Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,០៧៩ ដង
Scan Link
បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ

បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ

Public date : 19, Sep 2026 (41 Read)

បុព្ពកម្មបិលោតិកពុទ្ធាបទាន
(សម្ដែងអំពីបុព្វកម្ម និងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ)

ព្រះលោកនាយក មានភិក្ខុសង្ឃច្រើនចោមរោម ទ្រង់គង់លើផ្ទៃនៃថ្ម ជាទីរីករាយ ជិត​ស្រះអនោតត្ត រុងរឿងដោយរតនៈផ្សេង ៗ ក្នុងចន្លោះនៃព្រៃ មានក្លិនផ្កាផ្សេង ៗ ទ្រង់ ព្យាករនូវបុព្វកម្មរបស់ព្រះអង្គ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ ចូរ ស្តាប់នូវអំពើរបស់តថាគតដែលបានធ្វើទុកមកហើយ ដូចតទៅនេះ ៖ 

១. តថាគតបានឃើញនូវភិក្ខុមួយរូបនៅក្នុងព្រៃ ហើយបានប្រគេនកំណាត់ សំពត់ ។ ក្នុងកាលនោះ តថាគតបានប្រាថ្នាជាព្រះសម្ពុទ្ធជាដំបូង ដើម្បីការត្រាស់ដឹង ឯសេចក្តីប្រាថ្នានោះ ក៏ឲ្យផលក្នុងការបានត្រាស់ជាព្រះពុទ្ធ ដោយអំណាចនៃ បិលោតិកម្ម ។ 

២. ក្នុងកាលមុន តថាគតកើតជា នាយកគោបាល កៀងមេគោទៅកាន់ទីគោចរ បានឃើញមេគោកំពុងផឹកទឹកល្អក់ ហើយដេញចេញ ។ ដោយវិបាកនៃកម្មនោះក្នុង បច្ឆិមភពនេះ តថាគតស្រេចទឹក ហើយមិនបានដូចសេចក្តីប្រាថ្នា ។ 

៣. កាលភពមុន ក្នុងជាតិដទៃ តថាគតជាអ្នកលេង ឈ្មោះបុនាលិ បានពោល បង្គាច់នូវព្រះបច្ចេកពុទ្ធព្រះនាមសុរភី ជាបុគ្គលមិនប្រទូស្តឡើយ ។ ដោយវិបាកនៃកម្ម នោះ តថាគតអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ រងទុក្ខវេទានអស់ពាន់នៃឆ្នាំដ៏ច្រើន ដោយសំណល់នៃកម្មនោះ ក្នុងបច្ឆិិមភពនេះ តថាគតបាននូវការពោលចង្កាច់ ព្រោះ ហេតុនៃនាងសុន្ទរិកា ។ 

៤. មួយទៀត តថាគតពោលបង្កាច់សាវ័កឈ្មោះនន្ទរបស់ព្រះពុទ្ធទ្រង់គ្រប សង្កត់នូវសត្វលោកទាំងពួង តថាគតបានអន្ទោលទៅក្នុងនរកអស់កាលដ៏យូរ ព្រោះ ការពោលបង្កាច់នូវសាវ័កនោះ ចំនួនមួយហ្មឺនឆ្នាំ លុះតថាគតបានមកជាមនុស្ស ក៏បាននូវការពោលបង្កាច់ជាច្រើន ។ ដោយសំណល់នៃកម្មនោះ នាងចិញ្ចមានវិកា មកពោលបង្កាច់តថាគតក្នុងប្រជុំជនដោយពាក្យមិនពិត ។ 

៥. តថាគតកើតជាព្រាហ្មណ៍ តែងជាអ្នកចេះមន្ត មានគេធ្វើសក្ការបូជា បង្ហាញ មន្តដល់មាណព ៥០០ នាក់ក្នុងព្រៃធំ ។ ឥសិភិមៈបានអភិញ្ញា ៥ មានឫទ្ធិច្រើន មកក្នុង ទីនោះ តថាគតបានឃើញឥសីនោះ លោកជាអ្នកមិនប្រទូស្តនិមន្តមក ក៏បានពោល បង្កាច់ ។ លំដាប់នោះ តថាគតនិយាយនឹងពួកសិស្សថា ឥសីនេះជាអ្នកបរិភោគកាម កាលតថាគតនិយាយប្រាប់ ឯពួកមាណពក៏បានរីករាយតាម ។ លំដាប់នោះ មាណពទាំងអស់ត្រាច់ទៅសូមក្នុងត្រកូលតូចធំនិយាយប្រាប់មហាជនថា ឥសីនេះ ជាអ្នកបរិភោគកាម ។ ដោយវិបាកនៃកម្មនោះ ភិក្ខុទាំងអស់ចំនួន ៥០០ នេះ ក៏បាននូវការពោលបង្កាច់ ព្រោះហេតុនៃនាងសុន្ទរិកា ។ 

៦. កាលភពមុន តថាគតសម្លាប់បងប្រុសម្នាក់ មានមាតាផ្សេងគ្នា ព្រោះហេតុនៃ ទ្រព្យហើយបោះចោលទៅក្នុងជ្រោះភ្នំឲ្យប៉ះនឹងថ្ម ។ ដោយវិបាននៃកម្មនោះ ទេវទត្តបាន ប្រមៀលថ្ម ដុំថ្មក៏រមៀលមកប៉ះអង្គុដ្ឋបាទ (មេជើង) នៃតថាគត ។
 
៧. កាលពីជាតិមុន តថាគតជាទារក កំពុងលេងក្នុងផ្លូវធំ បានឃើញ ព្រះបច្ចេកពុទ្ធ ក៏ដុតព្រៃទាំងមូលក្បែរផ្លូវ ។ ដោយវិបាកកម្មនោះ ក្នុងបច្ឆិមភពនេះ ទេវទត្តក៏ប្រើខ្មាន់ធ្នូ ឲ្យសម្លាប់តថាគត ។ 

៨. កាលពីជាតិមុន តថាគតកើតជាហ្មដំរី បានបរដំរីបំព្រេចព្រះបច្ចេកមុនីដ៏ឧត្តម ព្រះអង្គកំពុងត្រាច់ទៅដើម្បីបិណ្ឌបាត ។ ដោយវិបាកនៃកម្មនោះ ដំរីនាឡាគិរីប្រេងកាច ចូលមកព្រេចតថាគតក្នុងគិរិព្វជបុរីដ៏ប្រសើរ (រាជគហៈ) ។ 

៩. តថាគតកើតជាសេ្តច ឈ្មោះបត្តិកៈ បានយកលំពែងសម្លាប់ បុរសទាំងឡាយ ដោយវិបាកនៃកម្មនោះ តថាគតឆេះក្នុងភ្លើងនរកក្លាខ្លាំង ។ ដោយសំណល់នៃកម្មនោះ ក្នុងកាលឥឡូវនេះ កម្មវិបាកនោះ ក៏ធ្វើឲ្យរបកស្បែកជើង ទាំងអស់របស់តថាគតព្រោះ ថាកម្មនៅតែមិនទាន់វិនាស ។ 

១០. តថាគតកើតទារកនៃព្រានត្រីក្នុងកេវដ្តគ្រាម បានឃើញពួកជនអ្នកសម្លាប់ ត្រីក៏កើតសោមនស្ស ។ ដោយវិបាកនៃកម្នមនោះ សេ្តចវិដដុភៈសម្លាប់ពួកសក្យៈ ក្នុកាលណា ទុក្ខក្នុងក្បាលក៏មានដល់តថាគត (ក្នុងកាលនោះ) ព្រោះពួកសក្យៈ ត្រូវគេសម្លាប់ ។ 

១១. តថាគតបានពោលផ្តន្ទានូវពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈ ថា ចូរពួកសាវ័កក្នុងសាសនានៃព្រះពុទ្ធព្រះនាមផុស្សៈថា ចូរលោកទាំងឡាយទំពាស៊ី បរិភោគនូវបាយដំណើបចុះ កុំរិភោគនូវបាយស្រូវសាលីឡើយ ។ ដោយវិបាកនៃកម្ម នោះ ក្នុងកាលនោះ តថាគតនៅក្នុងស្រុកវេរញ្ជា ព្រាហ្មណ៍និមន្តឲ្យឆាន់តែបាយ ដំណើបអស់ ៣ ខែ ។ 

១២. តថាគតបានហាមឃាត់ កូនអ្នកចំបាប់ ក្នុងកាលដែលគ្មានព្រះពុទ្ធត្រាស់ ដោយវិបាកនៃកម្មនោះ ជំងឺខ្នងក៏កើតដល់តថាគត ។ 

១៣. តថាគតកើតជាពេទ្យបានដាក់ថ្នាំបញ្ចុះសេដ្ឋិបុត្ត ដោយវិបាកនៃកម្មនោះ ជំងឺចុះឈាម ក៏កើតឡើងដល់តថាគត ។ 

១៤. ក្នុងភពមួយនោះ តថាគតកើតជាជោតិបាល បានផ្ទាញ់ផ្ទាល ព្រះសុគត ព្រះនាមកស្សបថា ព្រោះអ្វីក៏ថាត្រាស់ដឹងពោធិញ្ញាណ ជាទីផូរផង់ គេរកបានដោយ កម្រក្រែលែង ។ ដោយវិបាកនៃកម្មនោះ តថាគតប្រព្រឹត្តទុក្ករកិរិយាជាច្រើន ក្នុងឧរុវេល ប្រទេស អស់ ៦ វស្សាទើបបានត្រាស់ដឹងឡើង ។ តថាគតមិនបាននូវ ពោធិញ្ញាណដ៏ឧត្តមដោយផ្លូវន៎្នះទេ តថាគតហេតុតែបុព្វកម្មនោះដាស់តឿន ក៏ស្វែងរក តាមផ្លូវខុស ។ 

តថាគតមានបុណ្យនិងបាបអស់រលីងហើយ បានវៀរបង់នូវកម្ដៅទាំងពួង មិនមានសេចក្តីសោក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានអាសវៈ នឹងបរិនិព្វាន ។

ព្រះជិនស្រីទ្រង់ដល់នូវអភិញ្ញា និងពលៈទាំងពួង បានព្យាករដោយសេចក្តីពិស្តារ ដល់ភិក្ខុសង្ឃ ជិតមហាស្រះឈ្មោះអនោតត្ត ដូចរៀបរាប់មកនេះឯង ។ 

បានឮថា ព្រះមានព្រះភាគបានសំដែងនូវពុទ្ធាបទាន ឈ្មោះបុព្វកម្មបិលោតិ ជាធម្មបរិយាយ ដែលជាបុព្វចរិត របស់ព្រះអង្គ ដោយប្រការដូច្នេះ ។ 

ចប់ បុព្វកម្មបិលោតិកពុទ្ធាបទាន ។ (សុត្តន្តបិដក ខុទ្ទកនិកាយ អបទាន អម្ពដផលវគ្គ  បុព្វកម្មបិលោតិកពុទ្ធអបទាន បិដកលេខ ៧៤ ទំព័រ ១២៤-១២៩) ។ ដោយ សដវថ ។ 

ដោយ៥០០០ឆ្នាំ
 

Scan Link
បុព្វកម្មនិងវិបាកនៃកម្មរបស់ព្រះសម្មាសម្ពុទ្ធ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 15, Sep 2026 (260 Read)
ភាពស្ងៀមស្ងាត់ក្នុងព្រះពុទ្ធសាសនា
Public date : 14, Sep 2026 (161 Read)
ហ្វឹកហាត់ចិត្ត មុនពេលដល់ពេលចុងក្រោយ 
ថ្ងៃនេះ
Public date : 19, Sep 2026 (41 Read)
កំហឹងប្រៀបដូចជាភ្លើង
Public date : 02, Dec 2024 (14,290 Read)
ស្ថាប័នការសិក្សានាឡន្ទា
Public date : 14, Jul 2026 (181 Read)
មេរោគបង្កប់ខ្លួនយ៉ាងជ្រៅដែលរង់ចាំការគាស់រំលើង
Public date : 02, Sep 2026 (207 Read)
ស្នេហ៍បរិសុទ្ធក្នុងសង្សារវដ្ត
Public date : 17, Sep 2026 (141 Read)
ការបានជួបព្រះពុទ្ធសាសនាជាការកម្រ
Public date : 02, Dec 2024 (10,331 Read)
ប្រើ​​សញ្ញា “អឌ្ឍចន្ទ” នឹង​​ពាក្យ​កំព្រា​
Public date : 21, Aug 2026 (35,444 Read)
ក្នុងសិក្ខាបទ នច្ចគីតវាទិតវិសូកទស្សនៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.52