ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧២,៥៩០ ដង
ស្កែនយកតំណ
ប្រវត្តិព្រះពុទ្ធសាសនា​នៅ​ភូមា

ប្រវត្តិព្រះពុទ្ធសាសនា​នៅ​ភូមា

ផ្សាយ : ០៦ សីហា ឆ្នាំ២០២៦ (អាន: ២៤០ ដង)

ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា សម័យដំបូង​នៅ​ក្នុងប្រទេសភូមា បានសេសសល់ នៅតាម​និទានរបស់លង្កា ហើយគម្ពីរអដ្ឋកថា​ផ្សេង​ៗ បាន​ពោលថា ព្រះបាទអសោកមហារាជ បានទ្រង់បញ្ជូន ព្រះសោណ និង ព្រះឧត្តរ​ មក​ប្រកាស​ព្រះ​ពុទ្ធសាសនា ក្នុងដែនដីសុវណ្ណភូមិ ។ អក្នប្រាជ្ញខ្លះបានសន្និដ្ឋាន​ថា សុវណ្ណភូមិ​ បានដល់នគរបឋមនៅប្រទេស​ថៃ​ តែ​អ្នក​ខ្លះថា បានដល់ក្រុងស្ថើមនៅ​ប្រទេស​ភូមា​ភាគខាងត្បូង តែទោះបីយ៉ាង​ណា​​ក៏​ដោយមិន​ប្រាកដថា ​ព្រះពុទ្ធសាសនា​បានរីក​ចម្រើន និង ផ្សព្វផ្សាយ​នៅក្នុងប្រទេស​ភូមា​សម័យមុន​នេះ សម័យ​ដែលអាចសន្និដ្ឋានច្បាស់ថា ព្រះពុទ្ធសាសនា​បានផ្សាយ​ចូល​មកកាន់​ភូមា គឺនៅ​ក្នុង ព.ស.ទី៦ ព្រោះបានជួប​សិលា​ចារឹក ជា​ភាសា​បាលី នៅ​ក្នុងប្រទេសភូមា​ភាគខាងត្បូង​ ហើយអ្នកប្រវត្តិសាស្រ្ត​ ឈ្មោះ តារនាថ ជនជាតិទីបេ បានពោល​ថា មានការបង្ហាត់បង្រៀន​ ព្រះពុទ្ធសាសនាបែបថេរវាទ នៅ ពៈគោ ប្រទេសភូមា និង ឥណ្ឌូចិនមកតាំងតែ​សម័យ ព្រះ​បាទ​អសោក លុះត​មក​មិនយូរ​ប៉ុន្មានសិស្សរបស់​ ព្រះថេរៈវសុពន្ធុ បាននាំព្រះពុទ្ធសាសនា​បែបមហាយាន​ចូល​ទៅផ្សព្វ​ផ្សាយ​ ធ្វើឲ្យមហា​យាន និង ថេរ​វាទដើរ​ទន្ទឹមគ្នា នៅក្នុង​ប្រទេស​ភូមាជាច្រើនសតវត្សរ៍​។

ព្រះពុទ្ធ​សាសនា ដែលបាន​ផ្សព្វផ្សាយចូលមក​រយៈពេល​កន្លងមក​ ប្រហែល​​​​ជា​ចូល​មក​តាមផ្លូវគោក​របស់ពាណិជ្ជករ ហើយ​ក៏​បានរុងរឿង ​ក្នុងអាណាចក្ររបស់​ ពួក Pyus ដែល​ហៅថា ​អាណាចក្រ​ស្រីក្សេត្រ។ ហេតុការណ៍ ដែល​សំខាន់តមក គឺនៅ​ក្នុង​ព.ស. ៩៤៦ ព្រះពុទ្ធឃោសាចារ្យ នៅពេលបានប្រែអដ្ឋកថា ពីសំស្ក្រឹតមកជាភាសា​បាលីរួចហើយ បាននិមន្តចេញពីប្រទេសលង្កា​ហើយបានឆៀង​ចូលក្រុមស្ថើមប្រទេសភូមា ដោយបានយកព្រះ​ត្រៃ​បិដក និង គម្ពីរ​អដ្ឋកថា​ផ្សេងៗ មកកាន់ទី​នោះ​ផង ។ ហេតុការណ៍​ក្នុង​លើកនេះ ប្រហែលជាជម្រុញការចាប់អារម្មណ៍ឲ្យមានការផ្សព្វ​ផ្សាយ​ព្រះពុទ្ធ​​សាសនានៅប្រទេស​ភូមាឲ្យកាន់តែរឹងប៉ឹង​ថែមទៀត ក្រោយ​ពីនោះក៏មាន​អ្នក​ប្រាជ្ញ​​ភាសា​បាលី កើតឡើងនៅប្រទេសភូមា ជាច្រើននាក់ បានសរសេរក្បួនវេយ្យាករណ៍​បាលីខ្លះ អភិធម្មខ្លះ។ មានភស្តុតាងដែល​អាច​ជឿបានថា ជនជាតិមនហិណ្ឌូ​ ឬ តឡេងក្រុងពៈគោ (ហង្សាវតី) ក្រុងស្ថើម (សុធម្មវតី) ហើយតំបន់ ដែលជិតគ្នា ហៅ​​រួម​ៗថា រាមញ្ញប្រទេស បានគោរពព្រះពុទ្ធសាសនាបែបថេរវាទ ដ៏រុង​រឿង​មក​ជាយូរ​គួរសម លុះដល់ ព.ស.ទី១៦ ក៏ប្រាកដថា ក្រុងស្ថើមបានក្លាយ​ជាមជ្ឈមណ្ឌល​ដ៏​សំខាន់​​​មួយកន្លែង របស់ព្រះពុទ្ធសាសនាថេរវាទទៅហើយ។ ចំណែកកុលសម្ព័ន្ធ​មួយក្រុម​​ទៀតគឺ មរម្មឬភូមា(អំបូរទីបេ,ដារាវិដៀន) ក៏បានមកតាំងអាណាចក្រ​ដ៏​មានអំណាច​​រុងរឿងរបស់ខ្លួនឡើង មានរាជធានីនៅ​ភូកាម ហើយហៅឈ្មោះ​របស់ខ្លួន​ថា​​ភូកាម។ ពួកអ្នមរម្មៈនេះថោកទាប គ្មានការសិក្សាគោរពព្រះពុទ្ធសាសនាបែបតន្ត្រៈ ដែល​ទាន់ខ្សោយមកដល់ ព.ស.ទី១៦ នោះឯង។ ព្រះបាទ​អនុរុទ្ធ ឬ អនោរធាមាំង បាន​​ឡើងគ្រងរាជជាក្សត្រមរម្មៈ (ព.ស ១៥៨៨​ដល់​១៦២១​) ដោយមានព្រះសង្ឃ​ តឡេង នៃក្រុងស្ថើមមួយអង្គព្រះមាននាមថាព្រះអរហន្ត​ ឬធម្មទស្សី អាចផ្លាស់ប្តូរព្រះទ័យ​​ព្រះបាទអនុរុទ្ធឲ្យបែរមកគោរពព្រះពុទ្ធសាសនា​ថេរវាទយ៉ាងបរិសុទ្ធ។ ព្រះបាទ​​អនុរុទ្ធ ទ្រង់បានរួមជាមួយព្រះធម្មទស្សីដាក់លទ្ធិតន្ត្រៈចុះ ធ្វើឲ្យព្រះពុទ្ធសាសនាប្រដិស្ឋាន​គង់វង់ក្នុងប្រទេសភូកាម​។

រចនាបទបាកាន នៅប្រទេសមីយ៉ាន់ម៉ា ព្រះពុទ្ធបដិមានៅប្រាសាទអានន្ទ

រជ្ជកាល​ព្រះបាទអនុរុទ្ធនេះ ជាសម័យដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា និង ជាតិ​ភូមា ពេលព្រះអង្គបែរមកគោរពព្រះពុទ្ធសាសនា​បែបថេរវាទហើយ ទ្រង់មានព្រះរាជសទ្ធាដ៏ខ្លាំងក្លា ទ្រង់បានផ្ញើរាជសារទៅសូមគម្ពីរ​ព្រះពុទ្ធសាសនានៃក្រុងស្ថើម តែក្សត្រស្ថើមមិនព្រម ទើបព្រះអង្គទ្រង់លើកទ័ព​ទៅវាយក្រុងស្ថើមបាន ទ្រង់នាំព្រះត្រៃបិដក​៣០ចប់ ។ វត្តគោរពបូជាដ៏សក្តិសិទ្ធ ព្រមទាំងព្រះភិក្ខុជនជាតិតឡេង ដែលជាអ្នកឆ្លៀវឆ្លាតក្នុងព្រះធម៌ ផ្ទុក៣២ខ្នងដំរីត្រឡប់មកប្រទេសភូកាម។ ហេតុការណ៍លើកនេះធ្វើឲ្យភូមារួម ជាអាណាចក្រតែមួយ ហើយភូកាមជាអ្នកឈ្នះ ក៏ទទួលយកវប្បធម៌ តឡេង ស្ទើរទាំងអស់ជារបស់ខ្លួនតាំង​ពី​តួអក្សរភាសា វណ្ណកម្ម និង សាសនាជាដើម។ ព្រះបាទអនុរុទ្ធ ទ្រង់ផ្លាស់ប្តូរសាសនទូតជាមួយលង្កា ទ្រង់នាំព្រះត្រៃបិដកច្បាប់សំបូរណ៍មកពីលង្កា៣ចប់ ហើយនាំមកជម្រះប្រៀបធៀប​ និង ច្បាប់ ដែលមក​ពី​ក្រុងស្ថើមទ្រង់ឧបត្ថម្ភសិល្បកម្មផ្សេងៗ។ ការបំពេញព្រះរាជ​ករណីយ​កិច្ច​របស់ព្រះ​អង្គ​ ធ្វើឲ្យព្រះពុទ្ធសាសនាជាសាសនារបស់ជនជាតិភូមា​ទូទាំងប្រទេស ក្សត្រព្រះអង្គ​ត​ៗ​មក ក៏បានប្រព្រឹត្តតាមព្រះបដិបទាក្នុងការទំនុកបំរុងព្រះពុទ្ធសាសនា ដូច​ជាព្រះ​អង្គដែរ។ ចំណែកសាសនា​ព្រាហ្មណ៍ឬហិណ្ឌូក៏អន់​ថយអស់ទៅ ហើយរវាង​សម័យ ដែល​ភូកាមរុងរឿងនេះ ព្រះភិក្ខុជាច្រើនបានធ្វើដំណើរទៅសិក្សានៅលង្កាទ្វីបអង្គ​ខ្លះទៅ​សិក្សាហើយបានឧប្បសម្ប័ទ​ជាថ្មី ត្រឡប់មក​បង្កើតគណៈសង្ឃថេរវាទ​ថ្មី បែបលង្កា​ បែកចេញ​ទៅក៏មានដូចជាព្រះចបតៈនៅក្នុងព.ស.១៧២៥ ដែលធ្វើឲ្យមានការប្រណាំង​ប្រជែងគ្នារវាងគណៈសង្ឃនីមួយៗ​ មកអស់រយៈពេល ៣ សតវត្សរ៍។

អាណាចក្រភូកាមបានរលំ​រលាយទៅព្រោះបាន​បោះបង់ចោល ក្រោយពីការ​រុករានរបស់​ កុបលៃខាន ក្នុងព.ស.១៨៣១ ក្រោយពីនេះ ថ្វីបើប្រទេសជាតិជ្រួលច្របល់តែព្រះពុទ្ធសាសនានៅតែរីកចម្រើន​រុងរឿង​រហូតមកដល់រជ្ជកាល ព្របាទធម្មចេតិយ​ (ព.ស.​២០០៤​ដល់២០៣៥) សម័យនោះនៅ​ប្រទេសភូមាមានគណៈសង្ឃ៦​គណៈ​(មកពីខ្មែរ​១ពីលង្កា៥) ព្រះអង្គបានអារាធនា​ព្រះសង្ឃមកពីលង្កា ហើយឲ្យព្រះសង្ឃភូមា​ទាំងអស់​ឧប្បសម្ប័ទជាថ្មីរួមចូលជានិកាយ​មួយ តាំងពីនោះមកព្រះពុទ្ធសាសនាក៏​ប្រដិស្ឋានគង់វង់ ហើយមានការសិក្សាព្រះអភិធម្មបានរីកចម្រើនឡើង។

ពីរ​សតវត្សរ៍តមក ការខ្វែងគំនិតគ្នាកើតឡើងក្នុងរឿងការគ្រងចីវរចេញ​ក្រៅវត្ត ធ្វើឲ្យ​ព្រះសង្ឃបែកចេញជា​ពីរពួកគឺ មួយពួកឃ្លុំ និង មួយពួកគ្រងចំហៀងស្មា ព្រះមហាក្ស័ត្រ​ទ្រង់សព្វព្រះរាជហឫទ័យស្ថាបនាក្រុមឃ្លុំជាសមេ្តចព្រះសង្ឃរាជឡើងគ្រប់គ្រង​សង្ឃដើម្បីជារបៀបរៀបរយក្នុងព្រះវិន័យ។ ក្នុងពុទ្ធសតវត្សទី២៤ ព្រះពុទ្ធសាសនាក្នុងភូមារឹងមាំ​ល្អ រហូតមានព្រះសង្ឃ​ពីលង្កាមកទទួលឧប្បសម្ប័ទថ្មី ហើយទៅបង្កើតគណៈសង្ឃបែបភូមាឡើងក្នុងប្រទេសរបស់ខ្លួនមានការប្រែព្រះត្រៃបិដក និង មានការសង្គាយនាលើកទី ៥ ក្នុងព្រះបរមរាជូបត្ថម្ភរបស់ ព្រះបាទ​មិនដុង ទីក្រុងមណ្ឌលេ នៅព.ស.២៤១៥ ហើយចារឹកពុទ្ធវចនៈទាំង៣បិដកចុះក្នុងផ្ទាំងសីលា​(ថ្លើម​ថ្ម)​៧២៩ផ្ទាំង។ ក្នុងរយៈពេល​នេះមាន ការជ្រើសរើសសម្តេចព្រះសង្ឃរាជ អស់មួយសម័យកាល​។

អង់គេ្លសបានចូលមកដាកអាណានិគម ហើយមានអំណាចក្នុងប្រទេសភូមាតាំង​តែ​ព.ស.២៣៦៨ ក្ស័ត្រ​អង្គចុងក្រោយរបស់ភូមាគឺ ព្រះបាទ ធី ប នៃរាជវង្ស​អលងពញ្ញាបានសាបសូន្យវង្សនៅព.ស.២៤២៩ ប្រទេសភូមាបាននៅឯករាជ្យ ហើយក្លាយជា​សហ​ភាពភូមានៅថ្ងៃទី ៤ មករា ២៤៩២ (ចុះសន្ធិសញ្ញាឯករាជ្យ ថ្ងៃទី ១៧តុលា ២៤៩១ ) ​ពេលភូមាផ្លាស់​ជាសាធារណរដ្ឋហើយ ដំណែងព្រះសង្ឃរាជក៏បោះបង់​ចោល​ទៅរដ្ឋាភិបាលបានតែងតាំងប្រមុខសង្ឃឡើងជាថ្មីសម្រាប់និកាយសង្ឃទាំង៣​របស់ភូមា។ មួយនិកាយមួយអង្គ រយៈពេល ដែលពោលមកនេះ មានព្រះភិក្ខុភូមា ដែល​ជាអ្នកមានចំណេះដឹងដ៏ជំនាញបានរចនា ឬនិពន្ធក្បួនច្បាប់ព្រះពុទ្ធសាសនាជាច្រើន រដ្ឋាភិបាលភូមាជាអ្នក​ផ្តើមចាត់ការ ឆដ្ឋសង្គីតិ គឺសង្គាយនា​លើកទី៦ឡើង​នៅក្រុង​រ៉ងហ្គូន នៅក្នុង​ឱកាសឆ្លងសតវត្សរ៍ទី ២៥ តាំងតែពីខែឧសភា ព.ស.​២៤៩៨​ដល់​ខែ​ឧសភា ព.ស.២៥០០ បានអារា​ធនាព្រះសង្ឃ ហើយអ្នក​តំណាងពុទ្ធសាសនិកប្រទេស​ផ្សេងៗចូលរួមសាសនៈកិច្ចលើកនេះ​យ៉ាងច្រើន ហើយបាន​ចាត់បោះពុម្ពព្រះត្រៃ​បិដកព្រមទាំងគម្ពីរអដ្ឋកថា និង បករណ៍ពិសេសផ្សេងៗជាថ្មីឲ្យបរិសុទ្ធ​សម្បូរបំផុត ដែល​អាចធ្វើទៅបាន (ពុទ្ធស័ករាជក្នុងរឿងនេះ​រាប់បែបភូមា បើរាប់បែបថៃឲ្យ​យក​ចេញមួយឆ្នាំគ្រប់កន្លែង)។


ប្រភពៈ វិគីភីឌា

ដោយ៥០០០ឆ្នាំ
 

ស្កែនយកតំណ
ប្រវត្តិព្រះពុទ្ធសាសនា​នៅ​ភូមា
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ កញ្ញា ឆ្នាំ២០២៦ (អាន: ៣០៣ ដង)
អានិសង្សនៃការដើរចង្ក្រមមាន ៥ ប្រការ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០២៦ (អាន: ២១,២៦០ ដង)
អំពីពុទ្ធទំនាយសោឡសនិម្មិត (មហាសុបិន១៦ប្រការ)
ផ្សាយ : ១៤ កក្តដា ឆ្នាំ២០២៦ (អាន: ៤២៧ ដង)
និរយនិក្ខិត្តធម៌ ឬ អកុសលកម្មបថ ៤០ 
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០២៦ (អាន: ២៨៩ ដង)
ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជា
ផ្សាយ : ០២ កញ្ញា ឆ្នាំ២០២៦ (អាន: ២៣៧ ដង)
កិច្ចដែលភិក្ខុត្រូវធ្វើ និងអធិដ្ឋានចូលវស្សា មាន ៣ ស្ថាន
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ១៨៥ ដង)
តើព្រះលោមារបស់ព្រះសម្ពុទ្ធមានពណ៌អ្វី? 
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០២៦ (អាន: ២៦០ ដង)
ភាពស្ងៀមស្ងាត់ក្នុងព្រះពុទ្ធសាសនា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.92