ឯង ជា​ប្រធាន​ក្នុង​សម្បយុត្ត​ធម៌ ហើយ​តាំង​មាំ​ក្នុង​អារម្មណ៍មាន​កាយ​ជា​ដើម​ដូច្នោះ​ទើប​ឈ្មោះ​ថា សតិ​ប្បដ្ឋាន ។ ១. កាយានុបស្សនាសតិប្បដ្ឋាន សតិ​តាំង​ដមាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ក្នុង​កាយ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរ​ជវន​៨) ២.វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ នូវ​វេទនា​ក្នុង​វេទនា​អង្គ​ធម៌​បាន​ដល់​សតិ​ចេត​សិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បានាជវន ២៦ ៣. ចិត្តា​នុបស្សនាសតិប្បដ្ឋាន សតិតាំង​មាំ​ក្នុង​ការ​រលឹក​ពិចារណា​ឃើញ​រឿយ​ៗ​នូវ​ចិត្ត​ក្នុង​ចិត្ត​អង្គ​ធម៌​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។ ៤. ធម្មានុបស្សនាសតិប្បដ្ឋានសតិ​តាំង​មាំ​ក្នុង​ការ​រលឹកពិចារណា​ឃើញ​រឿយ​ៗ នូវ​ធម៌​ក្នុង​ធម៌ អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា​៨ អប្បនាជវន ២៦ ។ - សម្មប្បធាន៤ សម្មប្បធាន មាន​វចនត្ថថាសមា បទ​ហន្តិ ឯតេនាតិ = សម្មប្បធានំ ប្រែ​ថាសម្បយុត្តធម៌​ទាំង​ឡាយ មាន​សេចក្តី​ព្យាយាមដោយ​ប្រពៃ​ដោយ​ការ​អាស្រ័យ​ធម្មជាតិ​នោះ​ ដូច្នោះ​ធម្មជាតិ​ដែល​ ជា​ហេតុនៃ​សេចក្តី​ព្យាយាម​នោះ​ ទើប​ឈ្មោះ​ថា សម្មប្បធាន (បាន​ដល់​វិរិយ​ចេតសិក) ។ ១. ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ ព្យាយាម​ដើម្បី​លះអកុសល​ដែល​កើត​ឡើង​ហើយ​មិន​ឲ្យ​កើត​ឡើង​ទៀត អង្គ​ធម៌ បាន​ដល់ វំវិយចេតសិក ក្នុង​កុសលចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល​៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២. អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អកុសលធម៌​ដែល​មិន​ទាន់​កើត ព្យាយាម​ទប់​ស្កាត់​មិន​ឲ្យ​កើត​ឡើង​អង្គ​ធម៌បាន​ដល់​វិរយ​ចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរ​កុសល​៥ អរូបាវចរកុសល ៤ លោក​កុត្តរមគ្គ ៤) ៣. ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែល​មិន​ទាន់​កើត​ឡើង ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង អង្គធម៌បាន​ដល់​ដល់​វិរយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥អរូបាវចកុសល ៤ លោក​កុត្តរមគ្គ៤) ៤. ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ កុសលធម៌​ដែល​កើត​ឡើង​ហើយ​ព្យាយាម​ចម្រើន​ឲ្យ​កើត​ឡើង​ជា​ភិយ្យោភាព​អង្គ​ធម៌​បាន​ដល់​វំវិយចេតសិក ក្នុង​កុសល​ចិត្ត​២១ (មហាកុសល៨ រូបាវចរកុសល​៥ អរូបាវចរកុសល​៤ លោកុត្តរមគ្គ៤) - ឥទ្ធិបាទ ៤ ឥទ្ធិបាទ មានវចនត្ថថាឥជ្ឈនំ = ឥទ្ធិ ប្រែ​ថា សេចក្តី​សម្រេច​ដោយ​បរិបូណ៌ឈ្មោះ​ថា ឥទ្ធិ (បាន​ដល់​ឈាន អភិញ្ញា មគ្គ ផល)វចនត្ថ ម្យ៉ាង​ទៀត​ថាឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែ​ថា ធម៌​ដែល​ជា​ហេតុ​សម្រេច ឈាន មគ្គ ផល​ឈ្មោះ​ថា ឥទ្ធិ​បាទ ។ ១. ឆន្ទិបាទ សេចក្តី​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រនៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​ឆន្ទចេត​សិកក្នុង​កុសលចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥​អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២. វំរិយិទ្ធិបាទ សេចក្តី​ព្យាយាម​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​វំរិយចេត​សិក​ ក្នុង​កុសល​ចិត្ត​២១ (មហាកុសល​៨ រូបាវចរកុសល ៥ អរូបាវចរកុសល​៥លោក​កុត្តរមគ្គ ៤) ៣. ចិត្តិទ្ធិបាទ សេចក្តី​តាំង​ចិត្តយ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​កុសល​ចិត្ត​២១ (មហាកុសល ៨ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរ មគ្គ ៤) ៤. វិមំសិទ្ធិបាទ បញ្ញា ពិចារណា​យ៉ាង​ខ្លាំង​ជា​បាទ​ជា​គ្រឿង​ទ្រ​នៃ​ការ​សម្រេច​ឈាន មគ្គ ផល អង្គ​ធម៌​បាន​ដល់​បញ្ញា ចេត​សិក ក្នុង​កុសលញាណ​សម្បយុត្ត ១៧ (មហាកុសល​ញាណ​សម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) - ឥន្ទ្រិយ ៥ ឥន្ទ្រិ មាន​វចនត្ថថាឥន្ទន្តិ បរមឥស្សវិយំ ករោន្តីតិ = ឥន្ទ្រិយានិ ប្រែ​ថា​ធម៌ណា ជា​អ្នក​គ្រប់​គ្រង​គឺ​រមែង​ធ្វើ​ខ្លួន​ជា​ឥស្សរក្រៃ​លែង​ ដូច្នោះ ធម៌​នោះ ទើប​ឈ្មោះ​ថា ឥន្ទ្រិយ ។ ១. សទ្ធិន្ទ្រិយ សទ្ធា​មាន​សភាព​ជា​ធំ​នៃ​ការ​ជ្រះ​ថ្លា ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ជ្រះ​ថ្លា មាន​ព្រះ​ពុទ្ធ​ជា​ដើម) អង្គ​ធម៌​បាន​ដល់សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ២. វិវិយិន្ទ្រិយ វិរិយមាន​សភាព​ជា​ធំ​នៃ​សេចក្តី​ព្យាយម​ក្នុង​វត្ថុ​ដែល​សម​គួរ​ដល់​ការ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយចេត​សិក​ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៣. សតិន្ទ្រិយ សតិ​មាន​ភាព​ជា​ធម ក្នុង​ការ​រលឹក អង្គ​ធម៌​បាន​ដល់​សតិ​ចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ៤. សមាធិន្ទ្រិយ សមាធិមាន​សភាព​ជា​ធំ​ក្នុង​ការ​ឃុំ​គ្រង​ចិត្ត ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍​តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯក​គ្គតាចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា​៨ អប្បនាជវន ២៦ ៥. បញ្ញិន្ទ្រិយ បញ្ញា មាន​សភាព​ជា​ធំ​ក្នុង​ការ​ដឹង​ច្បាស់​នូវ​សភាវ​ធម៌​ពិត អង្គ​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល ញាណ​សម្បយុត្ត​៤ មហាកិរិយាញាណ សម្បយុត្ត​៤ អប្បនាជវន២៦ - ពលៈ ៥ ពលៈ​ មានវចនត្ថថាពលីយន្តិ ឧប្បន្នេ បដិបក្ខធម្មេ សហន្តិ មទ្ធន្តីតិ = ពលានិ ប្រែ​ថា ធម៌​ណា​រមែង​មាន​កម្លាំង​សង្កត់​នូវ​បដិបក្ខធម៌​ដែល​កើត​ឡើង​ហើយ និង​មាន​សេចក្តី​អត់​ធន់​ត​ស៊ូ​ទម្លាយ​នូវ​ធម៌​ជា​បដិបក្ខ​ទាំង​នោះ​ដូច្នោះ​ធម៌​នោះ​ទើប​ឈ្មោះ​ថា ពលៈ​ ។ម្យ៉ាង​ទៀត ដែល​ឈ្មោះ​ថា ពលៈ ដោយ​អត្ថថា មិន​ញាប់​ញ័រ ។ ១. សទ្ធាពល កម្លាំង​គឺ​សទ្ធា​ជា​គ្រឿង​ជ្រះ​ថ្លា​ក្នុង​វត្ថុ​ដែល​គួរ​ជ្រះ​ថ្លា​អង្គ​ធម៌​បាន​ដល់ សទ្ធា​ចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២. វិវិយពល កម្លាំង​គឺ​សេចក្តី​ព្យាយាម​ជា​គ្រឿង​ព្យាយាម​ក្នុង​វត្ថុ​ដែល​គួរ​ព្យាយាម អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា ៨ អប្បនា​ជវន ២៦ ៣. សតិពល កម្លាំង​គឺ​សតិ​ជា​គ្រឿង​រលឹក​នូវ​សតិ​ជា​គ្រឿង​រលឹក​នូវ​សភាវ​ធម៌​ទាំង​ឡាយ អង្គ​បាន​ដល់ សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិវិយា ៨ អប្បនាជវន ២៦ ៤. សមាធិពល កម្លាំង​គឺ​សមាធិជា​គ្រឿង​តម្កល់ ចិត្ត​ឲ្យ​តាំង​នៅ​ក្នុង​អារម្មណ៍ តែ​មួយ អង្គ​ធម៌​បាន​ដល់ ឯកគ្គ​តាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៥. បញ្ញា​ពល កម្លាំង​គឺ​បញ្ញា ជា​គ្រឿង​ដឹង​នូវ​សភាវ​ធម៌​ពិត អង្គ​ធម៌​បាន​ដល់ បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤​ អប្បនាជវន ២៦ - ពោជ្ឈង្គ៧ ពោជ្ឈង្គ មាន​វចនត្ថថា ពោធិយា អង្គោ= ពោជ្ឈង្គោ ប្រែ​ថា ធម៌​ដែល​ជា​គ្រឿង​ប្រកប​​ ជា​ហេតុ​ត្រាស់​ដឹង​ នូវ​អរិយ​សច្ចៈ ៤ ឈ្មោះ​ថា ពោជ្ឈង្គ ។ ១. សតិសម្ពោជ្ឈង្គ សេចក្តី​រលឹក ជាអង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ បាន​ដល់​សតិចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២. ធម្មវិចយសម្ពោជ្ឈង្គ ការ​ពិនិត្យ​ពិចារណា​ក្នុង​ធម៌​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ អរិយ​សច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ បញ្ញា ចេតសិក ក្នុង​មហាកុសល​ញាណ សម្បយុត្ត ៤ មហាកិរិយា​ញាណ​សម្យយុត្ត ៤ អប្បនាជវន ២៦ ៣. វិរិយ​សម្ពោជ្ឈង្គ​ សេចក្តី​ព្យាយាម ជាអង្គ​នៃ​ការ​ត្រាស់ ដឹង​នូវ​អរិយ​សច្ច​ធម៌​៤ អង្គ​ធម៌​បាន​ដល់ វិរិយ​ចេត​សិក ក្នុង​មហា​កុសល ៨ មហាកិរិយា អប្បនាជវន ២៦ ៤. បីតិសម្ពោជ្ឈង្គ សភាព​ឆ្អែត​ចិត្ត ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ អង្គ​ធម៌​បាន​ដល់​បីតិចេតសិក ក្នុង​មហាកុសល សោមនស្ស ៤ មហាកិរិយា សោមនស្ស​៤ សប្បីតិកអប្បនាជវន ៣០ ឬ​រូបាវចរកុសល ៣ រូបាវចរកិរិយា​៣ លោកុត្តរចិត្ត ៨ ៥. បស្សទ្ធិសម្ពោជ្ឈង្គ សេចក្តី​ស្ងប់​កាយ​ស្ងប់​ចិត្ត​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌​៤ អង្គ​ធម៌​បាន​ដល់ កាយ​បស្សទ្ធិចេតសិក ចិត្ត​បស្សទ្ធិចេត​សិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៦. សមាធិសម្ពោជ្ឈង្គ សភាព​តាំង​មាំ​ក្នុង​អារម្មណ៍​តែ​មួយ​ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ ឯកគ្គតាចេតសិក ក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧. ឧបេក្ខា សម្ពោជ្ឈង្គ ឧបេក្ខាជា​គ្រឿង ធ្វើ​ឲ្យ​សម្បយុត្តធម៌​មាន​សភាព​ស្មើ​ក្នុង​តួនាទី​​របស់​ខ្លួន ជា​អង្គ​នៃ​ការ​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ៤ អង្គ​ធម៌​បាន​ដល់ តត្រមជ្ឈត្តតាចេតសិក ក្នុង​មហាកុសល​៨ អប្បនាជវន ២៦ - មគ្គមាន​អង្គ​៨ មគ្គង្គ​ មាន​វចនត្ថថាកិលេសេ មារេន្តា និព្វានម គច្ចន្តិ ឯ​តេនាតិ =មគ្គោប្រែ​ថា ព្រះ​យោគី​បុគ្គល​ទាំង​ឡាយ រមែង​សម្លាប់​កិលេស​និង រមែង​ចូល​ដល់​ព្រះ​និព្វាន ដោយ ធម៌​នោះ​ដូច្នោះ​ធម៌​ដែល​ជា​ហេតុ​នៃ​ការ​សម្លាប់​កិលេស​និង ចូល​ដល់​ព្រះ​និព្វាន របស់​ព្រះ​យោ​គឺ បុគ្គល​ពួក​នោះ ឈ្មោះ​ថា​មគ្គ ។ ១. សម្មាទិដ្ឋិ​សេចក្តី​យល់​ឃើញ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​បញ្ញាចេតសិក ក្នុង​មហាកុសល​ញាណ​សម្បយុត្ត​៤ មហាកិរិយា​ញាណ​សម្បយុត្ត ៤ អប្បនាជវន ២៦ ២. សម្មាសង្កប្ប សេចក្ត​ត្រិះរិះ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិតក្កចេត​សិក ក្នុង​មហាកុសល ៨​មហាកិរិយា ៨ បឋម​ជ្ឈានជវន ១០ ឬ​រូបាវចរកុសល ១ រូបាវចរកិរិយា​១ លោកកុត្តរ ៨ ៣. សម្មាវាចា ការ​ពោល​ពាក្យ​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាវាចាចេត​សិក​ក្នុង​មហាកុសល ៨​លោកកុត្តរ​៨ ៤. សម្មាកម្មន្ត ការងារ​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ សម្មាកម្មន្តចេតសិក ក្នុង​មហាកុសល ៨ លោកកុត្តរ ៨ ៥. សម្មាជាជីវ ការ​ចិញ្ចឹម​ជីវិត​ត្រូវ ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​សម្មាអាជីវចេត​សិក​ក្នុង​មហាកុសល​៨ លោកុត្តរ ៨ ៦. សម្មាវាយាម សេចក្តី​ព្យាយាម​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់​មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់ វិរិយចេតសិក ក្នុង​មហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧. សម្មាសតិ សេចក្តីរលឹកត្រូវ ជាផ្លូវឲ្យដល់មគ្គផលព្រះនិព្វាន អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៨. សម្មាសមាធិ ការ​តម្កល់​ចិត្ត​ត្រូវ​ជា​ផ្លូវ​ឲ្យ​ដល់ មគ្គ ផល​ព្រះ​និព្វាន អង្គ​ធម៌​បាន​ដល់​ឯកគ្គតាចេត​ដិក្នុង​មហាកុសល​៨ មហាកិរិយា ៨ អប្បនាជវន ២៦ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្តរៀប​រៀង​ដោយធម្មាចារ្យកែវ វិមុត្ត ។វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត ។ ដោយ​៥០០០​ឆ្នាំ​
images/articles/299/2026-09-20_07_25_08-Greenshot.jpg
Public date : 20, Sep 2026 (46,540 Read)
យូរ​អង្វែង​ណាស់, ទើប​មាន​ទុល្លភបុគ្គល​ម្នាក់​មាន​បញ្ញា​ចក្ខុ​កើត​ឡើង​ក្នុង​លោក ដោះ​បញ្ហា​ប្រចាំ​លោក​ដោយ​ខ្លួន​ឯង រួច​ហើយ​យក​ពន្លឺ​ដ៏​រុងរឿង​បំភ្លឺ​ឲ្យ​លោក​ស្គាល់​ឧបាយ​ដោះ​ស្រាយ​បញ្ហា​នោះ​រួច ហើយ​ឲ្យ​រួច​ផុត​អំពី​អាណា​លោក​រាជ​ទៅ​កាន់​សន្តិភាព ។ ទុល្លភ​បុគ្គល​នោះ គឺ​ព្រះពុទ្ធ​អ្នក​ត្រាស់​ដឹង​សច្ចៈ ៤ ហើយ​ឲ្យ​គេ​ត្រាស់​ដឹង​តាម​ផង, អ្នក​ភ្ញាក់​ចេញ​ពី​ស្រោម​ គឺ អវិជ្ជា​មុន​គេ​,អ្នក​រីក​ផុត​ពី​ភក់​គឺ​កិលេស​ដូច​ផ្កា​ឈូក ។​ កាល​ត្រាស់​ដឹង​ហើយ​ទ្រង់​សំដែង​ព្រះធម្ម​ចក្កប្បវត្តន​សូត្រ​ប្រោស​បញ្ច​វគ្គិយ​​ភិក្ខុ​ជា​មុន​ដំបូង​បង្អស់ ។ក្នុង​ធម្មចក្ក​នោះ ព្រះ​អង្គ​ទ្រង់​បដិសេធ​នូវ​បដិបទា​អម​ពីរគឺ​៖ ១- ការ​ប្រកប​ខ្លួន​ឲ្យ​ជាប់​ដោយ​កាម​ សុខ​ក្នុង​កាម​ទាំង​ឡាយ​ជា​ហីន​ធម៌ គ្រាម​ធម៌ បុថុជ្ជនធម៌ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ២- ការ​ប្រកប​ខ្លួន​ឲ្យ​លំបាក​ទទេ ៗ នាំ​មក​នូវ​ទុក្ខ មិន​មែន​អរិយ​ធម៌ មិន​ប្រកប​ដោយ​ប្រយោជន៍ ។ ទ្រង់​ឲ្យ​ដើរ​តាម​មជ្ឈិមា​បដិបទា ដែល​ព្រះ​អង្គ​ត្រាស់​ដឹង​ហើយ ធ្វើ​ឲ្យ​មាន​ចក្ខុ មាន​ញាណ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្ដី​ស្ងប់ កិរិយា​ដឹង​ច្បាស់ កិរិយា​ត្រាស់​ដឹង​ដោយ​ប្រពៃ ដើម្បី​កិរិយា​រលត់​ទុក្ខ ។ ទី​បំផុត​ទ្រង់​ប្រកាស​អរិយ​សច្ចៈ ៤ គឺ​៖ ១- ទុក្ខអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​ទុក្ខ បាន​ដល់​ធម្មជាត​ដែល​សត្វ​ជីក​គាស់​រំលើង​បាន​ដោយ​ក្រ ធម្មជាត​ទទេ ធម្មជាត​នាំ​ឲ្យ​លំបាក​ព្រួយ ពិបាក​អត់ទ្រាំ ធម្មជាត​ដែល​អរិយបុគ្គល​ខ្ពើម​ឆ្អើម​ធុញ​ទ្រាន់ នឿយ​ណាយ នោះ​គឺ​ ទុក្ខ ១២ កង គឺ៖ ក) ជាតិទុក្ខ កិរិយា​កើត កើត​ព្រម កិរិយា​ចុះ​កាន់គភ៌​ កិរិយាកើត កិរិយា​កើតថ្មី កិរិយា​មាន​ប្រាកដ​នៃ​ខន្ធ កិរិយា​បាន​ចំពោះ​នូវ​អាយតនៈ​ក្នុង​សត្តនិកាយ​នោះ ៗ នៃ​ពួក​សត្វ​នោះ​ៗ, ខ) ជរាទុក្ខ កិរិយា​ទ្រុឌ​ទ្រោម គ្រាំគ្រា ធ្មេញ​បាក់ សក់​ស្កូវ ស្បែក​ជ្រួញ​ជ្រីវ កិរិយា​សាប​សូន្យ​អាយុ កិរិយា​ចាស់​ជុំវិញ​នៃ​ឥន្ទ្រិយ, គ) មរណទុក្ខ កិរិយា​ច្យុតិ ឃ្លាត​ចេញ បែក​ធ្លាយ អន្តរធាន សេចក្ដី​ស្លាប់​គឺ​មច្ចុ កាល​កិរិយា កិរិយា​បែក​ធ្លាយ​នៃ​ខន្ធ កិរិយា​ដាក់​ចោល​នូវ​សាកសព កិរិយា​ផ្ដាច់​បង់​ជីវិតិន្ទ្រិយ ។ (អនិច្ចកម្ម អនិច្ចធម្ម សុគត ទៅ​កាន់​បរលោក), ឃ) សោកទុក្ខ សំណោក កិរិយាស្ដាយ កិរិយាស្រណោះ ស្រងេះ​ស្រងោច​ខាង​ក្នុង សង្រេង​សង្រៃ​ខាង​ក្នុង នៃ​បុគ្គល​ប្រកប​ដោយ​សេចក្ដីវិនាស​អន្តរាយ​ណា​មួយ ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះពាល់, ង) បរិទេវទុក្ខ កិរិយា​យំ​ទួញ​រក យំ​ទួញ​រៀប​រាប់ អាការ​យំ​ទួញ​រក អាការ​យំ​ទួញ​រៀប​រាប់ ខ្សឹក​ខ្សួល​អណ្ដឺត​អណ្ដក, ច) ទុក្ខទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​កាយ កិរិយា​ទទួល​សោយ​នូវ​សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​កើត​អំពី​ការ​ប៉ះពាល់​ដោយ​កាយ, ឆ) ទោមនស្សទុក្ខ សេចក្ដី​ទុក្ខ សេចក្ដី​មិន​ស្រស់​ស្រាយ​ប្រព្រឹត្ត​ក្នុង​ចិត្ត កិរិយា​ទទួល​សោយ​នូវ​សេចក្ដីទុក្ខ សេចក្ដីមិន​ស្រស់​ស្រាយ កើត​អំពី​ការ​ប៉ះ​ពាល់​ដោយ​ចិត្ត, ជ) ឧបាយាសទុក្ខ សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដីតានតឹង ភាព​ចង្អៀត​ចង្អល់ ភាព​តាន​តឹង នៃ​បុគ្គល​ប្រកប​ដោយ​វិនាស​អន្តរាយ​ណា​មួយ​ដែល​ទុក្ខធម៌​ណា​មួយ​មក​ប៉ះ​ពាល់, ឈ) អប្បិយេហិ សម្បយោគទុក្ខ ការ​ប្រកប​ព្រម​ដោយ​សត្វ​នឹង​សង្ខារ​មិន​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​សង្គម សមាគម ប្រជុំ​ព្រម​លាយ​ឡំ​ដោយ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ មិន​ជាទី​ប្រាថ្នា មិន​ជាទី​ត្រេក​អរ មិន​ជាទី​ពេញ​ចិត្ត ឬ​ដោយ​ពួក​បុគ្គល មិន​ប្រាថ្នា​ប្រយោជន៍ មិន​ប្រាថ្នា​សេចក្ដី​ចំរើន មិន​ប្រាថ្នា​ការ​នៅ​សប្បាយ មិន​ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគៈ, ញ) បយេហិ វិប្បយោគទុក្ខ ការ​ព្រាត់​ប្រាស​ចាក​សង្ខារ​នឹង​សត្វ​ជាទី​ស្រឡាញ់ ជា​ទុក្ខ គឺ​ការ​មិន​មូល​មិត្ត មិន​ជួប​ជុំ មិន​មូល​ត្រកូល មិន​នៅ​លាយ​ឡំ​គ្នា ដោយ​រូប សំឡេងក្លិន រសផោដ្ឋព្វៈ ជា​ទី​ប្រាថ្នា ជា​ទី​ត្រេក​អរ ជា​ទី​ពេញ​ចិត្ត ឬ​ដោយ​មាតា​បិតា បង​ប្អូន​ប្រុស បង​ប្អូន​ស្រី អាមាត្យ ញាតិ​សា​លោ​ហិត ដែល​ប្រាថ្នា​ប្រយោជន៍ ប្រាថ្នា​សេចក្ដី​ចំរើន ប្រាថ្នា​ធម៌​ក្សេម​ចាក​យោគ, ជ) យម្បិច្ឆំ ន លភតី តម្បិ ទុក្ខំ ការ​ដែល​ប្រាថ្នា​របស់​ណា​មិន​បាន​របស់​នោះ ជា​ទុក្ខ គឺ ពួក​សត្វ​មាន​កំណើត ការ​គ្រាំគ្រា ជម្ងឺដម្កាត់ សេចក្ដី​ស្លាប់ សេចក្ដីសោក សេចក្ដីខ្សឹក​ខ្សួល ទុក្ខ​ទោមនស្ស សេចក្ដី​ចង្អៀត​ចង្អល់ជា​ធម្មតា មាន​សេចក្ដី​ប្រាថ្នា​ថា ” ឱ ! ហ្ន៎ ធ្វើ​ម្ដេច​យើង​ទាំង​ឡាយ​កុំ​គប្បី​មាន​កំណើត ការគ្រាំគ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់ ឱហ្ន៎ ធ្វើ​ដូច​ម្ដេច​បាន កំណើត ការ​គ្រាំ​គ្រា ជម្ងឺដម្កាត់ ។ល។ សេចក្ដី​ចង្អៀត​ចង្អល់​កុំ​មក​កាន់​យើង​ទាំង​ឡាយ​” (ប្រាថ្នា​នេះ​មិន​សំរេច), ឋ) សង្ខិត្តេន បញ្ចុបាទានក្ខន្ធា ទុក្ខា ដោយ​បំព្រួញ​ឧបាទាន​ក្ខន្ធ ៥ ជា​ទុក្ខ​ គឺ៖ រូបូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺរូប, វេទនូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វេទនា, សញ្ញូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សញ្ញា, សង្ខារូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​សង្ខារ, វិញ្ញាណូបាទានក្ខន្ធ គំនរ​នៃ​សេចក្ដី​ប្រកាន់​មាំ គឺ​វិញ្ញាណ, ២- ទុក្ខសមុទយអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​ហេតុ​ដែល​កើត​ព្រម​នៃ​ទុក្ខ បាន​ដល់​តណ្ហា​ប្រកប​ដោយ​នន្ទិរាគ​ត្រេកអរ​ក្នុង​ភព​នោះ​ៗ រឿយ​ៗ មិន​ដាច់ ញ៉ាំង​សត្វ​ឲ្យ​កើត​ក្នុង​ភព​ថ្មី តណ្ហា​មាន​៣ គឺ៖ កាមតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតមានកាម, ភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងព្រហ្មមានរូប, វិភវតណ្ហា សេចក្ដីប្រាថ្នាក្នុងកន្លែងកើតព្រហ្មឥតរូប, តណ្ហា​នោះ​កើត​ឡើង​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេក​អរ​ក្នុងលោក នៅ​អាស្រ័យ​ក្នុង​ធម្មជាតិ​នោះ​គឺ អាយតនៈ​ខាងក្រៅ ៦ អាយតនៈខាង​ក្នុង ៦, វិញ្ញាណ ៦, សម្ផស្ស ៦, វេទនា ៦, សញ្ញា ៦, សញ្ចេតនា ៦, តណ្ហា ៦, វិតក្កៈ ៦, វិចារៈ ៦ ។ ៣- ទុក្ខនិរោធអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ​គឺ​កិរិយា​រំ​លត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​កិរិយា​រំលត់​តណ្ហា​នោះឥត​មាន​សេស​សល់​កិរិយា​រលាស់​ចោល បោះ​បង់​ចោល កិរិយា​រួច​ផុត​តណ្ហា​នោះ មិន​មាន​អាល័យ ។ កិរិយា​លះ​បង់ កិរិយា​រំលត់​តណ្ហា ដែល​កើត​ឡើង​អាស្រ័យ​ក្នុង​ធម្មជាតិ​ជាទី​ស្រឡាញ់ ជាទី​ត្រេកអរ​មាន​អាយតនៈ​ជា​ដើម​នោះ ​។ ៤- ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ សេចក្ដី​ពិត​របស់​អរិយៈ គឺ​បដិបទា​នាំ​ទៅ​កាន់​ទី​រំលត់​តណ្ហា​បណ្ដាល​ទុក្ខ បាន​ដល់​អរិយមគ្គ​មាន​អង្គ ៨ ។​ (អរិយសច្ច៤នេះ អាចហៅដោយខ្លីទៀតថា ១-ទុក្ខសច្ច, ២-សមុទយសច្ច, ៣-និរោធសច្ច, ៤-មគ្គសច្ច)ព្រះធម្មចក្កនេះ​ជា​ព្រះសទ្ធម្ម​ដែលព្​រះអង្គ​ទ្រង់​សំដែង​បំភ្លឺ​បង្ហាញ​ផ្លូវ​ត្រង់​ឆ្ពោះ​ទៅ​កាន់​សន្តដ្ឋាន ដើម្បី​ឲ្យ​ស្រាយ​បញ្ហា​ប្រចាំ​លោក​ជា​ដំបូង​បង្អស់ ។ (ដក​ស្រង់​ចេញ​ពី ធម្មប្បជោត រៀប​រៀង​ដោយ​ព្រះ​មហា អ៊ុក អ៊ឺន ក្នុង​ទស្សនា​វដ្តី​កម្ពុជ​សុរិយា ឆ្នាំ​១៩៥៨ ចុះ​ផ្សាយ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត) ចម្លងពីគេហទំព័រព្រះពុទ្ធសាសនាខ្មែរ ដោយ៥០០០ឆ្នាំ
images/articles/1507/2026-09-20_08_20_07-_New_Text_Document_____________xt_-_Notepad.jpg
Public date : 20, Sep 2026 (28,520 Read)
ព្រះសាស្ដាកាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធមេពពែមួយ បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា ខមនីយំ យាបនីយំ ដូច្នេះជាដើម ។ សម័យថ្ងៃមួយ ព្រះមហាមោគ្គល្លានត្ថេរគង់នៅសេនាសនៈញកភ្នំ ត្រង់ទ្វារមួយ ដែលភ្នំព័ទ្ធជុំវិញ ។ ទីចង្ក្រមរបស់លោកនៅជិតទ្វារនោះ ។ គ្រានោះ អ្នកគង្វាលពពែគិតថា ពពែទាំងឡាយចូរត្រាច់ទៅក្នុងទីនោះ ដូច្នេះទើបចូលទៅកាន់ញកភ្នំ លេង និងស្នាក់នៅ ។ ល្ងាចថ្ងៃមួយ កាលអ្នកគង្វាលពពែមកចាប់ពពែ មានមេពពែមួយដើរត្រាច់ទៅឆ្ងាយមិនឃើញ​ពពែ​ដែលចេញមក ក៏លះបង់ហ្វូង ។ មានខ្លាដំបងមួយឃើញមេពពែដែលចេញមកក្រោយគេ គិត​ថា យើងស៊ីមេពពែនេះ ដូច្នេះទើបមកឋិតនៅទ្វារញកភ្នំ ។ ចំណែកមេពពែ កាលមើលផ្លូវនេះផ្លូវ​នោះ ក៏បានឃើញខ្លាដំបង ហើយគិតថា ខ្លាដំបងនោះនឹងសម្លាប់យើង វាមកឋិតនៅត្រង់នេះដោយប្រាថ្នានឹងស៊ីយើង, បើយើងវិលត្រឡប់រត់ទៅ ជីវិតរបស់យើងនឹងមិនមាន, ថ្ងៃនេះ យើងគួរធ្វើអាការជាបុរស (ធ្វើភាពក្លាហាន) គិតរួចហើយ ក៏លើកស្នែង បោលស្ទុះទៅដោយរហ័ស ចូលទៅចំពីមុខខ្លាដំបង ។ ខ្លាដំបងគិតថា យើងនឹងចាប់មេពពែអំពីខាងនេះ យើងនឹងចាប់មេពពែអំពីខាងនេះ ។ តែចាប់មិនទាន់ ធ្វើឲ្យមេពពែរត់ទៅដោយរហ័ស ចូលក្នុងហ្វូងពពែបាត់ទៅ ។ ពេលនោះ ព្រះថេរៈឃើញកិរិយារបស់សត្វនោះ ថ្ងៃស្អែកលោកនិមន្តទៅ ហើយទូលព្រះតថាគតថា បពិត្រព្រះអង្គ មេពពែធ្វើសេចក្ដីព្យាយាមដោយឧបាយដ៏ឈ្លាសរបស់ខ្លួន បានរួចផុតពីខ្លាដំបង ។ ព្រះសាស្ដាត្រាស់ថា ម្នាលមោគ្គល្លាន ឥឡូវនេះ ខ្លាដំបងមិនអាចចាប់មេពពែ តែក្នុងកាលមុន ខ្លាដំបងសម្លាប់មេពពែដែលស្រែកអង្វរ ហើយស៊ី ដូច្នេះហើយ កាលព្រះថេរៈអារាធនា ព្រះសាស្ដានាំយកអតីតនិទានមកថា ៖ ក្នុងអតីតកាល ព្រះពោធិសត្វកើតក្នុងត្រកូលអ្នកមានភោគៈច្រើន ក្នុងស្រុកមួយ ក្នុងដែលមគធៈ កាល​លោកចម្រើនវ័យធំហើយ លះបង់កាម បួសជាឥសី ធ្វើឈាននិងអភិញ្ញា ឲ្យកើតឡើង រស់​នៅ​ក្នុងព្រៃហិមពាន្តអស់កាលដ៏យូរ (បន្ទាប់មក) លោកមកកាន់ក្រុងរាជគ្រឹះ ដើម្បីសេពរស​ជាតិប្រៃ​និងជូរ កសាងបណ្ណសាលាត្រង់ញកភ្នំមួយកន្លែង ហើយរស់នៅទីនោះ ។ គ្រានោះ អ្នកគង្វាលពពែលែងពពែឲ្យត្រាច់ទៅតាមនិយាមនោះឯង ។ ថ្ងៃមួយ មានខ្លាដំបងមួយឃើញមេពពែមួយដែលដើរចេញមកក្រោយគេ គិតថា “យើងនឹងស៊ីមេពពែនេះ” ដូច្នេះទើបមកឋិតនៅត្រង់ទ្វារ ។ ចំណែកមេពពែឃើញខ្លាដំបងនោះហើយ គិតថា “ថ្ងៃ នេះ ជីវិតរបស់អាត្មា​អញ​រមែងមិនមាន អញនឹងធ្វើបដិសណ្ឋារៈដោយវាចាដ៏ពីរោះជាមួយនឹងខ្លាដំបងនេះ ដោយឧបាយឯណានីមួយ ធ្វើខ្លាដំបងនេះឲ្យមានចិត្តទន់ ហើយនឹងរក្សាជីវិត” គិតដូច្នេះហើយ កាលនឹងធ្វើ​បដិសណ្ឋារៈខ្លាដំបងអំពីចម្ងាយ ក៏ដើរមកហើយពោលគាថាទី ១ ថា ខមនីយំ យាបនីយំ, កច្ចិ មាតុល តេ សុខំ; សុខំ តេ អម្មា អវច, សុខកាមាវ តេ មយំ។ បពិត្រឪពុកធំ លោកល្មមអត់ធន់បាន ល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានដែរឬ លោកបានសេចក្តីសុខទេឬ ម្តាយខ្ញុំបាននិយាយសួរសេចក្តីសុខរបស់លោក ព្រោះថាយើងទាំងឡាយ ជាអ្នកប្រាថា្នសេចក្តីសុខដល់លោក ។ ខ្លាដំបងស្ដាប់ពាក្យនោះហើយ គិតថា “មេបោកបញ្ឆោតនេះ វាប្រាថ្នាបោកបញ្ឆោតយើង ដោយហៅយើងថា លោកឪពុកធំ, វាមិនស្គាល់ភាពរឹងរូសកាចសាហាវរបស់យើង” គិតដូច្នេះហើយ ទើបពោលគាថាទី ២ ថា នង្គុដ្ឋំ មេ អវក្កម្ម, ហេឋយិត្វាន ឯឡិកេ; សាជ្ជ មាតុលវាទេន, មុញ្ចិតព្ពា នុ មញ្ញសិ។ ម្នាលមេពពែ នាងឯងបានដើរជាន់កន្ទុយរបស់អញ ធ្វើឲ្យអញលំបាក ថ្ងៃនេះ នាងឯងស្មានថា អាត្មាអញនឹងរួចទោស ដោយសារការហៅអញថា ឪពុកធំ ដូច្នេះឬ ។ គាថានោះមានសេចក្ដីថា នាងដើរជាន់មណ្ឌលកន្ទុយរបស់យើង ធ្វើយើងឲ្យលំបាក ហើយមក នាងសម្គាល់ថា “ថ្ងៃនេះ អញនឹងបានរួចខ្លួនដោយវាទៈហៅយើងថា ឪពុកធំឬ”។ មេពពែស្ដាប់ពាក្យនោះហើយ ពោលថា បពិត្រឪពុកធំ សូមកុំពោលយ៉ាងនេះឡើយ ថារួចក៏ពោលគាថាទី ៣ ថា បុរត្ថាមុខោ និសិន្នោសិ, អហំ តេ មុខមាគតា; បច្ឆតោ តុយ្ហំ នង្គុដ្ឋំ, កថំ ខ្វាហំ អវក្កមិំ។ អ្នកអង្គុយបែរមុខទៅទិសខាងកើត ចំណែកខ្ញុំ ក៏បានដើរមកចំមុខរបស់អ្នក កន្ទុយរបស់អ្នកនៅពីខាងក្រោយទេ ចុះខ្ញុំជាន់កន្ទុយរបស់អ្នក ដោយប្រការដូចម្តេចបាន ។ ពេលនោះ ខ្លាដំបងពោលនឹងមេពពែថា នែមេពពែ នាងនិយាយអ្វី ទីដែលផុតចាកកន្ទុយរបស់យើង រមែងមិនមាន ថារួចក៏ពោលគាថាទី ៤ ថា យាវតា ចតុរោ ទីបា, សសមុទ្ទា សបព្ពតា; តាវតា មយ្ហំ នង្គុដ្ឋំ, កថំ ខោ តំ វិវជ្ជយិ។ ទ្វីប ៤ ព្រមទាំងសមុទ្រ និងភ្នំ មាននៅត្រឹមណា កន្ទុយរបស់អញ ក៏មាននៅត្រឹមនោះដែរ ហងឯងនឹងវៀរឲ្យផុត (ពីកន្ទុយរបស់អញ) ដូចម្តេចបាន ។ មេពពែស្ដាប់ពាក្យនោះហើយ ពោលថា ខ្លាដំបងនេះអាក្រក់ មិនជាប់នឹងពាក្យដ៏ពីរោះ ត្រឡប់ជាសត្រូវ ពោលចាក់ដោតយើង ដូច្នេះទើបពោលគាថាទី ៥ ថា បុព្ពេវ មេតមក្ខិំសុ, មាតា បិតា ច ភាតរោ; ទីឃំ ទុដ្ឋស្ស នង្គុដ្ឋំ, សាម្ហិ វេហាយសាគតា។ អំពីដើមមក មាតាបិតា និងបងឈ្មោលរបស់ខ្ញុំ ក៏បានប្រាប់ហេតុនុ៎ះហើយថា កន្ទុយសត្វសាហាវវែងណាស់ (ព្រោះហេតុនោះ បានជា) ខ្ញុំហោះមកតាមអាកាស ។ លំដាប់នោះ ខ្លាដំបងពោលនឹងមេពពែថា យើងដឹងថា នាងមកតាមអាកាស តែកាលនាងមក បានធ្វើអាហាររបស់យើងឲ្យវិនាស ថារួចក៏ពោលគាថាទី ៦ ថា តញ្ច ទិស្វាន អាយន្តិំ, អន្តលិក្ខស្មិ ឯឡិកេ; មិគសង្ឃោ បលាយិត្ថ, ភក្ខោ មេ នាសិតោ តយា។ នែមេពពែ ហ្វូងម្រឹគរត់បាត់អស់ទៅ ព្រោះឃើញហងឯង ហោះមកក្នុងអាកាស ហងឯងបំផ្លាញចំណីរបស់អញអស់ ។ មេពពែស្ដាប់ពាក្យនោះហើយ ភ័យខ្លាចស្លាប់ មិនអាចនឹងនាំហេតុដទៃ ក៏ត្អូញត្អែររវើរវាយថា បពិត្រលោកឪពុកធំ អ្នកកុំធ្វើកម្មកាសាវបែបនេះឡើយ សូមឲ្យជីវិតដល់ខ្ញុំផង ។ខ្លាដំបងក៏ចាប់​ខាំ​កមេពពែដែលកំពុងត្អូញត្អែរនោះ សម្លាប់ហើយស៊ី ។ ឥច្ចេវំ វិលបន្តិយា, ឯឡកិយា រុហគ្ឃសោ; គលកំ អន្វាវមទ្ទិ, នត្ថិ ទុដ្ឋេ សុភាសិតំ។ កាលដែលមេពពែ កំពុងតែនិយាយរៀបរាប់យ៉ាងនេះ ខ្លាដំបងដែលជាសត្វស៊ីឈាម ក៏ស្ទុះទៅចាប់កាច់កនៃពពែសម្លាប់ទៅ ឱសំដីល្អមិនមាន ក្នុងបុគ្គលអាក្រក់ឡើយ ។ នេវ ទុដ្ឋេ នយោ អត្ថិ, ន ធម្មោ ន សុភាសិតំ; និក្កមំ ទុដ្ឋេ យុញ្ជេថ, សោ ច សព្ភិំ ន រញ្ជតិ។ ការដឹកនាំ ១ ធម៌ ១ និងសំដីល្អ ១ មិនមានក្នុងបុគ្គលអាក្រក់ទេ បុគ្គលគួរគេចវាងពួកបុគ្គលអាក្រក់ ហើយប្រឹងប្រកបព្យាយាម ព្រោះពួកបុគ្គលអាក្រក់នោះ មិនត្រេកអរ នឹងពួកសប្បុរសឡើយ ។ ពីរគាថានេះ ជាអភិសម្ពុទ្ធគាថា ។ ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំជាត​ក​ ថាតទា ឯឡិកាវ ឯតរហិ ឯឡិកា អហោសិ មេពពែក្នុងកាលនោះ បានមកជាមេពពែឥឡូវនេះ​ ទីបិកោបិ ឯតរហិ ទីបិកោវ សូម្បីខ្លាដំបងនោះ ក៏បានមកជាខ្លាដំបងនេះតាបសោ បន អហមេវ អហោសិំ ចំណែកតាបស គឺតថាគតនេះឯង ។ ទីបិជាតក ចប់ ៕ (ជាតកដ្ឋកថា ខុទ្ទកនិកាយ ជាតក អដ្ឋកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៣) ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ច.ស. ១៣៨០ ម.ស. ១៩៤០ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ព.ស. ២៥៦២ គ.ស.២០១៩ ។ ដោយស.ដ.វ.ថ. ។ ដោយ​៥០០០​ឆ្នាំ​
images/articles/1606/2026-09-20_08_36_27-_New_Text_Document_________________-_Notepad.jpg
Public date : 20, Sep 2026 (24,999 Read)
សម្មតិសច្ចៈ, ភាវសច្ចៈ, បរមត្ថសច្ចៈ, អរិយសច្ចៈ _ សម្មតិសច្ចៈពិត​ខាង​ការ​សន្មតិ ពាក្យ​ថាសន្មតិ គឺ ការ​ប្ដេជ្ញា ការ​សន្យា អនុម័ត ការ​យល់​ព្រម​ជា​មួយ ការ​តាំង ដំណើរ​ព្រម​តាម ការ​កំណត់​ថា យើង គេ មនុស្ស សត្វ បុរស ស្ត្រីជាដើម។ ការ​កំណត់​យ៉ាង​នេះចាត់​ជា​ការ​ពិត​មួយ ដូច​ពាក្យ​ថា មនុស្ស​និង​សត្វ​ដែល​ធ្លាប់កំណត់​ចំណាំ​យូមកហើយ ការ​កំណត់​នោះ​នៅ​ទៀត​ទាត់​ឥត​ផ្លាស់​ប្ដូរ​នឹង​​ថា​មនុស្ស​ជា​សត្វៗ ជា​មនុស្ស ដូច្នេះ​វិញ​ពុំ​ដែល​មាន ព្រោះ​មនុស្ស​មាន​លក្ខណៈ​សណ្ឋាន​ទ្រង់​ទ្រាយ​ផ្សេង​ពី​សត្វ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា សម្មតិសច្ចៈ។ _ ភាវសច្ចៈពិត​ខាង​សភាវៈ បាន​ដល់​សត្វ​និង​សង្ខារដែល​តែង​តែវិនាស ប្រែប្រួល​ទៅ​តាម​ធម្មតា​របស់​ខ្លួន និង​បំបែរ​ថា​សត្វ​នឹង​សង្ខារ​ទៀតទាត់​ស្ថិត​ស្ថេរ មិន​វិនាស មិន​ប្រែប្រួល​ដូច្នេះ​វិញ​ពុំ​បាន ព្រោះ​សត្វ​និង​សង្ខារ​នេះ​ជា​ពួក​ក្រុម​របស់អវិជ្ជា ទៀត​តែ​វិនាស​ប្រែប្រួល​ដោយ​ពិត​ប្រាកដ។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា ភាវសច្ចៈ ពិត​ខាង​សភាវៈ។ _ បរមត្ថសច្ចៈពិត​ខាង​ផ្លូវ​បរមត្ថ បាន​ដល់​ចិត្ត ចេតសិក រូប និព្វាន។ បរមត្ថធម៌​ទាំង​នេះ​ពិត​ប្រាកដ ទៀត​ទាត់​មិន​ចេះ​ច្រឡូក​ច្រឡំ​ផ្លាស់ប្ដូរ​គ្នា ចិត្ត​ជា​ចេតសិកៗ ជារូបៗ ជានិព្វាន​ឡើយ គឺ នៅ​ទៀត​ពិត​ប្រាកដ​ដដែល​ដូច​សភាវៈ​ដើម​បើ​ចិត្ត​នៅ​ជា​ចិត្ត ចេតសិក​នៅ​ជា​ចេតសិក រូប​នៅ​ជារូប និព្វាន​នៅ​ជា​និព្វាន សូម្បី​ព្រះពុទ្ធអង្គ​ណា​សម្ដែង​ឡើង​ក៏​នៅ​តែ​ចិត្ត ចេតសិក រូប និព្វាន ដូច​ដែល​ឥត​មាន​ល្អៀង។ យ៉ាង​នេះ​ជា​ដើម​ហៅ​ថា បរមត្ថសច្ចៈ ពិត​ខាង​ផ្លូវ​បរមត្ថ។ _ អរិយសច្ចៈពិត​របស់​ព្រះអរិយបុគ្គល បាន​ដល់​អរិយសច្ចធម៌ដែល​ព្រះអរិយបុគ្គល​ទាំង​ឡាយមាន​ព្រះពុទ្ធជាដើម យល់​ឃើញ​ច្បាស់​លាស់​ដោយ​ញាណ​ដ៏​ប្រសើរ។ អរិយសច្ចធម៌នោះ​មាន​ ៤ យ៉ាង​គឺ ១- ទុក្ខ សេចក្ដី​ព្រួយ​លំបាក។ ២- សមុទយ កំណើត​ទុក្ខ ឬហេតុ​ដែលនាំ​ឲ្យ​កើត​ទុក្ខ ៣- និរោធ សេចក្ដី​រលត់​ទុក្ខ ឬ​ធម៌សម្រាប់​រំលត់​ទុក្ខ ៤- មគ្គ ផ្លូវ ឬឧបាយ​នៃ​សេចក្ដី​រលត់ទុក្ខ។ ធម៌​ទាំង​ ៤ នេះ​ហៅ អរិយសច្ច ពិត​វិសេស​ឥត​មាន​ល្អៀង​នឹង​បំបែរ​ថា​ជា​មិន​ពិត​វិញ​ពុំ​បាន​ឡើយ។ ដកស្រង់ចេញពីសៀវភៅ ត្រៃកូដធម៌ ដោយ​៥០០០​ឆ្នាំ​
images/articles/2750/xgcrdxzfsfdv.jpg
Public date : 20, Sep 2026 (72,498 Read)
ពាក្យ​ថា​អរិយសច្ច មានអត្ថ ៤ យ៉ាង ១- ព្រោះ​ព្រះអរិយបុគ្គល មាន​ព្រះសម្មាសម្ពុទ្ធជាដើម បាន​ចាក់​ធ្លុះ​នូវ​សច្ចៈ​ទាំង​នោះ ទើប​ហៅ​ថា អរិយសច្ច ដូច​ជា​ព្រះពុទ្ធដីកា​ក្នុង​បិដកលេខ ៣៩ ទំព័រ ២៦៦ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ទាំង​ឡាយ​គ្រប់​អង្គ​ក្នុង​អតីតកាល បាន​ត្រាស់​ដឹង​ហើយ... ក្នុង​អនាគតកាល​នឹង​បាន​ត្រាស់​ដឹង... ក្នុង​បច្ចុប្បន្ន​កាល រមែង​ត្រាស់​ដឹង​តាម​សេចក្ដី​ពិត ព្រះអរហន្ត​សម្មាសម្ពុទ្ធ​គ្រប់​ព្រះអង្គ​នោះ រមែង​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ តាម​សេចក្ដី​ពិត។ ២- ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​របស់​ព្រះអរិយៈ ដូច​ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ជា​អរិយបុគ្គល​ក្នុង​លោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុង​ពពួក​សត្វ ព្រម​ទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្ស​ដ៏​សេស ព្រោះ​ហេតុ​នោះ (សច្ចៈ ៤ ដែល​តថាគត​សម្ដែង​ហើយ) ហៅ​ថា អរិយសច្ច។ អដ្ឋកថា តថាគតោ អរិយោ តស្មា អរិយសច្ចានីតិ វុច្ចន្តិ ដោយ​សេចក្ដីថា អរិយសច្ច​ទាំង​ឡាយ​នោះ ឈ្មោះ​ថា ជា​របស់​ព្រះអរិយៈ ព្រោះ​ព្រះតថាគត ជា​ព្រះអរិយៈ​ទ្រង់​ត្រាស់​ដឹង និង​ត្រាស់​សម្ដែង​ហើយ ព្រោះ​ហេតុ​ណា ហេតុ​នោះ ទើប​ឈ្មោះ​ថា អរិយសច្ច គឺ​ជា​សេចក្ដីពិត​របស់​ព្រះអរិយៈ។ ៣- ព្រោះ​សម្រេចជា​ព្រះអរិយ​បុគ្គល ដោយ​ការ​បាន​ត្រាស់​ដឹង​នូវ​សច្ចៈ​ទាំង ៤ ដូច​ក្នុង​ព្រះពុទ្ធដីកា បិដកលេខ ៣៩ ទំព័រ ២៦៥ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត ដែល​មាន​ឈ្មោះ​ថា អរហន្ត​សម្មាសម្ពុទ្ធ ព្រោះ​តថាគត បាន​ត្រាស់​ដឹង​នូវ​អរិយសច្ច ៤ នេះ តាម​សេចក្ដីពិត។ ៤- ឈ្មោះ​ថា អរិយសច្ច ព្រោះ​ដោយ​អត្ថថា ជា​សច្ចៈ​ដ៏​ប្រសើរ ក្នុង​បិដក​លេខ ៣៩ ទំព័រ ២៦៩ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសច្ច ៤ នេះ ជា​របស់​ពិត មិន​ប្រែប្រួល មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ​ឡើយ ព្រោះ​ហេតុ​នោះ បាន​ជា​តថាគត ហៅ​ថា​អរិយសច្ច ។ តថានិ ជា​របស់​ពិត អវិតថានិ មិន​ប្រែប្រួល អនញ្ញថានិ មិន​ក្លាយ​ទៅ​ជា​របស់​ដទៃ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3564/2026-09-17_16_08_16-_New_Text_Document_____________t_-_Notepad.jpg
Public date : 20, Sep 2026 (140 Read)
អ្នកដទៃមើលងាយ មើលថោកយើងបាន ព្រោះចិត្តគេ មាត់គេក្រសែភ្នែកគេ ប៉ុន្តែបន្ថោកយើង ឬបញ្ចុះគុណតម្លៃយើងមិនបានឡើយ ។ សេចក្តីល្អរបស់យើង មិនមែននៅលើក្រសែភ្នែកនៃ អ្នកដទៃទេយើងកុំយកក្រសែភ្នែកអ្នកដទៃមកវាស់សេចក្តីល្អរបស់យើង ព្រោះសេចក្តីល្អនៅត្រង់អំពើល្អរបស់យើង កុំតែយើងមើល ថោកខ្លួនឯងទៅបានហើយ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3569/2026-09-18_08_05_19-_div_style_margin-left_40px__-_Notepad.jpg
Public date : 20, Sep 2026 (65 Read)
យោងតាមទស្សនវិជ្ជាព្រះពុទ្ធសាសនា កំហឹងប្រៀបដូចជាភ្លើងដែលឆេះបំផ្លាញទាំងអ្នកដទៃ និងខ្លួនឯង។ ដើម្បីរំងាប់កំហឹង ព្រះ​ពុទ្ធសាសនាបង្រៀននូវបច្ចេកទេសផ្លាស់ប្តូរចិត្តគំនិតដូចខាងក្រោម៖ ​ ១. មើលតែចំណុចល្អ៖ បុគ្គលខ្លះមានវោហារស័ព្ទល្អ ប៉ុន្តែមានអាកប្បកិរិយាមិនសមរម្យ ចូរមើលតែចំណុចល្អរបស់គេទៅ បានហើយ។ ​២. រើសយកកន្លែងស្អាត៖ បើគេនិយាយមិនពិរោះ តែចរិតគេល្អ (ឬផ្ទុយមកវិញ) ចូរផ្ដោតលើតែអ្វីដែលល្អក្នុងខ្លួនគេ។ ​៣. កុំរំពឹងខ្ពស់៖ បើគេមិនសូវល្អទាំងសម្តី និងទង្វើ តែគេនៅមានចិត្តធម៌ខ្លះៗ ចូរឱ្យតម្លៃចិត្តធម៌បន្តិចបន្តួចនោះ។ ​៤. អាណិតអ្នកដែលអាក្រក់សោះ៖ បើរកចំណុចល្អគេមិនឃើញទាល់តែសោះ ចូរអាណិតគេវិញ ព្រោះមនុស្សបែបនោះនឹងមានទុក្ខច្រើន។ ​៥. រៀនតាមអ្នកល្អ៖ បើជួបមនុស្សល្អពិតប្រាកដ ចូរយកគេជាគំរូ ដើម្បីឱ្យចិត្តយើងត្រជាក់ និងសប្បាយចិត្តតាម។ ​ សរុបមក៖ កុំសម្លឹងរកកំហុសអ្នកដទៃ តែត្រូវសម្លឹងរកអ្វីដែលធ្វើឱ្យចិត្តយើងស្ងប់។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3568/2026-09-18_08_00_12-_New_Text_Document_145757t_-_Notepad.jpg
Public date : 20, Sep 2026 (57 Read)
សេចក្តីសង្ខេបនៃអឃាតបដិវិនយសូត្រ (វិធីរំងាប់ការចងគំនុំ ៥ យ៉ាង) ព្រះសារីបុត្តបានបង្រៀនយើងអំពីរបៀបព្យាបាលចិត្តដែលពោរពេញដោយកំហឹង និងការចងគំនុំ។ បច្ចេកទេសសម្រាប់ព្យាបាលការចងគំនុំៈ ​ ១. សម្លឹងរកចំណុចល្អដែលមានស្រាប់ កាលបើបុគ្គលណាម្នាក់មានអាកប្បកិរិយាមិនល្អ ប៉ុន្តែមានពាក្យសំដីល្អ ចូរផ្ដោតទៅលើចំណុចល្អដែលគេមាន ហើយកុំយកចិត្តទុកដាក់ទៅលើកំហុសឆ្គងរបស់គេ។ ​២. ឱ្យតម្លៃទៅលើកាយវិការដែរល្អ ប្រសិនបើគេមានកាយវិការស្អាតស្អំ (សុភាពរាបសារ) ប៉ុន្តែសម្តីមិនល្អ ចូរឱ្យតម្លៃ និងសម្លឹងមើលតែចំណុចស្អាតស្អំដែលគេបង្ហាញចេញមកនោះបានហើយ។ ​៣. ឱ្យតម្លៃសូម្បីតែសន្តិភាពក្នុងចិត្តបន្តិចបន្តួចរបស់គេ នៅពេលបុគ្គលណាម្នាក់មានកាយវិការ និងសម្តីមិនល្អ ប៉ុន្តែគេតែងតែមានចិត្តស្ងប់ ឬមានបញ្ញាខ្លះៗ ចូរយកចិត្តទុកដាក់ទៅលើភាពស្ងប់ក្នុងចិត្តបន្តិចបន្តួចនោះ ជាជាងការសម្លឹងមើលកំហុសឆ្គងទាំងឡាយរបស់គេ។ ​៤. តបស្នងដោយក្ដីមេត្តាចំពោះមនុស្សដែលមិនល្អសោះ ចំពោះបុគ្គលដែលខ្វះភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (រកចំណុចល្អមិនឃើញ) ចូរជំនួសការចងគំនុំដោយ "សេចក្តីមេត្តា" វិញ ដោយការប្រាថ្នាឱ្យគេបានរួចផុតពីអំពើអាក្រក់ និងមានសេចក្តីសុខក្នុងចិត្ត។ ​៥. ចូររីករាយជាមួយនឹងអំពើល្អដទៃទៀត (សប្បុរសជន)​ នៅពេលបានជួបនឹងអ្នកដែលមានភាពស្អាតស្អំទាំងកាយ វាចា និងចិត្ត (ព្រះអរិយបុគ្គល, សប្បុរស​) ចូរពិចារណាលើគុណធម៌ដ៏ខ្ពង់ខ្ពស់របស់លោក ដើម្បីឱ្យសេចក្តីល្អទាំងនោះមកជួយជម្រះកំហឹង និងបង្កើតសេចក្តីជ្រះថ្លាដល់ចិត្តរបស់អ្នក។ "កុំច្រណែនគេ ហើយក៏កុំតូចចិត្តនឹងខ្លួនឯង ដែលមិនទាន់អាចធ្វើបាននូវ​សេចក្ដី​ល្អដូចអ្នកដទៃ។" ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/2816/rthvhgfvxcdvfg.jpg
Public date : 20, Sep 2026 (23,015 Read)
មនុស្ស​ដ៏​ច្រើន​ក្នុង​ពិភពលោក រាប់​អាន​សាសនា ដើម្បី​ពឹង​អ្វី​ៗ​ក្នុង​សាសនា​នោះ​ៗ ឱ្យ​ជួយ​រំដោះ​គ្រោះ បាន​ជោគ បាន​លាភ ប៉ុន្តែ​ពុទ្ធបរិស័ទ​ពិត​ប្រាកដ រាប់​អាន​ព្រះពុទ្ធសាសនា ដើម្បី​បដិបត្តិ​សាង​សមត្ថភាព​រំដោះ​គ្រោះ ជួយ​ខ្លួន​ឯង​បាន នេះ​ជា​អរិយសច្ចធម៌ ។ អរិយសច្ចធម៌​ដូច​ម្ដេច? គឺ​ទុក្ខ​អាស្រ័យ​តណ្ហា​ជា​គ្រោះ​កាច​របស់​សត្វ​លោក ចំណែក​ការ​បដិបត្តិ​សាង​សមត្ថភាព​រហូត​ដល់​រលត់​តណ្ហា​អស់​មិន​មាន​សេសសល់ មាន​ព្រះនិព្វាន​ជា​ទី​ពឹង នេះ​ឯង​និរោធសច្ច និង​មគ្គសច្ច ព្រោះ​ថា ព្រះនិព្វាន​ជា​ផល​សម្រេច​នៃ​ព្រហ្មចរិយ​ធម៌​អរិយមគ្គអង្គ ៨ ។ ដកស្រង់ពីសៀវភៅ សិក្សាព្រះសូត្រ ភាគទី១៣ ដោយ៥០០០ឆ្នាំ
images/articles/3567/2026-09-18_07_50_09-_New_Text_Document_eeeffft_-_Notepad.jpg
Public date : 20, Sep 2026 (66 Read)
មិនមែនសត្រូវទាំងអស់សុទ្ធតែបង្ហាញខ្លួនជាសត្រូវនោះទេ,​ ខ្លះមកក្នុងរូបភាពជាមិត្តភក្តិ។ ប៉ុន្តែ អ្វីដែលគ្រោះថ្នាក់ និងមហន្តរាយជាងនេះទៅទៀតនោះ គឺសត្រូវដែលស្ថិតនៅក្នុងខ្លួនយើងផ្ទាល់។ ​១. សត្រូវក្នុងរូបភាពជាមិត្ត (សត្រូវក្លែងបន្លំ)ក្នុងលោកិយ យើងជួបមនុស្សច្រើនប្រភេទ។ អ្នកខ្លះចូលមកក្បែរយើងក្នុងគោលបំណងទាញយកផលប្រយោជន៍ ឬមានចិត្តច្រណែនដែលលាក់កំបាំងក្រោមស្នាមញញឹម។ នេះជាអ្វីដែលគេហៅថា «មិត្តក្លែងក្លាយ» ដែលពិបាកបង្ការជាងសត្រូវដែលយើងស្គាល់មុខទៅទៀត។ ​ ២. សត្រូវដែលស្ថិតនៅក្នុងខ្លួនយើង (សត្រូវខាងក្នុង)នេះគឺជាចំណុចដែលគ្រោះថ្នាក់បំផុត។ តាមផ្លូវធម៌ សត្រូវពិតប្រាកដមិនមែនជាអ្នកដទៃឡើយ ប៉ុន្តែគឺជា «កិលេស» ដែលដេកត្រាំក្នុងចិត្តរបស់យើង៖ ​លោភៈ៖ សេចក្តីលោភដែលធ្វើឱ្យយើងបាត់បង់សតិ។ ​ទោសៈ៖ សេចក្តីខឹងសម្បារដែលដុតកំដៅខ្លួនឯង និងអ្នកដទៃ។ ​មោហៈ៖ សេចក្តីវង្វេងដែលធ្វើឱ្យយើងមើលមិនឃើញខុសត្រូវ។ ​ ៣. ហេតុអ្វីបានជាវាជា «មហន្តរាយ»?សត្រូវខាងក្រៅអាចធ្វើបាបយើងបានត្រឹមតែមួយរយះ ឬត្រឹមរូបកាយ ប៉ុន្តែសត្រូវក្នុងចិត្ត (ដូចជា ការគិតអវិជ្ជមាន ការភ័យខ្លាច និងអស្មិមានៈ) អាចបំផ្លាញទាំងកិត្តិយស សេចក្តីសុខក្នុងចិត្ត និងអនាគតរបស់យើងបានយ៉ាងងាយ ប្រសិនបើយើងមិនដឹងខ្លួន។ ​ « ការឈ្នះខ្លួនឯង គឺជាជ័យជម្នះដ៏ឧត្តុង្គឧត្តមបំផុត » ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3566/2026-09-18_07_44_58-_New_Text_Document_d77t_-_Notepad.jpg
Public date : 20, Sep 2026 (59 Read)
​ជីវប្រវត្តិរបស់ព្រះពុទ្ធ និង ព្រះអរហន្តទាំងឡាយបានបញ្ជាក់ថា៖ . មនុស្សអស្ចារ្យ មិនមែនកើតចេញពីភាពសុខស្រួលឡើយ ប៉ុន្តែកើតចេញពីការឆ្លងកាត់ភាព​លំបាក​និង​ឧបសគ្គ​។ . ឧបសគ្គមិនមែនមកដើម្បីបំបាក់អ្នកទេ តែវាមានវត្តមានដើម្បីដាស់សក្តានុពលដែលលាក់កំបាំងក្នុងខ្លួនរបស់អ្នក។ ​ ចូរឈ្នះគ្រប់វិបត្តិដោយថាមពលទាំង ៥ នេះ៖ ​.អត់ធ្មត់ រក្សាចិត្តឱ្យស្ងប់ ពេល​ដែល​ឋិត​ក្នុង​ភាពលំបាក​។ ​.ព្យាយាម តស៊ូ​ដើរទៅមុខជានិច្ច ទោះបីជាត្រូវបោះជំហានយឺតៗក៏ដោយ។ ​.បញ្ញា មើលឃើញឱកាសក្នុងវិបត្តិ និងដឹងថាទុក្ខនេះជារឿងធម្មតា​នៃជីវិត​ហេីយ​វាក៏​មិនឋិត​នៅរហូតដែរ។ ​.ជំនឿ ជឿជាក់លើខ្លួនឯងនិង​សក្តានុពលនៃសេចក្តីល្អក្នុងខ្លួនឯង។ ​.កុសល ពេលដែលជួប​ឧបសគ្គ​ត្រូវ​បំពេញ​សេចក្ដី​ល្អរឬបុណ្យ​ឱ្យ​បាន​ច្រើន​ដើម្បីព្យាបាលចិត្តខ្លួនឯង។ ​ «មាសសុទ្ធត្រូវឆ្លងកាត់ភ្លើង មនុស្សរឹងមាំត្រូវឆ្លងកាត់ឧបសគ្គ។» ​ចូរឈប់សួរថា «ហេតុអ្វីរឿងនេះកើតលើខ្ញុំ?» តែត្រូវសួរថា «តើខ្ញុំត្រូវរឹងមាំប៉ុណ្ណាដើម្បីឆ្លងកាត់វា?»។ អ្នកមិនមែនជាជនរងគ្រោះនៃជីវិតទេ តែអ្នកគឺជាអ្នកចម្បាំងដែលកំពុងហ្វឹកហាត់ ដើម្បីភាពស្ងប់សុខ និងជ័យជម្នះពិតប្រាកដ។ ប្រភពៈ ហ្វេសប៊ុកBhikkhu Kassapa ដោយ៥០០០ឆ្នាំ
images/articles/3565/2026-09-17_16_15_43-_New_Text_Document________-_Notepad.jpg
Public date : 20, Sep 2026 (122 Read)
ក្នុងលោកនេះ វាមិនមានអ្នកណាចេះតែបាននូវរបស់ជាទីពេញចិត្តគ្រប់យ៉ាងនោះទេ គ្រប់គ្នាតែងចាស់ឈឺស្លាប់ និង អកុសលវិបាកផ្សេងៗហើយក៏មិនអាចឲ្យអ្នកណាបានគ្រប់គ្រាន់នោះឡើយប៉ុន្តែជីវិតដែលប្រកបដោយបញ្ញា ជាជីវិតគ្រប់គ្រាន់ ។ ស្រង់ចាកសៀវភៅជំនួយសតិ ភាគ២២ ដោយ៥០០០ឆ្នាំ
images/articles/3563/2026-09-17_16_01_35-______________________________________________________________-__Protected_View_-_Word.jpg
Public date : 20, Sep 2026 (75 Read)
ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាប្រទីបក្នុងលោក ពុទ្ធោ តិលោកទីបោវ, ពុទ្ធោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ ពុទ្ធំ, នត្ថិ តេសំ ភយំ សទា ។ ព្រះពុទ្ធជាប្រទីបក្នុងត្រៃលោក ព្រះអង្គដូចជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹតគឺ អវិជ្ជា, ជនទាំងឡាយឯណាបានដល់ព្រះពុទ្ធជាទីពឹងទីរលឹក, ភ័យមិនមានដល់ជនទាំង​ឡាយនោះសព្វៗកាល ។ ធម្មោ តិលោកទីបោវ, ធម្មោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ ធម្មំ, នត្ថិ តេសំ ភយំ សទា ។ ព្រះសទ្ធម្មជាប្រទីបក្នុងត្រៃលោក ព្រះសទ្ធម្មនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវសេចក្ដីងងឹត គឺអវិជ្ជា, ជនទាំងឡាយឯណា បានដល់នូវព្រះសទ្ធម្មជាទីពឹងទីរលឹក, ភ័យ​មិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ សង្ឃោ តិលោកទីបោវ, សង្ឃោ សុរិយោ តមោនុទោ; យេ យន្តិ សរណំ សង្ឃំ, នត្ថិ តេសំ ភយំ សទា ។ ព្រះសង្ឃជាប្រទីបក្នុងត្រៃលោក ព្រះសង្ឃនោះឯងជាព្រះអាទិត្យ អាចកម្ចាត់បង់នូវងងឹត គឺអវិជ្ជា ជនទាំងឡាយឯណា បានដល់នូវព្រះសង្ឃជាទីពឹងទីរលឹក ភ័យមិនមានដល់ជនទាំងឡាយនោះសព្វៗកាល ។ យោ ច ពុទ្ធញ្ច ធម្មញ្ច, សង្ឃញ្ច សរណំ គតោ; អបទីបោ ន ភវេយ្យ, អធិគច្ឆេយ្យ បទំ សុខំ ។ បើនរណាមួយ បានដល់នូវព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរលឹកហើយ, នរជននោះ ឈ្មោះថាជាអ្នកមានប្រទីប គឺបញ្ញា ហើយបាននូវព្រះនិព្វានជាបរមសុខដ៏ក្រៃលែង ។ (ទុលកបណ្ឌិតជាតក បញ្ញាសជាតក) ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពាក្យដ៏ប្រសើរ ពុទ្ធោតិ វចនំ សេដ្ឋំ, ពុទ្ធោតិ បទ មុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា ពុទ្ធោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ពុទ្ធោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ពុទ្ធោ ពុំមានឡើយ ។ ធម្មោតិវចនំ សេដ្ឋំ, ធម្មោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា ធម្មោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា ធម្មោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា ធម្មោពុំមានឡើយ ។ សង្ឃោតិ វចនំ សេដ្ឋំ, សង្ឃោតិ បទមុត្តមំ; នត្ថិ តេន សមំ លោកេ, អញ្ញំ សោតរសាយនំ។ ពាក្យថា សង្ឃោ ជាពាក្យដ៏ប្រសើរវិសេស ពាក្យថា សង្ឃោ ជាពាក្យដ៏ឧត្តមពិត, ពាក្យដទៃ ដែលជាទីនាំមកនូវរសដល់ត្រចៀកអ្នកស្ដាប់ក្នុងលោក ស្មើដោយពាក្យថា សង្ឃោ ពុំមានឡើយ ។ តស្ស មុខំ មុខំ នាម, យំ វត្តតិ មុខេ សទា; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងមាត់នៃបុគ្គលណាសព្វ ៗ កាល, មាត់របស់បុគ្គលនោះ បានឈ្មោះថាមាត់ល្អប្រពៃ មាត់មានលាភដោយពិត ។ តស្ស មនោ មនោ នាម, យំ ចេ មនសិ វត្តតិ; ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ ពាក្យថា ព្រះពុទ្ធ ជាពាក្យដែលសត្វលោករកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំង ពួង ប្រព្រឹត្តទៅក្នុងចិត្តបុគ្គលណាហើយ ចិត្តរបស់បុគ្គលនោះ បានឈ្មោះថា ចិត្តល្អប្រពៃ ចិត្តមានលាភដោយពិត។ តស្សេវ សោតំ សោតំវ, យំ សុណាតិ ជនោ អយំ ទុល្លភំ ពុទ្ធវចនំ, សព្ពសម្បត្តិទាយកំ។ បុគ្គលណាបានស្ដាប់នូវពាក្យថា ព្រះពុទ្ធ ជាពាក្យដែលបុគ្គលរកបានដោយក្រ អាចឲ្យនូវសម្បត្តិទាំងពួងដូច្នេះថាៈ "បុគ្គលនេះ ជាអង្គព្រះជិនស្រី" សោតប្បសាទរបស់បុគ្គល​នោះបានឈ្មោះថា សោតប្បសាទល្អប្រពៃ សោតប្បសាទមានលាភដោយពិត ។ (មធុរសវាហិនី ធម្មសោណ្ឌកវគ្គ អហិតុណ្ឌិកវត្ថុកថា) គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបសង្ខេប) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សព្វញ្ញូសិ មហាវីរ, លោកជេដ្ឋ នរាសភ។ បពិត្រព្រះអង្គជាបុរសជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក ប្រសើរជាងនរជន ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; ពហុជ្ជនំ តារយសិ, ទេសេន្តោ អមតំ បទំ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គបពិត្រព្រអង្គជាបុរសដ៏ឧត្តមខ្ញុំសូមនមស្ការព្រះអង្គព្រះអង្គកាលសម្ដែងនូវអមតបទ គឺព្រះនិព្វាន ញ៉ាំង​ជនដ៏ច្រើនឲ្យឆ្លងវដ្ដទុក្ខបាន ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨) រូបេ សីលេ សមាធិម្ហិ, បញ្ញាយ ច អសាទិសោ; វិមុត្តិយា អសមសមោ, ធម្មចក្កប្បវត្តនេ។ ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផង សមាធិផង បញ្ញាផងព្រះអង្គ​ស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិធម៌ និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។(សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣) លាភាលាភេ ន សជ្ជន្តិ, សម្មាននវិមាននេ; បថវីសទិសា ពុទ្ធា, តស្មា តេ ន វិរាធិយា។ ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨) គាថានមស្ការព្រះពុទ្ធជាបុរសអាជានេយ្យ (បែបពិស្ដារ) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សព្វញ្ញូសិ មហាវីរ, លោកជេដ្ឋ នរាសភ។ បពិត្រព្រះអង្គជាបុរសជានេយ្យ ខ្ញុំសូមនមស្ការព្រះអង្គបពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រះអង្គទ្រង់មានព្យាយាមធំ ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វលោក ប្រសើរជាងនរជន ព្រះអង្គជាព្រះសព្វញ្ញូពុទ្ធ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន បទុមកេសរវគ្គ អាសនសន្ថវិកត្ថេរស្សាបទាន បិដក ៧៤ ទំព័រ ១៩) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; ពហុជ្ជនំ តារយសិ, ទេសេន្តោ អមតំ បទំ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យខ្ញុំសូមនមស្ការព្រះអង្គ បពិត្រព្រអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការព្រះអង្គ ព្រះអង្គកាលសម្ដែងនូវអមតបទ គឺព្រះនិព្វានញ៉ាំង​ជនដ៏ច្រើនឲ្យឆ្លងវដ្ដទុក្ខបាន ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ថោមកវគ្គ ថោមកត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៨៨) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; កុសលេន សមេក្ខសិ, អមនុស្សាបិ តំ វន្ទន្តិ; សុតំ នេតំ អភិណ្ហសោ, តស្មា ឯវំ វទេមសេ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ សូម្បីអមនុស្សទាំងឡាយ ក៏រមែងថ្វាយបង្គំព្រះអង្គថា ព្រះអង្គទតព្រះនេត្រមើលមហាជនដោយសព្វញ្ញុតញ្ញាណដ៏ផូរផង់។ (សុត្តន្តបិដក ទីឃនិកាយ បាដិកវគ្គ អាដានាដិយសូត្រ បិដកលេខ ១៩ ទំព័រ ១០២) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; អត្តានំ តោសយិត្វាន, បរេ តោសេសិ ត្វំ មុនិ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្រព្រះមុនី ព្រះអង្គទ្រង់ធ្វើព្រះអង្គ ឲ្យត្រេកអរ ហើយធ្វើអ្នកដទៃឲ្យត្រេកអរផង ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ភិក្ខទាយិវគ្គ សុមង្គលត្ថេរស្សាបទាន បិដក ៧៣ ទំព័រ ១៧) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; សទេវកស្មិំ លោកស្មិំ, នត្ថិ តេ បដិបុគ្គលោ។ បពិត្រព្រះអង្គជាបុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, បពិត្រព្រះអង្គជាបុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ, ព្រះអង្គមិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ព្រមទាំងទេវលោក ។ នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ អាសវា ខីណា, ទក្ខិណេយ្យោសិ មារិស ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមនមស្ការចំពោះព្រះអង្គ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមនមស្ការចំពោះព្រះអង្គ ដែលមានអាសវ:អស់ហើយ ព្រះអង្គទ្រង់និរទុក្ខ ព្រះអង្គជាអ្នកគួរទទួលទក្ខិណាទាន ។(យកអត្ថន័យតាមសុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា) រូបេ សីលេ សមាធិម្ហិ, បញ្ញាយ ច អសាទិសោ; វិមុត្តិយា អសមសមោ, ធម្មចក្កប្បវត្តនេ ។ ព្រះអង្គមិនមានបុគ្គលស្មើ ក្នុងព្រះរូបផង សីលផងសមាធិផង បញ្ញាផងព្រះអង្គស្មើដោយព្រះពុទ្ធទាំងឡាយ ដែលមិនមានបុគ្គលស្មើ ចំពោះវិមុត្តិធម៌និងការញ៉ាំងធម្មចក្កឲ្យប្រព្រឹត្តទៅ ។(សុត្តន្តបិដក ខុទ្ទកនិកាយ ពុទ្ធវំស រតនចង្កមនកណ្ឌ បិដកលេខ ៧៧ ទំព័រ ១៣) លាភាលាភេ ន សជ្ជន្តិ, សម្មាននវិមាននេ; បថវីសទិសា ពុទ្ធា, តស្មា តេ ន វិរាធិយា។ ព្រះពុទ្ធទាំងឡាយមានចិត្តស្មើដោយផែនដី មិនជាប់ជំពាក់ក្នុងលាភ និងអលាភ ក្នុងការរាប់អាន ក្នុងការមើលងាយ ហេតុនោះ បុគ្គលមិនគប្បីឲ្យឆ្គាំឆ្គងនឹងព្រះពុទ្ធទាំងនោះឡើយ ។(សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន ពុទ្ធវគ្គ ឧបាលិត្ថេរអបទាន បិដក ៧២ ទំព័រ១០៨) គាថា នមោ តេ បុរិសាជញ្ញ (ដល់សាវក) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ អាសវា ខីណា, ទក្ខិណេយ្យោសិ មារិស។ បពិត្រលោកជាបុរសអាជានេយ្យ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកជាបុរសដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមថ្វាយបង្គំចំពោះលោក បពិត្រលោកនិរទុក្ខ អាសវៈទាំងឡាយ របស់លោកណាអស់ហើយ លោកនោះ ជាទក្ខិណេយ្យបុគ្គល ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ទ្វាទសកនិបាត សុនីតត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ៣០) នមោ តេ បុរិសាជញ្ញ, នមោ តេ បុរិសុត្តម; យស្ស តេ នាភិជានាម, យម្បិ និស្សាយ ឈាយតិ ។ បពិត្របុរសអាជានេយ្យ ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ បពិត្របុរសដ៏ឧត្តម ខ្ញុំសូមក្រាបថ្វាយបង្គំលោកម្ចាស់ លោកម្ចាស់ចម្រើនឈាន អាស្រ័យអារម្មណ៍ណា ពួកយើងខ្ញុំមិនបានដឹងនូវអារម្មណ៍នោះ របស់លោកម្ចាស់ទេ ។ (សុត្តន្តបិដក ខុទ្ទកនិកាយ ថេរគាថា ចត្តាឡីសនិបាត មហាកស្សបត្ថេរគាថា បិដកលេខ ៥៧ ទំព័រ ១០៣) ព្រះពុទ្ធប្រព្រឹត្តដើម្បីប្រយោជន៍ដល់សត្វលោក -ពុទ្ធោ សោ ភគវា ពោធាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹង (ដោយព្រះអង្គឯង) ហើយទ្រង់សម្តែងធម៌ដើម្បីញុំាងបុគ្គលដទៃឲ្យត្រាស់ដឹងផង ។ -ទន្តោ សោ ភគវា ទមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់ទូន្មានព្រះអង្គបានហើយ ទ្រង់សម្តែងធម៌ដើម្បីទូន្មានអ្នកដទៃផង ។ -សន្តោ សោ ភគវា សមថាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះទ្រង់ស្ងប់ហើយ ទើបសម្តែងធម៌ ដើម្បីសេចក្តីស្ងប់ដល់អ្នកដទៃ ។ -តិណ្ណោ សោ ភគវា តរណាយ ធម្មំ ទេសេតិ ព្រះមានព្រភាគអង្គនោះ ទ្រង់ឆ្លងផុតហើយ ទើបសម្តែងធម៌ ដើម្បីការឆ្លងដល់អ្នកដទៃ ។ -បរិនិព្ពុតោ សោ ភគវា បរិនិព្ពានាយ ធម្មំ ទេសេតិ ព្រះមានព្រះភាគអង្គនោះ ទ្រង់រំលត់កិលេសបានហើយទើបសម្តែងធម៌ដើម្បីសេចក្តីរំលត់កិលេសដល់អ្នកដទៃ ។ (សុត្តន្តបិដក ទីឃនិកាយ បាថិកវគ្គ ឧទុម្ពរិកសូត្រ ) មហាបដិញ្ញា (ការប្ដេជ្ញាធំរបស់ព្រះពោធិសត្វ) ១. តិណ្ណោ តារេយ្យំ យើងឆ្លងផុតហើយ នឹងឲ្យអ្នកដទៃឆ្លងផុតផង ២. មុត្តោ មោចេយ្យំ យើងរួចផុតហើយ នឹងឲ្យអ្នកដទៃរួចផុតផង ៣. ពុទ្ធោ ពោធេយ្យំ យើងត្រាស់ដឹងហើយ នឹងឲ្យអ្នកដទៃត្រាស់ដឹងផង ៤. សុទ្ធោ សោធេយ្យំ យើងបរិសុទ្ធហើយ នឹងឲ្យអ្នកដទៃបរិសុទ្ធិផង ៥. ទន្តោ ទមេយ្យំ យើងទូន្មានបានហើយ នឹងឲ្យអ្នកដទៃទូន្មានបានផង ៦. សន្តោ សមេយ្យំ យើងស្ងប់ហើយ នឹងឲ្យអ្នកដទៃស្ងប់ផង ៧. អស្សត្ថោ អស្សាសេយ្យំ យើងរីងស្ងួតហើយ នឹងឲ្យអ្នកដទៃរីងស្ងួតផង ៨. បរិនិព្វុតោ បរិនិព្វាបេយ្យំ យើងបរិនិព្វានហើយ នឹងឲ្យអ្នកដទៃបរិនិព្វានផង។ ប្រមូលចងក្រងដោយខេមរ អភិធម្មាវតារ ព.ស. ២៥៦៤ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 11.07
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿