Reading Article
Public date : 25, Jul 2019 (18,175 Read)
ពោធិបក្ខិយធម៌៣៧

|
ពោធិបក្ខិយធម៌៣៧
ពោធិបក្ខិយធម៌ មានវចនត្ថថា ចត្តារិ សច្ចានិ ពុជ្ឈតីតិ = ពោធិ ប្រែថា ធម្មជាតិត្រាស់ដឹងនូវអរិយសច្ច៤ ដូច្នោះធម្មជាតិនោះឈ្មោះថា ពោធិ ។ ពោធិបក្ខិយធម៌ ៣៧នោះគឺ សតិប្បដ្ឋាន៤ សម្មប្បធាន ៤ ឥទ្ធិបាទ៤ ឥន្ទិយ៥ ពល៥ ពោជ្ឈង្គ៧ និង មគ្គមានអង្គ៨ ។ - សតិប្បដ្ឋាន៤ សតិបដ្ឋាន មានវចនត្ថថា សម្បយុត្តធម្មេសុ បមុខា បធានា ហុត្ថា កាយាទីសុ អារម្មណេសុ តិត្ថតីតិ = បដ្ឋានំ ប្រែថាធម៌ណា ជាប្រធាន គឺជាប្រធានក្នុងសម្បយុត្តធម៌ទាំងឡាយហើយតាំងនៅក្នុងអារម្មណ៏ទាំងឡាយ មានកាយជាដើម ដច្នោះធម៌នោះទើបឈ្មោះថា បដ្ឋានំ ។ វចនត្ថ ម្យ៉ាងទៀតថា សតិ ឯង បដ្ឋានន្តិ = ន្តិសតិបដ្ឋានំ សតិនោះឯង ជាប្រធានក្នុងសម្បយុត្តធម៌ ហើយតាំងមាំក្នុងអារម្មណ៍មានកាយជាដើមដូច្នោះទើបឈ្មោះថា សតិប្បដ្ឋាន ។ ១ កាយានុបស្សនាសតិប្បដ្ឋាន សតិតាំងដមាំក្នុងការរលឹកពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨ អប្បនាជវន ២៦ (រូបាវចរជវន ១០ អរូបាវចរជវន ៨ លោកកុត្តរជវន៨) ២ វេទនានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាអង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨ អប្បានាជវន ២៦ ៣ ចិត្តានុបស្សនាសតិប្បដ្ឋាន សតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗនូវចិត្តក្នុងចិត្តអង្គធម៌បានដល់ សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ។ ៤ ធម្មានុបស្សនាសតិបបដ្ឋានសតិតាំងមាំក្នុងការរលឹកពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា៨ អប្បនាជវន ២៦ ។ - សម្មប្បធាន៤ សម្មប្បធាន មានវចនត្ថថា សមា បទហន្តិ ឯតេនាតិ = សម្មប្បធានំ ប្រែថាសម្បយុត្តធម៌ទាំងឡាយ មានសេចក្តីព្យាយាមដោយប្រពៃដោយការអាស្រ័យធម្មជាតិនោះដូច្នោះធម្មជាតិដែលជាហេតុ នៃសេចក្តីព្យាយាមនោះទើបឈ្មោះថា សម្មប្បធាន (បានដល់វំរិយចេតសិក) ។ ១ ឧប្បន្នានំ បាបកានំ បហានាយ វាយាមោ ព្យាយាមដើម្បីលះអកុសលដែលកើតឡើងហើយមិនឲ្យកើតឡើងទៀត អង្គធម៌ បានដល់ វំវិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល ៨ រូបាវចរកុសល៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២ អនុប្បន្នានំ បាបកានំ អនុបាទាយ វាយាមោ អុសលធម៌ដែលមិនទាន់កើត ព្យាយាមទប់ស្កាត់មិនឲ្យកើតឡើងអង្គធម៌បានដល់វិរយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥ អរូបាវចរកុសល ៤ លោកកុត្តរមគ្គ ៤) ៣ ឧប្បន្នានំ កុសលានំ ឧបាទាយ វាយាមោ កុសលធម៌ដែលមិនទាន់កើតឡើង ព្យាយាមចម្រើនឲ្យកើតឡើង អង្គធម៌បានដល់ដល់វិរយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥អរូបាវចកុសល ៤ លោកកុត្តរមគ្គ៤) ៤ ឧប្បន្នានំ កុសលានំ ភិយ្យោកាវាយ វាយាមោ កុសលធម៌ដែលកើតឡើងហើយព្យាយាមចម្រើនឲ្យកើតឡើងជាភិយ្យោភាពអង្គធម៌បានដល់វំវិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល៥ អរូបាវចរកុសល៤ លោកុត្តរមគ្គ៤) - ឥទ្ធិបាទ មានវចនត្ថថា ឥជ្ឈនំ = ឥទ្ធិ ប្រែថា សេចក្តីសម្រេចដោយបរិបូណ៌ ឈ្មោះថា ឥទ្ធិ (បានដល់ឈាន អភិញ្ញា មគ្គ ផល) វចនត្ថ ម្យ៉ាងទៀតថា ឥទ្ធិយា បាទោ = ឥទ្ធិបាទោ ប្រែថា ធម៌ដែលជាហេតុសម្រេច ឈាន មគ្គ ផលឈ្មោះថា ឥទ្ធិបាទ ។ ១ ឆន្ទិបាទ សេចក្តីពេញចិត្តយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល អង្គធម៌បានដល់ឆន្ទចេតសិកក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល ៥អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤) ២ វំរិយិទ្ធិបាទ សេចក្តីព្យាយាមយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល អង្គធម៌បានដល់វំរិយចេតសិក ក្នុងកុសលចិត្ត២១ (មហាកុសល៨ រូបាវចរកុសល ៥ អរូបាវចរកុសល៥លោកកុត្តរមគ្គ ៤)
៣ ចិត្តិទ្ធិបាទ សេចក្តីតាំងចិត្តយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល អង្គធម៌បានដល់កុសលចិត្ត២១ (មហាកុសល ៨ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរ មគ្គ ៤) ៤ វិមំសិទ្ធិបាទ បញ្ញា ពិចារណាយ៉ាងខ្លាំងជាបាទជាគ្រឿងទ្រនៃការសម្រេចឈាន មគ្គ ផល អង្គធម៌បានដល់បញ្ញា ចេតសិក ក្នុងកុសលញាណសម្បយុត្ត ១៧ (មហាកុសលញាណសម្បយុត្ត ៤ រូបាវចរកុសល ៥ អរូបាវចរកុសល ៤ លោកុត្តរមគ្គ ៤)
- ឥន្ទ្រិយ ៥ ឥន្ទ្រិ មានវចនត្ថថា ឥន្ទន្តិ បរមឥស្សវិយំ ករោន្តីតិ = ឥន្ទ្រិយានិ ប្រែថាធម៌ណា ជាអ្នកគ្រប់គ្រងគឺ រមែងធ្វើខ្លួនជាឥស្សរក្រៃលែង ដូច្នោះ ធម៌នោះ ទើបឈ្មោះថា ឥន្ទ្រិយ ។ ១ សទ្ធិន្ទ្រិយ សទ្ធាមានសភាពជាធំនៃការជ្រះថ្លា ក្នុងវត្ថុដែលសមគួរដល់ការជ្រះថ្លា មានព្រះពុទ្ធជាដើម) អង្គធម៌បានដល់សទ្ធាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២ វិវិយិន្ទ្រិយ វិរិយមានសភាពជាធំនៃសេចក្តីព្យាយមក្នុងវត្ថុដែលសមគួរដល់ការព្យាយាម អង្គធម៌បានដល់ វិរិយចេតសិកក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៣ សតិន្ទ្រិយ សតិមានភាពជាធម ក្នុងការរលឹក អង្គធម៌បានដល់សតិចេតសិក ក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៤ សមាធិន្ទ្រិយ សមាធិមានសភាពជាធំក្នុងការឃុំគ្រងចិត្ត ឲ្យតាំងនៅក្នុងអារម្មណ៍តែមួយ អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា៨ អប្បនាជវន ២៦
៥ បញ្ញិន្ទ្រិយ បញ្ញា មានសភាពជាធំក្នុងការដឹងច្បាស់នូវសភាវធម៌ពិត អង្គបានដល់ បញ្ញា ចេតសិក ក្នុងមហាកុសល ញាណសម្បយុត្ត៤ មហាកិរិយាញាណ សម្បយុត្ត៤ អប្បនាជវន២៦
- ពលៈ ៥ ពលៈមានវចនត្ថថា ពលីយន្តិ ឧប្បន្នេ បដិបក្ខធម្មេ សហន្តិ មទ្ធន្តីតិ = ពលានិ ប្រែថា ធម៌ណារមែងមានកម្លាំងសង្កត់នូវបដិបក្ខធម៌ដែលកើតឡើងហើយ និងមានសេចក្តីអត់ធន់តស៊ូទម្លាយនូវធម៌ជាបដិបក្ខទាំងនោះដូច្នោះធម៌នោះទើបឈ្មោះថា ពលៈ ។ ម្យ៉ាងទៀត ដែលឈ្មោះថា ពលៈ ដោយអត្ថថា មិនញាប់ញ័រ ១ សទ្ធាពល កម្លាំងគឺសទ្ធាជាគ្រឿងជ្រះថ្លាក្នុងវត្ថុដែលគួរជ្រះថ្លាអង្គធម៌បានដល់ សទ្ធាចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២ វិវិយពល កម្លាំងគឺសេចក្តីព្យាយាមជាគ្រឿងព្យាយាមក្នុងវត្ថុដែលគួរព្យាយាម អង្គធម៌បានដល់ វិរិយចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៣ សតិពល កម្លាំងគឺសតិជាគ្រឿងរលឹកនូវសតិជាគ្រឿងរលឹកនូវសភាវធម៌ទាំងឡាយ អង្គបានដល់ សតិចេតសិក ក្នុងមហាកុសល ៨ មហាកិវិយា ៨ អប្បនាជវន ២៦ ៤ សមាធិពល កម្លាំងគឺសមាធិជាគ្រឿងតម្កល់ ចិត្តឲ្យតាំងនៅក្នុងអារម្មណ៍ តែមួយ អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៥ បញ្ញាពល កម្លាំងគឺបញ្ញា ជាគ្រឿងដឹងនូវសភាវធម៌ពិត អង្គធម៌បានដល់ បញ្ញាចេតសិក ក្នុងមហាកុសលញាណសម្បយុត្ត ៤ មហាកិរិយាសម្បយុត្ត ៤ អប្បនាជវន ២៦
- ពោជ្ឈង្គ៧ ពោជ្ឈង្គ មានវចនត្ថថា ពោធិយា អង្គោ= ពោជ្ឈង្គោ ប្រែថា ធម៌ដែលជាគ្រឿងប្រកប ជាហេតុត្រាស់ដឹង នូវអរិយសច្ចៈ ៤ ឈ្មោះថា ពោជ្ឈង្គ ។ ១ សតិសម្ពោជ្ឈង្គ សេចក្តីរលឹក ជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌ ៤ បានដល់សតិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ២ ធម្មវិចយសម្ពោជ្ឈង្គ ការពិនិត្យពិចារណាក្នុងធម៌ទាំងខាងក្នុងទាំងខាងក្រៅជាអង្គនៃការត្រាស់ដឹងនូវ អរិយសច្ចធម៌៤ អង្គធម៌បានដល់ បញ្ញា ចេតសិក ក្នុងមហាកុសលញាណ សម្បយុត្ត ៤ មហាកិរិយាញាណសម្យយុត្ត ៤ អប្បនាជវន ២៦ ៣ វិរិយសម្ពោជ្ឈង្គសេចក្តីព្យាយាម ជាអង្គនៃការត្រាស់ ដឹងនូវអរិយសច្ចធម៌៤ អង្គធម៌បានដល់ វិរិយចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា អប្បនាជវន ២៦ ៤ បីតិសម្ពោជ្ឈង្គ សភាពឆ្អែតចិត្ត ជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌ អង្គធម៌បានដល់បីតិចេតសិក ក្នុងមហាកុសល សោមនស្ស ៤ មហាកិរិយា សោមនស្ស៤ សប្បីតិកអប្បនាជវន ៣០ ឬរូបាវចរកុសល ៣ រូបាវចរកិរិយា៣ លោកុត្តរចិត្ត ៨ ៥ បស្សទ្ធិសម្ពោជ្ឈង្គ សេចក្តីស្ងប់កាយស្ងប់ចិត្តជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌៤ អង្គធម៌បានដល់ កាយបស្សទ្ធិចេតសិក ចិត្តបស្សទ្ធិចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៦ សមាធិសម្ពោជ្ឈង្គ សភាពតាំងមាំក្នុងអារម្មណ៍តែមួយជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌ ៤ អង្គធម៌បានដល់ ឯកគ្គតាចេតសិក ក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧ ឧបេក្ខា សម្ពោជ្ឈង្គ ឧបេក្ខាជាគ្រឿង ធ្វើឲ្យសម្បយុត្តធម៌មានសភាពស្មើក្នុងតួនាទីរបស់ខ្លួន ជាអង្គនៃការត្រាស់ដឹងនូវអរិយសច្ចធម៌ ៤ អង្គធម៌បានដល់ តត្រមជ្ឈត្តតាចេតសិក ក្នុងមហាកុសល៨ អប្បនាជវន ២៦ - មគ្គមានអង្គ៨ មគ្គង្គមានវចនត្ថថា កិលេសេ មារេន្តា និព្វានម គច្ចន្តិ ឯតេនាតិ =មគ្គោ ប្រែថា ព្រះយោគីបុគ្គលទាំងឡាយ រមែងសម្លាប់កិលេសនិង រមែងចូលដល់ព្រះនិព្វាន ដោយ ធម៌នោះដូច្នោះធម៌ដែលជាហេតុនៃការសម្លាប់កិលេសនិង ចូលដល់ព្រះនិព្វាន របស់ព្រះយោគឺ បុគ្គលពួកនោះ ឈ្មោះថាមគ្គ ។ ១ សម្មាទិដ្ឋិសេចក្តីយល់ឃើញត្រូវជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់បញ្ញាចេតសិក ក្នុងមហាកុសលញាណសម្បយុត្ត៤ មហាកិរិយាញាណសម្បយុត្ត ៤ អប្បនាជវន ២៦ ២ សម្មាសង្កប្ប សេចក្តត្រិះរិះត្រូវ ជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់ វិតក្កចេតសិក ក្នុងមហាកុសល ៨មហាកិរិយា ៨ បឋមជ្ឈានជវន ១០ ឬរូបាវចរកុសល ១ រូបាវចរកិរិយា១ លោកកុត្តរ ៨ ៣ សម្មាវាចា ការពោលពាក្យត្រូវ ជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់សម្មាវាចាចេតសិកក្នុងមហាកុសល ៨លោកកុត្តរ៨ ៤ សម្មាកម្មន្ត ការងារត្រូវជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់ សម្មាកម្មន្តចេតសិក ក្នុងមហាកុសល ៨ លោកកុត្តរ ៨ ៥ សម្មាជាជីវ ការចិញ្ចឹមជីវិតត្រូវ ជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់សម្មាអាជីវចេតសិកក្នុងមហាកុសល៨ លោកុត្តរ ៨ ៦ សម្មាវាយាម សេចក្តីព្យាយាមត្រូវជាផ្លូវឲ្យដល់មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់ វិរិយចេតសិក ក្នុងមហាកុសល ៨ មហាកិរិយា ៨ អប្បនាជវន ២៦ ៧ សម្មាសមាធិ ការតម្កល់ចិត្តត្រូវជាផ្លូវឲ្យដល់ មគ្គ ផលព្រះនិព្វាន អង្គធម៌បានដល់ឯកគ្គតាចេតដិក្នុងមហាកុសល៨ មហាកិរិយា ៨ អប្បនាជវន ២៦ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ មេត្តាចិត្ត រៀបរៀងដោយៈ កែវ វិមុត្ត វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |